ពេជ្រ សូលីកា ដែលជាតារាចម្រៀងជាប់កំណត់ត្រាលក់សំបុត្របានខ្ពស់ក្នុងចំណោមសិល្បករក្នុងស្រុកបានបញ្ចប់ការប្រគំតន្រ្តីផ្ទាល់ខ្លួនលើកដំបូងប្រកបដោយភាពជោគជ័យខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងសម្បូរបទសេដរូបនេះបានក្លាយជាតារាចម្រៀងដំបូងបន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីរូបនាងនិងក្រុមហ៊ុន វឌ្ឍនៈបាននាំយកថវិកាជាង៣៥លានរៀលជូនមូលនិធិគន្ធបុប្ផាដែលបានមកពីការលក់សំបុត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXTYzDGa7mp5gNpNUh7xBy_Cmmp_u1UdZsOcEV8uLym0Wgx2Ch8Y0kCD0br931r-gWQbOMdk8so6ouWYxVoC6zbWiWb_ZoTZuAMPXWeHXY_YzIaTY7P_0Z_NsaeswwwcXFX7avTm-iZ26mWtlDgQq5_cV3neEaQo-r26Z8IMhugHw_TCZoHDo_jayxYofN/s1440/484812889_18220328359292224_5062906207761202141_n.jpg
នៅថ្ងៃទី១៧ មីនា តារាចម្រៀង ពេជ្រ សូលីកា បានចែករំលែកនៅលើបណ្តាញសង្គមថា «ថ្ងៃនេះនាងខ្ញំ ពេជ្រ សូលីកា រួមទាំងក្រុមការងារ PSK Twilight Concert និង ក្រុមការងារ Vattanac Brewery, បានពាំនាំយកថវិការក៏ដូចជាអំណោយផ្សេងៗ បរិច្ចាគទៅកាន់មូលនិធិជូន មន្ទីរពេទ្យ គន្ធបុប្ផា ដែលទទួលបានមកពីការលក់សំបុត្រ Twilight The First Concert បរិច្ចាកចំនួន ៣៥.៥៥២.០០០ រៀល និងបាយចំនួន ១០០០ ប្រអប់ ព្រមទាំងភេសជ្ជៈកីឡា V-Active ៩០ កេស »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFJb-Xi783F6BFaCfU7G-0xo71uS_moKZCEKrkF_RDKCAisp6qNJ_l-lV7jhfJeKhpkUYW_ljamrojgp33vH6QqQ7Tw_6ohUcBhjuI5MWWG5HVljfmGEdbiv6ekx6Il8s_TX3yGUg7Ww85zpOPGG-9OftAr5Uji5tOCa-vtgl7SRZkDneeqFPbZAEnDYpd/s1440/484873188_18220328332292224_6109645649744890781_n.jpg

ម្ចាស់បទ «ថែការចងចាំ» បានបញ្ជាក់ថាការបរិច្ចាគនេះក៏មានការរួមចំណែកពីហ្វេនៗដែលបានទិញសំបុត្រទស្សនាការប្រគំតន្រ្តីរបស់នាងដូចគ្នា។ សូលីកា បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនោះក៏មានការចូលរួមចំណែកពីបងប្អូនទាំងអស់គ្នាដែលបងប្អូនបានជួយទិញសំបុត្រចូលរួមទស្សនា Concert របស់នាងខ្ញុំ នាងខ្ញុំសូមគោរពអរគុណ បងប្អូនអ្នកទាំងអស់គ្នា នឹង Fan របស់នាងខ្ញុំជាខ្លាំង បងប្អូនទាំងអស់គ្នាក៏ជាចំណែកយ៉ាងធំ សម្រាប់មូលនិធិ មួយនេះដូចគ្នា ជាចុងបញ្ចប់ នាងខ្ញុំ សូមជូនពរដល់ក្មួយៗដែលកំពុងទទួលការព្យាបាលទទួលបានជោគជ័យនិងឆាប់ជាសះស្បើយពីជំងឺផ្សេងៗ »។ នេះបញ្ជាក់ឱ្យឃើញថា ស្នាមញញឹម និងក្ដីសង្ឃឹម បានកើតចេញពីការចែករំលែក វាគឺជាភាពរីករាយដែលកើតចេញពីការជួបជុំគ្នាចែករំលែក ជួយគ្នាទៅវិញទៅមកនិងលើកទឹកចិត្តគ្នាក្នុងនាមខ្មែរតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj02op6dWyu0EERbDtqC5fWFcVMOHEwue80zaFbod7V7-0pgnvt5AmMtNAXDOH5vCq00Ot7tSvbUrQgMGe1XVla1yyNkmMmJDlrf82HIIex2xZOzNbCa2MnmpeatEBeTzm2t_aYrBjS6P7ltzvQu1aZzAI31-K3TykD7ovYYb3lgoZtJDyy8EE81KpWAeyk/s1440/484885746_18220328368292224_5420860511657210461_n.jpg

គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តីទោលលើកដំបូងរបស់ ពេជ្រ សូលីកា គឺបានរៀបចំឡើងកាលពីថ្ងៃទី២២ កុម្ភៈ កន្លងមកដែលឧបត្ថម្ភដោយក្រុមហ៊ុន វឌ្ឍនៈធ្វើឡើងនៅឯផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ។ សំបុត្រការប្រគំតន្រ្តីតារាចម្រៀងរូបនេះមានចំនួនបីប្រភេទដែលមានតម្លៃ ២៥ ដុល្លារ ៤០ដុល្លារ និង១៤៩ដុល្លារដែលត្រូវបានចាត់ទុកថាលក់បានខ្ពស់បំផុតសម្រាប់តារាក្នុងស្រុក៕