Home Blog Page 568

Zhao Liying បានធ្វើឱ្យឧស្សាហកម្មភាពយន្តភ្ញាក់ផ្អើលជាមួយនឹងការសម្តែងដ៏ខ្លាំងរបស់នាង

0

ប្រព័ន្ធផ្សព្វផ្សាយចិន Sina បានរាយការណ៍ថាខ្សែភាពយន្ត «We Girls» សម្តែងដោយតារាស្រីជួរមុខ Zhao Liying ត្រូវបានបញ្ជាក់ជាផ្លូវការថានឹងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។ រូបភាពថ្មីបង្ហាញពីជីវិតក្នុងគុក និងដំណើរនៃការឆ្លងកាត់ដ៏លំបាករបស់តួអង្គ ក្នុងវីដេអូខ្លីៗមានមតិវិជ្ជមានជាច្រើនសរសើរពីការសម្តែងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihIUDEYjPF0EsCddHzQJnYA3ejGvPoZcqUU2jwFuMJO5ptf0ljbDXMX5jbsH7VI6UoKUh67TsvtWzmgA75Ea_UkK_l8Yj-KwaBaSmy0u-SnIISdJaHSNuUdS-pcGJTeIWXeIGZVdTz1cWU8NxFE4IoR96z3gCu8Bjb5J5e7fi8gSUtwthtLVpx6eEQzFrO/s1600/image_2025-03-12_15-20-34.png
ក្នុងខ្សែភាពយន្តខាងលើនេះ Zhao Liying ដើរតួជា Gao Yue Xiang ដើមឡើយជាស្ត្រីចិត្តល្អ។ នាងមានកូនស្រីម្នាក់ដែលខ្សោយត្រចៀក(ថ្លង់) ហើយត្រូវការប្រាក់សម្រាប់ការវះកាត់ដើម្បីឱ្យនាងអាចស្តាប់បាន ខណៈជីវិតបានរុញនាងឱ្យជាប់គុក។ ក្នុងគុកនាងត្រូវបានគេធ្វើបាប។ ពេលចេញពីគុក នាងត្រូវបានគេបដិសេធមិនឱ្យធ្វើការម្តងហើយម្តងទៀតដោយសារតែអតីតកាលមិនល្អរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះតួអង្គ Zhao Liying ក៏ត្រូវបានមនុស្សអាក្រក់មើលងាយ រហូតដល់ត្រូវប្រយុទ្ធដើម្បីការពារខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU5saxbKKUhhKMIGOrmemjbQWzGLS_2Ur-neQuyPQvPvBkb9lzewFhnR3nneOK9OGIkTsNphrSrJRti7NU7jPjtwoB2Ml6QrukvuTa0T4Q_KZyu0a-NbmGn2p2TsTG6MYnLksKWZY2RCkNYcejnuzlTjXbH2KFP4ZtxFQU7MI3OiAYnX5LpBARJctukNRH/s1252/image_2025-03-12_15-20-35.png

ដើម្បីបង្ហាញពីចរិតលក្ខណៈរបស់នារីនៅបាតសង្គម Zhao Liying មិនត្រឹមតែកាត់សក់ខ្លី និងរញ៉េរញ៉ៃប៉ុណ្ណោះទេ ថែមទាំងគ្មានការតុបតែងមុខ និងស្លៀកសំលៀកបំពាក់ចាស់ទ្រុឌទ្រោមទៀតផង។ ការបញ្ចេញមតិរបស់តួស្រីក្នុងរឿងនេះនៅតែកាចខ្លាំង។ ទឹកមុខគួរឱ្យខ្លាចរបស់ Zhao Liying បានទាក់ទាញអ្នកទស្សនាជាង ៤០ លាននាក់។ ក្នុងចំណោមនោះ មហាជនជាច្រើនបានសរសើរនាងថា ហ៊ានប្រែក្លាយខ្លួនជាតួអង្គមួយដូចកម្មករធម្មតាក្នុងសង្គមវណ្ណៈទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4OMWnBgZRxYtdZpEbVELPO4GHvWs_bQLnpGCyPZWbWyLm1p49K8Ibw-Ha7ijc8NBa0wdwh-cP2x4KcK3FeqXhNAcFIwyVgbobIlomYE94x8j8dfaUYGnWO0MvVIW-luHxKXU5rYF1xdnb8mmPJjPvXvnGMGkMhassWARvYUiPhj9mtETCe96n_o5alqGa/s1600/image_2025-03-12_15-20-38.png

ទស្សនិកជនជាច្រើនបានសរសើរ Zhao Liying ថាបានខិតខំប្រឹងប្រែងសម្តែង និងមិនខ្លាចក្នុងការធ្វើឱ្យខ្លួននាងអាក្រក់។ នាងតែងតែប្រែក្លាយខ្លួនទៅជាតួអង្គទាំងស្រុង នៅពេលដែលតួសម្តែងត្រូវការរាងមូល នាងមិនខ្វល់ពីការឡើងទម្ងន់ ឬជាមួយតួអង្គដែលមានជីវភាពលំបាក តួស្រីស្រកទម្ងន់យ៉ាងឆាប់រហ័ស។ ដោយសារការខិតខំប្រឹងប្រែងរបស់នាង Zhao Liying ដែលជាតារាសម្ដែងដែលមានប្រវត្តិធម្មតា និងមិនមានការហ្វឹកហាត់ជាផ្លូវការក្នុងវិស័យសម្ដែងនោះ បានក្រោកឡើងក្លាយជាតារាស្រីឈានមុខគេក្នុងឧស្សាហកម្មកម្សាន្តចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQZLtFQoxVOS4HpcEAeA5_dQQ-qFyuILMmJ1cQ7CvgWRk4NfdQOsNQHNv2EXa05bbmexz5IU77W7O_Ub_vine1ag4HXUZpYdQqiAIpSbQzjR0raJP1ThIIRvTS5MjxuPftPSWjr0axVxLSMLoBafcPfMx8TrdmVk-OWDKYRxeMQjqF6aXYOXAkbVRJxMcl/s1401/image_2025-03-12_15-20-39%20(2).png

ទោះជាយ៉ាងណាក៏ដោយ កាលពីអតីតកាល Zhao Liying ត្រូវបានអ្នកនិពន្ធម្នាក់ធ្លាប់មើលងាយ រិះគន់នាងដែលបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើន ដោយអ្នកខ្លះយល់ស្រប និងខ្លះទៀតថាដូចជាឃោរឃៅពេកលើតារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMmsbp2eUI7DRaEWQROblPJ7MmOE6TKNRSvgi4v9VA2FxsG1By9VfhtnZQG7Sk2xd6Hjvil7YIixsE6zAJil9dM9xKdY5Cqus8Q75OJN6MVfCmzyeFeEvx5KJzU9nPYxqsVc0nLi8XZeYbaW80IdCuSP1qssCypkqq1Py88iAwNtaM74dwDhXMYYzmTY9E/s1464/image_2025-03-12_15-20-39.png

ក្នុងឆ្នាំ២០១៩ នៅពេលនោះ Zhao Liying មិនមានស្នាដៃភាពយន្តឆ្នើមទេ។ ថ្វីដ្បិតតែតារាស្រីរូបនេះជាតារាក្នុងបញ្ជី A ដែលមានអ្នកគាំទ្រច្រើនក៏ដោយ ក៏នាងកម្រទទួលបានការអញ្ជើញឱ្យសម្ដែងក្នុងខ្សែភាពយន្តណាស់។ នៅពេលនេះមានព័ត៌មានថានាងនឹងចូលរួមកម្មវិធី Golden Rooster Awards ក្នុងនាមជាភ្ញៀវ។ ទោះជាយ៉ាងណាក៏មានការ និយាយថា Zhao Liying មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះទេ៕

ជី ដេវិត បិតឡានរូបភាពពីចម្រៀង Diss Track វណ្ណដា និងដាក់ថាសម្រាប់ជួលធ្វើឱ្យមានមតិវែ.កញែ.ក

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង ជី ដេវិត បានចេញបទចម្រៀង Diss Track ចំនួនពីរបទកាលពីខែកុម្ភៈ កន្លងមកថ្មីៗនេះបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈរឿងនេះហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មួយរយៈមកហើយក្រោយពី វណ្ណដា មិនបានចេញបទ Diss Track តបតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdvFxIqaGcvO6AHabHkLaC5Nbj1-QrablTeaFNAVl8mygKvf3P96jXpB6th9jzAnaG9ogtzKd_jPjqbRg8glf8TDKdg5ngJnSgwySiDo8meDWfnNxM2SNW-DM1_TEe9Dvyu8V8yfPQB1oAAxP6g6eUl1XBJJTmBSiXwapM8mPDoHwP1aEBdjZSzOhgiIJT/s960/460955839_26768384362809828_3504517704399994561_n.jpg

ទោះបីជាយ៉ាងនេះក្តីរូបភាពមួយសន្លឹកនិងសំណេររបស់ ជី ដេវិត ដែលទើបនឹងបង្ហោះត្រូវរងនូវមតិវែកញែក ក្នុងនោះក៏មានគណនីបណ្តាញសង្គមមួយចំនួនអះអាងថាក៏ជាហ្វេនរបស់ ជី ដេវិត ដូចគ្នាប៉ុន្តែការបង្ហោះឌឺដងផ្លែផ្ការបស់លោកទៅកាន់ វណ្ណដា បែបនេះពួកគេមិនគាំទ្រនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnJd5VLA_0qzSqUzy4fVEWcGvj11GxeoLYIzx5tD0RMPm8RWLI5pJR4JkkNyQwOhZqnRWD0uTVhWJ4QPr5a9YougJ4CRUiWv8QaagffawpCJ6wAfZqRb4BS8DdlMgVbVHdrsb_BRk_gF5omOIRseG43Flq0Vx6ToJv37EYj2WwFHnibcwQ4rzVeai7omVp/s2048/484343734_28693852946929617_8861236321895055192_n.jpg

នៅយប់ថ្ងៃទី១២ មីនា នៅលើគណនីហ្វេកប៊ុក Ngoun Chan Davith បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងខ្លឹមសារថា «សម្រាប់ជួលចេញ Event គ្រប់ប្រភេទចេញបានបងប្អូន រៀបរួច down pipe full system»។ រូបភាពដែលតារាចម្រៀងរូបនេះបង្ហោះគឺជាឡានសេរីទំនើប Lamborghini ហើយបានបិតឡានជារូបភាពចេញពីចម្រៀង Diss Track វណ្ណដា ក្នុងឆ្នាំ២០២២ មានចំណងជើងថា «ចុម អាអូនអត់ដេក» នៅមុខឡានតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ-xvIcpz-fV6TZ5I7sHHhzalE8mMRxzYdRWdv5gtLFxx-p0cMaNAggxayCtOxiJeI1vsyAAJXswEe-CeONsxe3AIVAhaW0nXQ1IW_4RxBH89zYkRtx8PyL3n5Y_WXqGe1KfAtGWKwfzL34QZWL7AtflEMRWGQ7Fl_WVjvjYL-WZxvwzRVlVfamFF2Dj_-/s2048/476232280_28329527843362131_5944593563688338904_n.jpg

រូបភាពនិងខ្លឹមសារខាងលើរបស់ ជី ដេវិត នេះបានបង្កឱ្យមានមតិវែកញែកជាច្រើនដោយអ្នកគាំទ្រមួយចំនួនបានខម្មិនសួរតម្លៃមានបំណងជួល ខណៈអ្នកមួយចំនួនមិនគាំទ្រឱ្យ ជី ដេវិត បង្ហោះឌឺដងគេបែបនេះនោះទេ។

គណនី Jin Suha បានខម្មិនថា «ខ្ញុំសង្ឃឹមថាបងបានអានខំមិនរបស់ខ្ញុំ:ខ្ញុំដឹងថាបងបានសិក្សា សួរគេសួរឯងអស់ហើយ ទើបយកឡាននេះទៅបិទ ទៅលេងបែបនេះ។ តែក្នុងនាមជាfanបងម្នាក់ ដែលគោរពស្រលាញ់បងពីបេះដូង ពីចិត្ត ខ្ញុំហាក់ដូចជាមានអារម្មណ៍ថា មិនសមរម្យ នៅកន្លែងណាមួយ! ការពិតទៅ គេបានធ្វើបាបយើង គេមានចេតនា ឲ្យយើងអន្តររាយវាជាបាបដ៏ធ្ងន់របស់គេ គេវាជាមនុស្សអាក្រក់បាត់ទៅហើយ។បើអាច បើគេខាំយើងមុន ចាំយើងតបវិញ តែបើគេមិនទាន់បានប៉ះពាល់អ្វីដល់យើងទេ យើងនៅរក្សាជំហរ ជាសុភាពបុរសប្រកាន់សច្ចៈធម៌បន្តទៀតណាបង។ ពីខ្ញុំFanផ្កាប់មុខរបស់បង ដែលចាំការពារបងពីក្រោយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinRjw5laW7ozM4pdnSYNC1jfzFO86qRHsjdRkOofAnqg1TbET5I6k6Wn_v4U9tenYr7eAoehHz2cxBv9DtFPmQ3C8R2jIsdPzUFEkTZTuRW8iC3JwJddUtmJZqzFX4KwjgfGLU2ERTODkRbBO1A_gKB0W1ylzkM4kLHGencj16U2_wrS80X_Rmhx5ZsuzC/s2048/472756149_28001977656117153_6936161080771685148_n.jpg
គណនីផ្សេងទៀតបានខម្មិនថា «ខ្ញុំហ្វេនGD ដែរតែគាត់ឌឺគេចឹងអត់ល្អទេ , ក្នុងនាមខ្ញុំជា Fanបងម្នាក់តាំងពីដើមមកខ្ញុំនៅខាងបងជានិច្ច សូមតែម្យ៉ាងទេបើគេមិនប៉ះយើងកុំទៅប៉ះគេ ស្នើសុំបងកុំបិទឡានពីមុខបែបនិងអីកុំឱ្យគេមើលមកមិនសមហើយគេថាយើងចង់ឌឺដងគេមុន…រួមទាំងការខម្មិនពីសាធារណជនជាច្រើនទៀត»៕

ពលរដ្ឋសម្តែងការព្រួយបារម្ភ ក្រោយគយបើកឱ្យនាំចូល “គ្រឿង​ក្នុង​និង​បំណែក​សាច់​បង្កក” ឡើងវិញ

0

ការហាមឃាត់ការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក រយៈពេល១ឆ្នាំ ដែលរដ្ឋាភិបាលធ្វើការហាមឃាត់ បានផុតសុពលភាពហើយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD40W7TwXXwt1CagXYwFgc7EGkWqFSLKxX4hj2oJqWCAcIm4StTq9582OR3KpOSW6UsW9hrMXKwTzzvv5cwhF34VSm8cBjsdpyhxN2FhC9k4ogxAwmc2H-WjpsPO-Yx4vVuWJbcXGTSq8KfMipNn9eFjKPLXoSdJss2bl4fPTYgr1pJziPJnR4It-UgHCL/s720/image_2025-03-13_11-36-08%20(2).png

ហេតុដូច្នេះ ចាប់ពីថ្ងៃទី១៣ ខែ​មី​នា​នេះ ការនាំចូលមុខទំនិញ​គ្រឿងក្នុងបង្កក សត្វជ្រូក មាន់ គោ និងក្របី នៅកម្ពុជាអាចធ្វើឡើង​ជា​ប្រក្រតី​ឡើង​វិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio8xCAt2p51w1h0qBtN_jGiiXW21J_-Ul613-CHgM-QYUAMk8wcZNC5WBZlmxjiasJgb4ChKIXHJyZ-lG-nz1rv4IPZYdZfTi2QcL-G4hEny2KQjcecQKKpKAHT149bMBR7hWxkjrzcl6XhofWzpqHLkO7Sfym05chvIlJtqk2Mv0CvZJZtkb_s2IN-Y0t/s850/image_2025-03-13_11-36-08%20(3).png
គ្រឿង​ក្នុង​និង​បំណែក​សាច់​បង្កក ដែលបើកនាំចូលមានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោ​ក្រ​បី​បង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក,សាច់ និងគ្រឿងក្នុងមាន់បង្កក។

បន្ថែមពីនេះក៏មាន ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់​អំ​បិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួចផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid0ZF9r_pXg53IYkRrZLmNgUbQUX6s-wTevWOlU8910g6vAVj27EwKEESZ078pD4K_W9URcV9ia7_vWnlVD9vEGCmuZL4a2F6gFTx_ehOe5cUp3SjVAAyADPVDoEcOV8f7yTECjhFp2X-T54biL0cb6J1e-2WgivUIY_NiH0ciepdhcx_k9uoWe-6asj6t/s990/image_2025-03-13_11-36-08.png

ការបើកនាំចូលវិញនេះ ធ្វើឱ្យពលរដ្ឋសម្តែងការព្រួយបារម្ភ ព្រោះសាច់បង្កកនាំចូលមួយចំនួន មិនមានប្រភពច្បាស់លាស់ និងរក្សាទុកមិនបានល្អ ដែលអាចប៉ះពាល់ដល់សុខភាពអ្នក​បរិភោគ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuIrjZhlJ1qVlCKdyZ1lL7DXmPwu7uD0wY_4jj5ntq_dMsx1M4dkOcqz-jxrxvqjP_GsiBKulbo6XWErGZ5oYDj5A5U2nPKK8sa6asMB0I-VGUjTl9ACWjNj5sAlyUGd8oIN_mAOLltC_CWLiw9SxJ8zth-cJW_mXBX7-ore-nriXk49ofsMcRbVKj45pL/s1000/image_2025-03-13_11-36-09%20(2).png
សូមរំលឹកថា កាលពីឆ្នាំ២០២៤កន្លងទៅ រដ្ឋាភិបាល បានបិទចោលទាំងស្រុងពីការ​​នាំចូលគ្រឿង​ក្នុង​សត្វ  និង​បំណែក​សាច់​បង្កក ក្រោយរដ្ឋបាលក៏មើលឃើញថា ការនាំចូលសត្វពីក្រៅប្រទេស អាច​បណ្តាល​ឱ្យ​ផលិតកម្ម​ជ្រូក​ និងសាច់សត្វផ្សេងទៀត នៅ​កម្ពុជា​អាចរង​ការ​គម្រាមកំហែង និង​អាចឈាន​ទៅ​ដល់​ការ​ខូចខាត​ទាំង​ស្រុង៕

ពិតទេ! អ្នកវិទ្យាសាស្រ្តថាទឹកដោះសត្វកន្លាតប្រភេទនេះមានគុណប្រយោជន៍លើសទឹកដោះគោដល់ទៅ៤ដង

0

សត្វកន្លាត គឺជាសត្វដែលមនុស្សគ្រប់គ្នាស្គាល់ថាជាសត្វល្អិតចង្រៃ ព្រោះតែវាគ្មានអនាម័យនិងតែងនាំមកនូវមេរោគចូលផ្ទះនោះ ប៉ុន្តែបែរជាសត្វកន្លាតមួយប្រភេទ ដែលទឹកដោះរបស់វាមានអាហាររូបត្ថម្ភលើសលប់មិនគួរអោយជឿទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPFwUpgTGREx9JwmR1yReYiczQCI0GxQxgnpQRJLdsCPUW4MDlvZ1JJAqRi73AjAob_j7aHJ0_6dHTNUaML8UWzt_zv8-WLmV0RVl-Wn6M7725kfABvkSLh47PdNvLea16fnhdWohptrPKgejKF_aFJK5WCNQSEs2RUBpk2gqzPUvB4FLPNBI26LC1xTn_/s1200/image_2025-03-13_10-37-28.png

កាលពីឆ្នាំ២០១៦ អ្នកវិទ្យាសាស្រ្តបានសិក្សាឃើញថា សារជាតិចិញ្ចឹមដែលមាននៅក្នុងទឹកដោះសត្វកន្លាតមួយប្រភេទដែលមានឈ្មោះថា Pacific Beetle Cockroach គឺមានលើសទឹកដោះសត្វគោដែលមនុស្សនិយមទទួលទានរហូតដល់ទៅ៤ដង។ គេរកឃើញថានៅក្នុងទឹកដោះសត្វកន្លាតមានសារជាតិអាមីណូ-អាស៊ីតទាំង៩ ដែលល្អសម្រាប់ការលូតលាស់, មានប្រូតេអ៊ីនគ្រីស្តាល់ដែលផ្ដល់នូវថាមពល, និងមានប្រូតេអ៊ីនសំខាន់ៗទូទៅលើសទឹកដោះគោធម្មតា៤ដង ព្រមទាំងមានកាឡូរី និងជាតិខ្លាញ់ខ្ពស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiseHNStNTU8lamqEQQ3uP2jSvs0kbsFSNdSF_TRqCmKyVuxdO39nsy7A1PksCloqv1_eyQ2KHhG_onx4PtE0XXrIGq9uM-7l8OLbMN_hgf8ZJzJw1Lm0vtCoAVupLHbdHDwh3mx2bmrmW6z9_X710q6c3ayGJ-oqpHk_lhh4eA6AcMIxlIt8n_i9JILt8/s900/photo_2025-03-10_14-43-21.jpg

សូមបញ្ជាក់ថាសត្វកន្លាតប្រភេទ Pacific Beetle Cockroach នេះគឺខុសពីសត្វកន្លាតប្រភេទទូទៅ ដោយសារពួកវាមិនបង្ករកំណើតតាមរយៈការទម្លាក់ពងនោះទេ ពោលគឺវាបង្កើតកូនចេញមកតែម្ដង។ ចំពោះការរកឃើញថាទឹកដោះរបស់វាមានគុណប្រយោជន៍បែបនេះ គឺតាមរយៈការធ្វើ X-Ray Crystallography ដែលជាបច្ចេកវិទ្យាសិក្សាសម្រាប់សិក្សាពីអាតូម និងម៉ូលេគុលរបស់ធាតុដែលមាទំហំតូចៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJLELcXqFLd3gy2QRB72XMFgM_TAlbMVqb6zpi5020AZvzFWshXTpC9PMG-CO_S1ng1mjQ_K7Y7bhY_-c_YfV-uIMr2JyNnmV2N9vW1qP1aZICXckFXFCWcDO6DyNkV719_6YjPt59uQQPeG3bm8k3igZxo5XD2voYzUIQZ5oSF3O78sJHpWOOdwjnd7CA/s1000/photo_2025-03-10_14-43-20.jpg
បើទោះបីជាការរកឃើញថាទឹកដោះសត្វកន្លាតនេះមានអត្ថប្រយោជន៍ និងផ្ដល់សារជាតិចិញ្ចឹមលើសទឹកដោះគោក្ដី ប៉ុន្តែក៏នៅមានហេតុផលមួយចំនួនដែលគេមិនអាចយកវាមកដាក់លក់នៅលើទីផ្សារបានដូចជា៖ ទី១ បរិមាណដែលសត្វកន្លាតអាចផលិតបានគឹមិនអាចបំពេញតម្រូវការរបស់មនុស្សនោះទេ, ទី២ បញ្ហាផ្លូវចិត្ត មនុស្សជាច្រើននឹងចង់ផឹកវាឡើយទោះបីវាមានគុណសម្បត្តិយ៉ាងណាក៏ដោយ​ ព្រោះវាបានមកពីសត្វកន្លាត, ទី៣ ការអាឡែកហ្ស៊ី ដោយសារវាផលិតមកពីសត្វល្អិតដូច្នេះមនុស្សមួយចំនួនអាចនឹងមានប្រតិកម្មបន្ទាប់ពីផឹកវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEtbTh0uuzIHHyD0DCsTO9wwKZvNn93R5sU_M6_ZTb8a_a3SE-A2pvJtFN9gtYy2p0BiYB4e7YKd1xUMyuSsKNS8QoaK3nmOJL0JjeSWQQUz_cFqr-PwSGF9Qw_xu1EMCn4Ewh_69b2C99rjqo8wpFMSxUqTP6Khkfw_1QmfQxNQzB67EUHmxZx1UurD1P/s800/photo_2025-03-10_14-43-21%20(2).jpg

សរុបសេចក្ដីមក យើងឃើញថាទោះបីជាទឹកដោះសត្វកន្លាតមានអត្ថប្រយោជន៍ច្រើនជាងទឹកដោះគោក្ដី ប៉ុន្តែទឹកដោះគោនៅតែជាជម្រើសល្អ និងងាយស្រួលរកបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែចុះប្រសិនបើអ្នកវិទ្យាសាស្រ្តអាចរកវិធីផលិតវាបានច្រើន និងអាចមានលក់នៅលើទីផ្សារនោះ តើអ្នកនឹងសាកល្បងញ៉ាំវាដែរ រឺទេ?

ដំណឹងល្អ ! ក្រុមអ្នកវិទ្យាសាស្រ្តរួមគ្នាបង្កើត Robot តូចល្អិតកម្ចាត់កោសិកាមហារីកបាននាពេលអនាគត

0

បច្ចេកវិទ្យាកាន់តែទំនើបកាន់តែជួយមនុស្សបានច្រើន ថ្មីៗនេះអ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្តមកពីប្រទេសជាច្រើនបានរកឃើញរបកគំហើញថ្មីមួយដែលជាRobot មានទំហំតូច ប៉ុន្តែមានសមត្ថភាពខ្លាំង ដោយវាអាចកម្ចាត់កោសិកាមហារីកចេញពីខ្លួនមនុស្សបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge1GA4Lk-x7yY1Ty42nAt0Xm4Msmw8ufHcEL2CW3OWbRiDSX0GzM_H-veeSJ7WD9op17nuhrtQSB1WZTu5QlDVk7-Bs0yOJMDOnPsHcQwG6X_zp-E0tGVQpxYSMAcfZa5C_bFYZckhRPajCfWKe1sIGJtJobGMd-KvoY58Zat5h-tVyhy_bSDwf-Zle-vD/s896/photo_2025-03-12_09-58-48.jpg

Robot នេះមានឈ្មោះថា Microscopic Robot រឺ Nanobots មានទំហំត្រឹមតែ 1nm (ណាណូម៉ែត្រ) តែប៉ុណ្ណោះ ដែលទំហំនេះគឺតូចជាងកោសិកាគ្រាប់ឈាមរបស់មនុស្សទៅទៀត។ ក្រុមវិទ្យាសាស្រ្តប្រទេសបារាំង អង់គ្លេស អេស្ប៉ាញ ស្កត់ឡេន សហរដ្ឋអាមេរិក ព្រមទាំងចិនបានរួមគ្នាសិក្សា និងបង្កើតវាឡើងមកដើម្បីទៅប្រឆាំងនឹងកោសិកាមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXzFXXe_OaP2cj7d7Xficu0C0gpxf03wAwetjJINLtQRmqPfvBLMjy8W_GxBJXXOS3jUhzSIRqYsGh-unvKryVeKZ80Qfpf2xzohiukQz632JqobBaCM4ILdOXr64KH8vzC3CatFZ0pbd6vDirNxC2H6PpA_6siqds1YMkh8bYYDJVlS2NXJfgphqNnNEk/s1280/photo_2025-03-12_09-58-46.jpg

អ្នកជំនាញនិយាយថាការសិក្សាលើRobotនេះប្រើប្រាស់ពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ១៩៩០ជាង ក្រោយមកក៏មានការចូលរួមសហការស្រាវជ្រាវបន្ថែមពីប្រទេសជាច្រើនទៀត ហើយប្រទេសបារាំងបានប្រកាសជាផ្លូវការនូវគម្រោងផលិតRobotនេះនៅឆ្នាំ២០១១ បន្ទាប់មកវាត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ដោយបណ្ដារប្រទេសនៅអឺរ៉ុប និងចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Yjw7_0LUsWdAN_pZQTDMlgrsckD4KFmRxB2huWnQ82spud_1Y-tTjN3IulAtKDx3OPQPf-ZffIJjo7QVpDS4mMy-jN0MgWaj2Zrx4TO2KsB4X1lUB8zxtVaQVHdDAoaIPnJr-aQjUUbYMRd0-OetwnpukmjmPYgGp9bamNjXqA8BBj39O2yR5aKC3YS7/s800/photo_2025-03-12_09-58-43.jpg

ការបង្កើតនៃRobotនេះមាន២ប្រភេទ ដោយប្រភេទទី១ វាធ្វើការតាមរយៈការបញ្ជារ និងទី២ តាមរយៈស្វ័យដំណើរការ (ប្រើប្រាស់សារធាតុគីមីក្នុងការស្វែងរកនិងបំផ្លាញកោសិកាមហារីកដោយខ្លួនឯង)។ នៅពេលផលិតវាឡើងមក អ្នកវិទ្យាសាស្រ្តបានដាក់សាកល្បងវានៅក្នុងខ្លួនរបស់សត្វដែលមានដុំសាច់មហារី ហើយទទួលបានការព្យាបាលដោយជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqDr8dnGN-OIuGErDPPgDPF3RBxdDriCmb7Aa3aVH6E62BQ0M2xqEa0lCtEKH8dpzqwi35p9ZCD50POuRC0i2MvTqDFdxB5BT-BM7ctChAqMGArtd2cTji7s5gdyo_a0uWOtxCyYPPml00iekeSvYXO1BEeedVABboBeoyenRj8ekNLvQxtre_ZRnIuczR/s690/photo_2025-03-12_09-58-49.jpg

នៅប្រទេសបារាំងកាលពីឆ្នាំ២០១៨គេធ្លាប់សាកល្បងវាលើមនុស្សរួចមកហើយ ជាលទ្ធផលគេឃើញថាមានសង្ឃឹមក្នុងការព្យាបាល ប៉ុន្តែមិនទាន់បានទាំងស្រុងនៅឡើយ ព្រោះវាអាស្រ័យតាមប្រភេទ និងដំណាក់កាលនៃជំងឺ។ ដោយឡែកកាលពីថ្មីៗនេះគេហទំព័រព័ត៌មានល្បីរបស់អង់គ្លេស The Time បានបង្ហាញថាបច្ចុប្បន្នគេកំពុងសិក្សាពីសក្តានុពល និងសុវត្ថិភាពក្នុងការប្រើប្រាស់វាបន្ថែមទៀតដើម្បីអាចដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងវិស័យសុខាភិបាលនាអនាគតប្រហែល១០ឆ្នាំខាងមុខទៀត៕

ប្លែកតែក៏ម្យ៉ាងដែរសម្រាប់អ្នកខ្វះគូ! សេវាកម្មជួលមិត្តស្រី ឬដៃគូរ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងទាំងខ្មែរ និងជនបរទេស

0

អតីតបេក្ខភាព Top5 Master Chef រដូវកាលទី៣ លោកសុធារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអំឡុងពេលលោកទៅកម្សាន្តនៅប្រទេសជប៉ុន និងបានជួលនារីជប៉ុនម្នាក់ធ្វើជាមិត្តស្រីរបស់លោកមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwm6059mdY8RkTO9StQ7I5_iXX1ga_6bayFocyCIj_s2x9haL-VXmchgF2kiCf7sgTnYXqdGLYGbRrgItEOa4qa_Ye7PV8PM3Bs6mEVVr_kvBpxqtFjtx_bhiNEPxYAekwJQg35hAcIM6G6jHrgtPjRRBWYGe7eD2h8S_xSH_ap7ScGcEUcJCLAYtGyJvs/s1280/photo_2025-03-12_13-14-26.jpg

ផ្ដើមក្បាលដំបូងនៃវីដែអូដែលលោកបានបង្ហោះកាលពីថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២៥នេះ លោកបាននិយាយថា លោកមកជប៉ុនលើកនេះដើម្បីជួបសង្សារបស់លោក ដែលការនិយាយបែបនេះបានធ្វើអោយមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ព្រោះតាំងពីដើមមកមិនដែលដឹងថាលោកមានទំនាក់ទំនងស្នេហានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWPIIign104CT2jHfGmQV5G26hgj1wHy9sfMm9NRoDiOPEVTLWxV3I4_tnBor-h5AUCOJajdiegGVwM0Iy-WYOPB0tD2uwMW2JFXQ6SyywK0652gTnhmM43x3N9jUGwnzS-eXF9GvXKZVTBfWwVoPxic1ccNhMeBVuRUEYrh5iyYq0-1VRc1f-2yTIW0A5/s1280/photo_2025-03-12_13-14-27.jpg

នៅក្នុងវីដេអូដដែលសុធារិទ្ធបានបន្តថា លោកបានជួបមិត្តស្រីរបស់លោកនៅក្នុង Appណាត់ជួបមួយ ហើយនាងមានឈ្មោះថា Erica ដែលតាមពិតទៅលោក និងមិត្តស្រីលោកមិនដែលស្គាល់គ្នាពីមុនមកនោះទេ ហើយការណាត់ជួបរបស់អ្នកទាំង២នេះ គឺដោយសារលោកបានជ្រើសរើសសេវាកកម្មជួលមិត្តស្រី ១ថ្ងៃតាមរយៈApp ណាត់ជួបប៉ុណ្ណោះ។ អ្នកគាំទ្រហាក់មានការចម្លែកចិត្តបន្តិចក្រោយពីបានដឹង ក៏ដោយសារតែពីមុនមកមិនដែលដឹងថាមានសេវាកម្មបែបនេះទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjybHeJ8sROrV8Nz5ZtTgLPQAhQfdI4beyDY7MypP_WfDl-ERXX1n_2qeTbWOQdkK_YCY2U7L-7ng3a6FkZuGpStXRCKtDPhmMI-_KKfj2zDYGAicPS7DepccuN2fzqI4Hsuv6xyA1oSJCnF1CYQhc5EbKNczVyOSYVP5UUXWUY1sQMpe-y1QSDUyniUH_a/s1280/photo_2025-03-12_13-14-28.jpg

អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ គឺក្នុងវីដេអូណាត់ជួបជាមួយមិត្តស្រី ១ ថ្ងៃនោះដែរ លោក សុធារិទ្ធ គ្រាន់តែជូននាងទៅញ៉ាំអាហារ ដើរលេងកម្សាន្ត ជាពិសេសលោកក៏បានចែករំលែកនូវការនិយាយភាសាខ្មែរដល់ Erica ថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYMEZLxQvglVbdJKDcOnkTTIvJwN7T2SlI5_3yRsKDq0sdfBZu5eYEbDqKmQrqNAUABoF13TtAywlHWS6P_WBAtXRui3JhtADWsesyHi5EKGBfc-BGSDwXaf0_08OShtuiwQS1Jqxvzr7SMIlAc_0O88mWx1cRLTbbMQQBr_BEdAp0z31Qdk3BmrKNQic7/s1280/photo_2025-03-12_13-14-30.jpg

លោក សុធារិទ្ធ បានបញ្ជាក់ថា ការជួលមិត្តស្រីជប៉ុន ១ ថ្ងៃនេះ លោកត្រូវចំណាយថ្លៃឈ្នួល ១២០ ដុល្លារ ប៉ុន្តែរាល់ការចំណាយផ្សេងៗ រួមទាំងការសុំថតវីដេអូរបស់នាង គឺលោកជាអ្នកចំណាយដោយខ្លួនឯងបន្ថែមពីលើដូចគ្នា​ និងបន្ទាប់ពីនោះអ្នកទាំង២បានចែកផ្លូវគ្នាត្រឡប់មកវិញធម្មតា៕

សមិទ្ធផលថ្មីទឹករាំតាមបទភ្លេង បើកឱ្យសាកល្បងជាលើកដំបូង

0

ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកំពតក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន បាននាំយកមកនូវសមិទ្ធផលទេសចរណ៍ថ្មីប្លែកមួយបន្ថែមទៀត គឺទឹករាំតាមភ្លេងអមដោយភ្លើងចម្រុះពណ៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNcpRzPQNbPRkRnTZCkomlai2tk72UMeM-Sj-eFKiPymWcBW-pbZAtDfS1ZcY7gMCHqGpH04K2pp_DCZOwVwOrFLNnMZdnFvdbKZi622B7Q0a-Ulh7f4eUGRffAqc659Kb3cNpEhxbUd08v-zMEhYM5s1xQkK1XWrswcAyUATrZ34-4bD260ZDNqOQAYoy/s851/Screenshot%202025-03-13%20094324.png

ទឹករាំតាមបទភ្លេងអមដោយភ្លើងចម្រុះពណ៌ ត្រូវបានដាក់ឱ្យដំណើរសាកល្បងជាលើកដំបូង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyuPVp3yeKnfjys9I4aIVRHMjx2bgDc7XykUnxdO032iOsGvGWUNQINxY94wzOVrBTUUu1zyP78IWAY-rVWJQ1qftMuLcuUakHJg2dRRsk8DraUl6a9RDNROKCL47Jsr1tOlc5AJZo-BuPiPvdi2vIej7WmAmEYPgIHIE1AmXcEuTdT8TlAUTBzLHoFCMU/s852/Screenshot%202025-03-13%20094339.png

សមិទ្ធផលទេសចរណ៍ថ្មីនេះ មានទីតាំងនៅកណ្តាលព្រែកកំពង់បាយ ក្រុងកំពត ត្រង់ចំណុចមុខសាលាខេត្ត និងនាឡិកាខ្នាតធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUyHD9uI6CLuLlYka8e1PU0J4-ngtACLdY1CmK6fd3aaJLj4_hClRco15n7vvb1UTDaI-JGnm_6lQV3l7M-fnzAO5_WM3BFPfzqmm9pkeMMJ02fYnGroEd_9QKh96tnfkIh5cGoMyNc92DmDVpRFfvMnNWiFLbEASX1XeYZYiA_nPrIvdwlMjjOTbxFvQ/s849/Screenshot%202025-03-13%20094351.png

តាមរយៈការសាងសង់ទឹករាំតាមបទភ្លេងនេះ ពលរដ្ឋដែលប្រកបអាជីវកម្មនៅក្នុងក្រុងកំពត សង្ឃឹមថានឹងកាន់តែទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើនមកលេងកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZm7bEKORAlZEcJs8JSHTGs-IyNfIZzqLS28LdcdGvY-Fx4Ql9_FSqnz0KToFHTdqSoNbiGR6MZ9riLkBKgjce6oE70-Nlc-_Av-WWdaDZQMKveGI_6aHk1xobT-miXp3NetvpzusqAgIOYtdHi-vESI7TyEQqWyrAwnMLF5P55EVEkTpepGxcahi1T2cD/s847/Screenshot%202025-03-13%20094408.png

គួរបញ្ជាក់ថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតនៅទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ១៤៨គីឡូម៉ែត្រ។ បច្ចុប្បន្នខេត្តនេះ គឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ ក្រោយមានការសាងសង់សមិទ្ធផលថ្មីៗជាបន្តបន្ទាប់៕

លើកលែងថ្លៃ Re-Entry របស់ថៃចំពោះពលករខ្មែរ ឡាវ មីយ៉ាន់ម៉ា នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ផីផាត់ រ៉ាឆាគិចប្រាកាន (Phipat Ratchakitprakarn) បានប្រកាសដំណឹងល្អសម្រាប់ពលករ ៣សញ្ជាតិ រួមមាន ៖ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើការនៅប្រទេសថៃ ថា កិច្ចប្រជុំគណៈកម្មការគោលនយោបាយគ្រប់គ្រងការងារពលករបរទេស បានសម្រេចអនុញ្ញាតឱ្យពលករ ៣សញ្ជាតិ អាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ដោយពុំចំណាយប្រាក់ថ្លៃ Re-Entry Permit (ឬថ្លៃសុំការអនុញ្ញាតត្រឡប់មកប្រទេសថៃវិញ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb7KLaf6nFQsudGWIrSRrIgI_CqBd7wUL81PQroVgXL4P-jvG6bcb6QQXYdtkT8LxzABfcwDjlbWq5N8BvoEdPWDQPpgjSzWoWikTyU-hA22z_QOYwWNtoFh_nVCbaaUEcPImtA2_2_i8AVoHVCDwQjUF6EcjSFYUEfkq2fmiE2JrwXbbS8YlxuL9F3aMG/s1200/photo_2025-03-12_10-23-38.jpg

សេចក្តីសម្រេចក្នុងកិច្ចប្រជុំនេះ គឺជាការគាំទ្រទំនាក់ទំនងផ្នែកការងាររវាងថៃ និងប្រទេសជិតខាង ព្រមទាំងជួយកាត់បន្ថយការចំណាយប្រាក់របស់ពលរដ្ឋបរទេសដែលធ្វើការនៅថៃ ដែលពួកគេត្រូវធ្វើដំណើរទៅលេងក្រុមគ្រួសារ និងចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ ។ ក្រសួងការងារថៃបញ្ជាក់ថា ពលករបរទេស គឺជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចថៃ ការលើកលែងថ្លៃ Re-Entry នេះ គឺជាការគោរពសិទ្ធិ និងផ្តល់អត្ថប្រយោជន៍ដល់ពលករបរទេស ដើម្បីឱ្យពួកគេត្រឡប់មកធ្វើការនៅថៃវិញជាមួយកម្លាំងចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWkska5nQV3eLBPj5982uy206LI8t73Xy432whrq_moVX0V_3UvCdco63fij-IUrG0O0UiIQ-TYoTvqLG-oaQcH9EtNF_noVvNSSDbblvlPH825yCE8d3mlgvFwx7kti7mZHFw9Itae6yAyUUWLWuzEB8WBoM_VcqrznM8Z5Q4GzqVz_e4ohkKJV23ZcPg/s800/photo_2025-03-12_10-23-39%20(2).jpg

ពេលវេលាដែលពលករ ៣សញ្ជាតិ អាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើត ដោយពុំចំណាយប្រាក់ថ្លៃធ្វើ Re-Entry គឺចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមចំណុចលម្អិតដូចខាងក្រោម ៖

-ពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមានលិខិតអនុញ្ញាតការងារត្រឹមត្រូវ នឹងអាចធ្វើដំណើរចាកចេញ និងត្រឡប់មកថៃវិញ ដោយពុំចាំបាច់ស្នើសុំ Re-Entry Permit
-រយៈពេលដែលក្រសួងការងារថៃលើកលែងថ្លៃ Re-Entry គឺចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
-បើពលករបរទេសធ្វើដំណើរត្រឡប់មកថៃវិញ ក្រោយថ្ងៃទី១៥ ខែឧសភា ពួកគេនឹងពុំទទួលការលើកលែងថ្លៃ Re-Entry ទេ ហើយត្រូវស្នើសុំការអនុញ្ញាតចូលថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0gVSa66KtTj9sMkFjpdzKj6yAuh7wwtiXlhyphenhyphenb-N9edVNwhvVAhoArRA-uMsnZot3Afrcr4LrEPgsnr8DKJNi3Mgr_ySu7vXZmWThgFcGTTE3HeUcpnGmOoEiNx1QTAsrYmSh3EVUHyeNUo_h8KyfCPJwJ946LKnhTEEgyuPA1VLNglQlCpSZIaYjX9-vc/s800/photo_2025-03-12_10-23-39%20(3).jpg

ចំណែកលោក ស៊ុមឆាយ មរកតស្រ៊ីវ៉ាន់ មន្ត្រីនាយកដ្ឋានស្វែងរកការងារនៃក្រសួងការងារថៃផ្តាំផ្ញើថា សូមពលករត្រឡប់មកថៃវិញតាមពេលកំណត់ គឺមុនថ្ងៃទី១៥ ខែឧសភា ដើម្បីឱ្យពលករទទួលបានសិទ្ធិត្រឹមត្រូវ ។ នាយកដ្ឋានស្វែងរកការងារនឹងប្រកាសពីរយៈពេលលើកលែងថ្លៃ Re-Entry ឱ្យពលករទាំងអស់ជ្រាប និងត្រឡប់មកថៃទាន់ពេលវេលា ដើម្បីកុំឱ្យប៉ះពាល់ការងាររបស់ពលករនៅថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr2zFWRRLqJrK9Ixasy4wSYktrLRlq3PT0w7xWoH0fMSzjQzFSk2U81JmXV9l3QSTrYdZqLT75mv62zwsFASBDn95mnTeHqFuQZz_oEx8jKU9uOYX71iI1SxIW0E61SRAUGuaddwRFXwcSju44vt9rxi3I0GsDhd4rwRKvfqWpOZ_waL3IgvcW3dzkLKWl/s1000/photo_2025-03-12_10-23-39%20(4).jpg

យើងចង់ឱ្យពលករគ្រប់រូបទទួលបានឱកាសល្អៗ ដោយត្រឡប់ទៅប្រទេសកំណើតជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ និងត្រឡប់មកធ្វើការនៅថៃតាមពេលកំណត់ ។ សូមឱ្យគ្រប់គ្នាតាមដានព័ត៌មាន ឬការប្រកាសរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តតាមលក្ខខណ្ឌត្រឹមត្រូវ ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុមឆាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzeMLxi7uuVeZkF-NIeFn4NVvZCK2PBbYibGesaTg5aKUsu30Zko6KDsnyxhUy7_wb9DXx3ddl5AqzLQVYanrTji8rEPNbqQtYJRPh664ly37JMWqa4FQMny30drwduU1fvKVTv6eYgaIyFRbTdl0k1W-wTBmYXp6T3AkJSa-Mrb7iTO7h17wLD59MTQAd/s800/photo_2025-03-12_10-23-39.jpg

គួរបញ្ជាក់ថា ពលករបរទេសដែលទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ហើយពេលចង់ធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញ គឺពលករត្រូវទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍ថៃ (ឬភាសាថៃហៅថា ត ម៉) ដើម្បីស្នើសុំ Re-Entry Permit ដោយពលករត្រូវបង់ប្រាក់ថ្លៃ Re-Entry ក្នុងម្នាក់ ចំនួន១ពាន់បាត (ឬជាង៣០ដុល្លារ) សម្រាប់ការឆ្លងដែន ១លើក ។ Re-Entry គឺជាការសុំអនុញ្ញាតត្រឡប់មកប្រទេសថៃវិញ ឬរក្សាសិទ្ធិទិដ្ឋាការ បើពលករពុំបានធ្វើ Re-Entry ទេ ពួកគេនឹងអស់សិទ្ធិធ្វើការនៅថៃ ៕

បុរសឥណ្ឌាមានរោមលើមុខបានជាប់ Guinness World Records នៅឆ្នាំ២០២៥

0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Guinness World Records បានចាត់ចំណាត់ថ្នាក់យុវជនឥណ្ឌាម្នាក់ឈ្មោះ Lalit Patidar អាយុ១៨ឆ្នាំ ជាមនុស្សដុះរោមលើផ្ទៃមុខច្រើនបំផុតលើពិភពលោក នៅឆ្នាំ២០២៥ ។ យុវជនរូបនេះមានជំងឺម្យ៉ាងហៅថា ជំងឺឆ្កែចចក (Werewolf Syndrome) ឬហៅតាមវេជ្ជសាស្ត្រថា (Hypertrichosis) ដែលបណ្តាលឱ្យដុះរោមយ៉ាងក្រាស់លើផ្ទៃមុខ និងរាងកាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzIQNtgTpIBaU8x63GWKrJJa7_TxxiP9aFikbXkg4oYSCZElDZUF_VWmVG0FhR_z7R00peav7MkblOylILYYfsAsVk1iMuk5JVb1sCKetvAHwxYn3prg7nBSvC88vLeo5L0ofDXBdXJz2kTR9RHmlCOE6qjs9Zd4lmL_QFNDKXP2lqtGeVHxAZ5NZkC6Y4/s1573/image_2025-03-13_08-36-01.png
តាំងពីអាយុ៦ឆ្នាំ រហូតមកដល់បច្ចុប្បន្ន យុវជន Patidar បានដុះរោមវែងៗជាច្រើនរហូតដល់៥សង់ទីម៉ែត្រ នៅលើផ្ទៃមុខ ដៃ និងរាងកាយ ។ តាមស្ថិតិវេជ្ជសាស្ត្របញ្ជាក់ថា Hypertrichosis គឺជាជំងឺពាក់ព័ន្ធនឹងហ្សែន ដែលកើតលើមនុស្សត្រឹមតែ៥០នាក់ប៉ុណ្ណោះ ហើយជំងឺនេះពុំទាន់មានថ្នាំព្យាបាលទេ ។ ហេតុនេះ អ្នកជំងឺត្រូវថែទាំសុខភាពខ្លួនឯង ដោយការកោររោម កាត់សក់ ឬកម្ចាត់រោមរបស់ខ្លួនតាមវិធីផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir6OEbwbTpG9Hy8t69BqPrJ3DFWEa9HxZcdOdBgSaSriclTY7uMpidhcPZMtvsuV1M7N9II6AJcT2roEGZtaIt9a0BLI05L5bVqzze9NaTuosli_BQPwJwFTOwnSU_faqbGmPCRseIBBD6HQqj95rpehmCkPBEdKwoYlbdvN1ryic-Vx2iO2SXQIpETYSQ/s800/photo_2025-03-12_09-17-06%20(2).jpg
ការដុះរោមពេញផ្ទៃមុខ និងរាងកាយបានធ្វើឱ្យលោក Patidar មានរូបរាងលេចធ្លោ និងខុសប្លែកពីយុវជនដទៃយ៉ាងខ្លាំងតាំងពីក្មេងមក ។ លោកត្រូវអត់ធ្មត់នឹងការសើចចំអកពីមិត្តភក្តិក្នុងថ្នាក់រៀន ឬយុវជនផ្សេងទៀតថា លោកជាសត្វស្មា ដោយសារផ្ទៃមុខរបស់លោកដុះរោមពេញទាំងអស់ ខណៈមិត្តភក្តិខ្លះទៀតខ្លាចលោកទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBzinaUVdy40Xvf9Zq1pfWx6j-K-TlHDObdnXd7Y9GgPkb9-9Ic-n8WAjinWAFoBsaWg8g84FQ_fz4Lkqw63b6l8fhWIfOp_UFNQlpANDU8sLjveKbuHhaJkJEsim4AyOWzk0EXNjrD052zunwOxLaAb8S2jrnZtwKTSpcGImOqwa5MZZzyH_UpJjsB9LG/s739/photo_2025-03-12_09-17-06.jpg

ក្រោយពេល Guinness World Records ចាត់ចំណាត់ថ្នាក់លោកជាមនុស្សដុះរោមលើផ្ទៃមុខច្រើនបំផុតលើពិភពលោក លោក Patidar ត្រេកអរយ៉ាងខ្លាំងរហូតដល់និយាយលែងចេញ ដែលបានជាប់ចំណាត់ថ្នាក់ជាមនុស្សរោមវែងជាងគេលើពិភពលោក ។ លោកថា ៖ «បច្ចុប្បន្ន ពុំសូវមានអ្នកណាធ្វើមិនល្អដាក់ខ្ញុំទេ មនុស្សភាគច្រើនល្អជាមួយខ្ញុំណាស់ ។ កាលពីខ្ញុំចូលរៀនដំបូង ក្មេងៗដែលឃើញខ្ញុំ ពួកគេភ័យខ្លាច ប៉ុន្តែពេលស្គាល់ខ្ញុំកាន់តែច្បាស់ ពួកគេក៏រាប់អានខ្ញុំដូចមិត្តភក្តិផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjkq2nPGmDdaljgEJHTuBWDimE9qIzpbO4Uq4oY4natA9vezSxF8ef9UexlATsSZSA_vPpGrJ9WwREXtRlKb26mDn13jgDMGjSfz7ZntZSU5_tXiCzmsuvPH31RUvgSqVtZQOMj_liCeoAKeq2CmXo8uX6GCJ0GGFq9aoiTsHqmQiWbPILHKdCWBTIbKW4/s1200/photo_2025-03-12_09-17-05.jpg

មនុស្សជាច្រើនបានណែនាំឱ្យលោកកម្ចាត់រោមលើផ្ទៃមុខ និងរាងកាយចេញ ប៉ុន្តែលោកពុំបានធ្វើតាមការណែនាំទាំងនេះទេ ។ លោកចូលចិត្តរូបរាងបែបនេះ ហើយក៏ពុំចង់កោររោមចេញដែរ ។ គ្រូពេទ្យពុំអាចបញ្ជាក់ច្បាស់ថា តើជំងឺ Hypertrichosis កើតឡើងដោយសារអ្វី? ប៉ុន្តែអ្នកកើតជំងឺនេះតាំងពីកំណើត គ្រូពេទ្យសន្និដ្ឋានថា វាបណ្តាលមកពីហ្សែនដំណើរការខុសប្រក្រតី ទើបបណ្តាលឱ្យរាងកាយដុះរោមខុសធម្មតា ហើយអ្នកកើតជំងឺ Hypertrichosis ធ្លាប់មានសមាជិកគ្រួសារផ្សេងទៀតកើតជំងឺនេះដែរ ៕

គម្រោងផ្លូវ​រថភ្លើងក្រោមដី ​កណ្តាលទីក្រុងភ្នំពេញ កំពុងត្រូវបានយកមកសិក្សា

0

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំសិក្សាបឋម គម្រោងសាងសង់បណ្ដាញរថភ្លើងក្រោមដីឬម៉េត្រូ(Metro )នៅរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwnNOAacyMDRayFL31kFBiry8wpx3U6jSCWOADOuEmfSf00fv_XNMN-mIFrZY8pLXh4P30GPb0HYKlutHbjblBI47Lk0rfLyj8ITPB0z2v7VzTE1mzSF2pj3N4PbuOES-msP9CWZ6ho1uQ8Oy0458Zq6LLfbQS9j58jIZHS8Cp4P1PhyMF2F6AcBDy8alm/s1200/image_2025-03-12_16-10-49%20(2).png

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព នៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការ ទីប្រឹក្សា និងភាគីពាក់ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg54caF-kUE6y8dpIP5TerIUc_VmCnnQxrWEY5aoLvtUGHI1URGq_GycUGBIDDXBM7L3upcHUwGJvSMfl3I9SHy5nvaZFhl_eWiYfm_lcGVY1efWJ3cBLbOuIXSm5O76eIvs9V5UIxtI0J9QjyYSxX8dopS9lzPRk3b6drnvbZd9URJwrd_k1zIRjJSekUd/s1200/image_2025-03-12_16-10-49%20(3).png

ក្រោយកិច្ចប្រជុំ ភាគីពាក់ព័ន្ធទាំងអស់ក៏នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តាញផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ, ស្ថានីយរថភ្លើង, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិតេជោ និងតំបន់អភិវឌ្ឍទីក្រុងរណបថ្មីៗ ដើម្បីកំណត់ខ្សែផ្លូវ អាទិភាព សម្រាប់សិក្សាលទ្ធភាព ក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcDGd2qFN-AFbv-Z7QbOr2CzfE0p3KbUtcUh_I6Q1U7_1FV0VnRS-XBV_DCDOAU-FO5I8jVqfxwJtxkJY4VHlltaBpzwmhMW9rwrDZn0ZjoAaVQJXWLucNSdK8AiaU6jtoLUVEfM43mVLsbT9g5WuKqiHnBAzFzH1bxG6_418XQmxyxtjW0yDMWoBEOV-b/s900/image_2025-03-12_16-10-49.png

បើតាមក្រសួងសាធារណការបញ្ជាក់ថា ការសិក្សានេះគ្រាន់តែជាការសិក្សាលើការដឹកជញ្ជូនសាធារណៈក្នុងក្រុងភ្នំពេញមួយបែបទៀត ដើម្បីបំពេញបន្ថែមលើការសិក្សាការដឹកជញ្ជូនសាធារណៈ៕