នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន ប៉ាស៊ីហ្វីកអ៊ិនធើណាធើណលខនស្ត្រាក់សិន ខូអិលធីឌី បាននាំយកអំណោយសប្បុរសធម៌ ទៅផ្ដល់ជូនដល់មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួជាអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ទូច វិសាសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយយករងខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។

ក្នុងឱកាសនោះ លោក ចាង ហ្វីយ (Zhang Wei) ប្រធានក្រុមហ៊ុន ប៉ាស៊ីហ្វីកអ៊ិនធើណាធើណលខនស្ត្រាក់សិន ខូអិលធីឌី បានមានមតិសំណេះសំណាលទៅកាន់ប្អូន ក្មួយ ដែលស្ថិតក្នុងមណ្ឌលកុមារកំព្រា ដោយលើកទឹកចិត្តឲ្យខំសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួន និងសង្គមជាតិ ។ លោកបន្តថា ក្នុងនាមជាប្រធានក្រុមហ៊ុន លោកនឹងព្យាយាមជួយជ្រោមជ្រែងបន្តបន្ទាប់ទៀត ទៅលើកម្មវិធីផ្ដល់អំណោយសប្បុរសធម៌ជូនដល់មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ។
សូមជម្រាបផងដែរថា អំណោយសប្បុរសធម៌ ដែលផ្ដល់ជូនដល់មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ គឺបានមកពីក្រុមហ៊ុន ប៉ាស៊ីហ្វីកអ៊ិនធើណាធើណលខនស្ត្រាក់សិន ខូអិលធីឌី មានដូចជា ស្បៀងអាហារនិងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ សរុបជាទឹកប្រាក់ចំនួន៦០០០ដុល្លារសហរដ្ឋអាមេរិក ។ក្នុងនោះក៏មានការចំរួមពីសំណាក់ក្រុមហ៊ុន និងសប្បុរសជន ដូចជា _Shanghai Harbor Group (600 USD)
-Henan Zhonggong Design and Research Institute (600 USD)
-Kun Tai Construction (US $600)
Tian Kun ។ ចំពោះអាហារសាមគ្គីទទួលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាផ្ដល់ជូនកុមារកំព្រា ក្រុមការងារ គឺត្រូវបានឧបត្ថមដោយ ឧត្តមសេនីទោ សិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ៕