ការបរិភោគចំណីអាហារក្នុងរដូវក្តៅ ពិតជាសំខាន់ណាស់សម្រាប់ការថែទាំសុខភាព ពីព្រោះបើបរិភោគអាហារប៉ះពាល់សុខភាពចូលក្នុងរាងកាយ ឬផឹកទឹកលាយឡំមេរោគ វានឹងបណ្តាលឱ្យក្អួតចង្អោរ ឈឺពោះ រាគរូស និងឈានទៅការពុលអាហារ ។ អ្នកឯកទេសផ្នែកចំណីអាហារបានណែនាំឱ្យប្រយ័ត្នអាហារ៥ប្រភេទនេះក្នុងរដូវក្តៅ ពីព្រោះបើបរិភោគអាហារផ្តេសផ្តាស វានឹងបង្កគ្រោះថ្នា.ក់ដល់សុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPvJd-eza3t3aiAg-u2_cLeSuvTLxybpproHGC2uSTNW3WnQWPXAvN1HUmAapTyvZVQ9sDAYoQqnEQrbY47Z5XiEzMO7DGaFZyuhCLy9v6tCj3V6TRNe4PAZtpUVXAeLD6IRDjZOjxGf1aDH76qezizi969mxwHqg1vW9BR7idNZRqCbmbJk696dQPJX3W/s1064/image_2025-04-26_15-44-07.png
អ្នកស្រី ផនខៈណុក ខាំវ៉ាត់ អ្នកឯកទេសផ្នែកចំណីអាហារមកពីនាយកដ្ឋានអាហារូបត្ថម្ភនៃមន្ទីរពេទ្យ Navavej ទីក្រុងបាងកក ប្រទេសថៃ បានណែនាំពីអាហារមួយចំនួនដែលបង្កគ្រោះថ្នាក់ដល់រាងកាយក្នុងរដូវក្តៅ ដូចជា ៖

១-អាហារមានខ្ទិះដូង ៖ អាហារមានខ្ទះដូង ឆាប់ផ្អូមណាស់ក្នុងរដូវក្តៅ ដូចជា ៖ សម្លមានខ្ទិះដូង និងបង្អែមដាក់ខ្ទិះដូង ។ ហេតុនេះ គួរទុកដាក់អាហារខ្ទិះដូង និងកំដៅវាឱ្យបានត្រឹមត្រូវសម្រាប់បរិភោគក្នុងរដូវក្តៅ ដើម្បីកុំឱ្យប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAeu-fD7Hk0jWwFRPn-EunTHeWEWWr2BDjrsfkPb8uWXxMQlQtvgJWvP5vGw2ZnHduUauxUKbWJSOQbpr3JCAtPOtgqZEfVdg70FGI6bSd3VFrI2vyMDsgD28CG-jmh6Pisi_0BbmyU0dcGVYHqHowA7GxU2jk82zqB2GGbIi3DcAbSaE07kI-iUfH1NYu/s680/image_2025-04-26_15-44-07%20(2).png

២-បន្លែស្រស់ៗ ៖ បន្លែស្រស់ដាំក្នុងកសិដ្ឋានដែលគ្មានការថែទាំត្រឹមត្រូវតាមស្តង់ដារ គឺសម្បូរដោយមេរោគ ថ្នាំកម្ចាត់សត្វល្អិត ជីគីមី និងអាចមានមេរោគ Enteroaggregative E. coli ផ្ទុកក្នុងលាមកសត្វ ។ តូបលក់បន្លែខ្លះលាងបន្លែពុំស្អាតទេ ដែលធ្វើឱ្យអ្នកបរិភោគបន្លែស្រស់ពុលបាន ដូចជា ៖ សាឡាត់ ឬបន្លែសម្រាប់អន្លក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGbEIpwacuGxm2GA4REVMTsIbxk4F2vH7FnlZR8w90RJHSYodcO5ZYV74Xr8ZT7NJ8-4KJqyHfsRjF1WCYeiFAVH_NwkUoRj9rEfqbeIYON7Nr1Y4bBzal7vcWGdCQtlWsL_8tEO60e34F1HW_vIPDDUB752l6zgHqUYi_9DZ4uEr6D84e5Em57_CQm5iN/s1000/image_2025-04-26_15-44-08%20(2).png

៣-បុកល្ហុង, ញំ, នំបញ្ចុក ៖ បុកល្ហុង គឺជាអាហារដែលពុំបានឆ្លងកាត់ការចម្អិនដោយភ្លើងទេ ហើយវាងាយនឹងឆ្លងមេរោគផ្សេងៗ ។ កន្លែងលក់បុកល្ហុង និងអាហារប្រភេទញំខ្លះអាចប្រើប្រាស់គ្រឿងផ្សំគ្មានអនាម័យ ដូចជា ៖ ទឹកប្រហុកគ្មានស្តង់ដារ, សណ្តែកដីដុះផ្សិត, បង្គាក្រៀមជ្រលក់ពណ៌ ព្រមទាំងអាហារមានរសជាតិហឹរខ្លាំង ឬជូរខ្លាំង ដែលធ្វើឱ្យរលាកបំពង់រំលាយអាហារ ។ ដូចគ្នានេះ ទឹកសម្លនំបញ្ចុក ធ្វើឡើងពីខ្ទិះដូង គឺឆាប់ខូចណាស់ក្នុងរដូវក្តៅ ដែលធ្វើឱ្យយើងឆាប់ពុលអាហារ បើបរិភោគបន្លែស្រស់លាងមិនស្អាតជាមួយនំបញ្ចុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTSKR84VWlzJeDk6Nv52bWraKu7myAy52s9xA6vjYLRS0YrcwpRiWjQnEp4NzPNE-2wUXaVpL_wZ-EErfzJNTL0vZJ8Kg9FMyHy0vrQJRXEGUDxXDCsFS8Ey2PpJ-0yabsSy5y_6AQ_5KFDKE8oJbz4hYU1kwSFqI9gmpVJOhGHVDsrWiPZcnM-fdLPW4/s3799/image_2025-04-26_15-44-08.png

៤-អាហារសមុទ្រ ៖ សីតុណ្ហភាពកើនឡើងខ្ពស់ក្នុងរដូវក្តៅនឹងធ្វើឱ្យមេរោគក្នុងអាហារសមុទ្រធំលូតលាស់យ៉ាងឆាប់រហ័ស ហើយប្រឈមនឹងការពុលអាហារ ។ ហេតុនេះ គួរជ្រើសរើសអាហារសមុទ្រស្រស់ៗ គ្មានក្លិន និងបរិភោគអាហារសមុទ្រឆ្អិនគ្រប់ពេលវេលា កុំបរិភោគអាហារសមុទ្រមានពណ៌ខុសធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfHIh-hxoWaT_cPIjIJUSYtkhhas5wqgCuin26aP-wddFamy8Zyuw7ZjhixPCRcoHgP5H1LMTJV9eTHG6v0fj-gqKM8Ouy1ddHRbyLkEsqkrRDAzFC_Ua5LXGFAX2iUFZrxEU_A0XSHlq2xFXorpi7mrj8knnusTzoZpGQ9yY1bduJIpW1X4tc1BzQpSRi/s1254/image_2025-04-26_15-44-19.png

៥-ទឹកកក ៖ ទឹកកកខ្លះពុំបានផលិតត្រឹមត្រូវបានស្តង់ដារទេ ហើយការផឹកទឹកកកប្រភេទនេះប្រឈមនឹងផលប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ ទឹកកកខ្លះមានម្សៅ ឬកំទេចតូចៗនៅក្នុងនោះ ដែលជាមូលហេតុបណ្តាលឱ្យពុលអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_cMBvKXYje6KunquwFqGaDB31tGO2e6NzF8sfnQ9xY5bE-XC3FmJ6OhbwdscyrAlyDsouz-J4Afk4lJAiWj7V4vxHcKFre5smT2dUAKUvgjKtTbgo9ltj9yY1UwH6rD0WLHB_PB06zYMu1ilIwdxzANAHOg3RTutG5uW-UX0R4x4I-zdBxhF-bggCfVVL/s1200/image_2025-04-26_15-44-20.png

សរុបមក ការពុលអាហារបណ្តាលមកពីការបរិភោគអាហារ ឬទឹកមានមេរោគ ដែលធ្វើឱ្យក្អួតចង្អោរ ឈឺពោះ និងរាគរូស ។ អាកាសធាតុក្តៅបែបនេះ អ្នកឯកទេសចំណីអាហារបានណែនាំឱ្យបរិភោគអាហារឆ្អិន មានអនាម័យ ចៀសវាងបរិភោគអាហារឆាប់ផ្អូមដើម្បីការពារការឆ្លងមេរោគ រួមទាំងលាងសម្អាតដៃឱ្យស្អាតមុនពេលបរិភោគជានិច្ច ៕