ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ យន្តហោះធុនតូចរបស់ស្នងការប៉ូលិសជាតិថៃបានធ្លាក់ចូលសមុទ្រ ប្រមាណ១០០ម៉ែត្រពីឆ្នេរ នៅខាងមុខសណ្ឋាគារ Baby Grand Hua Hin Hotel ក្នុងស្រុកឆៈអាំ ខេត្តផេជបុរី ដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លា.ប់ក្នុងយន្តហោះ និងរងរបួសធ្ងន់ធ្ងរម្នាក់ស្លា.ប់នៅមន្ទីរពេទ្យ ។ នៅចំណុចយន្តហោះធ្លាក់នេះ គឺជាព្រំដែនជាប់គ្នារវាងខេត្តផេជបុរី និងខេត្តប្រាជួបស៊ិរីខាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm4FZVkrdeOYLf9WoL02Olvkgbxouox5D0VbD-NoONTs8pwgmQPBylwq57kMP4pv5YkOZeCooSQKeFsoO53BrqegT_qa7XKbNfkBRA7JSbhGvD7OXKEEAmDBl0Xm_wgIUPWFV42hYyQhekS2SofGWQzzB3OxjYiGJJNlzYsV2qUtTYe6rhM9XItftjgXYy/s960/image_2025-04-26_15-21-20.png
ភ្នាក់ងារសង្គ្រោះ និងមន្ត្រីពាក់ព័ន្ធត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាម! ក្រោយទទួលសេចក្តីរាយការណ៍ថា យន្តហោះរបស់ស្នងការប៉ូលិសជាតិថៃធ្លាក់ ។ បើតាមការត្រួតពិនិត្យបឋម គឺមនុស្សជិះលើយន្តហោះទាំងអស់ជាប៉ូលិសបានស្លាប់នៅកន្លែងកើតហេតុ៥នាក់ ហើយរបួសធ្ងន់ម្នាក់ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ។ អាជ្ញាធរសន្និដ្ឋានថា យន្តហោះបានហ្វឹកហាត់ហោះហើរ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស ទើបជួបគ្រោះថ្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJS-FQ8pLYeRmR8ekacdRm9f77kGNaXNxSzqrVCzmvzoB0G0ORdtkDHCNdEHn6IaKJbXfibkNyJhFQbH9Tx9I923gu9b9aUjxIQj4wfxZlrZQgdeCr_I6SGb3q2HaX4TKmdt2rwCFyumoMeuMKljNHINhPTNGDv5C9OdZZ3A6G13GylP90eDKRqVSiiftH/s960/image_2025-04-26_15-21-21.png
មន្ត្រីនាំពាក្យរបស់ស្នងការប៉ូលិសជាតិថៃ លោក អាសាយ៉ុន ក្រៃថង និយាយថា យន្តហោះនេះរបស់ស្នងការប៉ូលិសជាតិថៃ ដែលធ្លាក់ចូលសមុទ្រពេលកំពុងបំពេញភារកិច្ចត្រួតពិនិត្យការហោះហើរ ដើម្បីត្រៀមខ្លួនសម្រាប់ការលោតឆ័ត្រយោងនៅស្រុកហួហ៊ីន ខេត្តប្រាជួបស៊ិរីខាន់ ។ ស្នងការប៉ូលិសជាតិថៃកំពុងស៊ើបអង្កេតរកមូលហេតុបណ្តាលឱ្យយន្តហោះធ្លាក់ និងប្រមូលទិន្នន័យពីបំណែកយន្តហោះ., កាមេរ៉ាថតការហោះហើរ រួមទាំងទាក់ទងជាមួយភ្នាក់ងារពាក់ព័ន្ធផ្នែកអាកាសចរណ៍ដើម្បីរួមគ្នាត្រួតពិនិត្យយ៉ាងលម្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Cj32JrW2pv3JzV1MB8KwXAA0OWg2q5CXLM_pcpLidcHRpOtuIiwFJBhNqcXB7h5WOIpqHjZKKs8nWrnfzY4O2b4bb7UP57bxmDEb7i2r9dUTxjehJkRcNdfd152We-UJUcibZEvrbkfjWtuRxTFQrl3kHBpw64uQR4KwStFBVYHSjcVIYOPL22hooBfQ/s1024/photo_2025-04-26_14-26-24%20(2).jpg

ស្នងការប៉ូលិសជាតិថៃនឹងរៀបចំពិធីបុណ្យសពប៉ូលិសថៃទាំងអស់ឱ្យស័ក្តិសមនឹងកិត្តិយស ព្រមទាំងបង្កើនការស៊ើបអង្កេតរកការពិតដើម្បីការពារកុំឱ្យហេតុការណ៍នេះកើតឡើងម្តងទៀត ។ ស្នងការប៉ូលិសជាតិថៃបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់ប៉ូលិសគ្រប់រូបក្នុងហេតុការណ៍នេះ ខណៈហ្វេសប៊ុកផេកស្នងការប៉ូលិសជាតិថៃបានបង្ហោះកាន់ទុក្ខដល់ប៉ូលិសដែលស្លាប់គ្រប់រូប និងបង្ហាញការសោកស្តាយដល់គ្រួសារសាកសព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTy_FpC56lTXqW59hJH2fU-7dhpOwSAANjed9gyQmq2tO_qA2hoWg0viosDSFaWLMcSP1u85S8UGs9nyCNMaMUnTGTHzltePgP9NdjUe24IASQsmCjBoCedHy9gC1GNNF99ANOFjnC4FIU-XIamEf6IU4IcwroiNtgld-qe4eobL104Jw-7Ok9RPP0LHY0/s1024/photo_2025-04-26_14-26-24%20(3).jpg
ចៅហ្វាយស្រុកហួហ៊ីន លោក ប្រាស៊ូត ហមបាន់ថើង ឱ្យដឹងថា យន្តហោះ១គ្រឿងនេះបានជួបគ្រោះថ្នាក់ ក្រោយពីពលរដ្ឋឮសំឡេងម៉ាស៊ីនយន្តហោះយ៉ាងខ្លាំងដូចគ្រាប់បែកផ្ទុះ ។ យន្តហោះព្យាយាមហោះត្រឡប់មកអាកាសយានដ្ឋានវិញ ប៉ុន្តែពុំអាចធ្វើបាន ទើបធ្លាក់ចូលសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ2-7QMl8Dh_WdhGNmDZqOIsM-ARwtACasJMsn2L7fwLHF_3uqS7RM_h4CiJw-ECH6aSmVi4-Fho0_Q3ZN5XH5UCe0zBgbJXPJIhFl5zLHYh5EEm3CTdqZm5EIQ-06lk1oEBaMyVcUesxmaKGl4IbxEg7NT5kYoYN8NFMnf5Qat-7Xmcvq29DqGU7ThANv/s1024/photo_2025-04-26_14-26-24%20(4).jpg

អគ្គបញ្ជាការស្នងការប៉ូលិសជាតិថៃបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រពីទីក្រុងបាងកក ទៅកាន់ចំណុចកើតហេតុក្នុងខេត្តផេជបុរី ក្រោយទទួលដំណឹងយន្តហោះធ្លាក់ ។ ទិន្នន័យរបស់ស្នងការប៉ូលិសជាតិថៃបញ្ជាក់ថា វាជាយន្តហោះប្រភេទ DHC6-400 Twin Otter របស់ស្នងការប៉ូលិសជាតិថៃ ដែលចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ២០២០ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4pH13mDg2w5Pfblnyk0SxcsoqiIsirsTEOuEP-TuvXCYujH1dmYSKUKKZy4gNCVBJVEjF2Mymy8Qi8fxKdh6o52GHJrmPhSpO7msQ8dl5uJ4GdJ4VdARqtyBXWFmcAtFWj0p1J-jpR_Q1SIt6hJqw_CfEm_77B2B224hWkSew4JE5k8jeaqsbrOX8xdw_/s1024/photo_2025-04-26_14-26-24.jpg

យន្តហោះនេះសម្រាប់ប្រើប្រាស់ក្នុងភារកិច្ចជាច្រើន ដូចជា ៖ ដឹកជញ្ជូនកងកម្លាំងតាមអាកាស, ដឹកជញ្ជូនមនុស្សទៅមន្ទីរពេទ្យ, ដឹកជញ្ជូនឧបករណ៍, ស្វែងរក និងជួយសង្គ្រោះផ្សេងៗ ព្រមទាំងអាចដឹកមនុស្សច្រើនបំផុតចំនួន១៩នាក់ និងដាក់គ្រែពេទ្យបាន៤ ។ យន្តហោះនេះប្រចាំការនៅអាកាសចរណ៍ប៉ូលិសបរិវេណអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ៕