Home Blog Page 565

អភិបាលខេត្តភូកេតស្នើមន្ត្រីពាក់ព័ន្ធតាមដានស្ថានការណ៍រលកយក្សស៊ូណាមិ២៤ម៉ោង

0

ប្រទេសថៃ ៖ ក្រោយកើតហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងមានឥទ្ធិពលដល់បណ្តាខេត្តជាច្រើនរបស់ថៃ បានធ្វើឱ្យអភិបាលខេត្តភូកេត ចេញសេចក្តីប្រកាសបន្ទាន់មួយស្នើឱ្យមន្ត្រីពាក់ព័ន្ធតាមដានស្ថានការណ៍គ្រោះធម្មជាតិ ២៤ម៉ោង ។ ពលរដ្ឋនៅខេត្តភូកេត បារម្ភពីរលកយក្សស៊ូណាមិ បន្ទាប់ពីក្នុងបណ្តាញសង្គមចែកចាយកម្រិតទឹកសមុទ្រនៅខេត្តភូកេត ស្រុកចុះយ៉ាងឆាប់រហ័សខុសពីធម្មតា ហើយពណ៌ទឹកសមុទ្រខាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3aGbB3-4oos1Tckil0T-5_Ek-63UgAzvDTURwKFtD275VsoHVkN73j3j2WkBJwRSMoW-ozr9-xDGF77uD7j3xAigQLsHvLp0XaqQ30WHSjBJasBlHJVB5gMbvQu-xxdJZG4s_VCrWr0W-gcjOQ7iIrXE70kkNbnQ-dRcSudbY2xM6gb_NXaZL_TILY9G5/s512/photo_2025-04-04_14-33-42%20(2).jpg
លោក សូផុន សុវណ្ណារ៉ាត់ អភិបាលខេត្តភូកេត និងជាប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តភូកេត បានចេញសេចក្តីប្រកាសបន្ទាន់មួយ ដើម្បីជូនដំណឹងទៅកាន់មន្ត្រីស្ថាប័នពាក់ព័ន្ធ ដែលសេចក្តីប្រកាសបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ ខែមីនា កន្លងមក មានគ្រោះរញ្ជួយដីជម្រៅ១០គីឡូម៉ែត្រ នៅប្រទេសមីយ៉ាន់ម៉ា ។ ហេតុនេះ ដើម្បីកុំឱ្យពលរដ្ឋ និងភ្ញៀវទេសចរព្រួយបារម្ភ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តភូកេត សូមអនុវត្តវិធានការដូចខាងក្រោម ៖

១-ជូនដំណឹងទៅពលរដ្ឋ និងភ្ញៀវទេសចរនៅភូកេត ឱ្យបានជ្រាបពីការអនុវត្តពេលកើតគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដើម្បីកុំឱ្យភ័យស្លន់ស្លោ
២-ចូរប្រុងប្រយ័ត្នស្ថានការណ៍ ក្រោយការជូនដំណឹងពីប្រព័ន្ធដែលគ្របដណ្តប់ក្នុងតំបន់ អំពីគ្រោះធម្មជាតិ និងអនុវត្តតាមផែនការ បើកើតរញ្ជួយដី និងស៊ូណាមិ
៣-បើកើតរញ្ជួយដី និងឈានទៅស៊ូណាមិ គឺអាចតាមដានការជូនដំណឹងពីភ្នាក់ងារឧតុនិយម និងមជ្ឈមណ្ឌលដាស់តឿនគ្រោះធម្មជាតិ, នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy3Qwy6mGjiKKnDdH6uKALnFx1uWUCj20GNfz4RhVk2TxZq9CbmYnx3eoyZA1U2-l9Tt7K5ZsoxCLWSbNf6JBeB_TXY4fOd63EK3quwEYSeCA2fuFjhNUIn_y7IEGgJlAZ5Rg6N26ozLEJaMsaR7szluqsmC4zUdXpSh32MuWh6_Rpf9pZaxb8WyKJa0h7/s1280/photo_2025-04-04_14-33-41.jpg

ហេតុនេះ សូមអាជ្ញាធរតាមដានស្ថានការណ៍គ្រោះធម្មជាតិ ២៤ម៉ោង ហើយបើកើតហេតុការណ៍នៅខេត្តភូកេត ចូរផ្តល់ដំណឹងមកកាន់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តភូកេតជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ 076-510-098 ឬលេខ 1784 ។

ដោយឡែក តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Top News Online ឱ្យដឹងថា ពលរដ្ឋរស់នៅខេត្តភូកេត បារម្ភពីការកើតរលកយក្សស៊ូណាមិ និងបានជញ្ជូនរបស់របរចេញពីអគារខុនដូខ្ពស់ៗ ក្រោយកើតរញ្ជួយដីជាបន្តបន្ទាប់នៅប្រជុំកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី កម្រិត៥.៣រិចទ័រ ជម្រៅ៦គីឡូម៉ែត្រ ដែលស្ថិតនៅភាគនិរតីស្រុកមឿង ខេត្តភូកេត ប្រមាណ ៤០១គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2AD4QhZS4Izpt7yxMduHgRnbG35Jcjn9CBdz0qYUbBKFldOnTe82Kvmuy7pZdNz0eqPgrx0QZPkgRbztP0q_Lu1LRq_G4O498xBe-vV1QP_wjBd8Keu85Zps04mmViRcnbAcaQBEN0hPdkfZ6yAFs3Skw6swHUwcZ-JtZEjdvEVN7nU7U_pCC2RW21s1N/s1280/photo_2025-04-04_14-33-42.jpg

ការរញ្ជួយដីផ្ទួនៗគ្នានៅប្រទេសឥណ្ឌូណេស៊ី បានធ្វើឱ្យពលរដ្ឋថៃនៅខេត្តភូកេត ភ័យខ្លាចយ៉ាងខ្លាំង ពីព្រោះគ្រោះធម្មជាតិអាចកើតឡើងគ្រប់ពេលវេលា ហើយគ្មានអ្នកណាដឹងមុនឡើយ ។ គ្រោះរញ្ជួយដីគ្មានការជូនដំណឹងពីរដ្ឋាភិបាលទេ អ្វីគួរធ្វើនាពេលបច្ចុប្បន្ន គឺត្រូវចៀសឱ្យផុតពីហេតុការណ៍អាក្រក់ៗ ៕

ចិនអំពាវនាវឱ្យអាមេរិកលុបចោលការដាក់ពន្ធលើទំនិញនាំចូលពីចិនជាបន្ទាន់ បើពុំចង់ឱ្យចិនដាក់ពន្ធវិញ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យអាមេរិកលុបចោលការដាក់ពន្ធលើទំនិញនាំចូលពីចិនជាបន្ទាន់ ព្រមទាំងបញ្ជាក់ថា ចិននឹងដាក់ពន្ធលើទំនិញអាមេរិកវិញដើម្បីការពារផលប្រយោជន៍របស់ចិន ។ ការប្រកាសឱ្យអាមេរិកលុបចោលការកំណត់ពន្ធនេះ គឺក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពន្ធលើទំនិញនាំចូលពីប្រទេសដៃគូពាណិជ្ជកម្មរបស់អាមេរិកនៅទូទាំងពិភពលោក ក្នុងនោះអាមេរិកដាក់ពន្ធលើទំនិញចិន ស្មើ៣៤% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGHxr1It3kUmv7s03bldJ7_pXRhLFXct0MhsUNHppcfsqOWGPtRDqNJcw0gAD5O3ucpaVRiLj1lIr-paSvTiDJoAdExr6-W1qgAoVmy_Q__3MFz2k252qJOZhgO9gcc8fD3RjubiKDIdDraysCQj4_c98XhEcuq6vlTmETEArOohd7MXcC0-JuNEpUIXZc/s1280/photo_2025-04-03_10-31-36.jpg

ក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថា វិធានការពន្ធរបស់អាមេរិកផ្ទុយនឹងផលប្រយោជន៍រួម ដែលទទួលបានពីការចរចាពាណិជ្ជកម្មពហុភាគីនាពេលកន្លងមក ហើយអាមេរិកមើលរំលងការពិត ខណៈអាមេរិកខ្លួនឯងក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីពាណិជ្ជកម្មសេរីរហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirlvx4cMW3kKQv692ud6IY3SrBC0Y25foerD9vFH8ujwqfYyn8kruw_HnA6ocLKAEfTAmJIH1vINboSkFIwte32PilJRLqwFNnzv30Ov1vMxZmzDbY6Ua78L3br34FRY3Lb26Zf51zgMtYs0Ax10mdnYRLUmLrY4izAEJhQUAGgQPA_RXi-dE1BFfjRkDg/s3000/image_2025-04-04_15-43-05%20(2).png

កាលពីថ្ងៃទី២ ខែមេសា លោក Trump បានដំឡើងពន្ធ៣៤% លើទំនិញនាំចូលពីប្រទេសចិន ហើយនេះជាការដំឡើងពន្ធលើសពន្ធចាស់ស្មើត្រឹមតែ២០% ដែលលោក Trump បានប្រកាសយកពន្ធទំនិញចិន ២០% កាលពីដើមឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFSZEurIbP5Vup6QLlqXI-DSl9YI8EoUoV9FPE2hP-nv1XJgTGs1R2BAAZ1oQnm7lP1QW_YbX5mFqXXK31kChBxvBgT4H-XjRDiEEOHvpvWV4xP5VSZSJ4iZQkWTB7BTdOGQtf5lIP2qLTIo1iGU3JPwMfmLLCgrelp-xz1D5zT_JNvNjapKR93Vn_ywSs/s1024/image_2025-04-04_15-43-05.png
ប្រទេសនានាលើពិភពលោក ត្រូវប្រឈមនឹងពន្ធនាំចូលទំនិញ ស្មើ១០% សម្រាប់ទំនិញគ្រប់ប្រភេទដែលនាំចូលអាមេរិក ដោយអនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ។ រីឯប្រទេសដែលអាមេរិកចាត់ទុកថា បានដាក់ពន្ធទំនិញអាមេរិកខ្ពស់ ឬអនុវត្តវិធានការពាណិជ្ជកម្មពុំយុត្តិធម៌ អាមេរិកនឹងដាក់ពន្ធខ្ពស់វិញ (ហៅថា Reciprocal Tariff) ដែលអនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9mtsOLmXDGZvHUm431iPeIuo_uJ6pH-0JXSVnfkhvOFte0hQkIoXZZ4ZjmTk5Jf2Tq41CNWV_Z5uLCn1pgQ4GZuQv-is7Pzme6sH3bzTNMf7IbuZ_lAFlTJRuHNye7Caecle8moHLT1Fpwh8a4PWkFoCyoOmFR5UXuiU4Nk6oIi2gzcnSjZ-y_gIy8eS/s3000/image_2025-04-04_15-43-08.png
បើតាមលោក Stephen Miran ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចអាមេរិក គឺការដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសនានានឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចរយៈពេលខ្លី ប៉ុន្តែលោក Trump ផ្តោតលើគោលដៅរយៈពេលវែងក្នុងការកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចឱ្យមាននិរន្តរភាព និងយុត្តិធម៌ ។ រីឯរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessant សូមឱ្យប្រទេសនានាកុំដាក់ពន្ធលើទំនិញអាមេរិកវិញ ពីព្រោះវានឹងធ្វើឱ្យស្ថានការណ៍កាន់តែឡើងកំដៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjipryd7iq1-lsqJZPWG1IeDTFIxTagASt8dUV6Tuci0RUA0Ynb9gYOezm8nqEmzcydhPHvZdSHCuOf3TDge8uhdutRBPPnUusAwTMYFVSFwTuRED2Uvv7CSzouOf2ggW5pJznZthY735n7JZuMp_dmZHwVZmgIKD3Ue8anrDO6-BbzYdvlbdvcsXlzzJ0A/s2399/image_2025-04-04_15-43-11%20(2).png
លោក Trump ធ្លាប់បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបិទចន្លោះប្រហោងពន្ធ ឬហៅថា «De Minimis» ដែលអនុញ្ញាតឱ្យទំនិញតម្លៃទាបរបស់ចិន និងហុងកុង អាចនាំចូលអាមេរិកដោយពុំចាំបាច់បង់ពន្ធ ។ ប៉ុន្តែការដំឡើងពន្ធថ្មីរបស់អាមេរិកនឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអេឡិចត្រូនិក និងក្រុមហ៊ុនតូចតាចរបស់ចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzdh2jAU8N15M4_BV6nScS_QqePhE3foqwMU6SN6RVZxmE1D2p-STos_CJIi_g_b2A0b_toKgELDOy8yUBMPNwPKUdFc1nKtwOztYo22BL31Pj2khK-6XHfrI69YbQXa7WoBMtds2qdamrFxs1RT9112wz7EdOz417KDC26nS1-vxECjmqugunSbbRZSwX/s1100/image_2025-04-04_15-43-11.png
អ្នកវិភាគសន្និដ្ឋានថា ការដំឡើងពន្ធទំនិញទៅវិញទៅមករវាងចិន និងអាមេរិក ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក នឹងប៉ះពាល់ដល់ការផ្គត់ផ្គត់ទំនិញពិភពលោក ហើយធ្វើឱ្យសេដ្ឋកិច្ចពិភពលោក មិនប្រាកដប្រជា ។ បើគ្មានការចរចារកវិធីដោះស្រាយទេ បញ្ហាពន្ធនឹងក្លាយជាសង្គ្រាមពាណិជ្ជកម្មមិនខាន ៕

ក្រសួងពាណិជ្ជកម្ម បដិសេធព័ត៌មានដែរថា “កម្ពុជាយកពន្ធនាំចូលពីអាមេរិក៩៧ភាគរយ”

0

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានស្នើឱ្យពលរដ្ឋកុំមានការព្រួយបារម្ភចំពោះវិធានការដំឡើងពន្ធចំនួន ៤៩% របស់សហរដ្ឋអាមេរិកមកលើទំនិញកម្ពុជា។

លោកជំទាវ ចម និម្មល បានដាក់ចេញវិធានការបន្ទាន់ ដោយណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សហការសិក្សាលើបញ្ហានេះ និងបង្កើតការឆ្លើយតបជាយុទ្ធសាស្ត្រទាន់ពេលវេលា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រត្តិការ និងជំរុញពាណិជ្ជកម្មជាមួយភាគីសហរដ្ឋអាម៉េរិក និងដៃគូពាណិជ្ជកម្មផ្សេងៗទៀត ស្របតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងច្បាប់អន្តរជាតិ។

ដោយឡែក ចំពោះព័ត៌មានដែលថា កម្ពុជា បានកំណត់ពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិក រហូតដល់ ៩៧ភាគរយ ត្រូវបានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើការច្រានច្រោល និងចាត់ទុកថាពុំមានមូលដ្ឋានត្រឹមត្រូវ ខណៈកម្ពុជា បានកំណត់ពន្ធលើទំនិញអាមេរិកត្រឹមតែ ២៩,៤ភាគរយប៉ុណ្ណោះ។

បន្ថែមពីនេះកម្ពុជា ក៏បានអនុវត្តការកំណត់ពន្ធគយទៅតាមក្របខណ្ឌច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ចន្លោះអត្រាពន្ធពី ០ដល់ ៣៥% ទៅលើសមាជិកទាំងអស់របស់អង្គការនេះ ក្នុងនោះរួមទាំងសហរដ្ឋអាម៉េរិកផងដែរ។

គួរបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក មានទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ខណៈការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាម៉េរិកមកវិញ មានតម្លៃទឹកប្រាក់ជាង ៣០០លានដុល្លារប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៤៕

 

ប្រទះឃើញសាកស.ពបវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ានៅក្រោមអគារខុនដូបាក់បែកកណ្តាលក្រុងម៉ាន់ដាឡៃ

0

ប្រទេសមីយ៉ាន់ម៉ា ៖ ភ្នាក់ងារសង្គ្រោះបានប្រទះឃើញសាកស.ព បវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ា ឆ្នាំ២០១៨ (Miss Tourism Myanmar 2018) ក្រោមអគារខុនដូបាក់បែកនៅកណ្តាលទីក្រុងម៉ាន់ដាឡៃ ក្នុងចំណោមសាកស.ព ពលរដ្ឋមីយ៉ាន់មារហូតដល់៣,០៨៥នាក់ ដែលបានស្លា.ប់ ដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ ក្រៅពីនេះ មានពលរដ្ឋមីយ៉ាន់ម៉ារងរបួសចំនួន៤,៧១៥នាក់ និងបាត់ខ្លួន ៣៤១នាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzLgVMj87QgDOY1qwKSOSu4cNKpGsWPzG9w3dhdqeW0055et-JmmxGvzrICQMRG457DbD3-k9NWNcFWJajY9yoQCpvn7bubrpzB91JJnmSRh6ffSG7xwZbEnxbw4OB9LU5jm8KDS7ysIzrNtRhkQC9_JSm9bYmwHlG08x-1AnWJCaReSAZsCkvMOvTerOk/s1280/photo_2025-04-04_09-03-34.jpg

ហ្វេសប៊ុកផេកឈ្មោះ «Blessed Entertainment Miss Tourism Myanmar» បានរាយការណ៍កាលពីថ្ងៃទី២ ខែមេសា ថា ភ្នាក់ងារសង្គ្រោះមីយ៉ាន់ម៉ាបានប្រទះឃើញសាកសពនារីម្នាក់ពាក់អាវពណ៌ស ស្លៀកខោជើងវែង និងមានកាបូបប្រាក់ជាប់ខ្លួន ស្ថិតនៅខាងត្បូងអគារខុនដូបាក់បែក «Sky Villa» ប្លុក B ក្នុងអំឡុងពេលភ្នាក់ងារសង្គ្រោះកំពុងស្វែងរកមនុស្សនៅរស់រានមានជីវិតក្រោមខុនដូនេះ ។

ក្រោយមក ភ្នាក់ងារសង្គ្រោះក៏បានត្រួតពិនិត្យសាកសពនារីខាងលើឃើញថា នាងជាបវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ា ឆ្នាំ២០១៨ ហើយភ្នាក់ងារសង្គ្រោះក៏បានយកសាកសពនាងចេញពីខុនដូបាក់បែក និងបញ្ជូនសាកសពទៅធ្វើបុណ្យតាមប្រពៃណីនៅទីក្រុងយាំងហ្គន ។ បវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ារូបនេះធ្លាប់បានចូលរួមប្រកួតតំណាងប្រទេសមីយ៉ាន់ម៉ា ក្នុងពិធីប្រកួត «Miss Tourism World 2018» ដែលរៀបចំដោយ Blessed Entertainment ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaMKD3e9s1xrokgAvN2lX_2BHo8wc-OzCAqsu9rh_t8r2tKr3TdKKmdAhHGEvtW099f2JkqU1c9c1u2I_CyHNWeDU-9Idw5-oXsbaBGUEGkbjdKK5TOKCZw45HIFAh-cv3KG4GD3suzpSJNKi4vseiw1mtTbn9Ce9NHeBw3A2mmhDb3wOlF_Mvv3vRptNf/s1280/photo_2025-04-04_09-03-33.jpg

ចំណែកហ្វេសប៊ុកផេក «Blessed Entertainment» បញ្ជាក់ថា បវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ា ឆ្នាំ២០១៨ ពិតជាស្លាប់មែន ដែលនាងជាមនុស្សម្នាក់បានស្លាប់ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា ក្នុងចំណោមពលរដ្ឋជាង៣,០០០នាក់ ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាឱ្យដឹង ហេតុការណ៍រញ្ជួយដីនៅមីយ៉ាន់ម៉ា ធ្វើឱ្យពលរដ្ឋស្លាប់ចំនួន៣,០៨៥នាក់, រងរបួស ៤,៧១៥នាក់ និងបាត់ខ្លួន ៣៤១នាក់ ។

ការប្រទះឃើញសាកសពបវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ា បានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ា និងអ្នកគាំទ្រនាងយ៉ាងច្រើននៅលើពិភពលោក អាឡោះអាល័យ និងសោកសៅយ៉ាងខ្លាំង ។ វាជាគ្រោះធម្មជាតិដ៏ខ្លាំងក្លាបំផុតដែលបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ភ្នាក់ងារសង្គ្រោះបានព្យាយាមស្វែងរកសាកសពពលរដ្ឋមីយ៉ាន់ម៉ានៅជាប់ក្រោមអគារបាក់បែក ប៉ុន្តែការស្វែងរកសាកសពមានឧបសគ្គយ៉ាងខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTayXCI-4Q8_bpjAIt_WqqXdKpfkRVmWrkapbA6Pas3xKsIQ-2__9ObwKm1UsB_Fs0ujjGTI8Vks-gXCuoNKhUO75qD4axMshVoxif8_y6iqucGDGBJPy6-z2gojm4yahs_uLKN6jr_gsJY-FGD-pB4cWqWQqZtktNhRaWiTaZug5MiUOYMDiEhwxjDdwp/s840/photo_2025-04-04_09-03-33%20(2).jpg

អង្គការសុខភាពពិភពលោកបារម្ភពីជំងឺផ្សេងៗឆ្លងរាតត្បាតខ្លាំងក្រោយរញ្ជួយដីនៅមីយ៉ាន់ម៉ា

0

ប្រទេសមីយ៉ាន់ម៉ា ៖ ពលរដ្ឋមីយ៉ាន់ម៉ាបានស្លា.ប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកើនឡើងរហូតដល់ចំនួន៣,០៨៥នាក់ និងរងរបួស ៤,៧១៥នាក់ ខណៈពលរដ្ឋ ៣៤១នាក់ បាត់ខ្លួននៅក្រោមអគារបាក់បែក ។ ក្រោយរញ្ជួយដីកើតឡើង ពលរដ្ឋមីយ៉ាន់ម៉ាពុំហ៊ានត្រឡប់ទៅផ្ទះវិញទេ ពួកគេបោះតង់សម្រាកនៅតាមទីធ្លា និងចិញ្ចើមផ្លូវ ស្របពេលអាកាសធាតុក្តៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ។ ការរស់នៅបែបនេះធ្វើឱ្យអង្គការសុខភាពពិភពលោក (WHO) បារម្ភពីជំងឺផ្សេងៗឆ្លងរាតត្បាតខ្លាំង ស្របពេលមន្ទីរពេទ្យជាច្រើនខូចខាតដោយសាររញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdSVfEs4EpnqV7HeJ-_-DJmIPNBiYWtKv0urpWH02QdArEYTO2Cv2hez-5OI9MktQ_ZBh7nqwQqApAEgxt9EvT6Q6WL0mQBDT_-YPHavNeMrYtw1CkiW2rY088kXIUklU_4boBrq3IdOm63l6WtIDP0x_EhV7Ei3zW2gVqPQZhHEaT6gje_ZGXS8xQgMSa/s1280/photo_2025-04-04_10-12-22%20(2).jpg

អង្គការសុខភាពពិភពលោក បានដាស់តឿនកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ថា អាកាសធាតុក្តៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំង អាចធ្វើឱ្យជំងឺផ្សេងៗឆ្លងរាតត្បាតមកលើពលរដ្ឋមីយ៉ាន់ម៉ា ដែលនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដី កម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ តាំងពីកើតរញ្ជួយដីខ្លាំងក្លា រហូតមកដល់ថ្ងៃទី៣ ខែមេសា ពលរដ្ឋមីយ៉ាន់ម៉ាបានបោះតង់ស្នាក់នៅតាមទីធ្លា ហើយពួកគេប្រឈមនឹងការឆ្លងជំងឺរាតត្បាតខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbRk4fApxJAjWz97sHeWnsz_gYyxsnR_jBRwQv-8aSbJrXp2JDzg7LCubmuCQ8YP_WoNMZ4wPkY__gXyGKNqRf6Vt1ykUPhxTWKUFnAAFAGtqElI1GaTyswxknRS7IRZh6zPj4gyMmf9y8YBpxyljzpj9Ps814ajKw5LmBR5I3nZD-N7Y-9svFMulnGGgl/s830/photo_2025-04-04_10-12-22%20(3).jpg

គ្រោះរញ្ជួយដីលើកនេះបានបង្កការខូចខាតធ្ងន់ធ្ងរនៅទូទាំងប្រទេសមីយ៉ាន់ម៉ា គឺអគារ មន្ទីរពេទ្យ និងលំនៅឋាន ត្រូវបានបំផ្លាញអស់ជាច្រើន ។ នៅតំបន់ខ្លះទៀតរងផលប៉ះពាល់ដោយសាររញ្ជួយដីខ្លាំងបណ្តាលឱ្យពលរដ្ឋគ្មានកន្លែងរស់នៅ ខ្វះខាតស្បៀងអាហារ និងទឹកប្រើប្រាស់ ។ កាលពីថ្ងៃទី៣ ខែមេសា រដ្ឋាភិបាលមីយ៉ាន់ម៉ាឱ្យដឹងថា ពលរដ្ឋស្លាប់ដោយសាររញ្ជួយដី បានកើនឡើងរហូតដល់ចំនួន៣,០៨៥នាក់, រងរបួស ៤,៧១៥នាក់ និងបាត់ខ្លួន ៣៤១នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRAp8jDmdyHoToJ4cZ7BKB570t1SqoAnsxMhX6V1nG3vkzSGyCTfFXEoAL-j4k05ltdYf5leqOGLJ0YTysR7RgrE_l4AEHd9vMdZaxhqBSCl5rfGm8QK4v7VKQe5RooIYx5TAfjpId3rpGiJTgFk8vK61GxGyqvAJ7J69fAD9yqNoRezVEm9Qq7G2Zl2Au/s1024/photo_2025-04-04_10-12-22%20(4).jpg
មន្ត្រីអង្គការសុខភាពពិភពលោក បារម្ភពីពលរដ្ឋមីយ៉ាន់ម៉ាកើតជំងឺអាសន្នរោគ ជំងឺស្បែក គ្រុនចាញ់ និងគ្រុនឈាម ដែលឆ្លងរាតត្បាតខ្លាំងនៅតាមទីប្រជុំជនរងផលប៉ះពាល់ដោយសាររញ្ជួយដីខ្លាំងបំផុត ដូចជា ៖ ទីក្រុងម៉ាន់ដាឡៃ, ទីក្រុងសាកាយ និងទីក្រុងណៃពិដោ ។ អង្គការសុខភាពពិភពលោកបានត្រៀមស្បៀងអាហារ និងតង់សម្រាក ស្មើទឹកប្រាក់១លានដុល្លារ សម្រាប់បញ្ជូនមកមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_YkYlwtm2cPCi5ukBL8Du0DpzpDMnpIYHKMp31T1hwKVHPZW7bGR1h5yhpTVYkpm9fi9quR8N6NpICBBjnAJ1-w9_72T29r0M3zCHAg7_bG_WOXcdITH_3YXm_YskeZX4Ng8QtfWaXHl-DsYCmZRM0Ewxu8JUJsaVMENv6LfqaAO52nUhubqDPFyuNP5t/s1024/photo_2025-04-04_10-12-22.jpg

កត្តាមួយធ្វើឱ្យកើតជំងឺឆ្លងរាតត្បាតខ្លាំង គឺបណ្តាលមកពីមន្ទីរពេទ្យផ្សេងៗក្នុងតំបន់រញ្ជួយដី បានរងការខូចខាតអស់ជាងពាក់កណ្តាល ។ ជាក់ស្តែង មន្ទីរពេទ្យជាច្រើននៅទីក្រុងម៉ាន់ដាឡៃ និងទីក្រុងណៃពិដោ ត្រូវបានបំផ្លាញ រហូតដល់គ្រូពេទ្យព្យាបាលអ្នករងរបួសនៅក្រៅមន្ទីរពេទ្យ ។ ក្រៅពីនេះ ពលរដ្ឋមីយ៉ាន់ម៉ាបានបោះតង់ស្នាក់នៅតាមទីធ្លានានា ដែលមានអាកាសធាតុក្តៅខ្លាំងរហូតដល់៣៨អង្សាសេ ដោយសារពួកគេបារម្ភពី Aftershocks ពុំហ៊ានត្រឡប់ទៅផ្ទះវិញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxAHMqMYcwYol3yDOi7KHaM5Mv4Ph-U3nQInIPIQA7eoYGvRV3EKJyUXqEkwKwhfSv0F1wzClDE3R6OvzUKVXY2fjFJNNzzUQ7s8v6Y66w-PWpLJm4g2OrF76AwoHHeaoZsxKOYHcJKVzWJmQuPjFn2enIaTwTJ8sPiZfyKr7erQsxzNjOrdWctoe97K3T/s800/photo_2025-04-02_15-18-13%20(3).jpg

មីយ៉ាន់ម៉ាបានកើតវិបត្តិរយៈពេលវែងអាចធ្វើឱ្យមានជំងឺឆ្លងរាតត្បាតជាច្រើន ដូចជា ៖ ជំងឺស្បែក, គ្រុនចាញ់ និងគ្រុនឈាម ប៉ុន្តែជំងឺគួរឱ្យបារម្ភបំផុត គឺអាសន្នរោគ ព្រោះជំងឺនេះធ្លាប់ឆ្លងរាតត្បាតនៅទីក្រុងម៉ាន់ដាឡៃ កាលពីឆ្នាំ២០២៤ ។ អ្វីកាន់តែធ្ងន់ធ្ងរជាងនេះ គឺភ្នាក់ងារឧតុនិយមប្រកាសថា នឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមេសា ដែលបណ្តាលឱ្យអ្នករស់នៅទីសាធារណៈប្រឈមនឹងការឆ្លងមេរោគពីទឹក ។ នេះបើតាមមន្ត្រីអង្គការសុខភាពពិភពលោក នៅមីយ៉ាន់ម៉ា ៕

សហរដ្ឋអាមេរិកចេញច្បាប់ថ្មីដល់មន្ត្រីរបស់ខ្លួននៅប្រទេសចិន “ហាមមានទំនាក់ទំនងស្នេហាជាមួយជនជាតិចិន”

0

នៅក្នុងសកម្មភាពដែលបង្ហាញពីការមិនទុកចិត្តគ្នា និងភាពតានតឹងផ្នែកនយោបាយ រដ្ឋាភិបាលអាមេរិកបានហាមឃាត់បុគ្គលិករបស់ខ្លួនដែលឈរជើងនៅក្នុងប្រទេសចិនមិនឱ្យមានទំនាក់ទំនងស្នេហាជាមួយជនជាតិចិន។ ការណែនាំនេះត្រូវបានអនុវត្តនៅក្នុងខែមករាឆ្នាំ 2025 ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Nicholas Burns នៅមុនពេលដែលគាត់ចាកចេញពីតួនាទី។ នេះបើតាមចុះផ្សាយរបស់សារព័ត័មានបរទេស Bangkok Post។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAtZ8KEdzW-J4fRSzfUJ6LgL4eIv-khx4XlhyE61yh-lljPBVCI1kiATlHYF1Xfafv-5pxlIOUP4-blH4xSZJIEGAAajbILjSZR4xmzbWjgBTUnJBQxrBU_UDxYxLfcYNAxkS90ff7aLGiyFYO2gKm7TQ3iDOCRYkF6JLua0kMrO0qBVAGTx5X72WWeyY-/s1242/image_2025-04-04_13-28-48.png

ការរឹតបន្តឹងនេះអនុវត្តយ៉ាងទូលំទូលាយចំពោះបុគ្គលិករដ្ឋាភិបាលអាមេរិកដែលបានប្រកាសនៅទូទាំងប្រទេសចិនដីគោក រួមទាំងស្ថានកុងស៊ុលធំៗដូចជាទីក្រុងប៉េកាំង ក្វាងចូវ សៀងហៃ សេនយ៉ាង និងវូហាន ក៏ដូចជាដែនដីពាក់កណ្តាលស្វយ័តរបស់ទីក្រុងហុងកុងផងដែរ។ គោលការណ៍នេះមិនត្រឹមតែអនុវត្តចំពោះបុគ្គលិករដ្ឋាភិបាលអាមេរិកដែលឈរជើងនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសមាជិកគ្រួសារ និងបុគ្គលផ្សេងៗដែលធ្វើការជាមួយរដ្ឋាភិបាលនិងមានសិទ្ធិទទួលបានព័ត៌មានសម្ងាត់ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi2w-wrZ0AS82RgMwLhI0FhM3QYB4r1gLhyphenhyphenZfjWI-3_LajvtP2cGOV6NolxMA4dkZTuK2XinYS-simONEKQhYpQALF5cIXNZxJofQqTj7uIr0Sku2eFDKxJtBv9nLf-pEGXtiFR4w5RNKfdVIcfO44cG1hf2WTrMgRcwS8SMeytJ23WtT1AlMJhQvTqhnO/s1920/image_2025-04-04_13-28-44.png

ច្បាប់នេះបានធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ក្រុងវ៉ាស៊ីនតោនអំពីសន្តិសុខជាតិ ខណៈដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបន្តកាន់តែយ៉ាប់យ៉ឺនលើបញ្ហាដូចជាជម្លោះពាណិជ្ជកម្ម និងឥទ្ធិពលសកលលោក។ សហរដ្ឋអាមេរិកបានអនុវត្តគោលនយោបាយនេះជាមធ្យោបាយមួយដើម្បីគ្រប់គ្រង ឬដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន។ នៅពេលដែលភាពតានតឹងផ្នែកការទូតកើនឡើង សហរដ្ឋអាមេរិកមើលឃើញថាការរឹតបន្តឹងនេះអាចជាវិធានការបង្ការដែលមានគោលបំណងជៀសវាងផលវិបាក ឬហានិភ័យបន្ថែមទៀតនៅក្នុងការដោះស្រាយរបស់ខ្លួនជាមួយទីក្រុងប៉េកាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9capkR349t2AWJ_Vy8df64dFkJWt4PqOosiHO8PEfkJVYy3gSgxwzj1Qed055ROnvCpD3SnNk4daPNkNZ6AmE4VrG8w_0ClGJUy1k7K7DSnn8_xxv6d9RdlNspOt-MBscsJBAN43Iqz_p6PupykPUakMEeSmyp-XGLBWI9zfPOURylmTH-Lg5o49QuXxw/s3840/image_2025-04-04_13-28-45.png
បច្ចុប្បន្ននេះ ទាំងក្រសួងការបរទេសចិន និងស្ថានទូតអាមេរិកប្រចាំប្រទេសចិន គ្មានភាគីណាបានបញ្ចេញមតិទាក់ទងនឹងការអនុវត្តបម្រាមនេះទេ។ គោលនយោបាយនេះបន្ថែមភាពស្មុគស្មាញដែលមានស្រាប់មួយទៀតនៅក្នុងទំនាក់ទំនងដ៏តានតឹងរវាងមហាអំណាចពិភពលោកទាំងពីរ៕

ឌូបៃម៉លផ្សារទំនើបដ៏ធំបំផុតរបស់ពិភពលោក

0

ផ្សារទំនើបឌូបៃ មានទីតាំងនៅកណ្តាលទីក្រុងឌូបៃ ឈរជាផ្សារទំនើបដ៏ធំបំផុតរបស់ពិភពលោក ដែលផ្តល់ជូននូវការលាយបញ្ចូលគ្នានៃប្រណីតភាព រចនាប័ទ្ម និងការកម្សាន្តជាច្រើន។ ជាមួយនឹងហាងលក់រាយរាប់ពាន់ ជម្រើសអាហារ និងការកម្សាន្តដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ផ្សារទំនើបឌូបៃ គ្របដណ្តប់លើផ្ទៃដីសរុបប្រហែល ១.១ លានម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់ប្រហែល ២០០។ ផ្ទៃខាងក្នុងរបស់វាមានទំហំរហូតដល់ ៥៥០,០០០ម៉ែត្រការ៉េ ជាមួយនឹងទំហំកន្លែងលក់រាយដល់ទៅ ៣៥០,០០០ ម៉ែត្រការ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj55qPqpc8OZQA7SKTlcUac0NZvsmKEdYLeTpJD8cWJbzvROvPAyUyTZhC69jHq9tYS6GxqxbK1sf2yMJF1Gx-DYp5W-yc3SbD0VfuNorsGvgc1Fuh2TfEgXS1cUIVVGsu7XJB18ljYBOd81BAYXaup_AMcQInUrodZt_4VkR-vyCzgCPgSYQ0JVutKZ2aZ/s1600/image_2025-04-04_13-24-08.png
ផ្សារទំនើបនេះមានហាងលក់រាយជាង ១,២០០ហាង ដែលបង្ហាញពីការលាយបញ្ចូលគ្នានៃម៉ាកប្រណីតលំដាប់ខ្ពស់ ម៉ូដទាន់សម័យ និងហាងពិសេសៗ។ វាបំពេញតាមគ្រប់តម្រូវការ និងចំណូលចិត្តរបស់អ្នក មិនថាអ្នកស្វែងរក សម្លៀកបំពាក់ទាន់សម័យ ឬរចនាប័ទ្មដ៏កម្រនោះទេ។ Dubai Mall ក៏ជាមជ្ឈមណ្ឌលកម្សាន្តផងដែរដូចជា Dubai Aquarium & Underwater Zoo ផ្តល់នូវការជម្រកដ៏អស្ចារ្យរបស់ជីវិតសត្វសមុទ្រ រួមទាំងត្រីឆ្លាម និងត្រីរ៉េផងដែរ ខណៈពេលដែល VR Park ដែលជាជាមជ្ឈមណ្ឌលកម្សាន្តនិម្មិតដែលទំនើបទាន់សម័យ បានទាក់ទាញអ្នកទស្សនាក្នុងការផ្សងព្រេងជាមួយកម្មវិធីនិម្មិតដ៏គួរឱ្យរំភើបជាច្រើន។ កន្លែងជិះស្គីទឹកកកឌូបៃដែលមានទំហំធំខ្នាតអូឡាំពិក សាកសមបំផុតមិនថាអ្នកចាប់ផ្តើមដំបូង ឬជាអ្នកជិះស្គីជំនាញនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5KI8H3gmp6VBD4mJ-yB-UAKeu49JyJG_R9scKnCREnoBluk8XLKRbeuX1FOfqQ4wW9Z2YPyQgbcca3MX_sSXzSxpsvWbVromShyT8hvpHXiUrVvAwzemqauUIjqljvsGqYFmizU7Tk009lUfsQp1YuN7kl9CdnDZnIJ4YOyTOg1fxl_dEoUilR8sVuZ_4/s1400/image_2025-04-04_13-24-09%20(2).png

នៅជាប់នឹងផ្សារទំនើបគឺអគារ Burj Khalifa ដែលជាអគារខ្ពស់ជាងគេក្នុងពិភពលោក បានផ្តល់នូវទិដ្ឋភាពដែលមិនអាចបំភ្លេចបាន។ អ្នកទស្សនាក៏អាចរីករាយជាមួយប្រព័ន្ធទឹកឌូបៃ ដែលជាការបង្ហាញទឹកដ៏អស្ចារ្យមានទីតាំងនៅបឹង Burj តែម្ដង។ អ្វីដែរពិសេសគឺ ផ្សារទំនើបឌូបៃ រៀបចំព្រឹត្តិការណ៍ និងពិធីបុណ្យផ្សេងៗ រាប់ចាប់ពីការបង្ហាញម៉ូត រហូតដល់ការតាំងពិពណ៌វប្បធម៌ បង្កើតជាបទពិសោធន៍សម្រាប់ភ្ញៀវគ្រប់រូបពេញមួយឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIaexk5-OwoViWwccJXmp27CZGCDvg5BtW5qMAmqtUB8x39_QTwUmzb4MbeNh5mlTmYwBh74R4Yj-PYhC-0s8T72bvyp5yFPvd2xa85-2ry_He6jow0EAmcjfExGkXpHzE99UDkTRDk1aeUIRzMJG77VugvR8MROzQFoKVZJr5NO_hERFMkrFWrct-xqjK/s958/image_2025-04-04_13-24-09.png

ដើម្បីធានាបាននូវដំណើរកម្សាន្តដ៏រីករាយ ភ្ញៀវទេសចរណ៍គួរស្ដាប់តាមការណែនាំ ដើម្បីជៀសវាងហ្វូងមនុស្សច្រើនពាន់នាក់។ បាក់ស្បែកជើងដែលមានផាសុខភាពគឺជាកត្តាចាំបាច់សម្រាប់ការធ្វើដំណើរទៅកាន់ផ្សារដែលមានទំហំធំទូលាយនេះ ជាពិសេសគឺពិនិត្យមើលកាលវិភាគកម្មវិធីសំខាន់ៗដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅទីនោះតែម្ដង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzw1_uQ4WZB6MThmyop36gw_eycm1K98pWfhUsSoIqPQ8YiZHv6Sc8Uou5gxJXJLkhTsYKR6GM3QMd0VywKSQhWtUYL1lV3oQd1srBeY1zm71xOmSYuFLt_0JzpYFM9HJiWg-n5PbTDtwOW3lXfvTaFt-6JkPk0p2n86qjo9Oxs5aMqRjI4wtM87BfwvnY/s1500/image_2025-04-04_13-24-10.png

នាយករដ្ឋមន្ត្រីថ្មី Greenlandបញ្ជាក់ថាមិនអនុញ្ញាត្តឱ្យអាមេរិកកាន់កាប់កោះនេះដាច់ខាត

0

នាយករដ្ឋមន្រ្តីហ្គ្រីនឡែន លោក Jens-Frederik Nielsen បានធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការអះអាងដែលថាសហរដ្ឋអាមេរិកនឹងមានឪកាសក្នុងការគ្រប់គ្រងហ្គ្រីនឡែន។ សេចក្តីថ្លែងការណ៍របស់គាត់ធ្វើឡើងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលក្នុងនោះ Trump បានអះអាងថាមានការពិភាក្សាពិតប្រាកដអំពីការបញ្ចូល Greenland ក្នុងអំឡុងអាណតិ្តរបស់លោក។ លោក Trump បានសំដៅទៅលើ Greenland ជាទីតាំងយុទ្ធសាស្ត្រមួយដែលមានតម្លៃភូមិសាស្ត្រនយោបាយដ៏សំខាន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZsn5YWtRobnHlE2kRyAU2327uSfsx6OYhx2z970u1nUXtYB419p2KffxDjpXzl12nTa4UxznK9z3GDlqwhE3TgkycGubpZk1iCyu-l_8ImmxCvMmXo8mw78FvRVDl2Swk2SUJF0c-itiw9dk1NDQZN64gWDcxR8eOGGSx10Ftq2JMDv_hivFqERoLfmr5/s1200/image_2025-04-04_13-19-33%20(2).png

លោក Nielsen បានសរសេនៅក្នុង Facebook ដោយបានសង្កត់ធ្ងន់លើស្វ័យភាពរបស់ Greenland ដោយបញ្ជាក់យ៉ាងច្បាស់ថា “អាមេរិកនឹងមិនមានឪកាសក្នុងកាន់កាប់ហ្រ្គីនឡែនឡើយ។ យើងមិនមែនជាកម្មសិទ្ធិរបស់អ្នកណាទេ។ យើងកំណត់អនាគតរបស់យើងផ្ទាល់” ។ ការឆ្លើយតបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Greenland ក្នុងការការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួនពីឥទ្ធិពលបរទេស។ សេចក្តីថ្លែងការណ៍នេះគូសបញ្ជាក់យ៉ាងច្បាស់ថា ជោគវាសនារបស់ហ្គ្រីនឡែនស្ថិតនៅក្នុងដៃប្រជាជនរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpEG0Cfaey68GRCtr2CUMk8GSHL0IAyE3LatmLPoO6Ww5DWZKGPSGjvfJQoSMCzEzaRg2LCGszubyy31cd0unhq_vjzjND4DdvaBdAWJFGrFgY3SUA_i7SGw5i6kgs6XX_XU1iZBDWzDirP-y4Wo5N4rJ5atS0cme2tnbd3s0wiVeAjHTBjMAgFEQfL0xy/s960/image_2025-04-04_13-19-33.png

ដោយបន្ថែមភាពស្មុគ្រស្មាញដល់ស្ថានការណ៍ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance ថ្មីៗនេះបានទៅទស្សនាមូលដ្ឋានយោធាអាមេរិកនៅ Greenland ។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ លោក Vance បានរិះគន់ពីអសមត្ថភាពរបស់ប្រទេសដាណឺម៉ាកក្នុងការផ្តល់ការការពារគ្រប់គ្រាន់សម្រាប់ Greenland ដោយទទូចថាសហរដ្ឋអាមេរិកអាចនឹងមើលថែបានប្រសើរជាងមុនដើម្បីធានាសន្តិសុខនៃទឹកដីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCgTowqVym0YNlv3Cr-2X-rti_EBu-EXuhuim_lt_JTqIRggfU5Uk09T8VODRCQfFG4ofzI6YlCf6wUBd_hP_nuFpZdN4_d1NoJ6paNHIzPF8WHZMIMMu0gskJqnjK3bIcugcd-VbN7DGwIcKaUU23aWVM9u2zWahZKadeKDjtxc1MgBmwQsucObzwIlXf/s1100/image_2025-04-04_13-19-34.png
ហ្គ្រីនលែន គឺជាប្រទេសកោះមួយនៅអាមេរិកខាងជើង ដែលជាផ្នែកនៃព្រះរាជាណាចក្រដាណឺម៉ាក។ វាស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និង មហាសមុទ្រអាត្លង់ទិក នៅភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។ ហ្គ្រីនលែន គឺជាកោះធំជាងគេបំផុតរបស់ពិភពលោក។ទីតាំង និងធនធានធម្មជាតិរបស់វាបានធ្វើឱ្យវាក្លាយជាអ្នកលេងដ៏សំខាន់នៅក្នុងតំបន់អាក់ទិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9y1AurpYJHAVZ5dsUZhudSNFIRz0BYxkBUUc5vLY6OO8Res1BTekrwAmrDZ2t1go1nfQcyTCU_vPHucGNrfN2DnL9kPsSJl6dHsH5LBlIzYczN0OVN8P-lkWVzE0XvbU1GEq9gXr_urJNrf0d4ra8i4C5s-TKMexUefLnJ3PYhfx5lAf2vgZ9hAClktdP/s2000/image_2025-04-04_13-19-34%20(2).png

ទោះជាយ៉ាងណាក៏ដោយ ជំហរដ៏ម៉ឺងម៉ាត់របស់ Nielsen បញ្ជាក់យ៉ាងច្បាស់ថា រាល់ក្តីប្រាថ្នារបស់បរទេសដើម្បីគ្រប់គ្រង Greenland គឺមិនស្វាគមន៍ឡើយ ហើយនឹងត្រូវបានប្រឆាំងយ៉ាងម៉ឺងម៉ាត់។ ជាមួយនឹងការកើនឡើងនូវចំណាប់អារម្មណ៍ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាក់ទិក ភាពជាអ្នកដឹកនាំរបស់ហ្គ្រីនឡែននៅតែបន្តតស៊ូមតិសម្រាប់ស្វ័យភាព និងសិទ្ធិរបស់ប្រជាជនរបស់ខ្លួន ដោយធានាថាអនាគតរបស់ប្រទេសនេះនៅតែស្ថិតក្នុងដៃរបស់ពួកគេ៕

ការរឹបណ្តឹងលើការផ្តល់ទិដ្ឋាការដល់សិស្សអន្តរជាតិទៅរៀននៅអាមេរិកគួរឲ្យកត់សម្គាល់

0

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការទទួលបានទិដ្ឋាការសិស្ស F-1 របស់សហរដ្ឋអាមេរិកបានក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់សិស្សនិស្សិតអន្តរជាតិ។ សារពើពន្ធឆ្នាំ ២០២៣-២០២៤ បានរកឃើញអត្រាបដិសេធនៃការស្នើសុំទិដ្ឋាការ F-1 ៤១% ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍។ ក្នុងចំណោមពាក្យស្នើរសុំចំនួន ៦៧៩,០០០ ដែលទទួលបាន គឺមាន ២៧៩,០០០ ហើយដែលត្រូវបានបដិសេធ ដែលនេះបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ពីអត្រាបដិសេធកាលពីឆ្នាំមុន ៣៩% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpGbTmQYnj7P-46iMnEZI-7PNFUw7jiszXSRQ0Hb1XTn7UfKXH7AjeNL0LN0YSHBJzOg_ZCtbYAL4GDOBE9cFZUsaXyHNI8hYL6FuauAT-Ev27lAWALnkfCzcJtnzPxuCyfZGrAUYUwTnaedirsEuxGxCs3_Zyj5sVSDBB5-SUKS9AxY3ryU2jPEymyrFi/s1200/image_2025-04-02_12-02-46%20(2).png
និន្នាការនេះអាចត្រូវបានសន្មត់ថាជាផ្នែកមួយនៃការផ្លាស់ប្តូរវិធីសាស្រ្ត ដែលក្រសួងការបរទេសសហរដ្ឋអាមេរិកប្រើដើម្បីគណនាទិន្នន័យទិដ្ឋាការ ដែលជាការផ្លាស់ប្តូរដែលបានអនុវត្តចាប់តាំងពីឆ្នាំ ២០១៩ មក ។ ខណៈពេលដែលចំនួនពាក្យស្នើសុំមានការប្រែប្រួលក្នុងរយៈពេលជាច្រើនឆ្នាំ ជំងឺរាតត្បាតនៅឆ្នាំ ២០១៩-២០ បានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងបន្ថែមទៀត។ ទោះបីជាចំនួនពាកលស្នើរសុំបានស្ទុះងើបឡើងវិញក្រោយជំងឺរាតត្បាតក៏ដោយ ក៏នៅកំឡុងឆ្នាំ ២០២៣-២៤ មានការថយចុះបន្តិចបើធៀបនឹងឆ្នាំមុនៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIkHIT7Yu-cO_YDjixM65wcfekBitqOomZMpvnP_geABrnlG73ftvFisvwpECL0HL_eSnVtabKAh-MeoVUDmaf086EvvkinAlyC3odpoMiPantkUODkFg7mP3KkoS03lGfGLkyeTWgG2CYjV3B0DIDJAeHI4-dAYNtRWd2x-1gzsOqq3wbU9Aq9kBDaqU1/s1200/image_2025-04-02_12-02-47%20(2).png

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ សហរដ្ឋអាមេរិកនៅតែជាគោលដៅដ៏ពេញនិយមសម្រាប់សិស្សនិស្សិតអន្តរជាតិដែរ ដោយក្នុងឆ្នាំសិក្សា ២០២៣-២០២៤ មានសិស្សជាង 1.1 លាននាក់មកពីជុំវិញពិភពលោកបានចុះឈ្មោះនៅក្នុងស្ថាប័នរបស់សហរដ្ឋអាមេរិក ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ និស្សិតទាំងនេះមិនត្រឹមតែរួមចំណែកបង្កើតឲ្យមានវប្បធម៌ចម្រុះនៅក្នុងបរិវេណសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់ផងដែរ ដោយបន្ថែមទឹកប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZjGWrR9Wx75c9sxUmWG5dJUwQaI-IpGtVDkMNyR9KF35F1KVT34tdB8W3MzcrA3MOeA-_RVcHCLnIGuVIxSSEtP0jQUCDScWOcqyQ7Vbr4FBCowr6W1eo3hCxd-JIGwhyphenhyphenCEb0ur418UeLjk8520QM6ZMk7LMb55ICYxM87lBOYagsl2m4abQJcENFB5Ql/s2000/image_2025-04-02_12-02-48%20(3).png

ឥណ្ឌាបាននាំមុខគេក្នុងនាមជាប្រភពនៃនិស្សិតអន្តរជាតិធំជាងគេនៅសហរដ្ឋអាមេរិក បន្ទាប់មកគឺប្រទេសចិន។ ប្រទេសវៀតណាមឈរនៅលំដាប់លេខរៀងទីប្រាំមួយដោយមានសិស្សចំនួន ២២,០៦៦ នាក់បានចុះឈ្មោះចូលរៀន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9qo1MbcWJd_rzB9V63yBji22ToYysCs9rMdEd1j1gWoSRa0bcsYtFnNoLAOu4E2Pp2VKx9tFFF5jS9STA4dUaqrgalmaStgb3Hcc1AGjBC5HTr5kgYeFFNJA0P8zty0kfnEocQ0Zu3GpjwbLzTvAuIWZ83AY3kVc792bGLW01znjlesNLY62u7tB6Q-h9/s820/image_2025-04-02_12-02-48.png

ការកើនឡើងអត្រាបដិសេធនៃទិដ្ឋាការសុំចូលរៀន F-1 បង្កើតជាចម្ងល់យ៉ាងខ្លាំងអំពីអនាគតនៃការអប់រំអន្តរជាតិនៅសហរដ្ឋអាមេរិក ខណៈពេលដែលបញ្ហាប្រឈមនៅតែមាន ភាពទាក់ទាញជាសកលនៃការអប់រំរបស់អាមេរិកក៏នៅតែមានភាពរឹងមាំផងដែរ ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយឧបសគ្គទាំងនេះមានសារៈសំខាន់ណាស់ក្នុងការធានាបន្តនូវភាពជោគជ័យរបស់សហរដ្ឋអាមេរិក ក្នុងនាមជាមជ្ឈមណ្ឌលនៃឧត្តមភាពសិក្សា៕

ចិនចាប់ផ្ដើមធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ថែមទាំងថាប្រធានាធិបតីតៃវ៉ាន់ជា”ប៉ារ៉ាស៊ីត”

0

ប្រទេសចិនបានផ្តួចផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់នៅដែលខ្លួនហៅថាជា “ការព្រមានយ៉ាងតឹងរ៉ឹង” ដែលប្រឆាំងនឹងសកម្មភាពបំបែកខ្លួនរបស់តៃវ៉ាន់។ វាបានធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ ដែលបានហៅទីក្រុងប៉េកាំងថាជា “កម្លាំងសត្រូវបរទេស”។ សមយុទ្ធនេះរៀបចំឡើងដោយកងទ័ពជើងទឹក និងកងកម្លាំងរ៉ុក្កែតរបស់ប្រទេសចិន រួមមានការសមយុទ្ធត្រៀមប្រយុទ្ធ ការវាយប្រហារតាមដែនសមុទ្រ ដីគោក និងសេណារីយ៉ូបិទផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijQXIYapUsa54DHuLOYABCl8ZysZ8Z35GyaXpCk0oxzN2-7pH-dNPGnebsTd2NoIi3uVFLFx64b2-8MF5VtYLD5woFu7YteWQU319Ya68mbelFBgQgD7VHbA_BJ6V_zN-q9BnPeTwwnB7K1i8eCJ3sWok3OzieHvCq1jvzGhZuDVcv0zlxZ4as9MI-FquP/s2048/image_2025-04-04_10-46-06.png

រដ្ឋាភិបាលរបស់តៃវ៉ាន់បានប្រតិកម្មយ៉ាងខ្លាំងនឹងវីដេអូរបស់យោធាចិនដាក់ឈ្មោះលោក ឡៃ ឈីងតេ ថាជា “ប៉ារ៉ាស៊ីត” ដែលបង្ហាញរូបគាត់ក្នុងលក្ខណៈបែបតុក្កតា និងប្រមាថមើលងាយ ដោយរដ្ឋមន្ត្រីការពារជាតិរបស់តៃវ៉ាន់បានហៅសកម្មភាពបែបនេះថាមិនត្រឹមតែជាការបង្កហេតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN0m9LJoGpi3Yd5hrxaoPQf0nCSRNGhcSwj-wfjZn5LrLNxWq0BvCdWPiZ1WHLsHLZf7lkgWp4oUFXMLPlEfJTiNu39k8iqg4wfSB2eFR9IRRsG1YBeiI7LaycugVTfEpCKR11VX-9B6Lmkvm8vEv_zD5XxyRVKOhh7iSWfSDNHR5ta38SpXdB6Sm52GZb/s4364/image_2025-04-04_10-46-01.png
ជាការឆ្លើយតប តៃវ៉ាន់បានចល័តនាវាចម្បាំង យន្តហោះ និងប្រព័ន្ធមីស៊ីល ដើម្បីតាមដានស្ថានការណ៍យ៉ាងដិតដល់។ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានអះអាងជាថ្មីនូវជំហររបស់ខ្លួនថាការសម្រេចចិត្តអំពីអនាគតរបស់កោះនេះគឺស្ថិតនៅលើប្រជាជនរបស់ខ្លួនតែប៉ុណ្ណោះ ដោយបានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJgulHJ0jigwzq5ZR5shoJUEQ3L6EEBEOc2feoOZtR2gmdVdC5R1BVniud2UowPEmGXEMI-DETK6vdEHGHqEbM1xmsN2vDcDl-JeAXENxe46CJ7AYl4OLP35syjO5Gi9GfIeygJdENEgsjd4EMWMm8aV7rGpP4cLROHFPmLi8qcfuX0DqkiZSz29U_JNhV/s1200/image_2025-04-04_10-46-09.png

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានធ្វើទស្សនកិច្ចនៅអាស៊ី ដើម្បីពង្រឹងសម្ព័ន្ធភាព ដែលអាចមានឥទ្ធិពលលើសក្ដានុពលក្នុងតំបន់។ អ្នកវិភាគជឿថា ប្រទេសចិនបានជ្រើសរើសពេលវេលាជាក់លាក់នេះសម្រាប់ធ្វើសមយុទ្ធរបស់ខ្លួន ដើម្បីដាក់សម្ពាធដោយប្រយោលដល់តៃវ៉ាន់ ខណៈពេលដែលជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ នេះមានសារៈសំខាន់ ខណៈដែលទាំងប្រទេសចិន និងសហរដ្ឋអាមេរិកក៏កំពុងរៀបចំសម្រាប់ការចរចាពាណិជ្ជកម្មផងដែរ ហើយប្រទេសចិនទំនងជាចង់រក្សាតុល្យភាព ដើម្បីជៀសវាងភាពតានតឹងដែលអាចកើនឡើងខ្លាំងពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie7rCTQBZ3lmolFoli1zKm3ILav16Rd3c8qKU7tWn1RQ0GXbV3qLDU1xXADyiPi0yRlQHO3DntY1LxoI_wYnurcE3E4piaCAbvem66RqtdpwsvNuIP317e6EwikR9PpjZNBX0CNsWfHQz4GxReK4HM9pbzI5BvxJlc-zKB8VXzoKxzmq7tfAvBCTBhNhu2/s2500/image_2025-04-04_10-45-59.png
លើសពីនេះទៀត ចារកម្មពីតៃវ៉ាន់បង្ហាញថា ចិនអាចនឹងប្រើសមយុទ្ធទាំងនេះ ដើម្បីបង្វែរការផ្តោតអារម្មណ៍របស់យោធាខ្លួនពីបញ្ហាផ្ទៃក្នុង រួមទាំងការស៊ើបអង្កេតអំពើពុករលួយ ដែលបានធ្វើឱ្យរង្គោះរង្គើដល់ការបង្កើតវិស័យការពារជាតិនាពេលថ្មីៗនេះ។នេះបើតាមគេហ័ទំព័រសារព័ត៌មានបរទេស CNN៕