Home Blog Page 566

សេចក្ដីណែនាំ និងការហាមឃាត់ ក្នុងការលេងកម្សាន្តតាមសាលារៀនរដ្ឋ និងឯកជន

0

ក្រសួងអប់រំបានចេញសេចក្ដីណែនាំ ស្តីពី ការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឳកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូកឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGPo9tyZfZcZItDB8Z4Pj045KjORljGbAeteeAlBieCRQPbSiC1jvP79_Ea5e73B7sVN0Dl1bbi85yda5CU-fWr5iTl350ob3t229UJyr1DdEB-YVAaetruPJDoKmVPDeWMvm8aYYRkZRgfxi8sMa_dH3QEIvygZXfjXryKmY_wa7CwXXdEti89bNES-ER/s900/photo_2025-04-03_09-57-44%20(2).jpg

យោងតាមការបង្ហោះនៅលើផេករបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ បានបង្ហាញពីសេចក្ដីណែនាំ និងការហាមឃាត់ចំនួន ៤ចំណុច ដើម្បីជូនដំណឹងដល់គ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស ដែលមានទាំងសាលារដ្ឋ និងសាលាឯកជន អោយចូលរួមសហការ ដោយមានខ្លឹមសារថា៖ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរអោយបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងបាតុភាពផ្សេងៗ នៅក្នុងឳកាសត្រៀមអបអរសាទរតាមរយៈសង្រ្កាន្តតាមគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រឹះស្ថានសាធារណៈ និងឯកជនដូចខាងក្រោម៖

១. បង្ករលក្ខណៈអោយប្អូនៗកុមារ សិក្សានុសិស្ស និងយុវជនយើង លេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ ។ល។ និងល្បែងខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្ដើមស្លឹកឈើ ទាញព្រ័ត្រជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO6DzX01Etem1jEIjgiQhxV5hChPQxC7vBNCFo1B9MMobIr7wrHBKDaui-se0IxolTDhpoYOZJJjoxqiS6dnk3CDDCbR0O5FH1rpOjCL7sJNgKfBsGJpj9v2Jviu9a75pIBda3tjMIXY8uywuTcJmm7d6sZTS2DS65fAykolYzTjdSpCrUztzPr_KB4MUJ/s1024/photo_2025-04-03_09-57-44.jpg

២. ណែនាំដល់លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញលើកទឹកចិត្ត និងសម្របសម្រួលអោយប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយ ដូចក្នុងចំណុចទី១ ប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglNND13YlXlIfLUOseXQL7zPw9I_FSRxukaUMPlKURTupco__hhPTtxa-1EY0CIAOterCe-0cWupJyx-nHOgT2YgqdIN5z4zclcXoWBnMfs5lLokxSZzKhMKYldg486zIkQpheVPdz4_B2SZL9vbZMwMvRYp3a-CoTFwKudhZ0MEWKHQ3bbENwpwTrWPZB/s606/photo_2025-04-03_09-57-45%20(2).jpg

៣. ហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង រឺរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួន ដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត រឺបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ2_7QdVsMuwHTuZiixApAhuK8EI0HWgERqTYyzbJaCpOoGUs7b3H0qZD_0i4xGIYcZtisTpwaIuFu-HzaQlu4cPd_Qvn-X8hXr3IATR_GXDZnubtxbVE0BtPEKO4Qszy5unCzAov90aVfkDEafWbxOPPtnb1eYf0cqNETZ7L2ZG2WLkLiPASJcYgCOTCU/s828/photo_2025-04-03_09-57-45.jpg

៤. សហការជិតស្និតជាមួយមាតាបិតា រឺអាណាព្យាបាលសិស្ស សហគមន៍ អជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មាន ក្នុងការរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាន់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4BBAXhv1mqsnIBMePeyGO-qdG2-8qVIaZM58SRC1le_0qSdEC3fLE4jLT1HUxelvK4Owa5zY51A9rbgamS9ss9PumGPTVyBtzwXZjd4I69V3wGgLV0WXnf7WKl5aQzgv2G-ett2HBjQEG1OYW-Lr8H5rdwsRwo_qYppDPM7OgjSOoEjw53HqaKWPLhi35/s1280/photo_2025-04-03_09-57-42.jpg

សេចក្ដីណែនាំ និងហាមឃាត់របស់ក្រសួងដូចខាងលើ គឺក្នុងគោលបំណងបង្ការគ្រោះ..ថ្នាក់ រឺទង្វើមិនសមរម្យនានាដែលអាចនឹងកើតមានក្នុងអំឡុងពេលរដូវកាលនៃពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាការលើកកម្ពស់វប្បធម៌ និងប្រពៃណី តាមរយៈការចូលរួមលេងកម្សាន្តដោយល្បែងប្រជាប្រិយបែបខ្មែរ៕

McDonald’s វ៉ាដាច់ Starbucks ជាម៉ាកយីហោភោជនីយដ្ឋានដែលមានតម្លៃបំផុតរបស់ពិភពលោក

0

បន្ទាប់ពីជិតមួយទស្សវត្សនៃការឈរនៅលេខរៀងទីពីរ McDonald’s បានត្រលប់មកចំណាត់ថ្នាក់កំពូលវិញ ដោយវ៉ាដាច់ Starbucks ក្លាយជាយីហោភោជនីយដ្ឋានដ៏មានតម្លៃបំផុតរបស់ពិភពលោក។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើងនៅពេលដែលក្រុមហ៊ុនកាហ្វេយក្សកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដែលបានធ្វើឲ្យរង្គោះរង្គើភាពលេចធ្លោរបស់ខ្លួននៅក្នុងឧស្សាហកម្មនេះ។ តើអ្វីដែលនាំឲ្យ Starbucks ធ្លាក់តំណែងបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicKtimNawrgQn6xVU-Vk842Sa65owIrRfmFsFMPF3OSHEBc7UjXiG_4ZEN10_sYTjQfG_Xbh0-RyloI5sY5iWVtFyo6ALwF-EW0R9oyBdP6LDT7Vx068l87DQkZ8hXW_Z9UMbsaGponhnGXIBDVDQCEiu4W6LUTOP20yKxyBoL-d5qKl4TMKBpTzM1J9J3/s1500/image_2025-04-04_10-28-36.png
បើតាមគេហ័ទំព័រ Brand Finance យោងតាមទិន្នន័យថ្មីៗនេះ តម្លៃម៉ាក McDonald’s បានកើនឡើង 7% ឈានដល់ 40.5 ពាន់លានដុល្លារ។ ផ្ទុយទៅវិញ Starbucks បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំង 36% ដែលនាំឱ្យតម្លៃម៉ាកយីហោរធ្លាក់ចុះដល់ 38.8 ពាន់លានដុល្លារ។ ការធ្លាក់ចុះយ៉ាងខ្លាំងនេះត្រូវបានគេសន្មត់ថាដោយសារមានការមិនពេញចិត្តក្នុងចំណោមអតិថិជន Starbucks ដែលតម្លៃទំនិញឡើងខ្ពស់ និងការរង់ចាំយូរ។ លើសពីនេះ ក្រុមហ៊ុនបានប្រឈមមុខនឹងប្រតិកម្មតបតជុំវិញយុទ្ធនាការធ្វើពហិការដែលភ្ជាប់ទៅនឹងគោលជំហររបស់ខ្លួនលើជម្លោះតំបន់ហ្គាហ្សា ដែលធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកអតិថិជនបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG1cdsmZnJoZ0UUgwnxU96Dp_OBRpMpi0khbIHKOk-EIINQhzfPoZTIX85Kb8EFMpdhTY7ZGnOreliwRKztfuUQgs-V0hGMrR4qTYTI6sfv3xxMLqt1QLFzMotWDmHo1xzAb4Fg-Z2nnoj5BfRueYcUfz3HYn00O7VtgTap7GOeSlpaYKcRHG1ItrWgyjB/s797/image_2025-04-04_10-28-37.png
បន្ថែមពីនេះបញ្ហារបស់ Starbucks មួយទៀតគឺការមកដល់នៃក្រុមហ៊ុន Luckin Coffee របស់ចិននៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ខ្សែសង្វាក់កាហ្វេចិន ដែលឥឡូវធំជាងគេនៅក្នុងប្រទេសចិន គ្រោងនឹងដាក់លក់កាហ្វេមួយកែវ ២ដុល្លារ នៅអាមេរិក ដោយជាការប្រកួតប្រជែងខ្លាំងជាមួយតម្លៃកាហ្វេរបស់ Starbucks ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMsDkevDUtoJLLi4vrQ8Lc5KCt-WOixR5s2H168lu8VVnM-DkurTQvPAjr8OaLbPf_oqs0L3JgT_P_TXcKRMwyDm4pR7WHUOOzKuTxORjza287d8yt9wKk-vNromYghxmc0-Cw4ua_rutpzFSJUfHqi6DngVrgJifYSkwxoK65XpEiHUZak78JH7SH2Z-t/s3000/image_2025-04-04_10-28-37%20(2).png

ចំពេលមានការលំបាកទាំងនេះ នាយកប្រតិបត្តិថ្មីរបស់ Starbucks លោក Brian Niccol កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការធ្វើឱ្យម៉ាកយីហោនេះរស់ឡើងវិញ។ Niccol បានគូសបញ្ជាក់អំពីផែនការដើម្បីកែទម្រង់មូលដ្ឋានប្រតិបត្តិការរបស់ក្រុមហ៊ុន រួមទាំងការដកមុខម៉ឺនុយខ្លះចោល និងកាត់បន្ថយកម្លាំងការងារដោយបញ្ឈប់បុគ្គលិកជាង 1,000 នាក់។ វិធានការទាំងនេះមានគោលបំណងកសាងទំនុកចិត្តអ្នកប្រើប្រាស់ឡើងវិញ និងបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFoywGKsx6AOdl0rBY5yZ8W5ciC_N7ciVNjBsbHklTrb90q3GjiEA4mL7R9WskloTSf_3FB_25WTiWoxSWBiQ1W23C9qJHRAmGmicW7_7mQUY1sH-iNcEeBqMAbFDJCUQJjSYxV5l7vvVVk0sj98N25grIiXlx4NvknYE7fc0wLLYm5WdpjWt6hHsNzgdw/s1280/image_2025-04-04_10-28-39.png

នៅពេលដែលការប្រជែងគ្នារវាង McDonald’s និង Starbucks កាន់តែខ្លាំងនោះ ឆ្នាំខាងមុខនឹងមានរឿងដែលដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងៗនៅក្នុងឧស្សាហកម្មម្ហូបអាហារ fast food និងភេសជ្ជៈពិភពលោកទាំងពីរនេះ។ ខណៈពេលដែល McDonald’s អបអរនឹងការវិលត្រឡប់របស់ខ្លួនមកកាន់ម៉ាកយីហោដែលមានតម្លៃថ្លែនោះ Starbucks ក៏នឹងស្វែងរកវិធីសាស្ត្រទីផ្សារថ្មីៗដើម្បីដណ្តើមមកុដរបស់ខ្លួនមកវិញផងដែរ។

ការបង្ហាញឧបករណ៍កាត់ផ្តាច់ខ្សែកាបនៅបាតសមុទ្ររបស់ចិនធ្វើឱ្យពិភពលោកបារម្ភខ្លាំង

0

ប្រទេសចិន ៖ តាមទិន្នន័យបង្ហាញថា ការបញ្ជូនទិន្នន័យតាមប្រព័ន្ធអ៊ីនធើរណេតនៅទូទាំងពិភពលោក ស្មើ៩៥% ត្រូវបានបញ្ជូនតាមខ្សែកាបនៅបាតសមុទ្រ ហើយពិភពលោក ចាត់ទុកថា ខ្សែកាបមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងនឹងរងផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើខ្សែកាបខូចខាត ឬកាច់ផ្តាច់ ។ ប៉ុន្តែនាពេលថ្មីៗនេះ ប្រទេសចិនបានបង្ហាញឧបករណ៍ថ្មីអាចកាត់ផ្តាច់ខ្សែកាបនៅបាតសមុទ្រ ក្នុងជម្រៅជាង៤,០០០ម៉ែត្រ ដែលព័ត៌មាននេះធ្វើឱ្យពិភពលោក បារម្ភខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5TTMlEvTz9D7aO5WPHHFrzPyVNXB7LU4fwsBcSnUPZulBYognm3PZnn9GJoyiq9OVCEtxiu8ni-0fR29_RW0IQxbNA4oIfEaCpyoflVed5yHTyFbcCEEFDERObwKrAHCKkbXCpU26xeYR0IjKiGkj6vjNgaRclhnNIpiPQeIwUdVI52q84KNeL3tGrdLh/s1200/image_2025-04-04_10-23-25.png
ការចុះផ្សាយរបស់ South China Morning Post កាលពីចុងខែមីនា ឆ្នាំ២០២៥ បង្ហាញថា ចិនបានអភិវឌ្ឍន៍ឧបករណ៍ថ្មី ដែលធ្វើឱ្យប្រទេសនានាភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺឧបករណ៍នេះអាចកាត់ផ្តាច់ខ្សែកាបតភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្រ ក្នុងជម្រៅ៤,០០០ម៉ែត្រ ហើយចិននឹងប្រើប្រាស់ឧបករណ៍នេះជាមួយនាវាមុជទឹកម៉ាក Fendouzhe និង Haidou ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYt_NC67g20d5gqcuzAhmXXZ9DujUP4WevBxKZDhXOH3HPJ2tKXlDtbbrdvgDYwaFyx_rG2tpRSwE-pDUgeaTyuN6r4ySBv38TXYcluGtDRj_vVmaijAuBPHLegGlKCH4pDgsEnyOL725oCup59F8poYfluZNbQ7NOHasRZWwAYz6Q0th5uDItKT7H0shy/s1024/image_2025-04-04_10-23-26.png
ឧបករណ៍នេះមានកង់ស្រោបពេជ្រ និងបម្លាស់ទីក្នុងល្បឿន១,៦០០ជុំក្នុង១វិនាទី ។ វាអាចកាត់ផ្តាច់ខ្សែកាបនៅបាតសមុទ្របាន បើទោះជាខ្សែកាបនោះហ៊ុព័ទ្ធដោយដែក ឬកៅស៊ូ ប៉ុន្តែវារំខានដីល្បប់នៅបាតសមុទ្រតិចបំផុត ព្រមទាំងប្រើប្រាស់ម៉ូទ័រថាមពលទាបដើម្បីសន្សំសំចៃធនធានក្នុងនាវាមុជទឹកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjddDFw_JhDKU6Teg5dgm0pWHkT9A6OoEcimZzcDhOYCgCAD_oY8aVJR-RXQ5M8RirgPeZ_nBquCuiaKguHvMBp1XBlzkFNTmZHvrbzxbdydKNNZ1NVtCSvgH0AOouuvgzntGFJMoSh1RQIpvs_dgjmNz1wZawBnS7cNT1w2tSNhRLy8ve90dctK6NfxxGR/s2127/image_2025-04-04_10-23-21.png

ការបង្ហាញឧបករណ៍កាត់ផ្តាច់ខ្សែកាបតភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្ររបស់ចិន បានធ្វើឱ្យពិភពលោកបារម្ភពីការបញ្ជូនទិន្នន័យតាមអ៊ីនធើរណេតរាំងស្ទះ ពីព្រោះខ្សែកាបនៅបាតសមុទ្រពិតជាមានសារៈសំខាន់ខ្លាំងណាស់ ។ ពិភពលោកនឹងរងផលប៉ះពាល់ខ្លាំង ប្រសិនបើខ្សែកាបខូចខាត ឬត្រូវបានកាត់ផ្តាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBRYut2xEgFBu88D4qViDbjDfqj0k-HvU4OgBT0VMngjZjKaLj1rAApGEHkefVFz3BWdWZQHOTIPZ4V934LHkk5HmWAPi27-6ct5E79fPYvSgrK6D4apYyomKfIWbZweWJRxmE68JxrhqYsjMDPzUhUD_EicRyIQGbhm20jVMNw3E_98t7dmpQqS1nDtaW/s1080/image_2025-04-04_10-23-22.png

ប៉ុន្តែអ្នកជំនាញចិនឱ្យដឹងថា ចិនផលិតឧបករណ៍នេះឡើងសម្រាប់ការស្រាវជ្រាវ និងជីកយកធនធានរ៉ែក្នុងមហាសមុទ្រតែប៉ុណ្ណោះ ហើយចិនផ្តោតលើការអភិវឌ្ឍធនធាននៅបាតសមុទ្រ ។ ជំហានដំបូង ឧបករណ៍នេះសម្រាប់ឱ្យពលរដ្ឋចិនប្រើប្រាស់ ដូចជា ៖ ការជីកយករ៉ែក្រោមសមុទ្រ និងជួយសង្គ្រោះ ។ ទោះជាអ្នកជំនាញចិនអះអាងបែបនេះ ប៉ុន្តែវាធ្វើឱ្យប្រទេសនានាបារម្ភពីការប្រើប្រាស់ឧបករណ៍របស់ចិន ដូចជា ៖ តើពិភពលោកនឹងក្លាយទៅជាបែបណា បើចិនផ្លាស់ប្តូរពីពលរដ្ឋប្រើប្រាស់ឧបករណ៍ ទៅជាទុកឱ្យកងទ័ពចិនប្រើប្រាស់ជំនួសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpiLq7AFHHmIPvboeWjpfSOFZypDvnkaW-jz2sT06exwFQHQSCKwtE8FQBL7L9tyr1MJzzl_4wi_1P8Bh0V3Pc7_sGEUJlR-tlYQjvxp09kk4pupYiHArNX62L84f9RZJncNyxKBGuQEZ1P7JfK5DsEU2Gf4U8gw428dcd-niCX_zS1x61tXYUB4jObbnE/s1920/image_2025-04-04_10-23-24.png

បើទោះជាបច្ចុប្បន្ន ខ្សែកាបតភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្រត្រូវបានការពារសុវត្ថិភាពយ៉ាងរឹងមាំក្តី ប៉ុន្តែការខូចខាតខ្សែកាបនៅបាតសមុទ្របាល់ទិក កាលពីឆ្នាំ២០២២ កាន់តែធ្វើឱ្យពិភពលោកបារម្ភពីការខូចខាតខ្សែកាបខ្លាំងឡើង ។ រីឯព័ត៌មានការបង្ហាញឧបករណ៍ថ្មីរបស់ចិនសម្រាប់កាត់ផ្តាច់ខ្សែកាបបាតសមុទ្រ ធ្វើឱ្យពិភពលោកកាន់តែបារម្ភ ៕

ថៃនឹងចរចាជាមួយអាមេរិកករណីអាមេរិកដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីថៃ រហូតដល់៣៦%

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា នៅអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានប្រាប់ទៅពលរដ្ឋកុំឱ្យបារម្ភ ករណីអាមេរិកដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសថៃ រហូតដល់៣៦% ។ លោកស្រីនឹងចរចាជាមួយអាមេរិក ហើយលោកស្រីជឿជាក់ថា ប្រទេសថៃនឹងអាចកែសម្រួលអត្រាពន្ធបាន វានឹងពុំប៉ះពាល់ដល់គោលដៅផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU7-m0IgO-zPRJiaYa_UZW5Tlk55l4kkVn6iNCgzC2l9FNUye8DGsJiDkQsgE0tU8Lid5phm96gX1Jbdqn_iyiD5RwQ_9gPTBd-Z77KXEbuimEPKSb1vSjLddZeEXynh4iyHKPTT11IrorCnBf2Jge2MuyT0ii8S_ZTTw3rL0Zq3Jv2jXTR7zcyInQtEkN/s1200/image_2025-04-04_10-13-31.png

លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃបានលើកឡើងពីករណីអាមេរិកដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីថៃ រហូតដល់៣៦% ថា ប្រទេសថៃត្រូវតែកែសម្រួលអត្រាពន្ធជាមួយអាមេរិក និងបង្កើតក្រុមការងារចរចាជាមួយអាមេរិក ។ ថៃពុំបាននាំចូលទំនិញពីអាមេរិកច្រើនទេ ប៉ុន្តែត្រូវបានអាមេរិកកំណត់ពន្ធទំនិញថៃខ្ពស់ រហូតដល់៣៦% ទើបថៃត្រូវត្រៀមផែនការរយៈពេលខ្លី និងរយៈពេលវែង ក្នុងនោះផែនការរយៈពេលខ្លី គឺចរចាជាមួយអាមេរិកដើម្បីជួយក្រុមហ៊ុននាំចេញទំនិញថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUiY6MGg8ZaC3FGPtNqZf3dgwdgVbYUsdI63qfFwZFrH5mrSc14NutpdsfZPi1FfkRblOc5YVhhq1aSgThOtkxdXruHxesj4XDUMCIJ14QC0HioubycRoDuQTYQMux6FmL0z_xdOopg2qq9h2POHUlKVoncrUO79aKoVLZrwLXUaSuUGmNsJ0t4t2fOTl/s1080/image_2025-04-04_10-13-32%20(2).png

នាយករដ្ឋមន្ត្រីថៃបានត្រៀមវិធានការផ្សេងៗរួចរាល់ហើយ កាលពីព្រឹកថ្ងៃទី៣ ខែមីនា លោកស្រី ផេថងថាន បានជជែកជាមួយលោក ជូឡាផាន់ អាម៉ុនវិវ៉ាត់ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្រោយពីអាមេរិកប្រកាសអត្រាពន្ធថ្មី ។ លោកស្រីធ្លាប់បានជជែកពីការកំណត់ពន្ធរបស់អាមេរិកជាមួយមន្ត្រីពាក់ព័ន្ធ ជាពិសេស គឺការបង្កើតក្រុមចរចា សូមពលរដ្ឋកុំបារម្ភបញ្ហានេះ ។ ថៃមានវិធានការការពារក្រុមហ៊ុននាំចេញរបស់ខ្លួន ប៉ុន្តែផលប៉ះពាល់ដោយសារការដំឡើងពន្ធខ្ពស់ លោកស្រីជឿថា នឹងអាចចរចាជាមួយអាមេរិកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV_UzgwVOCN4W4UABOVe6YzucOx1HJnLGfCTtW9B3iLfHmcL2Wok_CvBUM6_my6Xa2t-YELx6LPM1cKnF0GwiqzdzHdVAshcKbpOHtVUGqXEs97jAAimda7FIBXvfVt9DyfX6_SHUK5ihA1oWusTU3K43lLobLQjeyqquK8ZtSO10FWOtmQ-XKdJdSEZns/s1024/image_2025-04-04_10-13-32.png

ប្រទេសថៃនឹងពុំបណ្តោយឱ្យការដំឡើងពន្ធខ្ពស់លើទំនិញថៃ ខុសនឹងគោលដៅផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃទេ ដោយក្រសួងហិរញ្ញវត្ថុនឹងជូនដំណឹងលម្អិតដល់ពលរដ្ឋយ៉ាងឆាប់រហ័សបំផុត ។ ការកំណត់អត្រាពន្ធទំនិញថ្មីរបស់អាមេរិក គឺថៃត្រូវតែកែសម្រួលឡើងវិញ ដោយមានលោក ផាន់សាក់ វីនយ៉ារ៉ាត់ ប្រធានគណៈកម្មការប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី បានធ្វើឯកសារពាណិជ្ជកម្មជាមួយអាមេរិក គឺពិនិត្យមើលគ្រប់ទំនិញដែលថៃនាំចូល និងនាំចេញ ។ លោកស្រីសង្ឃឹមថា វិធានការនឹងចេញមក នាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDPHWccznJF-h_cs-0C5jvgLSGilGnEoS7ICb8X2iI6rYJM3cJ29f1q432lcPuHFRPKaLygS8BHPsfYMW8Tid0v-iQcYpuaBDQQoUXKRsBwL7Dn_PL2B8GBzeZRLpRxumQcV87anvGOWW97mkbGft7IWqNWY6Cta58VIKbrjmMY6vdDjXNd7C9__LPNs9/s1024/image_2025-04-04_10-13-53.png

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់ពន្ធអប្បបរមា ស្មើ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស និងអនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា តទៅ ។ រីឯប្រទេសដែលអាមេរិកចាត់ទុកថា ការប្រមូលពន្ធ ឬវិធានការពាណិជ្ជកម្មពុំយុត្តិធម៌ អាមេរិកនឹងប្រមូលពន្ធខ្ពស់ (ហៅថា Reciprocal Tariffs) អនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY449z5TTa8VzKnJ6MQOcwod14qHuD1bmz9bwHNsRH968dtsvUQ5Bu09g_bKfAzNhufC097ZEPySRpIKVfBxE21M-ZSCXRCYov_Rq1U7TAG4mf97h2STLXMnqn93ETQA6WgqySGxov4FFf1n_ifsXxwAl1BCUG6J4xy8OG8fJyuyRu563WAGKfaNlkfb1M/s1024/image_2025-04-04_10-14-03.png

ការប្រកាសគោលនយោបាយថ្មី ស្តីពីពាណិជ្ជកម្មអន្តរជាតិរបស់ប្រធានាធិបតីអាមេរិក បានធ្វើឱ្យប្រទេសជាច្រើនរងផលប៉ះពាល់ ដូចជា ៖ ពន្ធទំនិញកម្ពុជា ៤៩%, ឡាវ ៤៨%, វៀតណាម ៤៦%, មីយ៉ាន់ម៉ា ៤៤% , បង់ក្លាដែស ៣៧%, ថៃ ៣៦%, ចិន ៣៤%, ឥណ្ឌូណេស៊ី ៣២%, កូរ៉េខាងត្បូង ២៥%, ម៉ាឡេស៊ី ២៤%, ជប៉ុន ២៤% , សហភាពអឺរ៉ុប (EU) ២០%, ហ្វីលីពីន ១៧%, សិង្ហបុរី ១០% ៕

វៀតណាមសង្ឃឹមថា នឹងអាចនាំមុខថៃក្នុងការទាក់ទាញភ្ញៀវទេសចរ២៣លាននាក់មកទស្សនាប្រទេសខ្លួននៅឆ្នាំនេះ

0

ប្រទេសវៀតណាម ៖ សេដ្ឋកិច្ចវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័ស ក្រៅពីវិស័យឧស្សាហកម្ម រដ្ឋាភិបាលវៀតណាមបានព្យាយាមលើកកម្ពស់វិស័យទេសចរណ៍ និងសេវាកម្មនានាដើម្បីប្រមូលប្រាក់ចំណូលជួយជំរុញសេដ្ឋកិច្ចជាតិ ។ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅឱ្យប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍លំដាប់ទី១ នៅតំបន់អាស៊ាន និងនាំមុខថៃ គឺវៀតណាមនឹងទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្ត រហូតដល់២៣លាននាក់ ក្នុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbirLZKvpXpoAWqIR0j11ICHS430RlluAh9RBeUDuNWix9Nx-VrRU-WMhkJh_jjSx0ydiUkpUV7PI9wov6xQijTJR5141yLtPdV3DPuwwwuGGxc_PEPzJ9rBrWWe6r74a_X0BCefqlqf5euoFttcNFgyJj3OQFEN9wqSE94MffTZVmUrJCQG_8EgFzReww/s1086/image_2025-04-04_10-07-10.png

គោលដៅភ្ញៀវទេសចរបរទេស ចំនួន២៣លាននាក់ក្នុងឆ្នាំ២០២៥នេះ គឺខ្ពស់ជាងចំនួនភ្ញៀវទេសចរបរទេសមកវៀតណាម មុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាតទៅទៀត ។ ស្ថាប័នស្រាវជ្រាវ DMI សន្និដ្ឋានថា វិស័យទេសចរណ៍វៀតណាមនឹងងើបឡើងវិញនៅឆ្នាំ២០២៥ ខណៈរដ្ឋាភិបាលវៀតណាមកំណត់ចំនួនភ្ញៀវទេសចរបរទេសឆ្នាំនេះ កើនឡើង៣០% ក្រោយពីវៀតណាមទទួលបានភ្ញៀវទេសចរច្រើនកាលពីឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នាដើមខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_LjPlNGWqJroit0XGC2wG9tIBZiqLLFUMLU6aoIQJEpQEGIb3RYKlpHWWZLDP7tcqTqguS_Mvr0k67c741zHMjhccxWk5r099IQVLtkcq4ujYoGWSqwt46jHd1-vX8U60JemchLoidSPf2e0li07nbETxA5Z8sP3sgy2nZRfYVmf7vQ5KhZOUjk8ZUhXq/s1000/image_2025-04-04_10-07-05%20(2).png

កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរឥណ្ឌាបានមកកម្សាន្តនៅវៀតណាម រហូតដល់៥សែន១ពាន់នាក់ ហើយភ្ញៀវទេសចរឥណ្ឌាបានធ្វើដំណើរមកវៀតណាម កើនឡើងទ្វេដង បើធៀបនឹងរយៈពេល២ឆ្នាំកន្លងមក ។ បច្ចុប្បន្ន វៀតណាមក្លាយជាគោលដៅទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍ ជាពិសេស វៀតណាមលេចធ្លោជាងគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnDqIg6DDATqILLui34cNg2ZfdW0rVNChXNe2dNaeEW4bhsMasc134-RG39Ha6eOcJwDY4IYR7ZpyXB3m77MKtO4NfAtG5XZ7-3bNLE3VaLp3abM5Aps1PrkD11o1X0lM9OqzIMp3uCBRnA9w8Y3ooC165f4TrPryY8FeHxK0mAZZkrmUbRAXBAMiMsmLV/s3000/image_2025-04-04_10-07-05%20(3).png
របាយការណ៍បញ្ជាក់ថា កាលពីឆ្នាំ២០២៤ វៀតណាមទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៧លាន៥សែននាក់ កើនឡើងជាង៣៩.៥% បើធៀបនឹងឆ្នាំ២០២៣ ។ ក្រៅពីភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅវៀតណាមច្រើនជាងគេ គឺមានភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ស្មើ៨០% នៃចំនួនភ្ញៀវទេសចរបរទេសសរុប ។ រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីពាក់កណ្តាលឆ្នាំ២០២៤ ថា វៀតណាមនឹងកំណត់វិស័យទេសចរណ៍ជាប្រភពចំណូលចម្បងដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQzHBnXFHe3TvR9Klktb1R4z_Y17wQ6jR6FWmEZneF9PXFBjO4nsl1FAzWEPIQCxjIfscY2gb9OmtOGzinN8GHPA2AR3PDs9Q1go8ct68RG-YH9ldz4aRstv70ytO2S6hh0lUWFcYnaNiDgcEWAd8aGfQaxSDoteWUwRYnxhAK9Yv0-3TpvalwNqkkyRmU/s841/image_2025-04-04_10-07-05.png

រដ្ឋាភិបាលវៀតណាមសង្ឃឹមថា នឹងអាចនាំមុខប្រទេសថៃក្នុងវិស័យទេសចរណ៍នាពេលឆាប់ៗនេះ ខណៈថៃបានទទួលភ្ញៀវទេសចរបរទេសកាលពីឆ្នាំ២០២៤ ចំនួន៣៥លាន៥សែននាក់ ។ ស្ថាប័នពាក់ព័ន្ធនឹងវិស័យទេសចរណ៍វៀតណាមបានជំរុញឱ្យពលរដ្ឋដើរកម្សាន្តក្នុងស្រុក ក៏ដូចជាជំរុញឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅវៀតណាម ជាពិសេស ភ្ញៀវទេសចរឥណ្ឌានឹងជំនួសភ្ញៀវទេសចរចិន ដោយសារមានជើងហោះហើរត្រង់ពីឥណ្ឌា មកវៀតណាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtsboQWfJgIL1xkuJZ1pgUM6GUYKrA4YFBApXfY6K7TwDbQ6_9uQoJL54knqUqsMGgKgqNiDsIy2xY0UwY8PGwdsv4e0xjz1no4sUOfqbXAC0OzO9GAEzu0IHyjLAUox7K84Lg6iMwR0tx7WoQgGppqiC4Cr-W6EEG6HHAfWyQTAfkQ5nI_zni4ZmIo_Ns/s2000/image_2025-04-04_10-07-09.png
ហេតុនេះ ភោជនីយដ្ឋាននានានៅវៀតណាម បានសរសេរអក្សរឥណ្ឌាក្នុងបញ្ជីម្ហូបអាហារកាន់តែច្រើន បន្ទាប់ពីភាសាអង់គ្លេស និងចិន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា ។ ដូចគ្នានេះ ស្លាកសញ្ញាប្រាប់ផ្លូវនៅតំបន់ទេសចរណ៍វៀតណាម ក៏មានសរសេរអក្សរឥណ្ឌាដែរ ៕

Elon Musk គ្រោងលាលែងពីតួនាទីមន្ត្រីពិសេសក្នុងក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងទៅកាន់គណៈរដ្ឋមន្ត្រី និងមន្ត្រីជិតស្និទ្ធថា លោក Elon Musk មហាសេដ្ឋីបច្ចេកវិទ្យានាំមុខគ្រោងលាលែងពីតួនាទីមន្ត្រីពិសេសក្នុងក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក ដើម្បីងាកទៅផ្តោតលើការងារអាជីវកម្មរបស់លោកវិញ ។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលទទួលបានព័ត៌មានច្បាស់ការណ៍ពីមន្ត្រីជិតស្និទ្ធរបស់លោក Trump ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYLOmCe9ioKJ242cfiyCyVbJepSBokEIkB5IGUPVmFGMIJ6Aqqw2H1BWyPdknKxpm5TA51TJbrdxPPlEvfXvg0kkZ1a010FPlSypG6ZODuRM_InmNGs5-32GRJ5mH0mhyqzLNTWfAtQE-y_fGbZOqRS3hzlKstSCFOkE7WlrX80eScx3NAfuXmzUT8d4GP/s1280/photo_2025-04-03_10-31-37.jpg
លោក Elon Musk ជានាយកក្រុមហ៊ុន Tesla និង Space X ត្រូវបានលោក Trump តែងតាំងឱ្យធ្វើជាមន្ត្រីក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាល (DOGE) ដែលបំពេញតួនាទីកាត់បន្ថយការចំណាយប្រាក់របស់រដ្ឋាភិបាល និងបិទស្ថាប័នមួយចំនួន ហើយលោកមានឋានៈជាមន្ត្រីពិសេសរបស់រដ្ឋាភិបាលអាមេរិក ។ បើទោះជាគ្មានការបញ្ជាក់ពេលវេលាច្បាស់លាស់ពីការលាលែងតួនាទីមន្ត្រីក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក ប៉ុន្តែមានសេចក្តីរាយការណ៍ថា លោក Trump និងលោក Elon Musk បានព្រមព្រៀងគ្នាកន្លងមក គឺលោក Elon Musk នឹងត្រឡប់ទៅផ្តោតលើការងារអាជីវកម្មរបស់លោកវិញ នាពេលឆាប់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyO9Y2It2BjY5n31X3AfRukdt4q1S2yZp6FgYrm5MtwmxjA63eLhGi5oD3SAC8Ve2bieYfsTmTLprZb2txjf-8hGIpbxwVROX__-ZPG7ZDORIfCCouO7Z7xwogQXX_ds1FxtLDv1mHmWCYcU8qI15_2L8fXgrR9az0gwZLgOdjpfQ0ZhOamNiEUx8WD2_g/s1280/photo_2025-04-03_10-31-36%20(2).jpg
ចំណែកក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាល (DOGE) ពុំទាន់ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងលោក Elon Musk លាលែងពីមន្ត្រីពិសេសរបស់រដ្ឋាភិបាលទេ ប៉ុន្តែលោក Elon Musk និយាយថា លោកនឹងលាលែងពីការងារជាមន្ត្រីពិសេសរបស់រដ្ឋាភិបាលនាពេលឆាប់ៗនេះ ។ ក្រោយពីមានព័ត៌មានការចាកចេញរបស់លោក Elon Musk បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលកាលពីមុនធ្លាក់ចុះ២% ដោយសារការលក់រថយន្តធ្លាក់ចុះកាលពីត្រីមាសទី១ ឆ្នាំ២០២៤ បានកើនឡើងរហូតដល់៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjov_QxZW6BMUAuyPArLdLgwqk7AeU4ltbybj0L4e67KKnCywWyy42mLOaPjGrhyphenhyphenfPXdSmVH-If5297YxTn3KdeZE5Z7sP7vzFh2wpNq2mtVVrGqnZhKaeUhxVnFBRJVA0hjrX8Ev9SD7AX4tP15tipbSed_1ZsvEI6dKlwUr-nfklDlFRa_edFFYPNhzv2/s836/photo_2025-04-03_10-31-36%20(3).jpg

ទោះយ៉ាងណា ការលាលែងពីតួនាទីជាមន្ត្រីពិសេសរបស់រដ្ឋាភិបាលអាមេរិក ពុំមានន័យថា ក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាល (DOGE) នឹងបញ្ចប់ដំណើរការត្រឹមនេះទេ ។ បើតាមបទបញ្ជារបស់លោក Trump ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គឺកំណត់ឱ្យភារកិច្ចរបស់ក្រុមមន្ត្រី DOGE មានតួនាទីសន្សំសំចៃប្រាក់រដ្ឋាភិបាល រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirt5KwCIvnKeznEYObGVko9g8EkQ9MxqBNxoBCIYJE-vDs8wE2_3KzhxsxLsRMeJivXljX2s3K-6G5jSEZBRFpLa7KwP75v0DwbNAb5IB6UJwIqNNFOCOp__cYecShKTrx64_s8eats4C5DE5RbTcpfJydwfbijjItAyXqg-C0nkl4KI_axRdaMwlpHlES/s1280/photo_2025-04-03_10-31-36.jpg

គួរបញ្ជាក់ថា តាំងពីលោក Elon Musk បំពេញតួនាទីជាមន្ត្រីពិសេសក្នុងក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាមេរិក បានធ្វើឱ្យចំនួនលក់រថយន្ត Tesla ធ្លាក់ចុះខ្លាំង ។ នៅតាមរដ្ឋជាច្រើនបានប្រឆាំងនឹងរថយន្ត Tesla ដោយការដាក់គ្រាប់បែកផ្ទុះ និងដុតរថយន្តជាបន្តបន្ទាប់ ដោយសារមនុស្សមួយចំនួនពុំពេញចិត្តនឹងលោក Elon Musk កាត់បន្ថយការចំណាយប្រាក់រដ្ឋាភិបាល និងរំលាយស្ថាប័នរដ្ឋជាច្រើន ៕

Seungri ត្រូវបានគេរាយការណ៍ថាទៅប្រទេសចិនហើយគ្រោងធ្វើអាជីវកម្មកម្សាន្ត

0

Seungri អតីតសមាជិកក្រុម BIGBANG បានចាកចេញពីប្រទេសកូរ៉េដើម្បីស្វែងរកឱកាសអាជីវកម្មកម្សាន្តនៅក្នុងប្រទេសចិន បើទោះបីជាមានការរិះគន់ជាបន្តបន្ទាប់ជុំវិញអតីតកាលដ៏ចម្រូងចម្រាសរបស់ខ្លួនក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7KJ_tchxQc7wKGEEGhREAhNIjtO3DLED3yPAygWcrkHbyBp3gvXtqEqVMJDainKaynQ7QmMRr6at4u-o4hZctEXYhmNOxE62xe98_KisCDsGWLlSQVLv_IRPFKGX9z0PKFKBwnKfzhRC8v3wnhPdskSg0F9aL700fVqRTh_LeJwkGRTGjxdhNKSaFSdib/s1000/image_2025-04-02_16-36-04.png
Seungri អតីតសមាជិកក្រុម BIGBANG ត្រូវបានគេរាយការណ៍ថាបានចាកចេញពីប្រទេសកូរ៉េខាងត្បូងដើម្បីស្វែងរកឱកាសនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិន។ យោងតាមអ្នកក្នុងឧស្សាហកម្មនេះ Seungri បានចាកចេញពីប្រទេសកូរ៉េកាលពីខែមុន ហើយមិនមានចេតនាក្នុងការបន្តអាជីពរបស់ខ្លួននៅក្នុងប្រទេសកំណើតរបស់លោកឡើយ។ កាលពីថ្ងៃទី ២ ខែមេសា អ្នកខាងក្នុងបានប្រាប់ MyDaily ថា «Seungri បានស្នាក់នៅប្រទេសកូរ៉េរហូតមកដល់ពេលថ្មីៗនេះ ប៉ុន្តែបានឡើងជើងហោះហើរទៅកាន់ប្រទេសចិនកាលពីខែមុន។ ខណៈដែលលោកមិនទាន់បានបង្ហាញពីគម្រោងជាក់លាក់ ប៉ុន្តែអតីតតារាចម្រៀងរូបនេះនៅតែចាប់អារម្មណ៍យ៉ាងខ្លាំងលើអាជីវកម្មកម្សាន្ត និងកំពុងស្វែងរកឱកាសផ្សេងៗ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid202gvqnvFmrGDfVsAmUsdmyLBsKZgUinV_P9vcqFsAfQNmOVDcVsfQBqK2VN-8vfcrCX-M19OOZId7rpCTW6wjRKnEHp-B1YeM2PPa1JoA0hUTK08ve-_oMcCLAjGjJygZkNswbYQ48rk42liFG3z3j5WFPwI67jn1bWSQxkgH5arKVlNoHbww_50mZw/s1200/image_2025-04-02_16-36-01.png

ប្រភពបានសង្កត់ធ្ងន់ថា Seungri នៅតែវិនិយោគខ្ពស់នៅក្នុងអាជីវកម្មកម្សាន្ត និងកំពុងប្រើប្រាស់ទំនាក់ទំនងដែលបានបង្កើតឡើងក្នុងអំឡុងពេលអាជីពដំបូងរបស់លោក។Seungri ត្រូវបានគេប្រទះឃើញលើកចុងក្រោយនៅក្នុងប្រទេសកូរ៉េក្នុងអំឡុងពេលជួបជុំជាលក្ខណៈឯកជនជាមួយតួអង្គកម្សាន្តនិងអ្នកស្គាល់មុខជំនួញនៅ Cheongdam-dong កាលពីចុងខែកុម្ភៈ។ របាយការណ៍ក៏អះអាងថាលោកកំពុងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអតីតសហការីដ៏លេចធ្លោ រួមទាំងអ្នកស្នងមរតក Chaebol ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlSfq6HByNT6xrRNRGRo9oMPDCfHW7YuT_8UcVCcDK1CctD7VCr9EubFS6kjBhA2Vd2Ebup3dCF2IgXfEGK3W34gnpS6ToDtwbWN0owdwyBksx3hJ6dBJRCY8YIigrW63cnIX_3hMLpVllfrK0-j5TvY_85Y8R-yD6b40bRJ2zs6XJQt-M8VqEMbTvE9j9/s1098/image_2025-04-02_16-36-02%20(2).png

អ្នកខាងក្នុងបានបន្ថែមថា «ពិតណាស់ Seungri មិនមានគម្រោងបន្តសកម្មភាពនៅក្នុងប្រទេសកូរ៉េទេ។ លោកដឹងពីការត្រួតពិនិត្យដ៏ឃោរឃៅរបស់សាធារណៈជន ដូច្នេះលោកមិនមានបំណងត្រឡប់ទៅអាជីពពីមុនរបស់លោកវិញទេ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នលោកកំពុងរៀបចំផែនការសម្រាប់ការបណ្តាក់ទុនកម្សាន្ត ដោយប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនឱ្យបានពេញលេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilP8diqQUKZ2deYRmBkKxS89TCapGYx5SmrHzArm19eKZ-G1LVdTb4-yHI1l9pk2TM19mASkYWSP9P0bBPXyN6V4HPXyY2g9QO9TBAIPVtkS77X09vfHgsdiE5tMRC-NZksbzRWtz_rETxP8lNJ884UrcLB9b2P2xftD9Hr8MkPsJ3dl9Y2g4WVuI2hj2n/s1000/image_2025-04-02_16-36-03%20(2).png

ទោះបីជាមានការផ្តាច់ទំនាក់ទំនងជាមួយអតីតសមាជិកក្រុម BIGBANG ក៏ដោយប៉ុន្តែអ្នកដែលនៅជុំវិញ Seungri បានបង្ហាញថាលោកនៅតែទាក់ទងជាមួយបុគ្គលដែលមានឥទ្ធិពលផ្សេងទៀតពីអតីតកាលរបស់ខ្លួន។ ប្រភពមួយបាននិយាយថា «ទោះបីជាការពិត Seungri បានកាត់ទំនាក់ទំនងជាមួយសមាជិក BIGBANG ក៏ដោយ Seungri នៅតែស្ថិតក្នុងលក្ខខណ្ឌល្អជាមួយមនុស្សដែលគាត់ធ្លាប់ស្និទ្ធស្នាល។ ជាធម្មតាលោកបានពិភាក្សាអំពីឱកាសអាជីវកម្មជាមួយពួកគេ ហើយវាត្រូវបានគេយល់ថាលោកបានចាកចេញទៅប្រទេសចិនដើម្បីស្វែងរកការបណ្តាក់ទុនថ្មី»៕

អស់លុយច្រើនមិនបានចូលTOP អាណារ៉ូស ចោ.ទកម្មវិធីបវរកញ្ញាថាលម្អៀងយកតាមខ្សែ

0

ចំណាយលុយក្នុងការប្រកួតខ្ទង់ពាន់ដុល្លារទៅលើសំលៀកបំពាក់និងចំណាយពេលក្នុងការប្រកួតប៉ុន្តែមិនទទួលបានលទ្ធផលដូចការរំពឹងទុកក្នុងកម្មវិធីប្រកួតបវរកញ្ញា អាណា រ៉ូស ចេញមកបង្ហោះចោទថាកម្មវិធីប្រកួត Miss Supranational Cambodia 2025 មានភាពលម្អៀងយកនាងមកប្រកួតដើម្បីឱ្យតែកម្មវិធីខ្លួនល្បី។ ក្នុងនោះ រ៉ូស ក៏បានចោ.ទកម្មវិធីថាយកតាមខ្សែទាំងសន្ទុះគាំទ្ររបស់នាងមានច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh13z6-K0FxEnNSq-D04fskWiByhp9lOV5eOiNMjZ4XKsSI0QCvQU5xfNiHJlVO7NBQEYvjXGGZfVCiDTcT9_Ydbs5HAiXQG6lhYcXfqEgX9Oniw7t9iT4Nhg2rJD8rlV1XzHdlzf0gZWHcvp5dREkl8mncK13QUcfEa9GBxhaDygxbGRwPkI1trRCfqyrF/s2048/image_2025-04-03_14-10-49.png
ជឿជាក់ថាអ្នកមួយចំនួនជ្រាបមកហើយថាការដាក់ពាក្យប្រកួតបវរកញ្ញាលើកដំបូងរបស់ អាណា រ៉ូស មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនអ្នកស្នេហាវិស័យបវរកញ្ញាមានអ្នកខ្លះក៏លើកទឹកចិត្ត ចំណែកមួយផ្នែកទៀតបញ្ចេញមតិឌឺដងដោយសារតែនាងមានរឿងអាស្រូវច្រើនលើជីវិតឯកជន។ ការប្រកួតបវរកញ្ញាដើម្បីជម្នះសម្តីរើសអើងលើខ្លួន រ៉ូស មិនទទួលបានជោគជ័យឡើងខណៈនាងកើតទុក្ខមិនសុខចិត្តចេញមកបង្ហោះមិនពេញចិត្តកម្មវិធីដែលមានភាពលម្អៀងលើនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGvhVOyhb0nRRFC-a8OeC4t0VtpCyviU_JM0PMxmAaeXxuWnouv4AU7BUavyMqLHTpL1WkygOgg5FUfV91soxdVkp_EZ21U5WmyyIGhELtw6E0WCUwaaaDR86BKYI72adMNXtHWbGbsHa-4cMygAHeNozBsLZHFZB6klj9ejmTut46VEqtOZ4YGNtxJSX/s2048/image_2025-04-03_14-10-58.png

ទន្ទឹមនឹងកម្មវិធីប្រកួតមិនទាន់បញ្ចប់ផង រ៉ូស ចេញមកបង្ហោះសារជាបន្តបន្ទាប់នៅយប់ថ្ងៃទី២ មេសា ថា «អស់លុយច្រើនណាស់កហ្មង់សុទ្ធតែ២ ៣រ៉ូបថោកទាប ខំកាត់រ៉ូបអស់រាប់រយអាណាមិនក្តៅ» «ត្រឹមសម្បត្តិបវរកញ្ញាមានអអីអស្ចារ្យជំទាវឧកញ៉ាបានអស្ចារ្យក្តីស្រមៃតែជំទាវឧកញ៉ាខ្លួនឯងមិនដោយសារប្តី»,។ បេក្ខនារី MSC11 បានបង្ហោះទៀតថា «បើដឹងកម្មវិធី…ធ្វើស៊ីតាមខ្សែសាហាវស្បថកម្មវិធីល្បីដោយសារ rose យក view ចុងក្រោយថោក ថោកគ្មានលេខដាក់ សាងអីបាននឹងតិចទៀតដឹងហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7dWDMNH7h9RmKeL0UXipcjrzglRL-GsKNI-Um38U52rdZx33ziP4cl1IuGBpMjmCuJwwBYJvyB7KR7xPx8lgHvFMerZqPV1H-DVUlqxaBVKogXZutvkIVsbUgchgnicrMWUn9FUAiCEjEh-5M8RPVi6MaF8BE93wJrNet54jKg4H3iOrISpYB_Dyzgqq/s2048/image_2025-04-03_14-10-59.png

រ៉ូស ក៏បន្តជាមួយសម្តីខឹងសម្បារជាច្រើនទៀតថា «សំឡេងគាំទ្រខ្ញុំ ហ្វេនគាំទ្រពេញទំហឹងតែឱ្យខ្ញុំធ្លាក់ កម្មពារអត់ចាំជាតិក្រោយ , បវរកញ្ញាមុខដូចខ្មោចឈ្លក់ទឹក កាតឿមុខដូចឈើ គេហៅថាខ្សែ»។ ជាមួយនឹងសំណេរជាច្រើន រ៉ូស ក៏បានចេញមក Live ទាំងយប់ទាំងកម្មវិធីប្រកួតមិនទាន់ចប់ស្រួលបួលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVU3EofYE1od1FBpXlTIEmtnVwBO5ptooRoVA5BAsp9-zYWHm3TORkSdG0R9vTjy52f6Gtl6zxJLoYUIzj2hFOScwxbqhGt9OpvcBE53Jhq0iKrmoMereWg7ZYI3LL4x0iJv2uKCb8xl5YixeH5B0Hmc475Iw9cXktgOEYFXHMk68HDXtD03QSDGIhw4-/s2048/image_2025-04-03_14-10-56.png

ទោះបីជា រ៉ូស ចេញមកបង្ហោះសំណេរកើតក្តីខឹងសម្បារកើតទុក្ខមិនសុខចិត្តចំណាយលុយរាប់ពាន់ក្នុងការប្រកួត មិនបានជាប់ក្នុងកម្មវិធី Miss Supranational Cambodia 2025 និងបានចោទកម្មវិធីយកតាមខ្សែ លម្អៀង ទស្សនិកជនមិនបានឈរខាងនាងនោះទេប៉ុន្តែបានបញ្ចេញមតិរិះគន់តបវិញគួរតែឱ្យនាងមើលសមត្ថភាពខ្លួនឯងសិន។ ក្នុងការប្រកួតកម្មវិធីបវរកញ្ញាលើកដំបូងក្នុងឆាកជីវិតនេះ រ៉ូស ក៏ទទួលបានការបណ្តុះបណ្តាលទៅលើការដើរពីបវរកញ្ញា អ៊ិន លក្ខិណា ផងដែរ។


គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Supranational Cambodia 2025 ម្ចាស់មកុដបានទៅលើ ឈុំ ចាន់ដារ៉ា លំដាប់រងទី១បានទៅលើ ស៊ីដនី ម៉ារិទ្ធ និងលំដាប់រងទី២ គឺបានទៅលើ ហុក សារិតុលា៕

ដេត ម៉ាលីណា ជួបជុំកូនស្រីវិញ ខណៈលោក ឌួង ឆាយ សង្ឃឹមថាកូនមានភាពកក់ក្តៅនិងអនាគតល្អ

0

ទីបំផុតជម្លោះរុំារៃប្តឹងផ្តល់គ្នាទៅវិញទៅមករវាងអ្នកនាង ដេត ម៉ាលីណា និង លោក ឌួង ឆាយ បានសម្រេចជាលទ្ធផលហើយបន្ទាប់ពីអាជ្ញាសាលាដាក់កំហឹតចំនួន៧ថ្ងៃទៅកាន់លោកឌួង ឆាយ។ បន្ទាប់ពីប្រគល់កូនស្រីដោយស្ម័គ្រឱ្យអតីតភរិយាមើលថែវិញលោក ឌួង ឆាយ បានបង្ហើបពាក្យថាលោកនៅចាំការពារមើលថែ និងសង្ឃឹមថាកូនៗនឹងមានភាពកក់ក្តៅគ្រប់គ្រាន់និងអនាគតល្អជាងពេលរស់នៅជាមួយលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiC6T_LOCLiExgy4Phlp4Nhc7zjgZJwWWY94mU2CtU0z-mnIu8lCClnoi6auHQYz1zHbAzHYIGRxJrkyE8i7cE__KrxMztY_V2HwlI5K52SQELeSeGH6mhwHIa8RCNkHwNWG0DTaS6Rdk9crkENFrhlzDiiXz5tDi0fnqPskT6g7ojamAonEQuFWOxqX6c/s2048/image_2024-06-08_14-34-40.png
នៅយប់ថ្ងៃទី២ មេសា អ្នកនាង ដេត ម៉ាលីណា បានបង្ហាញថាខ្លួនមានសិទ្ធិទទួលបានកូនស្រីមកគ្រប់គ្រងតាមដីកាសម្រេចរបស់តុលាការ ដោយបានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំដែលជួយពន្លឿន និងដំណោះស្រាយ ដោយមិនភ្លេចគុណទៅដល់សំឡេងប្រជាពលរដ្ឋរួមចំណែកជួយក្នុងរឿងនេះដូចគ្នា។ ក្នុងការបែកគ្នាជាមួយកូនស្រីក្នុងរយៈពេលជិត២ឆ្នាំ ដេត ម៉ាលីណា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងក្នុងការជួបជុំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGZGOVJfjh8VXgdWDoJB-R3f8fU3Y2jdir0AjZub7-XE54q82Xpm0mNLAwexJXh1strOSaeXSZwVEEzKJ8Gy6NemG81CZHdxbjKxC4wUybe2sJ-UfDXz56UGmMRRgrP4io25TePy5WEh7LAABtSlfiWKRScBma29VEo9ZcsP_AIUaOUs85yD1gtiteBJn-/s2048/image_2024-06-08_14-34-42%20(3).png
ក្នុងនោះដែរអ្នកនាង ដេត ម៉ាលីណា បានបង្ហាញថាក្ដីស្រលាញ់ម្តាយនិងកូនដែលគ្មានថ្ងៃប្រែរយលានអត្ថន័យសំរាប់ស្ត្រីជាម្ដាយដែលលះបង់អាយុជីវិតនិងសម្រស់និងភាពភ័យខ្លាចការឈឺចាប់ដើម្បីកូន និងបានផ្តាំទៅដល់ស្ត្រីទាំងអស់គ្នាត្រូវតែរឹងមាំដើម្បីខ្លួនឯងនិងកូនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI_oBrVbh0HmINZx2-2DGQ5cNmJ00hV2WiHMqCtFEkOkffrygG4Kdu3LqtBo4aFjrpphEKEtzjSOY28vCDczP1lBorcLGHruV9P9DWTuOkzPR_unKGNOWRi6K36yv27sGGh1-jaqMZp7CmMCnYXKKxlHW_d0srOE6i_J3-F1rzykQS3s1So6EVp3TzitiX/s2048/image_2024-01-08_12-02-50.png

ងាកទៅកាន់បណ្តាញសង្គមហ្វេកប៊ុករបស់លោក ឌួង ឆាយ វិញលោកក៏បានបង្ហោះរូបភាពមួយសន្លឹកដោយភ្ជាប់មកជាមួយនឹងខ្លឹមសារដែរថា «ខ្ញុំស្ម័គ្រចិត្តឱ្យកូនស្រីទៅនៅជាមួយម្តាយគេ សង្ឃឹមថាកូនៗខ្ញុំនឹងមានភាពកក់ក្តៅគ្រប់គ្រាន់ និងមានអនាគតល្អជាងពេលរស់នៅជាមួយខ្ញុំ។ ពុកគឺនៅទីនេះចាំការពារមើលថែកូនៗជានិច្ច។ ពុកនឹងចាំជូនកូនៗដើរលេងជារៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ និងអាទិត្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2zoqZGhbJmCN3xXJQBAZBidGnDPmQkF-Bi-wIXWgo2JL_5ZbfvzBJkIpG-c9JhOgVeIJ8BTOcwFzZU9-X4KvoTEcLvt6oUFP5E7ahEnDc7k2PJV5heyjgU9ZXbo5j54H8sVLwUCUBF_13i-WkTtMWNLeH2VDdT8Hn7wxLzmpxBSxBfCY63c3nnSCAlVrC/s2048/image_2024-06-08_14-34-40%20(2).png

គួរបញ្ជាក់ផងដែរថា ការប្រគល់កូនស្រីទៅឱ្យអតីតភរិយាមើលថែវិញដោយស្ម័គ្រចិត្តរបស់លោកឌួង ឆាយ បន្ទាប់ពីមានវីដេអូដណ្តើមកូនគ្នារវាងអ្នកទាំងពីរផ្អើលពេញបណ្តាញសង្គម។ នៅថ្ងៃទី២៦ មីនា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតជូនដំណឹងបង្គាប់ទៅកាន់លោក ឌួង ឆាយ ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីទៅកាន់ ដេត ម៉ាលីណា ដោយទុករយៈពេល៧ថ្ងៃបើមិនដូច្នេះទេអាជ្ញាសាលានឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕

Tempo Tris ត្រូវរងនូវការវែ.កញែ.កពីសាធារណជនដោយសារតែពាក្យថា «ស្តេចភ្លេង»

0

តារាចម្រៀង Tempo Tris ត្រូវបានសាធារណជនបញ្ចេញមតិវែកញែកយ៉ាងខ្លាំងបន្ទាប់ពីលោកត្រូវបានគេហៅថាជា «ស្តេចភ្លេង» ក្នុងឱកាសដែលតារាចម្រៀងរូបនេះចាប់ដៃគូត្រៀមចេញបទចម្រៀងជាមួយនឹងឧកញ៉ា ខេមរៈ សិរីមន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS9IuxRaoOlmzOLFiB6QSHduGBYTYBD-VoDTpbsIcl0kTFRRT1n4LPP0XwrLzrbQoPNSTm7jfIRIeSWrs5UQ0beRiKsfgFxC1NAiITsJVRfanMYnGUwSCoM9BIAjOyt9A6zWLwGI0LEjnm314g1TklvZwJtMQEhOEo8Gfjs0nlEKSMq3mPTQ4z6g03iii-/s2048/image_2025-04-03_10-14-23%20(2).png

ថ្មីៗនេះឧកញ៉ា ខេមរៈ សិរីមន្ត និង តារារ៉េប Tempo Tris ត្រៀមសហការគ្នាដើម្បីអង្រួនទីផ្សារតន្រ្តីកម្ពុជាជាមួយនឹងចង្វាក់ថ្មីរបស់ខ្លួន។ យ៉ាងណាមិញជុំវិញការប្រកាសក្នុងការចាប់ដៃគូរវាងអ្នកទាំងពីរភ្ជាប់មកជាមួយនឹងពាក្យថា «ស្តេចភ្លេង Tempo Tris» បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig-egPQK7J6wdG7S2WttGEHQ_fFX9ejH1OngZWbbrXZXeuKtv63FV0CtXf5cg_jDtRHfitdp6h05WnoQSBaJ14ZxeRfD9AcBF13WUSg6L83Ct7iUfbe3eX1XhO5fiSuLMtoQ3-yLP-ZO5HGuNyeJFqkJ94zcOKeEz0_7HApzTvm7nwY08eex5Y8-LZFqHQ/s1290/image_2025-04-03_10-14-26.png

អ្នកលេងបណ្តាញសង្គមបានលើកឡើងថា «ស្ដេចភ្លេង ស្ដេចចម្រៀង នរណាអ្នកដាក់ឱ្យ? ហើយទទួលស្គាល់ពីស្ថាប័នណា? បើស្ដេចអួតថាខ្លះ, ទូលបង្គំមិនហ៊ានស្ដាប់ទេ សុទ្ធតែស្ដេចភ្លេចឹងៗសុទ្ធតែកំពូលនិងស្តេច, ទូលបង្គំរាស្រ្ត មិនហ៊ានស្តាប់ទេ, Ok ស្តេចភ្លេង ខ្ញុំទើបស្គាល់ , ស្តេចភ្លេង ចឹងរាស្ត្រសាមញ្ញអាចស្តាប់បានអត់បង, ខ្ញុំពិតជាមានសំណាងណាស់ដែលបានឧកញ៉ាៗ និង ស្តេចភ្លេង ច្រៀងឱ្យស្ដាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioyBrIULzbDTuxfXVuz90KoDFaJP4qx_xuXwjf7bsvQKpHGNfOjEtVNQqxbj9L3s6r_0WC6Zpc3iPYYJgkyCZKOJXF0hx3TT76u6ZOMiMTm74VbZq9qQVAHrtYKwFSGmhTK3n3COi-iu-PnIis9_uUDmBUnHWkP5hAG4Vwj5V7e0AKXkm_nEaBLujM3LJp/s918/image_2025-04-03_10-01-09.png

គួរបញ្ជាក់ផងដែរថា តារាចម្រៀង Tempo Tris ទទួលបានភាពល្បីល្បាញតាមរយៈបទល្បីៗជាច្រើនដូចជា «ឈរមើល» សហការជាមួយនឹងតារាចម្រៀង ខេម, បទ «អូនអូន»
«នារីបឹងទំពុន» «អែនអន» «អ្នកលេង» «នឹកបងទេ» «គ្រលែង» «វាលខ្នង» និងបទជាច្រើនទៀត៕