ប្រទេសថៃ ៖ ក្រោយកើតហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងមានឥទ្ធិពលដល់បណ្តាខេត្តជាច្រើនរបស់ថៃ បានធ្វើឱ្យអភិបាលខេត្តភូកេត ចេញសេចក្តីប្រកាសបន្ទាន់មួយស្នើឱ្យមន្ត្រីពាក់ព័ន្ធតាមដានស្ថានការណ៍គ្រោះធម្មជាតិ ២៤ម៉ោង ។ ពលរដ្ឋនៅខេត្តភូកេត បារម្ភពីរលកយក្សស៊ូណាមិ បន្ទាប់ពីក្នុងបណ្តាញសង្គមចែកចាយកម្រិតទឹកសមុទ្រនៅខេត្តភូកេត ស្រុកចុះយ៉ាងឆាប់រហ័សខុសពីធម្មតា ហើយពណ៌ទឹកសមុទ្រខាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3aGbB3-4oos1Tckil0T-5_Ek-63UgAzvDTURwKFtD275VsoHVkN73j3j2WkBJwRSMoW-ozr9-xDGF77uD7j3xAigQLsHvLp0XaqQ30WHSjBJasBlHJVB5gMbvQu-xxdJZG4s_VCrWr0W-gcjOQ7iIrXE70kkNbnQ-dRcSudbY2xM6gb_NXaZL_TILY9G5/s512/photo_2025-04-04_14-33-42%20(2).jpg
លោក សូផុន សុវណ្ណារ៉ាត់ អភិបាលខេត្តភូកេត និងជាប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តភូកេត បានចេញសេចក្តីប្រកាសបន្ទាន់មួយ ដើម្បីជូនដំណឹងទៅកាន់មន្ត្រីស្ថាប័នពាក់ព័ន្ធ ដែលសេចក្តីប្រកាសបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ ខែមីនា កន្លងមក មានគ្រោះរញ្ជួយដីជម្រៅ១០គីឡូម៉ែត្រ នៅប្រទេសមីយ៉ាន់ម៉ា ។ ហេតុនេះ ដើម្បីកុំឱ្យពលរដ្ឋ និងភ្ញៀវទេសចរព្រួយបារម្ភ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តភូកេត សូមអនុវត្តវិធានការដូចខាងក្រោម ៖

១-ជូនដំណឹងទៅពលរដ្ឋ និងភ្ញៀវទេសចរនៅភូកេត ឱ្យបានជ្រាបពីការអនុវត្តពេលកើតគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដើម្បីកុំឱ្យភ័យស្លន់ស្លោ
២-ចូរប្រុងប្រយ័ត្នស្ថានការណ៍ ក្រោយការជូនដំណឹងពីប្រព័ន្ធដែលគ្របដណ្តប់ក្នុងតំបន់ អំពីគ្រោះធម្មជាតិ និងអនុវត្តតាមផែនការ បើកើតរញ្ជួយដី និងស៊ូណាមិ
៣-បើកើតរញ្ជួយដី និងឈានទៅស៊ូណាមិ គឺអាចតាមដានការជូនដំណឹងពីភ្នាក់ងារឧតុនិយម និងមជ្ឈមណ្ឌលដាស់តឿនគ្រោះធម្មជាតិ, នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy3Qwy6mGjiKKnDdH6uKALnFx1uWUCj20GNfz4RhVk2TxZq9CbmYnx3eoyZA1U2-l9Tt7K5ZsoxCLWSbNf6JBeB_TXY4fOd63EK3quwEYSeCA2fuFjhNUIn_y7IEGgJlAZ5Rg6N26ozLEJaMsaR7szluqsmC4zUdXpSh32MuWh6_Rpf9pZaxb8WyKJa0h7/s1280/photo_2025-04-04_14-33-41.jpg

ហេតុនេះ សូមអាជ្ញាធរតាមដានស្ថានការណ៍គ្រោះធម្មជាតិ ២៤ម៉ោង ហើយបើកើតហេតុការណ៍នៅខេត្តភូកេត ចូរផ្តល់ដំណឹងមកកាន់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តភូកេតជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ 076-510-098 ឬលេខ 1784 ។

ដោយឡែក តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Top News Online ឱ្យដឹងថា ពលរដ្ឋរស់នៅខេត្តភូកេត បារម្ភពីការកើតរលកយក្សស៊ូណាមិ និងបានជញ្ជូនរបស់របរចេញពីអគារខុនដូខ្ពស់ៗ ក្រោយកើតរញ្ជួយដីជាបន្តបន្ទាប់នៅប្រជុំកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី កម្រិត៥.៣រិចទ័រ ជម្រៅ៦គីឡូម៉ែត្រ ដែលស្ថិតនៅភាគនិរតីស្រុកមឿង ខេត្តភូកេត ប្រមាណ ៤០១គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2AD4QhZS4Izpt7yxMduHgRnbG35Jcjn9CBdz0qYUbBKFldOnTe82Kvmuy7pZdNz0eqPgrx0QZPkgRbztP0q_Lu1LRq_G4O498xBe-vV1QP_wjBd8Keu85Zps04mmViRcnbAcaQBEN0hPdkfZ6yAFs3Skw6swHUwcZ-JtZEjdvEVN7nU7U_pCC2RW21s1N/s1280/photo_2025-04-04_14-33-42.jpg

ការរញ្ជួយដីផ្ទួនៗគ្នានៅប្រទេសឥណ្ឌូណេស៊ី បានធ្វើឱ្យពលរដ្ឋថៃនៅខេត្តភូកេត ភ័យខ្លាចយ៉ាងខ្លាំង ពីព្រោះគ្រោះធម្មជាតិអាចកើតឡើងគ្រប់ពេលវេលា ហើយគ្មានអ្នកណាដឹងមុនឡើយ ។ គ្រោះរញ្ជួយដីគ្មានការជូនដំណឹងពីរដ្ឋាភិបាលទេ អ្វីគួរធ្វើនាពេលបច្ចុប្បន្ន គឺត្រូវចៀសឱ្យផុតពីហេតុការណ៍អាក្រក់ៗ ៕