ប្រទេសចិន ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យអាមេរិកលុបចោលការដាក់ពន្ធលើទំនិញនាំចូលពីចិនជាបន្ទាន់ ព្រមទាំងបញ្ជាក់ថា ចិននឹងដាក់ពន្ធលើទំនិញអាមេរិកវិញដើម្បីការពារផលប្រយោជន៍របស់ចិន ។ ការប្រកាសឱ្យអាមេរិកលុបចោលការកំណត់ពន្ធនេះ គឺក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពន្ធលើទំនិញនាំចូលពីប្រទេសដៃគូពាណិជ្ជកម្មរបស់អាមេរិកនៅទូទាំងពិភពលោក ក្នុងនោះអាមេរិកដាក់ពន្ធលើទំនិញចិន ស្មើ៣៤% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGHxr1It3kUmv7s03bldJ7_pXRhLFXct0MhsUNHppcfsqOWGPtRDqNJcw0gAD5O3ucpaVRiLj1lIr-paSvTiDJoAdExr6-W1qgAoVmy_Q__3MFz2k252qJOZhgO9gcc8fD3RjubiKDIdDraysCQj4_c98XhEcuq6vlTmETEArOohd7MXcC0-JuNEpUIXZc/s1280/photo_2025-04-03_10-31-36.jpg

ក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថា វិធានការពន្ធរបស់អាមេរិកផ្ទុយនឹងផលប្រយោជន៍រួម ដែលទទួលបានពីការចរចាពាណិជ្ជកម្មពហុភាគីនាពេលកន្លងមក ហើយអាមេរិកមើលរំលងការពិត ខណៈអាមេរិកខ្លួនឯងក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីពាណិជ្ជកម្មសេរីរហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirlvx4cMW3kKQv692ud6IY3SrBC0Y25foerD9vFH8ujwqfYyn8kruw_HnA6ocLKAEfTAmJIH1vINboSkFIwte32PilJRLqwFNnzv30Ov1vMxZmzDbY6Ua78L3br34FRY3Lb26Zf51zgMtYs0Ax10mdnYRLUmLrY4izAEJhQUAGgQPA_RXi-dE1BFfjRkDg/s3000/image_2025-04-04_15-43-05%20(2).png

កាលពីថ្ងៃទី២ ខែមេសា លោក Trump បានដំឡើងពន្ធ៣៤% លើទំនិញនាំចូលពីប្រទេសចិន ហើយនេះជាការដំឡើងពន្ធលើសពន្ធចាស់ស្មើត្រឹមតែ២០% ដែលលោក Trump បានប្រកាសយកពន្ធទំនិញចិន ២០% កាលពីដើមឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFSZEurIbP5Vup6QLlqXI-DSl9YI8EoUoV9FPE2hP-nv1XJgTGs1R2BAAZ1oQnm7lP1QW_YbX5mFqXXK31kChBxvBgT4H-XjRDiEEOHvpvWV4xP5VSZSJ4iZQkWTB7BTdOGQtf5lIP2qLTIo1iGU3JPwMfmLLCgrelp-xz1D5zT_JNvNjapKR93Vn_ywSs/s1024/image_2025-04-04_15-43-05.png
ប្រទេសនានាលើពិភពលោក ត្រូវប្រឈមនឹងពន្ធនាំចូលទំនិញ ស្មើ១០% សម្រាប់ទំនិញគ្រប់ប្រភេទដែលនាំចូលអាមេរិក ដោយអនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ។ រីឯប្រទេសដែលអាមេរិកចាត់ទុកថា បានដាក់ពន្ធទំនិញអាមេរិកខ្ពស់ ឬអនុវត្តវិធានការពាណិជ្ជកម្មពុំយុត្តិធម៌ អាមេរិកនឹងដាក់ពន្ធខ្ពស់វិញ (ហៅថា Reciprocal Tariff) ដែលអនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9mtsOLmXDGZvHUm431iPeIuo_uJ6pH-0JXSVnfkhvOFte0hQkIoXZZ4ZjmTk5Jf2Tq41CNWV_Z5uLCn1pgQ4GZuQv-is7Pzme6sH3bzTNMf7IbuZ_lAFlTJRuHNye7Caecle8moHLT1Fpwh8a4PWkFoCyoOmFR5UXuiU4Nk6oIi2gzcnSjZ-y_gIy8eS/s3000/image_2025-04-04_15-43-08.png
បើតាមលោក Stephen Miran ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចអាមេរិក គឺការដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសនានានឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចរយៈពេលខ្លី ប៉ុន្តែលោក Trump ផ្តោតលើគោលដៅរយៈពេលវែងក្នុងការកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចឱ្យមាននិរន្តរភាព និងយុត្តិធម៌ ។ រីឯរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessant សូមឱ្យប្រទេសនានាកុំដាក់ពន្ធលើទំនិញអាមេរិកវិញ ពីព្រោះវានឹងធ្វើឱ្យស្ថានការណ៍កាន់តែឡើងកំដៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjipryd7iq1-lsqJZPWG1IeDTFIxTagASt8dUV6Tuci0RUA0Ynb9gYOezm8nqEmzcydhPHvZdSHCuOf3TDge8uhdutRBPPnUusAwTMYFVSFwTuRED2Uvv7CSzouOf2ggW5pJznZthY735n7JZuMp_dmZHwVZmgIKD3Ue8anrDO6-BbzYdvlbdvcsXlzzJ0A/s2399/image_2025-04-04_15-43-11%20(2).png
លោក Trump ធ្លាប់បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបិទចន្លោះប្រហោងពន្ធ ឬហៅថា «De Minimis» ដែលអនុញ្ញាតឱ្យទំនិញតម្លៃទាបរបស់ចិន និងហុងកុង អាចនាំចូលអាមេរិកដោយពុំចាំបាច់បង់ពន្ធ ។ ប៉ុន្តែការដំឡើងពន្ធថ្មីរបស់អាមេរិកនឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអេឡិចត្រូនិក និងក្រុមហ៊ុនតូចតាចរបស់ចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzdh2jAU8N15M4_BV6nScS_QqePhE3foqwMU6SN6RVZxmE1D2p-STos_CJIi_g_b2A0b_toKgELDOy8yUBMPNwPKUdFc1nKtwOztYo22BL31Pj2khK-6XHfrI69YbQXa7WoBMtds2qdamrFxs1RT9112wz7EdOz417KDC26nS1-vxECjmqugunSbbRZSwX/s1100/image_2025-04-04_15-43-11.png
អ្នកវិភាគសន្និដ្ឋានថា ការដំឡើងពន្ធទំនិញទៅវិញទៅមករវាងចិន និងអាមេរិក ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក នឹងប៉ះពាល់ដល់ការផ្គត់ផ្គត់ទំនិញពិភពលោក ហើយធ្វើឱ្យសេដ្ឋកិច្ចពិភពលោក មិនប្រាកដប្រជា ។ បើគ្មានការចរចារកវិធីដោះស្រាយទេ បញ្ហាពន្ធនឹងក្លាយជាសង្គ្រាមពាណិជ្ជកម្មមិនខាន ៕