នាយករដ្ឋមន្រ្តីហ្គ្រីនឡែន លោក Jens-Frederik Nielsen បានធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការអះអាងដែលថាសហរដ្ឋអាមេរិកនឹងមានឪកាសក្នុងការគ្រប់គ្រងហ្គ្រីនឡែន។ សេចក្តីថ្លែងការណ៍របស់គាត់ធ្វើឡើងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលក្នុងនោះ Trump បានអះអាងថាមានការពិភាក្សាពិតប្រាកដអំពីការបញ្ចូល Greenland ក្នុងអំឡុងអាណតិ្តរបស់លោក។ លោក Trump បានសំដៅទៅលើ Greenland ជាទីតាំងយុទ្ធសាស្ត្រមួយដែលមានតម្លៃភូមិសាស្ត្រនយោបាយដ៏សំខាន់។ .png)
លោក Nielsen បានសរសេនៅក្នុង Facebook ដោយបានសង្កត់ធ្ងន់លើស្វ័យភាពរបស់ Greenland ដោយបញ្ជាក់យ៉ាងច្បាស់ថា “អាមេរិកនឹងមិនមានឪកាសក្នុងកាន់កាប់ហ្រ្គីនឡែនឡើយ។ យើងមិនមែនជាកម្មសិទ្ធិរបស់អ្នកណាទេ។ យើងកំណត់អនាគតរបស់យើងផ្ទាល់” ។ ការឆ្លើយតបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Greenland ក្នុងការការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួនពីឥទ្ធិពលបរទេស។ សេចក្តីថ្លែងការណ៍នេះគូសបញ្ជាក់យ៉ាងច្បាស់ថា ជោគវាសនារបស់ហ្គ្រីនឡែនស្ថិតនៅក្នុងដៃប្រជាជនរបស់ខ្លួន។ 
ដោយបន្ថែមភាពស្មុគ្រស្មាញដល់ស្ថានការណ៍ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance ថ្មីៗនេះបានទៅទស្សនាមូលដ្ឋានយោធាអាមេរិកនៅ Greenland ។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ លោក Vance បានរិះគន់ពីអសមត្ថភាពរបស់ប្រទេសដាណឺម៉ាកក្នុងការផ្តល់ការការពារគ្រប់គ្រាន់សម្រាប់ Greenland ដោយទទូចថាសហរដ្ឋអាមេរិកអាចនឹងមើលថែបានប្រសើរជាងមុនដើម្បីធានាសន្តិសុខនៃទឹកដីនេះ។

ហ្គ្រីនលែន គឺជាប្រទេសកោះមួយនៅអាមេរិកខាងជើង ដែលជាផ្នែកនៃព្រះរាជាណាចក្រដាណឺម៉ាក។ វាស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និង មហាសមុទ្រអាត្លង់ទិក នៅភាគខាងកើតនៃប្រជុំកោះអាកទិករបស់កាណាដា។ ហ្គ្រីនលែន គឺជាកោះធំជាងគេបំផុតរបស់ពិភពលោក។ទីតាំង និងធនធានធម្មជាតិរបស់វាបានធ្វើឱ្យវាក្លាយជាអ្នកលេងដ៏សំខាន់នៅក្នុងតំបន់អាក់ទិក។ .png)
ទោះជាយ៉ាងណាក៏ដោយ ជំហរដ៏ម៉ឺងម៉ាត់របស់ Nielsen បញ្ជាក់យ៉ាងច្បាស់ថា រាល់ក្តីប្រាថ្នារបស់បរទេសដើម្បីគ្រប់គ្រង Greenland គឺមិនស្វាគមន៍ឡើយ ហើយនឹងត្រូវបានប្រឆាំងយ៉ាងម៉ឺងម៉ាត់។ ជាមួយនឹងការកើនឡើងនូវចំណាប់អារម្មណ៍ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាក់ទិក ភាពជាអ្នកដឹកនាំរបស់ហ្គ្រីនឡែននៅតែបន្តតស៊ូមតិសម្រាប់ស្វ័យភាព និងសិទ្ធិរបស់ប្រជាជនរបស់ខ្លួន ដោយធានាថាអនាគតរបស់ប្រទេសនេះនៅតែស្ថិតក្នុងដៃរបស់ពួកគេ៕










