ប្រទេសមីយ៉ាន់ម៉ា ៖ ពលរដ្ឋមីយ៉ាន់ម៉ាបានស្លា.ប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកើនឡើងរហូតដល់ចំនួន៣,០៨៥នាក់ និងរងរបួស ៤,៧១៥នាក់ ខណៈពលរដ្ឋ ៣៤១នាក់ បាត់ខ្លួននៅក្រោមអគារបាក់បែក ។ ក្រោយរញ្ជួយដីកើតឡើង ពលរដ្ឋមីយ៉ាន់ម៉ាពុំហ៊ានត្រឡប់ទៅផ្ទះវិញទេ ពួកគេបោះតង់សម្រាកនៅតាមទីធ្លា និងចិញ្ចើមផ្លូវ ស្របពេលអាកាសធាតុក្តៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ។ ការរស់នៅបែបនេះធ្វើឱ្យអង្គការសុខភាពពិភពលោក (WHO) បារម្ភពីជំងឺផ្សេងៗឆ្លងរាតត្បាតខ្លាំង ស្របពេលមន្ទីរពេទ្យជាច្រើនខូចខាតដោយសាររញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdSVfEs4EpnqV7HeJ-_-DJmIPNBiYWtKv0urpWH02QdArEYTO2Cv2hez-5OI9MktQ_ZBh7nqwQqApAEgxt9EvT6Q6WL0mQBDT_-YPHavNeMrYtw1CkiW2rY088kXIUklU_4boBrq3IdOm63l6WtIDP0x_EhV7Ei3zW2gVqPQZhHEaT6gje_ZGXS8xQgMSa/s1280/photo_2025-04-04_10-12-22%20(2).jpg

អង្គការសុខភាពពិភពលោក បានដាស់តឿនកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ថា អាកាសធាតុក្តៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំង អាចធ្វើឱ្យជំងឺផ្សេងៗឆ្លងរាតត្បាតមកលើពលរដ្ឋមីយ៉ាន់ម៉ា ដែលនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដី កម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ តាំងពីកើតរញ្ជួយដីខ្លាំងក្លា រហូតមកដល់ថ្ងៃទី៣ ខែមេសា ពលរដ្ឋមីយ៉ាន់ម៉ាបានបោះតង់ស្នាក់នៅតាមទីធ្លា ហើយពួកគេប្រឈមនឹងការឆ្លងជំងឺរាតត្បាតខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbRk4fApxJAjWz97sHeWnsz_gYyxsnR_jBRwQv-8aSbJrXp2JDzg7LCubmuCQ8YP_WoNMZ4wPkY__gXyGKNqRf6Vt1ykUPhxTWKUFnAAFAGtqElI1GaTyswxknRS7IRZh6zPj4gyMmf9y8YBpxyljzpj9Ps814ajKw5LmBR5I3nZD-N7Y-9svFMulnGGgl/s830/photo_2025-04-04_10-12-22%20(3).jpg

គ្រោះរញ្ជួយដីលើកនេះបានបង្កការខូចខាតធ្ងន់ធ្ងរនៅទូទាំងប្រទេសមីយ៉ាន់ម៉ា គឺអគារ មន្ទីរពេទ្យ និងលំនៅឋាន ត្រូវបានបំផ្លាញអស់ជាច្រើន ។ នៅតំបន់ខ្លះទៀតរងផលប៉ះពាល់ដោយសាររញ្ជួយដីខ្លាំងបណ្តាលឱ្យពលរដ្ឋគ្មានកន្លែងរស់នៅ ខ្វះខាតស្បៀងអាហារ និងទឹកប្រើប្រាស់ ។ កាលពីថ្ងៃទី៣ ខែមេសា រដ្ឋាភិបាលមីយ៉ាន់ម៉ាឱ្យដឹងថា ពលរដ្ឋស្លាប់ដោយសាររញ្ជួយដី បានកើនឡើងរហូតដល់ចំនួន៣,០៨៥នាក់, រងរបួស ៤,៧១៥នាក់ និងបាត់ខ្លួន ៣៤១នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRAp8jDmdyHoToJ4cZ7BKB570t1SqoAnsxMhX6V1nG3vkzSGyCTfFXEoAL-j4k05ltdYf5leqOGLJ0YTysR7RgrE_l4AEHd9vMdZaxhqBSCl5rfGm8QK4v7VKQe5RooIYx5TAfjpId3rpGiJTgFk8vK61GxGyqvAJ7J69fAD9yqNoRezVEm9Qq7G2Zl2Au/s1024/photo_2025-04-04_10-12-22%20(4).jpg
មន្ត្រីអង្គការសុខភាពពិភពលោក បារម្ភពីពលរដ្ឋមីយ៉ាន់ម៉ាកើតជំងឺអាសន្នរោគ ជំងឺស្បែក គ្រុនចាញ់ និងគ្រុនឈាម ដែលឆ្លងរាតត្បាតខ្លាំងនៅតាមទីប្រជុំជនរងផលប៉ះពាល់ដោយសាររញ្ជួយដីខ្លាំងបំផុត ដូចជា ៖ ទីក្រុងម៉ាន់ដាឡៃ, ទីក្រុងសាកាយ និងទីក្រុងណៃពិដោ ។ អង្គការសុខភាពពិភពលោកបានត្រៀមស្បៀងអាហារ និងតង់សម្រាក ស្មើទឹកប្រាក់១លានដុល្លារ សម្រាប់បញ្ជូនមកមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_YkYlwtm2cPCi5ukBL8Du0DpzpDMnpIYHKMp31T1hwKVHPZW7bGR1h5yhpTVYkpm9fi9quR8N6NpICBBjnAJ1-w9_72T29r0M3zCHAg7_bG_WOXcdITH_3YXm_YskeZX4Ng8QtfWaXHl-DsYCmZRM0Ewxu8JUJsaVMENv6LfqaAO52nUhubqDPFyuNP5t/s1024/photo_2025-04-04_10-12-22.jpg

កត្តាមួយធ្វើឱ្យកើតជំងឺឆ្លងរាតត្បាតខ្លាំង គឺបណ្តាលមកពីមន្ទីរពេទ្យផ្សេងៗក្នុងតំបន់រញ្ជួយដី បានរងការខូចខាតអស់ជាងពាក់កណ្តាល ។ ជាក់ស្តែង មន្ទីរពេទ្យជាច្រើននៅទីក្រុងម៉ាន់ដាឡៃ និងទីក្រុងណៃពិដោ ត្រូវបានបំផ្លាញ រហូតដល់គ្រូពេទ្យព្យាបាលអ្នករងរបួសនៅក្រៅមន្ទីរពេទ្យ ។ ក្រៅពីនេះ ពលរដ្ឋមីយ៉ាន់ម៉ាបានបោះតង់ស្នាក់នៅតាមទីធ្លានានា ដែលមានអាកាសធាតុក្តៅខ្លាំងរហូតដល់៣៨អង្សាសេ ដោយសារពួកគេបារម្ភពី Aftershocks ពុំហ៊ានត្រឡប់ទៅផ្ទះវិញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxAHMqMYcwYol3yDOi7KHaM5Mv4Ph-U3nQInIPIQA7eoYGvRV3EKJyUXqEkwKwhfSv0F1wzClDE3R6OvzUKVXY2fjFJNNzzUQ7s8v6Y66w-PWpLJm4g2OrF76AwoHHeaoZsxKOYHcJKVzWJmQuPjFn2enIaTwTJ8sPiZfyKr7erQsxzNjOrdWctoe97K3T/s800/photo_2025-04-02_15-18-13%20(3).jpg

មីយ៉ាន់ម៉ាបានកើតវិបត្តិរយៈពេលវែងអាចធ្វើឱ្យមានជំងឺឆ្លងរាតត្បាតជាច្រើន ដូចជា ៖ ជំងឺស្បែក, គ្រុនចាញ់ និងគ្រុនឈាម ប៉ុន្តែជំងឺគួរឱ្យបារម្ភបំផុត គឺអាសន្នរោគ ព្រោះជំងឺនេះធ្លាប់ឆ្លងរាតត្បាតនៅទីក្រុងម៉ាន់ដាឡៃ កាលពីឆ្នាំ២០២៤ ។ អ្វីកាន់តែធ្ងន់ធ្ងរជាងនេះ គឺភ្នាក់ងារឧតុនិយមប្រកាសថា នឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមេសា ដែលបណ្តាលឱ្យអ្នករស់នៅទីសាធារណៈប្រឈមនឹងការឆ្លងមេរោគពីទឹក ។ នេះបើតាមមន្ត្រីអង្គការសុខភាពពិភពលោក នៅមីយ៉ាន់ម៉ា ៕