ពិតជាល្អណាស់សម្រាប់អ្នករស់នៅក្នុងក្រុងភ្នំពេញ ដោយនៅពេលខាងមុខរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំអោយមានសួនច្បារថ្មីមួយទៀតដែលមានទំហំធំទូលាយ ត្រង់ចំណុចផ្លូវកប់ស្រូវទុកសម្រាប់សាធារណៈជនទាំងអស់អោយចូលមកកម្សាន្តអារម្មណ៍បន្ទាប់ពីហត់នឿយនឹងការងារប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0xPDj0HY61aUH9B7gDTS1Rw5glc4asEGPB7BxkQNObzGaHErD5FeYQA4xe2PZ6dUBZBskZMHlAEhciOT2WyLDOHP49QsGwmoyAxSGozopGt2jmUP7z3moiMpVr1IM98rufxIM6YCA8IUS3-ZaXgy7ft-y-_moRQyL_SbzXz0Vj92TIrihtH5xWoAF4CQX/s1000/photo_2025-04-07_11-41-47.jpg

យោងតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសមរតកតេជោ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា នេះបានឳ្យដឹងថា៖ សម្ដេចបានឳ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឳ្យមាននូវសួនច្បារសាធារណៈថ្មីមួយចំណុចផ្លូវកប់ស្រូវ លើទំហំដីប្រមាណ៧០ហិកតា សម្រាប់ឳ្យអ្នករស់នៅក្នុងក្រុងភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9y4Kgi2P-wB9PU2REhS2UYuM_PwNF0AX8fcHNM01ZQHtfxVHq2b_Y5gcxJW4C94tQ8WiGcUWW3ZI7oULBw5_v2oWoQghAcYPsAAw73BxSX3eM0bYcipP1A9JPo-bInw6fonXGfCJpa2hH27304W1_GEM4IvRfxvrzph-TbqrgdrG23GrzKVOOuW7lgq9_/s1280/photo_2025-04-07_11-41-49.jpg
ការលើកឡើងដើម្បីឳ្យមានសួនច្បារថ្មីដូចខាងលើ គឺធ្វើឡើងបន្ទាប់ពីសម្ដេចនាយករដ្ឋមន្រ្តី បានឃើញនៅតាមបណ្ដារខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង ខេត្តកំពង់ធំ បានបង្កើតទីកន្លែងសាធារណៈនៅចំណុចក្នុងក្រុង ដែលវាបានបង្កើននូវសោភណភាព និងផ្ដល់ជាទីកន្លែងសម្រាប់ពលរដ្ឋក្នុងតំបន់អាចមកលំហែរបាន។ ដូចនេះសម្ដេចចង់អោយក្រុងភ្នំពេញ ក៏ដូចជាខេត្ត-ក្រុងផ្សេងៗទៀត រៀបចំ និងអភិវឌ្ឍន៍អោយមានទីកន្លែងសាធារណៈបែបនេះកាន់តែច្រើនបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGROvp9fOK42bgNGLKJVSsGL5-Ho0PRk9og4g2mTAaZnb0jLYW3i-cqyIsCnc6TTOK-C1kbewefTH1nJ9997J9Sr7zco5ObH7Q1vg97d2ve04s5XeEfMhoer5J1DfKmUwpJyy4JYznSm6xj0TqWljYM5liBKpHTlMZln0siKC-qTwM8kETTgHJYjtWWUEE/s1280/photo_2025-04-07_11-41-50.jpg

សម្ដេចបានមានប្រសាសន៍បន្តថា៖ សួនច្បារថ្មីដែលនឹងត្រៀមរៀបចំ នឹងក្លាយជាកន្លែងដែលអាចអោយប្រជាលរដ្ឋដើរលេងកម្សាន្ត Picnic ញាំអាហារ ឬរៀបចំខនសឺតបាននៅពេលខាងមុខ។ ដោយឡែក បច្ចុប្បន្ននេះ ឯកឧត្តមខួង ស្រេង អភិបាលក្រុងភ្នំពេញបាន និងកំពុងបណ្ដុះដើមឈើរាប់ពាន់ដើម ត្រៀមសម្រាប់យកទៅដាក់នៅក្នុងសួនច្បារថ្មីៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBcapBU5KlfMjE5ggWOjwBjGtqNZeKRGwy-UyqsKvLaNpp4K-FgyOyztC0s3bD7vM94Ei3GeJdqwASoFHaJHmvm58ksjjbYP7qUSCyW6ltIOcWwvcWW-bWnjt3VYzMEQ_qBjH207C23nKN17XIn1dqOQaYbzX4yhA2CGgWnZFXSxiesweFnvbmLTYdg-tC/s1280/photo_2025-04-07_11-41-51.jpg
ជាមួយគ្នានេះផងដែរ សម្ដេច ហ៊ុន ម៉ាណែត បានធ្វើការគាំទ្រ ខេត្តកែប ដែលបានចាប់ផ្ដើមចាក់ខ្សាច់ដើម្បីធ្វើសួនច្បារនៅតាមបណ្ដោយមាត់សមុទ្រ ដូចនៅខេត្តព្រះសីហនុដែរ។ លើសពីនេះទៅទៀត សម្ដេចបានលើកទឹកចិត្តឳ្យមានការប្រកួតប្រជែងរវាងតាមបណ្ដារក្រុង-ខេត្តនីមួយៗ ឳ្យមានការរៀបចំទីកន្លែងសាធារណៈនៅក្បែរក្រុងទុកសម្រាប់ប្រជាពលរដ្ឋទៅកម្សាន្ត ហើយថែមទាំងអាចទាក់ទាញភ្ញៀវទេសចរមកពីក្រុង-ខេត្តផ្សេង និងភ្ញៀវទេសចរក្រៅប្រទេសបានផងដែរ៕