មនុស្សម្នារនៅមកពីរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិកបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាប្រឆាំងការដឹកនាំលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសៅរ៍នេះ ដែលរៀបចំដោយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថា “ការកាន់កាប់ដោយអរិភាព” និងវាយប្រហារលើសិទ្ធិនិងសេរីភាពរបស់អាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnM9F-3lN5gji601HC4Afdu8t5mXtX1fa6gWqU-CUcEYk3L7wulzqe7DPYiO2YRyvoUNf9Uu8srVMsNx1-0ltDlzsLsxv573mZH_s6ll2X5oZ7muyQ_eHt_Imp4WqXqwFSzxediBrUB6M3KMNxiUI5J8ZdPEspWW64BRUI-PK_DCidYFQpk5SxQgg-NJH9/s1280/photo_2025-04-07_16-05-48.jpg

យោងតាមការចុះផ្សាយរបស់CNN កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ចលនា <> រឺ <<លែងដៃ>> ត្រូវបានធ្វើឡើងជាង១,២០០កន្លែង ដែលមាននៅតាមសួនច្បារសាធារណៈ, មុខអគាររដ្ឋាភិបាល, មុខទីស្នាក់ការសន្តិសុខសង្គម, មុខសាលាក្រុងទូទាំងប្រទេស និងស្ទើរគ្រប់ទីកន្លែង។ ចំនួនមនុស្សដែលបានចូលរួមក្នុងការតវ៉ាខាងលើ ត្រូវបានគេប៉ាន់ប្រមាណថាមានរាប់លាននាក់ និងមានជាង១៥០ក្រុម ដែលមានដូចជា ក្រុមសហជីពការងារ, ក្រុមការពារសិទ្ធិ LGBTQ+, ក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យ, ក្រុមអ្នកនយោបាយមួយចំនួន និងក្រុមជាច្រើនផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuTNG0w30zawQXe33c4bmiknIrqP2KicBV43dBMhM2571Bszp4gmkWiJhIZ-tZsveYI6PDKyz7wJansOcTfXpFn9-cZErobvT0GoRmumqjbigylomXmDYLDgFKoas6mPDH8k_aJ70ofpoqwJKaqmVbrJqiUxaQvJFEaTlNAoeCubHje8jWMgE-315YIabk/s1280/photo_2025-04-07_16-05-43.jpg
ការធ្វើបាតុកម្មនេះ គឺជាការទាមទារទៅលើចំណុចធំៗរួមមាន៖ ការប្រឆាំងការកាត់បន្ថយសេវាសាធារណៈ, បដិសេដរចនាសម្ព័ន្ធដឹកនាំ (DOGE) ដែលរៀបចំដោយលោក Elon Musk, បញ្ឈប់ការដាក់សម្ពាធលើជនអន្តោរប្រវេសន៍ ដោយលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និង ការទាមទារសិទ្ធិសេរីភាពស៊ីវិលរបស់ពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvT1oDX4W4M7kuqA8jn3fS9oKbm0g73V1KD6MXDWtcGFeXP7M16RTgiUO5FHFXg4hvR-myV84ca58IZc9nZ6Y3mHGwD6woicOjuMrkek_gSaKNx6koBmkTWkwbIB8LmotS3m8Xfmhmprfw0bSzfE_9ZZ7g6mpXSEWA1ZaJSjCl1PJnTOuw9PFNOMlkIlAN/s1280/photo_2025-04-07_16-05-44.jpg

គួររំលឹកថា ចាប់តាំងពីលោកDonald Trumpឡើងកាន់ដំណែងជាប្រធានាធិបតីមក មនុស្សរាប់ម៉ឺននាក់ត្រូវបានបញ្ឈប់ពីការងារនៅតាមក្រសួង ឬស្ថាប័នការងាររបស់ពួកគេ ដែលការធ្វើបែបនេះគឺយើងតាមការលើកឡើងរបស់មហាសេដ្ឋីElon Muskក្នុងគម្រោងកាត់បន្ថយចំណាយរបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO9hiD1vy0_FNa9XsLTg9eJ37fL2vm2G9nqfPlarjOZ5I2gdUVcWxh3CZaP34jRlTr06GI1F5Jp8X8gBm_oTzx6-DTAy3ygBoSt_n79lBQ5bh2qmu_CkuChwtv72feEXyfX6WgYAOykfLhM2XxE9oxqLytnYm3BindoEh0JK3oXeGZj8SlqkEmGpcLq_Ln/s1280/photo_2025-04-07_16-05-45.jpg

សម្រាប់ការឆ្លើយតប របស់រដ្ឋភិបាលជុំវិញនឹងការតវ៉ានេះ គឺខាងសេតវិមានបានការពារគោលនយោបាយរបស់លោកTrump និងអះអាងពីការប្ដេជ្ញារចិត្ត។ សម្រាប់លោកElon Musk បានឆ្លើយតបដោយការច្រានចោលពីការលើកឡើងនៅលើបណ្ដាញប្រព័ន្ធសង្គមElon Musk និងបាននិយាយថា ក្រុមអ្នកតវ៉ាគឺកំពុងទម្លាក់កំហុសអោយរដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOuB-odYg6UxIQHnFCI5Mjf5gRViFNlw7bqK9UVCR-aKuN_hzM6WsPk3MOizc6fgrYZOlM_1tqdSSTHY3WOnv0uPmzcO6m9g2QIm1dJdSRP_CIqEmwiLFGCmG4hGybOP1Q51tnXEWZdh_8V84t1D6YqIyn3asZOlyUDcrhIIz6mTnf0pE6VrK8X1OYrzJY/s1280/photo_2025-04-07_16-05-46.jpg

អ្នកតំណាងពលរដ្ឋនៅរដ្ឋផ្លរីដា លោកMaxwell Frost បាននិយាយថា៖ នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ពួកអ្នកដឹកនាំផ្តាច់ការ គេមិនដែលស្កប់ស្កល់នឹងអំណាចដែលខ្លួនមាននោះទេ ដូច្នេះហើយពួកគេតែងតែព្យាយាមរុញដែនកំណត់នៃអំណាចរបស់គេអោយរីកធំឡើង ទាំងដែលបំពានច្បាប់ ហើយបន្ទាប់មកពួកគេចាំឲ្យសាធារណជនមើលមកកាន់ពួកគេ ថាតើពួកគេខ្សោយ ឬក៏ខ្លាំង”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRO5kqYwqBSQqie-bvNyMQ_Rx4nYg8DxsWGVsaeLvyYt8J_Tzl37-1lZ3zirWQRl9I8gkJqrp2TZDhnNOZNRtes5NifMLFItam0zgvEnGBkTcxpYph4B7UbNWEygTmLz9AaTQ0piQcZT8KZB3vJrUb_XtOmOrfhrQe4jSKt58TfpXVSaoVBKw1GPPmEGKQ/s770/photo_2025-04-07_16-05-42.jpg
សរុបជារួមមក ការធ្វើបាតុកម្មប្រឆាំងនេះគឺជាការតវ៉ាដ៏ធំមួយក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកដើម្បីអោយមានការបញ្ឈប់ការជ្រើសតាំងមហាសេដ្ឋីElon Musk ឲ្យមកពាកព័ន្ធនឹងនយោបាយក្នុងប្រទេស ព្រមទាំងស្នើសុំអោយមានការផ្លាស់ប្ដូរច្បាប់មួយចំនួនដែលលោកDonald Trumpបានដាក់ចេញ៕