ប្រទេសហ្ស៊កដានី ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា ហេតុការណ៍ដ៏រន្ធ.ត់មួយបានកើតឡើងនៅប្រទេសហ្ស៊កដានី (Jordan) គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងបុរាណឈ្មោះ «ផេត្រា» ស្ថិតនៅកណ្តាលវាលខ្សាច់ បណ្តាលឱ្យមានទឹកជំនន់ហូរមកភ្លាមៗដូចទឹកជ្រោះធ្លាក់ពីលើជ្រលងថ្ម ។ ហេតុការណ៍នេះធ្វើឱ្យភ្ញៀវទេសចរស្លា.ប់ ចំនួន២នាក់ ដោយសាររត់គេចខ្លួនពុំទាន់ ខណៈភ្ញៀវទេសចរជាច្រើនទៀតត្រូវបានភ្នាក់ងារសង្គ្រោះជួយទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_CXPbxB73Y9PSXxW3tk-Yl6mQfDDSjSkLqhl5Km_M3EdM88jiaP_kLDg9wQzFKRoiForzp6oI_RNEwR-JhvGRp3JG725QEOys_IkbKxImFSUHu3VklcinKqn-tdzNUpFQyogafdKKdl97U8vLtsH2PbRNpzybOoxqTi8P0n9vdT79V9D4kpkaxxmjWcnm/s1280/image_2025-05-08_08-40-18%20(4).png

ភ្ញៀវទេសចរជាច្រើននាក់ដែលមកដើរលេងនៅប្រាសាទថ្មក្នុងទីក្រុងបុរាណកណ្តាលវាលខ្សាច់ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ប្រទេសហ្ស៊កដានី នៅសុខៗ ស្រាប់តែក្លាយជាជនរងគ្រោះរត់គេចពីគ្រោះថ្នាក់ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកហូរពីតំបន់ព្រៃភ្នំ បណ្តាលឱ្យមានទឹកជំនន់ភ្លាមៗហូរធ្លាក់ពីជ្រលងថ្មខ្ពស់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-1BcUkkpQaJd6b527b230ZWwNTCLu8XLGS59cXWeu6lY2Mimj9Ou8SxfolJ2rLW9lwh_Nq-pw7MrtvESsuypGXx-xxHLCWE24HWVZUXzwTdQ-mn_0PopYZisj9n6beapP-hddn4kp32hKZk-PK2HW_CQy0mMVy9i7S3PI6w_bVAn6sOzlOWuRTT9iohV/s845/image_2025-05-08_08-40-18.png
អាជ្ញាធរហ្ស៊កដានីបានជម្លៀសភ្ញៀវទេសចរជិត២,០០០នាក់ និងបញ្ជាបិទទីក្រុងបុរាណមួយរយៈដើម្បីផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរ ។ ជាមួយគ្នានេះ មានភ្ញៀវទេសចរជិត២០នាក់ បានប្រឈមនឹងគ្រោះថ្នាក់ដោយសារទឹកហូរធ្លាក់ពីលើកំពូលភ្នំក្នុងតំបន់ Wadi al-Nakhil ទីក្រុងម៉ាអាន (Ma’an) ស្ថិតនៅឆ្ងាយប៉ុន្មានពីទីក្រុងផេត្រា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdFGCXobcGiFWhlkRYt5qpKuAkzG_pne_hDsMnnScTYLMrNRMagzv-GbvyEv05yLckiV7WiVOBHJCMjoyl4qcftyJdZeBFGNT-ceAdN9bN-VuFX_ijjSitqPJa-qZo-QqDHYlxVBEtwk7MlXW8ipviwkhlWZ-GS7dPIGgBCvpI9Q1yEs3BTlq7tUe-jxnh/s1280/image_2025-05-08_08-40-19.png
អភិបាលក្រុងម៉ាអាន និយាយថា មានភ្ញៀវទេសចរបែលហ្ស៊ិក ២នាក់ បានបាត់ខ្លួនតាមខ្សែទឹក ក្រោយមក អាជ្ញាធរក៏បានរកឃើញសាកសពពួកគេ ។ រីឯភ្ញៀវទេសចរបរទេស១៤នាក់ទៀតមានសុវត្ថិភាព ក្រោយពីភ្នាក់ងារសង្គ្រោះនាំពួកគេចាកចេញពីតំបន់គ្រោះថ្នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI96sEfcnySImPSXD0AFxwmnO4OfL9ArO3InWW7cvcC54i2T8_NpzG0SERJlAe2qiA1_tDuu2JyEcuJUL01qlX5NwFCu9B8q8AO5hjn0543pFGEFRs2ljBAauOpOVB9oJlJzJRmr-vBjULpKoGZ581CU8a2N0shyphenhyphenHZQWrLoP3-2D34IfWrELMm_VJo7Df0/s1200/image_2025-05-08_08-40-18%20(2).png

បើតាមភ្នាក់ងារសង្គ្រោះ គឺការស្វែងរកមនុស្សបាត់ខ្លួនធ្វើឡើងយ៉ាងលំបាក ដោយសារអាកាសធាតុមិនអំណោយផល និងទីតាំងស្មុគស្មាញ ។ ភ្នាក់ងារសង្គ្រោះបានផ្អាកស្វែងរកជនរងគ្រោះបណ្តោះអាសន្ននៅពេលយប់ និងតាមរកជនរងគ្រោះបន្តទៀតពេលព្រឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglYKA9W8Q5U7O6-Edxes2APcaBGkYFktDfmzbMeG-jxHMozn82L2xBtfcXPw6K1negJ7p7o13gP7DmwX6Vg1sMIjhTifkPqqU8JCV7VDwzUxA_lSGX4MRf69z8ZAbJiQ6DZjIVhi194NyNsAvZ9DLTEklaCMwo1mahdp9s-RyZwH-0p5LjGXy1mlBhGQWI/s686/image_2025-05-08_08-40-18%20(3).png

បច្ចុប្បន្ន ទីក្រុងបុរាណផេត្រា គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញលំដាប់ទី១ របស់ប្រទេសហ្ស៊កដានី (ស្ថិតនៅតំបន់អាស៊ីខាងលិច) ហើយហេតុការណ៍នេះអាចសម្លាប់មនុស្សដែលមកកម្សាន្តនៅទីក្រុងបុរាណកណ្តាលវាលខ្សាច់ដ៏ស្ងួតហួតហែងគ្រប់ពេលវេលា ៕