Home Blog Page 559

សុធារិទ្ធ និង លីនណា រងការរិះគ.ន់ក្រោយបង្កើតវីដេអូ Prank ភ្លក់សាច់ថាជា «សាច់ឆ្មា»

0

សុធារិទ្ធ និង លីនណា អតីតបេក្ខភាពឆ្នើមនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនជាពិសេសអ្នកស្រលាញ់សត្វចិញ្ចឹមមិនពេញចិត្តក្រោយអ្នកទាំងពីរបង្កើតមាតិកា នៅផ្លូវថ្មើរជើងភ្លក់ម្ហូបនៅចានថាជាសាច់ប្រភេទអ្វីដោយ Prank ថាជាសត្វឆ្មា។ មនុស្សជាច្រើនបានចូលទៅខម្មិនថាមិនគួរផលិតមាតិកាបែបនេះខណៈសន្ទុះនៃការរិះគន់ច្រើន សុធារិទ្ធ បានលុបវីដេអូរបស់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUixPT7ej5oE42A6IZ8mvWg4z81Vq2uJ8vl1pZL2JZP0r5tcks23tDoWtZUZ-knll2geZzmySkrWO87YqFOr7pMB3l4mIhghE2Y8_YP72eaEt8IVkeyldHxKSFu73Wd1_eatJ7RWVIj80kKZ2qryLicLI2U3M_HI4l9FyHiP8-rQHhZHZRizZcAvkNohL9/s2048/image_2025-04-08_13-52-05.png
កំលោះសង្ហា សុធារិទ្ធ បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដោយលោកបានជាប់នៅក្នុងកំពូល៥នាក់ចុងក្រោយផងដែរ។ បន្ទាប់ពីបញ្ចប់ការប្រកួត សុធារិទ្ធ បានបង្កើតមាតិកាធ្វើម្ហូបជាច្រើននៅលើបណ្តាញសង្គមខណៈវីដេអូចុងក្រោយដែលលោកបាន date នារីម្នាក់តាមApp នៅក្រៅប្រទេសគឺមានផ្ទុះការចាប់អារម្មណ៍ខ្លាំងមិនធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiER36MtuLb_hbrdOrVh613wm2PqxCuM3E7gjdXM4ClGcZ2W9F58dE-3IiQge-cjFI76Q1YRye7_-ktujqfGuivJRPGc6PmnC3ZynqNaMtzTpzu_jGmECaBWT8DDr-mjFN9bQrS8Omoubh4gIzyRQaWsrXQrmRWNX0T6aGMvSTjVOh1d8C_MYjXVaEXRYcA/s2048/image_2025-04-08_13-52-15.png
យ៉ាងណាមិញ នៅលើបណ្តាញសង្គមថ្មីៗនេះ សុធារិទ្ធ រួមទាំងបេក្ខនារីឆ្នើមដៃគូប្រកួតជាមួយគ្នានៅក្នុងកម្មវិធីគឺ លីនណា បានបង្កើតវីដេអូមួយនៅកន្លែងពេញនិយមបច្ចុប្បន្នគឺផ្លូវថ្មើរជើងមាត់ទន្លេប៉ុន្តែវីដេអូអ្នកទាំងពីរបង្កទៅជាការប្រតិកម្មពីមហាជនវិញ។ ក្នុងវីដេអូ សុធារិទ្ធ បានសាកឱ្យអ្នកដែលទៅកម្សាន្តមានទាំងអ្នកកាន់យួរសត្វឆ្មាផងភ្លក់សាច់នៅក្នុងចានហើយទាយថាជាសាច់អ្វីខណៈលោកបង្ហើយជាសត្វម៉េវ។ មួយក្នុងចំណោមដែល សុធារិទ្ធ Prank ថាជាសាច់សត្វឆ្មាបានធ្វើឱ្យមនុស្សទឹកភ្នែករលីញរលោងព្រោះនាងកំពុងយួរសត្វឆ្មាជាទីស្រលាញ់របស់ខ្លួនដើរកម្សាន្តជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5sykRS2bkbaXKDYhC1pLG82cRlRmhgEk_LAojo41lsOGxWoLdgnWV2yrPlvoK-0jIj83szk08clyFLYN9kdMnqEbrkrCHF8fJmZcdIZbMwEVhV31e_jhZrQI2hi_YgkJVWuEyNtlLnClEJt5BYP6MarNYmzjDyS2eNaICyNzn0x0LcOnASyHYJpSrIxhC/s1280/photo_2025-04-08_13-45-40%20(2).jpg

វីដេអូ Prank ថាជាសាច់ឆ្មា របស់ សុធារិទ្ធនិងលីនណា បានបង្កឱ្យអ្នកលេងបណ្តាញសង្គមប្រតិកម្មចូលទៅខម្មិនលើវីដេអូរបស់អ្នកទាំងពីរថាពុំគួរលេងសើចបែបនេះនោះទេ រឿងនេះមិនគួរយកមក Prank បែបនេះឡើយ។ ក្រោយពីមហាជនប្រតិកម្មយ៉ាងខ្លាំងនោះ សុធារិទ្ធ ក៏បានលុបវីដេអូរបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3oHmf9EIVrIk3BvB-LaiS3YkpCpAKns43QMSVcPdH5e7mIV1x2zypUsl1CxMd0sIzQ30sXRSuxNNrDObhRtd7_HqKYTWPZK_Rbjbm4k1iuXWHRPnqEN_U08-9M3CVpa8V4Or0WFPF3EbLtmMB7cVkEhMallwvwlygYFX0zEm_5JlLqG7oluWtM3cRdIfq/s1280/photo_2025-04-08_13-45-40.jpg

គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងសត្វចិញ្ចឹមដូចជាឆ្មានិងឆ្កែ ត្រូវបានមហាជនប្រតិកម្មជារឿយៗប្រសិនជាមានអ្វីខុសពីធម្មតាធ្វើបាបសត្វ។ ជាក់ស្តែងកន្លងមកនេះផលិតកម្ម LD ក៏រងនូវការរិះគន់ចាស់ដៃដូចគ្នាដោយសារតែសត្វឆ្មា៕

រឿងថ្មីរបស់ IU និង Park Bo Gum ទទួលបានការតែងតាំងនាំមុខក្នុងកម្មវិធីពានរង្វាន់ Baeksang

0

រឿង «When Life Gives You Tangerines»ដែលមានតួឯកស្រី IU និងតួប្រុស Park Bo Gum រួមទាំងតួប្រុសផ្សេងទៀត បានទទួលការតែងតាំងចំនួន៨ នៅក្នុងកម្មវិធី Baeksang Arts Awards រួមទាំងពានរង្វាន់ធំ និងរឿងល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1iqx-uaRP50nqFHnuwfswAYg6VrbgZ4lORbaCmfpNdJtJxNrxOfXANVhmt3Ld5_-5xFywfipkIaeRWTlW7nskuVr7DPd1nP2BTg8kZuc6G7tnu2BqxpUk6U8FBRTyf17g7pdWf7MKVMqsmrosyVhwCxoC2oO3OdgHpMdVvT0yuYo5wojtO8nI64M5LbFe/s1035/image_2025-04-09_08-38-04.png

យោងតាមបញ្ជីដែលប្រកាសដោយគណៈកម្មាធិការរៀបចំកាលពីថ្ងៃទី ៧ ខែមេសា ស្នាដៃដែលប្រកួតប្រជែងដណ្តើមពានរង្វាន់ដូចខាងក្រោម៖ ខ្សែភាពយន្តភាគទូរទស្សន៍ឆ្នើម អ្នកដឹកនាំរឿងឆ្នើម តារាសម្តែង និងជាតួឯកស្រីឆ្នើម តារាសម្តែង និងតួឯកប្រុសឆ្នើម និងតារាសម្តែងថ្មីឆ្នើម។ ខ្សែភាពយន្តនេះមាន ១៦ ភាគ ដែលកំណត់នៅលើកោះ Jeju និយាយអំពីរឿងស្នេហារបស់ Ae Sun សម្តែងដោយ IU និង Gwan Sik សម្តែងដោយ Park Bo Gum។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfPPbd78Y7McjPM-EhnzTpP_E2ThPmOhWidiCGpgT3XHGWz-OUzPIMjsschyps8w9Z0CrTYD3nI_rsy6lCq27bI1RLkTQwPoTJSuFcnZ7dXZRZC1FR4-l1_vx0S-ALbU0s2wJAbEFLGReAgGBUECK32jC6nxhAmC8uQqM7h1S1fZbMjOhxlNcsCCJwqGTL/s1200/image_2025-04-09_08-38-03.png

Ae Sun ជាក្មេងស្រីឆ្លាតម្នាក់កើតក្នុងគ្រួសារក្រីក្រ មានម្តាយជាអ្នកមុជទឹក។ នាង និងបុរសវ័យក្មេង Gwan Sik បានជម្នះព្រឹត្តិការណ៍ជាច្រើនដើម្បីកសាងគ្រួសារដ៏មានសុភមង្គល និងចិញ្ចឹមកូន។ ផលិតកររួមបញ្ចូលនូវប្រធានបទជាច្រើន ចាប់ពីស្នេហារវាងគូស្នេហ៍ ស្នេហាពីម្តាយ រហូតដល់ជម្លោះរវាងអ្នកមាននិងអ្នកក្រ និងឆន្ទៈកើនឡើងរបស់មនុស្ស។ នៅលើផ្លូវឆ្ពោះទៅរកភាពពេញវ័យ ទោះបីជាមានការតស៊ូយ៉ាងណាក៏ដោយ ក៏ឧបទ្ទវហេតុនៅតែកើតមានឡើង ដែលធ្វើឱ្យគោលដៅរបស់ពួកគេវង្វេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq8yhyXp1U4R_KGp2M_BqAiverTvEp28t4eQ4BXT7_z9r19pZKM3ap8LYP1NPAdJ1_A_xICcRD4-T2H6MlVKG2v_GjrQW_EzQx4xjPJ_nmKluEYhoQOjUOQcLlSxfE7OV_sFQeuW7MdL6BOUQJuq0si7m3QkhAMmXXARmhiL77e8pdxbVdT9MlH7XIvBJM/s1130/image_2025-04-08_11-14-20.png

ចាប់តាំងពីការចេញផ្សាយរបស់ខ្លួននៅថ្ងៃទី ៧ ខែមីនា ស៊េរីនេះបានចូលទៅក្នុងស៊េរីទូរទស្សន៍កំពូលទាំង ១០ ដែលមានអ្នកមើលច្រើនបំផុតដែលមិនមែនជាភាសាអង់គ្លេសនៅលើវេទិកា Netflix សកលសម្រាប់រយៈពេលពីរសប្តាហ៍។ យោងតាម Nate ខ្សែភាព យន្តនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍របស់អ្នកទស្សនា រួមទាំងទស្សនិកជន Gen Z ជាច្រើន។ ការសម្តែងរបស់តួអង្គសំខាន់ IU និង Park Bo Gum ត្រូវបានអ្នកគាំទ្រពិភាក្សាយ៉ាងក្តៅគគុកនៅលើវេទិកាភាពយន្ត និងបណ្តាញសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFZe_RvNLasKeQxiSwZHK2hSHhGPgKT3GhuBQJhWLZGo6b7-Acd4RUYtTjyuXzLx7pzrRMw_O5m_IshGq3nlUxw-TqFQH69yugIPaktLvt-K_vx3w6crJ-e-xra4tlqWEhe5SHbF2WFvrApCoI0Im3voGD0n-kIZkFnh7PAOx7WX042iC4l5tGGOvuSo5V/s1920/image_2025-04-08_11-14-19.png

ពានរង្វាន់សិល្បៈ Baeksang លើកទី ៦១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែឧសភា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រួមជាមួយនឹង Blue Dragon Film Awards និង Grand Bell Awards Baeksang គឺជាពានរង្វាន់ភាពយន្តមួយក្នុងចំណោមពានរង្វាន់ភាពយន្តចាស់ជាងគេ និងល្បីល្បាញបំផុតទាំងបីនៅក្នុងប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៦៥ ដោយលើកតម្កើងស្នាដៃក្នុងវិស័យទូរទស្សន៍ ភាពយន្ត និងល្ខោន៕

យុទ្ធនាការដំឡើងពន្ធរបស់ Trump សូម្បីស៊ុតមាន់នៅអាមេរិកឡើងថ្លៃនឹកស្មានមិនដល់

0

សហរដ្ឋអាមេរិក ៖ គោលនយោបាយដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសទូទាំងពិភពលោក ហើយវាពុំត្រឹមតែប៉ះពាល់សេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ពលរដ្ឋអាមេរិកក៏ជួបការលំបាកដែរ គឺទំនិញឡើងថ្លៃ ជាពិសេស ស៊ុតមាន់ ។ កន្លងមក តម្លៃស៊ុតនៅអាមេរិកបានឡើងថ្លៃដោយសារជំងឺផ្តាសាយបក្សី ប៉ុន្តែពេលប្រធានាធិបតីអាមេរិកដំឡើងពន្ធទំនិញនាំចូល វាកាន់តែធ្វើឱ្យតម្លៃស៊ុតកើនឡើងខ្ពស់ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ic3AgPhfvVMviGKQ-XYDi5aWcJtlwj2bkT-oj0xaqwtEi-wrb5QVmXwE0hhbKYzfClWiFX808OAWil4Kbk1yuOWvOZg8pxyWyezHquPDCK4xrYSSKEwsXnqtq9MXCTzJBJ4_X0pSp8GuRYdxiFRqUIaHPg9KdHkPs5RcJZ8_d_ea9dGG1R9UnIvywZkM/s2340/image_2025-04-09_08-32-52.png

សមាគមនាំចេញសត្វស្លាប និងស៊ុតរបស់អាមេរិកបញ្ជាក់ថា ការដំឡើងពន្ធទំនិញនាំចូលរបស់លោក Trump បានប៉ះពាល់ដល់តម្លៃស៊ុតផងដែរ ហើយក្រុមហ៊ុនអាមេរិកដែលនាំចូលស៊ុតពីក្រៅប្រទេស ក៏ដូចជាឧស្សាហកម្មកែច្នៃស៊ុតជាអាហារ បានចំណាយដើមទុនច្រើនជាងមុនក្នុងការទិញស៊ុត ។ ហេតុនេះ វាធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋអាមេរិកត្រូវទិញស៊ុតក្នុងតម្លៃខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdOY9YYO2_6fP7PAF6L9aBMOYlcfjbAYMhcQTsfxz9EyQ6juTztOGvsPYtgs_Z3u0psbySrtXUhAobdBE2pyAJK5J8HFsngnJYh9aVFeKo0IZe9j59n58wdEgb46QAy-eKYKFv5FJHG5zrSOjFWPRDlhm0jRU7swLS6WnRad5ZvuHNPrf-BOMSxY_J6oKT/s1200/image_2025-04-09_08-32-54.png
តម្លៃស៊ុតនៅអាមេរិកបានកើនឡើងជាច្រើនខែហើយ គឺស៊ុត១២គ្រាប់ មានតម្លៃ៣ដុល្លារអាមេរិក ដែលខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ រហូតដល់៦០% ។ អ្នកជំនាញសន្និដ្ឋានថា តម្លៃស៊ុតនៅអាមេរិកនឹងកើនឡើងខ្ពស់ថែមទៀត ដោយសារការដាក់ពន្ធទំនិញនាំចូលរបស់លោក Trump ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGz98c8LIFXXBcbnExcZuS2enjmKp23jVV_n1lA7AtXEo2x8mTyaEO0J9l0q5f2b3nmdabT7RXY-MDv0tDICAXpTTd4r_1zfhOrl7LCe_RlkYHPXCQ9Rosotv_L7Yx9smyXawbGm1qu86TV6Us2j-pY1BkeevvkM_zrgdTzWp1RpkQD9izP8ZjYiBAbDpA/s1200/image_2025-04-09_08-32-58.png

អាមេរិកបាននាំចូលស៊ុតពីប្រទេសតួកគី និងប្រេស៊ីលយ៉ាងច្រើនក្នុង១ឆ្នាំៗ ។ បើតួកគី និងប្រេស៊ីលប្រឈមនឹងការដាក់ពន្ធទំនិញ គឺប្រទេសទាំងនេះនឹងដំឡើងថ្លៃស៊ុតនាំចូលអាមេរិក ឬផ្អាកការនាំចេញស៊ុតមកអាមេរិក ដោយសារការដាក់ពន្ធ ។ ពលរដ្ឋអាមេរិករស់នៅរដ្ឋជាច្រើនពុំពេញចិត្តនឹងគោលនយោបាយដាក់ពន្ធទំនិញនាំចូលទេ ហើយពួកគេបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការដឹកនាំប្រទេសរបស់លោក Trump ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvfFkFaGp8pDYuHGpcegDVgqJgyhqMVgqBD9RNEiXVquM4Jnd9orhdDh45ZMh0uCdvz_abBnM6r42aBWaZhEQQU-lBhw48TQOfR66JhdsNdHIuWzPmMez6LU2XMLROPkSHxlDbqJ9TtACwM8xhtcI8rDI4IQJk-SmEkJ4MwBCKs3dtHtO89-yio-BicyqL/s1200/image_2025-04-09_08-32-57.png
ទោះយ៉ាងណា នៅមានកត្តាផ្សេងទៀតដែលធ្វើឱ្យតម្លៃស៊ុតកើនឡើងនៅអាមេរិក រួមមាន ៖ តម្លៃចំណីសត្វ, ប្រេងឥន្ធនៈ និងតម្លៃពលកម្មកើនឡើងដោយសារអតិផរណា ខណៈកសិករអាមេរិកត្រូវចំណាយដើមទុនបន្ថែមដើម្បីការពារសត្វមាន់ជាច្រើនក្បាលកុំឱ្យឆ្លងជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrRgjEy_2XpxbtSGgrfAOrUZAcAx4-a1UQbazeuGjXymWl86IjeBe9eDjrMsUw1DlizcHNAfFeAbXm8I0-Km5Q55u4_hq2dwjJ5ykADom9EDtCEOtXbQdOTU7GllX-SIdDADnnb-BBdWHIBpnGrRxdU8hpMR5VKf-q6ljI1MdQmNU4XF12fVSonTiA-7cc/s2000/image_2025-04-09_08-32-56.png

គួរបញ្ជាក់ថា រយៈពេល១០ឆ្នាំមកនេះ មានការឆ្លងរាតត្បាតជំងឺផ្តាសាយបក្សីនៅអាមេរិក ជាពិសេស នៅឆ្នាំ២០២២ ។ ក្រសួងកសិកម្មអាមេរិកមានគោលនយោបាយមួយ បើប្រទះឃើញមាន់១ក្បាលកើតជំងឺផ្តាសាយបក្សី ត្រូវតែកម្ចាត់មាន់ទាំងអស់ក្នុងហ្វូង ទើបធ្វើឱ្យចំនួនមាន់ និងស៊ុតធ្លាក់ចុះ ។ តាមទិន្នន័យក្រសួងកសិកម្មបង្ហាញថា អាមេរិកបានកម្ចាត់មាន់ និងសត្វស្លាបផ្សេងៗ ស្មើជាង១៦៣លានក្បាល តាំងពីជំងឺផ្តាសាយបក្សីឆ្លងរាតត្បាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaPOHX8_v1JYcdJJCsMS7rG8SzYAKXDIAQKbnqEoZSlUJaILPUH7_uYHcDkAvKeGxuGq6va5yh0I02a6cm_sAsdU5m71QPW15JAj15OU2UihrXwlOBVnNhpbG7zzeFNPDm-c1VM6vvNEPZnwpkXBILcJ1TlWODX5TrxZSAnAMCXG0refp931wZLFXKE3JV/s1480/image_2025-04-09_08-32-55.png
កាលពីខែមករា ឆ្នាំ២០២៥ អាមេរិកបានកម្ចាត់មាន់ រហូតដល់២០លានក្បាល ។ បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកកំពុងស្វែងរកប្រទេសផ្សេងទៀតដើម្បីនាំចូលស៊ុតបន្ថែម ខណៈកន្លងមក អាមេរិកធ្លាប់នាំចូលស៊ុតពីកាណាដា ហូឡង់ អង់គ្លេស និងចិន ៕

ពលរដ្ឋថៃបារម្ភពីរញ្ជួយដីនៅឆ្នេរសមុទ្រកោះស៊ូម៉ាត្រា អាចបង្កជារលកស៊ូណាមិ

0

ប្រទេសឥណ្ឌូណេស៊ី ៖ ក្រៅពីបន្ទុះភ្នំភ្លើង រញ្ជួយដីនៅតែជាគ្រោះធម្មជាតិដែលបានកើតឡើងនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងពុំអាចទាយទុកមុន ដូចជា ៖ មីយ៉ាន់ម៉ា ថៃ វៀតណាម និងឥណ្ឌូណេស៊ី ។ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ មានរញ្ជួយដីកើតឡើងនៅភាគពាយ័ព្យឆ្នេរសមុទ្រកោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី ស្មើ៥.៥រិចទ័រ ជម្រៅ១០គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីស្រុកមឿង ខេត្តសាទូន ប្រទេសថៃ ប្រមាណ៦៥០គីឡូម៉ែត្រ ។ វាធ្វើឱ្យពលរដ្ឋថៃបារម្ភពីរលកស៊ូណាមិក្នុងសមុទ្រថៃ ពីព្រោះកោះស៊ូម៉ាត្រា ទើបកើតរញ្ជួយដីកាលពីចុងខែមីនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_EknCpHdWLpRAB-vu0zUD8rt5LnjbiF-08sJwZenIYivGidA-kekMhKOWyfvg2F0DJTAWmMWTtmPMAokxWzV4-FS-fAa8SjOgq3t_0Y1fqSDhwexXCX0srDTNsHJThwixmlKX8I6uShMriI6H3fXT5K7_wyDIY77tUneKmaxyO-Ub0Gd1wQPhXOZJdL45/s1024/image_2025-04-09_08-26-03.png

ហេតុការណ៍រញ្ជួយដីលើកនេះ ពុំបង្កឱ្យមានពលរដ្ឋរងរបួស ស្លាប់ និងខូចខាតទ្រព្យសម្បត្តិទេ ប៉ុន្តែភ្នាក់ងាររញ្ជួយដីនឹងតាមដានស្ថានការណ៍បន្តទៀត ព្រមទាំងជូនដំណឹងមកកាន់ពលរដ្ឋឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់ ។ បច្ចុប្បន្ន រញ្ជួយដីបានកើតឡើងជាញឹកញាប់ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយបើវាកើតឡើងនៅទីប្រជុំជនអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចនៅមីយ៉ាន់ម៉ា ។ នេះបើតាមការលើកឡើងរបស់ភ្នាក់ងាររញ្ជួយដីឥណ្ឌូណេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvODYePkbLKR5Lp_pGQzSEcdVTlHb6o4HHWXE21VN7v5tclganbeyUMEyW-7pq5QYDBs3uYT3s2LCYTGijS__XEe9PsJT15HeC5UuNGFuvclapxxSLA4xgSr3mc0EhWjw3tyf4kBmyoBCAqppCfroSWQSLFAWVGaFtBt6v9quKPD8V3FmHp1nkP78VpSq0/s1600/image_2025-04-09_08-26-04%20(2).png
កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក ប្រទេសឥណ្ឌូណេស៊ីទើបតែមានរញ្ជួយដីកើតឡើងក្នុងសមុទ្រខេត្តបាន់ដាអាជិ ភាគខាងជើងកោះស៊ូម៉ាត្រា ស្មើ៤.៦រិចទ័រ ជម្រៅ១៤០គីឡូម៉ែត្រ ដែលស្ថិតនៅឆ្ងាយពីខេត្តភូកេត ប្រទេសថៃ ប្រមាណ៤០០គីឡូម៉ែត្រ ។ គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ីគ្មានឥទ្ធិពលមកលើថៃ ឬកើតរលកស៊ូណាមិទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoPFppBIwMgXcwIi_ZqkQFjv78eeLKaYNTZrf0J5vEKaRgSLkjBH6JrRmMyzbrB-ecW2DKrrH_EVsbVguawluYopqyXY5H1XIwhPd5HVPDWoX8Dko0gZEqXGwD8Yg0e6Wb9ENAovEAsMRQ5HRQWvQVXZQnJOyIyeGQ0kzV4DB2m8mEIV0TJIe6PTVL1Eut/s1080/image_2025-04-09_08-26-04.png

ប៉ុន្តែព័ត៌មានរញ្ជួយដីនៅកោះស៊ូម៉ាត្រា របស់ឥណ្ឌូណេស៊ី ទាំង២លើកនេះ បានធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំងខ្លាចមានរលកស៊ូណាមិកើតឡើងក្នុងសមុទ្រប្រទេសថៃ បើទោះជាបរិវេណរញ្ជួយដីនៅឥណ្ឌូណេស៊ី ស្ថិតនៅឆ្ងាយពីខេត្តសាទូន ប្រទេសថៃ ប្រមាណ៦៥០គីឡូម៉ែត្រក្តី ពីព្រោះរញ្ជួយដីក្នុងសមុទ្រគួរឱ្យខ្លាចជាងរញ្ជួយដីលើគោក ។ ក្រោយការបារម្ភបែបនេះ ភ្នាក់ងារឧតុនិយមថៃប្រកាសថា រញ្ជួយដីនៅឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៩ ខែមីនា ពុំពាក់ព័ន្ធនឹងរញ្ជួយដីនៅមីយ៉ាន់ម៉ាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfqn0zq63rsswPkM4L30WtXX4V4JPYJHK3qC-9okeXpAFO7qaxzgreCLjTmqFeYQBH3GX89UorCX7O2g31LweXCkkMlM07FP7DaslDoeRWk-CD_vwTXdPkYaTiGVOSOVf_cO7YT3a9dyhuGYlpa5aReEgDuNEgsZUq-edthlwSBrKkBIQs0aUWOX0IxBHu/s800/image_2025-04-09_08-26-05.png

គួរបញ្ជាក់ថា វិធីការពារ និងកាត់បន្ថយគ្រោះថ្នាក់ដោយសាររញ្ជួយដីប្រកបដោយប្រសិទ្ធភាព បច្ចេកវិទ្យា និងចំណេះដឹងនាពេលបច្ចុប្បន្ន គឺចាំបាច់បំផុតដើម្បីទទួលបានទិន្នន័យរំញ័រដ៏ត្រឹមត្រូវពីប្រព័ន្ធវាស់វែងស្តង់ដារសម្រាប់ភ្នាក់ងាររញ្ជួយដី ៕

អ្នកជំនាញដាស់តឿនពីផលប៉ះពាល់បរិស្ថានពិភពលោក ដោយសារការជីកខ្សាច់យកមកប្រើប្រាស់ច្រើន

0

ខ្សាច់ គឺជាធនធានធម្មជាតិត្រូវបានយកមកប្រើប្រាស់ច្រើនបំផុតលើពិភពលោកសម្រាប់ការសាងសង់សំណង់ផ្សេងៗ ប៉ុន្តែផលប៉ះពាល់បរិស្ថានកើតឡើងដោយសារការជីកខ្សាច់ត្រូវបានគេមើលរំលងរហូតមក បើទោះជាអ្នកជំនាញដាស់តឿនថា វានឹងបង្កគ្រោះថ្នា.ក់ ខ្លាំងដល់បរិស្ថានពិភពលោក ប្រសិនបើជីកខ្សាច់មកប្រើប្រាស់កាន់តែច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMh1aSGVZXOXYgmJXGpmp7O8GB9ylJTEmPJNfWpADYjGL2VFP77ThoZSHx8n3JHZC5N0Uj-JDGRgmIHVRh7hGhARZVC24Fx68nBZxzILnQztylHw_cHKgT0hkOHDvSotH_yNN4q3Bk-cOic2d0txYVqzLfl6m3-UdSoiGG18_x6is3fLQJhS8ojSL4bNcr/s1600/image_2025-04-09_08-19-41%20(2).png
យោងតាមរបាយការណ៍របស់ក្រុមអ្នកជំនាញអន្តរជាតិ ដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី «One Earth» គឺបានសរសេរឱ្យពិភពលោក យល់ដឹងពីផលប៉ះពាល់កើតឡើងដោយសារការជីកខ្សាច់កាន់តែច្រើន ដោយអ្នកជំនាញបញ្ជាក់ថា ខ្សាច់ និងក្រួស គឺជាវត្ថុរឹងដែលត្រូវបានគេជីកច្រើនបំផុតលើពិភពលោក ។ វានឹងគំរាមកំហែងដល់ជីវៈចម្រុះក្នុងសមុទ្រដ៏មានសារៈសំខាន់ ប៉ុន្តែគ្មានការចាប់អារម្មណ៍ពីផលប៉ះពាល់ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFtsphPBfVDuwV9WbY1T8FX66B0QM0s5Tsl2T1Bad8dhzHqCNF4OnMcOt1Fpk1RUm1EGt6myw8ym6OnipnRXRZI6J767QLfpGly-6MkNHaUmZomidmhFmpmMVmvI-GP9FtLk66ijkJSfYREzghPRIKbaVwsUtuVNNmz0ppmhN2rIen9Wc40IVkNt_KiIVk/s750/image_2025-04-09_08-19-41.png
ខ្សាច់ គឺជាវត្ថុផ្សំដ៏សំខាន់សម្រាប់ការសាងសង់អគារនានា ប៉ុន្តែបែរជាមានតម្លៃថោក ហើយការជីកខ្សាច់មកប្រើប្រាស់បានបំផ្លាញតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ ដោយសារវាបង្កើតជាដីល្បាប់ធ្វើឱ្យប៉ះពាល់ស្មៅសមុទ្រ និងផ្កាថ្ម ព្រមទាំងប៉ះពាល់ដល់សត្វក្នុងសមុទ្រផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBoI3iuvMdFReQLW5226euDfLr9WQvv2x0ccJBiGmR-DQUEGGv9R5tbT5Requ3N2Dx-Cg34l1fdGcXmgcf7IdoWntXCJ0oSg92K6ckd7ZxFPMSh9kDJTsNPsDHYgH3MYhiO7fiGtFuRq3bbWYpSIDVu__oLVgnDR9qhNhpj348asf6G1LpMMKLRyvVZxSL/s849/image_2025-04-09_08-19-44.png

មនុស្សភាគច្រើនតែងតែយល់ខុសថា ខ្សាច់ គឺជាធនធានធម្មជាតិមានបរិមាណយ៉ាងច្រើន ប៉ុន្តែការពិត ធនធានធម្មជាតិមួយនេះមានសារៈសំខាន់ណាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ ។ ក្រៅពីនេះ ខ្សាច់មានតួនាទីសំខាន់ក្នុងការការពារឆ្នេរសមុទ្រ ឬច្រាំង កុំឱ្យបាក់ធ្លាក់ដោយសារទឹករលកបោកបក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1m1niGFChiz3IYE93YfFlkMkr1x6I_jZYEK0_fqzmP9bMgPrMWu0UZiL518H5k9fWJENscqkJJcJL3Xebpik2JM7wBA0hk7zPe7wU9lDTyK1lLkyv4fgrT3nz-38z1dV3bLfU45sTxwgeJzotB9JTUiKSeuZC3ATab4rxGJIjoD85wimyAYjdIRyY2tz9/s1024/image_2025-04-09_08-19-40.png

ហេតុនេះ ក្រុមអ្នកជំនាញបានអំពាវនាវឱ្យមានការចាប់អារម្មណ៍ពីបញ្ហាការជីកខ្សាច់យកមកប្រើប្រាស់ ជាពិសេស ផលប៉ះពាល់ផ្នែកនេសាទ, ការចិញ្ចឹមសត្វក្នុងទឹក និងវិស័យទេសចរណ៍ ដោយអ្នកជំនាញស្នើឱ្យមានការចាប់អារម្មណ៍ពីផលប៉ះពាល់បរិស្ថានដោយសារការជីកខ្សាច់ ។ ការជីកខ្សាច់នៅក្បែរឆ្នេរសមុទ្រដែលមានមនុស្សរស់នៅនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ស្របពេលបច្ចុប្បន្ន បម្រែបម្រួលអាកាសធាតុបានគំរាមកំហែងដល់ជីវិតមនុស្សយ៉ាងខ្លាំង ៕

អ្នកគាំទ្របង្ហាញការមិនពេញចិត្តចំពោះដំណើរការទិញសំបុត្រប្រគំតន្រ្តី វណ្ណដា ខណៈតួលេខមានអ្នកចូលទិញ៣០ម៉ឺននាក់

0

អ្នកគាំទ្រជាច្រើនរបស់តារារ៉េប វណ្ណដា បានបង្ហាញការមិនពេញចិត្តចំពោះ App ដែលលក់សំបុត្រការប្រគំតន្រ្តីខ្នាតធំរបស់តារារ៉េបរូបនេះដែលមានសភាពយឺតយ៉ាវនិងគាំង។ អ្នកផ្សេងទៀតត្អូញត្អែរពីផលលំបាកនៃAppលក់សំបុត្រដែលពួកគេចូលទិញពេលណាក៏មានសភាពគាំងមិនដំណើរការស្រួលមិនព្រម Update ឱ្យកាន់តែល្អប្រសើរ។ ភាពរអាក់រអួលនៃដំណើរការទិញសំបុត្រតារារ៉េប វណ្ណា ក៏បានបង្ហាញតួលេខនៃការចូលទិញមានរហូតដល់៣០ម៉ឺននាក់ឯណោះ(300K)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR2_CNOlTDwBUZi2eed2CKWLAPr_Gh-6WJ3emral_c-8XIBEeA7ivqBEQTLXHHo8QbriNsvCDGGiBGCgLGGPG63MKqgy6kCBbwvihR8tPdexoCT4AnvRkNDhJqi-k-ZX7fA-cd_5fGujDFhMf_kw2v5qfiEl4051TxyRbrM9hdK5uOBpDidYzjDgHH_R2h/s1440/476418308_1170364004442744_649971504444711184_n.jpg

នៅវេលាម៉ោង៣.៣៣រសៀលថ្ងៃទី៧ មេសា សំបុត្រនៃការប្រគំតន្រ្តី «ត្រីវិស័យសុវណ្ណភូមិ» របស់តារារ៉េប វណ្ណដា បានបើកលក់ជាផ្លូវការដែលមានសភាពវឹកវរនៅលើបណ្តាញសង្គមដោយសារតែមានការត្អួញត្អែរជាច្រើនពីសំណាកតារាចម្រៀងរូបនេះដោយសារតែទិញពុំទាន់ ឬពិបាកនៅក្នុងការទិញ។ អ្នកគាំទ្របានលើកឡើងថាដំណើរការប្រព័ន្ធនៃ App លក់សំបុត្រនៃការប្រគំតន្រ្តីរបស់ វណ្ណដា គឺមានសភាពគាំងចូលទៅទិញមិនបានអ្នកខ្លះក៏ថារង់ចាំអស់ជាច្រើនម៉ោងក៏ទិញមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKJ5XwTzypYa-sHbR422Jdj76OvSapGkS9EoY0saOHfuXg19gHOtj7CGPwCbnOeUk_0zLBdMT4Y8PC_1sypqoYkVwigUCokPkgSWZoE8Hq2CD7J5X51USz9K7Hcuc9yCMB4VCLw83I8bDgblgxas2NqqIqZUnj9Ln7C_IZjFPVFpUzZlWEp2flBj8-Ri_m/s2048/476630969_1170484091097402_8591927346133684498_n.jpg

មួយផ្នែកទៀតក៏បានលើកឡើងដែរថានៅពេលមានការប្រគំតន្រ្តីម្តងៗគឺមានសភាពគាំងApp ជានិច្ចដំណើរការមិនរលូនមិនថាសំបុត្រការប្រគំតន្រ្តីរបស់ វណ្ណដា ឬ ឱក សុគន្ធកញ្ញាឡើយ។ អ្នកខ្លះក៏បង្ហាញថាចូលទៅទិញមានសភាពគាំងចូលមិនទាន់បានផងក៏ខាងក្រុមហ៊ុមប្រកាសថាសំបុត្រលក់អស់គ្រប់ប្រភេទទៅហើយជាហេតុធ្វើឱ្យអ្នកគាំទ្រដែលទិញមិនទាន់បានមានការខកចិត្តចំពោះដំណើរការរអាក់រអួលនៃAppលក់សំបុត្រការប្រគំតន្រ្តី។ អ្នកខ្លះក៏បង្ហាញថាបានទូទាត់ប្រាក់រួចហើយប៉ុន្តែខាងក្រុមហ៊ុនមិនទាន់បានបញ្ជាក់ថាបានសំបុត្រឬក៏អត់។ ជាមួយនឹងភាពរអាក់រអួលរាំងស្ទះនៃការទិញសំបុត្រការប្រគំតន្រ្តីរបស់ វណ្ណដា តារាចម្រៀងរូបនេះផ្ទាល់ការបានបង្ហាញនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនដែរថាមានមនុស្សរហូតដល់៣០ម៉ឺននាក់(300K) ចូលទៅទិញទើបធ្វើឱ្យមានសភាពគាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidxPc2nNsJXs3IqyUfGttQkOtE1BwItxvdOK8eecpJiwHQG9xa0Z7inBiN7ECTQ_PWc88bkGSa1og3esQJTY9-7Ef8Jb6QjNmxn__tHvkWEyk_VqmW8-vmVRiz6qg0VVjSwVONB5RtoMt_oYhS7iohaJkn0iaeF9hZ_NqhAFscwkdyLZOqvdUONsO6kTQZ/s1716/476252107_1170369081108903_5569068378375865632_n.jpg

យ៉ាងណាមិញ ក្នុងរយៈពេលមិនដល់មួយម៉ោងគ្រប់ប្រភេទសំបុត្រ Early Bird ត្រូវបានលក់អស់ខ្ទេចគ្មានសល់ ខណៈ វណ្ណដា ក៏បានបញ្ជាក់ដែរថានឹងមានការលក់ម្តងទៀតនៅថ្ងៃទី១២ មេសា ខាងមុខនេះប៉ុន្តែតារាងតម្លៃបានបង្ហាញថាទឹកប្រាក់មានការកើនឡើងជាងការលក់លើកទី១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUylUbs8nmC2FhFAG9Q31idIX9OY0yYdf_3ifl4-drqfOb5h5hXZnxCC3pRioTO3LMjuvTPBdvJqRR7hprqSOpYvaswF4RiXHzUvGlEytxAQ-oxjR410k8Cd_NtluetEhcvcQmpkukDsToF2N3i5M6agYRn4WDJ6WRhNo7M5jzFUfuNggdy5D1nh3R6v9j/s2048/488534113_1209557433856734_6870576907968313016_n.jpg

គួរឱ្យដឹងការប្រគំតន្រ្តីរបស់ វណ្ណដា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈមានតារាចម្រៀងអន្តរជាតិច្រើនរូបចូលរួមផងដែរ៕

ឧកញ៉ា ខេមរៈ សិរីមន្ត ថាអ្នកមានគំនិតជាតិនិយមពិតប្រាកដនឹងឃើញតម្លៃបទ «Call Me Papa» ខណៈទស្សនិកជនថាបែបនេះ

0

ឃើញមានការគាំទ្របទ «Call Me Papa» ពីសំណាកតារាថៃតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ថាបើសិនជាអ្នកមានគំនិតជាតិនិយមពិតប្រាកដនឹងឃើញតម្លៃបទចម្រៀងនេះដល់ជាតិរួមចំណែកដល់វិស័យទេសចរណ៍ តែបើមានគំនិតបុគ្គលឬក្រុមនិយមនឹងមើលឃើញតម្លៃផ្សេង។ ការលើកឡើងរបស់តារាចម្រៀងរូបនេះអ្នកមួយចំនួនថាទទួលស្គាល់បទនេះមានភាពល្បីល្បាញមានការចាក់ស្តាប់សឹងតែគ្រប់ទីកន្លែងទាស់ត្រង់ថា Caption វែងឆ្ងាយ អ្នកខ្លះក៏ថាតារាចម្រៀងរូបនេះខុសពីមុនមានការរៀបរាប់ច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinVAaAfJ-08VzDGra6fJDOA9qQKy-u1WGKYzflxakEZFgwj8L9akpWtJeW_GDVmtY1hWG5SqXMRSTJt0skZqxOXFkCXvfh1j09UXLfBU7DpQf1p6E2ktum9vkN-q5p7ldCORM249my5EEFZRCDwQKEHSjujxVgkpjkoCaB21DCHrCdxNi75Lz2g9K0VnPs/s1920/image_2025-02-25_14-07-01.png
បទចម្រៀងមួយបទរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត មានចំណងជើងថា «Call Me Papa» ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាកទស្សនិកជនក្នុងស្រុកនិងក្រៅស្រុក សូម្បីតែក្មេងៗក៏ពេញនិយមស្តាប់បទនេះ និងឮបទនេះសឹងតែគ្រប់ទីកន្លែង។ ថ្មីៗនេះអ្នកគាំទ្រក៏បានចែករំលែកនៅលើបណ្តាញសង្គមទិកតុកបានឃើញក្រុមតារាថៃដែលបានមកសម្តែងនៅកម្ពុជាបានជ្រើសបទនេះសម្តែងជូនអ្នកគាំទ្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTlxbMbSfyrIbtRX9dtLC0Ua-Avhx8KgZ30_L6RsMK7TPfBSxqNGHTaS5L6iC9-t1msp8-OhtdyG4-6qJJ9fY5qn_Ym9FJpzUuCIPlk_mbguuIfTuYkeZeYgjHl92J-FAzRma0s0APJD877ms3FBW3CBz4FFaqQCLQnMuWduzhfwKxjofBvt0-hhQIKls8/s1740/image_2025-02-03_08-40-13.png
ទន្ទឹមនឹងភាពល្បីល្បាញនៃបទចម្រៀងនេះដែលមានតារាថៃជ្រើសរើសយកទៅសម្តែងយ៉ាងឡូយនៅឯកម្មវិធីជួបជុំអ្នកគាំទ្រម្ចាស់បទផ្ទាល់គឺឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញពីអារម្មណ៍របស់ខ្លួនមានមោទនភាពចំពោះបទចម្រៀងនេះ។ លោកបានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី៧ មេសា ថា «បទ Call me papa នេះហើយដែលធ្វើឱ្យខ្ញុំនិងក្រុមការងារមានមោទនភាពបំផុតព្រោះបទនេះបាននាំតន្ត្រីកម្ពុជាទៅកាន់ពិភពលោកបាន ពួកគាត់ពិតជាសម្ដែងបានយ៉ាងល្អឥតខ្ចោះខ្ញុំសូមសរសើរ។ បើសិនជាយើងមានគំនិតជាតិនិយមពិតប្រាកដយើងនឹងមើលឃើញតម្លៃបទចម្រៀងនេះយ៉ាងណាដល់ជាតិ និងរួមចំណែកដល់វិស័យទេសចរណ៍យ៉ាងណាហើយ តែបើយើងមានគំនិតបុគ្គលឬក្រុមនិយមយើងនឹងមើលឃើញតម្លៃផ្សេង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjACc0PTYAnA6bsrNM-G4KmB9o0WnRAN_UNn8Qw0dAqnr4LgbBaTReNXiHhcwxQQwOKJIa_nl7WAyjes16qMw62YafnOX0VnIIGLE4JiynphklHnGDES9fYO5wBOI6SYURg5HnG_xs8fafhWa2FhTLwCH6tR95E0n8ezvx9Ga0eUz8pGQ_myD9E72HYKaZC/s1791/image_2025-02-03_08-40-15.png

ការលើកឡើងរបស់តារាចម្រៀងមានងារជាឧកញ៉ារូបនេះបានធ្វើឱ្យទស្សនិកជនចូលរួមបញ្ចេញមតិយោបល់ជាច្រើនមានអ្នកគាំទ្រក៏បង្ហាញការអបអរ ចំណែកមួយផ្នែកទៀតបានបញ្ចេញទស្សនៈរបស់ពួកគេ។ អ្នកលេងបណ្តាញសង្គមបានខម្មិនថា «បទហ្នឹងល្អហើយ តែក្នុង caption គឺបងនិយាយច្រើនពេក ចឹងទៅវាអត់សូវមានន័យអីសោះ។ ពាក្យចាស់ពោលថា៖ អ្នកចេះគេមិននិយាយតាប៉ែច្រើនទេ។ , ពួកយើងពិតជាទទួលស្គាល់ថាបទបងពិតជាល្បីដល់ពិភពលោកច្រើនបទមែន រហូតមានគេច្រៀងតាម និងរាំតាមអ្នកណាក៏បានដឹងអ្នកណាក៏បានឃើញដែរទោះបងមិននិយាយមិនបង្ហោះក៏ដោយ។ ដូច្នេះបងមិនចាប់បាច់រៀបរាប់រ៉ាយរាប់ច្រើនទេ ទស្សនិកជនគាត់ចេះមើលហើយបងសម្លាញ់ឧកញ៉ាខេមរៈសេរីមន្ត។»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_W6vWUCSYFPugyxOhbcuVU4ZLOjCdHAR0oV_We40BtmX8hp94dSKGI8Yo79rO8Bdpnfni-XnmV5pDnDUv-GCav7nf7ScDS1v6rp1jsIOFQ6bF9VcsaMqQ5O2hsUEu_vaWSL16UH15YtPr3r_-1It2zSh7eNaFFu0LuteZRARKDiW6XB7shJ-udUE9ODJU/s2048/image_2025-02-03_08-40-16.png

អ្នកផ្សេងទៀតបានខម្មិនថា «ចាំបាច់សរសេរនិយាយបង្កប់ន័យដៀមដាមធ្វើអី ?ជាតារាចម្រៀងតែងតែមានអ្នកគាំទ្រ និង មិនគាំទ្រហើយ។ តែខ្ញុំជឿថាគ្រប់តារាទាំងអស់មានគោលបំណងតែមួយគឺ ចង់ឱ្យពិភពលោកស្គាល់នៅប្រទេសកម្ពុជា។ បទហ្នឹងខ្ញុំចាក់អោយក្មួយខ្ញុំរាំរាល់ថ្ងៃតែទាស់ត្រង់ថា Caption រៀបរាប់ច្រើនពេកបទនេះទទួលយកបានបង តែបទខ្លះក៏មិនកើតមែន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduBaWoS06qKOW8VL_shdy_7D6z_i1mE2yhK-3vmV2dKPGVjQb1ODdTbpPctlEXRMI-X54fAgqmczFHnG1AxsZBL19VUfqMhc3sT2YUNZgZaj8MBbw3mqXxdP2QbbkFf-jzFgcBZsLFFkyKPGjMnnJWBrk53KDnPCZ4Z1OJzHD2q3GfNd-zF8pa2Y0pCtu/s2048/image_2025-02-03_08-40-17.png

ទោះយ៉ាងណាតាមរយៈការខម្មិនពីអ្នកមួយចំនួននៅលើបណ្តាញសង្គមតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចូលទៅឆ្លើយតបបង្ហាញថាមានគណនីក្លែងក្លាយចូលមកខម្មិនគំនិតមិនល្អច្បាស់ៗ របស់អ្នកបុគ្គលនិយមមិនសប្បាយចិត្តអ្នកដែលផ្សេងធ្វើល្អជាងខ្លួនទើបមិនសាទរ៕

ផ្ទុះអាវុធជាច្រើនគ្រាប់ រវាងមន្រ្តីបរិស្ថាន និងអ្នកបរបាញ់សត្វព្រៃ (មានវីដេអូ)

0

មន្រ្តីបរិស្ថានស្រែពក កំពុងប្រឈមនឹងការបាញ់តដៃអ្នកបរបាញ់សត្វព្រៃ ដោយពួកគេបានប្រើអាវុធអាកា៤៧ ខណៈមន្ត្រីបរិស្ថានកំពុងដើរល្បាត។

បើយោងតាម មន្រ្តីបរិស្ថានដែនជម្រកសត្វស្រែពក បានឱ្យដឹងថា៖” អ្នកបរបាញ់សត្វព្រៃប្រដាប់អាវុធ ចំនួន២ទៅ៣ក្រុម បានប្រើអាវុធស្វ័យប្រវត្តិ អាកា ៤៧ បំពាក់ដោយឧបករណ៍តម្រង់គោលដៅ ដែលបាញ់តទៅមិនខ្លាចមន្ត្រីឧទ្យានុក្ស”។

ហេតុការណ៍ផ្ទុះអាវុធកើតឡើង ក្រោយពីមន្ត្រីឧទ្យានុក្ស បានហៅអ្នកបរបាញ់សត្វព្រៃឱ្យឈប់ ដើម្បីសាកសួរ និងត្រួតពិនិត្យ។

នៅក្នុងហេតុការណ៍នេះ មិនបានបង្កឱ្យមន្ត្រីបរិស្ថានស្រែពកណាម្នាក់រងរបួសនោះទេ ក៏ប៉ុន្តែវាបានបង្កជាក្តីកង្វល់ដល់សុវត្ថិភាពមន្ត្រីនៅទីនោះ។

គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃស្រែពកជាបេះដូងនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានវត្តមានសត្វកម្រជាច្រើនរស់នៅទីនោះ៕

 

បាក់ឌុបឆ្នាំនេះ! ក្រសួងអប់រំ នឹងដាក់បញ្ជូលការប្រឡងសំណួរ “PISA”

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៥ ក្រសួងអប់រំ នឹងដាក់បញ្ចូលសំណួរ PISA ដោយផ្ដោតលើមុខវិជ្ជាភាសាខ្មែរ និងប្រវត្តិវិទ្យា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXn-nITvh0hKKLtjqDbtXmes-E16ZvaxuGmA3UYw_R2Q-0Abnzp7qMTRM0-HYKWGKiTOh4SPM_tA52ATU3YHNFm7-cTk3d2SSSRyJIHpyqITMylr0iWJL4NqP9LnIwGG0_PSNuCZ9WaVHMI2kjE7m68_DzxhRBht1w1ViJDDO_8vChk7LJuHuCzKPKwXBd/s1280/image_2025-04-08_15-00-17%20(2).png
យោងតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា៖”ការបញ្ចូលសំណួរ PISA នេះ មិនមែនបញ្ជូលទាំងស្រុងនោះទេ ដោយយើងបញ្ចូលបន្តិចម្ដងៗចាប់ផ្ដើមពីសំណួរមួយចំនួនតែប៉ុណ្ណោះ”។
តេស្ត PISA គឺជាកម្មវិធីវាយតម្លៃអន្តរជាតិដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizeblSDQdK8yfieDEifm9hKTFgTtbw5we67YpPv4ftqkCdd0qJQ3CDG7fhpVqNkdc3SF-FBxVzEvycypS8IPYkQ0G8TudeKDQwZcX6mStUbGwGVzrJYOvIBlGs2JJFNkh2s8pyhN03sBU6HaEBBTmLeABDdDhFi9r17Jn46X4ZxAJc1bFhnVvx9Cojgs8d/s1270/image_2025-04-08_15-00-17.png

គោលបំណងចម្បងរបស់ PISA គឺដើម្បីវាយតម្លៃ និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភពលោកដោយផ្តោតលើការធានាថា សិស្សទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងសង្គម និងសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaiYwzy-wXftBuax6T-cZIvAD3DIwlV7BNDouEPieZQGA1oNsSoNXpKsFcoXuoKaD-tukiIji9Og__rzuFVXCUC2bMCZXM4HkaIsZKHRJbh2I5Qu7a7oCSxoVaR6tIZW28ufe4kg4UchK0KNKyi-G5MBqdPhiW23cOsgGPWikxKqOImHq1Fuf3xn0-ivAR/s1755/image_2025-04-08_15-00-18%20(2).png

ជាទូទៅ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់៣ឆ្នាំម្តង ដើម្បីវាយតម្លៃចំណេះដឹង និងជំនាញរបស់សិស្សអាយុ១៥ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgE-m7ID8BuTJcBG2ofasDVpSJu8S4jYrC5GVrMAoF6qmzhmG0rG8c-gscJ4w8uf6_IQK7mElHKrN5v6G9n0oBkBJQcEC41UIvygHDI0pXGoj6RnZhgLmBQLUGdP_gCBOIzgNRQE3bN1Pjtq2ZDdfJoee6S5FxphzJ6ktUYcybt3WHTvERwPgbgP45m5gx/s960/image_2025-04-08_15-00-18.png

ហើយនៅក្នុងឆ្នាំនេះ ក្រសួងអប់រំ ក៏បានដាក់បញ្ចូល PISA ទៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាលើកទីមួយមិនធ្លាប់មាន៕

 

មកស្គាល់ព្រះនាមទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលមានយានពាហនៈជាសត្វព្យាគ្ឃៈ (ខ្លា)

0

នៅឆ្នាំនេះ ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤ៈ៤៨ នាទីព្រឹក។

តាមទំនៀមទម្លាន់ ការផ្លាស់វេនទេវតាចាស់ ចូលឆ្នាំថ្មី នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺតម្រូវឱ្យបុត្រីទាំង ៧អង្គ ផ្លាស់វេនគ្នាដង្ហែព្រះសិរសាកបិលមហាព្រហ្ម ដែលជាបិតា ចុះទៅបំពេញភារកិច្ចរក្សាមនុស្សលោក។

ចំពោះឆ្នាំនេះ ទេវតាឆ្នាំថ្មី ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។

ជាទូទៅ រាល់ពេលដែលទេវធីតាផ្លាស់វេនគ្នា គឺត្រូវកាន់គុហាកែវធម្មមាលី ភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ជាមួយនឹងភាលៀងមួយសែនកោដិ ដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី មុននឹងចុះមកជម្ពូទ្វីប៕