មន្រ្តីបរិស្ថានស្រែពក កំពុងប្រឈមនឹងការបាញ់តដៃអ្នកបរបាញ់សត្វព្រៃ ដោយពួកគេបានប្រើអាវុធអាកា៤៧ ខណៈមន្ត្រីបរិស្ថានកំពុងដើរល្បាត។
បើយោងតាម មន្រ្តីបរិស្ថានដែនជម្រកសត្វស្រែពក បានឱ្យដឹងថា៖” អ្នកបរបាញ់សត្វព្រៃប្រដាប់អាវុធ ចំនួន២ទៅ៣ក្រុម បានប្រើអាវុធស្វ័យប្រវត្តិ អាកា ៤៧ បំពាក់ដោយឧបករណ៍តម្រង់គោលដៅ ដែលបាញ់តទៅមិនខ្លាចមន្ត្រីឧទ្យានុក្ស”។
ហេតុការណ៍ផ្ទុះអាវុធកើតឡើង ក្រោយពីមន្ត្រីឧទ្យានុក្ស បានហៅអ្នកបរបាញ់សត្វព្រៃឱ្យឈប់ ដើម្បីសាកសួរ និងត្រួតពិនិត្យ។
នៅក្នុងហេតុការណ៍នេះ មិនបានបង្កឱ្យមន្ត្រីបរិស្ថានស្រែពកណាម្នាក់រងរបួសនោះទេ ក៏ប៉ុន្តែវាបានបង្កជាក្តីកង្វល់ដល់សុវត្ថិភាពមន្ត្រីនៅទីនោះ។
គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃស្រែពកជាបេះដូងនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានវត្តមានសត្វកម្រជាច្រើនរស់នៅទីនោះ៕










