ការសម្រកទម្ងន់ពុំមែនជារឿងងាយស្រួលទេ ហើយនារីភាគច្រើនពិបាកស្រកទម្ងន់ ទោះជាបានអនុវត្តតាមវិធីផ្សេងៗក្តី ប៉ុន្តែពុំទទួលបានផលភ្លាមៗ ។ សារព័ត៌មាន KBN សូមណែនាំលោកអ្នកពីវិធីសម្រកទម្ងន់ឆាប់រហ័ស និងមានសុវត្ថិភាព ដើម្បីឱ្យនារីអាចផ្លាស់ប្តូរវិធីសម្រកទម្ងន់បែបថ្មី ។ ខាងក្រោមនេះ គឺជាវិធីចំនួន៥ ជួយសម្រកទម្ងន់ឆាប់រហ័ស និងពុំប៉ះពាល់សុខភាព ៖

១-ចាប់ផ្តើមគ្រប់គ្រងចំណីអាហារ ៖ ការគ្រប់គ្រងចំណីអាហារ គឺជាកត្តាសំខាន់ក្នុងការសម្រកទម្ងន់ ខណៈនារីៗពិបាកសម្រកទម្ងន់ ដោយសារពួកនាងបរិភោគអាហារច្រើន ។ ហេតុនេះ គួរគិតពីបរិមាណអាហារដែលបរិភោគមួយពេលៗ ដោយកាត់បន្ថយការបរិភោគអាហារមានកាឡូរីខ្ពស់ ដូចជា ៖ អាហារចៀន, បង្អែម និងអាហារកែច្នៃ ។ គួរបរិភោគអាហារមានជាតិសរសៃខ្ពស់ គឺផ្លែឈើ និងអាហារប្រូតេអ៊ីន ដូចជា ៖ ត្រី និងសាច់មាន់មិនជាប់ខ្លាញ់ ពីព្រោះអាហារទាំងនេះនឹងជួយឱ្យឆ្អែតបានយូរ ព្រមទាំងកាត់បន្ថយការចង់បរិភោគចំណីផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkGDTROM03JR53WW2C7rIvKiVdI3ImWDf4Cn_AJKbHekruyFeUMmrUu3y_4BlSkS_wBw2UncZY4aJc4pdwrcnOxtDpz7i0GRzwCdANiwZ5HpoIEzlUMzL_GORgsf7daFWDK2r5PnmGz5NEFSzW8XKzfA28uRLAMgzzcOkAgrwnKdar_iM1kGKE6W422TM3/s760/image_2025-04-11_11-16-59.png

២-ហាត់ប្រាណទៀងទាត់ ៖ ទោះជាយើងគ្រប់គ្រងចំណីអាហារបានល្អយ៉ាងណា ប៉ុន្តែបើពុំហាត់ប្រាណ គឺរាងកាយពុំអាចបំផ្លាញខ្លាញ់បានច្រើនទេ ។ អ្នកពិបាកសម្រកទម្ងន់គួរហាត់ប្រាណតាមវិធីជាច្រើន ដូចជា ៖ រត់ ធាក់កង់ និងលេងយូហ្គា ដើម្បីបង្កើនសាច់ដុំ ព្រមទាំងជួយឱ្យរាងកាយបំផ្លាញខ្លាញ់ ដោយហាត់ប្រាណ ចាប់ពី៣លើក ទៅ៤លើកក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE1mSIUXkPaN8ngThVypBr4kRs6YIhXuIR-rWBIR37XNGIbkPPzpzfFJXKoaMxRZ7rnOlpaxy1pTUisBm45r4rJFIDHmnUQkBMKF9tKScK_fiYqqeCXAKok5qL0QeTbmox02PGjlIRkFW5iodbhvfRl1rsPWn0dAJCsrX30XY3_uu4rg6NqXY5S_3PLN1H/s1200/image_2025-04-11_11-17-00.png

៣-ផឹកទឹកគ្រប់គ្រាន់ និងចៀសវាងជាតិស្ករ ៖ ការផឹកទឹកគ្រប់គ្រាន់អាចជួយបណ្តេញកាកសំណល់ចេញពីរាងកាយ, ជំរុញការកម្ចាត់ខ្លាញ់បានល្អ, ទឹកជួយឱ្យមានអារម្មណ៍ឆ្អែត និងកាត់បន្ថយការបរិភោគចំណី ។ គួរផឹកទឹកយ៉ាងហោចណាស់ ចំនួន៨កែវក្នុង១ថ្ងៃ និងចៀសវាងការផឹកភេសជ្ជៈផ្អែម ឬភេសជ្ជៈស្ករខ្ពស់ ពីព្រោះវាធ្វើឱ្យរាងកាយទទួលកាឡូរីច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWaCk0SAdnXvPNkRKJgd6OZcvQY0ZaiDTUqt6UW3N9oCHLqKtOmp2VeE365AirvXLgVvXUtr1_QenHOXcuqKIZp3KJUn1MOZBXCt-xpNud-4WnoEanlKcU_y5mMi44To1WXJaE5wRsbOFUkt7WTGR3L_mvWEwwMY82bKKEeJluYxJbkYl6cSqT8e8y1vxp/s732/image_2025-04-11_11-17-00%20(2).png

៤-តុល្យភាពអរម៉ូន និងកាត់បន្ថយភាពតានតឹង ៖ កត្តាមួយធ្វើឱ្យមនុស្សមួយចំនួនពិបាកសម្រកទម្ងន់ គឺភាពតានតឹងដែលមានផលប៉ះពាល់ដល់កម្រិតអរម៉ូនក្នុងរាងកាយ ជាពិសេសអរម៉ូន Cortisol ពាក់ព័ន្ធនឹងភាពតានតឹងខ្លាំង ដែលធ្វើឱ្យរាងកាយសន្សំខ្លាញ់ ។ ហេតុនេះ តុល្យភាពអរម៉ូនមានសារៈសំខាន់ណាស់ ដែលនារីៗគួរធ្វើសមាធិ, លេងយូហ្គា និងស្តាប់ចម្រៀងកាត់បន្ថយភាពតានតឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1X6MoMEMx3YIx9wsFYUgnIncMxBhL_Kv89yx7NCS3QSsnBWbNleQ6E6bK4LOQnWbKKbu-5fCKxa00BQZyD_vOCOwpS-7CeO_1-Ns0vPFMW8Sa0IMb4pg5SJrbBVH2lJkGMrhVHVu3pvvbevuBFLXb82FEoI8qW6KpXZa_Rb1CFGJ3pVUASmR9wOdcQGoP/s1500/image_2025-04-11_11-17-02.png
៥-សម្រាកគ្រប់គ្រាន់ ៖ ការសម្រកគ្រប់គ្រាន់ពាក់ព័ន្ធនឹងការសម្រកទម្ងន់ ពីព្រោះពេលរាងកាយបានសម្រាកវានឹងអាចបំផ្លាញខ្លាញ់យ៉ាងច្រើន ព្រមទាំងធ្វើឱ្យមានតុល្យភាពអរម៉ូន ដែលគ្រប់គ្រងការស្រេកឃ្លានក្នុងកម្រិតសមស្រប ។ នារីគួរសម្រាកចាប់ពី៧ម៉ោង ទៅ៨ម៉ោងក្នុង១យប់ ដើម្បីឱ្យរាងកាយបំផ្លាញជាតិខ្លាញ់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsWABvgUMrL9IJt4iOKQeU0bKZAnBhIqUjzOsKcQgmbSQMyJ-Ni0CGUNjiKZK6l6Lfc0py6Q8bjQQrMP1QiNdrVljMFYIAJMj9LW7y3xz4PPUnAIOkF4x07JrqSKL938U3_CBJrgDO7nOC5WfgDEK4O8eBREuOYXIvlhKZd6Nedml2hnrIkA392OXYE3jI/s1920/image_2025-04-11_11-17-00%20(3).png
សរុបមក ការសម្រកទម្ងន់យ៉ាងឆាប់រហ័ស ត្រូវតែចាប់ផ្តើមពីការគ្រប់គ្រងអាហារ, ការហាត់ប្រាណទៀងទាត់ និងថែទាំខ្លួនតាមវិធីជាច្រើន ដូចជា ៖ ផឹកទឹកគ្រប់គ្រាន់ សម្រាកគ្រប់គ្រាន់ និងកាត់បន្ថយភាពតានតឹង ។ បើនារីអាចអនុវត្តតាមចំណុចទាំងនេះ គឺនឹងអាចសម្រកទម្ងន់ឆាប់រហ័ស ពុំប៉ះពាល់សុខភាព និងទទួលបានផលយូរអង្វែង ៕