ការធ្វើដំណើរកម្សាន្ត ឬទៅលេងស្រុកកំណើតតាមបណ្តាខេត្ត គឺជាពេលវេលាដែលមនុស្សភាគច្រើនទន្ទឹងរង់ចាំ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលមានបញ្ហាពុលឡាន គឺពិបាកក្នុងខ្លួនពេលធ្វើដំណើរ ដោយសារក្អួតចង្អោរ និងវិលមុខ ជាពិសេស ពេលជិះឡានលើផ្លូវកោង ហើយពួកគេពុំរីករាយពេលធ្វើដំណើរទេ ។ លើសពីនេះ ការពុលឡាននឹងប៉ះពាល់ដល់អ្នកអង្គុយនៅក្បែរៗ ដែលធ្វើឱ្យបរិយាកាសធ្វើដំណើរពោរពេញដោយសេចក្តីក្តីសុខ និងរីករាយ ក្លាយទៅជាតានតឹង និងបារម្ភ ។

សារព័ត៌មាន KBN បានដកស្រង់នូវវិធីកាត់បន្ថយការពុលឡានពេលធ្វើដំណើរផ្លូវឆ្ងាយមកជូនលោកអ្នក ដូចខាងក្រោម ៖

១-លេបថ្នាំពុលឡាន ៖ គួរលេបថ្នាំពុលឡានមុនពេលធ្វើដំណើរប្រមាណ៣០នាទី ដើម្បីកុំឱ្យខួរក្បាលពុំច្របូកច្របល់ ឬឈឺក្បាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL8aQncR_Jvhtfz4Ygwoc0LVLhI4CjU7voB2_gxkykyloCMzhHaRK7RNmZo6wj61YTn7HfveO3-NKlQIOVr7ijcFKdBtm7BqEQqAT0XpaBV78LkIylaNJtct7SkoblpD-cqrWYbLfPBGLmtc2QuyDndtUubGzoTTzSbSW_SuH1znMBKjgKK5N1vDz2nxM9/s1000/photo_2025-04-09_10-25-31.jpg
២-ឈប់ឡាន និងសម្រាក ៖ បើមានអារម្មណ៍វិលមុខ ឬចង់ក្អួត គួរឈប់ឡានភ្លាមៗនៅកន្លែងមានសុវត្ថិភាព និងចុះពីឡានមកស្រូបខ្យល់អាកាសបរិសុទ្ធ ពត់ដៃពត់ជើង និងសម្រាកមួយសន្ទុះដើម្បីឱ្យខួរក្បាលបានសម្រាកចាប់ពី៥នាទី ទៅ១០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTgNlomhdOkQubc7-Mot64PPMqK0PLb-pKoqzsKO3SJBgV34ooBo6-iICe0AJmcTzfGfgtg-9zTfFDS6JnIGHo1QQ2u2p-tsIWKGeQH2_wHORFujR6s0GOWd8LQDiAQIq7qV5VAw5AZqon0g9j7ZXrTNecR-kEpAawCF-qFDvofQ_9uwD-Lmyc81fE6izU/s1024/image_2025-04-11_11-25-07.png

៣-អង្គុយនៅកន្លែងសមស្រប ៖ ការអង្គុយនៅកៅអីខាងមុខនឹងជួយកាត់បន្ថយចលនាខួរក្បាល និងភ្នែក និងអាចសម្លឹងទៅផ្លូវខាងមុខឃើញច្បាស់ ។ ការអង្គុយកៅអីមុខឬកៅអីកណ្តាល អាចជួយកាត់បន្ថយការវិលមុខ ប៉ុន្តែកុំបែរមុខ ឬកុំអង្គុយកៅអីបែរមុខទៅក្រោយ ពីព្រោះនឹងធ្វើឱ្យប្រព័ន្ធខួរក្បាលច្របូកច្របល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzNqCg9y06YgtNBQOTEqrtkafaa9WsAk1j673H-880ep2H6AsStmbOP5cFG2sTX0yXdiH1khNylqLVjJa1dE_uKdxkYalmfKBiWwsqwr8j37wL_7DFTtAeL1X8kEiNIosir5wqi1gYGhyphenhyphenxhuOHVRJKoH_xRqi4X9NaKahj6naGcWGayLnwj0aqEbEDe9Ge/s1000/photo_2025-04-09_10-25-30.jpg
៤-ថ្នាំហិត ឬប្រេងក្រអូប ៖ វិធីមួយទៀតអាចប្រើប្រាស់ថ្នាំហិត ឬប្រេងក្រអូបមានក្លិនផ្សេងៗ ដូចជា ៖ ក្លិនផ្លែប៉ោម ឬក្រូចឆ្មារ ដើម្បីកាត់បន្ថយការក្អួត ។ យើងអាចបន្តក់ប្រេងក្រអូបលើកន្សែងជូតមុខ រួចហើយ យកវាមកស្រូបក្លិនស្រាលៗកុំឱ្យពុលឡាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkg_aTVQOz_aO_PkGU6BgdEbinQGChnvZh9CYC_F033ICv-BNNLYPnDO0VLnew2aFd53TngH4BKNxOY4vpuKMXxBrbtsW31CUdcoXTqHXC1qQ5JLuaFNbLyg6ALNoGknhuS7kB2vnrfHdq2jKcgzI3xh71ppFQJQuWTqv-IJSFmSVRAIct8nOHPoQmEnc0/s1000/photo_2025-04-09_10-25-31%20(2).jpg

៥-ផឹកទឹក និងបរិភោគចំណីរសជាតិជូរ ៖ ចូរផឹកទឹកធម្មតា ទឹកខ្ញី និងភេសជ្ជៈ ដើម្បីបង្កើនអារម្មណ៍ស្រស់ថ្លាដល់រាងកាយ ព្រមទាំងបរិភោគផ្លែឈើជូរ ដូចជា ៖ ស្វាយ អំពិល និងគីមប៊ួយ ក៏ជាវិធីមួយទៀតដើម្បីកាត់បន្ថយពុលឡាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvJ_SlZd_DRZdmCcSCbz0zQFp5-R2K3fkjGa4NfQ5i0uaABUx4BkvBlzmS8-9-uLkfI2pYzPmXpgWvH-wWNi1C3Nk_l8ir92KUdhdoaioHGk881-RK4SR4tJBFNk0g2ZSPbp7LyJSSyNhQrPuUY2oQWTuNnLzJwq8UaaPU9UTCHNig9uN0IyiqhXpZKdAx/s600/image_2025-04-11_11-25-08.png

៦-កុំអានសៀវភៅ ឬលេងទូរស័ព្ទ ៖ ការអានសៀវភៅ ឬលេងទូរស័ព្ទពេលធ្វើដំណើរ នឹងធ្វើឱ្យប្រព័ន្ធខួរក្បាលមានបញ្ហា ពីព្រោះភ្នែកពុំអាចចាប់រូបភាពមានចលនាលឿន ។ គួរចៀសវាងសកម្មភាពទាំងនេះពេលជិះឡាន ប៉ុន្តែចូរអង្គុយស្ងៀម បិទភ្នែក ឬសម្លឹងទៅមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7JW5w_xdFeNsQid6usjiYHAqlyTEKziowVd1gDVUqtTwBdcKNk2jdZoA7edM14xhfbDCZ1ExQQJGYETWJPiC1g5oVjZ5TKAqE69kf_yr27S0P1Ny3xLUOZN9BQDXTkf0JgYfAGOOSMvCS-JZcEa4OVzJa99uA-MfY7mCxJMKWgPONhZs2vx6qBSo3pEks/s4032/image_2025-04-11_11-25-08%20(2).png

៧-ប្រយ័ត្នអាហារមួយចំនួន ៖ កុំបរិភោគអាហារឆ្អែតខ្លាំងពេកមុនពេលធ្វើដំណើរ និងចៀសវាងអាហារសម្បូរខ្លាញ់ ឬអាហាររសជាតិឌិតខ្លាំង ។ ក្រៅពីនេះ កុំផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬស្រា និងហាមជក់បារី ឬអង្គុយក្បែរអ្នកជក់បារី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjSUWABNYYjPPu1KJC8WmaVPnEdJHks2wYy6BS8hyphenhyphenelN_GzyP4-XXoRKVIgJ0TA0nRkUqihx7HmHCHAdxyZeoeetYds3o2xlap_ORNJvi18G91s7jfdT6nbuNy3ExSfOybFJEqf6YM7nE8szS32ulNbPL1o9CvyKZ6ZvAYENOU-EWrGfJ9aHBdKgg3Gdk4/s1024/image_2025-04-11_11-28-07.png
វិធីកាត់បន្ថយការពុលឡានទាំងនេះនឹងក្លាយជាប្រយោជន៍ដល់លោកអ្នកដែលមានបញ្ហាពុលឡាន ដើម្បីឱ្យការធ្វើដំណើរទៅកម្សាន្តនៅតំបន់ទេសចរណ៍ប្រកបដោយក្តីរីករាយ និងអស់កង្វល់រឿងសុខភាព ៕