ការបរិភោគអាហារពេលល្ងាចច្រើនពេក នឹងធ្វើឱ្យយើងតឹងពោះប៉ះពាល់ដល់ការសម្រាកលក់ ឬអារម្មណ៍តានតឹង គិតច្រើន ក៏ជាមូលហេតុសម្រាកមិនលក់ដែរ ។ ពេលសម្រាកមិនលក់នឹងប្រឈមផលប៉ះពាល់សុខភាពជាច្រើន ដូចជា ៖ ការផ្លាស់ប្តូរកម្រិតសម្ពាធឈាម ស្ករ និងខ្លាញ់, ការថយចុះប្រព័ន្ធការពាររាងកាយ, ស្បែកស្រអាប់, ឆាប់ចាស់ជាងវ័យ និងខ្សោយការចងចាំ ។ ការសម្រាកមិនលក់ គឺជាបញ្ហាសុខភាពគួរឱ្យបារម្ភ បើសម្រាកមិនលក់ញឹកញាប់នឹងប៉ះពាល់ដល់ការងារ និងទំនាក់ទំនងជាមួយអ្នកដទៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9aMAh3o9wdmyHWQPIGb5HwiJy4JHkwZWP3seRtAenSh2hSP4uH-8ORgdyKm71RuElbsYS3MzWm0lk8WD4R3xWF8aq__0sgMelVFUHvuLLGPHU1Odna3Lv4mQ4LDygtJ36uxsYmHveSlmVGbdiVMhqRc9qm7CaVA_W2Fyh4vwqBGQR_L43jT0ycDm-NLNF/s900/image_2025-04-11_11-12-46.png

មនុស្សមួយចំនួនមានបញ្ហាពិបាកសម្រាកលក់, ត្រូវការពេលយូរទើបសម្រាកលក់, សម្រាកពុំស្កប់ស្កល់, សម្រាកហើយភ្ញាក់វិញ, ឆាប់សម្រាក ប៉ុន្តែបែរជាភ្ញាក់កណ្តាលយប់ ហើយសម្រាកលែងលក់ ។ ហេតុនេះ បញ្ហាសម្រាកមិនលក់ មានច្រើនប្រភេទ ដែលវាកើតឡើងតាមពេលវេលា គឺរយៈពេលខ្លី និងវែង ។ ផលប៉ះពាល់ដោយសារសម្រាកមិនលក់ នឹងធ្វើឱ្យគុណភាពជីវិតធ្លាក់ចុះ, ជាមូលហេតុគ្រោះថ្នាក់ចរាចរណ៍, ធ្វើការពុំពេញលេញ ។ រីឯផលប៉ះពាល់សុខភាព រួមមាន ៖ ឈឺក្បាល, អស់កម្លាំង, ខ្ជិលច្រអូស, ពុំស្រស់ស្រាយ, មួរម៉ៅ និងពុំផ្តោតអារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpgpk2CdaCQTzpMPDWpRsdllLluZ8WH0XpSFUIdPDt3a9vaNlnMYe0WbDvTrVNBYCh6FS9R1MoflTGtoNyyjOgKMVrxJdwMjcv_dyQO8jZMCS3zwB0Ulo1Pn10lHta7AqZ4PJFWOJfAceDMQ4PhCnScIAE30pb1LOrW-R4Al9GHzDe99zVt5Aygo_BVAE4/s1080/image_2025-04-11_11-12-47.png

មូលហេតុសម្រាកពុំលក់ មានដូចជា ៖ អារម្មណ៍តានតឹង, ពន្លឺ, សំឡេង, ក្លិន, ការឈឺចាប់ និងការផ្លាស់ប្តូរវេនការងារ រវាងពេលយប់ និងពេលថ្ងៃ ។ បើមានអាការៈសម្រាកមិនលក់ លើស១សប្តាហ៍ ឬប៉ះពាល់ការងារ គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ពីព្រោះបើបណ្តោយបែបនេះ វានឹងប៉ះពាល់សុខភាពកាន់តែខ្លាំង ដូចជា ៖ ផ្លាស់ប្តូរកម្រិតសម្ពាធឈាម, ស្ករ និងខ្លាញ់, ប្រព័ន្ធការពាររាងកាយចុះខ្សោយ, ការផ្លាស់ប្តូរទម្ងន់, ថយចុះសមត្ថភាពផ្លូ.វភេ.ទ, ស្បែកស្រអាប់, ចាស់ជាងវ័យ និងខ្សោយការចងចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsGYF-G1yiZKUw_hvIXO8VB8amzv0rNHeKuLVD5UQzN_56w58plKAKuHtfZtovqhD0dI50lNG8TZ4QJ3c8wj9syxu_fJjR52HGGrW3fXwvxABb5PnDYqXb5bdZxehE95q2gEzpMZQyyhwNXVNi2jEcQ-UvsBavme2Vlps7MoyRDE2-qs0StemiHup3zEp4/s1800/image_2025-04-11_11-12-41%20(2).png

ខាងក្រោមនេះ គឺជាគន្លឹះងាយៗជួយដោះស្រាយបញ្ហាសម្រាកមិនលក់ ដោយពុំចាំបាច់លេបថ្នាំ រួមមាន ៖

១-កំណត់ពេលវេលាសម្រាកឱ្យទៀងទាត់ជារៀងរាល់ថ្ងៃ
២-ក្រោកពីគ្រែភ្លាម ពេលភ្ញាក់ពីសម្រាកពេលព្រឹក
៣-រៀបចំបន្ទប់សម្រាកឱ្យងងឹត ស្ងប់ស្ងាត់ មានខ្យល់ចេញ-ចូលល្អ និងកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់
៤-មិនគួរធ្វើការ, មើលទូរទស្សន៍ ឬអានសៀវភៅលើគ្រែសម្រាក
៥-មិនសម្រាកពេលថ្ងៃ ពីព្រោះនឹងពិបាកសម្រាកលក់ពេលយប់
៦-មិនបរិភោគអាហារល្ងាចច្រើនពេក ពីព្រោះវាធ្វើឱ្យតឹងពោះ សម្រាកពុំស្កប់ស្កល់
៧-កុំផឹកទឹកច្រើនពេលជិតសម្រាក ដើម្បីចៀសវាងការចូលបន្ទប់ទឹកកណ្តាលយប់
៨-ងូតទឹកក្តៅឧណ្ឌៗមុនពេលសម្រាកដើម្បីជួយសាច់ដុំ និងឆាប់សម្រាកលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Hu6x24ZT43EYrrFx2AWYu1SukeZojNlVag39fLV9rFnOnSIE5StaCV0OkwyJi9_fzH1KnztAFdCJ7GvE9ikeWoS0WEEBgOUJSDWO1aHuAANkLYStywIuFfIpRRQzoZIIEwLgptIQjplnqE4sacdQtt-mQaF5TMzLuWYlGRJXf2tvASbadFtA4JhkS_A9/s1200/image_2025-04-11_11-12-41.png

បើបានផ្លាស់ប្តូរទម្លាប់បរិភោគអាហារ និងអនុវត្តតាមវិធីទាំងនេះហើយ ប៉ុន្តែនៅតែសម្រាកមិនលក់ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ពីព្រោះវាអាចបណ្តាលមកពីមូលហេតុអរម៉ូនផ្សេងៗក្នុងរាងកាយដំណើរការពុំល្អ ។ ការត្រួតពិនិត្យអរម៉ូន វីតាមីន និងសារធាតុរ៉ែ គឺអាចធ្វើបានតាមរយៈការពិនិត្យឈាម ហើយការពិនិត្យទាំងនេះនឹងធ្វើឱ្យយើងដឹងពីមូលហេតុសម្រាកមិនលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnrakaZTbYUQ0JpYhcBxMup9S632gTv7fRusMFvjdRSPv0gWfNQ_PUvM3vItEzGOOkbABcz87uIfWU5f2HQWzYYgDUhDXWzTa3TPI_Wg8fKR4yVsJ3Fehen2XfyNLz1RyskAis1kKQ9TQ9CkJlmQ-vsFy4BcqcJ3B_j8RI3y1Elip5N5kr4_ncWB5PJY51/s3000/image_2025-04-11_11-12-44.png

ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ អាចឱ្យយើងដឹងពីអាការៈខុសធម្មតា ឬជំងឺផ្សេងៗ ដូចជា ៖ ការស្រមុក, ការឈប់ដកដង្ហើមពេលសម្រាកលក់ និងជំងឺធ្លាក់ទឹកចិត្ត ដែលសុទ្ធតែជាបញ្ហាសម្រាកមិនលក់ ។ ម្យ៉ាងទៀត ការសម្រាកមិនលក់ នឹងធ្វើឱ្យរាងកាយឆាប់ទ្រុឌទ្រោម កើតជំងឺលើសឈាម ទឹកនោមផ្អែម បេះដូង ដាច់សរសៃឈាមខួរក្បាល និងមហារីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVDDzvPpwzHZG0KNM9gVP0MiPHUkEEofs2W4_vaVV-Gm_jX2cFVnkyX9zpUReEOcAwqLMngGkZfLLSfeQaOP9nq01qAFj9m4PZkLxR8KZNRk5lqUXGgULinXAFGOkXTs23FC8oyjg9tNhZ6Rj_q_XbtffIFIwoKSIzRUznBJsbpRAcxW6aYH8rLz7rlPvT/s1500/image_2025-04-11_11-12-46%20(2).png

ការដោះស្រាយបញ្ហាសម្រាកមិនលក់ ចាំបាច់ត្រូវដឹងពីមូលហេតុរបស់វា និងផ្លាស់ប្តូរទម្លាប់ផ្សេងៗដែលរំខានការសម្រាក ។ ក្រៅពីនេះ គួរផ្លាស់ប្តូរទម្លាប់បរិភោគអាហារ និងភេសជ្ជៈ យ៉ាងហោចណាស់ ចាប់ពី៤សប្តាហ៍ ទៅ៦សប្តាហ៍ ដើម្បីជួយឱ្យឆាប់សម្រាកលក់ និងសម្រាកបានយូរ ៕