Home Blog Page 552

តើកោះណាដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើង?

0

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះនានារបស់ប្រទេសកម្ពុជាយើងហាក់ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារតម្លៃសមរម្យ ទេសភាពធម្មជាតិស្រស់បំព្រង បូករួមជាមួយអាហារប្រណីតៗ ខ្យល់អាកាសត្រជាក់បរិសុទ្ធ និងទីធ្លារធំទូលាយ។ ជាការពិតណាស់នៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានកោះធំៗនិងស្រស់ស្អាតជាច្រើនកន្លែង ដូច្នេះហើយតើលោកអ្នកដឹងទេថា កោះណាខ្លះដែលមានទំហំធំជាងគេបំផុត?

១.កោះកុងក្រៅ៖ កោះនេះស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល ៤១០ ម៉ែត្រ លាតសន្ធឹងសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយរបស់កម្ពុជា ជាប់ជាមួយនឹងឈូងសមុទ្រថៃ។ តំបន់កោះកុងក្រៅមានឆ្នេរចំនួន៧ ដែលឆ្នេរនីមួយៗសុទ្ធតែមានខ្សាច់សក្បុស ល្អស្អាត និងភាពទាក់ទាញរៀងៗខ្លួន។ តំបន់កោះកុងក្រៅនេះក៏ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិជាពិសេសជីវចម្រុះ ចំណែកឯការស្នាក់នៅវិញ ភ្ញៀវទេសចរអាចបោះតង់បានយ៉ាងងាយស្រួលនៅលើទីធ្លាឆ្នេរ ដែលលាតសន្ធឹងជាច្រើនម៉ែត្រ និងអាចចាប់ក្ដាម ចាប់មឹក ឬស្ទូចត្រីនៅទីនោះដើម្បីធ្វើជាអាហារទទួលទានខ្លួនឯងផ្ទាល់តែម្តងក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge4sXU5NUVp20resaEIy8J0lKC0XhwGQ0NQFkmZO2HTumPkWD2OzRg1vi9FDOafyiHmVQ2GIPnG7cv_rdYKYx57lpQmajNMOdVZnQXEFqNQ3CbqyivjVMbmKHiWNtAeXFn-iQX8raqd2QCnTSK8Voh8KWUvo1exR4jT2j0TORSFWD7zY-aJJHVn68FMGIx/s980/image_2025-03-31_13-26-23.png

២.កោះរ៉ុង៖ កោះរ៉ុងគឺជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃដីទំហំ ៧៨ គីឡូម៉ែត្រការ៉េ និងមានកំពស់ ១៣៣ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះនេះគឺជាគោលដៅទេសចរណ៍ដែលពេញនិយមនិងស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម ហើយត្រូវបានគេស្គាល់ថាជា “កោះឋានសួគ៌”។ វាផ្តល់នូវភាពអស្ចារ្យនៃទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM-xPJoJjPnFjj7vJkokuksFVfyYAdcfN_yOKhmn1_beCUD-ZlmTRRMyLjJBdyemRZDWADBiQtifil4oR7KBDkmapYfvaommHjTntvr4ighq3-geiqDGvorGeHFhd8eI_hBpMq5YsNHEXlES66WmEu-Y7HI6oVAv57cEuRHKpyqKnT5_9Ee2ZZVcHlbGnn/s1280/image_2025-03-31_13-26-24.png
៣.កោះថ្មី៖ កោះថ្មីមានទីតាំងស្ថិតក្នុងឧទ្យានជាតិរាម ខេត្តព្រះសីហនុ ដែលមានផ្ទៃដី ៤០ គីឡូម៉ែត្រការ៉េ និងមានឆ្នេរ ២៧ គីឡូម៉ែត្រ។ កោះដ៏ស្រស់ស្អាតនេះ គ្របដណ្ដប់ដោយដើមឈរតូចធំរាប់ពាន់ដើម បង្កើតបានជាម្លប់ ក៏ដូចជាទិដ្ឋភាព សោភណ្ឌភាពស្រស់ស្អាតទាក់ភ្នែក ទាក់អារម្មណ៍ និងមានភាពស្ងប់ស្ងាត់បំផុត សម្រាប់ភ្ញៀវទេសចរណាដែលចង់បានភាពស្ងប់សុខក្នុងផ្លូវអារម្មណ៍នោះ “កោះថ្មី” ទំនងជាគោលដៅលំហែដ៏ស័ក្តសមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EB9qwAwM6GnJ3Ocvj-Uh97mToi3_2fh60OHqJaAuIj7GU0ujw7YQe7nRiGRNw_u6Gjb6JGcMHOphrbh9uPvpITtVSJO0dmjyDpCyeuwkB8gmHLK83AMRvnRmQvswUK1-Fue7AfmVYQVbpAGokmFHane1DWxQ6XpsKoq_HIWeTSKKAOcoEnCYRH2lXmtd/s1280/image_2025-03-31_13-26-24%20(2).png

៤.កោះរ៉ុងសន្លឹម៖ កោះរ៉ុងសន្លឹម ជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលកោះនេះមានចំងាយប្រហែល ៤ គីឡូម៉ែត្រពីកោះរ៉ុង។ វាមានទំហំផ្ទៃដី ៥ ពាន់ហិកតា និងមានឆ្នេរខ្សាច់លាតសន្ធឹងជាង ១ គីឡូម៉ែត្រ។ កោះរ៉ុងសន្លឹមបានជួយអភិវឌ្ឍជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងច្រើន បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជាយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLZOLSMH-JJdKNkVoHfI0z4NFpcNGcIHOAHdF5TiaLr1bI0VKGIRRAI2CBEzbL2vfU9ZgA33-aTQdQmpXzvYyJzgw1-_6EvH_mIEzf6_kADRYQy2s6B8Q14s2qkj1FcVQibD5Iesh2bgbNSZLwo0IOPF3M3cZa9HUUFZ6BqtzGy09qKFXQKqrFgR3mSEEY/s1280/image_2025-03-31_13-26-25.png
៥.កោះសេះ៖ កោះសេះមានទីតាំងនៅឈូងសមុទ្រថៃ ក្នុងឧទ្យានជាតិរាម ខេត្តព្រះសីហនុ។ វាមានចម្ងាយ ១.៥ គីឡូម៉ែត្រខាងត្បូងកោះថ្មី ដែលកោះនេះមានវិសាលភាពទំហំ ៥០០ ហិចតា ហើយសព្វថ្ងៃពុំទាន់ឃើញមានភ្ញៀវទេសចរណ៍ច្រើនទៅកំសាន្តនៅទីនោះនៅឡើយទេ។ ប្រសិនបើបងប្អូនមានបំណងចង់ទៅទស្សនាកន្លែងនោះ បងប្អូនអាចទៅកំពង់ផែកោះខ្យងរបស់ខេត្តព្រះសីហនុ រួចស្នើរទូកដែលមានទិសដៅទៅកោះថ្មី ដើម្បីជូនទៅកោះសេះ ព្រោះកោះថ្មីខេត្តព្រះសីហនុមានចម្ងាយជិតកោះសេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-RJGD-adBXWSzxYh3DozjK2FNfbUfbzS91Oe72JnzVC3Al6wAz57PWBtRn-A4HDZokhGX7UaArhFmNK18QNkloizlha73oWEsdEtBEIwldJ55V88x2dMhpqlSWBCRNKjrwi1gpe8O6jJan1NWJyqzWpXBmu5IP71Sp9WRxPvU1QHw7FFxJ7Vv6HdER5Q/s1280/486588773_1077510684420272_3274822783342388032_n.jpg

ជំនឿក្នុងធម្មជាតិ! បើប្រទះឃើញសញ្ញាទាំងនេះ គេតែងចំណាំថានឹងមានគ្រោះធម្មជាតិកើតឡើង

0

បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប មនុស្សតែងព្យាយាមបង្កើតឧបករណ៍ជាច្រើនដែលអាចជូនដំណឹងដល់មនុស្សមុនពេលមានគ្រោះធម្មជាតិកើតឡើង ដើម្បីអោយមនុស្សអាចរកដំណោះស្រាយក្នុងការទប់ស្កាត់ រឺការពារខ្លួនបានទាន់ពេលវេលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAtaD0PPmxfoJzz_0bnMZtxq_rIaKXv0k-0tHf9_Fk1LOwLG167vfJVlDc1VaqMBCqVYdKlag5f-fFAdIn3ZtXu3TD6Mk0gx4OAPe2OAzvTxienSOw5wihYaHGuyxTgJn1xDXcOHHpz8JxHLA1yFh8-wfo-iEdMUb1TATxThKELr5XB-oYGSEtsI8Ew7Fi/s1600/image_2025-03-31_13-21-36.png

ទន្ទឹមនឹងនេះផងដែរ នៅមុនពេលមានគ្រោះមហន្តរាយម្ដងៗធម្មជាតិក៏អាចបញ្ជូនសញ្ញាអោយមនុស្សបានដឹងមុនផងដែរ គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍លើវាប៉ុណ្ណោះ។ ដូច្នេះមកដឹងពីសញ្ញា ដែលធម្មជាតិចង់បង្ហាញថាវាអាចនឹងមានគ្រោះធម្មជាតិកើតឡើងដូចខាងក្រោម៖

១. អក្ការៈរបស់សត្វខុសប្រក្រតី៖ បើអ្នកសង្កេតឃើញសត្វធ្វើផ្លាស់ទីដោយរត់ រឺហោះហើរជាហ្វូងធំៗ រឺសត្វមានភាពជ្រួលច្រប់ថប់បារម្ភ នេះអាចបណ្ដាលមកពីពួកវាមានញ្ញាណម្យ៉ាងដែលអាចចាប់បានសញ្ញានៃគ្រោះធម្មជាតិណាមួយ ដែលរៀបនឹងកើតឡើងហើយ ដូចនេះមនុស្សគួរមានការប្រុង..ប្រយ័ត្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmTPf-5qItfEhlavKgfrNAJQk4TpgMudcxJ5OGl98yJGD7yuYxie5AvRlzsyDbVLnnTqikbRcSyRrgTlXe_5a9tCn1lJCJE_wYkeMACqDFdWtS-rMD8HSP8IskCANpue3Jqbfjo5MabyLuYgHbiv-AD74ZWWiyf8wPLd9pZjPYSUXiF-NfX2IwnIsvHrt8/s962/photo_2025-03-29_11-48-41.jpg

២. ប្រទះឃើញសត្វសមុទ្រដែលរស់នៅទឹកជ្រៅ៖ ប្រសិនបើអ្នកប្រទះឃើញសត្វសមុទ្រមួយចំនួនដែលរស់នៅតែក្នុងទឹកជ្រៅ អណ្ដែត រឺទើរនៅលើឆ្នេរសមុទ្រ នេះអាចជាសញ្ញានៃភាពមិនប្រក្រតីដែលកើតមាននៅក្រោមទឹកដែលវារស់នៅហើយ។ សត្វត្រីដូចជា Oarfish Anglerfish រឺ សត្វផ្សេងទៀត ដែលរស់នៅតែក្រោមទឹកដ៏ជ្រៅ បែរជាខំហែលឡើងមកខាងលើ បានន័យថាមជ្ឍដ្ឋានដែលវារស់នៅមានការប្រែប្រួល ហើយវាមានភាគរយច្រើនក្នុងការកើតមាននូវការរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhimL7O0ebx906s-Hcc-H8rC2L9vgXcZDC5Q53VG7m1vrsbGJjt46BKPChzWf2_tSto1QyLetYlYM7HC3d7nFVBVnCDhTcTP5fhC0Mro1pWALLCLbFLThmIFutkXizUN6ojep1wU7PTC3OAcuiMaLmVshG0WQ6clT0uVPxBIicZZorB5NQqUde98_yRiWQ8/s1000/photo_2025-03-29_11-48-42.jpg

៣. ស្ថានភាពទឹកសមុទ្រ៖ បើសុខៗស្រាប់តែឃើញទឹកសមុទ្រស្រកចុះខ្លាំងពីច្រាំង នោះអ្នកគួរធ្វើដំណើរចាកឆ្ងាយពីទីនោះអោយបានកាន់តែឆាប់ កាន់តែល្អព្រោះវាជាសញ្ញាមុនពេលមហាសមុទ្របញ្ជូនរលកយក្សស៊ូណាមីមកកាន់ផ្ទៃគោកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihWIudjRGp8tp4Pl72a7Y0rDno5456JkQSPueXwSCRvq56ca3sfz6DA-bspv5h1mP_lesAGu9H8GTvlBRP2wCEMkXgY1k_7nAz71zGZwVx6GLn9TFIe5TEC2FWOm2cMzD8f-CU_hw6j1Z0Fd5AfRNPN4uAg6I15c5f9XjLm2gwrFTwHaQoywKC8GtSvR6v/s1280/photo_2025-03-29_11-48-44.jpg

៤. ការព្រឺរោម រឺបះសក់ខណៈមេឃកំពុងងឹត៖ ប្រសិនបើនៅទីវាលកំឡុងពេលមេឃងងឹតមានពពកខ្មៅ ហើយអ្នកចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រណុក ហើយសក់ក្បាលរបស់អ្នកបះឡើងត្រង់ទៅលើ អ្នកគួរប្រញាប់រត់ចូលកន្លែងសុវត្ថិភាពដូចជា៖ ក្នុងផ្ទះ រឺអគ្គារ, ក្នុងរថយន្ត និងជៀសឆ្ងាយពីដើមឈើ, តំបន់មានទឹក, ទីតាំងដែលមានលោហៈធាតុ និងចរន្តអគ្គិសនីជាដាច់ខាត ព្រោះនេះជាសញ្ញានៃរន្ទះបាញ់ដែលអាចនឹងកើតមានក្បែរៗអ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhubDCZVAggeLWKIp0Juzq2HJbnwJUf9NAmAR37TDYhdxIjBLflLMxMarCVRU20zvaL7Z-d1UUs62Fn-yjfeMUPr5TDL6KDg6pnlhlRzEvRtn44bEDX4eajR5N6_vcF0UdW4Myqx8sohkVk3WN_KveXHTxE_cp9_3THIp_1nwWDbn104JZXTM8rclZdTEW5/s1280/photo_2025-03-29_11-48-45.jpg

ទាំងនេះ មិនមែនគ្រាន់តែជាការលើកឡើងរបស់មនុស្សពីមាត់មួយទៅមាត់មួយនោះទេ ប៉ុន្តែវាគឺជាការពិត ដោយសូម្បីតែអ្នកវិទ្យាសាស្រ្តក៏យល់ស្របនឹងការយល់ឃើញនេះដែរ ព្រោះវាមានហេតុផលសមស្របពិតប្រាកដមែន។

«ប្រាសាទភ្នំពណ្ណរាយ» ជាប្រាសាទបុរាណខ្មែរដែលមានអាយុកាលជាង ១ ពាន់ឆ្នាំ ស្ថិតនៅខេត្តកំពង់ឆ្នាំង

0

«ប្រាសាទភ្នំពណ្ណរាយ» ដែលស្ថិតនៅលើកំពូលភ្នំមានកំពស់ប្រមាណ ១៤០ ម៉ែត្រក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គឺជាប្រាសាទបុរាណខ្មែរដែលមានអាយុកាលជាង ១ ពាន់ឆ្នាំហើយ ខណៈបច្ចុប្បន្នប្រាសាទនេះរៀងឯការបន្តិច ដោយសារមិនសូវមានភ្ញៀវទេសចរមកទស្សនាកម្សាន្តនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2zCDSVov4yvS4VxfY6dMK1ruHU4DL_Tb0lyZXQMPz1WOQhsjqboujpiv4tmF7lSWyPomO_8N-abahvl_dvaoDNZZ1HXjBLbSdYJlXDZSNt29LYFSps_CQ9XvNi6UkHB8b7Ps8jCj0GWB2Vito6IUvFna6iMnl6cC_f4-tkOAVh85Ggsvhka5RLJIZN7o/s2048/483065357_965605662434769_1469661484987614041_n.jpg

ប្រាសាទភ្នំពណ្ណរាយមានប្រាង្គពីរបែមុខទៅទិសខាងលិច កសាងឡើអំពីឥដ្ឋ និងថ្មភក់នៅអំឡុងសតវត្សទី ៩ ដោយបុព្វបុរសខ្មែរ ដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនា។ ដើម្បីធ្វើដំណើរទៅកំសាន្តនៅប្រាសាទដ៏ចំណាស់មួយនេះ ភ្ញៀវទេសចរត្រូវជិះរថយន្ត ឬទោចក្រយានយន្ត ឆ្លងដរចម្លងនៅចំណុចផែនៅចុងកោះផ្សារក្រោម ក្នុងភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ទៅកាន់ទីរួមស្រុកកំពង់លែង ហើយត្រូវបន្តដំណើរតាមផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហម ប្រមាណ ៣០ គីឡូម៉ែត្រទៀតទើបទៅដល់គោលដៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy0sPnZyc4xLoUXZkkUf0xYwlqSS-UVIWTL8kmS57nfEPbRrrhDNDbBD8hyphenhyphenU0_hHaB4ru_QcVYhuQ3t9ifBgujCVppTjbTt_eFBoB-znA8tB7XYHVkF7quRnMnQoUQk9SeP76zseLTvWrcqr3GRnXz9icfDYf-lVS2LVYNMRw26p9iPhJsFL7XyhcnGIV6/s2048/484320108_965605699101432_1962355117081351862_n.jpg

នៅពេលទៅដល់លោកអ្នកត្រូវឡើងជណ្តើរបេតុងចំនួន ២០៨ កាំទៀត ទើបទៅដល់ប្រាសាទពណ្ណរាយតែម្តង។ នៅលើកំពូលភ្នំលោកអ្នកនឹងបានឃើញតួរប្រាសាទ ២ ឈរទន្ទឹមគា្ននៅ លើទំហំផ្ទៃដីប្រមាណជាង ៥០ ម៉ែត្រ ៤ជ្រុងតែប៉ុណ្ណោះ។ នៅក្នុងប្រាសាទគេមិនមានឃើញអ្វីសេសសល់នោះទេ ដោយសារប្រាសាទបានរងការខូចខាតទ្រុឌទ្រោមយ៉ាងច្រើន ដោយកត្តាធម្មជាតិ និងទៅតាមវ័យចំណាស់របស់ប្រាសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJN_1vzPhmvCfDRmMzvrh1_N_9Hn7KqsxfHnri7D2ixxaWCLnWxrUVDqitqN3vVf-bNlRopdIeuxF7VgdK8DdGC6kpCU6a6tHuwwi4kwJ0ohIbPor0YUbLLIy47EC-8Rl_E1XKzEFOzHOiZcoqW8l4bFNmSFVtYtS1orSKsxYcmYSKDVZR6wL0YF2EWcAs/s2048/484332216_965605635768105_5643312060671330716_n.jpg

បច្ចុប្បន្នប្រាសាទភ្នំពណ្ណរាយត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ ដោយសារតែប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លាំង ដូច្នេះត្រូវតែមើលការគាំពារ ដើម្បីកុំឱ្យប្រាសាទបាក់រលំតែប៉ុណ្ណោះ ហេតុនេះទាន់ប្រាសាទនៅមានរូបរាងល្អ ភ្ញៀវទេសចរដែលបានទៅលេងខេត្តកំពង់ឆ្នាំង គួរទៅទស្សនាប្រាសាទភ្នំពណ្ណរាយឱ្យបានម្តងក្នុងមួយឆាកជីវិត៕

រញ្ជួយដីផ្ទួនៗ! មីយ៉ាន់ម៉ាកើតគ្រោះរញ្ជួយដីជាថ្មីធ្វើឱ្យពលរដ្ឋស្លា.ប់ កើនឡើងរហូតដល់ជាង១ពាន់នាក់

0

ប្រទេសមីយ៉ាន់ម៉ា ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ា បានកើតគ្រោះរញ្ជួយដីជាថ្មី មានកម្រិត៥.៩រិចទ័រ ស្ថិតនៅតំបន់ម៉ាត់តារា ភាគពាយ័ព្យទីក្រុងម៉ាន់ដាឡៃ កាលពីវេលាម៉ោង៣និង៣៨រសៀលថ្ងៃទី២៩ ខែមីនា ដែលធ្វើឱ្យពលរដ្ឋស្លា.ប់ ដោយសាររញ្ជួយដីកើនឡើងរហូតដល់ជាង១,៧០០នាក់, រងរបួសជិត៣,៥០០នាក់ និងបាត់ខ្លួន៣០០នាក់ ។ គ្រោះរញ្ជួយដីលើកក្រោយនេះ គឺមានកម្លាំងញ័រខ្លាំងប្រហាក់ប្រហែលនឹងគ្រោះរញ្ជួយដីលើកដំបូងដែលមានកម្រិត៧.៧រិចទ័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTN3t9-hME6ovicYRU2PZhDcB_la_q1C3srLXDB8HSym6P5xbqTXgUhvDLPnlhHHgDBDCIYLguVC5G66QefKrabmO8uS_rAi4VKT8eSopPakLXCaBSiObhmOng1lHjxABCVMpNBzX-69pN2EPDAF3Rvh3XhElU5onPXE1eLdal95iPfugbB1lcK9G072f7/s770/image_2025-03-31_11-15-14%20(3).png

ភ្នាក់ងារសង្គ្រោះបានស្វែងរកមនុស្សបាត់ខ្លួននៅក្រោមអគារបាក់បែកចំនួន៤ មានកម្ពស់១១ជាន់ នៅទីក្រុងម៉ាន់ដាឡៃ ដែលបានដួលរលំដោយសាររញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ បើគិតមកដល់ថ្ងៃទី៣១ ខែមីនា គឺភ្នាក់ងារសង្គ្រោះបានជួយសង្គ្រោះមនុស្សជាប់នៅក្រោមអគារ ចំនួន២៩នាក់ និងរកឃើញសាកសព ៩នាក់ ។ ភ្នាក់ងារសង្គ្រោះនៅតែព្យាយាមស្វែងរកមនុស្សនៅក្រោមអគារបន្ត ក្រោយពីមន្ត្រីកាកបាទក្រហមអន្តរជាតិប្រកាសថា មានមនុស្សជាង៩០នាក់ទៀតជាប់នៅក្រោមអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguhoLJbedL3ZyjDW-9BD3Eif2wH1zsuWUg3n0K9_nyqYd_lNUx_TMcLz5QGNJY3QpL4BHCbM65AMnBKCexrXg1UtfZ0s5j1JI43ifxaAYtwPsD2z8LrXK4U5QKdbaMP9StxmM52oJoOLvadPV_EgE7y3FUVxRJwdL-NpWjQU-wfgZu9lADJte7jqIjLxeO/s696/photo_2025-03-31_10-40-16%20(2).jpg

ចំណែកការស្វែងរកមនុស្សបាត់ខ្លួនទៅទីក្រុងសាកាយ ដែលស្ថិតនៅក្បែរចំណុចកណ្តាលគ្រោះរញ្ជួយដី គឺភ្នាក់ងារសង្គ្រោះបានរកឃើញសាកសពនៅក្រោមអគារបាក់បែក ចំនួន៨៨នាក់ និងជួយសង្គ្រោះមនុស្សចេញពីអគារបាន ចំនួន៣៦នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihgKsrE7-1-aAje8f-XxXa5rM_obdLk2N4EyG0K_3LkCz_szeN541aCZibfxHvIhP1THPnJ3YxPeEGMFZnxvFljmG46903lWVzW7GAbBUqz34Fzw5HuAkuooxGvIl9CB76Ak6NM4Q_B3PECdc4T6SGgaw1iy0FOOsHIoaWGVWBq5KDBZ-UpVFu1wTnSexX/s696/photo_2025-03-31_10-40-16%20(3).jpg

មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing និយាយថា ចំនួនពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ដោយសារគ្រោះរញ្ជួយដី បានកើនឡើងរហូតដល់ជាង១,៧០០នាក់, រងរបួសជិត៣,៥០០នាក់ និងបាត់ខ្លួន៣០០នាក់ ។ ប្រទេសមីយ៉ាន់ម៉ាសន្និដ្ឋានថា ចំនួនពលរដ្ឋស្លាប់ដោយសាររញ្ជួយដីនឹងកើនឡើងច្រើនជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDUwghRat5OXh25hB4o3MfJGWtRkshTtlOQPHzBJ2Dj8iteAr1nP9aCgsFkP-erCNDy28Trr9Qm85f1NfjtR_vt0yE9biu3pY7Mq4hkKHIXEST42hZ62srGW4YF_QqtRDDOhuajWs6fnWPqf7bb4WQUu-gM_5qHSoo2uGkNfz8OnAJ1V_XKeaD7AtK_y1Y/s696/photo_2025-03-31_10-40-16%20(4).jpg

កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យភ្នាក់ងារសង្គ្រោះបរទេសរាប់រយនាក់ធ្វើដំណើរមកមីយ៉ាន់ម៉ា ដើម្បីស្វែងរកពលរដ្ឋបាត់ខ្លួននៅក្រោមអគារបាក់រលំក្នុងតំបន់ជាច្រើន ដោយសាររញ្ជួយដីកម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ។ ភ្នាក់ងារសង្គ្រោះមកពីប្រទេសឥណ្ឌា ចិន ហុងកុង និងថៃ បានធ្វើដំណើរមកដល់មីយ៉ាន់ម៉ា ព្រមទាំងផ្តល់ជំនួយឱ្យមីយ៉ាន់ម៉ាផងដែរ ។ រីឯម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៊ី ក៏បានបញ្ជូនភ្នាក់ងារសង្គ្រោះមកមីយ៉ាន់ម៉ាដូចគ្នា ខណៈកូរ៉េខាងត្បូង តៃវ៉ាន់ និងវៀតណាម នឹងបញ្ជូនភ្នាក់ងារសង្គ្រោះនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9NrO2eBx4awvbVUvAnZA70GqPqITpkpcGjnGr4MOI8Cyo_fZw6txUXKwXX4pdwGVQPDZobvpjkBVeh688T86rGDhZ4SBj3iAOgEcN-qdRQbWphFU8DVFW55eMQh4P0sjAd5Qx9mjvc7PPfsGyIRpm-CBpO9YIasYTPcTikdng3v7cO2WyT4zdwxnmUlqO/s600/photo_2025-03-31_10-40-16.jpg

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីជាថ្មីមានកម្រិត៥.៩រិចទ័រ នៅតំបន់ម៉ាត់តារា ភាគពាយ័ព្យទីក្រុងម៉ាន់ដាឡៃ ប្រទេសមីយ៉ាន់ម៉ា កាលពីវេលាម៉ោង៣និង៣៨រសៀលថ្ងៃទី២៩ ខែមីនា មានឥទ្ធិពលមកដល់ខេត្ត២ របស់ប្រទេសថៃ គឺខេត្តមេហុងស៊ន និងខេត្តឈៀងម៉ៃ ។ រញ្ជួយដីនៅតំបន់ម៉ាត់តារា គឺស្ថិតនៅឆ្ងាយពីស្រុកប៉ាងម៉ាផា ខេត្តមេហុងស៊ន របស់ថៃ ប្រមាណ៣៣២គីឡូម៉ែត្រ ៕

អគារ Baiyoke Sky Hotel មានកម្ពស់ខ្ពស់ជាងគេនៅប្រាទូណាម ទីក្រុងបាងកក បានប្រកាសថា អគាររបស់ខ្លួនគ្មានស្នាមប្រេះដោយសាររញ្ជួយដីទេ គ្រាន់តែរបកថ្នាំ

0

ប្រទេសថៃ ៖ អ្នកគ្រប់គ្រងអគារ Baiyoke Sky Hotel បានប្រកាសទៅកាន់សាធារណជនថា អគារនេះគ្មានស្នាមប្រេះ ឬផ្អៀង ដោយសារគ្រោះរញ្ជួយដីនៅទីក្រុងបាងកក កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ទេ ពីព្រោះអគារនេះត្រូវបានបានសាងសង់ឡើងដើម្បីទប់ទល់នឹងការរញ្ជួយដីកម្រិតខ្លាំងបំផុត បើធៀបនឹងអគារផ្សេងៗ ។ ការប្រកាសបែបនេះក្រោយពីមានការចែកចាយរូបភាពអគារ Baiyoke Sky Hotel ក្នុងបណ្តាញសង្គមថា មានស្នាមប្រេះក្រោយរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Z11towhnzybPb2g7hs-X5f4FP8DPjtY5B1rz6q9cAdLZYeEfqvZhcxd430vgsrpliAwdU493hfIqndz20QaOyAll-I2_3fSiJATVDKdGWClZxT2qNZeacLY3ehXsXB5NGQRFTkpEaxqAAI69uw9vKDC7vxnumoRUXI9pjTo7CCcf6FknWUg1cCEtH1LV/s2048/485987138_1286301663218446_4119907714492301298_n.jpg

កាលពីរសៀលថ្ងៃទី២៨ ខែមីនា កន្លងមក មានគ្រោះរញ្ជួយដីកម្រិត៧.៧រិចទ័រ កើតឡើងនៅកណ្តាលប្រទេសមីយ៉ាន់ម៉ា និងបណ្តាលឱ្យកម្លាំងរំញ័រមានឥទ្ធិពលមកដល់តំបន់ភាគខាងជើង ភាគកណ្តាលប្រទេសថៃ រួមទាំងទីក្រុងបាងកក ។ ហេតុការណ៍នេះធ្វើឱ្យអគារនានាក្នុងទីក្រុងបាងកក បាក់រំលំជាបន្តបន្ទាប់ ដូចជា ៖ អគារកំពុងសាងសង់ក្នុងតំបន់ចាក់តុចាក់ ជាដើម ។ ក្រោយមក ក្នុងបណ្តាញសង្គមមានការបង្ហោះរូបភាពអគារ Baiyoke Sky Hotel មានស្នាមប្រេះ និងផ្អៀងអគារ ក្រោយកើតរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW5J4btHlSN1v_zIboX4vKkP1__4Fm5wO9R0cY-Ahe_Ff8DkgHB4bWPXzF73xG_V9ix1HVAgg5v4PSgdaRb_BFTu3yMdViDZEJpSOyIjD3QO7ZXYldIauYVKqNIn3fT2-kbT2zh90aRWo8ih76NnAaOFWQ8Dr8dkkU9FtO4SvuDmTgN7bqINzZb8gApYR2/s537/photo_2025-03-31_09-30-22.jpg

ក្រោយមានការចែកចាយរូបភាពអគារ Baiyoke Sky Hotel មានស្នាមប្រេះ អ្នកគ្រប់គ្រងសណ្ឋាគារនេះបានសរសេរក្នុងហ្វេសប៊ុកផេកឈ្មោះ «Beerbaiyoke» ថា ៖ មនុស្សភាគច្រើនអាចរង់ចាំការបង្ហោះរបស់យើង ការបង្ហោះយឺតយ៉ាវ ដោយសារយើងជាប់រវល់ជាមួយភ្ញៀវ និងពិនិត្យសណ្តាប់ធ្នាប់ជាមួយវិស្វករក្នុងអគារ ។ មានការផ្ញើសារជាច្រើនមកយើង សូមអរគុណចំពោះការបារម្ភ នេះពុំមែនជារញ្ជួយដីលើកទី១ ទេ ។ យើងមានជំនាញលើការផ្តល់សុវត្ថិភាព និងទទួលខុសត្រូវភ្ញៀវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYypYufcMpRBNwVWYz2mqrNJF0p1xYDPB7_W8EpmoWVGOx1sBJNf_aLNc1ZkLpT-3k8y6O1IiuGaGTSkN_hx8lDb7iMzq_FLeZ95zdS_JEC7G_MhwQYfx2pvy1eQn4C13fiWxIfpQgGOcpd8UUsMe-N75RC8g1VjvYoJcTKhwUzbN6P9r35jIHMzYxcvFk/s2048/486651296_1286301676551778_1751034275954375730_n.jpg

យើងទទួលដំណឹងថា អគារ Baiyoke Sky Hotel មានស្នាមប្រេះ និងផ្អៀង គឺពុំមែនជាការពិតទេ វាគ្រាន់តែរបកថ្នាំប៉ុណ្ណោះ កន្លងមក ក៏របកថ្នាំដែរ ។ អគារនេះមានបិទស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម ពេលខ្លះ វារបកថ្នាំ ប៉ុន្តែយើងនឹងរៀបចំឱ្យស្អាតឡើងវិញ ។ រីឯអគារផ្សេងៗនៅក្បែរនេះពុំខូចខាតទេ យើងពុំបារម្ភឡើយ ពីព្រោះយើងមានទំនុកចិត្ត ប៉ុន្តែយើងបារម្ភពីអារម្មណ៍ភ្ញៀវមកស្នាក់នៅ ។ អគារត្រូវបានសាងសង់ឡើងដើម្បីទប់ទល់នឹងការរញ្ជួយដីខ្លាំងបំផុត បើធៀបនឹងអគារផ្សេង ។ Baiyoke Sky Hotel នៅតែជាអគារមានកម្ពស់ខ្ពស់បំផុតនៅទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglGNakhO0t_ceqBGOcaGtlU6VH-bdbfDxIGEsaWnzRkAYZOAdRk57uQYP9uqZm78laI7c9al1z-ubcSLjgPhXDBzEufDfFB-df41pJmQhMd7ZSN-B3fRU0qs0IBs_v6-248U2rMrzGla5VpIgRFl8lh-K-Egeq529dE7niDfHmDeVbFchfjUBu2VdJLqcM/s600/487455106_1286301633218449_2528358954007937344_n.jpg

ខាងសណ្ឋាគារបានត្រួតពិនិត្យរួចហើយ គ្មានអ្វីខូចខាតសូម្បីតែបន្តិច ។ រីឯនៅចំណុចងាយរងផលប៉ះពាល់ដោយសាររញ្ជួយដី គឺកញ្ចក់របស់សណ្ឋាគារ ហើយបើតាមការពិនិត្យឃើញថា គ្មានស្នាមប្រេះកញ្ចក់ទេ ។ អ្នកសាងសង់សណ្ឋាគារបានសាងសង់ឱ្យវាអាចទប់ទល់នឹងគ្រោះរញ្ជូយដីខ្លាំងជាងអគារផ្សេងៗ ដើម្បីបង្ការការខូចខាច ឬបាក់រលំអគារ ។ នេះបើតាមការលើកឡើងរបស់អ្នកគ្រប់គ្រងអគារ Baiyoke Sky Hotel ៕

កម្ពុជា ផ្តល់ជំនួយ១០មុឺនដុល្លារ និងបញ្ជូនមន្ត្រីជំនាញចូលរួមសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា

0

រាជរដ្ឋាភិបាល បានប្រកាសផ្តល់ជំនួយបន្ទាន់ៗភ្លាមៗទៅកាន់ ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏អាក្រក់មួយបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqse-_Mi4WQ1kwK7jK_442tAjlGRCW6F38zWeDiSyTd_ZnVEtHPib7RPw8SgHoXrNm5k4pHJp9N7HGEEbv1MMb_5ag6TMsrwysSbWnTUtHu0BBHMvtKPTtEYqd9S7lDlopc-11AoAAwuaHXF5BDikVHEYBn84KAjBWImtWt2HpGGjzBrFymX7Jj7OSqgYG/s770/image_2025-03-31_11-15-14%20(3).png

បើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា៖”កម្ពុជាបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ ដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipEiibOinBRl8BgpwXj16nTJ1KkR1ti6o7ScXb8hxvy35avqlvHA_o4ORMV7f2irNYRwh3-3yti9H7EcMyQqXSTp0ChjQmPKUV9JibcUWDeB5kazGF7f_Gd4vTiMbgfTnVHaAqrEVWX59LJmnXu59Txpy9plZARbHXbCajkwQwYe_nTEXu3ez8zsYsxsVp/s750/image_2025-03-31_11-15-14%20(2).png
បន្ថែមពីនេះ កម្ពុជា ក៏បានចាត់បញ្ជូនមន្ត្រីចំនួន ០២រូប ដើម្បីចូលរួមជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ក្នុងបេសកកម្មអន្តរាគមន៍សង្គ្រោះគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌល សម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzaKAl-iDC6WpPk7X-_jY59fC1v5Ds2ApO-cpira-hIbyroROV8Fm3wHc5T4SsC5tRcn0Pb31cOm3nKs7LycAqIVq6dpcV53hEH5Vl0Znl4TkhhfWl4GYhD9Ab42EXNvQ64Z-D3t7-GkSXPhqV8k8XhXkT5rtCy7WHIPLupdnTkqO1XpFbxi8KzAbxQwqN/s800/image_2025-03-31_11-15-14%20(4).png

មន្ត្រីដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងបេសកកម្មខាងលើ គឺជាការបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជាដោយឈរលើស្មារតីសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងពេលវេលាដ៏លំបាកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieeQnh3AdgecMeD8aEoF_-jx4rYFRmQoLWdMl7-TZs8rL17uZDaWH9hDHACcB7067T5a5Tl8c7_R-Kzz2FJZS_KkMv4kwIgCpDvlzmnkvaSp-iCVMuqlB_gBV2OoFiRwWEyGi2Wc5ZBwnjGu-W7TY3WmOr6Z_ewZAeME1KymD4A3uQhRmFct0FR1cKJ2Fs/s900/image_2025-03-31_11-15-14.png

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្លាំង ៧.៧វ៉ិចទ័រ បានបង្កការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ា ដោយធ្វើឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់ និងរបួស ខណៈមនុស្សរាប់មុឺននាក់ទៀតបានបាត់បង់ទីជម្រក៕

គួរឱ្យព្រឺសម្បុរ! មកស្តាប់ការទស្សន៍ទាយពីហេតុការណ៍គ្រោះរញ្ជួយដីនៅថៃត្រឹមត្រូវ១០០%

0

ប្រទេសថៃ ៖ ក្រោយពីទីក្រុងបាងកក កើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយសារទទួលកម្លាំងរំញ័រពីរញ្ជួយដីនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឱ្យអគារកំពុងសាងសង់ជាច្រើនកន្លែងនៅទីក្រុងបាងកក បាក់រលំជាបន្តបន្ទាប់ ដូចជា ៖ អគារនៅតំបន់ចាក់តុចាក់ បានធ្វើឱ្យពលរដ្ឋថៃចែកចាយការទស្សន៍ទាយពីគ្រោះរញ្ជួយដីនៅថៃរបស់គ្រូទាយដ៏ល្បីល្បាញម្នាក់ក្នុងបណ្តាញសង្គម ។ ការទស្សន៍ទាយនេះ គឺតាំងពីខែធ្នូ ឆ្នាំ២០២៤ គឺត្រឹមត្រូវ១០០% ស្តាប់ហើយគួរឱ្យព្រឺសម្បុរខ្លាំងណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OmVkRtqqSb8ZHwoFxP-qBI_j3RxYfCgk7XHfXuJUMl2d5Nqh_L2q9ZQumjkLvqZ3MFK5d1Z-hv_ztqy-KttKk-o2mI6v6hCag4fJJkn8WTkTeDkuPgnVQiCfAoc_dGYYbESGCQgQibYaIcLvVnjA60CYVH4WGVaAXWfStUmu0Xg4GTadImFbqHU4pGIo/s640/photo_2025-03-29_16-18-08.jpg

ពលរដ្ឋថៃនៅតែតក់ស្លុតចំពោះហេតុការណ៍រញ្ជួយដី កាលពីរសៀលថ្ងៃទី២៨ ខែមីនា កន្លងមក ដែលមានចំណុចកណ្តាលនៅប្រទេសមីយ៉ាន់ម៉ា និងមានកម្លាំងរំញ័រឆ្ងាយមកដល់ទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនរបស់ថៃ ។ ក្រោយរញ្ជួយដី អ្នកលេងបណ្តាញសង្គមថៃបានចែកចាយការទស្សន៍ទាយពីគ្រោះរញ្ជួយដីនៅថៃរបស់អ្នកស្រី ប្រាយ ក្រាស៊ិប ដោយសារការទាយរបស់អ្នកស្រីពីហេតុការណ៍កើតឡើង គឺត្រឹមត្រូវគ្មានខុស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqDNFsfOT6UhM6wAee9VquaB3i-AJLpo3g3TevkNKz6BhGFikfuRa6NDk1HCTwPYe69gELhNx6Z736e2dRsxwxav9bCRprdgqmydKSm2qhC6UAVFtg15r31d4URPo-eIn2Patx0gesUePTOCLybN_qspwc0noggznclwnN1nhumEGdpN4lIUd0mBdXK4Sx/s480/photo_2025-03-29_16-18-34.jpg

អ្នកស្រី ប្រាយ ក្រាស៊ិប ធ្លាប់បានទស្សន៍ទាយពីគ្រោះរញ្ជួយដីក្នុងយូធូប (YouTube) ថា ក្នុងចន្លោះចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ គឺនឹងមានគ្រោះរញ្ជួយដីខ្លាំងក្លាកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ហេតុនេះ ខេត្តរបស់ថៃដែលនៅជាប់ព្រំដែនមីយ៉ាន់ម៉ា សូមត្រៀមខ្លួន ។ រីឯទីក្រុងបាងកក នឹងមានកម្លាំងរំញ័រខ្លាំង ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា ។ លោកស្រីបានមើលឃើញហេតុការណ៍បម្រុងនឹងកើតឡើងយូរមកហើយ គ្រាន់តែអ្នកស្រីពុំហ៊ាននិយាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimYMWrTZanFWqEBiAtJJI21Cc70osvGes-LnqXwzRKDEYaO0Iu25t66n5-q2gsACxLGUcmGNcskp4o9rpasgwVrAP0mQrrJZCzUyE4hhVrH7zQVJjxXE9WwSmIpS9tKvsHS-wl_rrDjB6m4gI23IiZeNoO4J4T2Up91W4lNi-6giX3bNkNQXR7TUd2uhkl/s830/image_2025-03-29_10-57-22%20(3).png

អ្នកស្រី ប្រាយ ក្រាស៊ិប បានដឹងពីហេតុការណ៍រញ្ជួយដីនៅប្រទេសថៃ តាំងពី២ខែ ទៅ៣ខែមុនមកម៉្លេះ ហើយអ្នកស្រីលើកយកមកនិយាយ ដើម្បីចង់ឱ្យមានការការពារគ្រោះថ្នាក់យ៉ាងល្អបំផុត ។ អ្នកស្រីចង់ឱ្យពលរដ្ឋថៃទុកដាក់ប្រាក់កាសនៅកន្លែងខ្ពស់ ឬដាក់ក្នុងធនាគារ ពីព្រោះមិនចង់ឱ្យប្រាក់ពលរដ្ឋអណ្តែតតាមទឹក អ្នកស្រីពុំចង់ឃើញវាខូចខាត ។ អ្នកស្រីទាយថា គ្រោះរញ្ជួយដីក្នុងប្រទេសថៃ នឹងកើតឡើងនៅពាក់កណ្តាលឆ្នាំ២០២៥ គឺនៅខែមីនា ឬខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaKpzmHAt8DvbPIwQAxeQBgER6sNaEBhlFL0A5Ctvc-8wBlZLIZ9MFn5F-ZYl22-kL-ZoZtKO2r9pn8FKTaiIwMssjJjhowc8HuMWc0Vg68kIyC6A-4cSB2iCYd5cxVjxXHN3OWP8f2uZWnsCqmcpymfAxOQV4rRUodld2oZzfatA34poL0sZTGoQJZg6O/s1200/image_2025-03-29_10-57-22.png

គួរបញ្ជាក់ថា លោកស្រីបានទស្សន៍ទាយពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរកើតឡើងនៅថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ហើយអ្នកស្រីសូមកុំឱ្យវាកើតឡើងពិតប្រាកដ ពីព្រោះពុំចង់ឃើញពលរដ្ឋថៃបាត់បង់ទ្រព្យសម្បត្តិដោយសាររញ្ជួយដី ។ ក្រោយពីអ្នកស្រីបានទស្សន៍ទាយបែបនេះ ស្រាប់តែប្រទេសថៃកើតរញ្ជួយដីពិតមែន ហើយទីក្រុងបាងកក រងគ្រោះធ្ងន់ធ្ងរជាងគេ ។ ពលរដ្ឋនៅបាងកក ពុំបានត្រៀមខ្លួនមុនទេ ហេតុការណ៍នេះកើតឡើងឆាប់រហ័សខ្លាំងពេកធ្វើឱ្យចលាចល និងស្ទះចរាចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CSTgT1HezX0Ff_PQCdJt9FTF5Wh-iFe7tg3rK8Uvah03ZM0Je4FZsEclbcCFH2FcJDPAUCIaQjBNc7gwhyphenhyphenJbERxPe8srebjw9TM69nRMLL5wcl7JQVgojXaxX2yMf7F2dxvC3OkS146070wyQaJs9RkRcAchcnlIUQzTLq5P8GcJ7ZKjH3MJ84EFDf1R/s750/image_2025-03-29_10-57-23%20(2).png

នេះគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ ហើយការជឿ ឬមិនជឿ គឺជាជំនឿរបស់បុគ្គលម្នាក់ៗ ។ ប៉ុន្តែសម្រាប់ពលរដ្ឋថៃភាគច្រើនមានជំនឿលើការទស្សន៍ទាយរបស់អ្នកស្រី ប្រាយ ក្រាស៊ិប ពីព្រោះអ្នកស្រីធ្លាប់បានទាយពីហេតុការណ៍កើតឡើងជាច្រើនទៀត ឃើញថា ការទាយរបស់អ្នកស្រីត្រឹមត្រូវស្ទើរទាំងអស់ ៕

វណ្ណដា និង Ruthko សិល្បករកម្ពុជា២រូបជាប់ក្នុងបញ្ជីលើក្របទស្សនាវដ្តីគម្រប់ខួប៤ឆ្នាំ LiFTED

0

រយៈពេលបួនឆ្នាំនៃទស្សនាវដ្តីអនឡាញ LiFTED ជាភាសាអង់គ្លេសបានធ្វើឱ្យមនុស្សជុំវិញពិភពលោកដឹងពីវិស័យហ៊ីបហបនៅអាស៊ីដែលបានចុះផ្សាយពីតារាចម្រៀងរ៉េបជាច្រើនដួង។ ក្នុងឱកាសគម្រប់ខួប៤ឆ្នាំនៃការបង្កើត LiFTED Asia បានដាក់ Cover ជាមួយតារារ៉េបជាច្រើនរូបខណៈសិល្បករកម្ពុជាពីររូបគឺ វណ្ណដា និង Ruthko មានវត្តមានលើក្របមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBcYwzwTWLmsann7Lp8328MCSW454IptCrodROWUM2wA8sOtabBcvnR4dF7Q8ZFtzmNwwdfB1JSYX2C5WdzClunkJcp6NEkPQ_QUZrTC2L2XRzmBXCPOFz5Y2VUqCm35Fr_HyIx_UIRoyBGHb-yeYg0XLMWXTFqzzWF-Lqu0jS5dY39dxstIwq4IeFNKdB/s1363/image_2023-06-22_11-14-05.png

ចុះផ្សាយនៅថ្ងៃទី២៨ មីនា ក្នុងឱកាសគម្រប់ខួប៤ឆ្នាំ ទស្សនាវដ្តីនេះបានពិពណ៌នាថា LiFTED ត្រូវបានគេស្គាល់ថាជាកន្លែងសម្រាប់ដឹងពីវិស័យតន្រ្តីនិង ទទួលបានព័ត៌មានអំពីសិល្បករហ៊ីបហបនៅក្នុងតំបន់។ ក្នុងនោះក៏បានចុះផ្សាយពីមហោស្រពតន្រ្តីធំៗដូចជា Rolling Loud និង ComplexCon រួមទាំងលើកពីជ្រុងនៃ Hip Hop និងការឆ្លងកាត់របស់សិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtvcM0_byvDHJte9m61HYSgaCfOh_FSgjQhOLNiQLp71L2mEy_mO64ebVW218Ie2K8KsiL3Me9y23wJBFQMEs6wtobaEzgK8s7YkmFAC0ZP5H_A9BSzNYn9jDg6gCgWqqR_iaT4gvxToJWlVKMqxGT2nPFdD1P6ec8T5l63gYy-M2wIRMT1HTrhbKosG72/s2048/image_2025-01-08_11-46-23.png

ក្នុងការជ្រើសរើសតារាគម្រប(Cover) របស់ LiFTED ដំណើរការយ៉ាងជ្រាលជ្រៅខណៈនៅលើ Cover នេះមានសិល្បករកម្ពុជាពីររូបគឺជាតារារ៉េប វណ្ណដា និងតារារ៉េប Ruthko បើទោះបីជាពេលនេះ Ruthko លែងមានវត្តមាននៅលើផែនដីនេះក្តីប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកបានបន្សល់ទុកនៅតែជាទីចងចាំរបស់ទស្សនិកជនអ្នកស្នេហវិស័យរ៉េប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQwYLmS_ecmwN5eZ7OE0tlARYt3HBxPzv9z2MPLXMYtVLyKKSKmpYbsrhzyCxc6lz76cBkmXON-IqaDagdqVfB3y2zummQHg8QRYPBdZx_vDbrnYbtFxQtg2gj6ggZUXWiq3vCanl6AD0CJvnIqWRisGiGu8PJqD4l_1NK2vAW_x3-BA3Xr8n1q1R5_dPY/s1350/image_2025-03-29_14-26-18%20(2).png

គេចាំបានថាកាលពីឆ្នាំ២០២៤ ក្នុងឱកាសគម្រប់ខួប៣ឆ្នាំនៃទស្សនាវដ្តី LiFTED វណ្ណដា និង Ruthko ក៏មានវត្តមានដូចគ្នា។ លើសពីនេះទៅទៀតក្នុងខែមិថុនា ឆ្នាំ២០២៣ អ្នកទាំងពីរបានជាប់នៅក្នុងបញ្ជី LiFTED ៥០ សម្រាប់ឆ្នាំ២០២៣ដែលជាបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង៥០នៅក្នុងតំបន់អាស៊ី។ ក្នុងនោះ វណ្ណដា បានឈរនៅលេខរៀងទី៦ ខណៈ Ruthko ម្ចាស់បទ «សុរា» ឈរនៅលេខរៀងទី៤៦៕

Jungkook ក្លាយជាតារាល្បីដែលបានឧបត្ថម្ភច្រើនជាងគេក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង

0

យោងតាមរបាយការណ៍ចុងក្រោយ Jungkook សមាជិកក្រុម BTS បានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃដែលបានបំផ្លិចបំផ្លាញដល់ប្រទេសកូរ៉េខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgafBoObY8r_cvZthzLTe31nbnd0diOcgOdxMYixniLK9p1s0cE5FsZWdYlrH9uk744SdDEYHwRStcOlOuwnn_ClhXRRdU_nke1FUXGVy-wYgFSJO2mafxMBD5zn9WQOlItj2k6tQpsTtjHnEhkcYT2fIgamnYOyJqQQ9WqFKl-rIYmL9M3qiRFD02jrCLA/s960/image_2025-03-29_16-15-37%20(2).png
នៅថ្ងៃទី២៨ ខែមីនា សមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge Korea បានបង្ហាញថា Jungkook បានបរិច្ចាគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន១ពាន់លានវ៉ុន ប្រមាជនជាង៦៨ម៉ឺនដុល្លារ ដល់អង្គការសម្រាប់ការសង្គ្រោះភ្លើងឆេះព្រៃ។ រហូតមកដល់ពេលនេះ ការរួមចំណែករបស់ Jungkook គឺធំជាងគេក្នុងចំណោមតារាល្បីៗទាំងអស់ ដែលបានជួយឧបត្ថម្ភជាថវិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVGjF9FB1xXITQtgJhJQoNzZ_ATlWy9I7khse-EYhPNZurc-4DnhPLS2cDvej3ZfE1GiY07lkTshryLH1hxyIk9M_0qSQPKc6kNVyrhpei16tTdkl_FCdl3XJ9H1UvsCJqqy6KdiQKINNTI9K-BD17nZznr279Lt_XbPLvv2RSS5Z9Ux4QvNa88NLwlOG3/s854/image_2025-03-29_16-03-25.png

សេចក្តីថ្លែងការណ៍របស់ Hope Bridge Korea ក៏បានចែករំលែកពីរបៀបដែលការបរិច្ចាគរបស់ Jungkook នឹងត្រូវប្រើប្រាស់ដើម្បីជួយជនរងគ្រោះផងដែរ។ អង្គការគ្រោងនឹងប្រើប្រាស់ថវិកាពាក់កណ្តាល់ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់ផ្ទះសម្បែងដោយសារភ្លើងឆេះ។ ថវិកាពាក់កណ្តាលទៀតនឹងត្រូវប្រើប្រាស់ដើម្បីកែលម្អលក្ខខណ្ឌការងាររបស់អ្នកពន្លត់អគ្គីភ័យដែលបានធ្វើការដោយមិនខ្លាចនឹងភាពនឿយហត់ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNyQ79wzsSgNw5aEKYXUndRe6ZEitW-fLOKuPiRFmWJzeqVENOZ-o7WvIb_oJaj81jgg6r0Z4_23lpoGeA7x_MWypuWKixNHCU4xYrTLhyDOQ0CxUrCtZYp_CTm3w63QO9lmdnD5_0LZHqQNNw0WBCdrMpXreQnkWwQFyfhBCSuZgw5_Bgsy-Ojz96ev4I/s920/image_2025-03-29_16-15-38.png

ចាប់តាំងពីរបាយការណ៍នេះត្រូវបានផ្សាយ Jungkook ទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិតដោយការរួមចំណែកដ៏ធំរបស់លោកក្នុងការជួយប្រជាជនរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpnemBbArkpNs2aiv0EpNSX1zMKIszbQRIaS9O5HjHiJAd5onP78zPzNBMqAw5v4gdJdywbxGYbO9a22tVXDqZjlpe6LOH1-ifj2SGqAdD-3NPXsEHVMXrDpbUhO0r3eBCieGF-79x2kh_uGQaO4F_PiL5W1WArGUXYLHRXqdnS5c9RL_53A5Ukc2xw5Y1/s1000/image_2025-03-29_16-13-16.png

ក្រៅពីតារាចម្រៀង Jungkook តារាល្បីៗរាប់សិបនាក់របស់កូរ៉េកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសេវាកម្មសង្គ្រោះបន្ទាន់ដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដ៏សាហាវបំផុត និងអាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះដែលបណ្តាលឱ្យមនុស្សជាច្រើនបាត់បង់ជីវិតប្រជាជនរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនចេញដើម្បីរកទីកន្លែងសុវត្ថិភាព។ ភ្លើងឆេះព្រៃនៅប្រទេសកូរ៉េខាងត្បូងគឺបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ និងបន្ដរីករាលដាលខ្លាំងឡើងៗ៕

ជំនាញបើកបរកំពុងមានហាងឆេងខ្លាំងនៅប្រទេសមួយនេះ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Fukuyama Transporting នៅខេត្តហ៊ិរ៉ូស៊ីម៉ា ប្រទេសជប៉ុន បានចាប់ផ្តើមបណ្តុះបណ្តាល និងបង្រៀនភាសាជប៉ុនដល់បេក្ខជនដាក់ពាក្យធ្វើការជាអ្នកបើកបររថយន្តដឹកទំនិញនៅវៀតណាម ព្រមទាំងឱ្យបេក្ខជនសាកល្បងបើកបររថយន្តដឹកទំនិញ ។ ក្រុមហ៊ុននេះមានគោលដៅជួលបុគ្គលិកបរទេសចំនួន១៥នាក់ សម្រាប់បើកបររថយន្តដឹកទំនិញនៅជប៉ុន នារដូវក្តៅ ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg10somxFBoCHGA6t7qm5BgXW5or-RL8KeFx8RY_QznlUUCAv8w7w4BvUzXFX8ZCacwJ3CZvGC3qxqT2jix1c9z_Oy65v21nZaoi2s6e9AzZZaOrR-yH2kbjHS8vYeyDkiHOlXR0rnCknj3F95IsFtzE-VE-EQ9h_GFMrC56LuDLPaTz-IgzQV4DWDgDHXK/s2592/image_2025-03-31_08-34-17.png
ក្រុមហ៊ុនដឹកជញ្ជូននៅជប៉ុនចាប់ផ្តើមទទួលយកជនបរទេសមកធ្វើការជាអ្នកបើកបររថយន្តដឹកទំនិញកាន់តែច្រើន ហើយជនបរទេសដែលធ្វើការជាអ្នកបើករថយន្តដឹកទំនិញអាចស្នើសុំទិដ្ឋាការពិសេស ស្របពេលជប៉ុនខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ។ ការដាក់ពាក្យសុំទិដ្ឋាការពិសេសក្នុងឧស្សាហកម្មដឹកទំនិញនៅជប៉ុន គឺបេក្ខជនត្រូវឆ្លងកាត់ការសាកល្បងពាក់ព័ន្ធនឹងចរាចរណ៍របស់ជប៉ុន និងវិធីផ្ទុកទំនិញ ដែលជប៉ុនបានធ្វើការប្រឡងលើកដំបូងនៅខែធ្នូ ឆ្នាំ២០២៤ និងធ្វើការសាកល្បងសមត្ថភាពបេក្ខជនជាង២០០នាក់ ។ នេះបើតាមសេចក្តីរាយការណ៍របស់ Nikkei Asia ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfT3JVRoI_Ajqe70oBWdVqGuFySPZIzC6x-Ar9Ed9p7_KYnjep5Du2dGZm3HJ9hHQseNk2ZjIP8x96dprV7pfoAlMKUc14JhoK3fyrnWezrixQ8UJCuxTbzrgWav8jwRHfF-mGLwTujEjzUMMV5-Ns50fGxHQ2MweQrdaNIL4Xf1CchWw7WcAvT_ZZIGOL/s4128/image_2025-03-31_08-34-06.png
ចំណែកក្រុមហ៊ុន Sakai Moving Service នៅទីក្រុងអូសាកា បានចាប់ផ្តើមស្វែងរកបុគ្គលិកបរទេស តាមរយៈក្រុមហ៊ុនស្វែងរកការងារនៅឥណ្ឌូណេស៊ី ។ ក្រោយការសម្ភាសន៍ និងវាយតម្លៃបេក្ខជន ក្រុមហ៊ុនមានគម្រោងជួលបុគ្គលិកបរទេស ចាប់ពីអាយុ២០ឆ្នាំ ទៅ៤០ឆ្នាំ ស្មើជាង១០នាក់ ដើម្បីធ្វើការផ្នែកបើកបររថយន្ត ។ ពេលបេក្ខជនធ្វើដំណើរមកដល់ជប៉ុន ក្រុមហ៊ុននឹងបង្រៀនភាសាជប៉ុន ព្រមទាំងជួយផ្លាស់ប្តូរប័ណ្ណបើកបរដើម្បីឱ្យមានសិទ្ធិបើកបរនៅជប៉ុន ហើយក្រុមហ៊ុនរំពឹងថា បុគ្គលិកបរទេសនឹងចាប់ធ្វើការជាអ្នកបើកបររថយន្ត នៅខែមីនា ឆ្នាំ២០២៦ ដែលជាអំឡុងពេលមានការដឹកជញ្ជូនទំនិញច្រើនបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr4zO8bELx6Gnxrjvy9T1GV2NsRcFX_No3oals2mcJxpA_v7zcl6zrE2XxaCsvWxsZj7DB9ZhGKBVMJtmkaDyfJXND5C808Scnw4F1Dk3i67_TyD3nR-c5lurky7rMLcdEAlxMf8ALC9V_AeQcVvMtd7ecgd912SRQXZclxYRze1CgenGUXXUDEeprDaL8/s1920/image_2025-03-31_08-34-12.png
ដូចគ្នានេះ ក្រុមហ៊ុន Senko Group Holdings បានកំណត់គោលដៅជួលបុគ្គលិកបើករថយន្តដឹកទំនិញឱ្យបាន១០០នាក់ ស្ថិតក្រោមគម្រោងទិដ្ឋាការពិសេស ។ ក្រុមហ៊ុននេះនឹងរត់ការស្នើសុំប័ណ្ណបើកបរ និងបង្រៀនភាសាជប៉ុនដល់បុគ្គលិកបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlECOm5TkUZeJ2dL9XHBJVeFu6O0N_rrBLKL3U10yaD9vCRfkVcHPhNPQTGNcfpQbQfb1e1Xv_KjZriROWCMZ3dEUKP8XS4-kTBZX4ArsMZdftCQ61-lVG0VO91jQrDgnVIENo1cItcvsrOdUGgFyDPjbTLKKnINx_lYA0iR-XJdBbkd0nPybwWMpW3oLB/s2048/image_2025-03-31_08-34-13.png

មន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ឱ្យដឹងថា បុគ្គលិកបើកបររថយន្តដឹកទំនិញធ្វើការច្រើនជាងបុគ្គលិកទូទៅ ប្រមាណ២០% ក្នុង១ឆ្នាំ ប៉ុន្តែពួកគេទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ តិចជាងបុគ្គលិកទូទៅ ប្រមាណ១០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZQQ_qfncGMsmAuxbTdiV8i5l3_EtOIbs2J7Xdo2TM8QCy02iXAZaTawa57j4fj9_HR0qB_KLx9UB0YfcOHxhax7Wyc7FQ-l5pA15Kg1F8yY8ZxropSVm7RbxNkFFfXgCrU6NhfW2M0pR75w9nwnO-lCj6zncTU8lqVTH0dWdXmi_sCIWaJ8WQFPzBoLau/s2560/image_2025-03-31_08-34-15.png

គួរបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូនជប៉ុនជាច្រើនបានជួលបុគ្គលិកបរទេសមកធ្វើការជាអ្នកបើកបររថយន្ត ដោយសារនៅជប៉ុនខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ជាពិសេស បុគ្គលិកថែទាំមនុស្សចាស់ ។ ជប៉ុនរំពឹងថា នឹងអាចជួលជនបរទេសមកធ្វើការរហូតដល់២៤,៥០០នាក់ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ៕