ប្រទេសមីយ៉ាន់ម៉ា ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ា បានកើតគ្រោះរញ្ជួយដីជាថ្មី មានកម្រិត៥.៩រិចទ័រ ស្ថិតនៅតំបន់ម៉ាត់តារា ភាគពាយ័ព្យទីក្រុងម៉ាន់ដាឡៃ កាលពីវេលាម៉ោង៣និង៣៨រសៀលថ្ងៃទី២៩ ខែមីនា ដែលធ្វើឱ្យពលរដ្ឋស្លា.ប់ ដោយសាររញ្ជួយដីកើនឡើងរហូតដល់ជាង១,៧០០នាក់, រងរបួសជិត៣,៥០០នាក់ និងបាត់ខ្លួន៣០០នាក់ ។ គ្រោះរញ្ជួយដីលើកក្រោយនេះ គឺមានកម្លាំងញ័រខ្លាំងប្រហាក់ប្រហែលនឹងគ្រោះរញ្ជួយដីលើកដំបូងដែលមានកម្រិត៧.៧រិចទ័រ ។.png)
ភ្នាក់ងារសង្គ្រោះបានស្វែងរកមនុស្សបាត់ខ្លួននៅក្រោមអគារបាក់បែកចំនួន៤ មានកម្ពស់១១ជាន់ នៅទីក្រុងម៉ាន់ដាឡៃ ដែលបានដួលរលំដោយសាររញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ បើគិតមកដល់ថ្ងៃទី៣១ ខែមីនា គឺភ្នាក់ងារសង្គ្រោះបានជួយសង្គ្រោះមនុស្សជាប់នៅក្រោមអគារ ចំនួន២៩នាក់ និងរកឃើញសាកសព ៩នាក់ ។ ភ្នាក់ងារសង្គ្រោះនៅតែព្យាយាមស្វែងរកមនុស្សនៅក្រោមអគារបន្ត ក្រោយពីមន្ត្រីកាកបាទក្រហមអន្តរជាតិប្រកាសថា មានមនុស្សជាង៩០នាក់ទៀតជាប់នៅក្រោមអគារ ។.jpg)
ចំណែកការស្វែងរកមនុស្សបាត់ខ្លួនទៅទីក្រុងសាកាយ ដែលស្ថិតនៅក្បែរចំណុចកណ្តាលគ្រោះរញ្ជួយដី គឺភ្នាក់ងារសង្គ្រោះបានរកឃើញសាកសពនៅក្រោមអគារបាក់បែក ចំនួន៨៨នាក់ និងជួយសង្គ្រោះមនុស្សចេញពីអគារបាន ចំនួន៣៦នាក់ ។.jpg)
មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing និយាយថា ចំនួនពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ដោយសារគ្រោះរញ្ជួយដី បានកើនឡើងរហូតដល់ជាង១,៧០០នាក់, រងរបួសជិត៣,៥០០នាក់ និងបាត់ខ្លួន៣០០នាក់ ។ ប្រទេសមីយ៉ាន់ម៉ាសន្និដ្ឋានថា ចំនួនពលរដ្ឋស្លាប់ដោយសាររញ្ជួយដីនឹងកើនឡើងច្រើនជាងនេះ ។.jpg)
កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យភ្នាក់ងារសង្គ្រោះបរទេសរាប់រយនាក់ធ្វើដំណើរមកមីយ៉ាន់ម៉ា ដើម្បីស្វែងរកពលរដ្ឋបាត់ខ្លួននៅក្រោមអគារបាក់រលំក្នុងតំបន់ជាច្រើន ដោយសាររញ្ជួយដីកម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ។ ភ្នាក់ងារសង្គ្រោះមកពីប្រទេសឥណ្ឌា ចិន ហុងកុង និងថៃ បានធ្វើដំណើរមកដល់មីយ៉ាន់ម៉ា ព្រមទាំងផ្តល់ជំនួយឱ្យមីយ៉ាន់ម៉ាផងដែរ ។ រីឯម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៊ី ក៏បានបញ្ជូនភ្នាក់ងារសង្គ្រោះមកមីយ៉ាន់ម៉ាដូចគ្នា ខណៈកូរ៉េខាងត្បូង តៃវ៉ាន់ និងវៀតណាម នឹងបញ្ជូនភ្នាក់ងារសង្គ្រោះនាពេលឆាប់ៗ ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីជាថ្មីមានកម្រិត៥.៩រិចទ័រ នៅតំបន់ម៉ាត់តារា ភាគពាយ័ព្យទីក្រុងម៉ាន់ដាឡៃ ប្រទេសមីយ៉ាន់ម៉ា កាលពីវេលាម៉ោង៣និង៣៨រសៀលថ្ងៃទី២៩ ខែមីនា មានឥទ្ធិពលមកដល់ខេត្ត២ របស់ប្រទេសថៃ គឺខេត្តមេហុងស៊ន និងខេត្តឈៀងម៉ៃ ។ រញ្ជួយដីនៅតំបន់ម៉ាត់តារា គឺស្ថិតនៅឆ្ងាយពីស្រុកប៉ាងម៉ាផា ខេត្តមេហុងស៊ន របស់ថៃ ប្រមាណ៣៣២គីឡូម៉ែត្រ ៕










