ប្រទេសថៃ ៖ អ្នកគ្រប់គ្រងអគារ Baiyoke Sky Hotel បានប្រកាសទៅកាន់សាធារណជនថា អគារនេះគ្មានស្នាមប្រេះ ឬផ្អៀង ដោយសារគ្រោះរញ្ជួយដីនៅទីក្រុងបាងកក កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ទេ ពីព្រោះអគារនេះត្រូវបានបានសាងសង់ឡើងដើម្បីទប់ទល់នឹងការរញ្ជួយដីកម្រិតខ្លាំងបំផុត បើធៀបនឹងអគារផ្សេងៗ ។ ការប្រកាសបែបនេះក្រោយពីមានការចែកចាយរូបភាពអគារ Baiyoke Sky Hotel ក្នុងបណ្តាញសង្គមថា មានស្នាមប្រេះក្រោយរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Z11towhnzybPb2g7hs-X5f4FP8DPjtY5B1rz6q9cAdLZYeEfqvZhcxd430vgsrpliAwdU493hfIqndz20QaOyAll-I2_3fSiJATVDKdGWClZxT2qNZeacLY3ehXsXB5NGQRFTkpEaxqAAI69uw9vKDC7vxnumoRUXI9pjTo7CCcf6FknWUg1cCEtH1LV/s2048/485987138_1286301663218446_4119907714492301298_n.jpg

កាលពីរសៀលថ្ងៃទី២៨ ខែមីនា កន្លងមក មានគ្រោះរញ្ជួយដីកម្រិត៧.៧រិចទ័រ កើតឡើងនៅកណ្តាលប្រទេសមីយ៉ាន់ម៉ា និងបណ្តាលឱ្យកម្លាំងរំញ័រមានឥទ្ធិពលមកដល់តំបន់ភាគខាងជើង ភាគកណ្តាលប្រទេសថៃ រួមទាំងទីក្រុងបាងកក ។ ហេតុការណ៍នេះធ្វើឱ្យអគារនានាក្នុងទីក្រុងបាងកក បាក់រំលំជាបន្តបន្ទាប់ ដូចជា ៖ អគារកំពុងសាងសង់ក្នុងតំបន់ចាក់តុចាក់ ជាដើម ។ ក្រោយមក ក្នុងបណ្តាញសង្គមមានការបង្ហោះរូបភាពអគារ Baiyoke Sky Hotel មានស្នាមប្រេះ និងផ្អៀងអគារ ក្រោយកើតរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW5J4btHlSN1v_zIboX4vKkP1__4Fm5wO9R0cY-Ahe_Ff8DkgHB4bWPXzF73xG_V9ix1HVAgg5v4PSgdaRb_BFTu3yMdViDZEJpSOyIjD3QO7ZXYldIauYVKqNIn3fT2-kbT2zh90aRWo8ih76NnAaOFWQ8Dr8dkkU9FtO4SvuDmTgN7bqINzZb8gApYR2/s537/photo_2025-03-31_09-30-22.jpg

ក្រោយមានការចែកចាយរូបភាពអគារ Baiyoke Sky Hotel មានស្នាមប្រេះ អ្នកគ្រប់គ្រងសណ្ឋាគារនេះបានសរសេរក្នុងហ្វេសប៊ុកផេកឈ្មោះ «Beerbaiyoke» ថា ៖ មនុស្សភាគច្រើនអាចរង់ចាំការបង្ហោះរបស់យើង ការបង្ហោះយឺតយ៉ាវ ដោយសារយើងជាប់រវល់ជាមួយភ្ញៀវ និងពិនិត្យសណ្តាប់ធ្នាប់ជាមួយវិស្វករក្នុងអគារ ។ មានការផ្ញើសារជាច្រើនមកយើង សូមអរគុណចំពោះការបារម្ភ នេះពុំមែនជារញ្ជួយដីលើកទី១ ទេ ។ យើងមានជំនាញលើការផ្តល់សុវត្ថិភាព និងទទួលខុសត្រូវភ្ញៀវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYypYufcMpRBNwVWYz2mqrNJF0p1xYDPB7_W8EpmoWVGOx1sBJNf_aLNc1ZkLpT-3k8y6O1IiuGaGTSkN_hx8lDb7iMzq_FLeZ95zdS_JEC7G_MhwQYfx2pvy1eQn4C13fiWxIfpQgGOcpd8UUsMe-N75RC8g1VjvYoJcTKhwUzbN6P9r35jIHMzYxcvFk/s2048/486651296_1286301676551778_1751034275954375730_n.jpg

យើងទទួលដំណឹងថា អគារ Baiyoke Sky Hotel មានស្នាមប្រេះ និងផ្អៀង គឺពុំមែនជាការពិតទេ វាគ្រាន់តែរបកថ្នាំប៉ុណ្ណោះ កន្លងមក ក៏របកថ្នាំដែរ ។ អគារនេះមានបិទស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម ពេលខ្លះ វារបកថ្នាំ ប៉ុន្តែយើងនឹងរៀបចំឱ្យស្អាតឡើងវិញ ។ រីឯអគារផ្សេងៗនៅក្បែរនេះពុំខូចខាតទេ យើងពុំបារម្ភឡើយ ពីព្រោះយើងមានទំនុកចិត្ត ប៉ុន្តែយើងបារម្ភពីអារម្មណ៍ភ្ញៀវមកស្នាក់នៅ ។ អគារត្រូវបានសាងសង់ឡើងដើម្បីទប់ទល់នឹងការរញ្ជួយដីខ្លាំងបំផុត បើធៀបនឹងអគារផ្សេង ។ Baiyoke Sky Hotel នៅតែជាអគារមានកម្ពស់ខ្ពស់បំផុតនៅទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglGNakhO0t_ceqBGOcaGtlU6VH-bdbfDxIGEsaWnzRkAYZOAdRk57uQYP9uqZm78laI7c9al1z-ubcSLjgPhXDBzEufDfFB-df41pJmQhMd7ZSN-B3fRU0qs0IBs_v6-248U2rMrzGla5VpIgRFl8lh-K-Egeq529dE7niDfHmDeVbFchfjUBu2VdJLqcM/s600/487455106_1286301633218449_2528358954007937344_n.jpg

ខាងសណ្ឋាគារបានត្រួតពិនិត្យរួចហើយ គ្មានអ្វីខូចខាតសូម្បីតែបន្តិច ។ រីឯនៅចំណុចងាយរងផលប៉ះពាល់ដោយសាររញ្ជួយដី គឺកញ្ចក់របស់សណ្ឋាគារ ហើយបើតាមការពិនិត្យឃើញថា គ្មានស្នាមប្រេះកញ្ចក់ទេ ។ អ្នកសាងសង់សណ្ឋាគារបានសាងសង់ឱ្យវាអាចទប់ទល់នឹងគ្រោះរញ្ជូយដីខ្លាំងជាងអគារផ្សេងៗ ដើម្បីបង្ការការខូចខាច ឬបាក់រលំអគារ ។ នេះបើតាមការលើកឡើងរបស់អ្នកគ្រប់គ្រងអគារ Baiyoke Sky Hotel ៕