រយៈពេលបួនឆ្នាំនៃទស្សនាវដ្តីអនឡាញ LiFTED ជាភាសាអង់គ្លេសបានធ្វើឱ្យមនុស្សជុំវិញពិភពលោកដឹងពីវិស័យហ៊ីបហបនៅអាស៊ីដែលបានចុះផ្សាយពីតារាចម្រៀងរ៉េបជាច្រើនដួង។ ក្នុងឱកាសគម្រប់ខួប៤ឆ្នាំនៃការបង្កើត LiFTED Asia បានដាក់ Cover ជាមួយតារារ៉េបជាច្រើនរូបខណៈសិល្បករកម្ពុជាពីររូបគឺ វណ្ណដា និង Ruthko មានវត្តមានលើក្របមុខនេះ។
ចុះផ្សាយនៅថ្ងៃទី២៨ មីនា ក្នុងឱកាសគម្រប់ខួប៤ឆ្នាំ ទស្សនាវដ្តីនេះបានពិពណ៌នាថា LiFTED ត្រូវបានគេស្គាល់ថាជាកន្លែងសម្រាប់ដឹងពីវិស័យតន្រ្តីនិង ទទួលបានព័ត៌មានអំពីសិល្បករហ៊ីបហបនៅក្នុងតំបន់។ ក្នុងនោះក៏បានចុះផ្សាយពីមហោស្រពតន្រ្តីធំៗដូចជា Rolling Loud និង ComplexCon រួមទាំងលើកពីជ្រុងនៃ Hip Hop និងការឆ្លងកាត់របស់សិល្បករ។
ក្នុងការជ្រើសរើសតារាគម្រប(Cover) របស់ LiFTED ដំណើរការយ៉ាងជ្រាលជ្រៅខណៈនៅលើ Cover នេះមានសិល្បករកម្ពុជាពីររូបគឺជាតារារ៉េប វណ្ណដា និងតារារ៉េប Ruthko បើទោះបីជាពេលនេះ Ruthko លែងមានវត្តមាននៅលើផែនដីនេះក្តីប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកបានបន្សល់ទុកនៅតែជាទីចងចាំរបស់ទស្សនិកជនអ្នកស្នេហវិស័យរ៉េប។.png)
គេចាំបានថាកាលពីឆ្នាំ២០២៤ ក្នុងឱកាសគម្រប់ខួប៣ឆ្នាំនៃទស្សនាវដ្តី LiFTED វណ្ណដា និង Ruthko ក៏មានវត្តមានដូចគ្នា។ លើសពីនេះទៅទៀតក្នុងខែមិថុនា ឆ្នាំ២០២៣ អ្នកទាំងពីរបានជាប់នៅក្នុងបញ្ជី LiFTED ៥០ សម្រាប់ឆ្នាំ២០២៣ដែលជាបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង៥០នៅក្នុងតំបន់អាស៊ី។ ក្នុងនោះ វណ្ណដា បានឈរនៅលេខរៀងទី៦ ខណៈ Ruthko ម្ចាស់បទ «សុរា» ឈរនៅលេខរៀងទី៤៦៕










