បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប មនុស្សតែងព្យាយាមបង្កើតឧបករណ៍ជាច្រើនដែលអាចជូនដំណឹងដល់មនុស្សមុនពេលមានគ្រោះធម្មជាតិកើតឡើង ដើម្បីអោយមនុស្សអាចរកដំណោះស្រាយក្នុងការទប់ស្កាត់ រឺការពារខ្លួនបានទាន់ពេលវេលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAtaD0PPmxfoJzz_0bnMZtxq_rIaKXv0k-0tHf9_Fk1LOwLG167vfJVlDc1VaqMBCqVYdKlag5f-fFAdIn3ZtXu3TD6Mk0gx4OAPe2OAzvTxienSOw5wihYaHGuyxTgJn1xDXcOHHpz8JxHLA1yFh8-wfo-iEdMUb1TATxThKELr5XB-oYGSEtsI8Ew7Fi/s1600/image_2025-03-31_13-21-36.png

ទន្ទឹមនឹងនេះផងដែរ នៅមុនពេលមានគ្រោះមហន្តរាយម្ដងៗធម្មជាតិក៏អាចបញ្ជូនសញ្ញាអោយមនុស្សបានដឹងមុនផងដែរ គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍លើវាប៉ុណ្ណោះ។ ដូច្នេះមកដឹងពីសញ្ញា ដែលធម្មជាតិចង់បង្ហាញថាវាអាចនឹងមានគ្រោះធម្មជាតិកើតឡើងដូចខាងក្រោម៖

១. អក្ការៈរបស់សត្វខុសប្រក្រតី៖ បើអ្នកសង្កេតឃើញសត្វធ្វើផ្លាស់ទីដោយរត់ រឺហោះហើរជាហ្វូងធំៗ រឺសត្វមានភាពជ្រួលច្រប់ថប់បារម្ភ នេះអាចបណ្ដាលមកពីពួកវាមានញ្ញាណម្យ៉ាងដែលអាចចាប់បានសញ្ញានៃគ្រោះធម្មជាតិណាមួយ ដែលរៀបនឹងកើតឡើងហើយ ដូចនេះមនុស្សគួរមានការប្រុង..ប្រយ័ត្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmTPf-5qItfEhlavKgfrNAJQk4TpgMudcxJ5OGl98yJGD7yuYxie5AvRlzsyDbVLnnTqikbRcSyRrgTlXe_5a9tCn1lJCJE_wYkeMACqDFdWtS-rMD8HSP8IskCANpue3Jqbfjo5MabyLuYgHbiv-AD74ZWWiyf8wPLd9pZjPYSUXiF-NfX2IwnIsvHrt8/s962/photo_2025-03-29_11-48-41.jpg

២. ប្រទះឃើញសត្វសមុទ្រដែលរស់នៅទឹកជ្រៅ៖ ប្រសិនបើអ្នកប្រទះឃើញសត្វសមុទ្រមួយចំនួនដែលរស់នៅតែក្នុងទឹកជ្រៅ អណ្ដែត រឺទើរនៅលើឆ្នេរសមុទ្រ នេះអាចជាសញ្ញានៃភាពមិនប្រក្រតីដែលកើតមាននៅក្រោមទឹកដែលវារស់នៅហើយ។ សត្វត្រីដូចជា Oarfish Anglerfish រឺ សត្វផ្សេងទៀត ដែលរស់នៅតែក្រោមទឹកដ៏ជ្រៅ បែរជាខំហែលឡើងមកខាងលើ បានន័យថាមជ្ឍដ្ឋានដែលវារស់នៅមានការប្រែប្រួល ហើយវាមានភាគរយច្រើនក្នុងការកើតមាននូវការរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhimL7O0ebx906s-Hcc-H8rC2L9vgXcZDC5Q53VG7m1vrsbGJjt46BKPChzWf2_tSto1QyLetYlYM7HC3d7nFVBVnCDhTcTP5fhC0Mro1pWALLCLbFLThmIFutkXizUN6ojep1wU7PTC3OAcuiMaLmVshG0WQ6clT0uVPxBIicZZorB5NQqUde98_yRiWQ8/s1000/photo_2025-03-29_11-48-42.jpg

៣. ស្ថានភាពទឹកសមុទ្រ៖ បើសុខៗស្រាប់តែឃើញទឹកសមុទ្រស្រកចុះខ្លាំងពីច្រាំង នោះអ្នកគួរធ្វើដំណើរចាកឆ្ងាយពីទីនោះអោយបានកាន់តែឆាប់ កាន់តែល្អព្រោះវាជាសញ្ញាមុនពេលមហាសមុទ្របញ្ជូនរលកយក្សស៊ូណាមីមកកាន់ផ្ទៃគោកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihWIudjRGp8tp4Pl72a7Y0rDno5456JkQSPueXwSCRvq56ca3sfz6DA-bspv5h1mP_lesAGu9H8GTvlBRP2wCEMkXgY1k_7nAz71zGZwVx6GLn9TFIe5TEC2FWOm2cMzD8f-CU_hw6j1Z0Fd5AfRNPN4uAg6I15c5f9XjLm2gwrFTwHaQoywKC8GtSvR6v/s1280/photo_2025-03-29_11-48-44.jpg

៤. ការព្រឺរោម រឺបះសក់ខណៈមេឃកំពុងងឹត៖ ប្រសិនបើនៅទីវាលកំឡុងពេលមេឃងងឹតមានពពកខ្មៅ ហើយអ្នកចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រណុក ហើយសក់ក្បាលរបស់អ្នកបះឡើងត្រង់ទៅលើ អ្នកគួរប្រញាប់រត់ចូលកន្លែងសុវត្ថិភាពដូចជា៖ ក្នុងផ្ទះ រឺអគ្គារ, ក្នុងរថយន្ត និងជៀសឆ្ងាយពីដើមឈើ, តំបន់មានទឹក, ទីតាំងដែលមានលោហៈធាតុ និងចរន្តអគ្គិសនីជាដាច់ខាត ព្រោះនេះជាសញ្ញានៃរន្ទះបាញ់ដែលអាចនឹងកើតមានក្បែរៗអ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhubDCZVAggeLWKIp0Juzq2HJbnwJUf9NAmAR37TDYhdxIjBLflLMxMarCVRU20zvaL7Z-d1UUs62Fn-yjfeMUPr5TDL6KDg6pnlhlRzEvRtn44bEDX4eajR5N6_vcF0UdW4Myqx8sohkVk3WN_KveXHTxE_cp9_3THIp_1nwWDbn104JZXTM8rclZdTEW5/s1280/photo_2025-03-29_11-48-45.jpg

ទាំងនេះ មិនមែនគ្រាន់តែជាការលើកឡើងរបស់មនុស្សពីមាត់មួយទៅមាត់មួយនោះទេ ប៉ុន្តែវាគឺជាការពិត ដោយសូម្បីតែអ្នកវិទ្យាសាស្រ្តក៏យល់ស្របនឹងការយល់ឃើញនេះដែរ ព្រោះវាមានហេតុផលសមស្របពិតប្រាកដមែន។