Home Blog Page 549

អស់ទាស់! របរសាច់ក្រកតារាសម្តែងហុងកុង Nicholas Tse រកចំណូលបានរាប់រយលានដុល្លារ

0

យោងតាមគេហទំព័រ East Money ដែលជាគេហទំព័រទិន្នន័យហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិនបានរាយការណ៍ថា នៅថ្ងៃទី២៦ ខែមីនា ផលិតផលសាច់ក្រកស្រស់នៃម៉ាកយីហោដែលបង្កើតឡើងដោយតារាសម្តែងហុងកុង Nicholas Tse បាននាំមុខការលក់នៅក្នុងប្រទេសចិនរយៈពេលបីឆ្នាំជាប់ៗគ្នា។ លើសពីនេះការលក់សាច់ក្រករយៈពេល ៤ ឆ្នាំ Nicholas រកចំណូលបាន ១.៥ ពាន់លានយ័នប្រមាណ២០៦លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfL0C5rlOg_ZkuWAx8qtBKx7isBRuespe4cfVjdlYTgGLqo7mDcDHu1BZfHf9ohds_51HqF43RzYj8cCxfL3HmrzzDDdwPE8L9NoFl8bVSjmahaxYzu_4DFv5TpGJVv6Rdqc2XTuBikx2NKgGnYe_Q1MQi_XZnWvLCwpeGcsIUU-MarWeBlWEldDVwCXEZ/s920/image_2025-03-29_15-46-05.png
សាច់ក្រកស្រស់ដែលផលិតដោយក្រុមហ៊ុនរបស់លោកមានតម្លៃ ១០៩ យ័នប្រមាណជាង១៥ដុល្លារ សម្រាប់បីប្រអប់ដោយមួយប្រអប់មានសាច់ក្រក៨។ តារាសម្ដែងរូបនេះបានថតវីដេអូផ្សព្វផ្សាយដោយផ្ទាល់ ឈ្មោះ និងរូបភាពរបស់លោកត្រូវបានបោះពុម្ពនៅលើវេចខ្ចប់ផលិតផល។ បណ្តាញលក់របស់ Nicholas មាននៅលើ Douyin ទាក់ទាញអ្នកតាមដានជាង ២.៦ លាននាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLus3PUrsLq262gfa72TqKgut5vAUKJBRTvI5wnjMaebijKe_FeBAVG_7s6mQbdAasE3x3W-0mT6gVbJkgQAVa3k3UBNnV1HDHXmnAfnXxUFIN3noyHZn1Zo0BObVZuaIoLMn98bRBnquNkBJlnrceUWc4MFooRK_haBnxHTY79PNzhwG5V38y1BzxRNKP/s751/image_2025-03-29_15-46-06.png
យីហោនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដោយ Nicholas Tse និងក្រុមហ៊ុនមួយនៅទីក្រុង Hangzhou ។ ក្នុងរយៈពេលបីខែដំបូង ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់វាលើសពី ១០ លានយ័នជិត ១.៤ លានដុល្លារអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid_DmwBkGVuw4zp7xRLGkfzklE0xZYxDIbv7r4vqMKnxwNENEO9Fr9L0gk_tSAFUnBlDu4ssGLaIHZlSyDCKA0V88mA53J9xylFPBkozA40TXeEOicFkykqcf0NBVvaijLzQNEWYoa56A141In9VEgJovDYWswjowdGUGFhQCtTU5hsRmG8qT3Ugrhkzjh/s660/image_2025-03-29_15-46-05%20(2).png
ក្រៅពីសាច់ក្រក Nicholas មានលក់អាហារ និងភេសជ្ជៈជាច្រើនទៀត ដូចជាពោតលីង កាហ្វេ គុយទាវ និងនំព្រះខែ។ លោកក៏បានចេញលក់ផលិតផលដើម្បីបំពេញតម្រូវចិត្តអ្នកប្រើប្រាស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFQkYipx94dISaR_LlRfLBopiv7Frl6SO3_Lof7RAN1ZooL1b4Xs-9cUexe4IMNn5OWri36XNF1OA3DSaIeFcBk3-uTDxltdlyC7syW1zZpT-TT9xCsG4CNMRe5hvGg4Nm3Ixm1tLU8mhNkAkOKlGi5vlgb9wTSKmleCUAT5kJD_O4M2ZQQMwlZHc8Y-2s/s1114/image_2025-03-29_15-46-04.png

យោងតាម សារព័ត៌មាន Mirror Media ទ្រព្យសម្បត្តិរបស់ Nicholas Tse មានលើសពី ១៣០ លានដុល្លារគិតត្រឹមឆ្នាំ២០២០។ លោកកំពុងសកម្មក្នុងការកម្សាន្ត និងអាជីវកម្ម ដោយវិនិយោគនៅចិន តៃវ៉ាន់ និងហុងកុង។ បច្ចុប្បន្នលោកមានអាយុ៤៤ឆ្នាំចូលប្រឡូកក្នុងវិស័យតន្ត្រីតាំងពីអាយុ ១៥ ឆ្នាំ មានសមត្ថភាពនិពន្ធបទចម្រៀង និងបានឈ្នះពានរង្វាន់អ្នកចម្រៀងប្រុសដែលចូលចិត្តបំផុតប្រចាំឆ្នាំជាច្រើនដង នៅពានរង្វាន់តន្ត្រីចិន។ លោកបានរៀបការជាមួយតារាសម្តែងស្រី Cecilia Cheung និងមានកូនប្រុសពីរនាក់និងបានលែងលះគ្នាក្នុងឆ្នាំ ២០១១។ តារាប្រុសរូបនេះក៏ធ្លាប់មកប្រទេសកម្ពុជាថតនៅក្នុងកម្មវិធីមួយផងដែរកាលពីឆ្នាំ២០១៩៕

ជីហ្ស័ង និយាយទាំងអួលដើមកជីវិតពិតមិនខុសពីក្នុងរឿងមានតែពីរនាក់ម្តាយកូន

0

តារាសម្តែង ជីហ្ស័ង បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មសាស្រ្តាហ្វៀម មានចំណងជើងថា «វិញ្ញាណនិស្សិតពេទ្យ» ហើយបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍មិនតិចនោះទេ។ និយាយទាំងអួលដើមក ជីហ្ស័ង ថាជីវិតរបស់ខ្លួននិងជីវិតក្នុងខ្សែភាពយន្តមិនខុសគ្នានោះទេពោលគឺនាងមានតែពីរនាក់ម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrzweTJMZwX7WZSu7w-O3FjfL_q8mCHAJTxoNNSC0X0vtWFNXxzVH16rJgLVrmqAH3wiN-3xgqzOY3rUo5lgOZuROJMVZLUNV0YKz_RXJIT6UEXCQEMlVr735v-xTQ6rhhZvhWR6W9kkkq7ij-YNCEaEbGwGj3zJDPlfD9EN6G_2lEeWCn0Pbcj2hPKdmV/s1440/image_2025-03-29_10-08-59.png

តារាសម្តែង ជីហ្ស័ង កំពុងតែសាងស្នាដៃជាច្រើនទៅលើខ្សែភាពយន្តខ្មែរទាំងរឿងភាគចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ រួមទាំងស្នាដៃដែលមានការចាក់បញ្ចាំងក្នុងរោងកុនផងដែរ។ នាពេលថ្មីៗនេះ «វិញ្ញាណនិស្សិតពេទ្យ» បានចាក់បញ្ចាំងក្នុងរោងកុនហើយនិងទទួលបានមតិវិជ្ជមានជាច្រើនពីអ្នកទស្សនាមានទាំងកំប្លែង កម្សត់ លាយឡំគ្នា ជាពិសេសគឺផ្តោតលើមនោញ្ចេតនាម្តាយហើយនឹងកូន។ ស្នាដៃនេះគឺក្រោមការដឹកនាំរឿងរបស់លោក គូ ដារាចាន់ ហើយទទួលបានភាពជោគជ័យលើស្នាដៃ «ម៉ែក្រឡាភ្លើង» និង «គាស់ផ្នូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkiTOU7aZOc8ospW25MpqAJmzpA_ROfHAhnQOOL1gEOWowkyP1PrI0nWD7NSJQGQfBNfIYQxcatrdisXZKXVA5R0qnmjuqtr6LBW6k0f9MyZWO7qM2W_XkNAFh8lzHAuVyMWLi2PsRiLweyQiescx7mGMGf0Y_Yaaj5Nknsr6kNjJMcbkL6zIJCGpYO9Cp/s1440/image_2025-03-29_10-09-00.png

ក្នុងពេលសម្ពាធនៃខ្សែភាពយន្តខាងលើនេះ ជីហ្ស័ង បាននិយាយទាំងអួលដើមកពីជីវិតពិតរបស់ខ្លួនដែលមានតែពីរនាក់ម្តាយកូន ដូចជានៅក្នុងសាច់រឿងហើយមិនចង់គិតទេថានឹងត្រូវឃ្លាតឆ្ងាយពីគ្នាតើទទួលរងនូវការឈឺចាប់យ៉ាងណា។ ជីហ្ស័ង ថា «គ្រាន់តែមើលសាច់រឿងហ្នឹងហើយនឹងជីវិតពិតគឺតែមួយបាត់ហើយ ព្រោះរាល់ថ្ងៃនេះនាងក៏មានតែពីរនាក់ម្តាយកូន»។ គ្រាន់តែនិយាយដល់ចំណុចនេះតារាស្រី ជីហ្ស័ង អួលដើមកនិយាយលែងទៅមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmj53p9yiMvgfHtNoaNVe8GZ2v_O7o8AuX4kW1kgA937adoNGhM6VupBGrZUWsm18b_W_I_d_dHn5fb6eghHwdgPp1f3RB3xeT75L65HoKMGjobR0BfTEwi57rXYg1h1tf_-UjOUieK0tyiYNhnqu2OVXZmenQx7WH8e7KeuMYpFxzVRxmPUEVYGEd3MGd/s1440/image_2025-03-29_10-09-03.png

តួឯកស្រីរូបនេះ បានបន្តទៀតថាគ្រាន់តែម្តាយរបស់ខ្លួនរស់មិនបានស្រួល គ្រាន់តែនាងបានញុំាអ្វីឆ្ងាញ់មួយម៉ាត់ជាងម្តាយរបស់ខ្លួនក៏នាងមិនសុខចិត្តដែរ កុំថាឡើងតែនាងបាត់បង់ជីវិតនាងស្រមៃមិនចេញទេថាម្តាយរបស់នាងពិបាកយ៉ាងមិច នាងប្រើស្នាមញញឹមមកដោះស្រាយបញ្ហាអ្វីទាំងអស់ ប៉ុន្តែបើនរណាម្នាក់យកស្នាមញញឹមពីម្តាយខ្លួនទៅគាត់នឹងអាចជួបរឿងអីជាមួយនាង នាងមិនដឹងនោះទេស្នាមញញឹមរបស់នាងសំខាន់តែស្នាមញញឹមរបស់ម្តាយនាងសំខាន់ជាងនេះទៅទៀត៕

ពលរដ្ឋថៃបារម្ភពីរលកយក្សស៊ូណាមិនឹងកើតឡើងនៅថៃឆាប់ៗក្រោយគ្រោះរញ្ជួយដី

0

ប្រទេសថៃ ៖ ក្រោយកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរកម្រិត៧.៧រិចទ័រ នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ និងធ្វើឱ្យញ័ររង្គើដល់តំបន់ជាច្រើននៅប្រទេសថៃ ជាពិសេស ទីក្រុងបាងកកកើតចលាចល ពលរដ្ឋថៃពុំហ៊ានស្នាក់នៅក្នុងអគារខុនដូខ្ពស់ៗ ខណៈពលរដ្ឋខ្លះសម្រេចចិត្តធ្វើដំណើរទៅស្រុកកំណើតដើម្បីគេចពីរញ្ជួយដី ឃើញថា មានការចែកចាយព័ត៌មានជាច្រើនក្នុងបណ្តាញសង្គមពីរលកយក្សស៊ូណាមិ អាចនឹងកើតឡើងនៅប្រទេសថៃឆាប់ៗ ។ ហេតុនេះ ពលរដ្ឋពុំហ៊ានទៅលេងមាត់សមុទ្រ ជាពិសេស សមុទ្រនៅខេត្តភូកេត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQT5h9YU7PLPWbVAXX2oUevQ9uHQhX5EefMApRGw2vFzd6F1LfVpwSt40NX4Wu4Jg-Odd7U2HYpNWjmm6bSXsIh-z6w1ck4EjWtjOmG8ni6TR5YZ8XmmFE1aRieLB1sTk1pwjNxZ6w-CvX0RXbhSQ1HYDZ2tNzpCJ0s3FQSwxKPlf5p0bLZOlbhwB3lB0O/s1280/photo_2025-03-29_13-24-35.jpg
ប៉ុន្តែការិយាល័យទំនាក់ទំនងសាធារណៈនៅខេត្តភូកេត បញ្ជាក់ថា ខេត្តភូកេតមានសុវត្ថិភាព និងពុំរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីទេ ។ រីឯព័ត៌មានដែលផ្សព្វផ្សាយក្នុងបណ្តាញសង្គមថា ក្រោយកើតគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ស្រាប់តែទឹកសមុទ្រនៅខេត្តភូកេតរីងភ្លាមៗ ជាសញ្ញាបង្ហាញពីរលកយក្សស៊ូណាមិអាចនឹងកើតឡើងនៅប្រទេសថៃឆាប់ៗ គឺជាព័ត៌មានក្លែងក្លាយ ។ ហេតុនេះ សូមពលរដ្ឋកុំជឿព័ត៌មាននេះឱ្យសោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF1KQc9XZB9B_l4djkayO2LFIrJtdK3u6MDy_Rew-Ly2hIhyphenhyphenxbPHIogx7KF_Gu_Rg0BkP8B1tGUxFIuwkLaNQgVkE6qDwwmWLVcy9Ht3gLaJZ7BCs4X-PG4K0mJ7hdTqW2A4dP4UdVWyFtJTQR_4cr5qgOuzH-nfBTyPEH2O58FHPx8wVS0wlLU_hnJXHr/s2000/image_2025-03-29_15-02-45.png
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ការិយាល័យទំនាក់ទំនងសាធារណៈនៅខេត្តភូកេត បានសរសេរក្នុងហ្វេសប៊ុកថា ៖ «ខេត្តភូកេតមានសុវត្ថិភាព និងពុំរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីទេ ។ ព័ត៌មានរឿងទឹកសមុទ្រស្រក គឺជាព័ត៌មានក្លែងក្លាយ សូមកុំជឿ» ។ អាជ្ញាធរនៅឆ្នេរសមុទ្រប៉ាតង បញ្ជាក់ថា បរិវេណឆ្នេរសមុទ្រប៉ាតង មានសភាពធម្មតា ហើយអាជ្ញាធរគ្រប់រូបបានតាមដានស្ថានការណ៍គ្រោះរញ្ជួយដីយ៉ាងដិតដល់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR2rpQm02x_e9bq3wFDubpHtpptir78_EPvRl254hWpD0XV1gc4UDRMEbhNh85WX1DYsEg-zO3UAY6ZVB20gEo3DhW7-NFk5xkq_yhmdykW6-BTOsri2hLrE7AdE0bQWh3EIMPIGYz8cc_waZOCpuZoqMw8Bcm7AUKf77bSWDKN7-w9xeuaaIz0qQidLrS/s808/image_2025-03-29_15-02-52.png
    ចំណែកភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ បានតាមដានស្ថានការណ៍គ្រោះរញ្ជួយដីឃើញថា ពលរដ្ឋនៅតំបន់មាត់សមុទ្រ ពុំទទួលកម្លាំងរំញ័រដោយសាររញ្ជួយដីទេ ។ ភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ បានកំណត់វិធានការមួយចំនួនដូចខាងក្រោម ៖

    ១-មជ្ឈមណ្ឌលគ្រប់គ្រងហេតុការណ៍នៅតាមបណ្តាខេត្ត ត្រូវតាមដានស្ថានការណ៍ និងផលប៉ះពាល់ដែលកើតឡើងដោយសារគ្រោះរញ្ជួយដីឱ្យបានជាប់លាប់
    ២-ជូនដំណឹងដល់ពលរដ្ឋអំពីស្ថានការណ៍កើតឡើង ដើម្បីកាត់បន្ថយការភ័យស្លន់ស្លោរ និងណែនាំពលរដ្ឋពីវិធីការពារខ្លួនឱ្យមានសុវត្ថិភាព
    ៣-ពិនិត្យមើលការខូចខាត ព្រមទាំងជួយសង្គ្រោះជនរងគ្រោះតាមគោលការណ៍កំណត់របស់រដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisdBWUD9hg0uLqlP_ZU1-1PFnLUx1SbG6CfphDkU70k90P61EWh9H8re7ESTNI_pyfPDRqyVSpefETOLuAagkshtSF2NeQnT_EgzjIARawZa3a1YyahMHL3BdyyNipq-mb982HtuG_iXi-JNFafiwbs8oNzXEh3JDlF1a6Bp-ZBXq9Vl9Bez1qQVJ1Rolp/s800/photo_2025-03-29_13-24-35%20(2).jpg

    មន្ត្រីពាក់ព័ន្ធត្រូវរាយការណ៍ស្ថានការណ៍ និងផលប៉ះពាល់ផ្សេងៗក្នុងខេត្តទៅកាន់ភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ ។ ហេតុការណ៍គ្រោះរញ្ជួយដីកើតឡើងនៅមីយ៉ាន់ម៉ា បានធ្វើឱ្យញ័ររង្គើរដល់ទីក្រុងបាងកក, តំបន់ជុំវិញទីក្រុងបាងកក, បណ្តាខេត្តភាគខាងជើង, ភាគឦសាន និងភាគខាងត្បូង សូមពលរដ្ឋតាមដានស្ថានការណ៍ និងព័ត៌មានយ៉ាងដិតដល់ ហើយពលរដ្ឋអាចស្នើសុំជំនួយតាមរយៈលេខទូរស័ព្ទ ករណីរងគ្រោះដោយសាររញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikXUmp78perVUbwpAbfvfN_90Skei8D0YB_gspNU_kXIyhAb3iLf8BYduKjbTa2gTITj20j8ImkTse0KjM3f_FqCxHx4r2Fhd8UqoSl_bV4HvKErE6BYz4ZT3SQOfFISCS1USrdS5Bh98nN7R9EehXrpNh9PwmyIX0Nw-DcdlBw5_e4HSqZ4A0DOG50O9k/s800/photo_2025-03-29_13-24-35%20(3).jpg

    ដោយឡែក អ្នកសារព័ត៌មានថៃ MCOT បានរាយការណ៍ពីខេត្តភូកេតថា ខេត្តភូកេតពុំបានខូចខាត ឬរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីដែលកើតឡើងនៅមីយ៉ាន់ម៉ាទេ ពីព្រោះគ្រប់តំបន់របស់ខេត្តភូកេត មានសភាពធម្មតា ។ ក្រោយទីក្រុងបាងកករញ្ជួយដី ក៏មានពាក្យចចាមអារ៉ាមថា ទឹកសមុទ្រនៅខេត្តភូកេតរីងស្ងួត រហូតដល់ធ្វើឱ្យមនុស្សមួយចំនួនបារម្ភពីរលកយក្សស៊ូណាមិ គឺពុំពិតឡើយ ពលរដ្ឋនៅខេត្តភូកេត ពុំទទួលកម្លាំងរំញ័រដូចបណ្តាខេត្តផ្សេងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVJ_TtzIU_NgBCDKYGyYcQiIMdTIg8K1BIzJIIcyL9yfCZ1Nouc7XeRJU9mM3GdsNftgoucmWATuhWNj7bAFR8gmF521_aKLCWRitQaL8vi7Mwc5w-S6KlqqJwNprhEZMCo7LBItExogn8YKuNyfmFuSEWpGHevPjON0lNEGaw9MY3yJfNsgz9J3JkA3bf/s1200/image_2025-03-29_15-01-47.png

    ពេលកើតរញ្ជួយដីនៅទីក្រុងបាងកក គឺនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុថីន ឆាន់វីរៈគូន កំពុងប្រជុំជាមួយមន្ត្រីរាជការនៅខេត្តភូកេត ហើយគ្មានអ្នកណាម្នាក់ទទួលកម្លាំងរំញ័រទេ ។ ប៉ុន្តែលោកស្រី ផេថងថាន បានដឹងដំណឹងពីរញ្ជួយដីនៅទីក្រុងបាងកកតាមសេចក្តីរាយការណ៍ ។ រីឯយន្តហោះអាចឡើង-ចុះនៅអាកាសយានដ្ឋានភូកេតជាធម្មតា ខណៈដំណើរកម្សាន្ត និងការប្រកបរបររកស៊ីនៅភូកេត គឺល្អប្រសើរ ពុំដូចពាក្យចចាមអារ៉ាមទេ ៕

មិននឹកស្មានសោះ! ទាំងនេះជាពាក្យទំនាយរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ២០២៥

0

មនុស្សភាគច្រើនទូទាំងពិភពលោក ប្រហែលជាធ្លាប់បានស្គាល់គ្រូទាយពិការភ្នែក Baba Vangaរួចមកហើយ ដែលកន្លងមកគេតែងចុះផ្សាយអំពីការទស្សន៍ទាយពីជោគវាសនារបស់សកលលោក និងហេតុការណ៍ធំៗជាច្រើន ហើយរឿងរ៉ាវទាំងនោះសុទ្ធតែបានកើតឡើង ដូចអ្វីដែលគាត់ទស្សន៍ទាយមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0XPtJcZiAVIjsvCeaHh2iSk3KGTZ2r_ObCrzRUoe_j4EErZQ-bOfvy4o1kCghqFCzASURLpALs0IASjxMMcSbrtimd7t1mqrDlV_9CiX0BOEHR6Vp__bI_QJc35HtaLdlDJQRmqiQlYzeKwxTrYQP0Kqd5_e9XZ5DfiMRvzV-4AJ1UY10ciqch8XHwick/s853/image_2025-03-29_14-45-14%20(3).png

ការទាយទុកមុនរបស់គាត់ ត្រូវបានគេចងក្រងជាសៀវភៅតាំងពីគាត់នៅមានជីវិតមកម្ល៉េះ ហើយការទាយនោះ គឺគាត់បានទាយទុករហូតដល់ឆ្នាំ ៥០៧៩ ឯណោះ។ ដោយឡែក ថ្មីៗនេះគេបានដកស្រង់នូវទំនាយធំៗរបស់គាត់សម្រាប់ឆ្នាំ ២០២៥ ដែលមានដូចខាងក្រោម៖

១. សង្រ្គាមរវាងប្រទេសនៅលោកខាងលិច និងខាងកើត៖ ទំនាយនោះបានទាយថា នឹងមានសង្រ្គាមធ្ងន់..ធ្ងរ ដែលអាចនឹងបណ្ដាលអោយមនុស្សស្លា..ប់ជាច្រើន ព្រមទាំងមានការផ្លាស់ប្ដូររបបនយោបាយពិភពលោកផងដែរ។ នៅក្នុងនោះក៏បានសរសេផងដែរថា លោកVladimir Putin អាចនឹងត្រូវបានគេជ្រើសរើសធ្វើជាប្រធានាធិបតីរុស្ស៊ីជាថ្មីម្ដងទៀត ហើយសង្រ្គាមលោកលើកទី៣ អាចនឹងកើតមានឡើង ដែលវាចំណុចដំបូងនៃវិនាសកម្មរប់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4hLI7sfP2iFnTT5GBWu5WXiHC7uzc4NP1N0RoxdN7RAuWP-NRVg1lCQD9qazUhLJ3Pxbj6VualDbi5wbDf_LTZ3CZXKxPdmOkr7LlFkArQ0qFTZgES4ItJL7OxAf_sKg0pgSQYWfnkSxD2A93JSEvRvlPQ8A2rJCFVrTrfg5mismpAoT9LaNeOI7ce4Oy/s1200/image_2025-03-29_14-45-12.png

២. គ្រោះធម្មជាតិ៖ មនុស្សជាតិនឹងជួបប្រទះនឹងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរនៅប្រទេសជាច្រើនដូចជា៖ គ្រោះទឹកជំនន់, បន្ទុះភ្នំភ្លើង, រញ្ជួយដី, ការកើនឡើងកម្ដៅ និងកម្ពស់ទឹកសមុទ្រ ។ល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpvnTpWxs_F1twtFlRzOYvyD_t8uUTVTy8KoFZMQ46sa-A6YjaDWHWd-XumuiDgv1yUrvzoCQyc6T2RuCxsVT1Hp7PQ41w-bJiO_1Xf2eGUC0LzVTWsEZEjHT6oP6M6gyOcmWZcNT4hPc05t14LINnh0_gsebdaLQqxG0L3yI_Q8smaJGCR-q74ebnbjIq/s1600/image_2025-03-29_14-45-12%20(2).png
៣. វិទ្យាសាស្រ្តរីកចម្រើនខ្លាំង៖ គាត់បាននិយាយថា ការផ្លាស់ប្ដូរសរីរាង្គរបស់មនុស្សនឹងកាន់តែងាយស្រួលជាងមុន ដោយគេបានរកឃើញវិធីនៅក្នុងការដាក់ចិញ្ចឹមសរីរាង្គនៅក្នុងមន្ទីរពិសោធន៍បាន។ ក្រៅពីនេះផ្នែកបច្ចេកវិទ្យា ក៏នឹងកាន់តែមានឥទ្ធិពលក្នុងសង្គមមនុស្សកាន់តែខ្លាំង។ លើសពីនេះ មនុស្សនឹងអាចទាក់ទងគ្នា តាមរយៈការបញ្ជូនរលកសម្លេងពីខួរក្បាលតាមរយៈឧបករណ៍ម្យ៉ាង ហើយមនុស្សនឹងអាចមានទំនាក់ទំនងជាមួយជីវិតក្រៅភពផែនដីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPbGFj0gye2QW9iLzk8KVOgAdbP-Qpk6dmnUXIf9J9Tz-Z64B_-Z0pDN-6KptEKd6eW9zXK8RZ5lBbvpac313mvW-R__8ZNsbxmkSptJjeN9Duaj4tM2WAsCyCx4tKK9YW4dVAfJGXtATlPQAPkAhOInasdWNakL1oG6kXuvVG1KlvTz4d9_NurAsKCjKS/s2560/image_2025-03-29_14-45-13.png

៤. វិបត្តិសេដ្ឋកិច្ចនៅអាមេរិក៖ ក្នុងទំនាយបានសរសេថា សហរដ្ឋអាមេរិក នឹងជួបជាមួយវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់..ធ្ងរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTdtOBrDGZmmkvYoPexXrEJhcCi1KXvl74uLueihUomNq2Dh6Utq7RFqjimTcp_gIIRotmSZfO9IliyyW5_6iVYCKK58X1c0gy21wUh9Jgctsv7gZ7Jc0SZ2YGo9l21E_vZV9Hn0fKOrcKXGnK5SeqbcFXPH-5E9-Xr7qrsBKjFVs8koCPUjQPrA152RPm/s1280/image_2025-03-29_14-45-14.png
៥. ការរីកចម្រើននៃសាសនា៖ មានការព្យាករណ៍ថា មនុស្សទូទាំងពិភពលោក នឹងនាំគ្នាចាប់ផ្ដើមមានទំនោរទៅលើជំនឿនៃសាសនាយ៉ាងខ្លាំងក្លាម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz4mwuFEWsu0NIX8JXlmjvOAeYzy9V9YMMI4iq1t2s7yaRpxqm7-GTjHLDTPsQRJinL2jIR2fDbmsEJwqNO5bm7Ryce1bzwLPneaWfvb2PVv3XBKi0oKtJWZ3ayCaI1J2iLPlonHfqsSLJtA-ECGlVZLUyhQ8vxjv10DFCgfiPCF1gxua5IWJDvV2xhyphenhyphen3h/s1500/image_2025-03-29_14-45-14%20(2).png

គួរបញ្ជាក់ថា ទាំងនេះពុំមែនជាការទាយក្នុងពេលបច្ចុប្បន្ននោះទេ ទំនាយរបស់គាត់ត្រូវបានគេរៀបចំចងក្រងដាក់ជាសៀវភៅតាំងពីមុនពេលគាត់បានទទួលមរ..ណៈភាព នៅឆ្នាំ១៩៩៦មកម្ល៉េះ ហើយត្រូវបានគេយកមកនិយាយសារជាថ្មី ដោយសារឃើញជាក់ស្ដែងនូវរឿងរ៉ាវមួយចំនួន ដែលកំពុងកើតឡើងនាពេលបច្ចប្បន្ននេះពិតប្រាកដមែន ដូច្នេះគួរជឿ រឺមិនគួរជឿគឺអាស្រ័យលើការពិចារណារបស់បុគ្គលរៀងខ្លួន៕

អង្គការសហប្រជាជាតិ និង Trump ប្រកាសផ្តល់ជំនួយថវិកាជួយមីយ៉ាន់ម៉ាក្រោយរងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ

0

ប្រទេសមីយ៉ាន់ម៉ា ៖ សារព័ត៌មាន AP រាយការណ៍ថា អង្គការសហប្រជាជាតិ (UN) នឹងផ្តល់ជំនួយថវិកាចំនួន៥លានដុល្លារអាមេរិកសម្រាប់ជួយប្រទេសមីយ៉ាន់ម៉ា ដែលបានរងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ ស្មើកម្រិត៧.៧រិចទ័រ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ រីឯប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាថា លោកនឹងផ្តល់ថវិកាជួយមីយ៉ាន់ម៉ា ផងដែរ ក្រោយពីមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing អំពាវនាវស្នើសុំជំនួយមនុស្សធម៌ពីអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM8cMLDNWrxvgaCJg6046GKiPozXeS4WrbgoJPFwCFLT9DtncVHnx9nmQMtWaHAEP6vUf-G1KV0ul0nAKEalpN8NPKHwQvIBGSH5xonBTd37ngz7Z8fWQLcI0S-MHp0ExhvXmy4kehBPoq58TPJfJKSrp_7I0Yk4ulH9VSePvw8PTGXGzjIE5bQEcTGfFO/s1024/image_2025-03-29_14-08-18%20(2).png

មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានថ្លែងតាមទូរទស្សន៍ថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី បានកើនឡើងរហូតដល់១៤៤នាក់ និងរងរបួសចំនួន៧៣០នាក់ ប៉ុន្តែចំនួននេះនឹងកើនឡើងបន្តទៀត ។ អគារក្នុងតំបន់ជាច្រើននៅជុំវិញចំណុចកើតគ្រោះរញ្ជួយដីបានខូចខាតយ៉ាងខ្លាំង ជាពិសេស នៅទីក្រុង Mandalay, ទីក្រុង Yangon និងទីក្រុង Naypyidaw ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8MHDlLyY2-rVK9o9KeDFqTEKudPcrWBxSctIKLOprTYW0A8NcYRHZz8657oTHVyuf3fpjL7_fRhofQFyt6a0wsvkQ1h-CdSl-OlxqH5oLL7NhnVAHTvZF5x85QDK0gp1zFxRF0u2uOhOKX05lD22PvgzeixH333M7UaJa3qSh4fa7hUQ9WDFpDQoQ-QP7/s1000/image_2025-03-29_14-08-18.png

អគារក្នុងទីក្រុងចំនួន៥ ដែលស្ថិតនៅក្បែរចំណុចកណ្តាលគ្រោះរញ្ជួយដីបានខូចខាតជាច្រើនកន្លែង ហើយស្ពានចំនួន២កន្លែងបានបាក់រលំ ក្នុងនោះមានស្ពានបុរាណដែលតភ្ជាប់រវាងទីក្រុង Mandalay និងទីក្រុង Yangon ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Global New Light របស់មីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3MkGaMnvrwe6miy2RuanmCZfZG1y8HvCWKjZp3iN7X7ez_EnX5sIhj9mQArF0nkzo1mfqbGZJ_2joRHRHY2H5uI59doTYSJ72hYiHyb_-1fQb_xto7zKBcyx7Ip9rkdqMXue-SXCLr5dyXrcBvNdu-bjptAs8N51kw8tJsRhVu7rurdWSsBCg4XP53GgH/s2899/image_2025-03-29_14-08-19%20(2).png

អង្គការសហប្រជាជាតិ (UN) ប្រកាសថា នឹងផ្តល់ប្រាក់ចំនួន៥លានដុល្លារអាមេរិក សម្រាប់ជួយពលរដ្ឋមីយ៉ាន់ម៉ាដែលរងគ្រោះដោយសាររញ្ជួយដី ក្រោយពីមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing អំពាវនាវស្នើសុំជំនួយមនុស្សធម៌ពីអន្តរជាតិ ហើយមេដឹកនាំមីយ៉ាន់ម៉ាបញ្ជាក់ថា ត្រូវការជំនួយឈាមយ៉ាងច្រើនដើម្បីសង្គ្រោះជីវិតពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHlpeki-XEmYiBdNzWFuZanJTBTsiYfeixjzkts-MNWftlLkVfOaxLp7_S2Grqi0GXnJYCtzzDqav1MWN44Q6je19VfMSPDolCA3NELYVC8g0WkMhHNq8pdZhXt-ECj5Ly8kO-6g_lsgzacEUTVOHrTK6cQJcatiR074HIUZqckvWu620v5Ux8nSm3HA9b/s1024/image_2025-03-29_14-08-19.png

ដោយឡែក ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃទី២៨ ខែមីនា ថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ជំនួយឱ្យមីយ៉ាន់ម៉ា ប៉ុន្តែអ្នកជំនាញបានសាកសួរពីភាពច្បាស់លាស់របស់អាមេរិកពាក់ព័ន្ធនឹងការផ្តល់ថវិកាជំនួយទៅក្រៅប្រទេស ពីព្រោះតាំងពីថ្ងៃដែលលោក Trump ឡើងកាន់តំណែង គឺអាមេរិកបានកាត់បន្ថយការចំណាយថវិកាជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyBbxal2Vi5wqVBjrPDk71Mvq8vxesGrKUrh-EMtyKQlRGbqBAi4agnHltDI71erNEQ9lsK_dsw627blKMJ6tcsosw3wS6OImg9W-qEqpNbXX3FsIn_5Cn12beug9VFwBA8ctkVdTLNHax3wS0HZirYixzBi4k2I3y2SZifLy17FM5qYIT5deaaIFy6zh6/s768/image_2025-03-29_14-09-14.png

ទោះយ៉ាងណា លោក Trump បាននិយាយជាមួយសារព័ត៌មាន Reuters នៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន ថា លោកបានជជែកជាមួយមន្ត្រីមីយ៉ាន់ម៉ារួចហើយ ពាក់ព័ន្ធនឹងស្ថានការណ៍គ្រោះរញ្ជួយដី ហើយរដ្ឋាភិបាលអាមេរិកនឹងផ្តល់ជំនួយមួយចំនួនដល់មីយ៉ាន់ម៉ា ៕

ពិតអត់? ប្រទេសកម្ពុជាជាប់ឈ្មោះជាប្រទេស ដែលមានប្រព័ន្ធអប់រំខ្សោយជាងគេនៅអាស៊ាន

0

លទ្ធផលនៃការធ្វើចំណាត់ថ្នាក់ “ប្រទេសដែលមានប្រព័ន្ធអប់រំល្អ” ក្នុងឆ្នាំ២០២៥ បានបង្ហាញថា កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១២០ ក្នុងចំណោមប្រទេសចំនួន ២០៣ ដែលនេះគីជាកម្រិតទាបមួយទូទាំងពិភពលោក និងទាបជាងគេបង្អស់ប្រចាំបណ្ដារប្រទេសក្នុងអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1bRCMPrWxNM9tSoYlJU99-8kjdAmQWhw9pAa-rnSsfjRat5OB-6IW9OF-tTyeKd5RHAkpeBpbr0ti3SIhzoigmKnLHPQTefPE3ME6Swj1ouShDbBLn0FA7XELpbvlih3p5a4dvcGDPcsVGzfargi5ZzpYvvJkyfHG0OBao7BfFQCailq3N5OY4pzbdVD-/s1280/photo_2025-03-28_11-10-21%20(2).jpg

យោងតាម World Population Review ជាវេទិកាអនឡាញមួយ ដែលរៀបចំ និងវិភាគទិន្នន័យប្រជាជន សេដ្ឋកិច្ច និងសង្គម នៅតាមប្រទេស រដ្ឋ និងទីក្រុងនៅជុំវិញពិភពលោក។ វាជាវេទិកាស្រង់ទិន្នន័យមួយដែលមនុស្សជាច្រើនជឿទុកចិត្ត មានភាពទូលំទូលាយ ហើយទ្និន្នន័យរបស់វាតែងធ្វើបច្ចុប្បន្នភាពជាប្រចាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtucJePLz3s6Pm51zCe14w-F2wHan2W6G1h2Sn0BCc0vnoWkYBg7kGXoh04vyB_HyC0yKm2rMnZrHc2m0ik4nYvtAyfJ3ygdELm8eQbV0B6AxS4sWJFlJWJSa6JBb_GL7sSnngR6IJdWVeMsr-_0OynmaKaEkLlu7tgVU9GOAnLJkDO6c3l_3mMWPqeQM2/s1280/photo_2025-03-28_11-10-23.jpg

ផ្អែកលើព័ត៌មានដែលទទួលបានពី World Population Review ប្រទេសដែលមានកម្រិតនៃប្រព័ន្ធអប់រំដែលល្អបំផុតទាំង៥ គឹបានទៅលើ៖ ទី១ ប្រទេសកូរ៉េខាងត្បូង, ទី២ ប្រទេស Denmark , ទី៣ Netherlands , ទី៤ Belgium និង ទី៥ Slovenia។ ដោយឡែកសម្រាប់ក្នុងតំបន់អាស៊ានមានដូចជា៖ ប្រទេសប្រ៊ុយណេ ជាប់លេខ៤៧, វៀតណាម លេខ៥៣, ឥណ្ឌូនេស៊ី លេខ៦៧ , ទីម័រលេស្តេ លេង៦៩, ហ្វីលីពីន លេខ ៧១, ម៉ាឡេស៊ី លេខ៨៩, ឡាវ លេខ១០២, ថៃ លេខ១០៧, មីយ៉ាន់ម៉ា លេខ១០៩, និងកម្ពុជា លេខ១២០។ ដែលបានបង្ហាញថា កម្ពុជាស្ថិតនៅកម្រិតទាបជាងគេក្នុងចំណោមប្រទេសទាំងអស់នៅក្នុងអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijANsYn6-w4g7pK2KjzQNBzSPw9Hh-g9JSYp_Fx3ZwPU-7cWcPRtPfOQIfpBcsf2hA6OAIDkbNaUZmw2RZf4SmF2LpAjTRc49KhzY0ISSDWSAENcuImGzDUt1nP8PVhMlTTC55HZbN827u7Z584cw2t_DkpiYvBFXHFj8kquJG1Yo7fNCXSYMVBUb4NKRG/s1144/photo_2025-03-28_11-10-21.jpg

យ៉ាងណាមិញ សម្រាប់មូលហេតុដែលកម្ពុជាមិនមានប្រព័ន្ធអប់រំដែលល្អនោះ ត្រូវបានគេដឹងថាបណ្ដាលមកពីកត្តាដូចជា៖ មិនមានធនធានគ្រប់គ្រាន់ (ខ្វះខាតបរិក្ខាសិក្សានិងបង្រៀន), គ្រូបង្រៀនទទួលបានប្រាក់បៀវត្តន៍ទាប ដូចនេះមិនសូវមានគ្រូបង្រៀន, អត្រាបោះបង់ការសិក្សាមានកម្រិតខ្ពស់ ដែលបណ្ដាលមកពីបញ្ហាជីវភាព, ភាពមិនស្មើគ្នានៅក្នុងការអប់រំ (សិស្សនៅទីក្រុង ទទួលបានការអប់រំល្អជាងសិស្សនៅជនបទ) និងកង្វះខាតគុណភាពអប់រំ ដោយសារតែតាមសាលាខ្លះខ្វះកម្មវិធីអប់រំដែលមានគុណភាព ដូចនេះធ្វើអោយការផ្ទេរចំណេះដឹងទៅកាន់សិស្ស មិនសូវទទួលបានប្រសិទ្ធភាព៕

ឡុង លីគ័ង្គ វ័យក្មេងពិតតែគិតពិចារណាបានវែងឆ្ងាយ ខណៈស្នើកុំឱ្យមានការសើចចំអកប្រទេសថៃ

0

ឡុង លីគ័ង្គ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសនិងជាអតីតបេក្ខជន The Voice Kid Cambodia បានបង្ហោះសារនៅលើបណ្តាញសង្គមស្នើទៅកាន់អ្នកចំនួនពុំគួរមានការសើចចំអកឬឌឺដងទៅកាន់ប្រទេសថៃដែលរងគ្រោះដោយសារគ្រោះរញ្ជួយដី ខណៈពលករខ្មែរធ្វើការនៅទីនោះក៏មានច្រើន។ ការចេញមកនិយាយរបស់តារាចម្រៀងវ័យក្មេងរូបនេះគេបានសង្កេតឃើញថាអ្នកមួយចំនួនបានយករឿងទុក្ខសោកនេះញែកទៅជាប្រធានបទសើចសប្បាយវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYe6Uvpgx5emzwqSw0I_rzLV6HmtM5AGTG5VjfAKB_eb-BYZQDvab3tqY4o8SDl51eFdDb3ljmcxYttliimcMNsUmjS0NyIXp_yHdIM4NPxxKnw7MVSbUOap4ypg63MDU4UN-Wwxek2n1f3KG43BoxxI27NOZSHvNcFUdPOsxVHdwV4dHRqeStqHgdPtTp/s1440/image_2025-03-29_08-37-32.png

តារាចម្រៀង ឡុង លីគ័ង្គ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួននៅល្ងាចថ្ងៃទី២៨ ថា «សូមបងប្អូនខ្មែរយើងទាំងអស់ពុំគួរមានការសើចចំអកឬឌឺដងឡើយ ព្រោះបងប្អូនដែលជាពលករខ្មែរធ្វើការនៅទីនោះ ក៏មានច្រើនដែរ ម្យ៉ាងវិញទៀតវាជាគ្រោះធម្មជាតិ គ្មានអ្នកណាអាចស្មានដល់ទេ ហើយប្រទេសថៃក៏នៅជិតប្រទេសយើងដែរអ៊ីចឹងតិចឬច្រើនវាអាចនឹងរងឥទ្ធិពល បន្តិចបន្តួចហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE-tXVI20DFb4sK0YPLNqc2sigGNHbxwW7di2tAq0RfNwAtano_JPeiiDMvABRvYOCG87P_owkV4jRA4xSZiOUYcSYpo4r-5Bja_M9BHNwmOPL5CzXTu6b5ZUpe2kOKxJQAwC2bGe2wqIhItGyHJyMlEbMQb9_eRTy4sc8Voc2N5FPMbcwZerocKuVyJoe/s1440/image_2025-03-29_08-37-33.png
ម្ចាស់បទ «នឹកកាលពីក្មេង» បន្តរៀបរាប់ថា «ដូច្នេះហើយបងប្អូនទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងគប្បីរយល់ដឹងអំពីវិធីការពារ ខ្លួននៅមុនពេល មានរញ្ជួយដី អំឡុងពេលរញ្ជួយដី និង ពេលរញ្ជួយដីបានបញ្ចប់ ហើយខ្ញុំក៏សូមជូនពរឱ្យ បងប្អូនខ្មែរដែលធ្វើការនៅប្រទេសថៃមានសុវត្តិភាពនិង រួចផុតពីគ្រោះមួយនេះផងចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_31tPi-8EcoS_7Fi60aRqytrf33e1L8qqI8rukofLpoe2VSUeWjbtMrbEb6fqBc08o-Pg13O6FJgbrx7PNppjkJFTsxQvB3zeW2Z-NCkSv_5aw3mLl2srxN4ePwrCcIQjymFg_IAcTiqCwTetsfmK5YbmuElCGXNJYCiaW1qQK-uvQD3vFwiBZK0s7AY/s2048/image_2025-03-29_08-37-34.png

គួរឱ្យដឹងថានៅរសៀលថ្ងៃទី២៨ មីនា ប្រទេសមីយ៉ាន់ម៉ាបានជួបហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៧.៧វិចទ័រដែលធ្វើឱ្យរងនូវការខូចខាតយ៉ាងខ្លាំងរួមទាំងសំណង់បុរាណថែមទៀត ខណៈប្រទេសថៃ ស្ថិតនៅក្នុងទីក្រុងបាងកកក៏រងផលប៉ះពាល់មានការរលំអាគារកំពុងតែសាងសង់ដែលបណ្តាលឱ្យមានមនុស្សជាប់ក្នុងអាគារយ៉ាងច្រើនមានទាំងអ្នកស្លាប់និងអ្នករបួសដែលកំពុងរុករកជនរងគ្រោះបន្ថែមទៀតក្នុងហេតុការណ៍នេះ៕

Selena Gomez ថាស្ត្រីរងសម្ពាធពីបណ្តាញសង្គម

0

តារាចម្រៀងនិងសម្តែង Selena Gomez ជឿជាក់ថា ស្ត្រីតែងតែត្រូវបានពិនិត្យពិច័យច្រើនជាងបុរសចំពោះរូបរាង និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលធ្វើឱ្យពួកគេងាយនឹងទទួលរងសម្ពាធ។ កាលពីមុនតារាចម្រៀងរូបនេះធ្លាប់រងនូវការវាយប្រហារនៅលើប្រព័ន្ធអ៊ីនធឺណិតចំពោះរូបរាងរបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbmfAV8Nxgr57HQYpF8-g8jDXwDsrkxr3eXS3DCk3SQwuETHuSaffU-RFJ5TRzGGvufOijEv4DlyS7RfVSMGsofpltxtdbovvUVzBfxo7NU9_w7FUkTHZU4U0_lZ6zFLzDWdWl21D2qEF7quSC3BHSZ4mpXpwVvUDEoAK-Ce1bu7zlQ_NQa6XR9qBrgSAx/s1444/image_2025-03-28_16-13-22%20(2).png

កាលពីថ្ងៃទី២៤ កន្លងមកនេះ Selena និងគូដណ្តឹងរបស់នាងជាផលិតករតន្រ្តី Benny បានពិភាក្សាអំពីទស្សនៈរបស់ពួកគេលើជីវិត ជីវិតស្នេហា និងដំណើរការថតអាល់ប៊ុមថ្មីរបស់ពួកគេតាមរយៈកម្មវិធីផតខាស់មួយ។ អ្នកទាំងពីរក៏បានលើកឡើងពីផលប៉ះពាល់នៃការបញ្ចេញមតិអវិជ្ជមាននៅលើអ៊ីនធឺណិតផងដែរ។ ខណៈពេលដែល Benny អះអាងថាមិនដែលអានការបញ្ចេញមតិអំពីខ្លួនលោកទេ ខុសពីមិត្តស្រីរបស់ខ្លួនគឺ Selena មានការយកចិត្តទុកដាក់ចំពោះការបញ្ចេញមតិនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwoXQp4RbAE24F0QT6j2tRIQ24_lNU1Mf2x_ZKOz3yUYiUjfZbX55k5E8b6rW70YD-JpJx80gYUN-7PgtZHlXOujPw91qRnBIynbGNDac9BzOcdLeYvYmWoYT_OHAE-ZIdGx0KH7TTjcfPI9DwZCUotYi0Xo8Ss-53mAp-1EKFGZ7wq3XluxpeY9C1gxYQ/s1020/image_2025-03-28_16-13-22.png

Selena Gomez បាននិយាយថា «ខ្ញុំចង់សង្កត់ធ្ងន់ថាមនុស្សស្រីរងទុក្ខកាន់តែច្រើន។ តាមទស្សនៈរបស់ខ្ញុំ បញ្ហានេះពិតជាធ្ងន់ធ្ងរ ប៉ុន្តែមិនមែនជារឿងថ្មីទេ។ ជាក់ស្តែង ស្ត្រីប្រឈមមុខនឹងសម្ពាធផ្លូវចិត្តច្រើនពីរូបរាង របៀបស្លៀកពាក់សម្រាប់អ្វីៗគ្រប់យ៉ាង»។ កន្លងមក Selena បាននិយាយថា នាងបានទទួលការអត្ថាធិប្បាយអវិជ្ជមានអំពីបុគ្គលិកលក្ខណៈរបស់នាង ដោយនិយាយថា ស្បែករបស់នាងមិនសគ្រប់គ្រាន់ ឬថានាងមើលទៅមិនម៉ិចស៊ីកូ ដូចដើមកំណើតរបស់នាងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeeraVyGkf_7YIVUUvVbKAC1xKqiwb6ei2tcYWeCC8aOwTq0r7vPdDzgCgeuwBvpULNNC9BKIf-eEb0F8UdgjCzYXHinA92BXdha5T12pl1dakEKzY30Sm1rkdLyBYrmzA11CxSlbfYzpb83TWD6GSxmRHp-ygsVsJOzTcOnWJYoMQ8VDLvZUCDkjWt3WZ/s1200/image_2025-03-29_13-24-16.png
តារាចម្រៀងរូបនេះបានបន្តថា៖ «មានរឿងជាច្រើនដែលលេចមុខខ្ញុំមិនអាចមើលរំលង ហើយអានដោយចៃដន្យ ពាក្យទាំងនោះមិនមានប្រយោជន៍សម្រាប់ជីវិតទេ ប៉ុន្តែពិបាកក្នុងការជៀសវាងគ្មានអ្នកណាខ្វល់ពីបញ្ហាទាំងនេះជាមួយបុរសទេ ប៉ុន្តែយើងត្រូវប្រឈមមុខច្រើនពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLTmF5QfTnE8-PHD1VKMCuCgYWjZKJw7DW8ez4Yd0MNubBxiZhHsYkPP_cqOlmolP9iC5hPchj_p34einVs9Avm7i7t_OmmGBJ8l5uz5it_Rn4Y-QQ2pCBJCFUnQWXom7KkNESZa1gGTPbRDlRJ_9uO0Ca1wkR26fwnRfdntI3pVwJKa5K2hLKHhf5bSWY/s1080/Snapins_ai_483960854_18591262765019724_2438147191335059588_n_1080.jpg

បន្ថែមពីលើនេះ នាងបានលើកឡើងពីការខ្មាសអៀនរាងកាយចំពោះការឡើងទម្ងន់អំឡុងពេលព្យាបាលជំងឺកាលពីឆ្នាំមុន។ នៅពេលនោះ រូបភាពរបស់នាងពេលចូលរួមក្នុងព្រឹត្តិការណ៍នានាត្រូវបានគេរិះគន់តាមអ៊ីនធឺណិត។ Selena បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្សតែងតែមានអ្វីដែលត្រូវនិយាយអំពីរូបរាងរបស់ខ្ញុំ ហើយដែលធ្វើឱ្យខ្ញុំសោកសៅ។ វាមិនមែនជារឿងសោកសៅនោះទេ ព្រោះខ្ញុំមិនបានមើលឃើញខ្លួនឯងជាជនរងគ្រោះនៃរឿងទាំងនោះ។ ខ្ញុំគ្រាន់តែគិតថាពួកគេធ្វើឱ្យខ្ញុំមានអារម្មណ៍សោកសៅបន្តិច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_a6S-Dnwim65QgIdvGQUds_2w-Zs2StwAHc9V85A5ljXgE3LSaYpbQyvRnc23i1CEtWaudhexpv9p1vUbyI85SSmFwTXATKZ0cdsZTFhZkbzgFWLdr5eEa7924rbaKoyYJhrACYqA0fzTsKI5M6mZUKz03l1eIkxIEQ3psfFtO4D7A-kjtyxRT5ZC3uCb/s1080/Snapins_ai_485380015_18592526323019724_7667639052121967718_n_1080.jpg

ទោះជាយ៉ាងណា Selena បញ្ជាក់ថានាងបានរកឃើញសន្តិភាពហើយ លែងខ្វល់នឹងភ្នែកអ្នកដទៃទៀតហើយ។ នាងបាននិយាយថា នាងនៅតែអានមតិមួយចំនួនពីមួយពេលទៅមួយ ប៉ុន្តែភាគច្រើនមិនអើពើ ហើយទូរសព្ទរបស់នាងក៏លែងមានកម្មវិធីទៀតហើយ។ Selena បានបន្ថែមថា «ខ្ញុំមិនស្អប់ប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ប៉ុន្តែខ្ញុំយល់ពីថាមពល និងភាពស្មុគស្មាញរបស់វា»៕

សត្វពស់ ៤ ប្រភេទដែលធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក!

0

កាលពីមុនពិភពលោករបស់យើងធ្លាប់ត្រូវបានគ្រប់គ្រងដោយសត្វពស់ ដែលមានទំហំធំជាងមនុស្សទៅទៀត ហើយពួកវាគឺជាសត្វយក្សសម័យបុរេប្រវត្តិដ៏ពិតប្រាកដ។ ពស់ គឺជាពពួកសត្វល្មូនដែលភាគច្រើនមានពិស អាចបង្កគ្រោះថ្នាក់ទៅដល់មនុស្សបានយ៉ាងងាយ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានការខ្លាចរអានឹងប្រភេទសត្វនេះណាស់។ ដូច្នេះហើយតើលោកអ្នកដឹងទេថា ពស់ណាខ្លះដែលមានទំហំធំជាងគេនៅលើពិភពលោក?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4pzubvAh7yKynC88grko6OjheoOJomyNCSIuWlQWH6LEG3rPR1ExX8TqjX6iAsPpqn7YL0TaO6NPB26dIbhan6hFCzT9AfgJjGZ9TCWgIfz48ekERnUqkDqvjL8LTwRyGYVxweVjiEadri4EpaVv7em2jRDSRXfjcFYr5Z4SnQR9EsP9ZRfY47KuDVMIH/s1600/image_2025-03-29_13-20-31.png
យោងតាមការចុះផ្សាយរបស់គេហទំព័របរទេស IFL Science បានឱ្យដឹងថា ពស់ខាងក្រោមនេះគឺជាពស់ដែលធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក៖

១.Titanoboa៖ គឺជាពស់ថ្លាន់ដែលមានដើមកំណើតនៅអាមេរិកខាងត្បូង ហើយវាមានអាយុកាលប្រហែល ៦០ លានឆ្នាំ បន្ទាប់ពីសត្វដាយណូស័របានផុតពូជ។ ពស់នេះមានប្រវែង ១៣ ទៅ ១៤ ម៉ែត្រ ជាមួយទម្ងន់ ១.១ ទៅ ១.៣ តោន ជាសត្វដែលធំជាងគេបំផុតនៅលើភពផែនដីកាលពីអតីតកាល ទោះជាយ៉ាងណាបច្ចុប្បន្នពស់ប្រភេទនេះបានផុតពូជហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPS522bdCnaaraEcdwYA1w-Ch7T6QS9F-NPML43nxws4BCKSfWszKHFhJAQX-Z4WEbCmmnk5Mgj3ykOiYRyMbF7IhDjE2Cxbvz2TpW98F_mPhzctieOyEONB98lkk-qKuijY7xRdvAygI57Hv_CTLFTHT7PMSzo3Js3InXJbT3CnaNMTwT6DRczvNdtceh/s1280/photo_2025-03-28_14-20-09.jpg

២.Palaeophis colossaeus៖ គឺជាពស់សមុទ្របុរាណដែលគ្របដណ្តប់ភាគច្រើននៃអាហ្វ្រិកខាងជើងកាលពីជាង ៥០ លានឆ្នាំមុន។ ដោយវាមានប្រវែង ១២ ម៉ែត្រ និងទម្ងន់ប្រហែល ១ តោន ពស់នេះត្រូវបានគេជឿថារស់នៅក្នុងទន្លេធំៗ ឬមហាសមុទ្រធំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrEzrhr_Fan0SYm-JXX7I7DZftrOhHJP1boHKScg8pwmukFjnnHWivtUnW0vr9PW8zQ2cV_IovitFnOul_btqSjMi8M8lN1_nktkkSxPkbvzYb9R-R6JWnrf6BZfe11MUZ9YpE0yeSOkNF_e__dy7t0_QwcPD5AHjMyrTkUvI5Gm7oIriLNI3VGyXI6ZVf/s1280/photo_2025-03-28_14-20-16.jpg

៣.Gigantophis Garstini៖ Gigarstini គឺជាសត្វពស់ចម្លែកដ៏ធំមួយដែលរស់នៅប្រហែល ៤០ លានឆ្នាំមុន។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថាវាមានប្រវែងរាងកាយពី ៧ ទៅ ១០ ម៉ែត្រ ហើយវាមានទំនាក់ទំនងជាមួយពស់យក្សផុតពូជមួយទៀតគឺ Madtsoia នៅក្នុងប្រទេសឥណ្ឌា ដែលបង្ហាញថាពស់យក្សនេះធ្លាប់ត្រូវបានគេរកឃើញយ៉ាងទូលំទូលាយនៅទូទាំងអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigfNbgdxpAUSFKv-BYlQQ5KGzi2KSCoC_6tjFRa6zhyphenhyphenfM4bVaDnlNZxr6Vw0PVuzjBeQKrWcb3EaTg9Y0WHkWzsj7m67kxMpFqa-dT4T0uJDilpGZAdkGGyTJJM2YZZv5I-v3K-7Pvy8lyVgJwUV6KxFsJpZFmtH0RRpY0WbVUeSpJVnIr7EUeEYRTNNc5/s600/photo_2025-03-28_14-20-23.jpg

៤.Anacondas៖ យោងតាមសួនសត្វជាតិ និងវិទ្យាស្ថាន Smithsonian Institute of Conservation Biology បានឱ្យដឹងថា បច្ចុប្បន្នពស់ថ្លាន់ Anacondas គឺជាពស់ដែលធំជាងគេនៅលើពិភពលោក ដោយវាត្រូវបានគេប្រទះឃើញភាគច្រើននៅក្នុងព្រៃអាម៉ាហ្សូន ជាមួយប្រវែង ៩ ម៉ែត្រ និងមានទម្ងន់ ៣៩៩ គីឡូក្រាម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC5AZFMexFHK6QXPrjH_WbDbZ5SI_D5xliuXIkqQZ8BCTz-1veoHeYW_a_oHpbO6ognyJrQOknyBl1J8hyphenhyphens4ECyZJLL0g6uKBa_QZug5QQKkxU6rllMDeyH2M2Bj9EDBaNruvUuRpImldITHwGRJTNHC2HM-9jRE2-ntlAQGrT4xa6xg6fJk0eoo9c2tiG/s1280/photo_2025-03-28_14-20-28.jpg

មុនសម្រេចចិត្តទិញរថយន្តជជុះ គួរពិនិត្យចំណុចទាំង ៥ នេះសិន ដើម្បីជៀសវាងការស្តាយក្រោយ!

0

ប្រសិនបើលោកអ្នកមានបំណងចង់ទិញរថយន្តមួយទឹក ឬរថយន្តជជុះ ដែលជួយសន្សំសំចៃខ្ពស់ ដោយមិនចង់ទិញទៅខុស អ្នកចាំបាច់ត្រូវមើលពីសភាពម៉ាស៊ីន ជើងក្រោម ទឹកថ្នាំ និងឆែកមើលថាតើជារថយន្តកាត់ត ពីរបីកំណាត់ឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcKEXUqcMeVCv7q4laDp58EowvP5OXvaQCmPjrZ2uUb5FoBbdaeLNQ9-0wZfvHCVUY1ffJUcsLtMThN_ZtjJdk_gVl9TOib5EgDwI6bg5BrBFZ9DJC7bYewa_d_xv2H0_FyN0SuC4F7c9xdBDCQrPXYRH54GQKI37OMwLJQ_1hz9Ahg6yEgmLmVXasOrWo/s660/image_2025-03-29_13-16-48%20(2).png

ការទិញរថយន្តដំបូងក្នុងជីវិតរបស់អ្នកគឺជាបញ្ហាប្រឈមមួយ ដូច្នេះប្រសិនបើរថយន្តជជុះមានចំណុច ៥ នេះអ្នកត្រូវតែជៀសវាង និងមិនគួរទិញឡើយកុំឱ្យខាតលុយ ដែលចំណុចនោះរួមមាន៖

១.រថយន្តដែលលេងពណ៌៖ រថយន្តប្រើហើយដែលត្រូវបានលាបពណ៌ទាំងអស់ ឬផ្លាស់ប្តូរពណ៌ដើមរបសរថយន្ត គឺភាគច្រើនមានស្នាមឆ្កូត និងស្នាមប្រឡាក់តូចៗជាច្រើនកន្លែង ដោយសារតែរថយន្តមួយទឹកនេះបានឆ្លងកាត់ការបុកខ្លាំង ឬក្រឡាប់រហូតដល់ត្រូវលាបពណ៌រថយន្តទាំងមូល ទោះបីជាវាមានតម្លៃថោកប៉ុណ្ណាក៏ដោយ ក៏អ្នកមិនគួរទិញនិងត្រូវជៀសវាងបញ្ហានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnC88h1dX8yjrMLTS6SCFyLE5JBJeOTMpfDgI87MIUfYnO1MA4SpkRtIBoZsYukmDeTO9j8C6U_7TUWgZx0kl_DRTmLfX_pGaA97DoZrnc00OQGMgz35iuKm-DXaNx9pvRodSXCY6k3CbdZK29WKd_1-p7gfHvZZg_qkxarJgIvvxEJfeSMFj3P7GXSjlq/s1400/image_2025-03-29_13-16-48.png

២.រថយន្តធ្លាប់ផ្លាស់ប្តូរគ្រឿងម៉ាស៊ីន៖ នៅក្នុងករណីនៃការទិញរថយន្តជជុះជាលើកដំបូង ជៀសវាងរថយន្តដែលបានផ្លាស់ប្តូរគ្រឿងម៉ាស៊ីន ព្រោះភាគច្រើនម្ចាស់ដើមប្រើរហូតដល់មានស្នាមជាំ និងកង្វះការថែទាំត្រឹមត្រូវ ដូច្នេះឡានបែបនេះមិនគួរប្រើទៀតទេ ដោយសារតែផលវិបាកអាចកើតឡើងនៅពេលក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg19IAqiAhcSEnibmZNPXgrigL6x88gy2TpQrVtpnHv9WV4Slr7zoOXF1-WkV9iCsb_5k2idLaQYOMQyuKKE6YNYIKpIe0Uvcx9Rdv9jeVw3miuFoTh98zgJoWrnXuyvNgfjlE5PYeUVF3uEIf_tOImnTDGfGMEsloBV-ik1f57m_8Iwcrr60cEkOmrVtdf/s960/image_2025-03-29_13-16-49%20(2).png

៣.រថយន្តដែលមានជម្រើសច្រើនពេក៖ ជាការពិតណាស់ រថយន្តមានជម្រើសច្រើន វានឹងផ្តល់ភាពងាយស្រួលកាន់តែប្រសើរ ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើដល់ពេលជួសជុលវា? អ្នកក៏នឹងត្រូវប្រឈមមុខនឹងវិក័យប័ត្រជួសជុលថ្លៃជាងគេផងដែរ ឧទាហរណ៍ ជាមួយនឹងកៅអីអគ្គិសនីដ៏ប្រណិត ដែលអាចបណ្តាលឱ្យខូចខាតដល់ប្រអប់លេខ និងម៉ូទ័រនាពេលអនាគតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4dIMwKTDEqRE2qfB1mgj7L8p9rC-Fl3GmKjGrjXaBecIVDJCDzopJeKrJJya0HHxe82qL6gGrPile0vNaw9ZtJ2gvi3MtM3IlplWjfWdfFzO6IHInruGbWGmj8Bbet_BXq6lsFFH1Y6pT__AvRPfC4envM5OS5vC8hScfwwQmf-KKoaIEyEKaGlKOd9Bk/s970/image_2025-03-29_13-16-49.png

៤.រថយន្តមិនពេញនិយម៖ ប្រសិនបើអ្នកទិញរថយន្តជជុះដំបូង យល់ល្អអ្នកគួរទិញរថយន្តទាន់សម័យបន្តិច ព្រោះវាអាចជាការល្អប្រសើរក្នុងការជ្រើសរើសរថយន្តទីផ្សារពេញនិយមដោយសារវាមានគ្រឿងបន្លាស់គ្រប់គ្រាន់ងាយស្រួលជួសជុល និងអាចលក់បន្តទៀតបាន។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទិញរថយន្តហួសសម័យ អ្នកត្រូវប្រឈមនឹងបញ្ហាពិបាករកគ្រឿងបន្លាស់ ជួសជុលថ្លៃ និងហាងជួសជុលមិនបានគ្រប់ជ្រុងជ្រោយ ព្រោះអ្នកបច្ចេកទេសមិនសូវជំនាញ ដោយគ្រឿងបន្លាស់ខ្លះអាចត្រូវរង់ចាំបញ្ជាទិញពីបរទេសច្រើនខែ ដែលនេះជាហេតុធ្វើឱ្យខ្ជះខ្ជាយពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC4QVjvtkSxrzdIVt9FWi2iW_7aObIOilCPlWA0WTNsnKUqSyDTUbcBSbAyiMsIHU4CBf6Pg0wBow0MiRVBCRijjZOhSIV6tAg4JgBpwUDl6m1njygIIecKCblaV-DNLKnx__bgQ3w9fPFY9xXRuKq596OAJL5MSCC53Lmex437vL7EFBEGJiOq0kdfhOf/s2215/image_2025-03-29_13-16-50.png

៥.រថយន្តដែលមានម៉ាស៊ីនធំ៖ ថ្វីត្បិតតែតម្លៃរថយន្តប្រើរួច ផ្តល់ភាពងាយស្រួលសម្រាប់អ្នកទិញក្នុងការធ្វើជាម្ចាស់រថយន្តម៉ូដែលធំក៏ដោយ ប៉ុន្តែប្រសិនបើអ្នកទិញវាជាឡានដំបូងរបស់អ្នកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ អ្នកគួរតែជ្រើសរើសឡានដែលប្រើម៉ាស៊ីនតូចចាប់ពី ១.៥ លីត្រឡើងទៅ ឬអតិបរមាមិនគួរលើសពី ១.៨ លីត្រទេ ព្រោះម៉ាស៊ីនធំប្រេងកាន់តែច្រើនត្រូវបានខ្ជះខ្ជាយ។ ជាពិសេសរថយន្តដែលមានម៉ាស៊ីន ៦ ស៊ីឡាំង គួរចៀសវាងប្រសិនបើអ្នកមិនចង់ចំណាយលុយដោយសារតែថ្លៃសាំង ដូច្នេះមានន័យថា រថយន្តដែលមានម៉ាស៊ីនធំស៊ីសាំងខ្លាំងជាងរថយន្តដែលមានម៉ាស៊ីនតូច៕