Home Blog Page 548

ច្រាស់ដុសបន្គន់ដែលមានរូបរាងស្រដៀងលោក Donald Trump កំពុងលក់ដាច់ខ្លាំងនៅលើAppចិន

0

ប្រទេសចិន ៖ សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែកើនឡើង បានជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មទាំងសងខាង ប៉ុន្តែនៅក្នុងប្រទេសចិន ប្រជាជន និងក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់មួយចំនួនបានកែច្នៃភាពមិនសប្បាយចិត្តរបស់ពួកគេចំពោះសហរដ្ឋអាមេរិក ដោយការរចនាម៉ូតច្រាស់ដុសបង្គន់ឲ្យមានលក្ខណៈស្រដៀងនឹងប្រធានាធិបតីអាមេរិកលោក Trump និងទទួលបានការគាំទ្រលើសលប់នឹកស្មានមិនដល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8fW8SYI1o6Z6dbV73VNfe3bKQclaW-g7pX7B6t2PHoGu7iItL8iDbPnkHBl9zQzB0U1i3DOWInkSBKswb-arspNyEBpP9HyPjVA_OEp2oe1OAqsTHVjsQKb-Vj2_3c65AR-qXxQWvf4KWV70HsFUl0cZZOe_vzuvpym6Q0_q6B9p79DALIUl9HDN43PEz/s1280/photo_2025-04-22_11-51-11.jpg
នៅក្នុងប្រទេសចិនកាលពីប៉ុន្មានសប្ដាហ៍មុន បានលេចចេញនូវឧបករណ៍ដ៏គួរឲ្យចាប់អារម្មណ៍ និងអស់សំណើចមួយ ដែលជាច្រាស់ដុសចានបង្គន់តំណាងឲ្យលោក Trump ។ ច្រាស់នេះ ត្រូវបានផលិតនៅទីក្រុង Yiwu ដែលស្ថិតនៅភាគខាងកើតរបស់ប្រទេសចិន និងល្បីល្បាញខាងផលិតទំនិញប្លាស្ទិកមានតម្លៃទាប។ គេបានហៅ ផលិតផល Trump-themed ជាមួយនឹងតម្លៃចន្លោះពី1.9 ដុល្លារ ដល់ 2.6 ដុល្លារ។ ឥឡូវនេះ មនុស្សជាច្រើនកំពុងប្រើច្រាស់នេះក្នុងទម្រង់នៃការបំបាក់មុខ និងការសងសឹកនឹងគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpA9ec8yS89xw38xX6QEzSl-aZXBHt3xR7qOJ_P-pTKzU9QAuDGorl_DqIWR_1-HWIBCrCRRhTPwLX7ANM_0bBaoxgIZjbSL3woT0py1ju5azA2Fb81_UyjifWTfE6iUEtQ7qYjmeDEmDeR_ibqjgiCN0gubTgHvXbeJLzvLBrxfMx1G_W2eRUZrgNtilY/s1280/photo_2025-04-22_11-51-12%20(2).jpg

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ វាទទួលបានការបញ្ជារទិញយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើ TaoBao, Pinduoduo, AliExpress និងជាងនេះទៅទៀតវាក៏មានដាក់លក់នៅលើគេហទំព័រ Amazon ដែលមានការកម្មង់ទិញដ៏ច្រើននឹកស្មានមិនដល់ពីប៉ែកអឺរ៉ុប និងសម្បីតែក្នុងប្រទេសអាមេរិកផ្ទាល់ក៏មានការអ្នកទិញជាច្រើនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiElGNbriZ-VlhL6IaSv0amDR7j86EDlDFxxSQjr32DFYde2hGHzjjYc1XW8nkv3h20ghvDIpzcVOlMmeaLYWaGihxbKcspSC1UzlVzxQIM9dg2cgiJITrYYArX1oCgxs9U9vbL5q3bEVpbn7OO-n-EdlELA_OXPXtgPiSY_wkdXl2Jdf3nkxxkmd5-Rplh/s1280/photo_2025-04-22_11-51-13.jpg

ក្រៅពីច្រាស់ដុសបង្គន់ គេក៏មានផលិតជាសម្ភារៈប្រើប្រាស់ក្នុងការសម្អាតផ្សេងទៀត ដូចជាក្រដាសអនាម័យសម្រាប់ដាក់ក្នុងបង្គន់ដែលមានព្រីនរូបលោក Trump ដាក់ពីលើផងដែរ។ ការកើនឡើងនៃការលក់របស់ទាំងនេះមិនមែនគ្រាន់តែជានិន្នាការពាណិជ្ជកម្មនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីការខកចិត្តផ្នែកសេដ្ឋកិច្ច និងការតម្លើងពន្ធរបស់សហរដ្ឋអាមេរិកមកកាន់ប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZJlRsLxN9LENDyKGY_YT_LLVX4H_QwwiFU_yCfACaLZ6aay99PptUw5BNl5d9Y-AbiHhHvO9MIRpkFdfgZI3Sv33RD_h0bwyw_VFGDU0dpuc0LoEizUcWwQxvBYukH5-uwACjG4gV3XfG4os3zudZTUpUqKfyFRrD58-cruibqaK4iQ5d-C9Bn05RNLTE/s716/photo_2025-04-22_11-51-14.jpg
ក្នុងករណីខាងលើនេះ វាបង្ហាញពីឥទ្ធិពលនៃវិវាទពាណិជ្ជកម្មអន្តរជាតិ ដែលជាកម្លាំងជំរុញលើការបញ្ចេញមតិបែបអវិជ្ជមានពីសំណាក់អ្នកប្រើប្រាស់ និងការឆ្លើយតបកម្រិតមូលដ្ឋាន។ នៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តកើនឡើង សកម្មភាពនៃការតវ៉ាជាប្រព័ន្ធកាន់តែច្រើនទំនងជានឹងលេចឡើងឆាប់ៗ ដែលនេះឆ្លុះបញ្ចាំងពីការខកចិត្តលើភាពតឹងរឹងនៃសេដ្ខកិច្ចរបស់ប្រជាជនចិន និងការប្រើប្រាស់អំណាចផ្ដាច់ការលើទំនាក់ទំនងពាណិជ្ជកម្មរបស់អាមេរិក៕

ជី ដេវិត ចេញមុខស្រាយបញ្ជាក់ចំពោះបញ្ហាចម្រូងចម្រាសរឿងសំឡេងនៅខេត្តបាត់ដំបង

0

បង្កឱ្យមានបញ្ហាវែកញែកជាច្រើននៅលើបណ្តាញសង្គមអំពីខ្លួន តារាចម្រៀង ជី ដេវិត បាននិយាយនៅក្នុងកម្មវិធីផតខាស់របស់ Athika អំពីបញ្ហាចម្រូងចម្រាសទាក់ទងនឹងសំឡេងនៅឯការប្រគំតន្រ្តីនៅខេត្តបាត់ដំបង។ លោកថាពាក្យសម្តីដែលនិយាយថាបើកឱ្យបែកធុងបាស់ចាំ Sponsor ជាអ្នកសងគឺជាពាក្យនិយាយលេងសើចប៉ុន្តែអត្ថន័យរបស់លោកគឺចង់បញ្ជាក់ថាសំឡេងពិតជាអត់ឮពិតមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJMWLlzjkhpDO4yWWzBBrRT6RQ1AgONdF26sN5CQkf3ss3x5baxI_vUcdEJ9le15GIQsBPhXB8qPS7DdopKLszP1G_aq849oqkgjk8XS_rHxP68KdjguMklXAvLAiV-MY7jVtNEGXHFCfbIn_sX7Hs1H5aKfOB55V6nVYCLLp-kb0jX3Wztzw4rPJ04p7C/s2048/491464580_1269985837824071_680236721782954067_n.jpg
នៅក្នុងវិធីរបស់ Ahtika កាលពីថ្ងៃទី២១ តារាចម្រៀង ជី ដេវិត បានខលចូលរួមដោយបានចេញមកនិយាយបកស្រាយជាលើកដំបូងអំពីបញ្ហាចម្រូងចម្រាសរវាងលោកនិងម្ចាស់សោននៅខេត្តបាត់ដំបងខណៈរឿងនេះទើបតែបានស្ងប់ស្ងាត់។ តារាចម្រៀងរូបនេះក៏បានបញ្ជាក់ថា បើកឱ្យបែកធុងបាស់ចាំម្ចាស់ Sponsor ជាអ្នកសង បានន័យថារបស់លោកក៏មិនអាចបើកឱ្យឆេះដែរ ប៉ុន្តែជាអត្ថន័យពាក្យដែលគេលេង។ តារាចម្រៀងរូបនេះបាននិយាយបន្ថែមទៀតថាគេជួលមកគឺជាឱកាសរបស់យើងហើយត្រូវតែបង្ហាញសាច់ដុំឱ្យឃើញថារបស់យើងខ្លាំងអាចទៅស្តាប់ម្តងទៀតបានហើយកុំនិយាយមូលបង្កាច់ពាក្យសម្តីរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK2oDnTU7t-qo0PTcoUFJnLFO4azvy3f1DwCyergOllXh8UtO3008gxNAS4y4ZECxEuebS22AQ2HJyqnYUASL_7K7eMhm3zg2taSuUe67Zjd2sIr72TcSaBubqKKZDcCXRC_OK-dMneFUxOhs8806GVeH8A6jS0TbkGPGA4AEDyIrD9ZMwnbyoDawgfTYD/s2048/491708927_1269985721157416_1744695291826005683_n.jpg

ជី ដេវិត ថាអាចទៅមើលវីដេអូជារួមទាំងស្រុងថាលោកចង្អុលត្រចៀកប៉ុន្មានដង ហើយបទ How About Now លោកស្រែកថាមិច លោកសុំឱ្យឮជាងនេះហើយបន្ទាប់ពីនោះគឺឮ។ លោកក៏បានចេញស្រាយបញ្ជាក់ពីសំឡេងរបស់លោកដោយក្នុងនោះលោកនិយាយថា នៅពេលលើឆាកនោះលោកនិយាយលេងទេ ប៉ុន្តែអត្ថន័យចង់ប្រាប់ថាវាពិតជាអត់ឮមែន ខណៈម្ខាងទៀតបាននិយាយថាលោកពូកែនិយាយតែប៉ុណ្ណឹងល្បី ហើយលោកបានតបវិញថាលោកមិនចង់ល្បីគ្រាន់តែរឿងប៉ុណ្ណឹងនោះទេលោកដើរលើវិថីនេះជាច្រើនឆ្នាំមិនមែនល្បីតែរឿងប៉ុណ្ណឹង ទោះល្បីមិនល្បីក៏តម្លៃខ្លួនលោកទៅសម្តែងនោះមិនបានថែមពីលើនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP3hM3aoUwfI1-ZBoJFCzGrPRFRYF5K919neLwhG2h7jjN-ZJjxJltJthJLNU7XePYUnhyphenhyphen9iPzx7hPJIsQnbDlOMxvOWeeJvSWvzHN-PHmBBuNnsMBU4OQiB3ppkX9j35esZxCmZERe0mTftgmRzyKlzMCUgAOc9aESdCnMJMp5GQmhJE2FqbRh8i8B6s7/s2048/491876881_1269985887824066_618350560916232040_n.jpg

តារាចម្រៀងរូបនេះថាខ្លួនគ្មានសិទ្ធិហាមគេមិនឱ្យវែកញែកនោះទេប៉ុន្តែលោកក៏មានសិទ្ធិប្រាប់គេដែរថាគ្មានចេតនាអាក្រក់ណាមួយទៅលើរឿងនេះនោះទេ។ បញ្ហានេះដែរ ជី ដេវិត ថាអ្នកខ្លះគេមិនហ៊ាននិយាយ ប៉ុន្តែ ជី ដេវិត នៅតែហ៊ាននិយាយបើនៅតែភ្លើ។ បញ្ហាចម្រូងចម្រាសខ្លាំងពេកនិងដើម្បីភាពងាយស្រួល ជី ដេវិត បង្ហើបប្រាប់ថាគ្រោងនឹងទិញ កាមេរ៉ា Go pro ៦គ្រាប់ដើម្បីជាសក្ខីភាពទាំងអស់គ្នាហើយលោកនឹងធ្វើមែនទែន៕

អាមេរិក ដំឡើងពន្ធដល់ ៣ ៥២១ភាគរយ លើការនាំចូលផ្ទាំងសូឡាពីកម្ពុជា

0

អាមេរិក បានធ្វើការដំឡើងពន្ធនាំចូលផ្ទាំងសូឡាំងពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាសុីអាគ្នេយ៍ ដែលក្នុងនោះ កម្ពុជា ត្រូវបានដំឡើងដល់៣ ៥២១ភាគរយ។

ដោយឡែក ប្រទេសថៃត្រូវបានដំឡើងដល់ ៣៧៥.២ភាគរយ ខណៈម៉ាឡេស៊ី ៣៤.៤ភាគរយ និង វៀតណាម៣៩៥.៩ភាគរយ។

ការដែលកម្ពុជារងគ្រោះខ្លាំងជាងគេ នៅក្នុងការដំឡើងពន្ធសូឡានេះ ក៏ព្រោះតែកម្ពុជា បញ្ឈប់ការចូលរួមក្នុងការស៊ើបអង្កេតមួយ ក្នុងរដ្ឋបាលលោក ចូ បៃឌិន។

នាអាណត្តិ លោក ចូ បៃឌិន សហរដ្ឋអាមេរិក រកឃើញថា ក្រុមហ៊ុនផលិតផ្ទាំងសូឡានៅកម្ពុជា ថៃ វៀតណាម និងម៉ាឡេសុី បានទទួលការឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ដែលធ្វើឱ្យក្រុមប្រទេសទាំង៤អាចនាំចូលផ្ទាំងសូឡាយកទៅលក់នៅទីផ្សារអាមេរិកក្នុងតម្លៃថោក។

គួរបញ្ជាក់ថា ត្រឹមមួយឆ្នាំ២០២៤ អាមេរិក បានចំណាយថវិការជាង១៣ពាន់លានដុល្លារ នាំចូលផ្ទាំងសូឡាពីប្រទេសទាំង៤នេះ៕

 

Jackson Wang បង្ហាញការរាក់ទាក់ ស៊ីន យូប៊ីន និងបានឱបគ្នាទៀត

0

បន្ទាប់ពីបានជួប Jackson Wang កាលពីមួយឆ្នាំមុន ពេលនេះតារាសម្តែងស្រីជួរមុខកម្ពុជាកញ្ញា ស៊ីន យូប៊ីន បានចូលរួមកម្មវិធីមួយនៅក្នុងប្រទេសថៃដោយមានតារាប្រុសរូបនេះចូលរួម។ អ្វីដែលកាន់តែពិសេសធ្វើឱ្យហ្វេនៗរំភើបចិត្តជំនួស យូប៊ីន រូបនាងបានជួបសមាជិក GOT7 រូបនេះដោយចៃដន្យនៅភោជនីដ្ឋានមួយនៅពេលអាហារពេលល្ងាចហើយទទួលបានការរាក់ទាក់និងបានឱបតារាចម្រៀងរូបនេះថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVJHH0zZ9N7-RFANWaOJGKTq6t51PT8BIJqqX1p5RRIRIku7nLhn1iss1gYVTd-a9CIHxQURTBOMBadbwtWl1CK2toaNWln3nr5S80CBL2DJxE9WPexfmyGU9sx8i05Gi5eu9yoPDweS7YlxIyXfJaTHc1BLeInrHcPVvYvMk49JruMxbFfUgLBi8hgpVF/s2048/image_2025-04-22_09-11-16.png
គេចាំបានថាកាលពីខែមេសា ឆ្នាំ២០២៤ តារាសម្តែង ស៊ីន យូប៊ីន បានជួបតារាចម្រៀង Jackson Wang សមាជិកក្រុមចម្រៀងកូរ៉េ GOT7 ដោយបានកោតសរសើរពីអត្តចរិតតារាប្រុសរូបនេះជាទេវបុត្រ ក្នុងរឿងព្រេងនិទានមិនស្មើឡើយ។ ជាមួយនឹងឱកាសនេះ ស៊ីន យូប៊ីន ក៏មិនភ្លេចបង្ហើបពីប្រទេសកម្ពុជាដល់ Jackson Wang ដូចគ្នា។ រំលងបានមួយឆ្នាំ យូប៊ីន ក៏បានចូលរួមក្នុងកម្មវិធីមួយនៅឯប្រទេសថៃដោយមានតារាប្រុសរូបនេះចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPOsdw9xrtMLysb3JUD4emA7_xxqreYupohNFr-yAuvVlWS3y0bbf-k2mWE7MPBvexhL0bnlTYv2yNB0_P1tcBWluTsGRFbr79mlQd_PpVr1y3ou3HMHFgIonD9FsMv78nLVxAm-ycXG4Lrx3RFbsFN6fPTg2-OXBO1HRwCsNsZXfEVwJnbkO2802c97_X/s2048/image_2025-04-22_09-11-18.png

រូបភាពពី LED នៅក្នុងព្រឹត្តិការណ៍អំពីតារាសម្តែង ស៊ីន យូប៊ីន និង Jackson Wang អង្គុយជិតគ្នាជាមួយនឹងជនពិការបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងនិងបានកោតសរសើរដល់តារាស្រីកម្ពុជារូបនេះជាតារាខ្មែរម្នាក់ដែលបានចូលរួមកម្មវិធីក្រៅស្រុកជាច្រើនដងជាមួយនឹងម៉ាកយីហោល្បីៗព្រមទាំងបានជួបតារាអន្តរជាតិល្បីៗជាច្រើនរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1nN5llUQQiUiEouC8-OozpBNNStqSuniDQaJb9uqZVnVYaFEejg15nVPBeeoPTblhTOGsPrWnIwEkcSPJE8oJ5r5Wpp-vLA_UIWtnFwfiCrd__VpJpBB0lBl7frglGPfSxwgSMPD1UDmGLBZjZP3YyjAjsaL37FcqNYFXrGn0Bx00vTgsRJcAQuI2MF6H/s2048/image_2025-04-22_09-11-23.png
លើសពីការរំពឹងទុកក្នុងនាមជាតារាដែលចូលរួមក្នុងកម្មវិធីជាមួយគ្នា តារាសម្តែង ស៊ីន យូប៊ីន ក៏បានចែករំលែកវីដេអូខ្លីបានជួប Jackson Wang ដោយចៃដន្យនៅហាងអាហារមួយកន្លែងដោយអ្នកទាំងពីរបានរាក់ទាក់ចំពោះគ្នាទៅវិញទៅមក។ អ្វីដែលធ្វើឱ្យហ្វេនៗញញឹមពព្រាយនោះតារាប្រុស Jackson Wang មានចរិតរួសរាយហើយបានឱប យូប៊ីន ដោយការរាប់អានគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8ZQ3WGEPSp9D4sXZtLN1Cj5NmYU1R8nZusrKe7nw6BAV-J6NoWXj3T55GfclSVVp6TRSlvuEL3xP47r5WSsIAYUtWGWepw-F3EzSA_d_aoSK1t4zakaq9PTqZZjsT2hXVenauDH7LHS-yn_yECfl_GUWP70NaXr9Ubfgw2cuar6JGERV17hjrOs1LcxD0/s2048/image_2025-04-22_09-11-22.png

Jackson Wang មានអាយុ ៣១ ឆ្នាំបានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េជាសមាជិកក្រុមចម្រៀង GOT7 ក្នុងឆ្នាំ២០១៤ ដែលលោកមានដើមកំណើតហុងកុង។ បច្ចុប្បន្នលោកមានភាពសកម្មជាតារារ៉េប តារាចម្រៀង អ្នករាំ និងអ្នកច្នៃម៉ូតម្នាក់៕

យន្តហោះ២គ្រឿងរបស់ក្រុមហ៊ុន Boeing ហោះមកអាមេរិកវិញ ក្រោយក្រុមហ៊ុនអាកាសចរណ៍ចិនកុម្ម៉ង់ទិញ តែមិនទទួល

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ចិន Xiamen Airlines បានបដិសេធពុំទទួលយកយន្តហោះ Boeing 737 MAX ដែលកុម្ម៉ង់ទិញពីក្រុមហ៊ុនអាមេរិក ក្រោយចិន និងអាមេរិកមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ហើយធ្វើឱ្យយន្តហោះនេះហោះត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិ King County នៅទីក្រុងស៊ីតថល សហរដ្ឋអាមេរិកវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9hUx4e4u9HV3yDaiShR0_OrktQNWUlSFk14gbQ7PR3x_MrZ4LsNH09mwAXKh2MPo_EOApP6nBoTcPztSWpDMmURIm5Pb8kvGxUsVDmXs7VxY7gFnSAo9nWdxlzQ-tswoszQNpCHBfFlvI7JkIPUmkLJjeUAoX66NfV8pTnil_KYf2G_ZAbFmUqleEhr07/s1280/photo_2025-04-22_14-22-41%20(2).jpg

បន្ទាប់មក នៅថ្ងៃទី២១ ខែមេសា យន្តហោះ១គ្រឿងទៀតរបស់ក្រុមហ៊ុន Boeing ក៏ត្រូវក្រុមហ៊ុនអាកាសចរណ៍ចិនបដិសេធពុំទទួលយកដែរ ដែលធ្វើឱ្យយន្តហោះត្រូវហោះត្រឡប់មកអាមេរិកដូចគ្នា ។ នេះបង្ហាញថា ក្រុមហ៊ុនយន្តហោះអាមេរិកបានរងផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្ម ដែលប្រធានាធិបតីអាមេរិក លោក Donald Trump គឺជាអ្នកចាប់ផ្តើមបង្កាត់ភ្លើងសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ3VZzjC_2dxhfLIPlqwozsJvAaAsmTOFEd5YdBJ05NJtdbnHU4PbSjGql1CaIAY2-hSvlGb7VvnCchTo2NcQJKJmIIUgMjrdOIiCodfiyEmcXDwMplYfWJvSDPUBKE_IfUa_IYhgEw-4Wf6ARwiRGc9WzEiOteRkMs8Hrl0O5e5h5o9aL3w8j-GpCNLxA/s1200/photo_2025-04-22_14-22-41%20(3).jpg

យន្តហោះ Boeing 737 MAX ១គ្រឿង បានហោះហើរចេញពីមជ្ឈមណ្ឌលដំឡើងយន្តហោះនៅទីក្រុង Zhoushan ក្បែរទីក្រុងសៀងហៃ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ដោយហោះឆ្ពោះទៅកោះគួម របស់អាមេរិក ដែលជាទីតាំងសម្រាប់យន្តហោះនានាចុះចតសម្រាកពេលធ្វើដំណើរឆ្លងមហាសមុទ្រអាត្លង់ទិក ចម្ងាយ៨,០០០គីឡូម៉ែត្រ ។ កោះនេះស្ថិតនៅចន្លោះមជ្ឈមណ្ឌលផលិតយន្តហោះរបស់ក្រុមហ៊ុន Boeing នៅទីក្រុងស៊ីថល សហរដ្ឋអាមេរិក និងមជ្ឈមណ្ឌលដំឡើងយន្តហោះនៅទីក្រុងជូសាន ប្រទេសចិន ។ នេះបើតាមគេហទំព័រ AirNav Radar តាមដានការហោះហើររបស់យន្តហោះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPx8Kje677aLf_Ttzhhh_bUS5gjbPOAn9bS0f6mm_GNd9Tn1dqamzmOGUIRijSngNmycd60Afv6KHg6DnX5clCVO4zAcEZjDQQLVlDY1JVem8Xh-gedBLvqD7TD_bEzFBCXWwsGgL7G0pkYXJ9lCG_mu5tirDjbP6nxfF2q0qR_vixXLoZ_tVC9ZDBwebs/s960/photo_2025-04-22_14-22-41%20(4).jpg

    កាលពីដើមខែមេសា លោក Trump បានដំឡើងពន្ធទំនិញចិន ស្មើ១៤៥% ហើយចិនបានដំឡើងពន្ធទំនិញអាមេរិកវិញ ស្មើ១២៥% ។ ការដំឡើងពន្ធទៅវិញទៅមករវាងចិន និងអាមេរិក បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនដែលកុម៉្មង់ទិញយន្តហោះ Boeing ប៉ះពាល់យ៉ាងខ្លាំង ដោយសារយន្តហោះ Boeing 737 MAX ថ្មី មានតម្លៃរហូតដល់៥៥លានដុល្លារអាមេរិក ។ វាជាយន្តហោះលក់ដាច់បំផុតរបស់ក្រុមហ៊ុន Boeing ហើយវាជាសញ្ញាអាក្រក់បំផុតសម្រាប់វិស័យអាកាសចរណ៍អាមេរិក ដែលទទួលបានការលើកលែងពន្ធអស់ជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbtdejLs2fiSEtHCDBSz8bSBSW48Rbnc9pGl_P2j_hysaWVqLn8iKnwHzk5ht-TmBLiWBHeFxolf5dWsGdOWseOUvVWcmbzXyVGlmz5imGRV_KVV9mZ7bFlIXneMRwoEsRkWzPdmxWQf7l_63q7Bh0N6cFSl80sYyuku4xlHOvr_shBwdaFy7gZhyphenhyphenXyImP/s829/photo_2025-04-22_14-22-41.jpg

    សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនបដិសេធពុំទទួលយកយន្តហោះអាមេរិក ខណៈក្រុមហ៊ុន Boeing ទើបរួចផុតពីវិធានការហាមនាំចូលយន្តហោះ 737 MAX អស់រយៈពេលជិត៥ឆ្នាំ ។ ភាពច្របូកច្របល់ក្រោយការផ្លាស់ប្តូរអត្រាពន្ធទំនិញបានប៉ះពាល់ដល់ការលក់យន្តហោះរបស់អាមេរិក ហើយធ្វើឱ្យនាយកក្រុមហ៊ុនអាកាសចរណ៍មួយចំនួនផ្អាកការទិញយន្តហោះ ដើម្បីចៀសវាងការបង់ពន្ធខ្ពស់នាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOVuyb5vHTBdljqm3hX0PJjwygBnFmcOmh6cQfqrduKjDsmBv9wccx-ihgvlL9UOJ307vddMfOWuE70k1oG0qjpLN3PJIcc4chWkLHSeAvAhO0kzpz0farTLjSuLPyyPcxtUysYVKW62rr9WUSpRwwQWsnA2xHXQUCL1jlYu3sJVuFIZ0K1Cb4BMeQjkss/s696/photo_2025-04-22_14-37-52.jpg

    គួរបញ្ជាក់ថា ការបដិសេធរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនពុំទទួលយកយន្តហោះអាមេរិក ដោយសាររដ្ឋាភិបាលចិនបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ផ្អាកទិញយន្តហោះ និងឧបករណ៍យន្តហោះពីក្រុមហ៊ុន Boeing ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធទំនិញរបស់លោក Trump ៕

កម្ពុជា-ចិន នឹងធ្វើ “សមយុទ្ធនាគមាស” ទ្រង់ទ្រាយធំ នៅពាក់កណ្តាលខែឧសភា

0

កម្ពុជា-ចិន បានឯកភាពគ្នារៀបចំ “សមយុទ្ធនាគមាសឆ្នាំ២០២៥” ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfKfOF8LAwdT5FefLrEn4XTCic0ktbXwXfk6dHYZrorL9ON5bGt1a5Tk9SzPyC6DDkZeY4slO2cJPQDyYzHT9bgXy4pCQGu7MA25gN3rJAhQBtAJ-El_pXwwne8AaQkto7ZA6iYKKySgOnagzLOSRHkuhGguBPmpk-4MY_Yl-iV2ZJtJK3RJelOO3FxeRw/s960/image_2025-04-22_14-41-34%20(2).png
សមយុទ្ធនេះ មានរយៈពេល ចំនួន១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU39W0zSJwkk3GoTuNseLrVUSeSJfRAnZSwugHvni6GcHsomVOA0et5e788VboiWhBnHeFb3hB2xrUjSNwHA9hq83Bp2vE6IPL_tv_ErhDh7W6ZTfj9vidV3xewRE2ibRgrHAfI2lYigndFd6ab_liLi1Qv7x3Y6tQMJNr_N6vwoPbj5REp1k5wosXNPiY/s750/image_2025-04-22_14-41-34.png

ក្នុងនោះ សមយុទ្ធលើគោក និងអាកាស នឹងរៀបចំនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែន រីករាយ ខេត្តកំពង់ឆ្នាំង ខណៈសមយុទ្ធសមុទ្រ និងអាកាស ក្នុងតំបន់ខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi32XAjXYHRZH2m0kcFsbYKSVWUfgwPjQI724QYB_7hVXAd4WolUiGkQo-gUU7XK4l-kcq1-z5946ZvheinYQSWb8SeXLV_xMedRjYQjvTt45RGLsxrsXWa-TkpmjrGNjiMSn6l8f4Q0RZq6us-eJyl0exK_EwBH7JMpOF0rIM71aCG9TlcN0ENezeQyUp9/s1280/image_2025-04-22_14-41-35.png

បើយោងតាមកងយោធពលខេមរភូមិន្ទ សមយុទ្ធ នឹងធ្វើឡើងជាទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ទាំងលើគោក និងលំហរសមុទ្រ ដើម្បីឱ្យស្របទៅនឹងទំហំ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg00_eAE6TVvjvelNd-39osgoJl-nVgmQStHiKZ0ffKm8lxGyWTrZDlCYC5WJXM2iFqo2yEm-rJ-uoHDo1lhwj3zVaRitb8Y8fu5XLnvl46g0aKsXMfoCtH8ux0RPDL_LAa25sxtPrSW4yHxdlKh0PWsWRD4ZoiwUyB8h-YrDTi2ILTbevScXUFeLfSNpbD/s1280/image_2025-04-22_14-41-36.png

គួរបញ្ជាក់ថា សមយុទ្ធនាគមាស ត្រូវបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០១៦ ដោយលើកចុងក្រោយបំផុតនៅឆ្នាំ២០២៤ ដែលមានការចូលរួមពីយោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់៕

 

សម្តេចធិបតី ដាក់បទបញ្ជាឱ្យកងកម្លាំងមានសិទ្ធិបាញ់ការពារខ្លួន ចំពោះអ្នកនេសាទល្មើសច្បាប់តដៃ

0

ថ្លែក្នុងពិធីសម្ពោធរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានដល់ក្រុមជនល្មើសព្រៃឈើ និងនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប។

សម្តេចធិបតី បានមានប្រសាសន៍ថា៖”ជនល្មើសដែលមានកាំភ្លើងទាំងនោះ មិនជាពលរដ្ឋធម្មតានោះទេ។ បើសិននៅតែប្រើអាវុធបាញ់ ឬបើកទូកបុកអាជ្ញាធរមានសមត្ថកិច្ចទៀត កងកម្លាំងប្រដាប់អាវុធប្រើសិទ្ធិការពារខ្លួន”។

បើតាមប្រមុខរាជរដ្ឋាភិបាល ក៏បានសង្កត់ធ្ងន់ទៀតថា៖”យើងមិនប្រើអំពើហិង្សាជាមួយប្រជាពលរដ្ឋទេ ប៉ុន្តែ បើមានការបាញ់ប្រហារមកលើកងទ័ព ឬក៏មានចេតនា ធ្វើសកម្មភាពឱ្យមានគ្រោះថ្នាក់ណាមួយ កងទ័ព និងកងកម្លាំងប្រដាប់អាវុធ មានសិទ្ធិការពារខ្លួន។ ខ្ញុំនិយាយឱ្យច្បាស់ ព្រោះប្រជាជនគ្មានកាំភ្លើងទេ។ ត

តែយ៉ាងណាមិញ សម្តេចធិបតី ក៏បានបញ្ជាឱ្យពិនិត្យច្បាស់លាស់រវាងអ្នកល្មើសច្បាប់ និងអ្នកនេសាទស្លូតត្រង់ ព្រោះប្រជានេសាទតូចតាច មានលទ្ធភាពរកត្រីចិញ្ចឹមជីវិត ឯអ្នកល្មើស ត្រូវប្រឈមច្បាប់៕

 

Jennie ចាកចេញភ្លាមៗធ្វើមានការវែកញែកអំពីទំនាក់ទំនងជាមួយ Frédéric Arnault មិត្តប្រុសចចាមអារ៉ាម Lisa

0

ការចាកចេញយ៉ាងរហ័សរបស់ Jennie នៅឯឆាក Coachella របស់ Lisa មានកង្វះទំនាក់ទំនងជាមួយកូនមហាសេដ្ឋី Frédéric Arnault ជាមិត្តប្រុសចចាមអារ៉ាមរបស់ Lisa បង្កឱ្យមានការជជែកវែកញែកតាមអ៊ីនធឺណិត។ ទោះយ៉ាងណាអ្នកគាំទ្រខ្លះប៉ាន់ស្មានថា Jennie មិនបានស្គាល់ដោយផ្ទាល់ជាមួយ Frédéric ទើបនាងមិនបានបង្ហាញសកម្មភាពអ្វីជាមួយកូនសេដ្ឋីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil13tZr2n0Y-qz3cGwRbK98aIJ20GrGCDs09tCZtKa7oPhdY5AgzWCJFFBgKWG2NdPfBhMWsiKdiwTd7SYCzI99nsECuaAeQACfEIZhvIaew8jdHAtsMty22Ku2W4gggld0Snz5hGD60BUGQps63hY3TJuaWX3zN5IK1xEFHis3SxClFPBo6iAeXv57qnn/s1677/image_2025-04-21_16-08-50.png
Jennie និង Lisa សមាជិកក្រុម BLACKPINK បានធ្វើឱ្យមហោស្រពតន្រ្តី Coachella ឆេះសន្ធោសន្ធៅជាមួយនឹងឆាកទោលរបស់ពួកគេ។ ការសម្តែងម្តងទៀតនៅ Sahara Stage ជាមួយនឹងបញ្ជីបទចម្រៀង ១៣ បទដូចគ្នាដែលបានធ្វើឱ្យមានចំណងជើងកាលពីសប្តាហ៍មុន Lisa បានទាក់ទាញទស្សនិកជនជាមួយនឹងកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍។ ក្នុងអំឡុងពេលការសម្តែងនៅសប្តាហ៍ទី ២ របស់ Lisa នៅ Coachella 2025 ទាំង Jennie និងមិត្តប្រុសចចាមអារ៉ាមរបស់ Lisa ដែលមានឈ្មោះថា Frédéric Arnault ត្រូវបានគេប្រទះឃើញនៅក្នុងចំណោមទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgChVnMpCvuEBHPZFtwNpxWtIkl2HlUn0C-X6Mja7nuvX06A2LUdDBCszu7MBwUOuYukKSnpghtdjAxzlC9QMtCI5vtmdIvX0bpZfrrtPCcUpUYuAM9xvw3I0XmRXgW92x2eXOV1wLfmg8As8KkffJQdoQEwwxXJQAeLoFptM2iLHZGShlPMQY-r2eTRqXz/s1593/image_2025-04-21_16-08-51.png

វីដេអូខ្លីបង្ហាញ Jennie ដើរកាត់ Frédéric Arnault ដោយមិនងាកមើលមុខ ឬនិយាយអ្វី។ នៅជិតចុងបញ្ចប់នៃការសម្តែងរបស់ Lisa, Jennie ត្រូវបានគេឃើញនិយាយទៅកាន់ក្រុមសន្តិសុខរបស់នាង ហើយចាកចេញពីកន្លែងយ៉ាងលឿន ដោយឆ្លងកាត់ Arnault ដោយមិនមានទំនាក់ទំនងអ្វីទាំងអស់។ ពេលនេះបានជំរុញឱ្យមានការជជែកគ្នាតាមអ៊ីនធឺណិតជាថ្មីខណៈទំនាក់ទំនងរបស់ Jennie និង Lisa មានការជជែកវែកញែកច្រើនបើទោះបីជាអ្នកទាំងពីរបង្ហាញការគាំទ្រ ឱបគ្នានៅពីក្រោយឆាកក្តី។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើនបានការពារ Jennie ដោយចង្អុលបង្ហាញថាគ្មានព័ស្តុតាងណាមួយដែលនាង និង Frédéric Arnault ស្គាល់គ្នាដោយផ្ទាល់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUd4Q-GFl5UMGgEgsZRfEDhAhbmFDlgHYcxKYa_WyJ7AcDSMm5N4KB-3sGEARkto4M67A4tao0ITJGyCJl3TPYxv2GMyvKhDKwxiE70eITKG1WBdpOJXmC1U8SSw5bMBAbR2aAk2u2rW-UEue_QsDEp8PwlgEMpMpDgztA47ae3rsoV32wD2PniMZ2gNYA/s820/image_2025-04-21_16-10-21%20(2).png

ខណៈពេលដែលតារាទាំងពីរនៅតែបន្តការសម្តែងលំដាប់ពិភពលោក ទំនាក់ទំនងក្រៅឆាករបស់ពួកគេនៅតែជាប្រធានបទក្តៅ។ មិនថាពេលនេះជាការមើលឃើញដោយចេតនា ឬអចេតនាក្តីទេ វាច្បាស់ណាស់ថារាល់ទង្វើដែល Jennie និង Lisa ធ្វើនឹងត្រូវបានមើលយ៉ាងជិតស្និទ្ធដោយអ្នកគាំទ្រ និងអ្នករិះគន់ដូចគ្នា៕

 

ខ្សែភាពយន្ដខ្មែរ «អ្នកស្នងបារមី» ជាមួយទម្រង់ល្ខោន១០០ឆ្នាំកំពុងរងប្រ.តិកម្មពីមហាជន

0

ទស្សនិកជនជាច្រើនកំពុងបញ្ចេញប្រតិកម្មរបស់ខ្លួនជុំវិញខ្សែភាពយន្តខ្មែរមានចំណងជើងថា «អ្នកស្នងបារមី» ជាមួយទម្រង់ល្ខោន១០០ឆ្នាំនិងឈុតអប្សរាខ្មែរដែលត្រៀមនឹងចាក់បញ្ចាំងក្នុងរោងកុននាពេលឆាប់ៗនេះ។ ភាពយន្ដបែបភ័យរន្ធត់ អបិយជំនឿ រួមផ្សំនឹងការបង្ហាញពីវប្បធម៌ខ្មែរនេះផេកដ៏ល្បីឈ្មោះ បុរាណាចារ្យ បានលើកឡើងថានេះជារបៀបធ្វើឱ្យក្មេងជំនាន់ក្រោយខ្លាចរបាំអាទិទេពរបស់ខ្មែរហើយនឹងមានការស្តាយក្រោយនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3in-1DvH2GPa86UlETiyQQnWYWS0s6PftVqh5jbH7Px0pOB3x9TbRYjXtd9mE491cWD0aPv32kVsO24O3PizGtp0bmv1-sC95B1lXns8Bhvzs4E9K-7Y0QFIAuTFYFrK_lTjzEAh9iYmxlKv-_Qal3jeE0GzIk4aXbGPZbXcOcK8Q-9uzm75J0OoDnUvc/s1350/image_2025-04-22_08-28-30%20(2).png

កាលពីថ្ងៃទី២០ មេសា នៅតាមបណ្តាផេករោងកុនក្នុងប្រទេសកម្ពុជាបានប្រកាសអំពីចំណងជើងខ្សែភាពយន្តខ្មែរថ្មីមួយមានចំណងជើងថា «អ្នកស្នងបារមី» ដែលត្រៀមនឹងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ។ គម្រោងខ្សែភាពយន្ដខ្មែរនេះជាស្នាដៃរបស់ផលិតកម្ម ក្រវ៉ាន់ភីកឈ័រ គាំទ្រដោយមជ្ឍមណ្ឌល ពាណិជ្ជកម្ម (IDB) និងអនុគណៈកម្មាធិការរៀបចំកម្មវិធី និងកម្សាន្ដ (SUBC-ENT) នៃសមាគម (IDI) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxHtCLgY3Ebq-oVn5afMtMl5xJYYe0U4aro1xTzUfcbhSO0MZMj3L2q0gFmvZaUxvpIAaQH018YsfnXTBtzjAxt1q-jFMLTTsdGbLYg2JSXkJhyphenhyphenwDBb7x6q41_Hol1gHOMw7yrMPjyNyjPUCS-csZxfplUw_A4y0fZrj7RZR1-nN4OGlRYpasljMGPO7RR/s1500/image_2025-04-22_08-28-30.png
តាមការបញ្ជាក់របស់ផលិតកម្ម ក្រវ៉ាន់ភីកឈ័រ នៅលើបណ្តាញសង្គម «អ្នកស្នងបារមី» ជាខ្សែភាពយន្ដបែបភ័យរន្ធត់ អបិយជំនឿ រួមផ្សំនឹងការបង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរ ដើម្បីគាស់កាយបង្ហាញផ្ទាំងរឿងបែបជំនឿ និងវប្បធម៌ប្រពៃណីខ្មែរ ជាមួយទម្រង់ល្ខោន១០០ឆ្នាំ និងឈុតអប្សារាខ្មែរដ៏ប្រណីតរបស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguQI7vlmarS1ojYMQ0Hdq3DmbtYaIb1udqAxly_6AfuQbAGtKxB7wBf4hjKMuTmFr57Z3XkDMQDvr25fhrE5WOIYR0tqjOZ7fOkvJgs6-At67vYPgIgLk_3aejRLfJ65p6v1CP6MJz8GXFw7LK_ut1iENyyURU0UVkcAU3Ojg7ZPXUSaglWzItPqZcHDJ2/s1351/image_2025-04-22_08-28-27.png

យ៉ាងណាមិញ មិនទាន់នឹងចាក់បញ្ចាំងក៏ដូចជាវីដេអូខ្លីៗអំពីខ្សែភាពយន្តខ្មែរមួយនេះនៅឡើយត្រឹមតែរូបភាព Poster មួយសន្លឹកប្រូម៉ូតរឿង «អ្នកស្នងបារមី» វាបានធ្វើឱ្យសាធារណជនបញ្ចេញមតិប្រតិកម្មជាច្រើនបាត់ហើយ។ ក្នុងនោះដែរផេកបុរាណាចារ្យ បានលើកឡើងថា «របៀបធ្វើឱ្យក្មេងៗខ្លាចរបាំអាទិទេពរបស់ខ្មែរ។ អ្នកនឹងស្តាយក្រោយនៅពេលអនាគត ដែលជាចលករធ្វើឱ្យមនុស្សជំនាន់ក្រោយយល់ថា របាំព្រះរាជទ្រព្យរបាំទេវដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរ មានសភាពស្តែងចេញជា ស្នងរូបបារមី មានសភាពជាខ្មោច ក្នុងវិស័យភាពយន្ត»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKMEDvj2iqxhUV8d5CHyYj1ao-ctkwveCXLJJL0bqGy-YZD1mNS79z9pHw_sHQ8A89ZYVkSIoeBHcm70ZkawDOvOCnvhTlS5QaoPb2jkQUzW7iU-2vtKHCMrpUpi3b5GaNagS8yLZgI_3eBzUtlcPAaAgJXf86zOyB1epWvvRaMwSoF7rvoLDwb__YwAUH/s2048/image_2025-04-22_08-28-28.png

    មតិមហាជនផ្សេងទៀតបានខម្មិនដែរថា«តែមកខ្មោចខ្ញុំជេរបណ្ដាសា ល្ខោនហ្លួងជារបាំព្រះករុណា ខ្ពង់ខ្ពស់លើសអស់ល្ខោនទាំងពួង ជាទីសក្ការៈថ្វាយព្រះអាទិទេព, ដូនតាយើងបែងចែកគ្នាដាច់ល្អណាស់ ចំពោះសិល្បៈណាសម្រាប់កំសាន្ត សិល្បៈណាសម្រាប់សក្ការៈបូជាសិល្បៈណាសម្រាប់រាស្ត្រ សិល្បៈណាសម្រាប់ព្រះរាជាម្ចាស់ផែនដី សិល្បៈណាសម្រាប់មនុស្ស សិល្បៈណាសម្រាប់ព្រះអាទិទេព។ មិនមែនចេះតែយកមកលេងសើចបានគ្រប់តែរឿង គ្រប់តែសិល្បៈនោះទេ)»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxHgPoJSWZUuWmtyarbHnNFAcbmLE0sCii462sfYCeDk3nNi6r0WnhIscjsVJBo71VCowklrgjjYF3JSFBeueTWo7i3NyuCE2q7xTdxu2wX1ZAOJ9fUv5tZovM74B1n90uj3pWqceBLzXsyB9AILrXXTCQO9lwcQeE2_0H7QhWn-TfMYBBL_i8VqOv5DvR/s686/image_2025-04-22_08-28-27%20(2).png
    គណនីបណ្តាញសង្គមផ្សេងទៀតបានលើកឡើងទៀតថា «ខ្ញុំសុំសួរជាសំណួរពីរដល់ផលិតករកុនខ្មែរ ១. ចេះ ឬ ពូកែតែនិពន្ធរឿងខ្មោច?២. មិនចេះនិពន្ធ បែប action movie?
    ៣. លែងនិពន្ធ រឿងបែបកំប្លែងៗ? ព្រោះប៉ុន្មានឆ្នាំចុងក្រោយ ឃើញខ្មែរយើង មានតែរឿងខ្មោច ដែលបានចាក់បញ្ចាំងតាមរោងកុន។ អ្នកផ្សេងទៀតបានបញ្ចេញមតិថា «រឿងនេះ ចេញមក ហាក់បីដូចបន្លាច ដល់ក្មេងជំនាន់ក្រោយ ,មិនគាំទ្រក្នុងការយករបាំនេះមកសម្ដែងបែបលងបន្លាចនាំឱ្យក្មេងជំនាន់ក្រោយគិតថាជារបាំខ្មោចនោះទេ។, ភាគច្រើនផលិតករមួយចំនួនក្រោយៗឃើញថាចេញការងារមិនសូវបានឆ្លងកាត់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទេ បើមិនចង់ខុសហើយដាក់វប្បធម៌ខ្មែរចូលគួរសូមសហការណ៍ឱ្យចាស់ទុំជួយមើល ព្រោះយើងមានច្បាប់ក្បួន ធ្លាប់ចោទគេឆ្កួតឥលូវធ្លាក់លើសាច់ឯងអ៊ីចឹងមិនដឹងថាយ៉ាងមិច….»៕

ទៀតហើយ! ឆេះម៉ាស៊ីនយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Delta Airlines នៅរដ្ឋផ្លរីដា

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បានជួបហេតុការណ៍ភ្លើងឆេះម៉ាស៊ីនផ្នែកខាងស្តាំ ខណៈពេលយន្តហោះនេះកំពុងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Orlando រដ្ឋផ្លរីដា ទៅកាន់ទីក្រុងអេតឡេនតា រដ្ឋចរចៀ សហរដ្ឋអាមេរិក ។ បុគ្គលិកអាកាសចរណ៍បានជម្លៀសអ្នកដំណើរជិត៣០០នាក់ ចេញពីយន្តហោះជាបន្ទាន់ និងគ្មានអ្នកដំណើរណាម្នាក់រងរបួស ឬមានគ្រោះថ្នា.ក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgux_TJ472hToT3CQV2hpvXZlUTEGDhyphenhyphenAYWbis6_iN0TnaLu73NdC8dYGE-PoeGqsHL2esjRBJsdF1UbGyZfPblNQTNKvK1rsZk4CYW-38du9Zj_kFQkfS1FoMOD3XjD8W7hWzSz2i_qrEa_NsEpD9MFoJjlMxj7-DiahlMTVEwaHJNYtwlS9BD-gGOHPm-/s1200/image_2025-04-22_13-15-57.png

វាជាយន្តហោះ Airbus A330 ដែលត្រៀមធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Orlando រដ្ឋផ្លរីដា ទៅកាន់ទីក្រុងអេតឡេនតា រដ្ឋចរចៀ ប៉ុន្តែស្រាប់តែមានភ្លើងឆេះម៉ាស៊ីនយន្តហោះ ទើបធ្វើឱ្យយន្តហោះពុំអាចហោះហើរបាន ។ រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) ប្រកាសថា ពួកគេនឹងចាប់ផ្តើមស៊ើបអង្កេតរកមូលហេតុបណ្តាលឱ្យភ្លើងឆេះម៉ាស៊ីនយន្តហោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmLrrUALpGmZ7NtlWi855VjAchgotK_JYsaK72j_TW8j7P2kzsbwTQJ5m632qGa-2B1cCI1CVTWkSt25tn_0HS8jzG6KoZ48Ex7LKznfOCO-JHRqYdc6sB3aUTa8NKAfVabfqrP0TkCoSgFr5atT-D23-Gw1hhBKLUlg3BT_A4FYe117h2k4PIJrDnURP1/s1854/image_2025-04-22_13-15-57%20(4).png
នេះជាហេតុការណ៍គ្រោះថ្នាក់កើតឡើងលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកលើកចុងក្រោយ ដែលធ្វើឱ្យអ្នកដំណើរបារម្ភពីសុវត្ថិភាពការធ្វើដំណើរតាមយន្តហោះអាមេរិក ។ កន្លងមក មានហេតុការណ៍យន្តហោះក្រុមហ៊ុនអាកាសចរណ៍ American Airlines បុកឧទ្ធម្ភាគចក្រ Blackhawk នៅកណ្តាលអាកាស ក្បែរអាកាសយានដ្ឋាន Reagan Washington ដែលបណ្តាលឱ្យមនុស្សស្លាប់រហូតដល់៦៧នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgffCrP_eR2xa3LR5N5kyCbwdB4OACM-s8cyyL9UmXRWxX-JAqV17OZBKEZsEPqJRvFJ8qelVn1OTDMTcixxuihBLWuyZOtGPV6xh1j5D_rkLx_N-4ar1MoURNuPNHSBso07PfIN9xy_qDHNUR8olK1eEMPoW6pa2mc6hWn6ljsgJWcN5KsntpXMe8QqzCN/s900/image_2025-04-22_13-15-57%20(3).png
ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បញ្ជាក់ថា យន្តហោះឆេះម៉ាស៊ីននេះបានដឹកអ្នកដំណើរចំនួន២៨២នាក់ និងបុគ្គលិកអាកាសចរណ៍១២នាក់ ដោយបុគ្គលិកអាកាសចរណ៍បានអនុវត្តតាមដំណាក់កាលជម្លៀសអ្នកដំណើរទាំងអស់ចេញពីយន្តហោះដោយសុវត្ថិភាព ក្រោយភ្លើងឆេះម៉ាស៊ីនយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu_lV8Nozy2weyu-yZcAufGcQqdZGk28-0PSUrA5qdJKaKDAQeCRrl0jkljlm-LIm9Q7vxqrmVpQvdlv-n5q9eqb6F3PtE6Sqs8F9J_4tn3h0A86EW9XyogW7f3BnFbrmwRcIthZoDSw4rn1uQRuLfFzr39NNJGKfE2lbEKQw5fJ-1hV9R2SDAtm87pycw/s768/image_2025-04-22_13-15-57%20(2).png

បើតាមអាកាសយានដ្ឋានអន្តរជាតិ Orlando គឺភ្នាក់ងារសង្គ្រោះ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាមៗ ។ រីឯក្រុមហ៊ុនយន្តហោះ Airbus ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងហេតុការណ៍នេះឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSHQpMwHVVOqhobfQwYDgIsy5ZylK0YgTxCak6Osk8mc0YRAlMnxjv-TqcBoUxfOLEhQwH-NY9sjw688ogu0hfgIjCr9y1qbcX4OV7r4vQlHVJL_iGQdqmThSY1dbKYKIpa9R1Iomvci_ZCwxhJ4QnibeV0d1rItodEcf-p8I03kRb8rKPZJl65Sfa435/s700/image_2025-04-22_13-15-58.png
គួរបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះម៉ាស៊ីនយន្តហោះបានកើតឡើងជាញឹកញាប់នាប៉ុន្មានខែចុងក្រោយនេះ ដែលធ្វើឱ្យអ្នកដំណើរបារម្ភពីសុវត្ថិភាពការធ្វើដំណើរតាមផ្លូវអាកាស ។ កាលពីខែមីនា កន្លងមក ភ្លើងបានឆេះម៉ាស៊ីនយន្តហោះក្រុមហ៊ុនអាកាសចរណ៍ American Airlines ១គ្រឿងក្នុងអាកាសយានដ្ឋាន និងត្រូវជម្លៀសអ្នកដំណើរឡើងលើស្លាបយន្តហោះ ៕