អាមេរិក បានធ្វើការដំឡើងពន្ធនាំចូលផ្ទាំងសូឡាំងពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាសុីអាគ្នេយ៍ ដែលក្នុងនោះ កម្ពុជា ត្រូវបានដំឡើងដល់៣ ៥២១ភាគរយ។
ដោយឡែក ប្រទេសថៃត្រូវបានដំឡើងដល់ ៣៧៥.២ភាគរយ ខណៈម៉ាឡេស៊ី ៣៤.៤ភាគរយ និង វៀតណាម៣៩៥.៩ភាគរយ។

ការដែលកម្ពុជារងគ្រោះខ្លាំងជាងគេ នៅក្នុងការដំឡើងពន្ធសូឡានេះ ក៏ព្រោះតែកម្ពុជា បញ្ឈប់ការចូលរួមក្នុងការស៊ើបអង្កេតមួយ ក្នុងរដ្ឋបាលលោក ចូ បៃឌិន។
នាអាណត្តិ លោក ចូ បៃឌិន សហរដ្ឋអាមេរិក រកឃើញថា ក្រុមហ៊ុនផលិតផ្ទាំងសូឡានៅកម្ពុជា ថៃ វៀតណាម និងម៉ាឡេសុី បានទទួលការឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ដែលធ្វើឱ្យក្រុមប្រទេសទាំង៤អាចនាំចូលផ្ទាំងសូឡាយកទៅលក់នៅទីផ្សារអាមេរិកក្នុងតម្លៃថោក។
គួរបញ្ជាក់ថា ត្រឹមមួយឆ្នាំ២០២៤ អាមេរិក បានចំណាយថវិការជាង១៣ពាន់លានដុល្លារ នាំចូលផ្ទាំងសូឡាពីប្រទេសទាំង៤នេះ៕