បង្កឱ្យមានបញ្ហាវែកញែកជាច្រើននៅលើបណ្តាញសង្គមអំពីខ្លួន តារាចម្រៀង ជី ដេវិត បាននិយាយនៅក្នុងកម្មវិធីផតខាស់របស់ Athika អំពីបញ្ហាចម្រូងចម្រាសទាក់ទងនឹងសំឡេងនៅឯការប្រគំតន្រ្តីនៅខេត្តបាត់ដំបង។ លោកថាពាក្យសម្តីដែលនិយាយថាបើកឱ្យបែកធុងបាស់ចាំ Sponsor ជាអ្នកសងគឺជាពាក្យនិយាយលេងសើចប៉ុន្តែអត្ថន័យរបស់លោកគឺចង់បញ្ជាក់ថាសំឡេងពិតជាអត់ឮពិតមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJMWLlzjkhpDO4yWWzBBrRT6RQ1AgONdF26sN5CQkf3ss3x5baxI_vUcdEJ9le15GIQsBPhXB8qPS7DdopKLszP1G_aq849oqkgjk8XS_rHxP68KdjguMklXAvLAiV-MY7jVtNEGXHFCfbIn_sX7Hs1H5aKfOB55V6nVYCLLp-kb0jX3Wztzw4rPJ04p7C/s2048/491464580_1269985837824071_680236721782954067_n.jpg
នៅក្នុងវិធីរបស់ Ahtika កាលពីថ្ងៃទី២១ តារាចម្រៀង ជី ដេវិត បានខលចូលរួមដោយបានចេញមកនិយាយបកស្រាយជាលើកដំបូងអំពីបញ្ហាចម្រូងចម្រាសរវាងលោកនិងម្ចាស់សោននៅខេត្តបាត់ដំបងខណៈរឿងនេះទើបតែបានស្ងប់ស្ងាត់។ តារាចម្រៀងរូបនេះក៏បានបញ្ជាក់ថា បើកឱ្យបែកធុងបាស់ចាំម្ចាស់ Sponsor ជាអ្នកសង បានន័យថារបស់លោកក៏មិនអាចបើកឱ្យឆេះដែរ ប៉ុន្តែជាអត្ថន័យពាក្យដែលគេលេង។ តារាចម្រៀងរូបនេះបាននិយាយបន្ថែមទៀតថាគេជួលមកគឺជាឱកាសរបស់យើងហើយត្រូវតែបង្ហាញសាច់ដុំឱ្យឃើញថារបស់យើងខ្លាំងអាចទៅស្តាប់ម្តងទៀតបានហើយកុំនិយាយមូលបង្កាច់ពាក្យសម្តីរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK2oDnTU7t-qo0PTcoUFJnLFO4azvy3f1DwCyergOllXh8UtO3008gxNAS4y4ZECxEuebS22AQ2HJyqnYUASL_7K7eMhm3zg2taSuUe67Zjd2sIr72TcSaBubqKKZDcCXRC_OK-dMneFUxOhs8806GVeH8A6jS0TbkGPGA4AEDyIrD9ZMwnbyoDawgfTYD/s2048/491708927_1269985721157416_1744695291826005683_n.jpg

ជី ដេវិត ថាអាចទៅមើលវីដេអូជារួមទាំងស្រុងថាលោកចង្អុលត្រចៀកប៉ុន្មានដង ហើយបទ How About Now លោកស្រែកថាមិច លោកសុំឱ្យឮជាងនេះហើយបន្ទាប់ពីនោះគឺឮ។ លោកក៏បានចេញស្រាយបញ្ជាក់ពីសំឡេងរបស់លោកដោយក្នុងនោះលោកនិយាយថា នៅពេលលើឆាកនោះលោកនិយាយលេងទេ ប៉ុន្តែអត្ថន័យចង់ប្រាប់ថាវាពិតជាអត់ឮមែន ខណៈម្ខាងទៀតបាននិយាយថាលោកពូកែនិយាយតែប៉ុណ្ណឹងល្បី ហើយលោកបានតបវិញថាលោកមិនចង់ល្បីគ្រាន់តែរឿងប៉ុណ្ណឹងនោះទេលោកដើរលើវិថីនេះជាច្រើនឆ្នាំមិនមែនល្បីតែរឿងប៉ុណ្ណឹង ទោះល្បីមិនល្បីក៏តម្លៃខ្លួនលោកទៅសម្តែងនោះមិនបានថែមពីលើនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP3hM3aoUwfI1-ZBoJFCzGrPRFRYF5K919neLwhG2h7jjN-ZJjxJltJthJLNU7XePYUnhyphenhyphen9iPzx7hPJIsQnbDlOMxvOWeeJvSWvzHN-PHmBBuNnsMBU4OQiB3ppkX9j35esZxCmZERe0mTftgmRzyKlzMCUgAOc9aESdCnMJMp5GQmhJE2FqbRh8i8B6s7/s2048/491876881_1269985887824066_618350560916232040_n.jpg

តារាចម្រៀងរូបនេះថាខ្លួនគ្មានសិទ្ធិហាមគេមិនឱ្យវែកញែកនោះទេប៉ុន្តែលោកក៏មានសិទ្ធិប្រាប់គេដែរថាគ្មានចេតនាអាក្រក់ណាមួយទៅលើរឿងនេះនោះទេ។ បញ្ហានេះដែរ ជី ដេវិត ថាអ្នកខ្លះគេមិនហ៊ាននិយាយ ប៉ុន្តែ ជី ដេវិត នៅតែហ៊ាននិយាយបើនៅតែភ្លើ។ បញ្ហាចម្រូងចម្រាសខ្លាំងពេកនិងដើម្បីភាពងាយស្រួល ជី ដេវិត បង្ហើបប្រាប់ថាគ្រោងនឹងទិញ កាមេរ៉ា Go pro ៦គ្រាប់ដើម្បីជាសក្ខីភាពទាំងអស់គ្នាហើយលោកនឹងធ្វើមែនទែន៕