ថ្លែក្នុងពិធីសម្ពោធរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានដល់ក្រុមជនល្មើសព្រៃឈើ និងនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប។

សម្តេចធិបតី បានមានប្រសាសន៍ថា៖”ជនល្មើសដែលមានកាំភ្លើងទាំងនោះ មិនជាពលរដ្ឋធម្មតានោះទេ។ បើសិននៅតែប្រើអាវុធបាញ់ ឬបើកទូកបុកអាជ្ញាធរមានសមត្ថកិច្ចទៀត កងកម្លាំងប្រដាប់អាវុធប្រើសិទ្ធិការពារខ្លួន”។

បើតាមប្រមុខរាជរដ្ឋាភិបាល ក៏បានសង្កត់ធ្ងន់ទៀតថា៖”យើងមិនប្រើអំពើហិង្សាជាមួយប្រជាពលរដ្ឋទេ ប៉ុន្តែ បើមានការបាញ់ប្រហារមកលើកងទ័ព ឬក៏មានចេតនា ធ្វើសកម្មភាពឱ្យមានគ្រោះថ្នាក់ណាមួយ កងទ័ព និងកងកម្លាំងប្រដាប់អាវុធ មានសិទ្ធិការពារខ្លួន។ ខ្ញុំនិយាយឱ្យច្បាស់ ព្រោះប្រជាជនគ្មានកាំភ្លើងទេ។ ត

តែយ៉ាងណាមិញ សម្តេចធិបតី ក៏បានបញ្ជាឱ្យពិនិត្យច្បាស់លាស់រវាងអ្នកល្មើសច្បាប់ និងអ្នកនេសាទស្លូតត្រង់ ព្រោះប្រជានេសាទតូចតាច មានលទ្ធភាពរកត្រីចិញ្ចឹមជីវិត ឯអ្នកល្មើស ត្រូវប្រឈមច្បាប់៕