កម្ពុជា-ចិន បានឯកភាពគ្នារៀបចំ “សមយុទ្ធនាគមាសឆ្នាំ២០២៥” ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfKfOF8LAwdT5FefLrEn4XTCic0ktbXwXfk6dHYZrorL9ON5bGt1a5Tk9SzPyC6DDkZeY4slO2cJPQDyYzHT9bgXy4pCQGu7MA25gN3rJAhQBtAJ-El_pXwwne8AaQkto7ZA6iYKKySgOnagzLOSRHkuhGguBPmpk-4MY_Yl-iV2ZJtJK3RJelOO3FxeRw/s960/image_2025-04-22_14-41-34%20(2).png
សមយុទ្ធនេះ មានរយៈពេល ចំនួន១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU39W0zSJwkk3GoTuNseLrVUSeSJfRAnZSwugHvni6GcHsomVOA0et5e788VboiWhBnHeFb3hB2xrUjSNwHA9hq83Bp2vE6IPL_tv_ErhDh7W6ZTfj9vidV3xewRE2ibRgrHAfI2lYigndFd6ab_liLi1Qv7x3Y6tQMJNr_N6vwoPbj5REp1k5wosXNPiY/s750/image_2025-04-22_14-41-34.png

ក្នុងនោះ សមយុទ្ធលើគោក និងអាកាស នឹងរៀបចំនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែន រីករាយ ខេត្តកំពង់ឆ្នាំង ខណៈសមយុទ្ធសមុទ្រ និងអាកាស ក្នុងតំបន់ខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi32XAjXYHRZH2m0kcFsbYKSVWUfgwPjQI724QYB_7hVXAd4WolUiGkQo-gUU7XK4l-kcq1-z5946ZvheinYQSWb8SeXLV_xMedRjYQjvTt45RGLsxrsXWa-TkpmjrGNjiMSn6l8f4Q0RZq6us-eJyl0exK_EwBH7JMpOF0rIM71aCG9TlcN0ENezeQyUp9/s1280/image_2025-04-22_14-41-35.png

បើយោងតាមកងយោធពលខេមរភូមិន្ទ សមយុទ្ធ នឹងធ្វើឡើងជាទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ទាំងលើគោក និងលំហរសមុទ្រ ដើម្បីឱ្យស្របទៅនឹងទំហំ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg00_eAE6TVvjvelNd-39osgoJl-nVgmQStHiKZ0ffKm8lxGyWTrZDlCYC5WJXM2iFqo2yEm-rJ-uoHDo1lhwj3zVaRitb8Y8fu5XLnvl46g0aKsXMfoCtH8ux0RPDL_LAa25sxtPrSW4yHxdlKh0PWsWRD4ZoiwUyB8h-YrDTi2ILTbevScXUFeLfSNpbD/s1280/image_2025-04-22_14-41-36.png

គួរបញ្ជាក់ថា សមយុទ្ធនាគមាស ត្រូវបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០១៦ ដោយលើកចុងក្រោយបំផុតនៅឆ្នាំ២០២៤ ដែលមានការចូលរួមពីយោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់៕