បន្ទាប់ពីបានជួប Jackson Wang កាលពីមួយឆ្នាំមុន ពេលនេះតារាសម្តែងស្រីជួរមុខកម្ពុជាកញ្ញា ស៊ីន យូប៊ីន បានចូលរួមកម្មវិធីមួយនៅក្នុងប្រទេសថៃដោយមានតារាប្រុសរូបនេះចូលរួម។ អ្វីដែលកាន់តែពិសេសធ្វើឱ្យហ្វេនៗរំភើបចិត្តជំនួស យូប៊ីន រូបនាងបានជួបសមាជិក GOT7 រូបនេះដោយចៃដន្យនៅភោជនីដ្ឋានមួយនៅពេលអាហារពេលល្ងាចហើយទទួលបានការរាក់ទាក់និងបានឱបតារាចម្រៀងរូបនេះថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVJHH0zZ9N7-RFANWaOJGKTq6t51PT8BIJqqX1p5RRIRIku7nLhn1iss1gYVTd-a9CIHxQURTBOMBadbwtWl1CK2toaNWln3nr5S80CBL2DJxE9WPexfmyGU9sx8i05Gi5eu9yoPDweS7YlxIyXfJaTHc1BLeInrHcPVvYvMk49JruMxbFfUgLBi8hgpVF/s2048/image_2025-04-22_09-11-16.png
គេចាំបានថាកាលពីខែមេសា ឆ្នាំ២០២៤ តារាសម្តែង ស៊ីន យូប៊ីន បានជួបតារាចម្រៀង Jackson Wang សមាជិកក្រុមចម្រៀងកូរ៉េ GOT7 ដោយបានកោតសរសើរពីអត្តចរិតតារាប្រុសរូបនេះជាទេវបុត្រ ក្នុងរឿងព្រេងនិទានមិនស្មើឡើយ។ ជាមួយនឹងឱកាសនេះ ស៊ីន យូប៊ីន ក៏មិនភ្លេចបង្ហើបពីប្រទេសកម្ពុជាដល់ Jackson Wang ដូចគ្នា។ រំលងបានមួយឆ្នាំ យូប៊ីន ក៏បានចូលរួមក្នុងកម្មវិធីមួយនៅឯប្រទេសថៃដោយមានតារាប្រុសរូបនេះចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPOsdw9xrtMLysb3JUD4emA7_xxqreYupohNFr-yAuvVlWS3y0bbf-k2mWE7MPBvexhL0bnlTYv2yNB0_P1tcBWluTsGRFbr79mlQd_PpVr1y3ou3HMHFgIonD9FsMv78nLVxAm-ycXG4Lrx3RFbsFN6fPTg2-OXBO1HRwCsNsZXfEVwJnbkO2802c97_X/s2048/image_2025-04-22_09-11-18.png

រូបភាពពី LED នៅក្នុងព្រឹត្តិការណ៍អំពីតារាសម្តែង ស៊ីន យូប៊ីន និង Jackson Wang អង្គុយជិតគ្នាជាមួយនឹងជនពិការបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងនិងបានកោតសរសើរដល់តារាស្រីកម្ពុជារូបនេះជាតារាខ្មែរម្នាក់ដែលបានចូលរួមកម្មវិធីក្រៅស្រុកជាច្រើនដងជាមួយនឹងម៉ាកយីហោល្បីៗព្រមទាំងបានជួបតារាអន្តរជាតិល្បីៗជាច្រើនរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1nN5llUQQiUiEouC8-OozpBNNStqSuniDQaJb9uqZVnVYaFEejg15nVPBeeoPTblhTOGsPrWnIwEkcSPJE8oJ5r5Wpp-vLA_UIWtnFwfiCrd__VpJpBB0lBl7frglGPfSxwgSMPD1UDmGLBZjZP3YyjAjsaL37FcqNYFXrGn0Bx00vTgsRJcAQuI2MF6H/s2048/image_2025-04-22_09-11-23.png
លើសពីការរំពឹងទុកក្នុងនាមជាតារាដែលចូលរួមក្នុងកម្មវិធីជាមួយគ្នា តារាសម្តែង ស៊ីន យូប៊ីន ក៏បានចែករំលែកវីដេអូខ្លីបានជួប Jackson Wang ដោយចៃដន្យនៅហាងអាហារមួយកន្លែងដោយអ្នកទាំងពីរបានរាក់ទាក់ចំពោះគ្នាទៅវិញទៅមក។ អ្វីដែលធ្វើឱ្យហ្វេនៗញញឹមពព្រាយនោះតារាប្រុស Jackson Wang មានចរិតរួសរាយហើយបានឱប យូប៊ីន ដោយការរាប់អានគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8ZQ3WGEPSp9D4sXZtLN1Cj5NmYU1R8nZusrKe7nw6BAV-J6NoWXj3T55GfclSVVp6TRSlvuEL3xP47r5WSsIAYUtWGWepw-F3EzSA_d_aoSK1t4zakaq9PTqZZjsT2hXVenauDH7LHS-yn_yECfl_GUWP70NaXr9Ubfgw2cuar6JGERV17hjrOs1LcxD0/s2048/image_2025-04-22_09-11-22.png

Jackson Wang មានអាយុ ៣១ ឆ្នាំបានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េជាសមាជិកក្រុមចម្រៀង GOT7 ក្នុងឆ្នាំ២០១៤ ដែលលោកមានដើមកំណើតហុងកុង។ បច្ចុប្បន្នលោកមានភាពសកម្មជាតារារ៉េប តារាចម្រៀង អ្នករាំ និងអ្នកច្នៃម៉ូតម្នាក់៕