ក្រុមហ៊ុន Apple គ្រោងផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone សម្រាប់លក់នៅអាមេរិក ចេញពីប្រទេសចិនទៅឥណ្ឌាវិញ ដើម្បីគេចពីការបង់ពន្ធទំនិញខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្របពេលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែរាលដាលខ្លាំង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMMJhLrHtKDwIaYnqVDtSURVDrWBE7R-8f8MsBCN77avRXOLXzFuie4C_DP4n9Z1xqx-NemlXKav_68gfRUfz2q9YviGMJERb69F_A9okDPinq-gz9Jp0iXIiPTMVsM45P8cgv2t9fBxB_RfmhXs4VfRtzawmvNq3Cbe8Md9FWEf2n1EeBqLGisg5FYNkB/s2048/image_2025-04-28_08-47-24.png
កាលពីដើមខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធទំនិញប្រទេសនានាធ្វើឱ្យភ្ញាក់ផ្អើលពេញពិភពលោក ជាពិសេស លោកដំឡើងពន្ធទំនិញចិនខ្ពស់រហូតដល់១៤៥% ។ លោកអះអាងថា ការដំឡើងពន្ធទំនិញនាំចូលខ្ពស់នឹងជួយដល់ការផលិតទំនិញក្នុងស្រុករបស់ក្រុមហ៊ុនអាមេរិក និងដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្ម ។ ប៉ុន្តែវាបែរជាធ្វើឱ្យចិនដំឡើងពន្ធទំនិញអាមេរិកវិញ ព្រមទាំងរឹតបន្តឹងការនាំចេញទំនិញនានាពីប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGcJvQu2fS678bFKMpw3Ks49W0orPYuPneGEiwJr23TtowFGG8_QIvqziUL03IGtl6zp_nh26RLQrjphOhyphenhypheniTKSLd2EhGHiKcA7Fi1TtuVhtSOmhRqkRMAtSyLF2JbbQZBeS2WHA70EPHF25e67AaB-lkkz7Y3QFHS6kCScJaVdOcAyeeqRBQqNEWF9p_/s3000/image_2025-04-28_08-47-26.png

បន្ទាប់មក មន្ត្រីគយអាមេរិកបានបង្ហាញឈ្មោះទំនិញផ្សេងៗដែលអាមេរិកដាក់ពន្ធត្រឹម២០% រួមមាន ៖ កុំព្យូទ័រ លេបថប ស្មាតហ្វូន និងឧបករណ៍បច្ចេកវិទ្យាមួយចំនួន ដើម្បីឱ្យក្រុមហ៊ុនអាមេរិកដែលផលិតទំនិញនៅក្រៅប្រទេស មានពេលវេលាគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរទីតាំងផលិតមកអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDdGbaXAhu0hauE-qIRocxThkVCYxutannfvBCVvl43fH40ivCExZK48UyfOMRMTEor3a1xgPORPNHz-3jDe9rY43wstGEGHWjB-0CsRuG28KAY77ZdLAxluKumklIoRV4HTwvOhsX-VVdhiQXlcnDNdQCyrdJhbPJWySh4owri248ZaRAZc_rmkajXH5Z/s2500/image_2025-04-28_08-47-29%20(2).png

តាមប្រភពច្បាស់ការណ៍ឱ្យដឹងថា Apple គឺជាក្រុមហ៊ុនអាមេរិក ពុំបានផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone មកអាមេរិកទេ ប៉ុន្តែក្រុមហ៊ុននឹងប្តូរទីតាំងផលិតទូរស័ព្ទ iPhone ចេញពីចិនទៅឥណ្ឌា នាចុងឆ្នាំ២០២៦ ដើម្បីគេចពីការដំឡើងពន្ធទំនិញរបស់លោក Trump ។ ក្នុង១ឆ្នាំៗ Apple បានផលិត iPhone រហូតដល់ជាង៦០លានគ្រឿង សម្រាប់លក់ឱ្យអាមេរិក បើទោះជា Apple ផ្លាស់ប្តូរទីតាំងផលិតទៅឥណ្ឌា ប៉ុន្តែចិននៅតែជាមជ្ឈមណ្ឌលសម្រាប់ការផលិត iPhone នាំមុខសម្រាប់លក់ទៅប្រទេសនានា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8AxXVyYvtF6fQKyOomhOBepFymg_xdY12_lbsUHYLn3m62BJ77jynUYkQFUNrW-j5DcwuHibrwlbtudgZZyfoaYvKP0rM27LcXj5KOIu4SukkVDZM1z7X129a4qLIrfgRylEGRWlUAFX7qJK1a3XNJS1EAvqb-OBaVmDEjdvxB_Sl80F45yWo5sMiWZOB/s2048/image_2025-04-28_08-47-32.png
ក្រុមហ៊ុន Apple ចំណាយប្រាក់យ៉ាងច្រើនមហាសាលវិនិយោគនៅចិនក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមក ហើយការផ្លាស់ប្តូរទីតាំងផលិត iPhone ទៅឥណ្ឌា បង្ហាញថា Apple ចង់គេចពីការដំឡើងទំនិញចិនខ្ពស់ ខណៈលោក Trump បានដាក់ពន្ធទំនិញផលិតនៅឥណ្ឌា ត្រឹមតែ១០% ប៉ុណ្ណោះ ។ កាលពីខែកញ្ញា ឆ្នាំ២០២៤ ទូរស័ព្ទ iPhone ថោកជាងគេមានតម្លៃត្រឹមតែ៧៩៩ដុល្លារ ប៉ុន្តែបច្ចុប្បន្ន វាកើនឡើងរហូតដល់៤៣% មកស្មើនឹង១,១៤២ដុល្លារ ដោយសារការដំឡើងពន្ធទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj60jLyb2IVdIW-t36Rei6rjvYiiFvWV5Q76NWguJBaYrmcotgntDNtBE6etctuoi6v6w7gLCkfAA20b_iHV8CrTVcLhz29RwEhbillPFneF2Av5s_sEWcDzQ7j2hzD9JEoHva8D-13Sfl_gd8kRN3gOfhIpAJE1fFJVoylunE99Sd64MgUbuZcX3Ei7ST4/s1020/image_2025-04-28_08-47-29.png

ប្រធានាធិបតីអាមេរិក លោក Trump ចង់ឱ្យក្រុមហ៊ុន Apple ផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទ iPhone ពីចិនមកអាមេរិកវិញ ពីព្រោះនៅអាមេរិកមានកម្លាំងពលកម្ម និងធនធានលើសលប់ ប៉ុន្តែនាយកក្រុមហ៊ុន Apple លោក Tim Cook បានបដិសេធថា វាពុំអាចទៅរួចទេ ដែលឱ្យក្រុមហ៊ុន Apple ផលិតទូរស័ព្ទ iPhone នៅអាមេរិក ពីព្រោះចិនសម្បូរអ្នកជំនាញជាងអាមេរិក ។ ពេលលោក Trump ដំឡើងពន្ធទំនិញចិនខ្ពស់ ក្រុមហ៊ុន Apple នៅតែបដិសេធប្តូរទីតាំងផលិតទូរស័ព្ទមកអាមេរិក បែរជាប្តូរទៅឥណ្ឌា ៕