តារាចម្រៀង នីកូ និងបវរកញ្ញា ភឹម ស្រីនោ កំពុងធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍និងទទួលបានមតិសរសើរបន្ទាប់ពីអ្នកទាំងពីរចាប់ដៃគ្នាបង្ហាញស្នាដៃរួមគ្នាដែលឆ្លុះបញ្ចាំងអំពីវប្បធម៌ខ្មែរដ៏ល្អឯក។

តារាចម្រៀង នីកូ បានទម្លាក់បទ «ក្រុងរាពណ៌» កាលពីថ្ងៃទី២៤ មេសា ដោយមានតួស្រីកញ្ញា ភឹម ស្រីនោ ជាបវរកញ្ញាល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជា។ ស្នាដៃនេះគឺជាលើកដំបូងសម្រាប់អ្នកទាំងពីរខណៈមានមតិឆ្លើយតបជាវិជ្ជមានពីទស្សនិកជន។ អ្វីដែលគួរឱ្យកត់សម្គាល់បទចម្រៀងមួយនេះ លើសពីមនោសញ្ចេតនាស្នេហា ដោយបានបញ្ជូនសារ
បង្ហាញថា «វប្បធម៌ជាព្រលឹងនិងជាអត្តសញ្ញាណរបស់ជាតិ បើបាត់បង់វប្បធម៌ ប្រៀបដូចជាតិមួយរស់គ្មានព្រលឹងដូច្នេះដែរ»។
នៅក្នុងវីដេអូចម្រៀង «ក្រុងរាពណ៌» បានផ្តោតទៅលើអ្នករបាំបុរាណដែលស្រលាញ់នូវវប្បធម៌របស់ខ្លួនទោះមានបញ្ហាបែបណា ទោះខ្លួនទៅជាយ៉ាងនៅវិនាទីចុងក្រោយ ក៏ត្រូវតែថែរក្សាសិល្បៈវប្បធម៌ខ្មែរ។ MV នេះក៏បានបង្ហាញពីរឿងល្ខោនខោល រាមកេរ្តិ៍ ។.png)
ស្នាដៃលើកស្ទួយពីវប្បធម៌ខ្មែររបស់លោក នីកូ រួមសម្តែងដោយ ភឹម ស្រីនោ នេះបានធ្វើឱ្យទស្សនិកជនជាច្រើនកោតសរសើរទាំងបទភ្លេងបុរាណលាយសម័យ ការសម្តែងក៏ល្អហើយទឹកដមសំឡេងក៏ពីរោះលន្លង់លន្លាយតាម។ ប្រិយមិត្តខ្លះក៏បញ្ចេញមតិដែរថា MV លើកស្ទួយវប្បធម៌ខ្មែរនេះគួរតែមានការគាំទ្រឱ្យបានកាន់តែខ្លាំងលើកទឹកចិត្តឱ្យបានកាន់តែច្រើន។
នេះមិនមែនជាលើកទី១នោះទេដែលតារាចម្រៀង នីកូ បានខិតខំបង្កើតស្នាដៃបង្ហាញវប្បធម៌ខ្មែរនៅក្នុងស្នាដៃចម្រៀងលោក ខណៈលោក នីកូ ក៏បានចាប់ដៃជាមួយនឹងតារាចម្រៀង សុគន្ធ និសា និង នួន សុធារ័ក្ស បង្ហាញស្នាដៃរួមគ្នាទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ៕










