រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន រួចមក ក្មេងស្រីលក់កម្រងផ្កានៅលើភ្នំគិរីរម្យទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសម្ដេច ដោយសម្ដេចតេជោបានប្រកាសផ្ដល់ឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់នឹកស្មានមិនដល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQsc4dMODvW7iS_71ljohudU1jpl5i3Ommod0f16A_kenFZ21IZORRu3NKHbUO-Ynmv-LUy1YbQJuufcl42kKbA5R2XtFtYl-99pvuRuV3iRebZkf9rmyEfWg5FCFn9lnYbLYTupRrmb17YLcAxctyOtK-0AV8dRSgJSH_CuXJnL0f5b2wm9n4Y36tLetW/s1280/photo_2025-04-28_09-15-17%20(2).jpg
ក្រោយពីត្រូវបានសម្ដេចតេជោ ប្រកាសស្វែងរក និងហៅមកជួប នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ក្រុមគ្រួសាររបស់ក្មេងស្រីឈ្មោះ ស៊ុន ស្រីតី ជាក្មេងស្រីលក់ផ្កា ដែលល្បីក្នុងបណ្ដាញផ្សព្វផ្សាយកាលពីថ្មីៗនេះ ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUrXEPYErz6ltB_so_AyyLZwd_O1tmrXhY06dzmw88ykAFuMaFvxQ8sOTmx-zxGnNrn2dvjB4yBygb0nMBy3oHFf8P1UmV2z_DWmS6AnCC2X2bhXHEWfJtn11gbnn5utrnVK6ky3UJAWhqUnUE5_PKQ8TIXTUp9X8ITjIqZ-f1S_y0bB2iIEt32iYwX6_r/s1280/photo_2025-04-28_09-15-17.jpg

ក្នុងការជួបនេះ សម្ដេចតេជោបានសួរនាំពាក់ព័ន្ធនឹងស្ថានភាពគ្រួសារ និងការសិក្សារបស់កុមារីខាងលើ ព្រមទាំងទទួលបានដំណឹងថា គ្រួសាររបស់ក្មេងស្រីលក់ផ្កានេះមានជីវភាពក្រលំបាក មានសមាជិកសរុប៥នាក់ ក្នុងនោះគឺឪពុកម្ដាយ បងស្រីធំម្នាក់អាយុ ១៦ឆ្នាំ បងប្រុសម្នាក់អាយុ ១០ឆ្នាំ និងស្រីតីដែលជាកូនពៅអាយុ ៤ឆ្នាំ។ សព្វថ្ងៃពួកគាត់កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលឪពុកមានមុខរបរជាអ្នកបោចវល្លិ៍ ដកផ្សិត និងស៊ីឈ្នួលប្រក់ដំបូលផ្ទះគេ រីឯម្ដាយ ជាអ្នកលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ ហើយប្រាក់ចំណូលទាំង២នាក់ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf0G0dYFiGJMV9PhAuLtGPnG3AAOt5LlqCSG-ANvdkZE6fpvbsLsNa6kw8a0sxRwvHAEig7VXTunZisq3sn-3sgGQXuckPXux-ufQbXaZRKVLwUHUu8ayp6oAAUGXiDdv0PW3b1q7zXrTIQ_8t7gN6ELTOmgshWhlmr3HZ5PTf8cuR350zfALPfPDCPez5/s1280/photo_2025-04-28_09-15-18%20(2).jpg

ដោយពេញចិត្តចំពោះភាពវ័យឆ្លាត និងវោហាស័ព្ទចាក់ទឹកមិនលិចរបស់កុមារី ស្រីតី សម្ដេចតេជោ បានសម្រេចផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយគ្រួសាររបស់ស្រីតី ដើម្បីជាការជួយសម្រួលដល់ជីវភាពគ្រួសាររបស់នាង។ លើសពីនេះសម្ដេចតេជោ ក៏នឹងផ្ដល់ទឹកប្រាក់ចំនួន១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY-h20zUNi_fpHZaRy6AZWD4UgrKJQpJKJDFzbV1z0oJ9HJ0VjeMaS-ilAnqKEUuXVOTUdWgDG1CvYnbKFalQLCPLp5-aosjskkzm_VQrFwely9pdyVWTlmpzkXC9CDR-qS9oCskCxVL6qfz2AOjv9Bcf-Pt1bqE_b5BFcjtRjjrYjzlXbdvJzHZ8iEAit/s1280/photo_2025-04-28_09-15-18.jpg
មហាជនជាច្រើនបានសម្ដែងក្ដីរំភើប និងរីករាយចំពោះគ្រួសារស្រីតី ដែលទាំងនេះគឺជាកិត្តិយស និងសំណាងដ៏ធំមិនងាយមានអ្នកណាទទួលបានឡើយ ហើយការផ្ដល់ជូនបែបនេះពីសម្ដេចតេជោក៏នឹងផ្លាស់ប្ដូរវាសនារបស់ពួកគាត់ផងដែរ៕