រដ្ឋអូហាយ៉ូ ៖ វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹកការគេងឲ្យបានត្រឹមត្រូវមិនមែនអនុវត្តសម្រាប់តែទារកនោះទេ ថ្មីៗនេះនៅរដ្ឋអូហាយ៉ូ នៅតាមសាលារៀនមួយចំនួនបានបន្ថែមម៉ោងថ្មីដែលបង្រៀនសិស្សក្នុងការគេងឲ្យបានលក់ស្កប់ស្កល់ជាមួយនឹងគ្រូជំនាញ ជាពិសេសគេផ្ដោតសំខាន់ទៅលើសិស្សវ័យជំទង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUicYv_SLHIM3zUpydNGM8bCF2BTh-4Y4PrdtmHLfwHzibXU8dhhWhkwUlAt0e5886YKJYunMmQY00aWDgke_UkMitQRE6Zb8Inq-FWoaZ59ytErwT3ECVgSQipDiXJSd1iufpH8OsLYnmrtC1gSUt17KA9jUSKpbQu8N17V30CAPetAkRROWol4I7Lhku/s599/photo_2025-04-21_15-18-25.jpg

វគ្គសិក្សាថ្មីនេះ ត្រូវបានលើកឡើងនៅវិទ្យាល័យ Mansfield Senior High School គឺជាប្រធានបទមួយដែលក្មេងជំទង់ទូទាំងប្រទេសកំពុងមានបញ្ហាជាមួយ “ ការគេង ” ដោយភាគច្រើននៃក្មេងជំទង់ទាំងនោះ មិនអាចចូលគេងដោយងាយៗឡើយ។ សិស្សថ្នាក់ទី៩ម្នាក់បាននិយាយថា ៖ ជារៀងរាល់យប់គេត្រូវការមើលTikTok និងអូសមើលរហូតដល់គេគេងលក់តែម្ដង។ ដោយឡែក មានសិស្សម្នាក់ទៀតលើកឡើងថា៖ នាងតែងតែគេងលក់ខណៈពេលកំពុងជជែកគ្នាលេងជាមួយមិត្តភក្តិនៅក្នុង Group Chat ពេលយប់ជ្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Z8zGJnYfunkIsZvgH5tZl2bEiitaREClQJT9e-_aeSIf4w32VWj2iEC82QTYIclLc9g9BV1zewW8zlaW6quZBgmtqzyCHGQzOqX2LJbRPoXwMlHGGWvkgJIfR-ZEwa6py78_h_81Ywn7rYj_0_-Tg7Seid7bitLwwKikK-yKfULR787jokJEQvsETymP/s1280/photo_2025-04-21_15-18-27.jpg

គ្រូបង្រៀនពីសុខភាពនៅ Mansfield លោក Tony Davis ដែលបានដាក់បញ្ចូលកម្មវិធីសិក្សាថ្មីអំពីដំណេកនៅក្នុងថ្នាក់សុខភាពវិទ្យាល័យបាននិយាយថា “វាប្រហែលជាស្ដាប់ទៅរៀងចម្លែកបន្តិចក្នុងការនិយាយថាក្មេងៗនៅវិទ្យាល័យត្រូវតែរៀនជំនាញក្នុងការគេង ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលបន្ទាប់ពីដឹងថាមានមនុស្សប៉ុន្មាននាក់ដែលមិនដឹងថាត្រូវគេងយ៉ាងម៉េច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOKvLCcFGNzM5HnUJpf8pAun6a7_Hj6x5Mr3YTq2Z6QafEctXLXvjD8Ba4PXTTHASEiK4rZvX998EcHplRzYvcfR7m-EGuL6YMmhE9tGRydq8aAYVN3UAkSFrNCVcBOqNwFV6m-nO6b-Bijq0beLepguIARBoCFLeYu4I4i1_laThyz-NJObX-uJHKvfpD/s750/photo_2025-04-21_15-18-26%20(2).jpg

សាស្ត្រាចារ្យជាន់ខ្ពស់នៅសាលា Stanford Graduate School of Education និងអ្នកជំនាញជាច្រើន បានណែនាំទៅកាន់អាណាព្យាបាលអំពីសារៈសំខាន់នៃការគេងបានគ្រប់គ្រាន់របស់ក្មេងជំទង់។ ការគេងគឺទាក់ទងដោយផ្ទាល់ជាមួយសុខភាពផ្លូវចិត្ត ដោយក្មេងជំទង់ត្រូវការការគេងពី 8 ទៅ 10 ម៉ោងជារៀងរាល់យប់សម្រាប់ខួរក្បាល និងរាងកាយដែលកំពុងលូតលាស់របស់ពួកគេ ប៉ុន្តែស្ទើរតែ 80% នៃក្មេងជំទង់ទាំងនោះគឺគេងបានតិចជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjALRY1eM7k2nxDRpKPUlhoUUSMj3ZAHnUKAJ3QbATTNf0CJx3vDAB8v9hZLYCLrFy9zzwGQBEHHjQh12XQUKm-m4FHHkq5WW_oUGATW4dd92tgum74Z7JQd5ELZSfTbHndWvcSvfaeIVEPS5TB5zteXkIVIGeRMvafcwpB1upA476ZNcei5uApISMN1WjZ/s599/photo_2025-04-21_15-18-26.jpg

ការស្រាវជ្រាវបង្ហាញថា ការគេងមិនគ្រប់គ្រាន់ផ្សាភ្ជាប់ដោយផ្ទាល់ជាមួយអារម្មណ៍ សុខភាព និងស្មារតីផ្លូវចិត្ត។ បច្ចុប្បន្នក្មេងៗវ័យជំទង់ជាច្រើនកំពុងជួបប្រទះនឹងការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងការគិតច្រើន និងចង់ធ្វើអ..ត្តឃា..ត។ ដែលកត្តាទាំងអស់នេះអាចបណ្ដាលមកពីការរីកចម្រើននៃបច្ចេកវិទ្យា កម្សោយក្នុងការគ្រប់គ្រងរបស់ឪពុកម្ដាយ រួមទាំងកត្តាសង្គមមួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1lu9vwPVJsi43Io6wbZ-kUoL8Ic_fbEeQoRJqMKZ14l7aUMeIcdACbvh1whk0ifr6sFRiKPgi2ZcUokON0Sfhk5bWJi8iqFJNg0JNHc-1klWgq0zCYdjZQHephlc5CmMxSbVp-0aF5RqbEt9iFlLU7td5qgec5EcA1TAhsFUiJa9LfxPcILrsSyzgXZVn/s1280/photo_2025-04-21_15-18-27%20(2).jpg

មូលហេតុទាំងនេះហើយ ទើបធ្វើឲ្យតាមបណ្ដារសាលារៀនមួយចំនួន ជាពិសេសក្នុងរដ្ឋOhio សហរដ្ឋអាមេរិក សម្រេចបន្ថែមម៉ោងសិក្សាថ្មីនេះ ដើម្បីឲ្យកុមារយល់ដឹងពីសារសំខាន់ក្នុងការគេង របៀបចូលគេងឲ្យបានត្រឹមត្រូវ។ ក្រៅពីរដ្ឋOhio ក៏មានសាលានៅរដ្ឋផ្សេងទៀតដូចជា Mennesota ក៏កំពុងសាកល្បងកម្មវិធីសិក្សាថ្មីនេះ ដើម្បីជួយសិស្សឲ្យបានសម្រាកគ្រប់គ្រាន់ កាត់បន្ថយអវត្តមាន សិស្សមានស្មារតីរឹងមាំ និងបង្កើនលទ្ធផលសិក្សា៕