Home Blog Page 525

ថៃស្វែងរកភ្ញៀវទេសចរបរទេសដែលមិនគោរពច្បាប់ហ៊ានឱ្យចំណីស្វានៅតំបន់ទេសចរណ៍

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា មន្ត្រីឧទ្យានជាតិ Hat Noppharat Thara នៅប្រជុំកោះភីភី និងមន្ត្រីជំនាញបានប្រកាសស្វែងរកភ្ញៀវទេសចរបរទេសមួយក្រុមយកមកដាក់ទោស ដោយសារពួកគេមិនគោរពច្បាប់ ហ៊ានឱ្យចំណីស្វានៅតំបន់ទេសចរណ៍ ដែលថៃចាត់ទុកថា វាធ្វើឱ្យប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី និងអាកប្បកិរិយាសត្វ ។ ក្រោយពីអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះវីដេអូភ្ញៀវទេសចរបរទេសឱ្យចំណីស្វា ធ្វើឱ្យពលរដ្ឋថៃរិះគ.ន់យ៉ាងខ្លាំងពីទង្វើពុំសមរម្យនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil3R_xX19VuFPgs4jic4di9KfJ4pJxxwSw2QC6P00ite5MiHInEmJYIUI-U_xP3JBo6-VQKdzdFUhzRRxqK2plhBHs2DzW5qHrsIykcmcWYm6eqprOZT2NxEH51XzlW4azi8K1X25YRfEwGxy6y6O6cTYXcTgrvluqqxtYvPHM9SCbNNL4ykIFWk0ZZND_/s1280/photo_2025-05-06_14-47-42%20(2).jpg

គណនីហ្វេសប៊ុកមួយបានបង្ហោះវីដេអូភ្ញៀវទេសចរបរទេសមួយក្រុមយកចំណីមកឱ្យស្វាស៊ីនៅប្រជុំកោះភីភី និងសរសេរថា ប្រជុំកោះនេះមានស្វាជាច្រើនក្បាលរស់នៅ ជាពិសេស លើឆ្នេរខ្សាច់ និងតាមផ្ទាំងថ្ម ហើយការឱ្យចំណីស្វានឹងធ្វើឱ្យស្វាផ្លាស់ប្តូរទម្លាប់ ប្រឈមនឹងការឆ្លងជំងឺ ។ បើភ្ញៀវទេសចរឱ្យចំណីស្វាពុំត្រឹមត្រូវទេនោះ គឺអាចត្រូវស្វាវាយប្រហារដោយការដណ្តើមចំណីគ្នាស៊ី និងធ្វើឱ្យភ្ញៀវទេសចររងរបួសស្នាម ។ វីដេអូនេះល្បីល្បាញយ៉ាងខ្លាំង និងមានចំនួនអ្នកចូលទស្សនារហូតដល់ជាង១លាន១សែនលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7_SZQJPWFji-hYlVZoYgx5a5J0o71dA95aMeffYR9xtSlD571puyxjQ8ZBFw5dKRTxVQItZ8iX_3jsy3acPXC83Db-TZiRaaKtAz6DCpwTZpvlsVZE6RcQ-6c6uc7vIcNPtRW4FSl4pf4TCGfsPk2LQXwcc6bDKjn65d2tt2qQyhIwh6_6JcpN3iluoNT/s640/photo_2025-05-06_14-47-42%20(3).jpg

ក្នុងវីដេអូ គេបានឃើញភ្ញៀវទេសចរផ្សេងទៀតព្យាយាមហាមឃាត់ភ្ញៀវទេសចរម្នាក់បញ្ឈប់ការឱ្យចំណីស្វា ហើយនិយាយថា ហេតុអ្វីអ្នកឱ្យចំណីស្វា? តើអ្នកមានបញ្ហាអ្វី ឈប់ភ្លាម! ខ្ញុំកំពុងថតវីដេអូអ្នកឱ្យចំណីស្វា ហើយខ្ញុំនឹងផ្ញើវីដេអូនេះទៅឱ្យស្ថាប័នរដ្ឋ និងមន្ត្រីឧទ្យានជាតិ ។ បន្ទាប់ពីវីដេអូនេះបានចែកចាយក្នុងបណ្តាញសង្គម មានពលរដ្ឋថៃជាច្រើនរិះគន់ពីទង្វើពុំសមរម្យរបស់ភ្ញៀវទេសចរបរទេស និងពុំគោរពច្បាប់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghny3CRmN8RXPEZ46ArGck6_F8vofGhJ3lH59OOdnJ4Wu_BNn1JGR2Hw2XDMsTFoPoWVNSg5aStASNaJh0sHS9wHijcAzRR_SlHc9aj-M6SIHOSoUdQVpnop9_Ip7SL0kXhm2wwueqOWN-S_Rz9d7IxeuKwXKtB1XpQY84S3LxsgZv78AeibVvgRXyKbCO/s1232/photo_2025-05-06_14-47-42.jpg
នៅថ្ងៃទី៥ ខែឧសភា ហ្វេសប៊ុកផេករបស់ឧទ្យានជាតិ Hat Noppharat Thara នៅប្រជុំកោះភីភី ក៏បានជូនដំណឹងថា ៖ «បណ្តាញសង្គមបានចែកចាយវីដេអូភ្ញៀវទេសចរឱ្យចំណីស្វានៅតំបន់លីងសាមហាត ប្រជុំកោះភីភី ដែលប្រជុំកោះនេះមានស្វាជាច្រើនក្បាលរស់នៅតាមឆ្នេរខ្សាច់ ឬតោងតាមផ្ទាំងថ្មធំៗ ។ មន្ត្រីឧទ្យានបានធ្វើស្លាកសញ្ញាហាមឱ្យចំណីសត្វ និងហាមឱ្យអាហារសត្វព្រៃ ដោយយកស្លាកទាំងនេះទៅដាក់តាមតំបន់ផ្សេងៗ អ្នកមិនគោរពតាមត្រូវបង់ប្រាក់ពិន័យចំនួន១,០០០បាត ។ ក្រៅពីនេះ ឧទ្យានជាតិក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់ដើម្បីឱ្យភ្ញៀវទេសចរ ម្ចាស់អាជីវកម្ម និងពលរដ្ឋបានជ្រាប» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm6BwX7LrdnrR6OZHwUk3Z6J4iEhkHQduvS6Ck8P2TMXomELAhamVDxruVSE4bUnca2RcDbrsWvM-rzkCFb4ySAjlAMBpuC0gZriEz6-tcZPnmiwSGk714H2HlKFMYRrmyLVx79VNKumRlmmJ1Z1e-XvYQQ5tykXg1nymhKz-t1A7dHQ2SoaNXQqoKXEy8/s1280/photo_2025-05-06_14-47-43.jpg

បច្ចុប្បន្ន មន្ត្រីជំនាញមានភស្តុតាងគ្រប់គ្រាន់ និងកំពុងតាមស្វែងរកភ្ញៀវទេសចរមួយក្រុមនេះយកមកដាក់ទោសតាមច្បាប់ ហើយមន្ត្រីជំនាញបានសំណូមពរទៅពលរដ្ឋថៃ បើប្រទះឃើញទង្វើពុំសមរម្យបែបនេះនៅតំបន់ទេសចរណ៍ គឺពលរដ្ឋអាចរាយការណ៍មកកឧទ្យានជាតិ ឬជូនដំណឹងមកហ្វេសប៊ុកផេកឧទ្យានជាតិ Hat Noppharat Thara ជាបន្ទាន់ ដើម្បីចាត់វិធានការអ្នករំលោភច្បាប់ ៕

ដំណឹងល្អ! ថៃបានដកកងទ័ពចេញពីប្រាសាទតាមាន់ធំហើយ និងអះអាងថា ជាការអនុវត្តតាមកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០

0

ប្រទេសថៃ ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai និយាយថា ការអនុវត្តតាមកិច្ចព្រមព្រៀង MOU នៅឆ្នាំ២០០០ នឹងពុំធ្វើឱ្យប្រទេសថៃបាត់បង់ទឹកដី ។ រីឯពាក្យថា «ការដកថយកម្លាំងទ័ព» មិនមែនមានន័យថា គឺជាការដកទ័ពថៃចេញពីតំបន់ទាំងអស់នៅប្រាសាទតាមាន់ធំទេ កងទ័ពថៃនៅតែឈរជើងនៅប្រាសាទតាមាន់ធំដូចមុន ។ លោកចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានរបស់កាសែតថៃ គឺជាការប៉ុនប៉ងធ្វើឱ្យរដ្ឋាភិបាលរង្គោះរង្គើ ពីព្រោះមេបញ្ជាការកងទ័ពថៃ ទី២ បានបកស្រាយរួចហើយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3qXsEl0A3LJtV4bcmF2MijFV18j5yuQZo813NAIZ2vgOq-qiX5t9fdeipbnvF18OfVuw1u04ju22NCsZIsLVh96D8lmqRH_MVKJsEOtW4pISq21CRBrKfrrCXHxkGR6kAW9uRv6fi-nOXaI0ahMeO_dh02w7TmHewmUwiPm0Gto6DE7HYrXsYFfmv0nNv/s1280/photo_2025-05-05_14-37-20.jpg
កាលពីថ្ងៃទី៤ ខែឧសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham បានឆ្លើយតបទៅអ្នកជំនាញដែលលើកឡើងថា លោកបញ្ជាឱ្យដកថយកងទ័ពចេញពីប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ហើយអ្នកជំនាញបារម្ភពីការបាត់បង់ទឹកដីរបស់ថៃ ។ លោកថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (General Border Committee : GBC) គឺថៃបានពិភាក្សាជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ព្រមទាំងមេបញ្ជាការកងទ័ពកម្ពុជាទាំងអស់ ។ លោក Phumtham បានដឹកនាំអនុរដ្ឋមន្ត្រីការពារជាតិ មេបញ្ជាការកំពូលកងទ័ព មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានមន្ត្រីតំណាងកងទ័ពជើងទឹក កងទ័ពអាកាសថៃចូលរួមផងដែរ ហើយនេះជាការសន្ទនាទល់មុខគ្នា គ្មានអ្វីខុសឆ្គងទេ មនុស្សគ្រប់រូបអាចធ្វើសាក្សី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiHwtRYSdHhviejqRL4tQbnb_cbc01MgNi6wWhWeoXeWfmKTXS99ZWLQ_DMCtTsmsUmh6LT2bocIB2KdGibfolsYRbPFF9YCmxFhp3oUWlHlOjzqo7bkEh5d5X6LTG-sZcHGHzJYC86Wa1yXiNeuSDpU-5sghBKZH2PoJVSTmcTiY-p_OU2sexBGF6jO2q/s960/image_2025-05-06_15-30-07.png

ចំណែកខ្លឹមសារការពិភាក្សា គឺភាគីទាំងពីរបានយល់ព្រមប្រើប្រាស់កិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ ហើយកិច្ចប្រជុំ (GBC) ក៏បានសម្រេចឱ្យដកថយកងទ័ពតាមកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ និងតាមកិច្ចព្រមព្រៀង ឆ្នាំ២០១៩ ដោយភាគីទាំងពីរនឹងពិភាក្សាគ្នាលម្អិតម្តងទៀត ដែលរៀបចំដោយមេបញ្ជាការកងទ័ពជើងគោក ។ លោក Phumtham និយាយថា ពាក្យថា «ដកថយកងទ័ព» គឺមិនមែនឱ្យដកកងទ័ពថៃចេញពីតំបន់ដែលថៃឈរជើងទេ កងទ័ពថៃនៅតែការពារ និងឈរជើងដូចមុន យើងអនុញ្ញាតឱ្យភាគីកម្ពុជាឡើងមកប្រាសាទតាមាន់ធំ ប៉ុន្តែភាគីទាំងពីរឯកភាពថា នឹងជជែកគ្នាលម្អិតបន្ថែមទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqiFMvl14E2pv34jap9d_nFP8MRrDnIYnme-JC9VufBM-cvHrMEcgQwZF9KeScCf1olReZp9m7nenEZcA2zWqCppZvSpwyL4fTaomIPeuI6mllSTpi9KkJERnD0f8EtQfsTVfYFfHe3BRe0eXxzxgfUeQVlAPwSndScFAmQa-LVFqLKuqRsdWUqC5OldLt/s1280/photo_2025-05-05_14-37-21%20(2).jpg
លោកបន្តថា បច្ចុប្បន្ន មេបញ្ជាការកងទ័ពថៃទី២ បានឡើងទៅតំបន់ដែលមានបញ្ហា ឃើញថា ស្ថានការណ៍ធម្មតា ។ យើងឈរជើងលើទឹកដីរបស់យើង និងប្រាសាទតាមាន់ធំ គឺធ្វើឡើងតាមកិច្ចព្រមព្រៀងទាំងអស់ ហើយលោកសូមបញ្ជាក់ថា លោកពុំបានលក់ដីឱ្យជនបរទេសទេ រីឯការលើកឡើងថា កងទ័ពថៃមិនព្រមឡើងមកការពារ គឺមិនមែនទេ កងទ័ពថៃបានទទួលបញ្ជាពីលោករួចហើយ ។ ការចុះផ្សាយព័ត៌មានខុសពីការពិត គឺមេបញ្ជាការកងទ័ពថៃទី២ បានបកស្រាយរួចហើយ ប៉ុន្តែកាសែតផ្សេងៗរបស់ថៃផ្សព្វផ្សាយព័ត៌មានបំផ្លើស ។ មូលហេតុដែលកាសែតថៃចុះផ្សាយបែបនេះ លោកពុំជ្រាបទេ ប៉ុន្តែលោកយល់ថា វាជាការប៉ុនប៉ងធ្វើឱ្យរដ្ឋាភិបាលរង្គោះរង្គើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6yUPgGg6T-j0XF78ZCF467g6bO5aOVC5wUWndcqQoQKYQuO-2g9EtudKcALrGUoDy8Txx3UdbTXsde47U1SOa8iFhk_Bnl8gSPkDUjTGNh0gmIybyikBPxHZ7-Qqesi4vc3FYzYZdo21jJpOrbXW_mrc4TPr0fHGm9HZl8AeWCEKXnzrSY3IGeXniWEqh/s1280/photo_2025-05-05_14-37-21.jpg

គួរបញ្ជាក់ថា ពលរដ្ឋថៃបានចោទប្រកាន់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham ថា ធ្វើឱ្យប្រទេសថៃបាត់បង់ទឹកដី ដោយសារលោកបានបញ្ជាឱ្យកងទ័ពថៃដកថយពីប្រាសាទតាមាន់ធំ ហើយមកឈរជើងនៅទីតាំងដើមវិញ ។ ប៉ុន្តែលោក Phumtham បានច្រានចោលការចោទប្រកាន់នេះ ដោយលោកបញ្ជាក់ថា ការដកថយកងទ័ពកម្ពុជា និងថៃ គឺដើម្បីចៀសវាងការប្រឈមមុខគ្នា ៕

វីដេអូចាស់តារាសម្តែង Ding Yuxi ដោះស្រាយជ.ម្លោះរបស់អ្នកគាំទ្រទាំងកណ្តាលភ្លៀងបង្កឱ្យមានការចាប់អារម្មណ៍

0

ថ្មីៗនេះអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានជីកកកាយវីដេអូចាស់មួយដែលក្នុងនោះគេឃើញ Ding Yuxi ចូលរួមព្រឹត្តិការណ៍មួយហើយបានដើរតួនាទីជាអ្នកសម្របសម្រួលបន្ទាប់ពីរកឃើញជម្លោះរវាងអ្នកគាំទ្រស្របពេលដែលមេឃកំពុងភ្លៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglJmZkmxCeefFIQd8r3kf91a18IRYhsSE4mqRYW_si-MxUgeH-xJBnYUc6aVtsA_aGBzEmUmwSaQyUzieR_Isg_5V521LO8x58JipW7b0YBMGfhuZFDVLqXV0HpwxCa2zYhspqBAh6KXbEzwi0cgZE5tCKLGA1uYNW957DH4BqGmhQ_l63LcNjRC2_aWwc/s690/image_2025-05-05_14-25-48%20(3).png

Ding Yuxi បានចូលរួមកម្មវិធីក្រៅឆាកក្នុងកម្មវិធី Fashion Week ខណៈពេលនោះ មានភ្លៀងធ្លាក់ផងនោះ មានការឈ្លោះប្រកែកគ្នាក្នុងចំណោមអ្នកគាំទ្រជុំវិញការដណ្ដើមកន្លែងថតរូប។ ម្នាក់ក្នុងចំណោមពួកគេបានសម្តែងការមិនពេញចិត្តថា «អ្នកកំពុងរារាំង ខ្ញុំដោយឆ័ត្ររបស់អ្នក»។ អ្នកគាំទ្រដែលត្រូវចោទប្រកាន់បានតបវិញថា «បើអ្នកមិនកាន់ឆ័ត្រទេ កាមេរ៉ារបស់អ្នកនឹងសើម»។ បន្ទាប់ពីលីពាក្យឈ្លោះគ្នារបស់អ្នកគាំទ្រ Ding Yuxi បានឈានជើងទៅសម្របសម្រួលភ្លាមៗ និងណែនាំយ៉ាងទន់ភ្លន់កុំឱ្យឈ្លោះគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYCr_bMpIn94rIIOTpGEnnIrFTOSI9jE0CnWLreHTn7v7ixcSq4L1VIqV490N97bzu8cu-WvEPxYgdB8YW3JgsKXmqU7bS7J1C4zJj-b1J_JinRov7rbKxulso3l0upYf0zjGd-qsN59rr18XLx9ySDW-nVNmdLqDot5UYeDU7BHXLHsTpCoTD6UBXxmlk/s660/image_2025-05-05_14-25-47.png

នៅពេលដែល Ding Yuxi បានឮអ្នកគាំទ្រនិយាយថាកាមេរ៉ាមិនគួរប៉ះនឹងភ្លៀង តារាប្រុសរូបនេះក៏ហុចឆ័ត្ររបស់ខ្លួនដោយមិនស្ទាក់ស្ទើរ ហើយនិយាយថា «អ៊ីចឹងចាំខ្ញុំកាន់ឆ័ត្រឱ្យអ្នក»។ ឃើញបែបនេះ អ្នកគាំទ្រក៏ឆ្លើយតបភ្លាមថា «មិនអីទេ មិនអីទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOKJjF6jz6P9eS3Hy4gvcjehyphenhyphena-jbSTdC9ez9i4H2PIF8JMNaXjohTDovt0zwpgfKS_KLAGitIXNBDfxdT-GdugRZz7FJKlT1M5-sfmdQd2EVwGtFFabOG5C2_A38SoFAOUmxVyssFD7ItCr-a9pV8xa-9bDqL2y0pDq7Hbnd8VcfWFBktg4gavBrl6RK0/s1306/image_2025-05-05_14-29-42%20(2).png

បុគ្គលិកលក្ខណៈ Ding Yuxi ព្យាយាមបញ្ឈប់ការឈ្លោះប្រកែកគ្នារបស់អ្នកគាំទ្រ បានរីកសាយភាយយ៉ាងឆាប់រហ័សក្នុងបញ្ជីស្វែងរកក្តៅរបស់ Weibo ដែលបង្កឱ្យមានការពិភាក្សាដ៏ក្តៅគគុក។ ជារឿយៗ Ding Yuxi តែងតែត្រូវបានគេនិយាយថាជាសុភាពបុរសយកចិត្តទុកដាក់មនុស្សជុំវិញខ្លួននិងមានកាយវិការរហ័សរហួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwh2BcK7g6LEF2F2FdPlwLnFq3yrifEV7TImBtJ9bPLCRhl5-dY1jqUv78fTfce_hOMx9l3ABp_H030eBuEY7ea_lYHlZ6xhOow7CQb_g_UPkYjdjGqTtb_jEUbumCrEOWKjn4EwKxHiB8Uky29zAAzB41ZQdULLWT3LsOyxWoPCFC5RFKJoAO1J6moIMr/s660/image_2025-05-05_14-25-48.png

ជាក់ស្តែង នៅក្នុងខែមីនា ឆ្នាំ២០២៥ បុគ្គលិកម្នាក់បានធ្លាក់ចូលទៅក្នុងទឹកដោយចៃដន្យនៅពេលថតរឿងហើយ Ding Yuxi គឺជាមនុស្សដំបូងគេដែលប្រញាប់ប្រញាល់ទៅជួយសង្គ្រោះបុគ្គលិកនោះ។ ខណៈពេលដែល Esther Yu ចុះពីលើឆាកក្រោយទទួលពានរង្វាន់កាលពីកន្លងមកនេះ Ding Yuxi ក៏បានបញ្ចេញកាយវិការសុភាពបុរសទៅជួយនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG1T_TArQ3ITzvKLB5TKgDfacJNF2fcqWY6zGHVXaBpwURdZFlKnNijvZ_6H2bA0lWm0Bw0upWPENAsruU-lINjW1DJIPs7Cw1CJhpQB3bWF4xi0qLagBHnaSjMClRxEANF_uzJvYXhaaeCgD-aTCxXWKNlRa4oPYKW-CLmXF0DME2sknoS8HuuY7Ofyee/s920/image_2025-05-05_14-29-43%20(2).png

Ding Yuxi ជាតារាសម្តែងចិនមានវ័យ២៩ឆ្នាំ បានសាងប្រជាប្រិយភាពខ្លាំងតាមរយៈការសម្តែងក្នុងរឿង «ប្រវត្តិស្នេហ៍ឈិនឈានឈាន» (The romance of tiger and rose) ជាមួយ Zhao Lusi ហើយអាជីពសិល្បៈរបស់តារាប្រុសរូបនេះនៅតែមានភាពលេចធ្លោនាពេលបច្ចុប្បន្ននេះ៕

ផ្គាប់ចិត្តឬមានរឿងអ្វី! Veena Praveenar ស្រាប់តែ Unfollow បវរកញ្ញាចក្រវាលថៃ Anntonia

0

បន្ទាប់ពីលោក ណាវ៉ាត់ ទទួលបានកម្មសិទ្ធិរៀបចំបវរកញ្ញាចក្រវាលថៃ(MUT) វាបណ្តាលឱ្យមានការផ្លាស់ប្តូរជាច្រើននៅក្នុងការប្រកួតបវរកញ្ញាដ៏ស្រស់ស្អាតនេះ។ ដូច្នោះហើយ អតីតបេក្ខនារីមួយចំនួននឹងមិនអនុញ្ញាតឱ្យចូលរួមក្នុងសកម្មភាពរបស់កម្មវិធីប្រឡងទេ ទើបមានបេក្ខភាពជាច្រើនព្យាយាមផ្គាប់ចិត្តលោក ណាវ៉ាត់ ជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKk35kwly8rOHzBX6d9hjWsHfGlMn7x_aQlCNIPkBDaDWo2zN6qRR3qWESgxOh6sZhumfAW_0GcqpnZKmNPDY5b1ooXYVocOxFz_uL-ncU-dShgvUi0AcLwixdXvHDXrmx29xw6MSNqS4nIkVx5Ydl3NHMr_W2tjtih-0mIfCGnhRFMD8GJWXHGN0TlLVp/s960/image_2025-05-05_14-58-08.png
ប៉ុន្មានថ្ងៃចុងក្រោយនេះ ពិភពបវរកញ្ញាបានផ្ទុះរឿងអាស្រូវរវាង Anntonia Porsild Miss Universe Thailand 2023 និង Veena Praveenar ដែលជាប់លំដាប់រងទី២ Miss Universe Thailand 2023។ ជាពិសេស គេបានរកឃើញថា Veena បានឈប់តាមដាន(Unfollow) ដៃគូប្រកួតជំនាន់រួមគ្នារបស់នាង នៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ។ បេក្ខភាពរូបនេះហាក់លែងចង់ពាក់ព័ន្ធនឹងអតីតបេក្ខនារីរបស់នាងទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC_3FqWi3HiRPzmpE9d7hYGx7OzZr0qjm3UYwb3pH32WosozdslfMr0MzukWd3srzibBRycshnGHnP5XfQyLkNF65P2Oq5X1xyO3wLcSuEw8dXfwbYIGA-MsjCRdgGnGoCCwIksrr-vMDWvG3pPIUusZ7jjLOeNSKoa1eCuZFu3aS7uMVg1jcFT5yxk0Lc/s2048/image_2025-05-05_14-58-09.png

មតិជាច្រើនលើកឡើងថា Veena Praveenar ខិតខំធ្វើគ្រប់យ៉ាងដើម្បីរកពិន្ទុ ព្រោះលោក ណាវ៉ាត់ មិនចង់ឱ្យបេក្ខជនជាប់ពាក់ព័ន្ធជាមួយអង្គភាពចាស់។ ម្ចាស់ថ្មីនៃបវរកញ្ញាចក្រវាលថៃក៏បានប្រកាសដែរថា បវរកញ្ញាដែលទទួលបានជ័យលាភីបវរកញ្ញា និងលំដាប់រងនៅពេលដែលអង្គភាពចាស់កាន់កាប់កម្មសិទ្ធិត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍នានាក្នុងប្រព័ន្ធបវរកញ្ញាខេត្ត។ ការ Unfollow ពី Veena Praveenar នេះ Anntonia Porsild បាននិយាយថានាងមិនជិតស្និទ្ធដូច្នេះនាងមិនខ្វល់ពីសកម្មភាពរបស់អ្នកដទៃទេ។

Veena Praveenar បានខិតខំ Live លក់ផលិតផលឈានដល់ ១០លានបាតថៃ ហើយត្រូវបានអញ្ជើញឱ្យទៅការិយាល័យរបស់លោក ណាវ៉ាត់ ដើម្បីផ្សាយបន្តផ្ទាល់ការលក់ជាមួយគ្នា។ ការផ្លាស់ប្តូរទិសដៅរបស់ Veena បានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQezGTM6YquLmner_SCOA_v7GXWxK3fBfT65KuBHx3YdZz0bq-GQKA5iUT-lUgkV8FpuzOflppi15Hwqkd1E3R6LMUW_NXJUYQS996ABlc-jh8RbjxEX_EGuWgSyxolbRD_QN_HLyqUqrVNSn3jS0wPwCt-0uuVAq6pY0KV5zzLpDPDoWQ710IE3hTFBVe/s1440/image_2025-05-05_14-58-15.png

នៅខែមិថុនា ឆ្នាំ ២០២១ Veena Praveenar ត្រូវបានមិត្តប្រុសឥណ្ឌាដែលមានទ្រព្យសម្បត្តិរបស់នាងស្នើសុំរៀបការ។ គូស្នេហ៍មួយគូនេះបានរៀបចំផែនការ និងកំណត់ពេលវេលាជាក់លាក់មួយសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេក្នុងឆ្នាំដដែល។ ដោយសារតែសុបិនចង់គ្រងមកុដទើប Veena សម្រេចចិត្តពន្យារពេលរៀបការ ហើយផ្តោតលើដំណើរឆ្ពោះទៅកាន់បវរកញ្ញាចក្រវាលថៃ ២០២៣។ នៅទីបំផុត នាងបានបន្តខកខានគ្រងមកុដ ដោយឈរនៅចំណាត់ថ្នាក់លំដាប់រងទី២។ ក្នុងថ្ងៃដំបូងនៃការវិលត្រឡប់មកចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្រវាលប្រទេសថៃ២០២៥ Veena Praveenar ត្រូវបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលនាងបញ្ជាក់ថានាងបានបែកបាក់ជាមួយមិត្តប្រុស។ នេះជាលើកទី៤ហើយសម្រាប់នាងក្នុងការប្រកួតបវរកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKL4X0n564Vc9BWr0KyM-yoBqKQRdm5OmpIIMP4CkqeFEj2RRvndRMzP8kr0dmf5Jr4xDAfnnwxwik31jzOrCYLlZ_GaINa8tjvUepYqA1xVkXUyD3ZenrhyphenhyphenUI0MORmESWS2TWzvXieeI1gYv0yZo2ZROXlGlvE3ULBCvzx0keflqRiJ9cBX-72a-auic/s1440/image_2025-05-05_14-58-16.png

Veena Praveenar មានអាយុ ២៩ ឆ្នាំ ជាកូនកាត់ថៃ-ឥណ្ឌា។ នាងមានកម្ពស់ ១.៧៨ ម៉ែត្រ។ Veena បានបញ្ចប់ការសិក្សាថ្នាក់ជំនាញពីរផ្នែកផ្នែកសិល្បៈរុស្ស៊ីនិងសេរីនិយមពីសាកលវិទ្យាល័យ Thammasat ស្ទាត់ជំនាញភាសាអង់គ្លេស និងរុស្ស៊ី៕

តម្លៃសំបុត្រប្រគំតន្ត្រីរបស់ BLACKPINK ជិត២០០ដុល្លារធ្វើឱ្យមានការជជែកវែកញែក

0

ជាមួយនឹងដំណើរកម្សាន្តការប្រគំតន្រ្តីនាពេលឆាប់ៗខាងមុខរបស់ BLACKPINK អ្នកគាំទ្រទូទាំងពិភពលោកពោរពេញដោយក្តីរំភើបសម្រាប់ការត្រឡប់មកវិញរបស់ក្រុមចម្រៀងនារីដ៏ល្បីល្បាញនេះ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះអ្នកគាំទ្រមួយចំនួនបានសម្តែងការភ្ញាក់ផ្អើល និងខកចិត្តរបស់ពួកគេចំពោះទិដ្ឋភាពសំខាន់មួយនៃដំណើរទេសចរណ៍ពិភពលោករបស់ BLACKPINK គឺតម្លៃសំបុត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5bw6qWCkBdep3qqNGmG70-a-BssIz8805PZPyLKJuUKtwAtu0b5o5LITfh-V0eyx_VfQkJY-faCaW0SxHZ6ansgAe5W1B7o1LA0NHPAxdB4WGgV9mB8UhuEw7bED7c9e112Ya4-0yK8AxrANWAueWssIcl29Tj29g39bUPrNH7BWuBwrlZotgMSx4qmwO/s1021/image_2025-05-06_13-24-30.png
អ្នកនិយមលេងអ៊ីធឺណិតកូរ៉េ បានបញ្ចេញសម្លេងមិនសប្បាយចិត្តជាមួយនឹងតម្លៃសំបុត្រប្រគំតន្ត្រីរបស់ BLACKPINK នៅ Goyang ដែលមនុស្សជាច្រើនរិះគន់ថាថ្លៃពេក។ សម្រាប់កម្មវិធី Goyang Stadium របស់ BLACKPINK តម្លៃសំបុត្រត្រូវបានកំណត់ មានចាប់ពី ២៧៥,០០០ វ៉ុន (ប្រហែល ១៩៧ ដុល្លារ) ដល់ ១៣២,០០០ វ៉ុន (ប្រហែល ៩៥ ដុល្លារ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcxeVbcEe0e56WaqgqRLksVKeqy1LdzWh9KO0zGjiCLooKGZdSZVieBNfk2baESGkBaFNyQRE651P9sLUcEGcImOH5sBrDjau_BTjCZ5RI3OxNH6QuM3fFn1DXtBCOtn4dxvhvMQg4dzMhO-yBNsQ8zreSsTnoujhXmczC7qBKXXtr8WSPNifmfI3sV3SE/s2560/image_2025-05-06_13-24-31.png

អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានរិះគន់តម្លៃទាំងនេះថាថ្លៃពេក ដោយមានមនុស្សជាច្រើនសម្តែងការព្រួយបារម្ភថាតម្លៃសំបុត្រខ្ពស់របស់ BLACKPINK នឹងធ្វើឱ្យតម្លៃសំបុត្រប្រគំតន្ត្រីកើនឡើងជាទូទៅនៅគ្រប់ក្រុមទាំងអស់។ ជាពិសេស អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចង្អុលបង្ហាញថា ការប្រគំតន្ត្រីរបស់ BLACKPINK ត្រូវបានកំណត់តម្លៃសំបុត្រខ្ពស់ជាង ក្រុម Coldplay (ដែលទើបសម្តែងនៅប្រទេសកូរ៉េខាងត្បូង) ប៉ុន្តែ BLACKPINK នឹងសម្តែងក្នុងរយៈពេលខ្លីជាង Coldplay ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSw0UPqAHmDBRvodT0Ys1lXm2vb5-FT-FLHke_7QyUwv4LcCD0EeGNpHiNJDHB7cpkelCrIWPy9EkWk6o5DuQbX06sY7jduCWOGS5BOGxlhK5q1Z2Wi5BuqOLWlbyDUi3w60anOStBPuVEiOrzJvR8xUX6aDk2S3PUTES5HnxhfSEgomxW2beiDTFvLAog/s1536/image_2025-05-06_13-24-33.png

ទោះជាមានមតិខ្លះរិះគន់ចំពោះតម្លៃសំបុត្រនេះក្តីប៉ុន្តែអ្នកគាំទ្របានបង្ហាញថាពួកគេមិនមានបញ្ហាជាមួយតម្លៃសំបុត្រទេ ហើយតម្លៃនៅតែប្រហាក់ប្រហែលនឹងតម្លៃសំបុត្រការប្រគំតន្ត្រីកន្លងមករបស់ BLACKPINK ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_l3D57FxzCjoYUDPpR25kyzYuEbRGvspgiY7NnwU5ole6y-iRofsW0aPe9QPh4nuIsSMkdh0J3bpqdJh9iVyP5th5jUaJrGixnyEMVSl0qGkVO64qK3gcxhCUwA1Raa00aY1EfjRmPaoENI7g3s7N5NEhvxHPEJ6TaJYrb-UfgRLc6BduDn5Yzeksh9ia/s1600/image_2025-04-04_09-41-41.png
នេះមិនមែនជាលើកទី១នោះទេដែលតម្លៃសំបុត្រការប្រគំតន្រ្តីរបស់ BLACKPINK រងនូវការជជែកវែកញែកពីអ្នកលេងអ៊ីនធឺណិត តែទោះជាយ៉ាងណាសំបុត្រការប្រគំតន្រ្តីក្រុមចម្រៀងនេះនៅតែលក់ដាច់គ្មានសល់ក្នុងរយៈពេលខ្លី។ គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តី BLACKPINK នឹងចាប់ផ្តើមពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅក្នុងទីក្រុងសេអ៊ូល៕

តារាសម្តែង ចន ច័ន្ទលក្ខិណា មិនពេញចិត្តការលើកឡើងរបស់លោក ឯម រៀម រឿងប្រពន្ធដើ.ម ប្រពន្ធចុ.ង

0

តារាសម្តែង ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមសិល្បករខ្មែរបានសម្តែងការមិនពេញចិត្តចំពោះការលើកឡើងរបស់លោក ឯម រៀម ជាបណ្ឌិតច្នៃម៉ូត ដែលបានលើកឡើងហាក់ដូចជាគាំទ្រឱ្យមានប្រពន្ធដើម ប្រពន្ធចុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOmfNNAEJTC_kLTrtROfoSBaiWnqccqSEzMP6xr4F7glpnbbcgyWu-BIO8BDh-XDh4STyINP7J8zYL4tKARfahwBXub_i1-7cDquOh3VVU8H1scziQXp1-RheA9VQqzNywEAUlCJ5ZF5ZsC9smirjDnIBf-U_9Thi9UlxPy82v2JXgx1UdUpb8DIDjFAmJ/s2048/image_2025-05-02_13-47-14.png

មហាជនជ្រាបមកហើយថាជុំវិញករណីប្រពន្ធដើមវាយអតីតសង្សារប្តីរហូតត្រូវឃាត់ខ្លួនជាបណ្តោះអាសន្នបានបង្កឱ្យផ្ទុះការជជែកវែកញែកមិនធម្មតា។ ករណីនេះជំទាវ ចន ច័ន្ទលក្ខិណា បានចេញមុខនិយាយអំពីបញ្ហានេះជាច្រើនថែមទាំងបង្ហើបប្រាប់ថាស្រ្តីដែលត្រូវចោទជាប្រពន្ធចុងគឺជាអ្នកសិល្បៈថែមទាំងមានចរិតទៅឌឺដងប្រពន្ធដើមដល់ផ្ទះ ទើបមានរឿងបែបនេះកើតឡើងជាសាធារណៈ ខណៈតារាសម្តែងរូបនេះក៏បានបង្ហោះលិខិតមួយទៀតក្នុងការបញ្ចប់ទំនាក់ទំនងជាមួយនឹងស្វាមីអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5gEUxE5GItR5hpXgEU8BxL9O7w55hoRNj_i3EHnrH-CYiW-nHVtBWmoiTkkDTVuako_9aHs_0befFz2dmwPurxbqqlkBN7Kcih9Giiq5BPf2NCGibIxJ7UKUhuhCXJu00CJ6FBCefRGzHyvFbkObET3djao1iweW10w1e5vppOkm694i0gW0TXDdd9F_H/s2048/image_2025-05-06_08-54-52.png

ស្របពេលនេះរឿងនេះបានកើតឡើងគេបានឃើញលោកបណ្ឌិតច្នៃម៉ូត ឯម រៀម បានបង្ហោះសំណេរមួយអំពីប្រពន្ធដើមនិងប្រពន្ធចុងធ្វើឱ្យតារាសម្តែង ចន ច័ន្ទលក្ខិណា មិនពេញចិត្តឡើយ។ នៅថ្ងៃទី ៤ ឧសភា លោក ឯម រៀម បានបង្ហោះរូបពីរសន្លឹកជាមួយនឹងខ្លឹមសារថា «រូបនេះផ្ញើជូន Team ប្រពន្ធចុង និង Team ប្រពន្ធដើម, សូម្បីតែព្រះសិវៈក៏មានមហេសីពីរព្រះអង្គដែរគឺ ព្រះនាងឧម៉ា និង ព្រះនាងហ្គង់ហ៉្គា, ដូចនេះហើយប្រពន្ធចុង និងប្រពន្ធដើម សាងអនាគតជុំគ្នា ដូចក្នុងរូប បើចង់ដឹងច្បាស់ទៅទស្សនាប្រាសាទបាគង ខេត្តសៀមរាប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga9gnFeSrdhct0ExCoFKtSZeba9ICvqv1VfhMZT9qkyjDdbzBNHn_dgjWnVpKNzQ8UesIUPxAyocWsLUAahrD1H87qG3MCJcVC4D6gU3rqcUKv3UaaqZs6Tlr6tIGBwICuEXS_rPJXNPFNZP7HDNWk8p7oS1CbTxqDkCaa2CRUx8TuBR5z5-p0WK_cJmhA/s674/image_2025-05-06_08-54-50.png

ការលើកឡើងរបស់លោក ឯម រៀម បានជំរុញឱ្យជំទាវ ចន ច័ន្ទលក្ខិណា បានចែករំលែកការបង្ហោះរបស់លោក នៅថ្ងៃទី៥ ឧសភា ដោយតារាសម្តែងរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «បងនិយាយបែបនេះ គឺ បងកំពុងគាំទ្រវប្បធម៌ …លួច ឆក់ ជាសាធារណៈក្នុងប្រទេសដែលគោរពឱ្យតម្លៃលើ វប្បធម៌ និង សីលធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZddXQpvMtCdjMUb93Rb2mRTy7QvHLoz9ClUbmfZvkkKYpM8vA1hwE0zi_L_O5NBYqEVuFbyW5bi62nrIUDufGGcWiGZ5qnwZ529RpVvB3WBQ7hmm3Pa4K2ZCL8p0eNKVa7YFhbb4cpHD-6ZxsLFZoBotW04s24NxaNF6s6-uvNBvI53TOn8_HYSEbyrC_/s1600/image_2025-05-02_13-47-09.png

នៅក្នុងផ្នែកមតិយោបល់វិញមានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខម្មិនលើការចែករំលែករបស់អតីតប្រធានសមាគមដោយបង្ហាញការគាំទ្រនូវការលើកឡើងខាងលើនិងបង្ហាញការមិនពេញចិត្តចំពោះការលើកឡើងរបស់លោក ឯម រៀម ឡើង៕

ហូជីមីញលេខ១ បាងកកលេខ២ ជាទីក្រុងដែលមានសម្លេងរំខានខ្លាំងបំផុតនៅក្នុងអាស៊ាន

0

ការវាស់ស្ទង់កម្រិតរំខាននៃសម្លេងរញ៉េរញ៉ៃនៅតាមបណ្ដារទីក្រុងនានានៅទូទាំងពិភពលោកបានបង្ហាញថា ទីក្រុងហូជីមីញ របស់វៀតណាមទទួលបានចំណាត់ថ្នាក់លេខ៥ និងទីក្រុងបាងកក របស់ថៃជាប់ចំណាត់ថ្នាក់លេខ៩ នៅទូទាំងពិភពលោក ឬស្មើនឹង “ហូជីមីញ” លេខ១ និង “បាងកក” លេខ២ ក្នុងចំណោមប្រទេសអាស៊ានដែលមានទីក្រុងពោរពេញដោយសម្លេងរំខានខ្លាំងជាងគេបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioeaa0sZIovAsxaXXIx68h63QGcWKyhhPcgeLwBkeIinjaNyV2wXGaXvNJ1NlPUo9lX5TllPzKU52UiZ_v8oxQrhlmyACygAhilak8Co-PGOcTuyvZCBHJNBL7hRp1OvnKHW0-uFVonQNgRQq_tvknWvGS76qmSKR0-3VqWF0o9DCIocCGBTyIu_6rQYfC/s1440/image_2025-05-06_13-12-33.png
យោងតាមរបាយការណ៍ “ Frontiers 2022: Noise, Blazes and Mismatches “ ដែលជាកម្មវិធីបង្កើតឡើងដោយអង្គការបរិស្ថានសហប្រជាជាតិ United Nations Environment Programme ហៅកាត់ UNEP បានឲ្យដឹងថា ៖ ទីក្រុងនៃប្រទេសទាំង១០ នៅទូទាំងពិភពលោកដែលមានដូចជា ៖ ទីក្រុងដាកា ប្រទេសបង់ក្លាដេស, ទីក្រុងមូរ៉ាដាប៉ាត ប្រទេសឥណ្ឌា, ទីក្រុងអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន, ទីក្រុងរ៉ាចសាហ៊ី ប្រទេសបង់ក្លាដេស, ទីក្រុងហូជីមីញ ប្រទេសវៀតណាម, ទីក្រុងអ៊ីបាដាន ប្រទេសនីហ្សេរីយ៉ា, ទីក្រុងគុប៉ុនដូល ប្រទេសនេប៉ាល់, ទីក្រុងអាល់ហ្សេរី ប្រទេសអាល់ហ្សេរី, ទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក គឺជាទីក្រុងដែលមានការរំខានដោយសម្លេងរញ៉េរញ៉ៃខ្លាំងបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzFipLvhyphenhyphenq1Qr_sC5ggg7wTJBRH2hAq5Rps_qUuWkoUz-6K9_iYUqTI7kzbpxiAZUodkgHMxmYUIv7BvRU90Q6T421zPhMUFWVlR3rlPx0U-8Rv_Qkuvgb3W6ZGce7gWnUB2JlE7LW6EY5YVDJ9qza2IC9LTYiktV-zOKuPYWdMwCDvmdG4piuY-cUZkMk/s1298/image_2025-05-06_13-12-34.png

ការរាស់ស្ទង់កម្រិតនៃភាពរំខានដោយសម្លេងនេះគឺត្រូវបាន UNEP ប្រមូលលទ្ធផលមកពីទិន្នន័យចំនួនមនុស្សនៅក្នុងទីក្រុង, ភាពញឹកញាប់នៃការកកស្ទះចរាចរណ៍ក្នុងទីក្រុងដែលបង្ករឲ្យមានសម្លេងស៊ីផ្លេរញ៉េរញ៉ៃ, កម្រិតនៃការសាងសង់សំណង់អគារ, សកម្មភាពឧស្សហកម្ម, រួមជាមួយវប្បធម៌ និងឥរិយាបថមនុស្សនៅក្នងសង្គមទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidab1wIQ5Y1gUW4Qzfccicy2PGMl8GTe48ZLACBCyfbz_IXnAS7Xd1B_9JeBqjwmWDpJPmwxpd-v0rUJMRWUVQJt9_eILClrxtnaHBmZ8IDp2KQUWp4O02rLrSpAn5L9H-7akDWx3n4dLtJusoU6UWSkAUzY-cXYvax0x6A5IYb6DurICQ-83EuaPV2IYq/s1906/image_2025-05-06_13-12-35%20(2).png

អង្គការបរិស្ថានសហប្រជាជាតិ ក៏បានបញ្ជាក់ថា ៖ សម្លេងរំខានដែលកើតចេញពីកត្តាទាំងអស់ខាងលើ បានផ្ដល់ផលប៉ះពាល់ជាច្រើនដល់ការរស់នៅរបស់មនុស្សនៅក្នងទីក្រុង។ វាមានកម្រិតខ្ពស់ក្នុងការជំរុញឲ្យមានអារម្មណ៍តានតឹង, រំខានការគេង និងប៉ះពាល់ដល់ការស្ដាប់។ ដូចនេះបានន័យថា “សម្លេងរញ៉េរញ៉ៃនៅក្នុងទីក្រុង” មិនត្រឹមតែនាំឲ្យប៉ះពាល់ដល់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់សុខភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-7FYdd4FgzXTjbdeuEGjPQ3DS8KViQfu7M2twit-TlMOf-qx0iZ66bqTrrV4C-Cv_tek5OIs0lshjUBEHdl0OXxBBaXA5_i9oNSmCrT77nk5d5OI4T5JR5buXorWcpwI7uApxeeRDbIfqsTL-ws6X1mkg02hmDPfiA_D8p4UMn4w1qLYL7SUUA1gkgTiZ/s960/image_2025-05-06_13-12-35.png

យ៉ាងណាមិញ ការចាត់ថ្នាក់របស់អង្គការបរិស្ថានសហប្រជាជាតិបែបនេះ បានធ្វើឲ្យប្រទេសវៀតណាម និងប្រទេសថៃ ក្លាយជាប្រទេសតែ២គត់ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលចូលក្នុងតារាងខាងលើនេះ៕

ឆ្នាំ២០៣៦ ​វៀតណាមក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍

0

ប្រទេសវៀតណាម ៖ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) ព្យាករថា វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ។ លើសពីនេះ បើតាមរបាយការណ៍របស់ World Economic League Table បង្ហាញថា វៀតណាមនឹងមានសេដ្ឋកិច្ចរីកចម្រើន លំដាប់ទី២០ នៅលើពិភពលោក ក្នុងឆ្នាំ២០៣៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIzxS2oOiUX4Ws89XI4ct161o02ZEPtTTY3F7vuzPQggnKaexxDPDwiAWL9fbROpZN_25y9kj7SAGpAc2i-XvrqSM74tBknw2mFN9Q6p9uQdpHX7qYhuB2-JtdASY6s70ofE2p5fSnngf2JU3tK_HX2Nr9sc3H2ISzKEDtDarTl8vHMfGGg8XiFfVyhEri/s1000/image_2025-05-06_13-06-14.png
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានអនុវត្តផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ ហើយផែនការបច្ចុប្បន្ន គឺអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនដោយសារការផលិតទំនិញ ។ សេដ្ឋកិច្ចវៀតណាមទទួលបានការគាំទ្រពីការរួមបញ្ចូលបន្ថែមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កម្រិតពិភពលោក តាមរយៈការស្វែងរកកិច្ចសហការពាណិជ្ជកម្ម និងកាត់បន្ថយហានិយភ័យការនាំចេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ9zdh_zi1F4XzM06kJW5uGAgiByfmeOjlXfso1KzAvHy11Ibp8PoWO-AQF_tNlQuu0lLIqvlA4e-9jkURfveCEnuy4hi3zzBiiRwCoCOvLqRbV6Z4Uibsk8Px2AUHbXOYJHSmvzSdMqC1c7xGJ36KTr-aIP30hC-Ni80zvWw2sQ4nTcYzGooyFoCAEYa4/s1000/image_2025-05-06_13-06-15.png

ក្រៅពីនេះ វៀតណាមបានកំណត់គោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ហើយដើម្បីសម្រេចគោលដៅនេះ វៀតណាមត្រូវការឱ្យពលរដ្ឋមានកំណើនប្រាក់ចំណូលជាមធ្យម ស្មើ៥% ក្នុង១ឆ្នាំ ។ ការអនុវត្តផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ គឺវៀតណាមត្រូវការឱ្យពលរដ្ឋមានកំណើនប្រាក់ចំណូលជាមធ្យម ស្មើ៦.៥% ក្នុង១ឆ្នាំ នាទសវត្សរ៍ក្រោយ ដែលស្របនឹងការកំណត់គោលដៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoEZ3O4cPXZT8Il1NSWrtYZnL6SrQrtytC3sUmVG-nZDQS7vW-eZ8wq_0u-I1uu6t-qVagX7Bb-Y46rpa2Xew1t0agiXRvz1xlOxc_RYl-u-_yINabNpdsVimR_OdYLSxtbA5X3uw0FAje8TI9uo3jfRUBg-sD-ikYDnlqxdHtIqUaBQJSuHB53tlxXGDg/s1400/image_2025-05-06_13-06-11.png
ប៉ុន្តែវៀតណាមប្រឈមនឹងឧបសគ្គផ្សេងៗដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ដោយសារពាណិជ្ជកម្មពិភពលោកធ្លាក់ចុះ និងចំនួនពលរដ្ឋវៀតណាមអាយុច្រើនកើនឡើង ។ ហេតុនេះ វៀតណាមចាំបាច់ត្រូវកែលម្អប្រសិទ្ធភាពការអនុវត្តគោលនយោបាយរបស់ខ្លួន ជាពិសេស កែលម្អវិស័យនានាដែលរងផលប៉ះពាល់ខ្លាំងដោយសារការប្រើប្រាស់បច្ចេកវិទ្យាធ្វើការជំនួសមនុស្ស និងបម្រែបម្រួលអាកាសធាតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb-4iGo_W7pGIkwFskVMvkY6xahQVgDQ2QjX4Gf_BUcqwcSLutxjlqlzNMBS3e9imf-DMsOgy65uuVY-4OZTgcHyObyUFFEDsY-tWe4EyT7KOi8WsjuCN1sq1V7kyYP0_OaBmoDL-1iSx6bXdhOBl5ecyf7-wD1pRfjhNme5DcxF2biof_IG6d1jgHaskW/s3500/image_2025-05-06_13-06-12%20(2).png
យោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា នៅឆ្នាំ២០២៥នេះ ទំហំសេដ្ឋកិច្ចវៀតណាមនឹងស្ថិតក្នុងលំដាប់ទី៣ ក្នុងតំបន់ ដោយផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ស្មើជាង៥សែនលានដុល្លារអាមេរិក បន្ទាប់ពីឥណ្ឌូណេស៊ី និងថៃ ប៉ុន្តែវៀតណាមនាំមុខម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb7h1KtFZR-30ubqObzGeeZKz8qNjFCtJFfbgAd17UvI04EL0uqo53RRNL6ZHC0LETJafYunfkr-3fxokWHPG18ZUHmrGKEw_FRq5xYqMk4iYvhfPfnJM8sxcbjGydrlFX5IzPZxLSAN5Q8t8gJyX7dCcfTNaPtpfV7G9bhRSykFO2X50CfUfCLI93fIb-/s1600/image_2025-05-06_13-06-12.png

នៅឆ្នាំ២០២៧ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម និងថៃ គឺស្មើជាង៦សែនលានដុល្លារអាមេរិកប្រហាក់ប្រហែលគ្នា ។ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច រំពឹងថា ចាប់ពីឆ្នាំ២០២៨ សេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់ថៃ ហើយថៃនឹងធ្លាក់មកនៅលំដាប់ទី៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ប្រសិនបើការព្យាកររបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច ត្រឹមត្រូវនោះ គឺនៅឆ្នាំ២០៣៦ សេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់ប្រទេសប៉ូឡូញ ស្វីស បែលហ្ស៊ិក និងអូស្ត្រាលី ៕

មានដឹងអត់! តើប្រទេសនៅអាស៊ីអាគ្នេយ៍មួយណាដែលមានប្រព័ន្ធរថភ្លើងល្បឿនលឿនដំបូងគេ?

0

ខ្សែរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍បានកាត់បន្ថយពេលវេលាធ្វើដំណើរពីជិត 3 ម៉ោងមកត្រឹមតែ 45 នាទីប៉ុណ្ណោះ។ នៅអាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ីគឺជាប្រទេសដំបូងគេដែលដំណើរការផ្លូវរថភ្លើងល្បឿនលឿនដោយមានខ្សែតែមួយតភ្ជាប់ទីក្រុងធំៗពីររបស់ប្រទេសគឺរដ្ឋធានីហ្សាកាតា និងបានឌុង។ ខ្សែរថភ្លើងនេះបានដំណើរការតាំងពីខែតុលា ឆ្នាំ២០២៣ មកម្លេះ ដោយអាចផ្ទុកកៅអីបានរហូតដល់ទៅ៦០០កៅអី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg6PNbPNWirPwq6ojlZfJCbvTGUclrfZwZA3Pg050v-QPvPdOr4bmdyKZbenhSSSu8IN5pAelFVk_2QVvZe4xGQi7f8d0tHaUncWhNkR9HOVWEt0TVzW9tnrk3tHPyv7iFpWnum_oi3M-t31ox-3mzvAfv9UwRQ1R4ZpHgqE2b4Yt0YmD9PNxFjQGqh0Vs/s1269/image_2025-05-06_13-04-22%20(2).png
ដើមឡើយ គម្រោងនេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៦ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែការចំណាយបានកើនឡើងតាមពេលវេលាដោយសារតែការពន្យារពេល បញ្ហាការទិញយកដី និងការកើនឡើងតម្លៃសម្ភារៈ។ នៅឆ្នាំ ២០២៣ នៅពេលដែលខ្សែនេះបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ ការចំណាយដែលបានរាយការណ៍ចុងក្រោយបានឈានដល់ប្រហែល ៧ ៣ ពាន់លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3qXeEoP6M-o2VgMBJ5B54vmcLFFW8BS8T5c2d6XIPi34EVRUtaP9MDoyYUBSIffPJszrVQ37Bq0kvCch93DdxDNUWJ2-Ptpt5d2pGw8S70SP7eWPMHjV6cIu7MXxtVfBJw-274lu289X5yTrQbyI0CrndbqTNQpmRZvIQA_n2JcxedUo-toKgfae0k3PA/s800/image_2025-05-06_13-04-22.png
គម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ហើយវាគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី និងចិន។ មូលនិធិបានមកពីការរួមបញ្ចូលគ្នានៃប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ចិន (គ្របដណ្តប់ប្រហែល ៧៥%) និងភាគហ៊ុនពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា PT KCIC (Kereta Cepat Indonesia China)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPx0zVyEw3xCcxhRkaiRVzPk5IVbW71vHC6k4zLXqIZpw8behkCg-4EOT3Hu38mYtWAtcaAMQXYahRPPhyphenhyphenbJUOvCASRoUVgIXf3fiobwA6ostQdztUMJndFVrKv8-Svss64qYzsNB37pVHyt6RY_-2lxXrkbW8kE50mIClTvd6jOAZ97UjeEsjS-_OpgVC/s2560/image_2025-05-06_13-04-23.png
ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់ប្រទេសឥណ្ឌូនេស៊ីមានឈ្មោះជាផ្លូវការថា Whoosh ឬ “Waktu Hemat, Operasi Optimal, Sistem Handal” ដែលមានន័យថាសន្សំសំចៃពេលវេលា ប្រតិបត្តិការដ៏ល្អប្រសើរ ប្រព័ន្ធដែលអាចទុកចិត្តបាន និងមានចម្ងាយប្រហែល ១៤២ ៣គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxKKz_iel626XJ182oFdEP_SVL73lk70sbF4XZAUy2Fzr8e6Si2npjVfQoVydo_Md-ukEXwuU3UxddneatTuo8Ttv6eRJHuK4t45s1J-x7MWM88GkdXh4Sal51snaivq6xXT1Bn3OnJsiHu7-1U4KFiqgCU8xfSPiZtc_d8M7cxJSOyiiPjxAMkGJ8h0Z/s1023/image_2025-05-06_13-04-26.png

ជាមួយនឹងល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងល្បឿនលឿន Whoosh អាចធ្វើដំណើរពីទីក្រុង Jakarta ទៅ Bandung ដែលជារដ្ធានីនៃខេត្ត West Java ក្នុងរយៈពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ហើយការធ្វើដំណើរដែលមានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រនេះពីមុនចំណាយពេលប្រហែល ៣ ម៉ោងដោយរថភ្លើងធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt9NdzH5qcMqHUba4lZi1FI2hMBkOk-mc3ga09XFFHkYBjulGxxcgRDoKRIBpBUzgj_8TJRFsum2JHXIdA0uOB0OGM_L8Hw4906yX0aaQ-4Uv-VTcKEYjxKaxPyrBVViNURw0ee3m3Je5ouaA2GnwikZnQ3uRCpWgMurl9_dte5wJcXjzH-AJOoBUgNWN2/s1200/image_2025-05-06_13-04-27.png

ប្រទេសថៃកំពុងស្ថិតក្នុងដំណើរការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ទីក្រុងបាងកកទៅខេត្តនគររាជសីមា។ កាលពីខែកុម្ភៈ រដ្ឋាភិបាលបានអនុម័តដំណាក់កាលទី ២ នៃគម្រោង ដោយពង្រីកពីខេត្ត ណាខន រាឆាសីមា ទៅ ណងខៃ ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ ដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០៣០។ នៅពេលដែលបានបញ្ចប់ គម្រោងនេះនឹងតភ្ជាប់ជាមួយផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិន ដែលអាចឱ្យការធ្វើដំណើរបានលឿនពីទីក្រុងបាងកកទៅកាន់ទីក្រុងគុនមីង (ប្រទេសចិន) ដោយឆ្លងកាត់ប្រទេសឡាវ៕

«កោះតាកៀវ» ជាឆ្នេរធម្មជាតិដ៏អស្ចារ្យដែលលោកអ្នកមិនគួររំលង

0

កោះតាកៀវ ឬកោះតាគៀវ ជាកោះដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងនៅឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះដ៏ស្ងប់ស្ងាត់នេះគឺជាផ្នែកមួយនៃក្រុមកោះតូចមួយនៅឈូងសមុទ្រថៃ ហើយល្បីល្បាញដោយសារឆ្នេរខ្សាច់សរក្បុសដ៏ស្រស់ស្អាត ព្រៃឈើខៀវស្រងាត់ និងបរិយាកាសស្ងប់ស្ងាត់របស់វា។ កោះតាកៀវផ្តល់ឱ្យអ្នកទស្សនានូវភាពចម្រុះនៃសម្រស់ធម្មជាតិ និងការផ្សងព្រេង ដែលធ្វើឱ្យវាក្លាយជាកន្លែងជាគោលដៅដែលមិនគួររំលង សម្រាប់អ្នកធ្វើដែលចង់គេចចេញពីភាពស្មុគស្មាញ និងអ៊ូអរនៃជីវិតទីក្រុង។

កោះតាកៀវ ស្ថិតនៅចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីឆ្នេរអូរត្រេះក្នុងក្រុងព្រះសីហនុ និង ១ គីឡូម៉ែត្រពីឆ្នេរឧទ្យានជាតិរាម។ កោះនេះអាចចូលទៅបានដោយទូក ដោយមានប្រតិបត្តិករជាច្រើនចាំផ្តល់ការធ្វើដំណើរពីខេត្តព្រះសីហនុតែម្ដង។ នៅត្រើយខាងកើតនៃកោះនេះ ក៏មានភូមិនេសាទតូចមួយផងដែរ ដែលភូមិនេះបន្ថែមភាពទាក់ទាញមួយទៀតនៅក្នុងតំបន់កោះនេះ ដោយផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពបែបប្រពៃណីនៃជីវិត។ អ្នកភូមិនៅទីនេះត្រូវបានគេស្គាល់ថាមានបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ហើយវត្តមានរបស់ពួកគេបានបង្កើនបទពិសោធន៍វប្បធម៌ដ៏អស្ចារ្យនៃការទស្សនាកោះតាកៀវនេះ។

អ្នកទស្សនាអាចរីករាយនឹងសកម្មភាពដូចជា៖ ការមុជទឹក ការឡើងភ្នំ បោះតង់ អាំងសាច់ញាំជុំគ្រួសារ គយគន់ថ្ងៃលិច និងការសំរាកលំហែតាមឆ្នេរជាដើម ដែលសម្មភាពទាំងនេះផ្ដល់ឲ្យអ្នកទស្សនានូវអារម្មណ៍ស្រស់ស្រាយ រំសាយអស់ទុកកង្វល់ ដែលមិនអាចបំភ្លេចបាន។

កោះតាកៀវគឺលើសពីកោះមួយទៅទៀត វាជាច្រកផ្លូវទៅកាន់ភាពស្ងប់ស្ងាត់ និងការផ្សងព្រេង។ មិនថាអ្នកចង់រុករកភូមិនេសាទ មុជទឹកថ្លាដ៏ថ្លាឈ្វង់ ឬគយគន់ធម្មជាតិព្រៃប្រឹក្សាដែលមាននៅទីនោះទេ កោះនេះជាជម្រើសដ៏សាកសមបំផុតសម្រាប់អ្នក។ ដូចនេះបើបានទៅលេងហើយអ្នកគួរគប្បីថែរក្សាបរិស្ថានធម្មជាតិដ៏អស្ចារ្យ ក៏ដូចជាអនាម័យនៅតំបន់នេះផងដែរ ដើម្បីឲ្យតំបន់ទេសចរណ៍ដ៏ផូរផង់នេះជាតំបន់ដែលកាន់តែទាក់ទាញ ព្រមទាំងថែរក្សាកោះនេះឲ្យនៅតែមានសម្រស់ស្រស់ត្រកាលផងដែរ៕