តារាសម្តែង ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមសិល្បករខ្មែរបានសម្តែងការមិនពេញចិត្តចំពោះការលើកឡើងរបស់លោក ឯម រៀម ជាបណ្ឌិតច្នៃម៉ូត ដែលបានលើកឡើងហាក់ដូចជាគាំទ្រឱ្យមានប្រពន្ធដើម ប្រពន្ធចុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOmfNNAEJTC_kLTrtROfoSBaiWnqccqSEzMP6xr4F7glpnbbcgyWu-BIO8BDh-XDh4STyINP7J8zYL4tKARfahwBXub_i1-7cDquOh3VVU8H1scziQXp1-RheA9VQqzNywEAUlCJ5ZF5ZsC9smirjDnIBf-U_9Thi9UlxPy82v2JXgx1UdUpb8DIDjFAmJ/s2048/image_2025-05-02_13-47-14.png

មហាជនជ្រាបមកហើយថាជុំវិញករណីប្រពន្ធដើមវាយអតីតសង្សារប្តីរហូតត្រូវឃាត់ខ្លួនជាបណ្តោះអាសន្នបានបង្កឱ្យផ្ទុះការជជែកវែកញែកមិនធម្មតា។ ករណីនេះជំទាវ ចន ច័ន្ទលក្ខិណា បានចេញមុខនិយាយអំពីបញ្ហានេះជាច្រើនថែមទាំងបង្ហើបប្រាប់ថាស្រ្តីដែលត្រូវចោទជាប្រពន្ធចុងគឺជាអ្នកសិល្បៈថែមទាំងមានចរិតទៅឌឺដងប្រពន្ធដើមដល់ផ្ទះ ទើបមានរឿងបែបនេះកើតឡើងជាសាធារណៈ ខណៈតារាសម្តែងរូបនេះក៏បានបង្ហោះលិខិតមួយទៀតក្នុងការបញ្ចប់ទំនាក់ទំនងជាមួយនឹងស្វាមីអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5gEUxE5GItR5hpXgEU8BxL9O7w55hoRNj_i3EHnrH-CYiW-nHVtBWmoiTkkDTVuako_9aHs_0befFz2dmwPurxbqqlkBN7Kcih9Giiq5BPf2NCGibIxJ7UKUhuhCXJu00CJ6FBCefRGzHyvFbkObET3djao1iweW10w1e5vppOkm694i0gW0TXDdd9F_H/s2048/image_2025-05-06_08-54-52.png

ស្របពេលនេះរឿងនេះបានកើតឡើងគេបានឃើញលោកបណ្ឌិតច្នៃម៉ូត ឯម រៀម បានបង្ហោះសំណេរមួយអំពីប្រពន្ធដើមនិងប្រពន្ធចុងធ្វើឱ្យតារាសម្តែង ចន ច័ន្ទលក្ខិណា មិនពេញចិត្តឡើយ។ នៅថ្ងៃទី ៤ ឧសភា លោក ឯម រៀម បានបង្ហោះរូបពីរសន្លឹកជាមួយនឹងខ្លឹមសារថា «រូបនេះផ្ញើជូន Team ប្រពន្ធចុង និង Team ប្រពន្ធដើម, សូម្បីតែព្រះសិវៈក៏មានមហេសីពីរព្រះអង្គដែរគឺ ព្រះនាងឧម៉ា និង ព្រះនាងហ្គង់ហ៉្គា, ដូចនេះហើយប្រពន្ធចុង និងប្រពន្ធដើម សាងអនាគតជុំគ្នា ដូចក្នុងរូប បើចង់ដឹងច្បាស់ទៅទស្សនាប្រាសាទបាគង ខេត្តសៀមរាប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga9gnFeSrdhct0ExCoFKtSZeba9ICvqv1VfhMZT9qkyjDdbzBNHn_dgjWnVpKNzQ8UesIUPxAyocWsLUAahrD1H87qG3MCJcVC4D6gU3rqcUKv3UaaqZs6Tlr6tIGBwICuEXS_rPJXNPFNZP7HDNWk8p7oS1CbTxqDkCaa2CRUx8TuBR5z5-p0WK_cJmhA/s674/image_2025-05-06_08-54-50.png

ការលើកឡើងរបស់លោក ឯម រៀម បានជំរុញឱ្យជំទាវ ចន ច័ន្ទលក្ខិណា បានចែករំលែកការបង្ហោះរបស់លោក នៅថ្ងៃទី៥ ឧសភា ដោយតារាសម្តែងរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «បងនិយាយបែបនេះ គឺ បងកំពុងគាំទ្រវប្បធម៌ …លួច ឆក់ ជាសាធារណៈក្នុងប្រទេសដែលគោរពឱ្យតម្លៃលើ វប្បធម៌ និង សីលធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZddXQpvMtCdjMUb93Rb2mRTy7QvHLoz9ClUbmfZvkkKYpM8vA1hwE0zi_L_O5NBYqEVuFbyW5bi62nrIUDufGGcWiGZ5qnwZ529RpVvB3WBQ7hmm3Pa4K2ZCL8p0eNKVa7YFhbb4cpHD-6ZxsLFZoBotW04s24NxaNF6s6-uvNBvI53TOn8_HYSEbyrC_/s1600/image_2025-05-02_13-47-09.png

នៅក្នុងផ្នែកមតិយោបល់វិញមានអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខម្មិនលើការចែករំលែករបស់អតីតប្រធានសមាគមដោយបង្ហាញការគាំទ្រនូវការលើកឡើងខាងលើនិងបង្ហាញការមិនពេញចិត្តចំពោះការលើកឡើងរបស់លោក ឯម រៀម ឡើង៕