ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា មន្ត្រីឧទ្យានជាតិ Hat Noppharat Thara នៅប្រជុំកោះភីភី និងមន្ត្រីជំនាញបានប្រកាសស្វែងរកភ្ញៀវទេសចរបរទេសមួយក្រុមយកមកដាក់ទោស ដោយសារពួកគេមិនគោរពច្បាប់ ហ៊ានឱ្យចំណីស្វានៅតំបន់ទេសចរណ៍ ដែលថៃចាត់ទុកថា វាធ្វើឱ្យប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី និងអាកប្បកិរិយាសត្វ ។ ក្រោយពីអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះវីដេអូភ្ញៀវទេសចរបរទេសឱ្យចំណីស្វា ធ្វើឱ្យពលរដ្ឋថៃរិះគ.ន់យ៉ាងខ្លាំងពីទង្វើពុំសមរម្យនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil3R_xX19VuFPgs4jic4di9KfJ4pJxxwSw2QC6P00ite5MiHInEmJYIUI-U_xP3JBo6-VQKdzdFUhzRRxqK2plhBHs2DzW5qHrsIykcmcWYm6eqprOZT2NxEH51XzlW4azi8K1X25YRfEwGxy6y6O6cTYXcTgrvluqqxtYvPHM9SCbNNL4ykIFWk0ZZND_/s1280/photo_2025-05-06_14-47-42%20(2).jpg

គណនីហ្វេសប៊ុកមួយបានបង្ហោះវីដេអូភ្ញៀវទេសចរបរទេសមួយក្រុមយកចំណីមកឱ្យស្វាស៊ីនៅប្រជុំកោះភីភី និងសរសេរថា ប្រជុំកោះនេះមានស្វាជាច្រើនក្បាលរស់នៅ ជាពិសេស លើឆ្នេរខ្សាច់ និងតាមផ្ទាំងថ្ម ហើយការឱ្យចំណីស្វានឹងធ្វើឱ្យស្វាផ្លាស់ប្តូរទម្លាប់ ប្រឈមនឹងការឆ្លងជំងឺ ។ បើភ្ញៀវទេសចរឱ្យចំណីស្វាពុំត្រឹមត្រូវទេនោះ គឺអាចត្រូវស្វាវាយប្រហារដោយការដណ្តើមចំណីគ្នាស៊ី និងធ្វើឱ្យភ្ញៀវទេសចររងរបួសស្នាម ។ វីដេអូនេះល្បីល្បាញយ៉ាងខ្លាំង និងមានចំនួនអ្នកចូលទស្សនារហូតដល់ជាង១លាន១សែនលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7_SZQJPWFji-hYlVZoYgx5a5J0o71dA95aMeffYR9xtSlD571puyxjQ8ZBFw5dKRTxVQItZ8iX_3jsy3acPXC83Db-TZiRaaKtAz6DCpwTZpvlsVZE6RcQ-6c6uc7vIcNPtRW4FSl4pf4TCGfsPk2LQXwcc6bDKjn65d2tt2qQyhIwh6_6JcpN3iluoNT/s640/photo_2025-05-06_14-47-42%20(3).jpg

ក្នុងវីដេអូ គេបានឃើញភ្ញៀវទេសចរផ្សេងទៀតព្យាយាមហាមឃាត់ភ្ញៀវទេសចរម្នាក់បញ្ឈប់ការឱ្យចំណីស្វា ហើយនិយាយថា ហេតុអ្វីអ្នកឱ្យចំណីស្វា? តើអ្នកមានបញ្ហាអ្វី ឈប់ភ្លាម! ខ្ញុំកំពុងថតវីដេអូអ្នកឱ្យចំណីស្វា ហើយខ្ញុំនឹងផ្ញើវីដេអូនេះទៅឱ្យស្ថាប័នរដ្ឋ និងមន្ត្រីឧទ្យានជាតិ ។ បន្ទាប់ពីវីដេអូនេះបានចែកចាយក្នុងបណ្តាញសង្គម មានពលរដ្ឋថៃជាច្រើនរិះគន់ពីទង្វើពុំសមរម្យរបស់ភ្ញៀវទេសចរបរទេស និងពុំគោរពច្បាប់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghny3CRmN8RXPEZ46ArGck6_F8vofGhJ3lH59OOdnJ4Wu_BNn1JGR2Hw2XDMsTFoPoWVNSg5aStASNaJh0sHS9wHijcAzRR_SlHc9aj-M6SIHOSoUdQVpnop9_Ip7SL0kXhm2wwueqOWN-S_Rz9d7IxeuKwXKtB1XpQY84S3LxsgZv78AeibVvgRXyKbCO/s1232/photo_2025-05-06_14-47-42.jpg
នៅថ្ងៃទី៥ ខែឧសភា ហ្វេសប៊ុកផេករបស់ឧទ្យានជាតិ Hat Noppharat Thara នៅប្រជុំកោះភីភី ក៏បានជូនដំណឹងថា ៖ «បណ្តាញសង្គមបានចែកចាយវីដេអូភ្ញៀវទេសចរឱ្យចំណីស្វានៅតំបន់លីងសាមហាត ប្រជុំកោះភីភី ដែលប្រជុំកោះនេះមានស្វាជាច្រើនក្បាលរស់នៅតាមឆ្នេរខ្សាច់ ឬតោងតាមផ្ទាំងថ្មធំៗ ។ មន្ត្រីឧទ្យានបានធ្វើស្លាកសញ្ញាហាមឱ្យចំណីសត្វ និងហាមឱ្យអាហារសត្វព្រៃ ដោយយកស្លាកទាំងនេះទៅដាក់តាមតំបន់ផ្សេងៗ អ្នកមិនគោរពតាមត្រូវបង់ប្រាក់ពិន័យចំនួន១,០០០បាត ។ ក្រៅពីនេះ ឧទ្យានជាតិក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់ដើម្បីឱ្យភ្ញៀវទេសចរ ម្ចាស់អាជីវកម្ម និងពលរដ្ឋបានជ្រាប» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm6BwX7LrdnrR6OZHwUk3Z6J4iEhkHQduvS6Ck8P2TMXomELAhamVDxruVSE4bUnca2RcDbrsWvM-rzkCFb4ySAjlAMBpuC0gZriEz6-tcZPnmiwSGk714H2HlKFMYRrmyLVx79VNKumRlmmJ1Z1e-XvYQQ5tykXg1nymhKz-t1A7dHQ2SoaNXQqoKXEy8/s1280/photo_2025-05-06_14-47-43.jpg

បច្ចុប្បន្ន មន្ត្រីជំនាញមានភស្តុតាងគ្រប់គ្រាន់ និងកំពុងតាមស្វែងរកភ្ញៀវទេសចរមួយក្រុមនេះយកមកដាក់ទោសតាមច្បាប់ ហើយមន្ត្រីជំនាញបានសំណូមពរទៅពលរដ្ឋថៃ បើប្រទះឃើញទង្វើពុំសមរម្យបែបនេះនៅតំបន់ទេសចរណ៍ គឺពលរដ្ឋអាចរាយការណ៍មកកឧទ្យានជាតិ ឬជូនដំណឹងមកហ្វេសប៊ុកផេកឧទ្យានជាតិ Hat Noppharat Thara ជាបន្ទាន់ ដើម្បីចាត់វិធានការអ្នករំលោភច្បាប់ ៕