ការវាស់ស្ទង់កម្រិតរំខាននៃសម្លេងរញ៉េរញ៉ៃនៅតាមបណ្ដារទីក្រុងនានានៅទូទាំងពិភពលោកបានបង្ហាញថា ទីក្រុងហូជីមីញ របស់វៀតណាមទទួលបានចំណាត់ថ្នាក់លេខ៥ និងទីក្រុងបាងកក របស់ថៃជាប់ចំណាត់ថ្នាក់លេខ៩ នៅទូទាំងពិភពលោក ឬស្មើនឹង “ហូជីមីញ” លេខ១ និង “បាងកក” លេខ២ ក្នុងចំណោមប្រទេសអាស៊ានដែលមានទីក្រុងពោរពេញដោយសម្លេងរំខានខ្លាំងជាងគេបំផុត។

យោងតាមរបាយការណ៍ “ Frontiers 2022: Noise, Blazes and Mismatches “ ដែលជាកម្មវិធីបង្កើតឡើងដោយអង្គការបរិស្ថានសហប្រជាជាតិ United Nations Environment Programme ហៅកាត់ UNEP បានឲ្យដឹងថា ៖ ទីក្រុងនៃប្រទេសទាំង១០ នៅទូទាំងពិភពលោកដែលមានដូចជា ៖ ទីក្រុងដាកា ប្រទេសបង់ក្លាដេស, ទីក្រុងមូរ៉ាដាប៉ាត ប្រទេសឥណ្ឌា, ទីក្រុងអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន, ទីក្រុងរ៉ាចសាហ៊ី ប្រទេសបង់ក្លាដេស, ទីក្រុងហូជីមីញ ប្រទេសវៀតណាម, ទីក្រុងអ៊ីបាដាន ប្រទេសនីហ្សេរីយ៉ា, ទីក្រុងគុប៉ុនដូល ប្រទេសនេប៉ាល់, ទីក្រុងអាល់ហ្សេរី ប្រទេសអាល់ហ្សេរី, ទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក គឺជាទីក្រុងដែលមានការរំខានដោយសម្លេងរញ៉េរញ៉ៃខ្លាំងបំផុតនៅលើពិភពលោក។
ការរាស់ស្ទង់កម្រិតនៃភាពរំខានដោយសម្លេងនេះគឺត្រូវបាន UNEP ប្រមូលលទ្ធផលមកពីទិន្នន័យចំនួនមនុស្សនៅក្នុងទីក្រុង, ភាពញឹកញាប់នៃការកកស្ទះចរាចរណ៍ក្នុងទីក្រុងដែលបង្ករឲ្យមានសម្លេងស៊ីផ្លេរញ៉េរញ៉ៃ, កម្រិតនៃការសាងសង់សំណង់អគារ, សកម្មភាពឧស្សហកម្ម, រួមជាមួយវប្បធម៌ និងឥរិយាបថមនុស្សនៅក្នងសង្គមទាំងនោះ។.png)
អង្គការបរិស្ថានសហប្រជាជាតិ ក៏បានបញ្ជាក់ថា ៖ សម្លេងរំខានដែលកើតចេញពីកត្តាទាំងអស់ខាងលើ បានផ្ដល់ផលប៉ះពាល់ជាច្រើនដល់ការរស់នៅរបស់មនុស្សនៅក្នងទីក្រុង។ វាមានកម្រិតខ្ពស់ក្នុងការជំរុញឲ្យមានអារម្មណ៍តានតឹង, រំខានការគេង និងប៉ះពាល់ដល់ការស្ដាប់។ ដូចនេះបានន័យថា “សម្លេងរញ៉េរញ៉ៃនៅក្នុងទីក្រុង” មិនត្រឹមតែនាំឲ្យប៉ះពាល់ដល់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់សុខភាពផងដែរ។
យ៉ាងណាមិញ ការចាត់ថ្នាក់របស់អង្គការបរិស្ថានសហប្រជាជាតិបែបនេះ បានធ្វើឲ្យប្រទេសវៀតណាម និងប្រទេសថៃ ក្លាយជាប្រទេសតែ២គត់ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលចូលក្នុងតារាងខាងលើនេះ៕










