Home Blog Page 51

ជី ដេវីត សម្តែងនៅលើឆាកអន្តរជាតិមែនប៉ុន្តែប្រៀបដូចជាការប្រគំតន្រ្តីខ្លួនឯង

0

កូនខ្មែរមិនទៅអន់អីឯណា! តារាចម្រៀង ជី ដេវីត បានធ្វើឱ្យទស្សនិកជននៅប្រទេសហ្វីលីពីនមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីខណៈរូបលោកស្លៀកពាក់ប្រ៊េនៗតាំងពីក្បាលដល់ចុងជើងមិនឱ្យចាញ់គេឡើយ។ អ្វីដែលសំខាន់ ដ្បិតតែការសម្តែងនេះជាលក្ខណៈតំណាងឱ្យប្រទេសជាមួយនឹងសិល្បករតំណាងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ានប៉ុន្តែតារាចម្រៀងរូបនេះបានសម្តែងសឹងតែដូចជាការប្រគំតន្រ្តីផ្ទាល់ខ្លួនទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0SRH7-RWFzb4vtW4uTwn0RjNWeTO_p5KU0xfLOBmfilT1Mkoc-tRRJ-uLjTK-5WIC-8OgA5Q0W_xE5Fru7KAy1Fw2gnHF18AhlcqxJJoLkuk6wILl73sJoUpj0y34Nfyo6ykAOdhCH2RdTREEpI4K3HrnuGvAnnq7XnoUxK-Z_JabTofs8v3LgO3Y6wPg/s1440/image_2026-04-22_10-10-22%20(2).png
ជី ដេវីត និង ទេព បូព្រឹក្ស បានវិលមកដល់ទឹកដីកំណើតវិលហើយបន្ទាប់ពីបំពេញបេសកម្មប្រកបដោយភាពជោគជ័យក្នុងការតំណាងឱ្យប្រទេសកម្ពុជា។ ដ្បិតតែការសម្តែងបានបញ្ចប់ប៉ុន្តែប្រធានបទទាក់ទងនឹងតារាចម្រៀងរូបនេះនៅមិនទាន់បាត់ចេញពីបណ្តាញសង្គមនៅឡើយទេ។ ក្រោយការសម្តែងរបស់ ជី ដេវីត ត្រូវបានទស្សនិកជនអន្តរជាតិរួមទាំងបុគ្គលមានឥទ្ធិពលនៅប្រទេសហ្វីលីពីនបានចាប់អារម្មណ៍រូបលោកយ៉ាងច្រើនជាមួយនឹងពាក្យសម្តីវិជ្ជមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI68cXb9bd0bqQmipXql_oeYm71y_kjJSCfdXe2HjohJQfyFgdd611L5biy7QfIGwHlydxudW5RB_FKIMNn_RRd8gNWyWlM1HKcss9CJMJ0jIgJCHTTTgyGBKyJut0R4IG9UlPJSL0iBC1kK2dbuoZsZjkNKvphUn2W-i7o3TR2agjudowLdJlJO4hNNLA/s1280/image_2026-04-22_10-10-22.png

ក្រឡេកទៅលើវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមវិញ ការសម្តែងរបស់ ជី ដេវីត ទទួលបានផ្លែផ្កាយ៉ាងខ្លាំងនៅពេលលោកបកស្រាយបទចម្រៀងផ្ទាល់ខ្លួនទស្សនិកជនចូលរួមនៅទីនោះបានស្រែកហ៊ោកញ្ជៀវយ៉ាងខ្លាំងនិងរាំទៅតាមចង្វាក់ភ្លេង។ ដ្បិតតែការច្រៀងជាភាសាខ្មែរពួកគេមិនបានយល់ក្តីប៉ុន្តែមនុស្សមួយចំនួនបានបញ្ចេញមតិនៅលើអ៊ីនធឺណិត បានកោតសរសើរចង្វាក់បទរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEI1nokyIZHWh3xZYj_FaKn_yvb-kwcsT2kqrY-TiGMv2iP28E7rbiiIRzp4kYwqDGDzJk8Puy6BcVPUpuL_FSjBGV-AD7360z_UfNJx4Tx3LmKaqtN3KxfbEvR8qNXndhrpndLaW51J9QRAalwibskpu6FXVfyTjJMM4gHbG9jdjS2D33tJeaAyKojjlP/s2048/image_2026-04-22_10-09-22.png
លើសពីនេះទៅទៀត ជាមួយនឹងការផ្តល់ភាពសប្បាយរីករាយ ជី ដេវីត សម្តែងនៅក្នុងកម្មវិធី ROUND Festival ក្នុងលក្ខណៈបែបសប្បាយៗរីករាយជាមួយនឹងទស្សនិកជនអន្តរជាតិប្រៀបដូចជាការប្រគំតន្រ្តីផ្ទាល់ខ្លួន ធ្វើឱ្យអ្នកទស្សនាសប្បាយនិងរំភើបទៅជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDtAblnkSHE56ZeM8EJovQOUGHifJIOr6SF9mQ7QkT_HPbTbtwEE6J1mjrMDwq8wptKpYns82EdZNWS3jyrIjrh13LI_By_IvBbWd_eK31p9bg7C2j52FCc323MOF0_sFKky4dI-_tO2vEQNvt46s8Z_7Xsg_08MauHLAKtQEg-OSBDg-BJ4dKd9dQtsNW/s1920/image_2026-04-22_10-09-24%20(2).png

ទោះជាយ៉ាងណា ដ្បិតតែមានមតិសរសើរជាច្រើននិងទទួលបានការចាប់អារម្មណ៍ពីប្រទេសដទៃ ប៉ុន្តែវត្តមានរបស់ ជី ដេវីត និង ទេព បូព្រឹក្ស នៅក្នុងកម្មវិធីប្រគំតន្រ្តីខាងលើនេះក៏ត្រូវបាន Hater បញ្ចេញមតិវែកញែកដដែល៕

បរទេសកំពុងនិយាយពីយើង! ចាប់ពីដំណើររំដោះជាតិ រហូតដល់ការអភិវឌ្ឍជាតិ គ្រប់ទំព័រនៃសៀវភៅ”The Father” ត្រូវបានសារព័ត៌មានល្បីៗអន្តរជាតិលើកមកវិភាគ និងស្វែងយល់កាន់តែច្បាស់ពីតម្លៃកម្ពុជា

0

ភ្នំពេញ ៖ វាមិនមែនជារឿងសាមញ្ញនោះទេ ដែលប្រវត្តិសាស្ត្រនិងដំណើរដឹកនាំរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍តូចមួយ បែរក្លាយជាកម្មវត្ថុនៃការវិភាគយ៉ាងស៊ីជម្រៅពីសំណាក់អំណាចព័ត៌មានពិភពលោក ។ ថ្មីៗនេះ ចរន្តនៃមោទនភាពជាតិបានផ្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីគ្រប់ទំព័រនៃសៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ “The Father Who Shielded and Never Left” ត្រូវបានសារព័ត៌មានអន្តរជាតិធំៗចុះផ្សាយ និងលើកសរសើរថាជា «មេរៀនដឹកនាំដ៏ត្រឹមត្រូវបំផុតសម្រាប់មនុស្សជាតិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiA0maranzWptr2JH1doS6NsmFKFG4xKjaWJ-34Ez_NtVofqowIW-_BqLReJhtfVc-BN4roV7wBXPMtFfRShyphenhyphen9pFgOZfjlwFB2KXtYmiOQGgGL0a_Hir6JfOaGqrzw2E0MGauFvajtciiZ49EAzHjiBEiXUuKofR6OAFULRGTrGod4P9UPL2iLdbs75xqO/s2480/Artboard%206.png
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស អ្វីដែលធ្វើឱ្យអ្នកអានសកលលោកជក់ចិត្តខ្លាំងបំផុត គឺការរៀបរាប់តាំងពីដំណាក់កាលនៃ «ការរំដោះជាតិ» ចេញពីរបបប្រល័យពូជសាសន៍ រហូតដល់ការបំប្លែងកម្ពុជាឱ្យទៅជា «ដែនដីអភិវឌ្ឍន៍»។ សៀវភៅដែលនិពន្ធដោយលោកស្រី Fari មួយនេះ បានបង្ហាញឱ្យពិភពលោកឃើញពីអាថ៌កំបាំងនៃយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានគេចាត់ទុកថាជា «ប្លង់មេសន្តិភាព» ដ៏វិសេសវិសាល ដែលមេដឹកនាំជុំវិញពិភពលោកគួរយកទៅសិក្សា ដើម្បីដោះស្រាយវិបត្តិសកលនាពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWna3zhSgkwGTauITBkxyoj_TSVUQAW9ZAr7CT6OD7mvzf364x-INDrcmFEOlVygcHWXFAxII7dvtUZq9z3-Nqcj7q-_FMjmgvLAs9gbGo4t8EckHjeQmr-6HodjMbDV1jcxm3odqJRhNG3W-oZPdcqeJT8Wtkd-nOa3CgSP3xGTKA5xT-LA6Jk9k0PP6w/s2480/Artboard%201.png
ជោគជ័យនៃការចុះផ្សាយព្រពាតលើឆាកអន្តរជាតិនេះ គឺជាសក្ខីភាពបញ្ជាក់ថា «ការពិតបានឈ្នះការលាបពណ៌»។ ប្រជាពលរដ្ឋខ្មែរមានមោទនភាពជាខ្លាំង ដែលឃើញពិភពលោកឱ្យតម្លៃលើបញ្ញាញាណ និងការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជា។ នេះគឺជាជោគជ័យដ៏ធំធេងនៃយុទ្ធសាស្ត្រ Narrative Diplomacy ដែលបានលើកតម្កើងកិត្តិយសជាតិឱ្យកាន់តែត្រចះត្រចង់ក្នុងនាមជាប្រទេសគំរូនៃស្ថិរភាព និងការងើបឡើងវិញដ៏អស្ចារ្យ។
ទៀតសោធការចុះផ្សាយរបស់បរទេសបែបនេះ គឺជាសារដាស់តឿនដល់កូនខ្មែរគ្រប់រូបគួរតែជឿជាក់លើការដឹកនាំ និងរួមគ្នាថែរក្សាមរតកសន្តិភាពដ៏មានតម្លៃនេះ ឱ្យស្ថិតស្ថេរជានិរន្តរ៍ ដើម្បីភាពរុងរឿងនៃប្រជាជាតិយើងតទៅអនាគត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhThcj2d_O-uLm_OThOpE5ey25oSrifGKzDEdtnhb83x-nUDXaU_GLlWYiqZMnMz8YAHv3QYab_6fZlid8Jw7fI-co2FPOFntHenVkwxFs97vjFKeZscl7CjxpDO5-KA9T7cwEMlLT9tULAjL4YLS7nUu9mGQZQ_bsjJ7tNFA_bObu2A3q6ubJIqyznOaxV/s1280/photo_2026-04-21_09-52-13.jpg

លោក ត្រាំ សម្រេចបន្តបទឈប់បា.ញ់ដោយគ្មាន «ដែនកំណត់» ជាមួយអ៊ីរ៉ង់

0

ជាការសម្រេចចិត្តនៅនាទីចុងក្រោយ មុនពេលបទឈប់បា.ញ់ចាស់ផុតកំណត់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បាននិយាយថា លោកនឹងពង្រីកបទឈប់បា.ញ់ជាមួយអ៊ីរ៉ង់បន្តទៀត ដោយលោកមិនបានបញ្ជាក់ពីពេលវេលាផុតកំណត់នោះទេ ពោលគឺរងចាំការចរចាដើម្បីបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwLo4KNxwihoM0BQVMp7IvHNte85UoYUM8KdlmE8qx09TeNma5CKb8OR1oPbuolJdzrZymiFIqz9Ah6oMSKchdghrD8v_QTQw0_mW_zOhrKQuQocTRXj1hmd7aYwNsnwm7rqJYXzMtATI1KeBmwjGN9c5sRXlw8LXEgoZafy0lA8QpqVPKYFC9_lBBdxsu/s1280/photo_2026-04-22_09-51-45.jpg

យោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃពុធ ទី២២ មេសា លោក Trump បានប្រកាសថា បទឈប់បា.ញ់ថ្មីនឹងបន្តរហូតដល់អ៊ីរ៉ង់ដាក់សំណើជាផ្លូវការមកកាន់អាមេរិក ហើយការពិភាក្សាត្រូវបានបញ្ចប់ “តាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត។” លោក ត្រាំ បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ធ្វើឡើងស្របតាមសំណើរបស់ប៉ាគីស្ថាន ដែលបានសម្របសម្រួលការចរចាសន្តិភាព «ដើម្បីផ្អាកការវាយប្រហាររបស់យើងលើប្រទេសអ៊ីរ៉ង់រហូតដល់មេដឹកនាំ និងតំណាងរបស់អ៊ីរ៉ង់អាចរកបានសំណើររួម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgde58uIPkUmjMjDkw_ibUzAYmGUwV59o-4fuiundHU616XP0VOy2D8Y-qSEydMUcrfcJAo3GuAXe_b_Aa4lzhWnDtNivqroHY2VRD555M3alDA0YSAatsIxZBQ95LitalOq-CGYj4jdVidjOMe66sJAlU1YSxtmofx3nQZ6pgYFgg_UJsQQKDJJ0GjxDgw/s920/photo_2026-04-22_09-11-48.jpg

ចលនានេះ បានបន្ធូរបន្ថយការភ័យខ្លាចភ្លាមៗនៃជម្លោះដែលគេគិតថាអាចនឹងងើបឡើងវិញ និងផ្តល់ពេលវេលាបន្ថែមទៀតដល់អ្នកការទូតដើម្បីឈានដល់កិច្ចព្រមព្រៀងទូលំទូលាយជាងមុន។ ទោះជាយ៉ាងនេះក្ដី បទឈប់បាញ់នេះនៅតែត្រូវបានគេរំពឹងថា អាចនឹងមានការផ្លាស់ប្ដូរបន្ទាប់ពីមតិយោបល់មុនៗរបស់លោក Trump ដែលបានបង្ហាញថាការបន្តគឺមិនទំនងនោះទេ ហើយលោកនឹងធ្វើយ៉ាងណាបិទផ្លូវអ៊ីរ៉ង់ឲ្យទាល់ច្រក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3RvuXfYydb9dSvPbUTpWjCFKVI0zQVz5G5_0QoF8dp78QkxE9biyJGWEpjd00e7FVsXA9il9U36w1eLlFQrkewyXWKdbJUyG_z3k_p1FThh8Wl0Ph4YA7ohRGGJDacCoUR2oczc5vlNf4-zokkjkBdhU_TpIuwPbnwJvaaLwRecoQkj7JxprzwJ2FwT58/s1280/photo_2026-04-22_09-11-48%20(3).jpg
យ៉ាងណាក៏ដោយ សម្រាប់អ៊ីរ៉ង់ ប្រសាសន៍របស់លោក Trump ហាក់ “គ្មានន័យខ្លឹមសារអ្វីនោះទេ” ហើយទីក្រុងតេអេរ៉ង់គួរតែឆ្លើយតបដោយសកម្មភាពយោធា នេះបើយោងតាមទីប្រឹក្សាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក។ នៅមុននេះបន្តិច រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ការគំរាមបិទផ្លូវរបស់សហរដ្ឋអាមេរិកគឺស្មើនឹង “ទង្វើសង្គ្រាម” និងបានរំលោ.ភលើបទឈប់បា.ញ់យ៉ាងជាក់ច្បាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimVUcIzVt3mN-bK63KF5hiMJmsvAjtfPytShW4joa3uD1L9CMaN7RsPiAdIabpYan-tzyW6oVumr-a3BhkpwpWXJRVUqPdxylJSIPrtDIRbV28XeZhDuvujMaAOAi-sNnx7Vm9VXLdGfxdw1x8_3ct2MtOUlJpBjOGecP3TNGBemdkrLfCwSw5Y1r_LH5z/s1156/photo_2026-04-22_09-11-48%20(2).jpg
សូមជម្រាបថា ទោះបីជាមានការផ្អាកការប្រយុទ្ធគ្នាក៏ដោយ ប៉ុន្តែភាពតានតឹងគឺនៅតែមានខ្ពស់។ ជាមួយគ្នានេះ ការបិទផ្លូវយោធារបស់សហរដ្ឋអាមេរិក និងជម្លោះនៅតំបន់ច្រកសមុទ្រ Hormuz នៅតែជាបញ្ហាធំដែលមិនទាន់ដោះស្រាយបាន នេះមានន័យថាបទឈប់បាញ់អាចនឹងនៅតែមាន ប៉ុន្តែសន្តិភាពនៅតែស្ថិតនៅឆ្ងាយពីការធានានៅឡើយ៕

Zhao Lusi បញ្ជាក់ថានាងកំពុងត្រៀមខ្លួនចូលរួមជាមួយក្រុមការងារភាពយន្តថ្មី

0

យោងតាម QQ នៅថ្ងៃទី១៨ ខែមេសា Zhao Lusi បានចូលរួមក្នុងការផ្សាយផ្ទាល់ដើម្បីផ្សព្វផ្សាយម៉ាកយីហោដែលនាងតំណាង។ តារាស្រីរូបនេះបានស្លៀករ៉ូបពណ៌ផ្កាឈូកមួយឈុតដែលមានការតុបតែងលម្អយ៉ាងស្រស់ស្អាត។ ស្ទីលម៉ូតសក់រួញអង្កាញ់ និងការតុបតែងមុខស្រាលៗបានបន្ថែមភាពស្រស់ស្អាត និងទាក់ទាញដល់រូបរាងដ៏ផ្អែមល្ហែម និងជាស្ត្រីរបស់ Zhao Lusi។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVZu0zJVwSIwAb1X4oMUVMPU3VqtIq0bdl6tKmDlx3EtkRoidmt2ZlCRbp6qYbkNrm5R0n3R6WWA-vPCkWH5r0nuLfwV4J5ttS-k4eEw11PhCeMxvum3sXLQTb4mWoiLd_gJsIKhq4Kh8cPh-yK-zV1vfFgkEzJ2Gzcl8r8z9QZxDs8ZT7ls03ReqWQiyv/s1745/image_2026-04-21_16-26-06.png
បើប្រៀបធៀបទៅនឹងពេលដែលឈឺ Zhao Lusi ឥឡូវនេះបានឡើងទម្ងន់វិញ និងមានរូបរាងមានតុល្យភាពជាងមុន។ ពេញមួយការផ្សាយ នាងបានបង្ហាញអាកប្បកិរិយាវិជ្ជមាន ដោយបង្ហាញពីសុខភាព និងភាពរស់រវើក។ ប៉ុន្តែអ្វីដែលបង្កឱ្យមានការពិភាក្សាកាន់តែច្រើនក្នុងចំណោមទស្សនិកជនអំពី Zhao Lusi ជាងការបង្ហាញខ្លួនរបស់នាងគឺព័ត៌មានអំពីខ្សែភាពយន្តថ្មីរបស់តារាស្រីរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDH2UOrDFZejY4pt6nxQRK8lnuadYtDRykhNnzF78BAhspe0gZc1yT5Rcck28k7VqfWSwVL1FuiiR_ZwAGAtCJzXbSCyAWY8kxUHGJZViVG9YEBRWk-X4YiyYefid9drHUo-MNVUuylnRhg_xGJdr7E8effaMNTOxLFb6tZySaSxMgiBziZBn4BZXfcqE0/s1440/image_2026-04-21_16-26-05%20(2).png
Zhao Lusi បានបង្ហាញពីផែនការរបស់នាងក្នុងការចូលរួមជាមួយក្រុមផលិតភាពយន្តថ្មីនៅរដូវក្តៅនេះ ពីព្រោះនាងនឹងស្ថិតក្នុងស្ថានភាពល្អប្រសើរជាងក្នុងអំឡុងរដូវក្តៅ។ដំណឹងនេះបានបង្កឱ្យមានការរំភើបភ្លាមៗក្នុងអំឡុងពេលផ្សាយផ្ទាល់។ ទោះបីជាតួឯកស្រីរូបនេះមិនបានបង្ហាញចំណងជើងខ្សែភាពយន្ត ឬក្រុមការងារផលិតក៏ដោយ ក៏តារាសម្តែងរូបនេះបាននិយាយថា វាជាគម្រោងមួយដែលស័ក្តិសមនឹងនាងយ៉ាងល្អ ដោយបង្ហាញពីខ្លឹមសារទាក់ទងនឹងចិត្តវិទ្យា និងរបៀបរស់នៅរបស់ស្ត្រី។
ចាប់តាំងពីការថតរឿងភាគ «Almost Lovers» ត្រូវបានផ្អាកនៅក្នុងខែធ្នូ ឆ្នាំ២០២៤ មក Zhao Lusi មិនបានសម្តែងក្នុងគម្រោងថ្មីណាមួយអស់រយៈពេលជាងមួយឆ្នាំហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL3uWsQUt7paK9qMvKg0msPnU2TeYwwFsAGJWettnGWj2WLaqyDJFBVB7OdSp2P1jvCle6dnuEnmx677U4JHj49aAtC-mTZRHIxuzVDjyXA2g3ij0RPCKlbky-rfOvf2Sf-5C-7Pwl6z9N5iRanc-MV1OFFSj8dkJLe44Pqdl5zHg7-hSQzv0AACnF9Bvu/s1620/image_2026-04-21_16-26-04.png
ប្រព័ន្ធផ្សព្វផ្សាយចិនបានអត្ថាធិប្បាយថា ការជ្រើសរើសខ្សែភាពយន្តដែលផ្តោតលើស្ត្រីសម្រាប់គម្រោងវិលត្រឡប់មកវិញរបស់ Zhao Lusi គឺជាជម្រើសដ៏ឈ្លាសវៃមួយ។ រូបភាពបច្ចុប្បន្នរបស់នាងគឺជាស្ត្រីដ៏រឹងមាំ និងមិនភ័យខ្លាច ដែលបានយកឈ្នះលើការលំបាកជាច្រើន ដែលជាការសមស្របទៅនឹងប្រធានបទដែលវិលជុំវិញចិត្តវិទ្យា និងជីវិតរបស់ស្ត្រីដែលនាងដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1EwHiYjw7R0Sy6x1ZCqNoyl8cjpPfdUzMgfmoDx2ow-_EMZbBkldOdV6Tr0lm4gFtC8JfZt-ucnUsBBp7EVeSg2IkGo7na8gJGx4XaeUld6vTX8rrwBYab8W7z2117X8fFTbffZ7bw97SekFeakdV0iWRnYWiefcGGbme4RRU7_Z7L9uWs00gHuirme_l/s1620/image_2026-04-21_16-26-03%20(2).png

លើសពីនេះ ជាមួយនឹងបទពិសោធន៍កន្លងមករបស់ខ្លួន ផ្នត់គំនិតរបស់ Zhao Lusi កាន់តែមានភាពចាស់ទុំ ហើយបទពិសោធន៍ជីវិតរបស់នាងកាន់តែសម្បូរបែប ដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការសម្ដែង។ បន្ទាប់ពីចាកចេញពីក្រុមហ៊ុនចាស់ហើយចូលរួមជាមួយក្រុមថ្មីមួយ ទិសដៅអាជីពរបស់ Zhao Lusi កាន់តែច្បាស់លាស់ និងច្បាស់លាស់ឡើងៗ។ ការផ្តោតលើស្នាដៃដែលមានប្រធានបទស្ត្រីមិនត្រឹមតែពង្រីកអាជីពសម្ដែងរបស់នាងប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់នាងក្នុងការបង្កើនឥទ្ធិពល និងអាចបញ្ចប់ការផ្លាស់ប្តូររបស់ Zhao Lusi ទៅជាតារាសម្តែងអាជីពផងដែរ៕

ឧកញ៉ា ព្រាប សុវត្ថិ ជួបជាមួយ សុខ ពិសី បែរជាមហាជនចាប់អារម្មណ៍លើរឿងនេះទៅវិញ

0

ឃ្លាតឆ្ងាយពីអ្នកគាំទ្រប្រហែលជា១ខែ សុខ ពិសី បានវិលត្រឡប់មកវិញព្រមទាំងមានការសម្តែងយ៉ាងពិសេសជាមួយនឹងរៀមច្បងឧកញ៉ា ព្រាប សុវត្ថិ ទៀតផង។ យ៉ាងណាមិញ ក្រៅពីដំណឹងដ៏រំភើបនេះមហាជនបែរជាចាប់អារម្មណ៍លើច្រមុះ សុខ ពិសី ដោយអ្នកគាំទ្រមួយចំនួនមានការកាត់សម្គាល់ថាហាក់ដូចជាខុសប្លែកកាលពីមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxM97n6VBc7o8RA3XhawSDnBfLf14gQVFDZfzdK9XL4431eFftxcHcKoVHthWdevwXlZzZlsz6jKbkWvYMT-68ad08mhBk6hNUqJZXuJxGR5kVQFFTlCnDGqfbLVs7Q7vnTv3pXh3t6K7F5iRs6K-iytLmdW5f0WIdgBwPv7nAhxzHbXH6gTaQKXmyXvQh/s2048/image_2026-04-22_08-59-27.png
ប្រិយមិត្តមួយចំនួនអាចជ្រាបមកហើយថាតារាចម្រៀង សុខ ពិសី បានបង្ហើបប្រាប់អ្នកគាំទ្រថារូបនាងសុំសម្រាកពីការងារដើរកម្សាន្តរយៈពេល១ខែ ខណៈ សុខ ពិសី ក៏បានចែករំលែករូបភាពដើរលេងនៅឯប្រទេសកូរ៉េខាងត្បូងផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីឈប់សម្រាក សុខ ពិសី ក៏បានវិលមកបំរើអារម្មណ៍ទស្សនិកជនវិញ ព្រមទាំងមានការសម្តែងរួមជាមួយនឹងឧកញ៉ា ព្រាប សុវត្ថិ នាថ្ងៃទី២៥ ខែមេសា នេះនៅឯផាប់មួយកន្លែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdzf532g65t1B24jyRruY2hBSgxgfvYL1Vy8LNaN5EKuqDKIsSrAHlhFVN0DkkpdF1SPrq2HbNQmSxhnlWNElVOSbC6sXbh_m4Cbi3Vv5AI7afrgXbsPH2jDZXJATuKkEpv0EOS6FWfoaObdoXxfAb_7eR3gdz8UdHkLC0COBY5Td6wMaSmtsCBVw11Rcn/s2048/image_2026-04-22_08-59-31.png
មុនពេលឡើងឆាកជាផ្លូវការ សុខ ពិសី និង ឧកញ៉ាប ព្រាប សុវត្ថិ បានជួបនិងសំណេះសំណាលជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាលនិងពោរពេញដោយភាពរីករាយ។ ក្រោយពីវីដេអូនេះបានចែករំលែកនៅលើប្រព័ន្ធអ៊ីនធឺណិត អ្នកលេងបណ្តាញសង្គមបែរជាចាប់អារម្មណ៍ជាពិសេសទៅលើមុខមាត់របស់ សុខ ពិសី ដោយមនុស្សជាច្រើនបានបញ្ចេញមតិថាខុសប្លែកពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_u_eehdNrfnNWduOVPJrTUjwkQm1iClQTqT1naD1bva4j2Bj6ZfxDS_vks2p2T-uzqaf-682zmRtiWFNcCy0KtGLYf_FC_jio-goMg7ZwIcsMrTZFyYaiBCU3L671vUB4lAevG0o8avDPSn8yGveDyQo9OInSRBeBswl1xhtPWWc4d2_3EW0HL9tatS0/s960/image_2026-04-22_08-59-30.png

គណនីជាច្រើនបានចូលមកខម្មិនជាបន្តបន្ទាប់ដោយចោទប្រកាន់ថា ច្រមុះ សុខ ពិសី មានការកែមុន ធ្វើឱ្យទ្រុងទ្រាយខុសពីមុនដោយអ្នកខ្លះថានាងកែសម្ផស្សលើកនេះមិនសូវជាស្រស់ស្អាតនោះទេ ចាញ់សម្រស់កាលពីមុន។ មតិមួយផ្នែកទៀតក៏បានលើកឡើងថា មើល សុខ ពិសី សឹងតែមិនចង់ស្គាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhodLqn7mFQlLHn81c4YrGUdaFA4pWYX4560DEL_6OWbEZG6U9AsvOponcM1HLKJCKhpPY5OJFBL3VPoZ7cDgnze7MZnJJGEH6orkN_XYhH6bm1sPL-B5oDIetqmUXWNJoDwy8p8yHE0VHLuXWdjc7SZTr_5L300JClxEB2EiEtUKdNou78C0ewdfQfmqoI/s1119/Screenshot_20260422_084629_TikTok.jpg

អ្នកគាំទ្រផ្សេងទៀតក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះការកែកុនរបស់តារាចម្រៀងរូបនេះ ខ្លាច សុខ ពិសី ប្រឈមនឹងហានិភ័យនៅពេលចាស់ទៅ។ គណនីមួយបានសរសេរថា «គាត់កែខ្លាំងពេក ខ្លាចពេលអាយុកាន់តែច្រើនទៅ គឺពិបាកហើយ សុំទោសផងបើខ្ញុំនិយាយប៉ះពាល់ សុំហ្វេនៗពិចារណា កុំខឹងខ្ញុំអី»៕

Bang Si Hyuk មេរបស់ HYBE កំពុងប្រឈមនឹងហានិភ័យនៃការចា.ប់ខ្លួន

0

ប៉ូលិសកូរ៉េខាងត្បូងបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅពេលដែលពួកគេបានណែនាំឱ្យចាប់ខ្លួនលោក Bang Si Hyuk ពីបទសង្ស័យពីបទក្លែងបន្លំ IPO នៅ HYBE ដែលធ្វើឱ្យភាគហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងនិងធ្វើឱ្យទីផ្សាររង្គោះរង្គើ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមវិនិយោគិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnDNUzMsGxqDT49rZ5S4JLAWcd3RFyNxCQmfr1LzDqcpRQXrn2OjNCc5JRvKVcsi8-aD3WGPiq1STomWGy7Og_zTvQpU0SoSW4k4U2V3QI0hBp2tLFAc66iv3no7wM2B-cbBiZJmRLaop8C3RiytVzkOr2Kefr1XuLtbiqkBanV4d4GhUtG6l2YMumvRxh/s764/image_2026-04-21_13-26-05%20(4).png

ព័ត៌មានបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពកម្សាន្ត និងហិរញ្ញវត្ថុអាស៊ី ខណៈដែលប៉ូលិសកូរ៉េខាងត្បូងបានស្នើសុំជាផ្លូវការនូវដីកាចាប់ខ្លួនលោក Bang Si Hyuk ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន HYBE Entertainment Group ដែលជាក្រុមហ៊ុនយក្សនៅពីក្រោយក្រុមចម្រៀង K-pop សកលលោក BTS។ ការវិវឌ្ឍនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងយ៉ាងឆាប់រហ័សពីសាធារណជន និងវិនិយោគិនអន្តរជាតិ។
យោងតាមព័ត៌មានលោក Bang Si Hyuk កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទរំលោភលើច្បាប់ទីផ្សារមូលធន ជាពិសេសសម្រាប់ការជួញដូរក្លែងបន្លំដែលបានរៀបចំឡើងក្នុងអំឡុងពេលរៀបចំសម្រាប់ការផ្តល់ជូនជាសាធារណៈលើកដំបូង (IPO) របស់ HYBE។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjetjv0H4Vvg2KgP6CekrKosHGnNNixk2Wd1u-6ivdk_-NUUbVK6NmdNWdrz25Hafv6fww7KnLCdV-b5xN7dCJsS0cidqvy_HMp_U5XxFOPr0UU_SaTSqdGWjxs-JbAtWgUMv9wrAJ2yEpRVg7bD3crAj9eoMQdIU72p10RUsWg-9S7QZmf9ila0GwMTcYR/s924/image_2026-04-21_13-26-05.png
ការស៊ើបអង្កេតដំបូងបានបង្ហាញថានៅឆ្នាំ ២០១៩ លោក Bang ត្រូវបានចោទប្រកាន់ថាបានជូនដំណឹងដល់វិនិយោគិនថា ក្រុមហ៊ុនមិនមានគម្រោងចូលទីផ្សារភាគហ៊ុនសាធារណៈទេ។ ព័ត៌មាននេះបាននាំឱ្យភាគទុនិកមួយចំនួនលក់ភាគហ៊ុនរបស់ពួកគេទៅឱ្យមូលនិធិភាគហ៊ុនឯកជន (PEF) ដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក HYBE បានបន្តការចេញលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) របស់ខ្លួនតាមការគ្រោងទុក ដែលបណ្តាលឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុន និងបង្កើតប្រាក់ចំណេញយ៉ាងច្រើនសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។ ជាពិសេស អាជ្ញាធរសង្ស័យថាមានកិច្ចព្រមព្រៀងសម្ងាត់មួយរវាងលោក Bang និងមូលនិធិវិនិយោគដែលបានរៀបរាប់ខាងលើ។ យោងតាមកិច្ចព្រមព្រៀងនេះ លោកត្រូវបានគេចោទប្រកាន់ថាបានទទួលប្រាក់ចំណេញប្រហែល ៣០% ពីការលក់ភាគហ៊ុនបន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដែលសរុបមានចំនួនប្រមាណ ១.៩ ពាន់ពាន់លានវ៉ុន ទៅ ២ ពាន់ពាន់លានវ៉ុន។ នេះនឹងត្រូវបានចាត់ទុកថាជាប្រាក់ចំណេញខុសច្បាប់ ប្រសិនបើការចោទប្រកាន់ត្រូវបានផ្ទៀងផ្ទាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho2VpEcfhniTS1Egff8pnHntiREiz71PuKQXoYKRgj60B8W1Oud_rGUFzfAAW0J3jKTD5OKup_F85pGSnKS8ghFtGBmS7dVbpi1lxZuGFWhtKxYRhgDWjZSFwDxGXFeOaGEaSsmg4v37Pm-qhzlr95WYWz68ynPh5Cxw8hP5IPpIAp1NOt88eP40SfTWwh/s820/image_2026-04-21_13-26-06.png
យោងតាមច្បាប់កូរ៉េខាងត្បូង ប្រតិបត្តិការហិរញ្ញវត្ថុក្លែងបន្លំដែលផ្តល់ប្រាក់ចំណេញខុសច្បាប់លើសពី ៥ ពាន់លានវ៉ុនអាចប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ រួមទាំងការជាប់ពន្ធនាគារអស់មួយជីវិត ឬជាប់ពន្ធនាគារយ៉ាងតិច ៥ ឆ្នាំ។ ដូច្នេះ ករណីនេះត្រូវបានចាត់ទុកថាធ្ងន់ធ្ងរជាពិសេស។ លើសពីនេះ ប៉ូលិសក៏បានដាក់បម្រាមធ្វើដំណើរលើ Bang Si Hyuk ពេញមួយការស៊ើបអង្កេតផងដែរ។ មុននេះ អាជ្ញាធរបានធ្វើការស្វែងរកជាច្រើនលើក និងកោះហៅលោកមកសួរចម្លើយ ដែលបង្ហាញថាការស៊ើបអង្កេតបានបន្តអស់រយៈពេលយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0ReIkaxQ7tBti5u0d7M8ySFJMIgJfiI0PSlzwDc4fETjOehdU6BeOfJq44tIqzDQbXqp4pJaN6tJtBrkdafwCtFJYRbVv7ZMWQB-HOdh_f8ytrHyNlNFRpYly7xWcarmwnSWPmiwnoObMtgSoWPVwPQyFRKgGSoizDdA3o5C5AHpwCPXPklM3WEcu6VSe/s636/image_2026-04-21_14-37-48.png
នៅផ្នែកម្ខាងនៃអ្នកដែលពាក់ព័ន្ធ តំណាងរបស់លោក Bang Si Hyuk បានបដិសេធការចោទប្រកាន់ទាំងអស់។ ពួកគេអះអាងថា លោកមិនបានរំលោភច្បាប់ណាមួយឡើយ ហើយបានសង្កត់ធ្ងន់ថា ដំណើរការ IPO របស់ HYBE ទាំងមូលត្រូវបានធ្វើឡើងស្របតាមបទប្បញ្ញត្តិបច្ចុប្បន្ន។ តំណាងរូបនេះបានបញ្ជាក់ថា ការលក់ភាគហ៊ុន និងកិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណេញគឺតាមការស្នើសុំរបស់វិនិយោគិន មិនមែនជាសកម្មភាពក្លែងបន្លំទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsTvDb3FzvoIKNAzNq7kyDwsmZ5fMmVqjZ-dEH6wvhxYdvIYaeL4ayHjUEfsIimAzixhsKc6a7a63AHu8YnOia4SIjOrBsHDf5WVU1S7Wyi9S8ZpRY4UDpuKLjt7IdZIUXFOlKXmBKH4giZEb-84KFiCVreMsEeYqVVjcelV0FWz1eHpDDvuhfX4hc47LD/s720/image_2026-04-21_14-37-48%20(2).png
ចំណុចគួរកត់សម្គាល់មួយទៀតគឺថា ក្នុងអំឡុងពេលនៃការស៊ើបអង្កេត ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា បានផ្ញើលិខិតមួយច្បាប់ផ្តល់ជំនួយដល់ Bang Si Hyuk ដើម្បីឱ្យលោកអាចធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ដោយសារតែការចូលរួមរបស់លោកនៅក្នុងសកម្មភាពអន្តរជាតិរបស់ BTS។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសកូរ៉េខាងត្បូងបានរក្សាជំហររបស់ពួកគេក្នុងការដោះស្រាយករណីនេះតាមនីតិវិធីច្បាប់ ហើយមិនទាន់បានបន្ធូរបន្ថយវិធានការត្រួតពិនិត្យរបស់ពួកគេនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP29zonELpW367jalzSR2izAuyfgdgCZLJIKhEZ0LW3vKBc4aQkazpGLniKJEHIbxf1gtpvm0qRu01yd0NZmZXi9Tsb_VMgqyN3U4317BKleM2D1l-aqx6FElpdHZkQkvMVumyH9-SuiqUU217A3Eoe-lBPunGyB_d_lHK0u-iMXv3zikH3DFI_M7TMAR2/s1200/image_2026-04-21_14-37-48%20(3).png

ភ្លាមៗបន្ទាប់ពីការប្រកាសអំពីដីកាចាប់ខ្លួនដែលបានស្នើឡើង ភាគហ៊ុនរបស់ HYBE នៅលើ ទីផ្សារភាគហ៊ុនកូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងខ្លាំង។ មុននោះ ភាគហ៊ុននេះបានឃើញការកើនឡើងបន្តិចបន្តួចក្នុងអំឡុងពេលវគ្គជួញដូរ ប៉ុន្តែបានផ្លាស់ប្តូរទិសដៅយ៉ាងឆាប់រហ័ស ហើយបានធ្លាក់ចុះជាង២ % ដោយសារសម្ពាធលក់កាន់តែខ្លាំងឡើងពីវិនិយោគិន។បច្ចុប្បន្ននេះ ការវិវឌ្ឍទាំងអស់ដែលទាក់ទងនឹងករណីរបស់ Bang Si Hyuk កំពុងត្រូវបានតាមដានយ៉ាងដិតដល់។ លទ្ធផលស៊ើបអង្កេតចុងក្រោយនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ការទទួលខុសត្រូវផ្នែកច្បាប់ ហើយនឹងប៉ះពាល់ដោយផ្ទាល់ដល់អនាគតរបស់ HYBE ក៏ដូចជាទំនុកចិត្តរបស់វិនិយោគិននៅក្នុងទីផ្សារកម្សាន្តកូរ៉េ៕

វត្តមានរបស់ Sandara Park លើកទី២នៅប្រទេសកម្ពុជាមានឥទ្ធិពលអ្វីខ្លះ?

0

មហាជនមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង Sandara Park សមាជិក 2NE1 បានមកសម្តែងនៅក្នុងប្រទេសកម្ពុជាម្តងទៀតនៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រកបដោយភាពសប្បាយរីករាយនិងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន។ វត្តមានរបស់ Dara គឺពិតជាជះឥទ្ធិពលគួរឱ្យកត់សម្គាល់ដោយមានសារព័ត៌មានធំដាក់ឈ្មោះប្រទេសកម្ពុជាចំៗ ហើយការចុច Like របស់សមាជិក BTS ក៏ទាញផលប្រយោជន៍ដោយប្រយោលដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijyLFn1AJdXXHrGb5DkGXcBFEeG7kZLO1wYqceuMmHkujtVFBarTXAekQwcLIbIpt5vQ3S5AsODwOhS-1_fnG4Ujm5r6ADFU4LsS17AQA3LIipuSXEf0F-ej6hZ7zF0-nnyqhNkTHHE64jILRAn_3zmtgM4oRfRvQemF3thdS8lMLhu9hBd-AWxAQlA6vI/s2048/image_2026-04-21_10-08-05.png

Sandara Park ត្រូវបានទស្សនិកជនដឹងថាតារាចម្រៀងរូបនេះនិយមតែងខ្លួន Fashion រាល់ការស្លៀកពាក់របស់នាងត្រូវបានអ្នកគាំទ្រជាច្រើនទូទាំងពិភពលោកចាប់អារម្មណ៍មិនតិចនោះទេ។ ជាក់ស្តែងនៅពេល Dara បង្ហោះរូបនៅព្រលានយន្តហោះធ្វើដំណើរមកប្រទេសកម្ពុជាសំលៀកបំពាក់របស់តារាចម្រៀងរូបនេះត្រូវបានសារព័ត៌មានចាប់អារម្មណ៍ជាពិសេសដោយបានចុះផ្សាយពី Dara និងបានបញ្ជាក់ពីប្រទេសកម្ពុជាដែលតារាចម្រៀងរូបនេះត្រូវមកបំពេញការងារ។ គេហទំព័រដែលចុះផ្សាយពី Sandara Park គឺជាបណ្តាញព័ត៌មានដ៏ធំមួយដែលមានឈ្មោះថា Allkpop ហើយមានទស្សនិកជនរាប់លាននាក់ជុំវិញពិភពលោកបានតាមដានគេហទំព័រនេះដែលផ្តោតជាចម្បងខាងវិស័យសិល្បៈ Kpop។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkifG30SfQq7wszjHrlDY1_wwsHh50NNPE383sOWfDRBnXzDVVU9x2POdewdRNWnEmN_TE2PfQYescCDOLVROb58LZSAuVjUKALgoKIfUyujZLxST94Wf3P73Wyb_WbmoZfHZqoFKBuKRdgOMDEUs9YjxmsnoeXjfC2HH8sjIR_ZpSgCcvxGauK206rzMU/s1350/image_2026-04-21_09-29-50.png

ក្នុងពេលមកដល់ទឹកដីប្រទេសកម្ពុជា Dara បានបង្ហោះវីដេអូមួយដែលកំពុងតែហែលទឹកនៅសណ្ឋាគារក្នុងខេត្តសៀមរាបដោយបានដាក់បទ «Swim» របស់ BTS ខណៈសមាជិក J hope , RM និង Jung Kook បានចុច Like វីដេអូមួយនេះហើយ Jung Kook ក៏បាន Repost វីដេអូនេះដូចគ្នា។ សកម្មភាពរបស់សមាជិកទាំង៣របស់ BTS ទោះបីជាមិនធំដុំក៏ដោយប៉ុន្តែវាក៏ទាញផលប្រយោជន៍ដោយប្រយោលពីតារាចម្រៀង Kpop ល្បីឈ្មោះរូបនេះព្រោះរាល់សកម្មភាពនីមួយៗរបស់ក្រុម BTS តែងតែទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYvAZKbdxWiMv_unNkjEsqqFR0DY-6XXh2BYWg5TM9GGPxsVKc8JTNf0IrTJcQDjMlwE2f6pwbYUh5rrjQAOZga6e1mDpNLmskhxdeJRe_-kAkraHFyvQP8UgukH1i8h03fLAqYv5RVaybvMhLTNhjGx39nDKwAiW80_Cn0hudfzm7QxwCmzFzQmR92EiA/s1037/image_2026-04-20_14-23-28.png

នៅពេលសម្តែងរួច Dara បានចំណាយពេលវេលារបស់ខ្លួនទៅទស្សនាប្រាសាទអង្គរវត្តប្រកបដោយក្តីពេញចិត្តទោះបីជាប្រឈមនឹងអាកាសធាតុក្តៅក៏ដោយ។ តារាចម្រៀងរូបនេះនៅតែផ្តល់ស្នាមញញឹមហើយវត្តមានរបស់ Dara ទៅទស្សនាប្រាសាទអង្គរវត្តបានទាក់ទាញអ្នកគាំទ្រអន្តរជាតិជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrrGsNEiiXYLd28WJPU0mpx3UF3aUMs5WhemgH5hU-QFPGET12nsVuX4zbaM1jMzuexNlg31DRuBt3cWVNSRGB-vBD_KpFEWmdJF0j60IrjallTYhMIm1EoQ1-HRC24B7dQrhZI489dpXkdt9Jpn-F5_WH44qaNES5joYMXP8cjwfBBVmwyXfG6Osbq3g/s1350/image_2026-04-21_09-29-51%20(3).png

បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីនិងវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ Sandara Park ក៏បានបង្ហោះរូបភាពការសម្តែងរបស់ខ្លួនដោយថ្លែងអំណរគុណមកកាន់ប្រទេសកម្ពុជា អរគុណ Ganzberg និងពាក្យរីករាយចូលឆ្នាំខ្មែរផងដែរ។ វត្តមានរបស់ Sandara Park មកសម្តែងនិងដើរកម្សាន្តនៅប្រទេសកម្ពុជាលើកនេះពិតជាជះឥទ្ធិពលយ៉ាងខ្លាំងទៅបណ្តាអ្នកគាំទ្រដទៃទៀតនិងបានផ្សព្វផ្សាយពីប្រទេសកម្ពុជាយ៉ាងផុសផុលនៅលើបណ្តាញសង្គម ដែលនេះហើយគេហៅថាឥទ្ធិពលនៃវិស័យ Kpop ៕

ក្នុងពេលមិនដល់២ខែ អាមេរិកចាយអស់ជាង ៥៦ពាន់លានដុល្លារដើម្បីធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់

0

ត្រឹមតែ ៥០ ថ្ងៃប៉ុណ្ណោះ សហរដ្ឋអាមេរិកបានចំណាយប្រាក់អស់ជាង ៥៦ ពាន់លានដុល្លារ ដែលជាតួលេខដ៏ច្រើនមហាសាល និងបង្ហាញពីរបៀបដែលជម្លោះសម័យទំនើបអាចលេបត្របាក់យកធនធានជាតិទៅបានយ៉ាងឆាប់រហ័ស។ ការប៉ាន់ប្រមាណនេះកើតឡើងនៅពេលដែលភាពតានតឹងនៅតែមានខ្ពស់អំពីជម្លោះនៅមជ្ឈិមបូព៌ា ហើយការចរចាការទូតហាក់កំពុងត្រូវបានជាប់គាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX0wdEeKdDOaZLL-2WVU1Wlv8jhaelAKaF8uCfMkjbakpQqiLj0mebejFZqSd2cpGHHWZEgEuZc53ZYS_FOu1FF100PCl9bowLjApgoLrk63ZG-53O6fhySubgO_HaPAqgbbS6pQSDJ_uy_aIQgnfPWNEEm-xkHaBQIJVRygQc2cCKhRz2y40jyxnq31b0/s1280/photo_2026-04-22_09-51-45.jpg
យោងតាមទិន្នន័យដែលដកស្រង់ដោយ Report News Agency នៅថ្ងៃទី២១ ខែមេសា តួលេខនេះបានឈានដល់ ៥៦,១ ពាន់លានដុល្លារហើយ ដោយផ្អែកលើកម្មវិធីតាមដានការចំណាយសង្គ្រាមអ៊ីរ៉ង់ ដែលប្រើប្រាស់ព័ត៌មានសង្ខេបរបស់មន្ទីរបញ្ចកោណ។ របាយការណ៍នេះបានបង្ហាញថា នៅក្នុងរយៈពេល ៦ថ្ងៃដំបូង សហរដ្ឋអាមេរិកបានចំណាយប្រាក់ ១១,៣ ពាន់លានដុល្លារ ហើយគិតមកដល់ពេលនេះ ការចំណាយជាមធ្យមមានប្រហែល ១ ពាន់លានដុល្លារក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmPujox3Qk7PJQsuchSdki1xvIVB7UFuOyYt6REMFyWaBN0BwZcVKC-ExHA5ZNJ-eNqlv203tj3UWICO2DhOoji3zornMbCWPCnyaaUcDj9qKb5VBDPMfHISuCDnl7XS_ifjWeGRdSNAtijlqLhYVLjXbwh_-z4h2gcM1pVOeV3DfxZec4MvlWFwwI4xYa/s1280/photo_2026-04-22_09-51-44.jpg

ទោះជាយ៉ាងណា អ្នកវិភាគកត់សម្គាល់ឃើញថា ចំនួនសរុបពិតប្រាកដនៃការចំណាយរបស់អាមេរិកអាចមានខ្ពស់ជាងនេះ។ ការចំណាយដ៏មហិមានេះ រួមបញ្ចូលទាំងការដាក់ពង្រាយកងទ័ព ការខាតបង់ឧបករណ៍ ឬគ្រឿងសព្វាវុធ ប្រតិបត្តិការកងទ័ពជើងទឹក ការស្ទាក់ចាប់មីស៊ីល ការថែទាំ និងការចំណាយលើការស្តារឡើងវិញរយៈពេលវែងនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLLBzdwAhxB74VBRkVT3d9mX5w2eQhRn9x0hyoK1pyvsCgqhn8e6vbw1UzLDn1Eta-QMHYUiwXDbyt_XFNSRdyUdetlre5hxRsGAdRlrBNfB-UOf2JHGNIgR_Afjx1R-Y-JraC42eu_syXDOlJh10aYn6Ebh6ZUpZg3OU9GOZWCBkNd4LZVVl82wG1eH7G/s1024/photo_2026-04-22_09-51-46.jpg

ការកើនឡើងនៃការចំណាយនេះ ក៏ភ្ជាប់មកជាមួយហានិភ័យសេដ្ឋកិច្ចកាន់តែទូលំទូលាយផងដែរ។ អ្នកវិភាគបានព្រមានថា ការកើនឡើងនៃភាពតានតឹងណាមួយជុំវិញច្រកសមុទ្រ Hormuz នឹងរំខានដល់ការដឹកជញ្ជូនប្រេងសកល ដែលធ្វើឲ្យតម្លៃប្រេងកើនឡើង និងអតិផរណាកើនឡើងទូទាំងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY0Bu3kSfbt2zr-vsXVqKzjhZyn303_3nq1GqfG_nbCD4IW6UBWz4PBmU4-u4oG5rf-mustTOMeqs1lzyJM9y2InVfrDPBOg0anaIe3repBsu3NQCZBST7jVee3HUfGhnzdKNrcXEFRyNYYx3pbySnuyKesezFd0EylAByJ6CSMTZkI2uvMRGhQzU7OFsa/s600/photo_2026-04-22_09-51-46%20(2).jpg

ចំពោះអ្នកសង្កេតការណ៍ជាច្រើន តួលេខ 56 ពាន់លានដុល្លារមិនមែនគ្រាន់តែជាការចំណាយលើសង្គ្រាមនោះទេ ប៉ុន្តែវាជាការរំលឹកថា ជម្លោះភូមិសាស្ត្រនយោបាយអាចប៉ះពាល់ដល់អ្នកជាប់ពន្ធ និងសេដ្ឋកិច្ចពិភពលោកយ៉ាងឆាប់រហ័ស និងផ្ដល់ផលប៉ះពាល់យូរអង្វែង៕

កុយ អេនណា ស្លៀកឈុតប្រពៃណីខ្មែរដើរពេញទីក្រុងញូវយ៉ក

0

បវរកញ្ញា កុយ អេនណា បានធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិតបន្ទាប់ពីរូបនាងឆ្លៀតពេលពីការងារសម្តែងនៅសហរដ្ឋអាម៉េរិកបានស្លៀកឈុតប្រពៃណីខ្មែរបង្ហាញខ្លួនយ៉ាងស្រស់ស្អាតនៅទីក្រុងញូវយ៉ក។ តាមការបញ្ជាក់ពីរូបនាងផ្ទាល់ទីក្រុងនេះគឺជាកន្លែងក្នុងថ្ងៃស្រមៃរបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0geHNHxk0zcB-h-d0s1gU_eASeccU-bpgBYrzIEnRKwkRwK-_NC7CGFn4CnFrr8WoTQtYT7v6KWQ3mZXoL_qvyx3AQRq1NJ65nhMaXJK9auxHpO3mwntS0nwhlQSHtS7MrjFdMCL-bZSoNgaQOxtoYXi03ybC2sM4WQ5ou6dDm0qGeVl2mxTa-d18uEnN/s2048/image_2026-04-21_16-02-36.png

ប្រិយមិត្តនិយមតាមដានបវរកញ្ញា កុយ អេនណា ប្រាកដជាជ្រាបមកហើយថារូបនាង លោក នេន ទុំ ឈីន រតនៈ និងអ្នកផ្សេងទៀតបានចេញទៅសម្តែងជូនពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិកក្នុងរដូវកាលពីពិធីបុណ្យចូលឆ្នាំខ្មែរនេះ។ ក្រៅពីសម្តែងយកថវិកា កុយ អេន ណា បានឆ្លៀតពេលរបស់ខ្លួនចូលរួមផ្សព្វផ្សាយពីវប្បធម៌ជាតិទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX4hZng5YIgruQNquwXSuAOoFDFYpUuM5A0XjjqwpmRWlwjt2m7un1aj8iW7KHCr7t7f6yfdGHAGIWyecLK2S087pfk2xvNKRSvyiQ21y6YgV1AEUc0cfsgdMF8RAMw7jobLikNTvPOnvW5KCQxHiLDqlj6CQ90kUqiWU1iSCGB4hD8XaRSEfrINPI1C-3/s2048/image_2026-04-21_16-02-26.png
តាមការបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី២១ ខែមេសា ម៉ោងនៅកម្ពុជា កុយ អេនណា បានបង្ហាញខ្លួនក្នុងឈុតប្រពៃណីខ្មែរនាពិធីមង្គលការឈរនៅតំបន់ Time Square ទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក។ កុយ អេនណា បាននិយាយនៅក្នុងវីដេអូថានេះគឺជាលើកទី១សម្រាប់នាងដែលបានមកនេះហើយនាងពិតជាមានអារម្មណ៍រំភើបរីករាយមែនទែនពីព្រោះនេះគឺជាក្តីសុបិនមួយក្នុងការមកដល់ទីនេះ។ ក្នុងពេលដែលបង្ហាញសំលៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងពិធីមង្គលការ កុយ អេនណា បានបង្ហាញពីមោទនភាពដែលនាងកើតមកជាកូនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4m25W8_55YEFyUwp4A5B-ORncyJII1N23UXO3GvyHJIkHPaHQXGrO-CuGyKyaeF53uTPTLsvEEbQ3O01okrbrtWK3Q5u7gUpS8vlJMl-auSqtRf9yoIFh5iiykKzrAMJg-msfIAdf6Itl2o3QY9ir5hl4fg34xlTmZMOA32kKH9tDvbV1A84fXlvi8EQQ/s2048/image_2026-04-21_16-02-27.png

វីដេអូរបស់ អេនណា បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើនដោយមានការបញ្ចេញមតិកោតសរសើរនិងពេញចិត្តចំពោះសកម្មភាពរបស់បវរកញ្ញាខ្មែររូបនេះណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqne-rI5niwhQXn196uCxw7NFgfygDcLll5ZdYUIs-RiLt4TKieLb3caFrpAxisGEtd-a-C57l5u7QUFgd1XhpQlJJQU2KPUseb574KstDhUhyphenhyphenPUB3DkucjYkMi-hwcL_y8TIPETEdK4coTKqCapzHNmj-CtWz4EBLyunwzyHVHOQON4bC87ypX9vIK7Fw/s2048/image_2026-04-21_16-02-32.png
កុយ អេនណា គឺជាលំដាប់រងទី១នៅក្នុងការប្រកួតបវរកញ្ញាដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ សកម្មភាពសប្បុរសធម៌ ការបង្ហាញពីតំបន់ទេសចរណ៍ និងឥទ្ធិពលផ្សេងទៀតបានជំរុញឱ្យកេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីរន្ធឺហើយបណ្តាញសង្គមហេ្វកប៊ុលរបស់នាងមានអ្នកតាមដានរហូតដល់១លាននាក់៕

Trump បញ្ជាក់ថាលោកមិនចង់បន្ត «បទឈប់បា.ញ់» ជាមួយអ៊ីរ៉ង់ទៀតទេ

0

ទ្រនិចនាឡិកានៃគ្រាប់បែ.កកំណត់ម៉ោងកំពុងបង្ហាញសញ្ញាថាវាជិតដល់ពេលត្រូវផ្ទុះហើយ! បទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងដល់ទីបញ្ចប់ក្នុងពេលឆាប់ៗ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ត្រាំ បាននិយាយថា វា “ពិតជាមិនទំនងទាល់តែសោះ” ដែលលោកត្រូវពង្រីកបទឈប់បា.ញ់ជាមួយអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj82R967aYJfzi4ysiAUzHLz4yMhZe-5KVfvAyrg20pvKs0GK6u957J3Szytp4daBM9qYZ4ynAUSR2Mn_-HPNBsJ_tBHjsrkvZfAWCLjYFnWzyWHXq8ocI-ox7SaxEfAaNsqq6GgIvj-1kvaydv0NglYO23JlNDNVfBiwHjOMmD_oq6oE_iimJA1pET7nGk/s1280/photo_2026-04-22_08-45-12.jpg
ថ្លែងទៅកាន់ទីភ្នាក់ងារ Bloomberg លោក Trump បាននិយាយថា បទឈប់បាញ់នឹងត្រូវផុតកំណត់នៅល្ងាចថ្ងៃពុធ ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន ហើយបានណែនាំថា ការវាយប្រហារយោធាអាចបន្តឡើងវិញ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ លោកក៏បាននិយាយផងដែរថា ច្រកសមុទ្រ Hormuz នឹងនៅតែត្រូវបានរឹតបន្តឹងរហូតដល់កិច្ចព្រមព្រៀងចុងក្រោយត្រូវបានចុះហត្ថលេខា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkmbEJtkIEhk1T3xLSc86d-VB7j-2IOCKukcZOTHdMxLDCC055x-w0-6zKj3OP0AO_z6Fj8i3rQ6cke2464raB11-jnaekvs2y-Mh7dAX5aXHxg7k4dVgsGf1WMnOQdcxVA19udpa0lg0l1AGEBSHYsrhcYQS57mPLH-apWGngRdz8x2m_dJNhaKS2Y4Ct/s768/photo_2026-04-22_08-45-11.jpg
នៅពេលសួរថាតើលោករំពឹងថាការវាយប្រហារនឹងបន្តភ្លាមៗបន្ទាប់ពីនោះទេ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច លោក ត្រាំ បានលេីកឡេីងថា «ប្រសិនបើមិនមានកិច្ចព្រមព្រៀងទេ ខ្ញុំពិតជារំពឹងថា វានឹងកេីតឡេីង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLsTiSBzhDEnLG9QP8yqMIBj7sjlraVxJctd-s-whACZtog34hYDzKEiYOpQl4ctyFL5zc2lREJ_NijQhGxO8SYQVtBWMOWcwGpggEIKjxhfEJiytr0gyMdu0U5eGXIPygIXhWsYXEaR1KlfOCki-Y31ze-aFp2auWj2NeWUWHqhKmgYv7d_snsvWIhX4U/s730/photo_2026-04-22_08-45-12%20(2).jpg

គួរជម្រាបថា ច្រកសមុទ្រ Hormuz នៅតែជាចំណុចជាប់គាំងដ៏ធំបំផុតមួយនៅក្នុងការចរចាដើម្បីបញ្ចប់ជម្លោះនេះ។ នៅក្នុងបទសម្ភាសន៍មួយ លោក Trump បាននិយាយថា អ៊ីរ៉ង់ចង់បើកផ្លូវនេះវិញខ្លាំងណាស់ ប៉ុន្តែលោកនឹងមិនអនុញ្ញាតទេ រហូតដល់ការចរចាត្រូវបានបញ្ចប់។ ដូចដែលយើងបានដឹងមកហើយ ផ្លូវទឹកនេះចូលរួមជាចំណែកដ៏សំខាន់នៃការដឹកជញ្ជូនប្រេងសកល ដូច្នេះការរំខានណាមួយដែលបន្តអាចធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់នៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdA01-Qgu_DhCuMpAhWOI-SsjxxEDimGr_1ttwxZDhzuES9PQvIo3GTsJVxhGhV1rVpvHcDQXuWpk3El-WnLY127o9rkjiLQoVq5PZCDwHEWKUCjEXzFD_F7kJxYq86jXn5LUmxUlhj9ikgWIAjFFGR5BNR_QXsHUdx1HK7WN7jLnN3VaMtjQUQxpQr8pe/s1200/photo_2026-04-22_08-45-12%20(4).jpg

ទន្ទឹមនឹងនេះ ការចរចាសន្តិភាពដែលត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ហាក់មិនអាចទៅមុខរួចនោះទេ ព្រោះគ្រប់យ៉ាងនៅតែស្ថិតក្នុងភាពមិនប្រាកដប្រជា។ មន្ត្រីអាមេរិកមួយចំនួនបានអះអាងថា ការចរចានៅតែត្រូវបានរៀបចំ ស្របពេលដែលភាគីអ៊ីរ៉ង់ឯណោះ បែរជាបញ្ចេញសញ្ញាផ្ទុយ ដែលធ្វើឲ្យការទូតមានភាពច្របូកច្របល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk1vEQlUS2qHg3mXm52Zt0KMOY3OSt1nWsq_TX4nKODXcSng-UJE4gffM4fwFkXJW9lsIHo3qktPjPP6F8n7O2a8WdAMoKgCXnv5C6JesiefZOJxvJCDFIKLgjSFCx_H79AF4E0YJBdNXhxJNGtDxKDnUy-81myn_8bHY3YWJ4xvptwPseixkWdsE5yBmj/s770/photo_2026-04-22_08-45-12%20(3).jpg
ជុំវិញបញ្ហានេះអ្នកវិភាគបាននិយាយថា ប្រសិនបើភាពទាល់ច្រកមិនត្រូវបានទម្លុះចេញក្នុងពេលឆាប់ៗនេះទេ តំបន់មជ្ឈិមបូព៌ាអាចប្រឈមមុខនឹងការកើនឡើងនៃប្រតិបត្តិការយោធាឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនៅមិនខាន៕