Home Blog Page 50

ប្រទេសថៃ អាចនឹងកើនឡើងកម្ដៅដូចវាលខ្សាច់សាហារ៉ា នៅឆ្នាំ២០៧០

0

របាយការណ៍ស្រាវជ្រាវថ្មីបានបង្ហាញថា ប្រទេសថៃអាចនឹងប្រឈមមុខជាមួយកម្រិតកំដៅដ៏ខ្លាំងក្លាបំផុតនៅឆ្នាំ២០៧០ រហូតអាចក្លាយជាគូប្រជែងជាមួយវាលខ្សាច់សាហារ៉ា ដែលជាតំបន់ក្តៅបំផុតមួយរបស់ពិភពលោក។ កត្តានេះត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា កើតឡើងដោយសារតែបម្រែបម្រួលនៃអាកាសធាតុរបស់ភពផែនដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6J39i0R2RwJFkzsxkk5E8uTWUZQyFy83P8fa4lwOgrSAoSsheGBPRCZy-1AOtObTMJM7Z2ELclZrgOc3-3m3st19rOyOs8Sd0hiEPudsw3ohaQOj43oqAP3OoL6k6Je1I0fXyeF5Own_mIYkjLLZeX_ARuKOYNH5E4gWhOvWO4448CkRw-gF6s4KnOCVt/s632/photo_2026-04-22_13-24-28%20(2).jpg
យោងតាមការចុះផ្សាយរបស់ The Strait Times ដែលដកស្រង់ពីអត្ថបទរបស់លោក Owen Mulhern ដែលមានចំណងជើងថា “Too Hot To Live: Climate Change In Thailand” ឆ្នាំ ២០២០ បានបង្ហាញពីការព្យាករណ៍ទុកថា តំបន់ខ្លះនៃប្រទេសថៃអាចជួបប្រទះនឹងលក្ខខណ្ឌរដូវក្តៅជាមធ្យមស្រដៀងនឹងអាកាសធាតុវាលខ្សាច់សព្វថ្ងៃនេះ ដោយមានថ្ងៃញឹកញាប់ជាង ៤០°C និងយប់ក្តៅជាង។ ទោះជាយ៉ាងណាក៏ដោយ វាមិនដូចវាលខ្សាច់សាហារ៉ាទេ សំណើមត្រូពិចរបស់ប្រទេសថៃនឹងធ្វើឱ្យកំដៅកើនឡើងកាន់តែអាក្រក់ និងបង្កើនហានិភ័យនៃភាពតានតឹងកំដៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ85N5dfRvoqzkhzkDEH3vmID5_LT1uf5VpR4a-QyNPbhNnokjgdmowy98gr9uAlIbjDUxL2CKcuaQC_uiK_jIdI0DhBAHqdWhSqUyjDQc2r6eVZzTqqBrPpAYJMHIRXZ4GVK8m8Clvrx_Z04iRht4iy43iGeVzdCDMlOn9qJzoqTuSIx9nYFd3OEFDAMG/s1280/photo_2026-04-22_13-24-28%20(3).jpg

គួរជម្រាបថា វាលខ្សាច់សាហារ៉ា គឺជាវាលខ្សាច់ក្តៅដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក។ តំបន់នេះត្រូវបានគស្គាល់ថា ជាវាលរហោស្ថានដែលមានកម្ដៅក្ដៅខ្លាំងបំផុត ដោយតុណ្ហភាពអាចឡើងលើសពី ៥០ °C។ ដូច្នេះការព្យាករណ៍ថាកម្ដៅនៅប្រទេសថៃអាចមានកម្រិតប្រហាក់ប្រហែលវានៅពេលខាងមុខ បានឆ្លុះបញ្ចាំងឲ្យឃើញថា ប្រព័ន្ធអាកាសធាតុរបស់ភពផែនដីទាំងមូលនឹងមានការប្រែប្រួលយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUlMNnAl7IgxwtjBKcJKf3Ejdwc2nmK2_3myW4dm05FAYpPd4FLhuBXqJWpnV6iZOm37YzggYzdZwDI-qn4nDkRoj0nmQPlYktCjcYmWJCDnDjLnvodfbch9lklT2AGco9NImG8O11er930EBe5lu0XpzIHnxA2RqAFTMed3vjBRz2cUlEWJJSP9t8t8gc/s1280/photo_2026-04-22_13-24-28%20(4).jpg
អ្នកវិទ្យាសាស្ត្រព្រមានថា គ្រោះថ្នាក់នាពេលអនាគតរបស់ប្រទេសថៃមិនត្រឹមតែសីតុណ្ហភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែកំដៅរួមផ្សំជាមួយសំណើម អាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយ៉ាងខ្លាំង។ អ្វីដែលកាន់តែអាក្រក់ គឺនៅថ្ងៃអនាគត កម្ដៅដែលថៃធ្លាប់ចាត់ទុកថាជាគ្រោះមហន្តរាយនាពេលនេះ នឹងក្លាយទៅជារឿងធម្មតាដែលកើតឡើងជារៀងរាល់ថ្ងៃទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRGOZAbsAvwebKx3qQiRYL_-Xx3dIu38DxsiM7vm3axutFRZqqFlNTgV5a5bhVn5ricdea6JI1L8U37R_AAjenMPYvQ_x8CakibkXJxsEAV_5MlPSRDlKiEIWy3PvI6nb5vIm1qqXvAHGFTStvHIpZH8VPFiW9ZGMEAAyVXYFcpVAPSRBHnJExQikSY76/s1200/photo_2026-04-22_13-24-28.jpg

ក្រៅពីកម្ដៅដ៏សែនក្ដៅនេះ ប្រទេសថៃក៏កំពុងប្រឈមមុខនឹងបញ្ហាគ្រោះរាំងស្ងួត និងទឹកជំនន់ដែលកើតឡើងញឹកញាប់ និងកាន់តែធ្ងន់ធ្ងរជាងមុន រួមទាំងបញ្ហាកម្រិតទឹកសមុទ្រឡើងខ្ពស់ដែលកំពុងគំរាមកំហែងដល់តំបន់ឆ្នេរ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ។ បញ្ហាទាំងអស់នេះមិនមែនកើតឡើងដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែវាកំពុងវាយប្រហារលើសង្គមក្នុងពេលតែមួយ ដែលធ្វើឲ្យការស្ដារឡើងវិញ និងការសម្របខ្លួនទៅនឹងអាកាសធាតុថ្មី ក្លាយជាកិច្ចការដ៏លំបាក និងត្រូវចំណាយប្រាក់កាសយ៉ាងសន្ធឹកសន្ធាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD3-28ZDGOb7o2GwWyDh788YSWiU7Sr9wjJOFwI8UyjEXgFUxgJOd0oSqc85HoguxPYm56YLczasQ143dgCfPnk6BsRw83R_9q2D-N42bjfijxZJcm32AWglhREy61nZtIyuPfzya97fcGNwlkhy2H9bn_ObzMvvyrTGK_j6B39BuaVjMbHChjvC0XVwkj/s1000/photo_2026-04-22_13-24-29.jpg

យ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាសេណារីយ៉ូនាពេលអនាគតដែលត្រូវបានគេសិក្សា មិនទាន់អាចសន្មត់ថាជាភាពប្រាកដប្រជានោះទេ ដោយលទ្ធផលយ៉ាងណា វាអាស្រ័យទៅលើការរៀបចំ និងសកម្មភាពរបស់មនុស្សនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ នាយកដ្ឋាននាយកដ្ឋានឧតុនិយមថៃបានព្រមានថា ប្រទេសថៃនឹងបន្តជួបប្រទះនឹងស្ថានភាពក្តៅទៅៗកាន់តែខ្លាំងនៅឆ្នាំ ២០២៦ ដោយសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងលើសពី ៤៤អង្សាសេនៅក្នុងតំបន់មួយចំនួននៅសប្តាហ៍នេះ៕

អាមេរិកកំណត់គោលដៅលើបុគ្គលសំខាន់ៗ និងក្រុមហ៊ុនមួយចំនួនដែលចូលរួមជួយអ៊ីរ៉ង់ផលិតអាវុ.ធនុយក្លេអ៊ែរ

0

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អាមេរិកបានប្រកាសដាក់ទណ្ឌក.ម្មបន្ថែមលើក្រុមហ៊ុននៅអ៊ីរ៉ង់ តួកគី និងអេមីរ៉ាតអារ៉ាប់រួម ដែលជួយអ៊ីរ៉ង់ក្នុងការស្វែងរក ដឹកជញ្ជូន ប្រមូលផ្តុំ និងផលិតអាវុ.ធនុយក្លេអ៊ែរ រួមទាំងសម្ភារៈកងទ័ព ខណៈការប្រកាសនេះស្របពេលការចរចាបទឈប់បា.ញ់រវាងអាមេរិកជាមួយអ៊ីរ៉ង់គ្មានភាពច្បាស់លាស់ ។ លើសពីនេះ ក៏បានដាក់ទណ្ឌកម្ម.លើបុគ្គលជាច្រើនរូបដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍ Mahan Air របស់អ៊ីរ៉ង់ និងមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump ចាប់ផ្តើមអនុវត្តវិធានការដាក់ទណ្ឌកម្មជាថ្មីកាលពីថ្ងៃទី២១ ខែមេសា ដោយកំណត់គោលដៅលើបុគ្គលសំខាន់ៗ និងក្រុមហ៊ុនមួយចំនួនដែលចូលរួមជួយអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរបន្ថែមទៀតក្នុងពេលការចរចារវាងអាមេរិកជាមួយអ៊ីរ៉ង់មិនច្បាស់លាស់ ហើយកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរជិតដល់ពេលបញ្ចប់ ។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វិធានការទណ្ឌកម្មថ្មីនេះនឹងប៉ះពាល់បុគ្គលជាច្រើន រួមទាំងក្រុមហ៊ុននៅប្រទេសអ៊ីរ៉ង់ តួកគី និងអេមីរ៉ាតអារ៉ាប់រួម ដែលពួកគេពាក់ព័ន្ធនឹងការស្វែងរក, ដឹកជញ្ជូនអាវុធ, ប្រមូលផ្តុំអាវុធ, ផលិតអាវុធនុយក្លេអ៊ែរ និងឧបករណ៍ដ្រូនឱ្យអ៊ីរ៉ង់ ។

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent គឺមេដឹកនាំអ៊ីរ៉ង់ត្រូវតែទទួលខុសត្រូវដល់ទីផ្សារថាមពលពិភពលោក រួមទាំងការវាយប្រហារជនស៊ីវិលមិនរើសគោលដៅដោយប្រើប្រាស់កាំជ្រួច និងដ្រូន ។

វិធានការទណ្ឌកម្មនេះកំណត់គោលដៅលើបុគ្គលសំខាន់ៗ៣រូប ពាក់ព័ន្ធនឹងក្រុមហ៊ុនអ៊ីរ៉ង់ដែលត្រូវបានអាមេរិកដាក់ទណ្ឌកម្មមុននេះ ដោយសារក្រុមហ៊ុនអ៊ីរ៉ង់បានស្វែងរកឧបករណ៍រាប់ពាន់បំពាក់ក្នុងដ្រូនអត្តឃាត ហើយឧបករណ៍ទាំងនេះត្រូវបានរកឃើញក្នុងកំទេចដ្រូនម៉ាក Shahed-136 ដែលបាញ់ធ្លាក់ ។ អាមេរិកចោទប្រកាន់អ៊ីរ៉ង់ប្រើប្រាស់ដ្រូនអត្តឃាតវាយប្រហារគោលដៅសំខាន់ៗរបស់អាមេរិកនៅបណ្តាប្រទេសឈូងសមុទ្រពែក្សក្នុងអំឡុងពេលសង្គ្រាម និងថា រុស្ស៊ីបានប្រើប្រាស់ដ្រូន Shahed ជាច្រើនគ្រឿងធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ។

ក្រៅពីកំណត់គោលដៅដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ៊ីរ៉ង់ អាមេរិកក៏បានកំណត់គោលដៅដាក់ទណ្ឌកម្មលើក្រុមហ៊ុននៅប្រទេសតួកគីផងដែរ ដោយចោទប្រកាន់ក្រុមហ៊ុននៅតួកគីដឹកជញ្ជូនសម្ភារៈកងទ័ពទៅឱ្យក្រុមហ៊ុនអ៊ីរ៉ង់ដែលអាមេរិកកំពុងតែដាក់ទណ្ឌកម្ម ។ ក្រសួងហិរញ្ញវត្ថុអាមេរិកបញ្ជាក់ថា សម្ភារៈកងទ័ពទាំងនេះត្រូវបានយកទៅកែច្នៃបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពម៉ាស៊ីនកាំជ្រួច ។

វិធានការទណ្ឌកម្មថែមទាំងកំណត់គោលដៅលើបុគ្គលជាច្រើនរូបទៀតដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ Mahan Air​ ដែលអាមេរិកកំពុងដាក់ទណ្ឌកម្ម ដោយចោទប្រកាន់បុគ្គលទាំងនោះមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ៕

ចិនព្រមានអាមេរិកកំពុងប្រលែងលេងនឹងភ្លើង

0

អ្នកនាំពាក្យក្រសួងការពារជាតិចិនបានព្រមានអាមេរិក ហ្វីលីពីន និងជប៉ុន ថា កុំលេងជាមួយភ្លើង ប្រយ័ត្នក្តៅនាំឱ្យខាតបង់ផលប្រយោជន៍ខ្លួនឯង និងបំផ្លា.ញទំនុកចិត្តក្នុងតំបន់! បន្ទាប់ពីប្រទេសទាំង៣ ចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពទ្រង់ទ្រាយធំប្រចាំឆ្នាំឈ្មោះ «Balikatan» កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។ ចិនចាត់ទុកជាការជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងតំបន់ និងមិនពេញចិត្តជប៉ុនចូលរួមសមយុទ្ធដើម្បីបង្ហាញកម្លាំងកងទ័ពធ្វើឱ្យផលប៉ះពាល់ធ្លាក់លើប្រទេសរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2yUvlSRADyBYxniRLHxU1fix1sQTVXCCbOy-czfSm7r13BLyh9AM9M8dKFNfDBRwC4NGZDqNFKZDw5kJ7iQ-cT6C2B0fTiLMVNwPk2NTZH02bWqWNSZqnuqZ9sxnUNYxDKJsvNmD62MFsyxkulSPJwH3jwDGwpcyxDptFJz77R-a-o1MgofazntakLRzf/s600/photo_2026-04-23_08-46-36%20(2).jpg

ចិនព្រមានការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់កងទ័ពជើងគោក កងទ័ពអាកាស និងជើងទឹកអាមេរិកជាមួយហ្វីលីពីន និងជប៉ុន ឈ្មោះ «Balikatan» ចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ ថាជាការបំផ្លាញទំនុកចិត្ត ធ្វើឱ្យបែកបាក់ក្នុងតំបន់ និងលេងជាមួយភ្លើង ។ សមយុទ្ធនេះមានកងទ័ពចូលរួមរហូតដល់ជាង១ម៉ឺន ៧ពាន់នាក់ ស្របពេលភាពតានតឹងនៅមជ្ឈិមបូព៌ា និងពេលចិនកំពុងដាក់សម្ពាធលើតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0PRi8qhehvJgF5ECS8Wo-F8pcdIlWv-pPMzqlpD2ex-v5iwfkidFHlcWvLjmR2ctMi33TUmdWxE1Dv-UvuEFLdlaL1O5RYalnXpeSbFV37BxWGnrOr5L2qfP44NmT6-ubwZ1-DqwdtjVx_pK5CE_8p3PyNpspcisBHOAv8lgf8F_T1nxcCXpFiToZDsh/s770/photo_2026-04-21_13-42-51.jpg

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២១ ខែមេសា ថា អ្វីដែលតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវការបំផុតនោះ គឺសន្តិភាព និងភាពស្ងប់ស្ងាត់ តំបន់នេះមិនត្រូវការកងទ័ពពីខាងក្រៅចូលមកជ្រៀតជ្រែក បង្កការបែកបាក់ ឬប្រឈមមុខទេ ។ ការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក ហ្វីលីពីន និងជប៉ុន គឺជាការបំផ្លាញខ្លួនឯង ខណៈជប៉ុនគួរតែប្រុងប្រយ័ត្ន ល្អជាងបង្ហាញកម្លាំងកងទ័ពបំផ្លាញស្ថិរភាពក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcAtJ90uOZrCAWiW3v5c_xFRcr7mFSkJQVlPhARfhtideLKRtvHHxozbPaul8NekmKTk4xtEj1MdhRtT-jtkq2QF0R6SlYxR8cI3c6yqsgv5ndEoamM2E-GxBflB_seEtLu0ll-2p8TSayURW1YdOMc_XymCxcBy-0BIECv9dUoS4dMSvxZoaEaCv933ZX/s1200/photo_2026-04-23_08-46-36.jpg

ការធ្វើសមយុទ្ធលើកនេះមានសារៈសំខាន់យ៉ាងខ្លាំង ដោយសារជាលើកដំបូងដែលកងទ័ពជប៉ុនចូលរួមហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិត ។ ជាមួយគ្នានេះ ចិនបានបញ្ជូនកម្លាំងរបស់ខ្លួនតាមជើងទឹក និងផ្លូវអាកាស ដើម្បីតាមដាននាវាពិឃាត JS Ikazuchi របស់ជប៉ុនដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ទៅចូលរួមសមយុទ្ធជាមួយអាមេរិក និងហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3vCSnO0AxkgeDrRlMk1WIXqWuSUVhFpKlb6leT_04gw7wlexuXPurbTGFmtpxCPhMBKgIgFZ-5Vnzrrgt6P3pV70tlh2imCmv56ZYX6EJhKYj7hp6F-K0Z-OkAqrKd4fFZ8Gw7zBhmHsgPlohg1eBGzGqATszIgiEQm15m7XSCKPFaHGpozYH-vomeH30/s900/photo_2026-04-21_13-42-52.jpg

លោក Guo បន្តថា កិច្ចសហការផ្នែកកងទ័ពរវាងប្រទេសនិងប្រទេស មិនគួរបំផ្លាញទំនុកចិត្តក្នុងតំបន់ទេ ការធ្វើសមយុទ្ធនេះកំណត់គោលដៅលើប្រទេសមួយទៀត ឬនឹងបំផ្លាញផលប្រយោជន៍ខ្លួនឯង ។ យើងសូមដាស់តឿនទៅកាន់ប្រទេសចូលរួមសមយុទ្ធថា ការសហការផ្នែកសន្តិសុខរបស់ពួកគេនឹងឈានទៅខាតបង់ផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh83kBZ4V0qg37-j_4NRjXNkOfhfGuSoWkX2pM6bxlWSiNlRzEkura4naJQjdA7Fm_Oo9cYRX9TG_kEi4rIAOWnKi5KlYpHRq-Lc9_O7eYXpM5ykTo2b562b-EDfpNJ_7Q9rjZzwbxDawY8C__WrKAj464vPkZku5BFRgLktVOIDLnZ6ZUaT8RngJq4WzGH/s750/photo_2026-04-21_13-42-50.jpg

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធប្រចាំឆ្នាំរវាងកងទ័ពអាមេរិក ហ្វីលីពីន និងជប៉ុន ចាប់ផ្តើមឡើងកាលពីថ្ងៃទី២០ ខែមេសា ដោយមានការហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិតនៅភាគខាងជើងប្រទេសហ្វីលីពីនជាប់ច្រកសមុទ្រតៃវ៉ាន់ និងខេត្តជាប់ឆ្នេរសមុទ្រចិនខាងត្បូង ដែលជាតំបន់ជម្លោះរវាងហ្វីលីពីន និងចិន ប្រឈមមុខគ្នាជាច្រើនលើក ។ តាមការអះអាងរបស់អ្នកនាំពាក្យការធ្វើសមយុទ្ធអាមេរិក វាជាឱកាសបង្ហាញពីសម្ព័ន្ធមិត្តដ៏រឹងមាំ ព្រមទាំងជាការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកឱ្យមានលក្ខណៈសេរី និងបើកចំហ ៕

កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់បាត់ទង់ជាតិថៃដោយមិនពាក់ព័ន្ធនឹងកម្ពុជាឡើយ

0

មន្ត្រីកងទ័ពជាន់ខ្ពស់កម្ពុជាបាននិយាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ថា ហេតុការណ៍បាត់ទង់ជាតិថៃនៅតំបន់រាងអក្សរ U ក្បែរព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចន្ទបុរី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ គឺកើតឡើងដោយសារគ្រោះធម្មជាតិប៉ុណ្ណោះ ពីព្រោះប៉ុន្មានថ្ងៃមុននេះ មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ធ្វើឱ្យរលំផ្ទះសម្បែងពលរដ្ឋកម្ពុជាជាច្រើនខ្នង ។ ភាគីកម្ពុជាបញ្ជាក់បែបនេះ បន្ទាប់ពីកងទ័ពថៃព្រមានចាត់វិធានការប្រឆាំងកម្ពុជា ប្រសិនបើរកឃើញថា កងទ័ពកម្ពុជាចូលដកទង់ជាតិថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif2JAk17qKnpoqzu2bamtM3ucAcO5K21SubadUC1h5oC9Nj3vMFPp71KQ6o5h4nM4EdOSb-kR3CLEfZObpo8y65s4UaOhtiHUDWH8m6LVKQQb77F_w32LXmqOvOltuwXEGbbqBYmzdjOh-wOISEkU5_tYZ-Vjt_kNnPN4YH2s4ir7fYDuAc9ilKTJyC5_3/s1024/photo_2026-04-22_12-42-08.jpg

បើតាមមន្ត្រីកម្ពុជា (មិនបញ្ចេញឈ្មោះ) គឺហេតុការណ៍នេះបានកើតឡើងនៅក្នុងទឹកដីថៃ ហើយមិនជាប់ពាក់ព័ន្ធនឹងកម្ពុជានោះឡើយ ។ ទោះយ៉ាងណា ក្រុមការងារកម្ពុជាកំពុងបន្តប្រមូលព័ត៌មានជាក់ស្តែងពីតំបន់នោះដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ភាគីថៃ ។

កម្ពុជានៅតែប្តេជ្ញាយ៉ាងមោះមុតអនុវត្តតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃនឹងបន្តអនុវត្តយ៉ាងហ្មត់ចត់ និងដោយស្មោះត្រង់នូវបទឈប់បាញ់ដើម្បីរក្សានូវសន្តិភាព និងស្ថិរភាពតាមព្រំដែនប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQUGk8vBk-vxt67k9pR2SFcqoYvbvWQJrJY_rLTLoxQp5IaCOUdbN2fZujP7IgYEXvYrufkb3uTblJELKXGqQmNzGGFiDI5Fi6LxFJ0rvjPIMU7Q1XTQqkQWdlhy9gSTpygCyY6s0ojX-ItfX2Z9OnrO-YUZeVhgzjKAPhz1Li11wpz3eozV2PPnu7Br9W/s1024/photo_2026-04-22_12-42-00.jpg

គួរបញ្ជាក់ថា ពលរដ្ឋថៃមិនសុខចិត្តរឿងបាត់ទង់ជាតិរបស់ខ្លួនពីបង្គោលនៅខេត្តចន្ទបុរីជាប់ព្រំដែនកម្ពុជា និងចោទប្រកាន់កងទ័ពកម្ពុជាដោះទង់ជាតិថៃចេញ បើទោះជាមន្ត្រីកងទ័ពជាន់ខ្ពស់កម្ពុជាបញ្ជាក់យ៉ាងច្បាស់ពុំបានធ្វើក៏ដោយ ខណៈកងទ័ពជើងទឹកថៃចាត់ទុកការដោះទង់ជាតិជាការល្មើសអធិបតេយ្យ និងត្រៀមខ្លួនចាត់វិធានការប្រឆាំងកម្ពុជា ប្រសិនបើមានភស្តុតាង ។ រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិថៃមិនទាន់ជឿតាមការលើកឡើងរបស់មន្ត្រីកងទ័ពជាន់ខ្ពស់កម្ពុជាទេ និងបញ្ជាឱ្យពិនិត្យឡើងវិញ តើទង់ជាតិធ្លាក់ពីបង្គោលដោយសារខ្យល់បក់ខ្លាំងឬយ៉ាងណា ។

កងទ័ពថៃជើងទឹកថៃអះអាងថា ទង់ជាតិបានបាត់ពីបង្គោលនៅខេត្តចន្ទបុរីជាប់ព្រំដែនកម្ពុជាកាលពីថ្ងៃទី១៨ ខែមេសា ហើយពួកគេចោទប្រកាន់ថា កងទ័ពកម្ពុជាបានដោះទង់ជាតិថៃចេញ ។ ពលរដ្ឋថៃចោទសួរទៅកាន់បញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរី និងត្រាត រួមទាំងកងទ័ពជើងទឹកថា ហេតុអ្វីបណ្តោយឱ្យហេតុការណ៍នេះកើតឡើង និងទាមទារឱ្យពិនិត្យឡើងវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី២១ ខែមេសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmaraIxRtKPqmzlYviFk_-11QxIwRL3-FFayDSA_X7OC5u68h9XrrPZZ6EejH79eqDP3vOzv1ZqLKVHWEhoBapSVlkpzWTgIF_tqDksdLHtMwh9pH-lvreCPXaeqlhX_rvdrN3yc6AtFP12j4CSxlKdgmr-Gk5dBXxVy0IUwD5xJygPjohWEbdK0Dav-ua/s1024/photo_2026-04-22_12-42-05.jpg
បើតាមអ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក ប៉ារ៉ាជ រតនៈឆ័យយ៉ាផាន់ គឺទង់ជាតិថៃបានបាត់ពីបង្គោលកាលពីថ្ងៃទី១៨ ខែមេសា នៅភូមិផាកកាត ស្រុងប៉ូងណាមរ៉ន ខេត្តចន្ទបុរី ជាប់ព្រំដែនកម្ពុជា ក្រោយមក កងទ័ពថៃក៏យកទង់ជាតិថ្មីធំជាងមុនមកដាក់ជំនួស ។ ក្រោយបាត់ទង់ជាតិ កងទ័ពថៃបានបង្កើនការយាមល្បាតទាំងយប់ទាំងថ្ងៃតាមផ្លូវជាប់ព្រំដែនយ៉ាងតឹងរ៉ឹង, រាយបន្លាលួស៣ជាន់ក្នុងតំបន់បន្ថែម, បំពាក់កាមេរ៉ាសុវត្ថិភាព និងដាក់ភ្លើងបំភ្លឺ ។

ទោះជាមន្ត្រីកងទ័ពជាន់ខ្ពស់កម្ពុជាបដិសេធមិនពាក់ព័ន្ធនឹងហេតុការណ៍ដោះទង់ជាតិថៃពីបង្គោល ប៉ុន្តែកងទ័ពជើងទឹកខេត្តចន្ទបុរី នៅតែត្រួតពិនិត្យភស្តុតាង ។ បើតាមអ្នកនាំពាក្យកងទ័ពជើងទឹកថៃ ប្រសិនបើរកឃើញភស្តុតាង ពួកគេចាត់ទុកជាការល្មើសអធិបតេយ្យ ហើយព្រមានចាត់វិធានការភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitmXQTRe-6PU9cLaWLr3r5TE8bms_0kmo5mWmMRxJqEhPiOO6aNr54e7hTfNykMbRau2Q5TIEujfA7CaCEGfv4MXF4dN_uEdtPLE9K8iRSyRg29Oh8KNjcBjnkWxdOLMS-c5wrrYDrtDJpvpo26RDT8qvu4lDxNzhyOpt4RATkP1GLKTMjyEn9O2CnoAaL/s1024/photo_2026-04-22_12-42-06.jpg

ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Adul Boonthamcharoen កាលពីថ្ងៃទី២១ ខែមេសា បានផ្តល់សម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានថា កងទ័ពកម្ពុជាមិនបានដកទង់ជាតិថៃចេញពីបង្គោល និងមិនល្មើសអធិបតេយ្យថៃទេ ពីព្រោះថៃកំពុងតែកាន់កាប់តំបន់នេះ លោកបញ្ជាឱ្យត្រួតពិនិត្យឡើងវិញ ។ លោកថា ៖ «ខ្ញុំមិនជឿការលើកឡើងរបស់កម្ពុជាទេ ប៉ុន្តែថៃត្រូវពិនិត្យមើលថា តើទង់ជាតិបាត់ដោយសារមនុស្ស ឬខ្យល់បក់ខ្លាំង» ៕

ថៃសុំមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ

0

មីយ៉ាន់ម៉ាបានបិទព្រំដែនជាមួយថៃជាឯកតោភាគីអស់រយៈពេលជាច្រើនខែ បើទោះជាថៃព្យាយាមចរចាជាច្រើនលើកសុំឱ្យមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ ដើម្បីជួយស្តារសេដ្ឋកិច្ចថៃកុំឱ្យដាំក្បាលចុះ ប៉ុន្តែមីយ៉ាន់ម៉ានៅតែមិនយល់ព្រម ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow និងក្រុមហ៊ុនឯកជនថៃ បានធ្វើដំណើរទៅចរចាជាមួយលោក Min Aung Hlaing ប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សុំឱ្យមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញជួយស្តារសេដ្ឋកិច្ចថៃ ប៉ុន្តែមិនទាន់ទទួលការឆ្លើយតបពីមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_qEA3d1KHE013T_jlvfQC9RMm5cTFnIr8KRKL90yYIE0nUEgiAv_sKAMuKRtucO4s9Dr8Vx4nR-1L5LaU3kt48ljiu2UF9NS1gRXhhIPqq43e-VdYBWBrR_Mfn8ijBosAjt9C9m4z-Pdd5RnVvgrJOI_sICAUkGZcaRv5xrW16e2-9Zb4SKOyjVESiz0D/s1280/photo_2026-04-23_07-39-40%20(2).jpg

នៅថ្ងៃទី២២ ខែមេសា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak បានផ្តល់សម្ភាសន៍ពីទីក្រុងណៃពិដា ប្រទេសមីយ៉ាន់ម៉ា ថា លោកបានចរចាម្តងទៀតសុំឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបើកព្រំដែនធ្វើពាណិជ្ជកម្មជាមួយថៃឡើងវិញ និងបញ្ឈប់ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ។ ការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាលើកនេះ គឺមានគោលបំណង៣ចំណុច រួមមាន ៖ ១-បង្ហាញក្តីរីករាយដែលមីយ៉ាន់ម៉ាបង្កើតរដ្ឋាភិបាលថ្មី ២-លោក Min Aung Hlaing ត្រូវបានជ្រើសតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា និង៣-ការផ្លាស់ប្តូរដ៏សំខាន់ឈានទៅរកសន្តិភាព និងការផ្សះផ្សាជាតិ ។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានសុំឱ្យមីយ៉ាន់ម៉ាជួយសហការសន្តិសុខព្រំដែន, ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបង្ក្រាបការជួញដូរគ្រឿងញៀនរវាងប្រទេសទាំងពីរ ព្រមទាំងឱ្យមីយ៉ាន់ម៉ាជួយថៃកាត់បន្ថយការបំពុលលើអាកាស និងទឹក ។ គោលបំណងសំខាន់បំផុតក្នុងការធ្វើដំណើរទៅមីយ៉ាន់ម៉ាលើកនេះ គឺចរចាឱ្យមីយ៉ាន់ម៉ាបើកព្រំដែនជាមួយថៃឡើងវិញដើម្បីធ្វើពាណិជ្ជកម្ម ពីព្រោះសំខាន់ណាស់សម្រាប់ជួយស្តារសេដ្ចកិច្ចថៃកុំឱ្យធ្លាក់ចុះ ខណៈកន្លងមក ពាណិជ្ជកម្មនៅព្រំដែនស្មើរហូតដល់៨០% នៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdiJ67nUewwuE9mOLVJTb6W97O6JwvJk6-65NKBQr24b-ANvdU4Y7qzAFJ497f_ha7enrWVk_vqti3iKFXZfq_0-Jz4xPC9bkR5clVAotxD28ebsnVDXD9enGNMWOM1xyZnHZBUJ3VttzXqioZGpMSg3CicQJpBvlwOp6JILgZvppc-T6wic0Y2EjRcoX7/s1280/photo_2026-04-23_07-39-40.jpg

លោក Sihasak បន្តថា ថៃចង់បំពេញតួនាទីក្នុងនាមជាប្រទេសសមាជិកអាស៊ានដើម្បីសន្តិភាព និងការផ្សះផ្សានៅមីយ៉ាន់ម៉ា ហើយថៃរីករាយដែលរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ាប្រកាសលើកលែងទោសអ្នកនយោបាយ ជាពិសេស ការលើកលែងទោសអតីតប្រធានាធិបតីមីយ៉ាន់ម៉ា ។ លោកក៏បានពិភាក្សាពីការកាត់បន្ថយភាពតានតឹងនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ ដោយគាំទ្រឱ្យអាស៊ាន និងអង្គការអន្តរជាតិជួយដល់ពលរដ្ឋមីយ៉ាន់ម៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTxel2kutapnq4N_96askewzU_IIP-Gb7OTVKdVHgogc2S733RZK2mK3iHeOs8YdQOYTldJrKADLo3IfP0dZhUDRvj5pVXN_98PQOiGWFDjxQ2YAbM9qC_T4OECv_7Y22xQl52c3hQhzL8D7hgDq2QMwLQ1wrfh_Dv6hqj8QRhXi97nTcnu5UsnDQVjdZW/s1280/photo_2026-04-23_07-39-41.jpg
លើសពីនេះ លោកសុំឱ្យមីយ៉ាន់ម៉ាកាត់បន្ថយ ឬបញ្ឈប់ការប្រយុទ្ធគ្នានៅព្រំដែន ពីព្រោះបណ្តាលឱ្យគ្រាប់បែកធ្លាក់ចូលទឹកដីថៃជាបន្តបន្ទាប់ ។ កន្លងមក មន្ត្រីកងទ័ពជាន់ខ្ពស់ថៃបានធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដើម្បីចូលរួមប្រជុំជាមួយកងទ័ពមីយ៉ាន់ម៉ាពិភាក្សាពីរឿងសន្តិសុខព្រំដែន ហើយថ្ងៃខាងមុខ ថៃនឹងធ្វើឱ្យជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកងទ័ពប្រទេសទាំងពីរជជែកពីបញ្ហានេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAc0_AMNfln37ryZ71n2YxUeD2ujdabUu5BTr7XtZCzTexmkTnhD1uA5-e-HdLJ__GqYzBR3CIT8x9-5aJLrt3JrKrd3Uva8D6zhL84Hu11u28ytt2Xho21RCh64GVJGo387_HRb_smkAsJNvwI7xG5qndlHMV03jrTG6coabDryJ280PPxv0eaeWR1STF/s1280/photo_2026-04-23_07-42-06.jpg
ក្រៅពីសុំឱ្យមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ លោកក៏បានសុំឱ្យមីយ៉ាន់ម៉ាជួយកាត់បន្ថយធូលីកខ្វក់ PM 2.5 នៅប្រទេសថៃផងដែរ ដោយលោកថា មីយ៉ាន់ម៉ា និងឡាវ គួរតែជួយសហការកាត់បន្ថយធូលីកខ្វក់នៅប្រទេសថៃ ពីព្រោះជាបញ្ហាត្រូវដោះស្រាយបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyhtz4_QUtiUR9tuK2fje1674A6-_rIK3hsQPn_hqjAIjkq__IesNiOqEEZVam088Nw1xOsHn3tlAPJbXVWCEgiFQvlzFSxFemA1mh9KMcsQr1Zs3SA92Owots6aTCOguYTgfKALzYObsuAfHyh_PbBkVpd8AkTKHLMkJtjs4WDweWXIwXgwmiGmT6qff-/s900/photo_2026-04-22_15-52-07.jpg
គួរបញ្ជាក់ថា លោក Sihasak និងក្រុមហ៊ុនឯកជនថៃបានធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីចរចាជាមួយលោក Min Aung Hlaing ប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា សុំឱ្យបើកព្រំដែនដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ការវិនិយោគ បន្ទាប់ពីមីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគីបណ្តាលឱ្យរាំងស្ទះដល់ការនាំចេញទំនិញថៃ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទាន់ឆ្លើយតបរឿងបើកព្រំដែននៅឡើយទេ ៕

អង្គការយូណេស្កូ ផ្តល់ជំនួយ៦ម៉ឺនដុល្លារ ជួសជុលប្រាសាទព្រះវិហារ ខណៈកម្ពុជាត្រូវការយ៉ាងតិច៧០លានដុល្លារ

0

អង្គការយូណេស្កូបានរៃអង្គាសប្រាក់ចំនួន ៦០០០០ដុល្លារ ពីមូលនិធិសង្គ្រោះបន្ទាន់បេតិកភណ្ឌរបស់ខ្លួន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារប្រាសាទព្រះវិហារឡើងវិញ។

យោងតាម អង្គការយូណេស្កូ បានថ្លែងថា៖”គោលបំណងនៃបេសកកម្មប្រឹក្សាបច្ចេកទេសគឺដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្តល់ការណែនាំបច្ចេកទេស ដើម្បីគាំទ្រដល់ការអភិរក្សរយៈពេលវែង ស្របតាមគោលបំណងនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក”។

បើតាអគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា ប្រាសាទព្រះវិហាររបស់កម្ពុជាបានរងការខូចខាតប្រមាណ ៨០% ដោយសារយោធាថៃ។

ការស្តារឡើងវិញអាចចំណាយពេលពី ២០ ទៅ ៣០ឆ្នាំ ហើយត្រូវការថវិកាលើសពី ៧០លានដុល្លារ នៅដំណាក់កាលទី១ប៉ុណ្ណោះ។

មន្ត្រីស៊ីម៉ាក់បានរកឃើញគ្រាប់បែកគ្រប់ប្រភេទចំនួនជាង ១ ៣០០គ្រាប់ ដែលបន្សល់ទុកដោយការបាញ់ស្រោចរបស់យោធាថៃមកលើប្រាសាទព្រះវិហារ៕

 

ឃុន វ៉ាន់លីង ទទួលយកមតិរិះគ.ន់ពីមហាជននិងខិតខំហ្វឹកហាត់សំឡេងបន្ថែមទៀត

0

បន្ទាប់ពីចេញផ្សាយបទចម្រៀងក្នុងនាមជាអ្នកចម្រៀងម្នាក់ ឃុន វ៉ាន់លីង ត្រូវរងនូវមតិវែកញែកជាច្រើនដោយសារសំឡេងរបស់នាងពុំទាន់ត្រូវចិត្តទស្សនិកជនឡើយ។ មិនបានបង្ហាញការខឹងសម្បារ វ៉ាន់លីង បានផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីផតខាស់មួយដោយនាងទទួលយកមតិរិះគន់ទាំងនោះហើយនឹងកែលម្អព្រមទាំងព្យាយាមហ្វឹកហាត់សំឡេងរបស់នាងបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9fWISDH5b9ZvbPTEruwB7Tzv5qV2jdRdk5IQMRjJZOFTZMWQi7msmnHzkd3Q2j0tOcuq9RDW47ubg8kBfe_B8rachBa6sXCknfvc68V3YfTRX7Hxf14eNbydTB5nWdJ95PMNmM_A8lbSE_pIXwBsvTauCqPwn7_ZEmKFewE4_aeP_rLVlC2zhAsftpIL8/s2048/image_2026-04-22_14-05-22%20(2).png
ឃុន វ៉ាន់លីង និងអ្នកគ្រប់គ្រងបានចូលរួមកម្មវិធីផតខាស់របស់ ខេ ដោយបានឆ្លើយតបទៅនឹងមតិរិះគន់សំឡេងរបស់នាងកន្លងមក។ វ៉ាន់លីង បានលើកឡើងថា អ្វីដែលនាងធ្វើកន្លងមកគឺថ្មីគ្រប់យ៉ាងទាំងអស់ ហើយនៅពេលធ្វើគម្រោងនេះឡើងបានដឹងថាមិនមែនជារឿងងាយស្រួលនោះទេ។ អ្នកចម្រៀងថ្មីថ្មោងរូបនេះបន្ថែមថា ការផលិត MV គឺត្រូវប្រឈមនឹងបញ្ហាច្រើន ដោយទទួលស្គាល់ថានាងមិនទាន់ល្អខាងផ្នែក Vocal នោះទេ ចំណែកឯមតិរិះគន់ដើម្បីស្ថាបនាគឺនាងយកមកទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHjrdepyJH0_sIeio2JEp9Oy1iYf3ONn_7MJjfCqhmy55bEoOr_NDmFxqtYgw5N7QU61dCBO2N3XUYtccaK15Wt4D-CbtkXu8yxfgvHDEw1sIrXbEB1gOLZMCbvJXEeqFb8RtPYeu_idg32DUYJ7X8MJhwbS-_xb8F87eXgoisKa2m2WZMZoHt5kCKjdAr/s2048/image_2026-04-22_14-05-19.png

ជាមួយនឹងការទទួលស្គាល់ថាសំឡេងខ្លួនឯងនៅមានកម្រិត ឃុន វ៉ាន់លីង ក៏បានបង្ហាញថារូបនាងនឹងព្យាយាមប្រឹងប្រែងបន្តទៀតដែលជាមហិច្ឆតាធ្លាប់បានគ្រងទុកមកហើយ។ ទោះបីជានាងមានចំណុចមិនល្អត្រង់ចំណុចនេះក្តីប៉ុន្តែនាងក៏មិនបង្អាក់ខ្លួនឯងដូចគ្នាដោយមិនបណ្តោយឱ្យបាត់បង់ឱកាស មានអាយុច្រើនធ្វើអ្វីលែងបានក្លាយទៅជារឿងដែលធ្វើឱ្យសោកស្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqgyMXxks2V7quTNxaWG-lBvsNz_UsORGkhKXzQvg2GvgOa0xLgAu7JuB7StmkxqE65uBILVEgKkQjuimyCwHgeWa-l9hhqTcHb-NGeWt5OJ91N2LafkTkACkCr1x4dv83ZBKwEbhO8mS91kqKJE5z0j1WkQQLhtkjD3mbfzqUITUhGjKwhwYi1TT-o50/s2048/image_2026-04-22_14-05-22.png

ស្រីស្អាត ឃុន វ៉ាន់លីង គឺជាអ្នកបង្កើតមាតិកានិងជាអ្នករស់នៅខេត្តសៀមរាបបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីក្លាហានបោះជំហានចូលវិថីសិល្បៈផ្នែកចម្រៀងដោយបានចេញ MV លើកដំបូងមានចំណងជើងថា « Starlight» ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5wuVpmtR1P6tAQj1Tw5tqB7RxoOvIzB0FBkFrKdTa0CeCOOI2pa0awIEiaL9v_zqlyV7JFFPZA7MLUqDGynUtJhADsIzTUV91VmA8SwOE7pc-ib_yue0qZYnKLF6v9B0fbOlYfnDovGR3bG5LeXzX5_QuEmTbG6MuyGA0MU8_U_BktkccS7jLwZIMC-Wo/s2048/image_2026-04-22_14-05-18.png

អ្នកទស្សនាបានបញ្ចេញមតិស្រដៀងៗគ្នាថា ការថតគឺល្អ MV ក៏ល្អ ការរាំក៏ល្អប្រសើរ ប៉ុន្តែទាក់ទងនឹងសំឡេងរបស់ ឃុន វ៉ាន់លីង គឺតឹងនិងត្បៀតបន្តិចដែលធ្វើឱ្យអ្នកស្តាប់ពិបាកស្តាប់។ អ្នកមួយចំនួនបានបង្ហាញថាពួកគេមិនមែនជា Hater នោះទេប៉ុន្តែសំឡេង ឃុន វ៉ាន់លីង គឺពិតជានៅមានកម្រិតនិងចង់ឱ្យរូបនាងអភិវឌ្ឍន៍ជាងនេះទៅទៀតឬអាចជ្រើសរើសនិពន្ធបទណាដែលស័ក្តិសមសម្រាប់សំឡេងរបស់នាង៕

មានការសង្ស័.យថា Jisoo បានកុហកជុំវិញរឿងអាស្រូវបងប្រុស

0

Jisoo សមាជិក BLACLPINK ត្រូវបានអូសទាញចូលទៅក្នុងរឿងអាស្រូវបៀ.តបៀ.នផ្លូវភេទរបស់ Kim Jung Hoon ដែលត្រូវជាបងប្រុសបង្កើតរបស់នាងខណៈសាធារណជនកូរ៉េបញ្ចេញមតិប្រតិកម្មយ៉ាងខ្លាំង។ យ៉ាងណាមិញ Jisoo បានឱ្យតំណាងផ្នែកច្បាប់របស់ខ្លួនចេញមកបញ្ជាក់និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រសិនជានៅតែបង្ខូចកេរ្តិ៍ឈ្មោះរបស់នាង។ ទន្ទឹមនឹងចេញសេចក្តីថ្លែងការណ៍របស់ Jisoo អ្នកនិយមលេងអ៊ីនធឺណិតបានកត់សម្គាល់អ្វីដែលតារាចម្រៀងរូបនេះនិយាយប្រាសចាកពីការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi72X010XG62hAqaDeWm8t4J0G7URB9ajnmxG5Oa8eK6O8N40OilbJzbUDfqlfVgb0HPYvP0JpRSroErI9oFbZnTEg0znMbk8m-9PelX0vBP5psCNVqUv0PfibeYwhTyaJuNjwZ3iQY-n_tjoFK5V_CzbYBpuvgDbSovM84CBI8eBRRVv6s4Fsb-AtpYNs2/s650/image_2026-04-22_11-07-48%20(3).png

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបងប្រុសរបស់ Jisoo បានក្លាយជាគោលដៅនៃការរិះគន់ជាបន្តបន្ទាប់ពីអ្នកលេងអ៊ីនធឺណិត។ Kim Jung Hoon ត្រូវបានប៉ូលិសចាប់ខ្លួនពីបទយាយីអ្នកផ្សាយផ្ទាល់ស្រីម្នាក់។ លើសពីនេះភរិយារបស់ Kim Jung Hoon បានបង្ហោះលិខិតពាក្យបណ្តឹង និងភស្តុតាងដែលបង្ហាញថាស្វាមីរូបនេះរំលោភបំពាននាងយ៉ាងឃោរឃៅ។ ចាប់តាំងពីឆ្នាំ២០២៥ បងប្រុសរបស់ Jisoo ត្រូវបានចោទប្រកាន់ដោយអនាមិកពីបទថតវីដេអូដោយសម្ងាត់ ប៉ុន្តែករណីនេះបានរសាត់បាត់បន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS-6Yl_hABkAI3YoLJ1W3-Rtxj0aLWOGQn0t9knrSE0Pif0JBy814cV0cs67NdrH8fbptOW8CXGvD4njZiwpQNQY35rvmJ87hZ_BBJ3eWo8QLDhXNsy-ztuuURHuRvJM4tUCdokR-yQINg6nEu6aaNpzTHugFsv0SqxwUBtH8UFsXEsJwcBQ-cnujgavzY/s1280/image_2026-04-22_11-10-29%20(2).png

ពីមុន Kim Jung Hoon ត្រូវបានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថាមានទំនាក់ទំនងជាមួយក្រុមហ៊ុនរបស់ Jisoo។ ជាពិសេស ប្រភពព័ត៌មានបានបញ្ជាក់ថា តារាចម្រៀងរូបនេះបានសហការបង្កើតក្រុមហ៊ុនគ្រប់គ្រងបច្ចុប្បន្នរបស់នាងគឺ Blissoo ជាមួយបងប្រុសរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ នៅល្ងាចថ្ងៃទី ២០ខែមេសា នាងបានបដិសេធដោយមិននឹកស្មានដល់ថាបងប្រុសរបស់នាងមិនមានជាប់ពាក់ព័ន្ធជាមួយ Blissoo ដូចដែលបានរាយការណ៍ពីមុន។ លើសពីនេះ ភាគីរបស់តារាចម្រៀងរូបនេះបានបញ្ជាក់ថា នាងមានភាពឯករាជ្យតាំងពីក្មេង ហើយមិនដឹងអំពីជីវិតផ្ទាល់ខ្លួនរបស់បងប្រុសរបស់នាងទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhexGM55FiPxSai0ASAFzz0nlAX5eyb6INyFYbJGAzkKLerRIrf0pe82C0YyS_msPvCez1cyQXOhWXOwAuJkOE2zM2jTsO0bfKjUfNXgQ2ghJSOcqA64JcwIaNBcZLqYy9CtC0KlRKBrBaCCdUXMw8kyI-WxGwGkn4vieCb7sB9Z8E9OELysk2foaeZdYha/s1280/image_2026-04-22_11-10-29%20(3).png
យ៉ាងណាក៏ដោយ នៅថ្ងៃទី ២១ ខែមីនា សារព័ត៌មាន BNT បានរាយការណ៍ថា ឈ្មោះបងប្រុសរបស់ Jisoo ពីមុនត្រូវបានចុះបញ្ជីជា «តំណាង» នៅក្នុងឈុតឆាកនៃខ្សែភាពយន្តជាច្រើនដែលសម្តែងដោយតារារូបនេះ ដូចជារឿង Boyfriend on Demand និង Newtopia។ ចាប់ពីពេលនេះតទៅ អ្នកទស្សនាជាច្រើនជឿថា Jisoo បានកុហកដើម្បីជៀសវាងការជាប់ពាក់ព័ន្ធនៅក្នុងរឿងអាស្រូវរំលោភផ្លូវភេទរបស់បងប្រុសរបស់នាង។ នៅថ្ងៃទី ២១ ខែមេសានេះដែរ រូបថតជាច្រើនសន្លឹករបស់បងប្រុសរបស់ Jisoo ដែលបានបង្ហាញខ្លួនជាមួយ Lisa នៅក្នុងការប្រគំតន្ត្រី BLACKPINK កាលពីអតីតកាលត្រូវបានគេប្រទះឃើញភ្លាមៗ ដែលធ្វើឱ្យមានការសង្ស័យជាសាធារណៈកាន់តែខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj15YBogmc7Y29n9FVKeqBBUJVs2WjW0xDoCjhpqKceZDmepTjsOYbLeL3T1EoZEvCoyp-RLqxsNiAQfOxirj5RC8031y1m_vgnLpeQDOOtjtJvbsCpEzrpP55o-H5FZx2ofXIPOE5GxJx2YkqJbkGJiFY_jAYVFawXlhfhLYwpFAp6LBH7qNb48cowtTf4/s650/image_2026-04-22_11-07-48.png

ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងកាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីគេហទំព័រ Koreaboo បានរាយការណ៍ថា បងប្រុសរបស់តារា K-pop ដ៏ពេញនិយមម្នាក់ត្រូវបានចាប់ខ្លួនពីបទយាយីផ្លូវភេទលើអ្នកផ្សាយផ្ទាល់ស្រីម្នាក់។ របាយការណ៍ដំបូងគឺមិនបញ្ចេញឈ្មោះទេ ដោយមិនបញ្ចេញឈ្មោះជនជាប់ចោទ។ ទោះជាយ៉ាងណាក៏ដោយ គេហទំព័រព័ត៌មានកូរ៉េមួយក្រោយមកបានប្រើរូបថតរបស់បងប្រុសរបស់ Jisoo ដើម្បីបង្ហាញពីហេតុការណ៍នេះ ដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈជនមកលើគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTmRN52IduR94iVygPJQUB4DTLaUZvKJOO6GiM80XtWOpKRSUI-Nh2VOxmMa7PC_0xgmXaHGAmt3gmGLwOy7CMUZ5WxjqAakefxCTSDt43lWQevVMOWW_a3MxhZsZfZIvI9B_ORtuC-G5HhmA0OF4WzY-Ggllkt1Fmxim_Ghfo9dUc8wxNOwuvO2ZdDH7z/s1203/image_2026-04-22_11-07-49.png

ខណៈពេលដែលសំណុំរឿងរំលោភបំពានផ្លូវភេទនៅតែបន្ត ការបង្ហោះដ៏វែងមួយពីភរិយារបស់ Kim Jung Hoon ស្រាប់តែលេចឡើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម The Qoo។ បងថ្លៃរបស់ Jisoo បានបង្ហោះភស្តុតាងនៃរបួសនៅលើខ្លួនរបស់នាង ហើយបានចោទប្រកាន់ Kim Jung Hoon ពីបទវាយប្រហារនាងយ៉ាងឃោរឃៅ។ គូស្នេហ៍នេះបានរៀបការនៅឆ្នាំ ២០១៩ ហើយបានស្វាគមន៍កូនស្រីដំបូងរបស់ពួកគេនៅឆ្នាំ ២០២០។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនបានរស់នៅជាមួយគ្នាយូរទេ នៅពេលដែលបងប្រុសរបស់ Jisoo ចាប់ផ្តើមវាយដំ និងជេរប្រមាថប្រពន្ធរបស់ខ្លួនយ៉ាងខ្លាំង។ អំពើហិង្សានីមួយៗមានរយៈពេលរាប់ម៉ោង។ បន្ទាប់ពីវាយនាង Kim Jung Hoon បានបង្ខំប្រពន្ធរបស់លោកឱ្យរួមភេទជាមួយខ្លួន និងថតវីដេអូស្និទ្ធស្នាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS5zjneZ3_PP2urL0oFR57ESRAvumH6DI7dDwSHxURAv5IHJLTcly2B6r-CuypD7Crd3S504DoFyH7YAbprt5my1juz89ZXsJd46AW7h36B18OUR5ZL97I1_B7DmIG-tHCEAezx5NnzYNCQRrkMvY06ZC9l3jbRR2vueEeNaftjcS1RqCGw43gO1_yxNm6/s1280/image_2026-04-22_11-10-29.png

បងថ្លៃស្រីរបស់ Jisoo ក៏បានចោទប្រកាន់ Kim Jung Hoon ថាបានបង្ខំនាងឱ្យលុតជង្គង់ ហើយសូមទោសម្តងហើយម្តងទៀតដោយដៃក្តាប់។ ប្រសិនបើនាងមិនឆ្លើយតបក្នុងរយៈពេលប៉ុន្មានវិនាទីទេ នាងនឹងត្រូវទទួលរងការធ្វើទារុណកម្ម។ ទង្វើទាំងនេះរួមមានការទាញសក់របស់នាង និងវាយក្បាលរបស់នាងទៅនឹងជញ្ជាំង និងកម្រាលឥដ្ឋ។ នៅពេលដែល Kim Jung Hoon បានរកឃើញថាប្រពន្ធរបស់ខ្លួនបានថតភស្តុតាង លោកបានលុបវាចេញភ្លាមៗ ហើយគំរាមវាយនាងកាន់តែខ្លាំង ប្រសិនបើនាងនិយាយអំពីការលែងលះ ឬរាយការណ៍រឿងនេះទៅប៉ូលិស។ Kim Jung Hoon បានគំរាមចោទប្រកាន់ប្រពន្ធរបស់ខ្លួនដោយមិនពិតថានឹងចាប់នាងដាក់គុក ដោយអួតថាខ្លួនមានមេធាវី និងលុយ ដូច្នេះរូបគេមិនខ្លាចសកម្មភាពផ្លូវច្បាប់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA-YVNQcDIHndHwQwGG-nb4hzf1SpwBqr_p-QNACg7Hl8Pbp_8JJXSuf8jFpk1WQcH0m3PlTW9cJ2Im0pN3BILvMbtSobJ992ar11O9K3s9eYe0fZ8U4EhyUKM0xsRF6qQVaKZAGCu3nCTTslUOnZEgL4EHc0PKk7PckDxIhDIITbLHQvx_wHa5NWmsmwN/s2048/image_2026-04-21_09-25-07%20(3).png

បុរសម្នាក់នេះក៏កំពុងគ្រប់គ្រងប្រពន្ធរបស់ខ្លួនហួសហេតុពេកដែរ។ Kim Jung Hoon ឆែកទូរស័ព្ទប្រពន្ធរបស់គេគ្រប់ពេល គ្រប់គ្រងគណនីរបស់នាងទាំងអស់ ហាមឃាត់នាងមិនឱ្យផ្ញើសារទៅកាន់មនុស្សភេទផ្ទុយច្រើនពេក និងមិនអនុញ្ញាតឱ្យនាងរៀនទេ ប្រសិនបើគ្រូជាបុរស។ បងប្រុសរបស់ Jisoo គ្រប់គ្រងសូម្បីតែសម្លៀកបំពាក់ និងគ្រឿងសម្អាងរបស់នាង ដែលបង្ខំឱ្យនាងបោះចោលរបស់របរផ្ទាល់ខ្លួនដូចជាសម្លៀកបំពាក់ និងគ្រឿងសម្អាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggVqpgN6jD_j69ElSeAC261hHzSYFnUb-A_yGOxuKyH757Jfps2Or3TvlrXLcFMWPgaK_LoIayZD5Tbex5bXB1rOpAdesnlDjqNNgefcaVa1eH7L_KYDvfNE4B_z5z-wcVGyJ1bUQx8snAH-dMjHPQ-uzKtO0-yJRmaiheX5fnqPbXTKF4zXFEtKXQTgl7/s981/image_2026-04-21_09-25-05.png

រឿងរ៉ាវនេះដ្បិតថាមិនជាប់ទាក់ទងនឹង Jisoo ប៉ុន្តែតារាចម្រៀងរូបនេះត្រូវគេអូសចូលទៅក្នុងហេតុការណ៍នេះដោយសារតែជាសមាជិកគ្រួសារតែមួយធ្វើឱ្យកេរ្តិ៍ឈ្មោះ និងមុខមាត់របស់នាងរងផលប៉ះពាល់ទៅជាមួយ៕

កូរ៉េខាងត្បូងនឹងប្រើទាហ៊ាន AI តាមព្រំដែនជំនួសទាហានពិត

0

ស្របពេលបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅមុខ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា នៅក្នុងពេលអនាគតដ៏ខ្លីពួកគេនឹងរៀបចំសម្រាប់ការផ្លាស់ប្តូរយោធាដ៏សំខាន់មួយ ដោយគ្រោងកាត់បន្ថយកងទ័ពជួរមុខរហូតដល់ ៧៥% និងជំនួសមុខតំណែងជាច្រើនវិញដោយប្រព័ន្ធឃ្លាំមើលដែលដំណើរការដោយ AI។ តើ AI ជាអាចជំនួសទាហានមនុស្សពិតបានដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKb-wfGkrlGZoQG1U667dgDuRvGE57NFFK0VbumWn3_zJj7FxemPmRqNZ_Mm0JNy_GMBBXQI2-j0a8U-VBI7RO8vDWtMsGW5Zf7NT8gaZLKpyNlQPk5EmCTzKees32t-9yfwEemJTtHy_Vr-tUR9xpYemQ-s4iMSRv9lljxcXfXFyd-7CmByPOjOQatQle/s1280/photo_2026-04-22_10-57-56%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea JoongAng Daily កាលពីថ្ងៃចន្ទនេះបានឲ្យដឹងថា កងទ័ពជួរមុខរបស់កូរ៉េខាងត្បូងនៅតាមបណ្ដោយព្រំដែនអាចនឹងត្រូវកាត់បន្ថយជិត ៧៥% ក្នុងរយៈពេលមួយឬពីរទសវត្សរ៍ខាងមុខ ដែលជាចលនាមួយមិនអាចជៀសរួចមួយ បន្ទាប់ពីរដ្ឋាភិបាលបានពិចារណាលើចំនួនបុគ្គលិកយោធាថាកំពុងមានការធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy0XSSn00V_twF7xRmEINM_d217VKFRZ6wT85u4SujhyphenhyphenjIZ5KXYR9VBDP__5jbuIG-RoIcHlpQcqxMoLagNnIej_34ZMD57Lc7v9_3vdJAeOUk2k-XOQRfrhvh3BTq1NAU4-CbKxl5mT4j4TN0fGV18L-VNE_YRdAcD2rzeDVD4kKzMbcWLO-3l-pfnjY0/s762/photo_2026-04-22_10-57-58%20(3).jpg
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back និយាយថា បច្ចុប្បន្នក្រសួងការពារជាតិ មានគម្រោងកាត់បន្ថយចំនួនកងទ័ពដែលឈរជើងនៅតាមប៉ុស្តិ៍យោធាទូទៅនៅជិតតំបន់ដែលមានកំពែងរឹងមាំពីចំនួន ២២.០០០ នាក់បច្ចុប្បន្នមកត្រឹម ៦.០០០ នាក់នៅឆ្នាំ ២០៤០ ដោយជំនួសពួកគេវិញដោយប្រព័ន្ធ AI។ តាមរបាយការណ៍នេះ ក្រសួងកំពុងសិក្សាអំពីរចនាសម្ព័ន្ធកម្លាំងនាពេលអនាគត ដែលនឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើឧបករណ៍ចាប់សញ្ញាឆ្លាតវៃ យន្តហោះគ្មានមនុស្សបើក កាមេរ៉ាស្វ័យប្រវត្តិ មនុស្សយន្តយាមកាម និង AI ចាប់សញ្ញាការគំរាមកំហែង តាមបណ្តោយព្រំដែនដែលមានកំពែងរឹងមាំជាមួយកូរ៉េខាងជើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixsAph14gOwKsFySBnBvyGRETcaufHO2htaomJJE9UEKZEp-oXJ_bJhOHbnQfzZiR0O6BbIlTFAdbMH_qLfy-2e-SSvWSbg8oK74vmb6EIPSh-i5qKd1XTrLD0l-S1SOlvufS_xwxUxQQ8l0yh1P13UCFfGhUImIm-CM1LDD1FfMftlfIZiw8t8um8H2Db/s1280/photo_2026-04-22_10-57-57.jpg
ទោះជាយ៉ាងណាក៏ដោយ ការប្រកាសនេះបានបង្កឱ្យមានការរិះគន់ពីសមាជិកសភានៃគណបក្សអំណាចប្រជាជន (PPP) ដែលជាគណបក្សប្រឆាំងដ៏សំខាន់ ដែលអះអាងថាផែនការនេះនឹងមិនត្រឹមតែធ្វើឱ្យសមត្ថភាពយោធារបស់កូរ៉េខាងត្បូងចុះខ្សោយប៉ុណ្ណោះទេ ថែមទាំងបង្កើនការព្រួយបារម្ភរបស់សាធារណជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Uf_HACNST_6tL2B4PXSD11IXuNa8M5WNAaeLEK84tV4U-ksUKX6tYcB1-xnrMdjCJi2iUz3DaOfOhycQXhwW8rorVp8xv1SiOWLu_fPmRcGMxtRlPRnxDIXtI3wUlamEb8eyb7c5_dE66IIuJpk8nmqnBqnXqeOwyiCSMnPblXGO2ys9UW__IKTzf7hW/s1280/photo_2026-04-22_10-57-58%20(2).jpg

គួរជម្រាបថា ផែនការរយៈពេលវែងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងដូចខាងលើនេះ បានកើតឡើងនៅពេលដែលកូរ៉េខាងជើងបន្តសាកល្បងមីស៊ីល និងបង្កើនសមត្ថភាពយោធារបស់ខ្លួន ហើយកូរ៉េខាងត្បូងប្រឈមមុខនឹងកង្វះខាតបុគ្គលិកយោធាសម្រាប់សមាជិកបំពេញកាតព្វកិច្ចសកម្មដោយសារតែអត្រាកំណើតទាបជាប់លាប់របស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBSEwzQ0Fm0yMs3PwOvzokYOKTrqqTHf98sJRcKDNeT73qlDO8hkxS2kjSe7ieo7BCJiD6J_PUbfdn9Nbdu8Bz6np4rYGypY_WKktMExgn64EeRywq7KIvO2TxxMtOsW8jShxRXkSsoWeVtnk_NimbZGn468M9z27M_jkqRN_oo6xI542pY93Ex8sLmmX4/s1280/photo_2026-04-22_10-57-56.jpg

គិតត្រឹមឆ្នាំមុន យោធាសកម្មរបស់កូរ៉េខាងត្បូងមានប្រហែល 450,000 នាក់ តិចជាងចំនួនអប្បបរមា ដែលត្រូវការចាំបាច់សម្រាប់ការចល័តទ័ពក្នុងសម័យសង្គ្រាមចំនួន 500,000 នាក់ ។ កត្តានេះបង្ករឡើងដោយសារ តែបុរសដែលមានអាយុអាចចូលបម្រើកងទ័ពមានចំនួនកាន់តែតិចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យវាពិបាកក្នុងការរក្សាចំនួនកងទ័ព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn8JiJ-DclOoGm5GFSRXHnwO9roqlpZkogLtDjXgJN0q5l2YLZnnNBq-vepKu9MCQ1HzerPHLQPqe9qpgseqQcgOsQgiLNn0kPVgTKKQEQA2NT3YvTZyW_Nx3_1P-fmLX7IusfWWh7UFt4STBN3ytmNvmeLpD9A5NwB_lU03P53zg-ie-qP5HJZCVNGF_K/s1280/photo_2026-04-22_10-57-56%20(3).jpg

បើទោះបីជាមានអ្នករិះគន់ថា បច្ចេកវិទ្យាមិនអាចជំនួសកម្លាំងមនុស្សពិតបានពេញលេញក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូង នៅតែជឿជាក់ថា ឆ្មាំព្រំដែននាពេលអនាគតអាចមានសណ្ឋានជាម៉ាស៊ីនច្រើនជាងមនុស្ស៕

មេដឹកនាំថៃបារម្ភពីស្ថានការណ៍អសន្តិសុខកាន់តែខ្លាំងនៅព្រំដែនជាប់មីយ៉ាន់ម៉ា

0

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ប្រាប់ថា ពិតជាបារម្ភពីស្ថានការណ៍អសន្តិសុខកាន់តែខ្លាំងនៅព្រំដែនជាប់មីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ពអាកាសមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែ.កលើមន្ទីរពេទ្យរបស់កងទ័ពសម្ព័ន្ធជាតិការ៉ែន (KNU) បណ្តាលឱ្យគ្រាប់បែ.ក១គ្រាប់ធ្លាក់ចូលទឹកដីខេត្តមេហុងស៊នរបស់ថៃ ហើយលោកបានត្រឹមតែដាស់តឿនទៅកាន់មីយ៉ាន់ម៉ាកុំឱ្យធ្វើបែបនេះ ពីព្រោះថៃរងផលប៉ះពាល់ ។

នាវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២២ ខែមេសា នៅក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្ត្រី Anutin និយាយថា លោកបានរៀបចំកិច្ចប្រជុំណែនាំឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរឹតបន្តឹងនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃ ជាពិសេស តាមដានស្ថានការណ៍ប៉ះទង្គិចគ្នានៅមីយ៉ាន់ម៉ាយ៉ាងដិតដល់ ។ ក្រៅពីនេះ លោកក៏បញ្ជាឱ្យចាត់វិធានការជាច្រើនទៀតដើម្បីគ្រប់គ្រងតំបន់ព្រំដែន ដោយសារបារម្ភពីបញ្ហាកើតឡើងជាច្រើន ។

នាយករដ្ឋមន្ត្រីថៃបានកំណត់វិធានការផ្សេងៗសម្រាប់អនុវត្តនៅព្រំដែនជាប់មីយ៉ាន់ម៉ា ទាំងវិធានការការទូត និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃ ខណៈខាងមីយ៉ាន់ម៉ាបញ្ជាក់ថា គឺជាការប្រយុទ្ធគ្នាក្នុងប្រទេសរបស់ខ្លួន គ្មានចេតនាទម្លាក់គ្រាប់បែកចូលទឹកដីថៃទេ ។ ទោះយ៉ាងណា ថៃមិនព្រមឱ្យមានហេតុការណ៍បែបនេះកើតឡើងទៀត ប្រសិនបើប្រយុទ្ធគ្នា ត្រូវតែប្រយ័ត្នក្នុងទឹកដីមីយ៉ាន់ម៉ា ដើម្បីកុំឱ្យថៃរងផលប៉ះពាល់ ។

ក្រៅពីនេះ ប្រទេសថៃមានបញ្ហាអសន្តិសុខនៅព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ាឡេស៊ីផងដែរ ដោយសារក្រុមផ្តាច់ទឹកដីបានធ្វើសកម្មភាពមិនឈប់ឈរបណ្តាលឱ្យកងទ័ពថៃរងរបួស និងស្លាប់ជាបន្តបន្ទាប់ ។ លោក Anutin មានគម្រោងបង្កើតគណៈកម្មការសន្តិភាពនៅបណ្តាខេត្តភាគខាងត្បូងដើម្បីដោះស្រាយបញ្ហាក្រុមផ្តាច់ទឹកដី ប៉ុន្តែត្រូវរង់ចាំការបង្កើតតាមដំណាក់កាល រួមទាំងប្រជុំជាមុន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមេសា កងទ័ពអាកាសមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះចម្បាំង Yak-130 និង Mig-29 ទម្លាក់គ្រាប់បែកចំនួន៩គ្រាប់លើមន្ទីរពេទ្យកងទ័ពសម្ព័ន្ធជាតិការ៉ែន (KNU) និងផ្ទះសម្បែងក្រុមការ៉ែននៅស្រុកប៊ឺសុ ខេត្តផាពូន រដ្ឋការ៉ែន ដែលឆ្ងាយពីព្រំដែនថៃប្រមាណ៥០០ម៉ែត្រ ស្ថិតនៅទល់មុខស្រុកសបមេ ខេត្តមេហុងស៊ន ។ គ្រាប់បែក១គ្រាប់ធ្លាក់ចូលដីថៃបណ្តាលឱ្យពលរដ្ឋថៃរត់គេចខ្លួនបន្ទាប់មក ក្រុមទាហានឈុតខ្មៅថៃប្រចាំការនៅព្រំដែនបានជម្លៀសពលរដ្ឋភ្លាមៗ ។

ក្រោយកើតហេតុការណ៍អសន្តិសុខកាន់តែខ្លាំងនៅព្រំដែនជាប់មីយ៉ាន់ម៉ា ហើយទីតាំងជម្លោះរាលដាលកាន់តែច្រើនតំបន់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃថៃបានកំណត់វិធានការឱ្យអភិបាលខេត្តចំនួន៤ជាប់ព្រំដែនមីយ៉ាន់ម៉ា រួមមាន ៖ ខេត្តតាក មេហុងស៊ន ឈៀងម៉ៃ និងឈៀងរ៉ៃ ត្រូវតាមដានស្ថានការណ៍ប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាយ៉ាងដិតដល់ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃ ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលថៃមិនទាន់ហ៊ានថ្កោលទោសការវាយប្រហាររបស់កងទ័ពអាកាសមីយ៉ាន់ម៉ាទេ ទោះជាមានគ្រាប់បែកធ្លាក់ចូលដីថៃជាបន្តបន្ទាប់ក្តី ខណៈក្រុមទាហានឈុតខ្មៅថៃបានត្រឹមតែជម្លៀសពលរដ្ឋចេញ ។ ហេតុការណ៍វាយប្រហារតាមផ្លូវអាកាសនៅមីយ៉ាន់ម៉ាមិនមែនទើបតែកើតឡើងទេ វាបានកើតឡើងជាច្រើនឆ្នាំហើយ ដែលរដ្ឋាភិបាលថៃមិនអាចដោះស្រាយ ៕