កូនខ្មែរមិនទៅអន់អីឯណា! តារាចម្រៀង ជី ដេវីត បានធ្វើឱ្យទស្សនិកជននៅប្រទេសហ្វីលីពីនមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីខណៈរូបលោកស្លៀកពាក់ប្រ៊េនៗតាំងពីក្បាលដល់ចុងជើងមិនឱ្យចាញ់គេឡើយ។ អ្វីដែលសំខាន់ ដ្បិតតែការសម្តែងនេះជាលក្ខណៈតំណាងឱ្យប្រទេសជាមួយនឹងសិល្បករតំណាងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ានប៉ុន្តែតារាចម្រៀងរូបនេះបានសម្តែងសឹងតែដូចជាការប្រគំតន្រ្តីផ្ទាល់ខ្លួនទៅហើយ។
.png)
ជី ដេវីត និង ទេព បូព្រឹក្ស បានវិលមកដល់ទឹកដីកំណើតវិលហើយបន្ទាប់ពីបំពេញបេសកម្មប្រកបដោយភាពជោគជ័យក្នុងការតំណាងឱ្យប្រទេសកម្ពុជា។ ដ្បិតតែការសម្តែងបានបញ្ចប់ប៉ុន្តែប្រធានបទទាក់ទងនឹងតារាចម្រៀងរូបនេះនៅមិនទាន់បាត់ចេញពីបណ្តាញសង្គមនៅឡើយទេ។ ក្រោយការសម្តែងរបស់ ជី ដេវីត ត្រូវបានទស្សនិកជនអន្តរជាតិរួមទាំងបុគ្គលមានឥទ្ធិពលនៅប្រទេសហ្វីលីពីនបានចាប់អារម្មណ៍រូបលោកយ៉ាងច្រើនជាមួយនឹងពាក្យសម្តីវិជ្ជមាន។
ក្រឡេកទៅលើវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមវិញ ការសម្តែងរបស់ ជី ដេវីត ទទួលបានផ្លែផ្កាយ៉ាងខ្លាំងនៅពេលលោកបកស្រាយបទចម្រៀងផ្ទាល់ខ្លួនទស្សនិកជនចូលរួមនៅទីនោះបានស្រែកហ៊ោកញ្ជៀវយ៉ាងខ្លាំងនិងរាំទៅតាមចង្វាក់ភ្លេង។ ដ្បិតតែការច្រៀងជាភាសាខ្មែរពួកគេមិនបានយល់ក្តីប៉ុន្តែមនុស្សមួយចំនួនបានបញ្ចេញមតិនៅលើអ៊ីនធឺណិត បានកោតសរសើរចង្វាក់បទរបស់លោក។

លើសពីនេះទៅទៀត ជាមួយនឹងការផ្តល់ភាពសប្បាយរីករាយ ជី ដេវីត សម្តែងនៅក្នុងកម្មវិធី ROUND Festival ក្នុងលក្ខណៈបែបសប្បាយៗរីករាយជាមួយនឹងទស្សនិកជនអន្តរជាតិប្រៀបដូចជាការប្រគំតន្រ្តីផ្ទាល់ខ្លួន ធ្វើឱ្យអ្នកទស្សនាសប្បាយនិងរំភើបទៅជាមួយ។.png)
ទោះជាយ៉ាងណា ដ្បិតតែមានមតិសរសើរជាច្រើននិងទទួលបានការចាប់អារម្មណ៍ពីប្រទេសដទៃ ប៉ុន្តែវត្តមានរបស់ ជី ដេវីត និង ទេព បូព្រឹក្ស នៅក្នុងកម្មវិធីប្រគំតន្រ្តីខាងលើនេះក៏ត្រូវបាន Hater បញ្ចេញមតិវែកញែកដដែល៕










