Home ព័ត៌មានអន្តរជាតិ លោក ត្រាំ សម្រេចបន្តបទឈប់បា.ញ់ដោយគ្មាន «ដែនកំណត់» ជាមួយអ៊ីរ៉ង់

លោក ត្រាំ សម្រេចបន្តបទឈប់បា.ញ់ដោយគ្មាន «ដែនកំណត់» ជាមួយអ៊ីរ៉ង់

82
0

ជាការសម្រេចចិត្តនៅនាទីចុងក្រោយ មុនពេលបទឈប់បា.ញ់ចាស់ផុតកំណត់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បាននិយាយថា លោកនឹងពង្រីកបទឈប់បា.ញ់ជាមួយអ៊ីរ៉ង់បន្តទៀត ដោយលោកមិនបានបញ្ជាក់ពីពេលវេលាផុតកំណត់នោះទេ ពោលគឺរងចាំការចរចាដើម្បីបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwLo4KNxwihoM0BQVMp7IvHNte85UoYUM8KdlmE8qx09TeNma5CKb8OR1oPbuolJdzrZymiFIqz9Ah6oMSKchdghrD8v_QTQw0_mW_zOhrKQuQocTRXj1hmd7aYwNsnwm7rqJYXzMtATI1KeBmwjGN9c5sRXlw8LXEgoZafy0lA8QpqVPKYFC9_lBBdxsu/s1280/photo_2026-04-22_09-51-45.jpg

យោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃពុធ ទី២២ មេសា លោក Trump បានប្រកាសថា បទឈប់បា.ញ់ថ្មីនឹងបន្តរហូតដល់អ៊ីរ៉ង់ដាក់សំណើជាផ្លូវការមកកាន់អាមេរិក ហើយការពិភាក្សាត្រូវបានបញ្ចប់ “តាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត។” លោក ត្រាំ បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ធ្វើឡើងស្របតាមសំណើរបស់ប៉ាគីស្ថាន ដែលបានសម្របសម្រួលការចរចាសន្តិភាព «ដើម្បីផ្អាកការវាយប្រហាររបស់យើងលើប្រទេសអ៊ីរ៉ង់រហូតដល់មេដឹកនាំ និងតំណាងរបស់អ៊ីរ៉ង់អាចរកបានសំណើររួម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgde58uIPkUmjMjDkw_ibUzAYmGUwV59o-4fuiundHU616XP0VOy2D8Y-qSEydMUcrfcJAo3GuAXe_b_Aa4lzhWnDtNivqroHY2VRD555M3alDA0YSAatsIxZBQ95LitalOq-CGYj4jdVidjOMe66sJAlU1YSxtmofx3nQZ6pgYFgg_UJsQQKDJJ0GjxDgw/s920/photo_2026-04-22_09-11-48.jpg

ចលនានេះ បានបន្ធូរបន្ថយការភ័យខ្លាចភ្លាមៗនៃជម្លោះដែលគេគិតថាអាចនឹងងើបឡើងវិញ និងផ្តល់ពេលវេលាបន្ថែមទៀតដល់អ្នកការទូតដើម្បីឈានដល់កិច្ចព្រមព្រៀងទូលំទូលាយជាងមុន។ ទោះជាយ៉ាងនេះក្ដី បទឈប់បាញ់នេះនៅតែត្រូវបានគេរំពឹងថា អាចនឹងមានការផ្លាស់ប្ដូរបន្ទាប់ពីមតិយោបល់មុនៗរបស់លោក Trump ដែលបានបង្ហាញថាការបន្តគឺមិនទំនងនោះទេ ហើយលោកនឹងធ្វើយ៉ាងណាបិទផ្លូវអ៊ីរ៉ង់ឲ្យទាល់ច្រក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3RvuXfYydb9dSvPbUTpWjCFKVI0zQVz5G5_0QoF8dp78QkxE9biyJGWEpjd00e7FVsXA9il9U36w1eLlFQrkewyXWKdbJUyG_z3k_p1FThh8Wl0Ph4YA7ohRGGJDacCoUR2oczc5vlNf4-zokkjkBdhU_TpIuwPbnwJvaaLwRecoQkj7JxprzwJ2FwT58/s1280/photo_2026-04-22_09-11-48%20(3).jpg
យ៉ាងណាក៏ដោយ សម្រាប់អ៊ីរ៉ង់ ប្រសាសន៍របស់លោក Trump ហាក់ “គ្មានន័យខ្លឹមសារអ្វីនោះទេ” ហើយទីក្រុងតេអេរ៉ង់គួរតែឆ្លើយតបដោយសកម្មភាពយោធា នេះបើយោងតាមទីប្រឹក្សាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក។ នៅមុននេះបន្តិច រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ការគំរាមបិទផ្លូវរបស់សហរដ្ឋអាមេរិកគឺស្មើនឹង “ទង្វើសង្គ្រាម” និងបានរំលោ.ភលើបទឈប់បា.ញ់យ៉ាងជាក់ច្បាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimVUcIzVt3mN-bK63KF5hiMJmsvAjtfPytShW4joa3uD1L9CMaN7RsPiAdIabpYan-tzyW6oVumr-a3BhkpwpWXJRVUqPdxylJSIPrtDIRbV28XeZhDuvujMaAOAi-sNnx7Vm9VXLdGfxdw1x8_3ct2MtOUlJpBjOGecP3TNGBemdkrLfCwSw5Y1r_LH5z/s1156/photo_2026-04-22_09-11-48%20(2).jpg
សូមជម្រាបថា ទោះបីជាមានការផ្អាកការប្រយុទ្ធគ្នាក៏ដោយ ប៉ុន្តែភាពតានតឹងគឺនៅតែមានខ្ពស់។ ជាមួយគ្នានេះ ការបិទផ្លូវយោធារបស់សហរដ្ឋអាមេរិក និងជម្លោះនៅតំបន់ច្រកសមុទ្រ Hormuz នៅតែជាបញ្ហាធំដែលមិនទាន់ដោះស្រាយបាន នេះមានន័យថាបទឈប់បាញ់អាចនឹងនៅតែមាន ប៉ុន្តែសន្តិភាពនៅតែស្ថិតនៅឆ្ងាយពីការធានានៅឡើយ៕