Home ព័ត៌មានសេដ្ឋកិច្ច បរទេសកំពុងនិយាយពីយើង! ចាប់ពីដំណើររំដោះជាតិ រហូតដល់ការអភិវឌ្ឍជាតិ គ្រប់ទំព័រនៃសៀវភៅ”The Father” ត្រូវបានសារព័ត៌មានល្បីៗអន្តរជាតិលើកមកវិភាគ និងស្វែងយល់កាន់តែច្បាស់ពីតម្លៃកម្ពុជា

បរទេសកំពុងនិយាយពីយើង! ចាប់ពីដំណើររំដោះជាតិ រហូតដល់ការអភិវឌ្ឍជាតិ គ្រប់ទំព័រនៃសៀវភៅ”The Father” ត្រូវបានសារព័ត៌មានល្បីៗអន្តរជាតិលើកមកវិភាគ និងស្វែងយល់កាន់តែច្បាស់ពីតម្លៃកម្ពុជា

78
0

ភ្នំពេញ ៖ វាមិនមែនជារឿងសាមញ្ញនោះទេ ដែលប្រវត្តិសាស្ត្រនិងដំណើរដឹកនាំរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍តូចមួយ បែរក្លាយជាកម្មវត្ថុនៃការវិភាគយ៉ាងស៊ីជម្រៅពីសំណាក់អំណាចព័ត៌មានពិភពលោក ។ ថ្មីៗនេះ ចរន្តនៃមោទនភាពជាតិបានផ្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីគ្រប់ទំព័រនៃសៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ “The Father Who Shielded and Never Left” ត្រូវបានសារព័ត៌មានអន្តរជាតិធំៗចុះផ្សាយ និងលើកសរសើរថាជា «មេរៀនដឹកនាំដ៏ត្រឹមត្រូវបំផុតសម្រាប់មនុស្សជាតិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiA0maranzWptr2JH1doS6NsmFKFG4xKjaWJ-34Ez_NtVofqowIW-_BqLReJhtfVc-BN4roV7wBXPMtFfRShyphenhyphen9pFgOZfjlwFB2KXtYmiOQGgGL0a_Hir6JfOaGqrzw2E0MGauFvajtciiZ49EAzHjiBEiXUuKofR6OAFULRGTrGod4P9UPL2iLdbs75xqO/s2480/Artboard%206.png
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស អ្វីដែលធ្វើឱ្យអ្នកអានសកលលោកជក់ចិត្តខ្លាំងបំផុត គឺការរៀបរាប់តាំងពីដំណាក់កាលនៃ «ការរំដោះជាតិ» ចេញពីរបបប្រល័យពូជសាសន៍ រហូតដល់ការបំប្លែងកម្ពុជាឱ្យទៅជា «ដែនដីអភិវឌ្ឍន៍»។ សៀវភៅដែលនិពន្ធដោយលោកស្រី Fari មួយនេះ បានបង្ហាញឱ្យពិភពលោកឃើញពីអាថ៌កំបាំងនៃយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានគេចាត់ទុកថាជា «ប្លង់មេសន្តិភាព» ដ៏វិសេសវិសាល ដែលមេដឹកនាំជុំវិញពិភពលោកគួរយកទៅសិក្សា ដើម្បីដោះស្រាយវិបត្តិសកលនាពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWna3zhSgkwGTauITBkxyoj_TSVUQAW9ZAr7CT6OD7mvzf364x-INDrcmFEOlVygcHWXFAxII7dvtUZq9z3-Nqcj7q-_FMjmgvLAs9gbGo4t8EckHjeQmr-6HodjMbDV1jcxm3odqJRhNG3W-oZPdcqeJT8Wtkd-nOa3CgSP3xGTKA5xT-LA6Jk9k0PP6w/s2480/Artboard%201.png
ជោគជ័យនៃការចុះផ្សាយព្រពាតលើឆាកអន្តរជាតិនេះ គឺជាសក្ខីភាពបញ្ជាក់ថា «ការពិតបានឈ្នះការលាបពណ៌»។ ប្រជាពលរដ្ឋខ្មែរមានមោទនភាពជាខ្លាំង ដែលឃើញពិភពលោកឱ្យតម្លៃលើបញ្ញាញាណ និងការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជា។ នេះគឺជាជោគជ័យដ៏ធំធេងនៃយុទ្ធសាស្ត្រ Narrative Diplomacy ដែលបានលើកតម្កើងកិត្តិយសជាតិឱ្យកាន់តែត្រចះត្រចង់ក្នុងនាមជាប្រទេសគំរូនៃស្ថិរភាព និងការងើបឡើងវិញដ៏អស្ចារ្យ។
ទៀតសោធការចុះផ្សាយរបស់បរទេសបែបនេះ គឺជាសារដាស់តឿនដល់កូនខ្មែរគ្រប់រូបគួរតែជឿជាក់លើការដឹកនាំ និងរួមគ្នាថែរក្សាមរតកសន្តិភាពដ៏មានតម្លៃនេះ ឱ្យស្ថិតស្ថេរជានិរន្តរ៍ ដើម្បីភាពរុងរឿងនៃប្រជាជាតិយើងតទៅអនាគត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhThcj2d_O-uLm_OThOpE5ey25oSrifGKzDEdtnhb83x-nUDXaU_GLlWYiqZMnMz8YAHv3QYab_6fZlid8Jw7fI-co2FPOFntHenVkwxFs97vjFKeZscl7CjxpDO5-KA9T7cwEMlLT9tULAjL4YLS7nUu9mGQZQ_bsjJ7tNFA_bObu2A3q6ubJIqyznOaxV/s1280/photo_2026-04-21_09-52-13.jpg