Home Blog Page 516

មាស សុខសោភា បញ្ជាក់បន្ថែមពីការបែកបាក់ស្វាមីមិនទាក់ទងនឹងជំនឿ ខណៈលោក មាស សុខរតនៈ ពោលទាំងក្តុកក្តួល

0

បញ្ហាជីវិតអាពាហ៍ពិពាហ៍របស់តារាចម្រៀង មាស សុខសោភា និងលោក អិត រ៉ាដា រួមទាំងលោកតាសក់សភ្នំត្បែងនៅតែធ្វើឱ្យទស្សនិកជនបញ្ចេញមតិវែកញែកជាច្រើន។ ក្រោយពីមហាជនមិត្តរួមអាជីពសិល្បៈផ្តោតមកកាន់ខ្លួន មាស សុខសោភា ចេញមកបញ្ជាក់ជាថ្មីថាខ្លួននាងមិនមានបញ្ហាឡើយខណៈក៏បានបកស្រាយបន្ថែមពីការបែកបាក់ស្វាមី ចំណែកឯលោក មាស សុខរតនៈ ជាបងប្រុស បានពោលទាំងឈឺចាប់ថាសុខចិត្តមើលប្អូនឆ្កួតនាថ្ងៃមុខប្រសើរជាងឈរមើលត្រឹមរូបថតប្អូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4bn8s3o460aDb0IwWbswB0MUyWlPyV0H9KLC1-GBv5AQOp-1pmg0IL5W1BpGKy_wDZ1YKUSwXrnmlwZoCwWfAUz-0h6IWV1azUBNay6PxStNBfEA-BvLCPZ2S4c_a0vZ35dJ4UC9uiUcHKovdPILbqHiYx6aftVxtCh1XPlXZGFSSxWZORcgh2_E6zrN2/s2048/image_2025-05-09_16-39-09.png

កាលពីថ្ងៃទី៨ ឧសភា តារាចម្រៀង មាស សុខសោភា បានចេញមកបកស្រាយយ៉ាងក្តៅគគុកជុំវិញចំណងអាពាហ៍ពិពាហ៍ជាមួយលោក អិត រ៉ាដា រួមទាំងបកស្រាយអំពីជំនឿលោកតាសក់សភ្នំត្បែង។ នៅក្នុងការ LIVE ដែលមានរយៈពេលជាង១ម៉ោង តារាចម្រៀងរូបនេះបានរៀបរាប់យ៉ាងច្រើនរួមទាំងបញ្ជាក់ច្បាស់ៗថានាងនិងស្វាមីបានចែកផ្លូវគ្នា លែងលះគ្នាហើយ។ មិនត្រឹមតែប៉ុណ្ណោះ មាស សុខសោភា ថាប្រសិនជាខ្លួននាងមានបញ្ហាអ្វីកើតឡើងដល់អាយុជីវិតរួមទាំងលោកតាសក់សភ្នំត្បែងមានបញ្ហាអ្វីគឺអតីតស្វាមីនាងជាអ្នកធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_cmBPgaloxci1W1uIy3eFWa-5tTrVxDJG5K7-1Ff_yu1GcMArhOE3E6uWl01W4iahg0nwARNbs7MDI1OUq3eYCI6BTwg7ojMbBA7bv58x_ZqKXXanFjwkNTij9o8qYCRoiIX8gQCgl-NbcoDnt-WzU2BLwXfgC6lU1S-0aq7OWN22Oxr5SR72KrygAw-v/s2048/image_2025-05-10_09-39-07.png

ការបកស្រាយរបស់អ្នកនាង មាស សុខសោភា បាននាំមកនូវប្រតិកម្មចម្រុះពីសាធារណជនខណៈអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបចេញមកផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តមកកាន់រូបនាង។ យ៉ាងណាមិនទាន់អស់ចិត្តនោះទេ តារាចម្រៀង មាស សុខសោភា បានចេញមកបញ្ជាក់ម្តងទៀតចំពោះការបែកបាក់ស្វាមីមិនទាក់ទនងនឹងលោកតាសក់សភ្នំត្បែងឡើយ។ ក្នុងឃ្លីបវីដេអូដែលបានចែករំលែកតគ្នាៗ តារាចម្រៀង មាស សុខសោភា បានបញ្ជាក់ថារូបនាងមិនមានបញ្ហាអ្វីនោះទេហើយ ជារឿងដែលកន្លងហួសមកហើយដែលនាងរងនូវការបាក់ទឹកចិត្ត សម្ពាធផ្លូវចិត្តតាំងពី៣-៤ ឆ្នាំមុន ហើយរឿងផ្ទាល់ខ្លួននិងការគោរសាសនាជារឿងដាច់ដោយឡែក និងជាសិទ្ធិបុគ្គលម្នាក់ៗ ហើយការដែលខ្លួននាងចេញបកស្រាយកាលពីថ្ងៃទី៨ ឧសភា ចង់ឱ្យមហាជនដឹងថានាងបែកបាក់ជាមួយនឹងស្វាមីហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0VAdNZwwmXiACHaCPStjeDuFeVPBP0KHEaZH65NUoDfWhiyEGoFfUbcEGk7NErv3ON_Nk87fzx2OGNMYuvRVoycZyHb1ve-6BSvrNfSOWUy-2IUMmH00NFuPlMea-QOFNuijF9nBlZOuGBwYK-kL02hUCcsX5FeOyeDk69cNXHmxGm_4ZJS0lMB2x3LX6/s2048/image_2025-05-09_16-39-10.png
ម្ចាស់បទ«១០០០រាត្រី» បានឆ្លៀតយកឱកាសនេះផ្ញើទៅកាន់អតីតស្វាមីខ្លួនថា បើបែកគ្នាហើយគួរតែទុកមុខទុកផ្លូវឱ្យគ្នារកប្រកបអាជីវកម្មណាប្រកបដោយសុចរិតទៅចាំចាប់បង្ហោះថានាងបែបនេះបែបនោះទាំងអ្នកទាំងពីរបាននិយាយគ្នាហើយថាអត់ពាក់ព័ន្ធជាមួយនឹងរឿងពីមុនរឿងដែលនាងជួយលោកតាសក់សភ្នំត្បែងជារឿងពីរដាច់ដោយឡែកគ្នា។ អ្នកនាងបានផ្តាំទៅកាន់អតីតស្វាមីថាបើបែកគ្នាហើយបញ្ចប់ដោយសន្តិវិធីហេតុអ្វីមិនព្រមចប់ទាំងសន្យារក្សាភាពស្ងៀមស្ងាត់ឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe-1QQ60Fg__cURhzH1QVn9E9PxSTHsFDTr179n18bGMmvGBMyd_vSQ5y7PmupwgehqEs-Bw8pLPou-7Y5OeQ2jpcf3Dge-jdsy7pXnuMPDUNMjjCZkgKLkMES517nXpZoItBwOjB14nmIp_xac-Owz9n88BFlX6p-UhQE5P7YxMC032WjTMKbviX_OCI9/s1183/image_2025-05-10_09-39-04.png

មាស សុខសោភា ថាអ្នកដែលស្រលាញ់បំផុតជាអ្នកធ្វើឱ្យឈឺចាប់បំផុត វាជាជម្រើសរបស់មនុស្សម្នាក់ៗដែលមិនអាចរួមដំណើរជាមួយគ្នាបានគួរតែបញ្ចប់ដោយសន្តិវិធី ហើយនាងចេញមកនេះដើម្បីទទួលបានភាពស្អាតស្អំក្នុងនាមជាមនុស្សរបស់មហាជន ហើយសំខាន់ការនិយាយរបស់អតីតស្វាមីនាងគឺប៉ះពាល់ដល់មនុស្សដែលនាងគោរពស្រលាញ់ជួយសង្រ្គោះនាងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc6jJ_9oIuoRSDmEpPNesqbeLyRXsyteWD1eXO1ibT1rCxA4ULKFcK40h1-8mTF1iXBGm1j_rKJ4xPfwd-lo5EdwBVBvjI9u4xiD2WIswqhk2hmHRvnt1i6WQ92yvaTlSf_HNUVHs8g522nipAsa-mWPCWxRAP1Z6eTN4jfswa9am22mBaQ2R4X2oAzaXg/s2048/image_2025-05-10_09-39-05.png

ស្របពេលដែលរឿងរ៉ាវកំពុងរសើបជុំវិញតារាចម្រៀង មាស សុខសោភា អតីតស្វាមី និងលោកតាសក់សភ្នំត្បែងលោក មាស សុខរតនៈ ត្រូវជាបងប្រុសតារាចម្រៀងរូបនេះបានពោលពាក្យទាំងឈឺចាប់ស្តាប់ហើយក្តុកក្តួលក្នុងនាមជាបងប្រុសម្នាក់។ លោកបានឆ្លើយតបទៅនឹងការខម្មិនមួយថា «ក្តីសុខរបស់មនុស្សម្នាក់ៗមិនអាចកំណត់ដោយភ្នែករបស់យើងបាននោះទេ យើងមើលឃើញថាវាមិនត្រូវមិនល្អមិនសម តែពេលនេះគ្នាកំពុងតែមានក្តីសុខក្នុងរូបភាពបែបនេះចឹងយើងត្រូវតែទទួលយើងវាសិនប្រសើរជាងបាត់បង់ប្អូនយើងដោយគ្មានថ្ងៃត្រឡប់ បងសុខចិត្តមើលថែប្អូនឆ្កួតទៅថ្ងៃមុខ ប្រសើរជាងបងបានត្រឹមតែឈរមើលរូបថតប្អូនបង នេះជាអារម្មណ៍ពិតរបស់បង»៕

ស្ងាត់ៗ រឿន ណាត និង លាវ វេងហួរ រៀបការនៅក្រៅប្រទេសបាត់

0

បន្ទាប់ពីភ្ជាប់ពាក្យនៅក្នុងប្រទេសកម្ពុជាស្រាប់តែ រឿន ណាត បានបង្ហាញថាបានរៀបការជាមួយនឹង លាវ វេងហួរ ហើយនៅលើទឹកដីក្រៅប្រទេស(អាម៉េរិក)។ មិនត្រឹមតែអ្នកគាំទ្រមួយចំនួនធំមិនបានដឹងពីពិធីរៀបការប៉ុណ្ណោះទេសូម្បីតែបវរកញ្ញាដែលស្និទ្ធនឹង រឿន ណាត គឺ រ៉េត សារីតា ទំនងជាមិនបានដឹងដូចគ្នាទើបពោលពាក្យនេះឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLS_dvmled35IeBSdIf9S9An71toWh8oYGSh0PFhHCAryhyphenhyphens6HDdcRBjPjAAfpZr5JsCYSzunBYiBs2oMHw8p1IRH6c7u4Mz54xWWQgzws8MvjDL7uCrszE7b52Jljosfb4fqhUjHIfppEdEQ5lknfVZbZphpUT_haKbem5QqFCqRJVk1CMMaYCrzgJUQr/s2048/image_2025-05-10_14-36-07.png
នៅថ្ងៃទី១០ ឧសភា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ រឿន ណាត បានបង្ហោះរូបភាព៣សន្លឹក ភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ប្រហែលជាមិនសូវមានអ្នកដឹងទេថាថ្ងៃនេះជាថ្ងៃពួកយើងរៀបការ 09.05.2025 អរគុណដែលជ្រើសរើសអូនជាប្រពន្ធរបស់បង Leav Veng Hour»។ ក្នុងរូបភាពគឺអ្នកទាំងពីររៀបការតាមបែបលោកខាងលិច។ ការប្រកាសដំណឹងរៀបការយ៉ាងភ្ញាក់ផ្អើលនេះ លាវ វែងហួរ បានបង្ហាញអារម្មណ៍របស់ខ្លួនដែរថា «ចាប់ពីថ្ងៃនេះទៅបងអាចហៅអូនថា ប្រពន្ធ ពេញៗមាត់ហើយ I love you»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqOh1QYBEkDvQgDM_1WJpstVCJaP3hXsd_iu4HjqIYWZin7lcAlX0iC-8BoeNPbIOLImbqnG5PImtLK_X5YwNvKFk_nsR1WaeNfMOaeylSyH3OcfL8cu4LP2pNZQ0eZNSgwoClwrzSjMnt5GUPteuNgl2fzF65n04SMvI06r4MhiX_XeJhdZL6dyDmdLQa/s2048/image_2025-05-10_14-36-09.png

ក្នុងពេលដំណឹងល្អត្រូវបានលាតត្រដាងជាសាធារណៈនេះអ្នកគាំទ្រជាច្រើនបានចូលរួមសម្តែងការអបអរសាទរទៅកាន់បវរកញ្ញា និងបុរសឯកមួយគូនេះដែលក្លាយជាប្តីប្រពន្ធគ្នាជាផ្លូវការ។ មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេទើបតែដឹងថា រឿន ណាត និងលាវ វេងហួរ រៀបការសូម្បីមិត្តរួមអាជីពមួយចំនួនក៏ទើបតែបានដឹងរឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZTq15VTRyZm7TgEzZmfhAx8QPay-eMo_RFr_xQyyzZ0vDrUHkguMhrlhoLgHiz7wN4pYwsI3PW-X2AcRLw7cF1VOec5vqruSSpziznvKVPo_25yAxzPt0l0UAeaB0bYQ-vSBs4u7VKPYs6ABy0P9vgbU0DtTBuseOffVlD1oVufnMRGjGDG2U3tHvBo47/s2048/image_2025-05-10_14-36-16.png

កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បានចែករំលែកការបង្ហោះរបស់ រឿន ណាត ជាមួយនឹងសំណេរខ្លីថា «ខ្ញុំមានការស្រែកផ្អើលពេញផ្ទះ!!! អបអរសាទរ I’m so happy for you both»។
គួរបញ្ជាក់ថា លាវ វេងហួរ Mister Friendship International 2023 និង រឿន ណាត Miss Universe Cambodia 2018 បានដឹកដៃគ្នារៀបចំពិធីមង្គលភ្ជាប់ពាក្យនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លើទឹកដីប្រទេសកម្ពុជា។ ក្រោយពីពិធីភ្ជាប់ពាក្យរួមអ្នកទាំងពីរបានធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាម៉េរិកមួយរយៈមកហើយ ខណៈបានរៀបការនៅទីនោះទេម្តង។ យ៉ាងណា ទស្សនិកជនមិនទាន់ដឹងទេថាអ្នកទាំងពីរនឹងរៀបចំកម្មវិធីជប់លៀងអញ្ជើញមិត្តរួមអាជីពសិល្បៈរៀបការនៅក្នុងស្រុកខ្មែរម្តងទៀតឬយ៉ាងណានោះទេ៕

តារាសម្តែង Moses Chan ស្ថិតក្រោមសម្ពាធដោយសារបញ្ហាអាជីវកម្ម

0

តារាសម្ដែងហុងកុង Moses Chan កំពុងតានតឹងដោយសារសម្ពាធសេដ្ឋកិច្ច ខណៈហាងកាហ្វេរបស់លោកពុំទទួលបានចំណូលដូចកាលពីមុនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ3S3fOVDqPHWY08zcJx5xih-XLQXAW7eJx4nsAs41BWg5EJJ2s6HuXlJYUycrGczZ2iJZy06Pvx1faaOIvDSuz9fBBzdTWfrpKS9aJbhlSEORYdDnPBNi9w4N3wD8-zQY1IwQtG3ITZh6x0opFm7uq0dousyFPaAdB2ywunC2VZopFvKDD7S3wu1cknqw/s1440/image_2025-05-10_11-34-49.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុងបានឱ្យដឹងថាតារាសម្តែង TVB Moses Chan បច្ចុប្បន្នជាម្ចាស់ហាងកាហ្វេចំនួន ៥ នៅក្នុងទីក្រុងហុងកុង ដែលទាំងអស់មានទីតាំងនៅទីតាំងសំខាន់ៗ។ សម្រាប់ហេតុផលជាច្រើន ប្រាក់ចំណូលបានថយចុះក្នុងប៉ុន្មានខែថ្មីៗនេះ បើធៀបនឹងរយៈពេលមុន។ ប្រភពមួយបានបង្ហើបថា «ថ្មីៗនេះតារាសម្តែងរូបនេះមានសភាពហត់នឿយ ប្រឈមនឹងសម្ពាធគឺគួរឱ្យព្រួយបារម្ភ។ ផលប័ត្រវិនិយោគភាគច្រើនមិនទទួលបានលទ្ធផលល្អទេ។ ស្ថានភាពអាជីវកម្មមានភាពអាប់អួរ ខណៈដែលតម្លៃជួលឡើងខ្ពស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAOUNAivElq9RIxwyJWy93FXhLS19EyayhrlRMUxAjeRuVux7-YLPluZnHj0pEgOVfLLWtsAM8NLPaK2lSh7hBReOqSsjXmKGqbdvfuLsqOSAgNwl86jwCyGFBlIff6ezpCFc8F5ySBqsDpr_lgRTAgHiAcguDFYJ8O2MbKYGFmC_cK6kAzGH5RhDQX5oP/s1079/image_2025-05-10_11-34-43.png

យោងតាមប្រភពបានឱ្យដឹងថា ដើម្បីបន្តអាជីវកម្មរបស់ខ្លួនឱ្យដើរទៅមុខតារាសម្តែងវ័យ ៥៥ ឆ្នាំរូបនេះបានធ្វើការឥតឈប់ដោយមិនមានពេលគិតអំពីខួបកំណើតរបស់ខ្លួនឡើយ(១៦ មេសា) ។ លោកធ្វើការទាំងយប់ទាំងថ្ងៃដោយសង្ឃឹមថានឹងមានការលក់វិជ្ជមានវិញដោយសារតែលោកមានចំណង់ចំណូលចិត្តលើកាហ្វេ។ តារារូបនេះធ្លាប់បានសារភាពថា៖ «ទីផ្សារថ្មីៗនេះមិនសូវមានភាពទាក់ទាញទេ ដូច្នេះហើយ ចំណូលក៏មិនសូវល្អដូចពីមុនដែរ»។ មិត្តភ័ក្តិ Moses Chan បង្ហើបថា តារាសម្ដែងរូបនេះ ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ ដោយសារតែប្រពន្ធរបស់លោកគឺ Aimee chan ជាអ្នកមើលថែទាំកូនបីនាក់ និងការងារផ្ទះ។ កូនរបស់អ្នកទាំងពីរចូលរៀននៅសាលាអន្តរជាតិ ហើយគ្រួសារជួលអ្នកមើលថែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLRdY734anBL2u6xGbriQ4-ZUEHYZAYQQG1DjRUv_HYQsNhP9HTzgf51y_PfFEOgArTkR7so2LF09XVlDK_jyKGe5Ct420avzbiWJ525gx9Uh048ElOMXUmzTdqJijddU4Swqb6ClhCZiSkvCebyRwEdeLgmGe9Fo7QPkWJYzlxowSo7pT14ltvc2r2tDs/s1301/image_2025-05-10_11-34-44.png
ប្រធានបទ «តារាសម្តែង TVB Moses Chan ស្ថិតនៅក្រោមសម្ពាធដើម្បីផ្គត់ផ្គង់គ្រួសាររបស់លោក» បានទាក់ទាញការចាប់អារម្មណ៍នៅលើ Weibo ដោយចូលទៅក្នុងបញ្ជីនៃពាក្យគន្លឹះពេញនិយមបំផុតនៅលើបណ្តាញសង្គម។ ទស្សនិកជនភាគច្រើននិយាយថាអាណិតតារាសម្ដែងក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiroMDMG_n5SDJaOzxgjRywmpSgHpUPxSn7U6a_4qdNMNDO_RJzpmm6PCPMTbXYG60DbT7P_0TzC0G5XlTB7mrEthpMWT7OhWPdkUl0y50iWVshUeXI6-tgsZvP-rj0mY_xyWmknjfZOzNG0xrSwJa3RrzudeMq5OLzctWtISF5cZHTRqzPz6EwJRA3fMQ9/s1440/image_2025-05-10_11-34-48.png

Moses Chan និង Aimee chan បានរៀបការនៅឆ្នាំ ២០១៣ ហើយមានកូនប្រុសពីរនាក់និងស្រីម្នាក់។ ដើមឡើយ Aimee ជាតារាសម្តែងប៉ុន្តែបានស្ម័គ្រចិត្តធ្វើជាស្ត្រីមេផ្ទះ និងទទួលបន្ទុកមើលថែកូនៗ៕

ភ័..យមិនស្ទើ! បុរសម្នាក់នៅសុខៗត្រូវបានមនុស្សយន្តវា..យយកៗដោយមិនដឹងមូលហេតុ

0

ប្រទេសចិន ៖ ហេតុការណ៍ថ្មីមួយបានកើតឡើងនៅប្រទេសចិន ដែលRobot Humanoidជាមនុស្សយន្តដ៏ទំនើបដំណើរការដោយAIដើម្បីជួយការងារមនុស្ស សុខៗស្រាប់តែធ្វើការវា..យទៅលើបុរសម្នាក់ដែលនៅក្បែរវាដោយមិនដឹងមូលហេតុច្បាស់លាស់នៅឡើយ។ ហេតុការណ៍នេះបាននាំឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃបច្ចេកវិទ្យាជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ8vguTpHtTz-3ZNkRplSqZZk0d6QFpVcDHg9AOJVzJ2wRzasULrtkMt6pH1QVQQeitZdznUo3vm9km-Yi4ezuF3H-54qvmeCjG4d1rcWHg_G_J2-hBqdctXnnYK8cpXc1x7FgmUZDqTgFSH8FIBPzhaAkv38UBxeAIvJJpcB2vzviZMk0KVdHTwMmXYDY/s900/photo_2025-05-09_15-45-47.jpg
យោងតាមវីដេអូនៃកាមេរ៉ាសុវត្ថិភាពមួយដែលត្រូវបានចែកចាយយ៉ាងច្រើនសន្ធឹកសន្ធាប់ បានបង្ហាញឲ្យឃើញពីសកម្មភាពបុរស២នាក់ ដែលកំពុងធ្វើការសាកល្បងទៅលើមនុស្សយន្តHumanoidមួយគ្រឿង ដែលគេស្គាល់ថាជាម៉ូឌែល Unitree H1 ប៉ុន្តែហាក់ទទួលបានបរាជ័យ ហើយភ្លាមៗនោះមនុស្សយន្តនោះស្រាប់តែចាប់ផ្ដើមធ្វើចលនាដៃជើងរបស់វាដោយមិនមានការគ្រប់គ្រង និងបែរទៅរកបុរសម្នាក់ដែលនៅក្បែរនោះ រួចប្រើដៃរបស់វាវា..យគាត់យកវា..យយក ធ្វើឲ្យគាត់គេចមិនចង់ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixzMgNCqk0KMbPSnhGi0MvGxPXe7AXyhAbqrqsiazRCFqJ8VaoXIRLaPLJKZeYUfG2CuQNheJN4dYtViNFu1HVYFhBznoNCA92VEomGxY2aGbmeYgy7LzJZ4lBLs1EjTfijCY_iKxTtYK7Jlg8HjNwzqDr-HWy9n7tNY8dTWpJUrHbwGKwb9H2gzj2Z-XF/s640/image_2025-05-12_09-42-57.png

ដោយឡែក បើយោងតាមការស៊ើបអង្កេតក្រោយហេតុការណ៍នេះកើតឡើង មូលហេតុនៃការបរាជ័យលើការគ្រប់គ្រងសកម្មភាពរបស់វានេះសង្ស័យថា ប្រហែលអាចមកពីកូដកម្មវិធីមានបញ្ហា ឬសេនស័ររបស់វាដំណើរការមិនត្រឹមត្រូវ ប៉ុន្តែយ៉ាងណាក៏ដោយ មូលហេតុនេះនៅទាន់ច្បាស់លាស់ជាផ្លូវការនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpyQbNTtfB1l1L6ceVr8MINcyphG3YJE4litM7JDUd7VNtKgWA0BLt61se3vUP947XXR1aMX2w0hJWgU4jTrAjsvnnx5zlfkSYLW3tFHDjlyraeUUMlvOQeTbZWIu9qm_sfyTipS8DgCChLtyo-0s0LfDFBX_sAzmJtsPdncj5viD2O4A7LQvqtSNuLCjs/s959/image_2025-05-12_09-42-57%20(2).png

កន្លងមក ក៏ធ្លាប់មានព្រឹត្តិការណ៍ស្រដៀងគ្នានេះដែរ មានមនុស្សមួយចំនួនបាននិយាយថា ៖ គេធ្លាប់បានឃើញមនុស្សយន្ត Humanoid ម៉ូឌែល Unitree មួយផ្សេងទៀត ក៏បានធ្វើចលនាខុសប្រក្រតីផងដែរនៅក្នុងកម្មវិធីមួយនៅទីសារធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-2ZFmmuQUxMjeSCGl6V5lJHZcXoAfhJH8ADU_A63AGK8HVWNYguiCszFrR0voJl9vmydBLTYSRKx8zUsGZYRbrBVPnrM99B7uIS59UazfY8nHJicIx4OnXcgi75r6SdiCsfOOJRmnMjhn72qPEwyhgbJWtfjH-5N6qeU_v_oQ7VEbiFO0N3QOaDBh1-Zl/s600/photo_2025-05-09_15-46-07.jpg

យ៉ាងណាមិញ ហេតុការដែលបានកើតឡើងខាងលើនេះ បានជំរុញឲ្យមានការពិភាក្សាគ្នានៅលើអ៊ីនធើណេតកាន់តែក្ដៅគគុក ដោយសារធារណៈជនជាច្រើនកំពុងមានការព្រួយបារម្ភពីការរីកចម្រើនខ្លាំងពេកនៃបច្ចេកវិទ្យា អាចធ្វើឲ្យវាដំណើរការដោយខ្លួនឯងនិងបង្ករគ្រោះថ្នា..ក់ដល់មនុស្សបាន។ ពួកគេបានស្នើសុំឲ្យមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ជាងនេះ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងមនុស្សនៅជុំវិញមនុស្សយន្តប្រភេទនេះ៕

vivo V50 Lite បើកដំណើរការលក់ជាផ្លូវការជាមួយនឹងថ្មដ៏មានឥទ្ធិពលខ្ពស់នៅក្នុងការរចនាដ៏ស្តើង

0

[12 ឧសភា, រាជធានីភ្នំពេញ] – vivo បានបើកលក់ជាផ្លូវការនូវ V50 Lite ដែលកំណត់ស្តង់ដាថ្មីសម្រាប់សមត្ថភាពថ្មដ៏ដំ BlueVolt 6500 mAh សាកថ្មលឿន 90W មានភាពធន់ខ្ពស់ មានការរចនាស្តើងបំផុត 7.79mm ព្រមទាំងមានមុខងារ AI ផងដែរ។ លើសពីនេះទៀត រួមមានតារាចម្រៀងដ៏ល្បីល្បាញ Nico MrCookies , តារាសម្តែងដ៏ស្រសស្អាត Kosamak San , អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ Jerry Thai , អ្នកបង្កើតមាតិកា Ley ThaiChan , Teach Review Chris Dyna ,និងតារាម៉ូដែល Narady បានកោតសរសើរ vivo V50 Lite សម្រាប់ការរចនាដ៏ស្រស់ស្អាត និងសមត្ថភាពកាមេរ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZJjxXXNHd1XuRrS0TZjJEKjru970z65Xvp-GeoagIVy2XBIox_9GH1cnr8_8_oECsmRPQgmYoKEBYQbvIrB8y1bkkojPo-8aMk1sWJp-gTpVOJojYSFbESqfpt5QF4rXmk-vRDw_5Q6tqD9zhCdpc_rrezcdpOgPYa8I4mpTwWBTVydLWdewwmZt10YG/s1800/02_KOL.jpg

តារាចម្រៀងដ៏ល្បីល្បាញ Nico MrCookies បានកោតសរសើរ V50 Lite, ថា:
“V50 Lite មានភាពលេចធ្លោជាមួយនឹងការរចនាទាន់សម័យ ផ្តល់នូវរចនាសម្ព័ន្ធទម្ងន់ស្រាល និងសោភ័ណភាពទំនើបសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដោយភាពងាយស្រួល។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFJi3ezyUlVhfQPsruSZfw043mHl5OrGMBotnP_rqX7mMX81OtD37j1I86evemUWgdaoBzMwTDjwzsNKSqzMWefcQ-6glaNVWHgsIW8HNfWXa0C9n-2WDGa2w1RqyGc-pkJBbDVJ18s7tXUiIuMc72SV2ema7n6ujzgCfkS5WdcFRi44XZJwyiZQuHUfgK/s3600/02_Heading_KOL_Kosomak-San.jpg

Media expert Jerry Thai បានកោតសរសើរ V50 Lite , ថា :
“ម៉ូឌែលនេះជាទូរស័ព្ទកម្រិតកណ្តាល vivo V50 Lite មានទំហំថ្ម ប្រភេទ Si/C 6500mAh សាកលឿន 90W FlashCharge និងមានបញ្ចូលដោយ Google AI – Deep Integration” .
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvT6DeweWgHWPNnC6KfiM9ivOZ7RedH02zYQ10d84aN-ESmpD-JdTfM5OxxEjgRMyqWreXzxqjxlPXGXAYgjFl_4KCPh9ZB8lSBSOHu5gWjE3MWliaro3DgFk34FQeixp4T_6AT4wBHK3FFV9nUnLVi-Cn_dwMdYneI3tj0R9ZwRx_d-skcFtjRdhMXudq/s6048/Norote_Media%20pov_4083.jpg
V50 Lite ការរចនាទាន់សម័យ៖ V50 Lite បំពាក់តួខ្លួនស្តើង 7.79mm ទម្ងន់ 196g និងបំពាក់អេក្រង់ AMOLED ទំហំ 6.77 អ៊ីញ ហើយមានពណ៌ Titanium Gold និង Phantom Black ផ្តល់នូវរូបរាងទំនើប និងទាន់សម័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii5_b23EnfuIPCYI-EEreVa41m5NG1rsR-E8v2opeNhZtpholam_-EFiWVR4jSwe1Digb3t1a-PZ6k0chrRJ3KMr2h3PTtHJXPSubDXeoZEZIHtRXZJmizraG2GRLQwzKLgY-tIfaep5NvkX-sZZjZERK4iy0CaauzMwYNeLeO3XeEU6vftyVY-GZ5r6NS/s6048/Norote_Media%20_pov8575.jpg

BlueVolt Battery So Pro
ទូរស័ព្ទស្តើងបំផុតរបស់ vivo មានថាមពលថ្មខ្លាំងនឺងអាចផ្តល់ថាមពលថ្មដល់ឧបករណ៍ផ្សេងៗពេលកំពុងដំណើរការ
V50 Lite ជាទូរស័ព្ទស្តើងបំផុតរបស់ vivo បំពាក់ថាមពលថ្ម BlueVolt 6500 mAh, សាកថ្មលឿន 90W និងផ្តល់ជូនអាយុកាលថ្មរយៈពេល 5 ឆ្នាំ។
– មើល YouTube បាន 27.41 ម៉ោង, Standby 11 ថ្ងៃ, លេងហ្គេម 10.5 ម៉ោង
– សាកថ្ម 27 នាទីបានថាមពល 50% និង សាក 57.5 នាទី បានថាមពល 100% អាចផ្តល់ថាមពលដល់ឧបករណ៍ផ្សេងទៀត កាត់បន្ថយតម្រូវការ power bank។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHeCUu31cSDjflVKaHm-CGODCOOA1xTP4qBa-6zNkMxobImESH00N4zFBAOn8nAfOvooKg1Z3kmshoNcN9V6gzh9WB7oz-w7sxKr9zcVREyzKFWsQuXwa-6BTOHPFl98gRIG0Md-6cibHfg_eX09ZttdrSGKwNrFefX5Ho6E1MJvtHG0HH-ZpwPMseVFZO/s6048/Norote_Media%20_pov8096.jpg
លើសពីនេះទៅទៀត V50 Lite មានឧបករណ៍បំពងសម្លេងស្តេរ៉េអូពីរដែរមានកម្រិតសម្លេង 400% ល្អឥតខ្ចោះសម្រាប់ការលេងហ្គេម ស្តាប់តន្ត្រី មើលភាពយន្ត .

50 MP Sony Ultra – High – Sensitivity Camera
កាមេរ៉ា Sony Ultra-High-Sensitivity ទំហំ 50 MP និង AI-Powered Ultra-Clear Imaging ដើម្បីចាប់យកពេលវេលាដ៏មានតម្លៃរបស់ជីវិត។ V50 Lite បំពាក់កាមេរ៉ាគោលទំហំ 50MP ជាមួយនឹងសេនស័រ Sony IMX882, កាមេរ៉ា Selfie ទំហំ 32MP ធានាបាននូវការថតច្បាស់ទាំងថ្ងៃនិងយប់ ខណៈពេលដែល 2x Professional Portrait ចាប់យករូបថតដ៏ស្រស់ស្អាត, កាមេរ៉ា Bokeh 2MP, ប្រព័ន្ធ Aura Light សម្របខ្លួនទៅនឹងលក្ខខណ្ឌពន្លឺផ្សេងៗសម្រាប់លទ្ធផលគុណភាពស្ទូឌីយោ និង AI Image Studio ជាមួយ AI Erase 2.0 លុបបំបាត់រូបភាពរំខាននិង AI Photo Enhance សម្រាប់សម្រួលរូបភាពអោយច្បាស់ជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3rRese0AJCzPZT9IkG-gwr2TM5GQixaMhxdDfI7013TzRnXkjNQNMsK5_5_ezAxOvtjddRYjF1vpVxYLNpDzIjHvmOZGvabl4eKsoM4Y3xdF521UpcfLGZrtfCBD42acrKxJEizQZwahupwmFXhyphenhyphene32TWbVwFvU3rSrCR-l8BdM13yenWlkW3xVipL4Vt/s6048/Norote_Media%20_pov8002%20(1).jpg
ទម្លាក់ការប៉ះសាកល្បង
វិញ្ញាបនបត្រកម្រិតថ្នាក់យោធាធានាថាផលិតផលបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ដើម្បីបំពេញតាមស្តង់ដារថ្នាក់យោធាសម្រាប់ភាពធន់ ។ ជាមួយនឹងចំណាត់ថ្នាក់ធន់នឹងការធ្លាក់ ផ្កាយ 5 ពី SGS អ្នកអាចជឿជាក់ថាឧបករណ៍របស់អ្នកត្រូវបានការពារយ៉ាងល្អប្រឆាំងនឹងការធ្លាក់ និងផលប៉ះពាល់ដោយចៃដន្យប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTYB6SopykQpSsxMLFZV6xCdGP9Dv-qB10LQTUIC-rAvnFpuPl7J8ekFWXwKXvuGKz-4Do2E7KwtaRxmfEF0QBi6pyVQtd2D4UF4xXae77HFfuIZdHvBm6xSst6DrE1BKRqGCjZIyR5TePAHGEGbn7jj-CoWLQJQPpicaXIhpuzLRcfbUG3puCUtD_7Uil/s6048/Norote_Media%20_pov7785.jpg

vivo V50 Lite បានបើកលក់ជាផ្លូវការ សំរាប់ ព័ត៌មានលម្អិត សូមចូលទៅកាន់ vivo.com/kh.

Bill Gates ថានឹងបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួន៩៩% បន្ទាប់រិះគន់Elon Muskរឿងកាត់ជំនួយអង្គការUSAID

0

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក លោក Bill Gate បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ៖ លោកមានខកចិត្តនឹងសកម្មភាពរបស់រដ្ឋាភិបាលជាខ្លាំង ជាពិសេសគឺ Elon Musk ដែលបាននាំគ្នាកាត់បន្ថយថវិការជំនួយសម្រាប់អង្គការជួយជនក្រីក្រជាច្រើន ដូច្នេះលោកនឹងបរិច្ចាគទ្រព្យសម្បត្តិលោកចំនួន ៩៩% ដែលស្មើនឹង ២សែនពាន់លានដុល្លារ ក្នុងរយៈពេល២០ឆ្នាំខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFhj5YlvZNmcYsE2h2mIhxME67Ik-LKdDqokPJHcGvmA00LQmUdeU7fh0muiDVzIrm4OEvtps5N7oiLN2TaKn4V09iM083de14erJkSAOWdb810VGXuK4hMAEckhZF3W7vkvK8yCXPo2mCDEJRqNEIpzUIqMn0rowMp9gCwKDkZz0_S19AmaldNGQddi_g/s1200/photo_2025-05-09_15-00-03.jpg
បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃសុក្រ ទី៩ ឧសភានេះ បានឲ្យដឹងថា ៖ ទឹកប្រាក់ទាំងអស់ដែលបានផ្ដល់ដោយលោក Bill Gates នឹងត្រូវប្រើប្រាស់សម្រាប់បញ្ហាសំខាន់ៗជាអន្តរជាតិរួមមាន ៖ ភាពក្រីក្រ ការរើសអើងជ្រុលនិយម និងជំងឺរីករាលដាលជាដើម។ នៅក្នុងនោះលោក Bill បាននិយាយថា ៖ « មានបញ្ហាច្រើនពេកហើយដែលត្រូវដោះស្រាយ ខណៈពេលដែលខ្ញុំមានទ្រព្យសម្បត្តិយ៉ាងច្រើនដែលអាចជួយមនុស្សបានទាំងនោះបាន។ ខ្ញុំមិនចង់ស្លា..ប់ក្នុងនាមជាមនុស្សមានទ្រព្យអ្វីឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm46Y82Phd6Wu9-oPDdSaFO1LHOWI0Sg9qe1icjNHRL7bLFvBWsOLydFw9PY1EDnbLHdyGOyxJLwaMdAsJo_98SGvV6indCxgiGH4wJ_ksjTsceUXmDXwiMh50HbOr67a7DxTQqsMy7mLaNaTWsP-bVkcWhdZF82vJPo324p4Zg14vW7bdW45QNPlCpRNw/s1200/photo_2025-05-09_14-59-34%20(2).jpg

ដោយឡែក ចំពោះការខកចិត្តរបស់គាត់ទៅលើរដ្ឋាភិបាលអាមេរិក និងលោក Elon Musk គឺពាក់ព័ន្ធនឹងសកម្មភាពមួយចំនួនដែលបានធ្វើឡើងដោយក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ជាពិសេសកាត់ផ្ដាច់ជំនួយរបស់អង្គការសប្បុរសធម៌។ លោក Bill បានរិះគន់ចំៗទៅលើលោក Elon Musk ដែលបានដកហូតកម្មវិធីជំនួយរបស់អង្គការ USAID។ លោកអះអាងថា ការកាត់ផ្ដាច់ជំនួយនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការផ្ដល់វ៉ាក់សាំង និងការព្យាបាលជំងឺដូចជាមេរោគអេដស៍ជាដើម ដែលជាឃាត..ករសម្លា..ប់កុមារក្រីក្រជាច្រើននៅលើពិភពលោក ព្រមទាំងជាឫសគល់ដែលនាំឲ្យមានការរើសអើងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkJsDcbgIfTx3wbymd0EP8yYJ_PZOFcCtKTIOaw7Lan9dPRxdgRLHAIFd7YOcRrF4KWyVWfKuMbozub-QInarkhFuUIpqhXC_KFCVqYCglir3fjKSvw8Fx__rfOlyCvr94qJmYZUFauFKlrz1u8283QHCSL0vJrdFM7uRkYUwDmmWwVqD09DwMFCBanS4U/s1280/photo_2025-05-09_14-59-35.jpg
គួររំលឹកថា មហាសេដ្ឋីវ័យ ៦៩ឆ្នាំខាងលើនេះ តែងតែចូលរួមក្នុងសកម្មភាពសប្បុរសជាច្រើន។ កន្លងមកលោកតែងបង្កើតកម្មវិធីផ្ដល់ជំនួយទៅកាន់ផ្នែលសុខាភិបាល វិស័យអប់រំ និងដោះស្រាយបញ្ហាអត់ឃ្លានក្នុងប្រទេសក្រីក្រជាដើម។ ហើយថ្មីៗនេះ លោកបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមក្នុងគម្រោងបង្កើតអង្គការមិនរកប្រាក់ចំណូល ដើម្បីគាំទ្រលើការអភិវឌ្ឍបច្ចេកវិទ្យា សុកមាលភាព និងសុខភាព៕

ត្រៀមនឹងហោះទៅហើយ! យន្តហោះមួយគ្រឿងឆេះហុយផ្សែងទ្រលោម ដោយសារលោកPilotច្រលំឆ្វេងថាស្ដាំ

0

ចក្រភពពអង់គ្លេស ៖ យន្តហោះBoeing មួយគ្រឿងជួបបញ្ហាបច្ចេកទេសកំឡុងពេលកំពុងរៀបហោះហើរ ដែលត្រូវឲ្យបញ្ឈប់ការសកម្មភាពទាំងអស់ភ្លាមៗ និងជម្លៀសអ្នកដំណើរទាំងអស់ចុះ បន្ទាប់ពីការស៊ើបអង្កេតទើបដឹងថាមូលហេតុមកពីPilotបែងចែកឆ្វេង និងស្ដាំមិនត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3pHz4cqEUMUoQ2ZpTtrK4Ck-Pm72jTyFlGPWmnYUJCOEm50ZY1pFmuTEicwdKExlNuhCACtp0Vg9roRrdCcDA_SU9dbhyjNDZdPWaEaQVNhd-bIiv1-KojJ2Y6wozoLp05tuWJ_nF514vcqnOsS0WCP2DUqm7pK63h4Y4ESHI9Yqd8XUV6jMt1ekZZdDs/s1280/photo_2025-05-10_15-12-49%20(2).jpg

ហេតុការណ៍នេះបានកើតឡើងចំពោះយន្តហោះ Boeing 777 ជើងហោះហើរ BA2279 របស់ក្រុមហ៊ុនអាកាសចរ British Airway នៅអាកាសយានដ្ឋាន Gatwick ប្រទេសអង់គ្លេស បានបណ្ដាលឲ្យមនុស្សគ្រប់គ្នានៅលើយន្តហោះមានការតក់ស្លុ..ត និងភិតភ័យជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-L5VvBqkguEMNym9Pw-jcRyTQMBZzbi79ReIApSiqREIcmB0V3fryH5AirJCiPQZp8yAA3I1JDdJDlFpozTP65GiysCg3hJNR2MPYnW9wjziPVEOqaTYQXBypBEgHiWQsG4XrFvq9XGrOWYgMQ1Nzw53_7lERk6U9cR6M8bQfhplysQS137okqOfYB9C6/s1280/photo_2025-05-10_15-12-50.jpg

យោងតាមរបាយការណ៍ដែលបានមកពីក្រុមអ្នកជំនាញស៊ើបអង្កេតបានឲ្យដឹងថា មុនពេលកើតហេតុ យន្តហោះនេះត្រូវធ្វើដំណើរចេញពីទីក្រុងឡុងដ៏ ទៅកាន់ វ៉េនខូវ័រ ប្រទេសកាណាដា ប៉ុន្តែខណៈកំពុងជិះនៅលើផ្លូវហោះហើរក្នុងអាកាសយានដ្ឋានរៀបនឹងហោះឡើង Pilotរង (co-pilot) ដែលមានតួនាទីត្រូវទាញចង្កូតបញ្ជារ( Control column) នៅខាងស្ដាំដៃដើម្បីយន្តហោះៗឡើង បែរជាច្រលំទាញឈ្នាន់បង្អង់ដែលនៅខាងឆ្វេង (Thrust Lever) នាំឲ្យយន្តហោះដែលកំពុងរត់យ៉ាងលឿននោះថយកម្លាំងចុះភ្លាមៗ កង់ទាំង២ឈប់វិល និងអូសទៅមុខបន្តរហូតកង់នោះកកិតខ្លាំងទៅៗ បង្កើតជាចំហេះ និងឆាបឆេះទៅដល់ហ្វ្រាំងយន្តហោះ។ ដោយសារតែវាមិនហោះឡើងទៅលើ ក្រុមការងារសង្រ្គោះបន្ទាន់នៅក្នុងអាកាសយានដ្ឋាន ក៏បាននាំគ្នាមកពន្លត់ភ្លើង និងជម្លៀសមនុស្សចំនួន ៣៣៤នាក់ ចេញមកបានដោយសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpJWGHcKHrGztof7v8kg9XSHQ9YNcnJe80psHobUspSie63pSxE48uT7oM2ZII0gwNItX3G1l8Atro9pWjDnnautTSwhCOJTI-xGw1tTB3_3fkiWc7pVtR5NNeCS869bwpFzwuy4ZaBOIHjmDm8MmyYhO5z5Rqn9kUf5JVRLmnjHMiO4gcxbxqWb9s1zJw/s640/photo_2025-05-10_15-12-49.jpg
ជាសំណាងល្អ ហេតុការណ៍នេះមិនបានបង្ករឲ្យនរណាម្នាក់រងរបួសទេ ប៉ុន្តែវាបានបណ្ដាលឲ្យជើងហោះហើរចំនួន ២៣ដែលមានកាលវិភាគត្រូវហោះហើរនៅពេលនោះត្រូវលុបចោល និងពន្យាពេល ហើយនាំឲ្យអាកាសយានដ្ឋាន Gatwick ទាំងមូលផ្អាកដំណើរការអស់ជាង១ម៉ោង។

អង្គភាពស៊ើបអង្កេតផ្លូវអាកាស (AAIB) បានពិនិត្យករណីនេះ ប៉ុន្តែពួកគេគិតមិនយល់ពីការច្រលំរបស់Pilot រងខាងលើនេះឡើយ ក៏ព្រោះតែគាត់មានបទពិសោធក្នុងការហោះហើរលើសពី ៦,០០០ម៉ោងទៅហើយ គាត់មានសុខភាពល្អ និងសម្រាកបានគ្រប់គ្រាន់ផងដែរ។ AAIB និង ក្រុមហ៊ុនអាកាសចរ British Airway បានដកហូតសិទ្ធិហោះហើររបស់Pilotរងខាងលើជាបណ្ដោះអាសន្ន ដោយចាត់ទុកករណីនេះថាជា “ចលនាច្រលំ” ចំពោះកាតព្វកិច្ចដែលធ្វើជាប្រចាំ និងផ្ដល់យោបល់ឲ្យគាត់អនុវត្តការហ្វឹកហាត់ដោយផ្ដោតលើអារម្មណ៍ (mental rehearsalបន្ថែមទៀត ពេលត្រឡប់មកបំពេញការងារវិញនៅថ្ងៃណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKBAf0BinJRL4eI45S-I61_B7CHd1qU1RbPrBvOGczQpXeRDObugiZOdPAm22gcP514SMmFVC06EuxHq8tZyXdPklnMDR-M0J3IhXN0mjIYEj2qOrQQU6pfSpZJ5qWeQ3Hr17cipFp6WQ2dGe91CZ5MPnAflZDwSUoY2VZ7TXLApm_Lgm5XJzMNHt_7bxz/s1280/photo_2025-05-10_15-12-51.jpg
ក្រោយពីដោះស្រាយហេតុការណ៍នេះរួចរាល់ ក្រុមហ៊ុន British Airway បានចេញសេចក្ដីសូមអភ័យទោសទៅកាន់អ្នកដំណើរទាំងអស់ដែលបានរងផលប៉ះពាល់ដោយសារឧបទេវហេតុនេះ និងបានសន្យាពង្រឹងសុវត្ថិភាពជូនអ្នកដំណើរគ្រប់គ្នាជានិច្ច៕

តម្លៃប្រេងសាំងនៅកម្ពុជានឹងចុះថ្លៃចាប់ពីថ្ងៃទី១១ ដល់ទី២០ ខែឧសភានេះ

0

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងទាក់ទងនឹងតម្លៃលក់រាយរបស់ប្រេងឥន្ធនៈនៅតាមស្ថានីយដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយនៅថ្ងៃទី១១ខែឧសភានេះ តម្រូវអោយស្ថានីយប្រេងលក់សាំងធម្មតាក្នុងតម្លៃ ៣៧០០រៀលក្នុងមួយលីត្រ រីឯ ប្រេងមាស៊ូតធម្មតាតម្លៃ៣៤៥០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃ២០ខែឧសភា។

ផ្អែកតាមតម្លៃដែលកំណត់ដូចខាងលើនេះ វាមានន័យថាចំពោះសាំងធម្មតាត្រូវចុះថ្លៃចំនួន៥០រៀលក្នុងមួយលីត្រ ចំណែកចំពោះប្រេងម៉ាស៊ូតធម្មតាត្រូវចុះថ្លៃ១០០រៀលក្នុងមួយលីត្រ។

គួរជម្រាបថា ការបញ្ចុះថ្លៃប្រេងនេះគឺផ្អែកតាមគោលការណ៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងការរួមចំណែកពីក្រុមហ៊ុនលក់ប្រេងដើម្បីជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជា និង យោងតាមការប្រែប្រួលតម្លៃប្រេងនៅទីផ្សារពិភពលោកផងដែរ។

អាស្រ័យហេតុ នេះក្រសួងពាណិជ្ជកម្មសង្ឃឹមថាស្ថានីយប្រេងទាំងអស់ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyt-msP9_KaB1Iq5K3V7VriIeZOEHKgZU7RP_h_-GJo8LWykQO3tY-qq6wxmJl4XetKEVxe3-AB-63htyQcYO6Tu-aC4AcaraAZOfPr_UtLvhXhCCYP-aoAYj9Im0jV_pJSWNwlLSB6euY8yDym8bI_eDHDctlZbfelEzUJuQy9aoXy0xCywHfXg_GHPzb/s1280/photo_2025-05-12_08-24-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt7tDHsdhMlXfv0QfbCGP3BMRDPP8PJ5QeXNBkiWqMe3nKZ4CZnEa6J7ijVYAS3wjiZO7jVcpID-iTCmav-_-L-sijR7NXaWK2hOnbxeLPEBxig9gIR9ACcPM8BxH2-MvttfzLdh6UuNh8UzLxGeRyFpk_rr4LoUd68DA4l_JK8gSfK0x5IYlliOzQwwFj/s1280/photo_2025-05-12_08-24-29%20(2).jpg

ពលរដ្ឋអាមេរិកចោ..ទថា Trump ព្យាយាមបំផ្លា..ញអ្វីៗដែលប្រទេសអាមេរិកខំកសាងមករយៈពេល២៥០ឆ្នាំ

0

សហរដ្ឋអាមេរិក ៖ មតិរបស់ពលរដ្ឋអាមេរិកជាច្រើនបានលើកឡើងថា សកម្មភាពប្រធានាធិបតីអាមេរិកបច្ចុប្បន្ន និងរដ្ឋាភិបាលរបស់លោក បាននិងកំពុងតែលុបបំបាត់នូវអ្វីៗដែលអ្នកដឹកនាំប្រទេសពីមុនជាច្រើនជំនាន់ខិតខំបង្កើតឡើងអស់ក្នុងរយៈពេល ២៥០ឆ្នាំកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihs-FZxOq_JagqVq4khyFmKxUwwqV6GbtsDbSykAo4phwK6j8-47L06BhbBEOgp1kkkTjfQ3LJ65SqmTUBuMFnFqF1O-muHtYrJ6Amwj6vlhbpGvfw0GdIE9xovzsTnkcFb9qTC9rHhqJQOXXxaaNGF-emaJ3ab64_xHhgE_eDP1cKCZ0mReBIxxrT3Mul/s1480/image_2025-05-12_08-25-17.png

យោងតាមសារព័ត៌មានបរទេស CNN កាលពីថ្ងៃសុក្រនេះ ទ្រឹស្តីដែលបានលើកឡើងខាងលើកំពុងត្រូវបានគេយកទៅពិភាក្សាយ៉ាងក្ដៅគគុក និងមានការមិនពេញចិត្តជាខ្លាំងពីសំណាក់ពលរដ្ឋអាមេរិកជាច្រើន។ ពួកគេអះអាងថា សហរដ្ឋអាមេរិកកំពុងតែអនុវត្តសកម្មភាពជាច្រើនដែលវារចាកពីច្បាប់ដើមដែលមានដូចជា ៖ លទ្ធិប្រជាធិបតេយ្យ, ទំនាក់ទំនងល្អជាមួយអន្តរជាតិ, ការឯកភាពជាតិ, ស្ថាប័នផ្ដល់សេវាដល់ជនស៊ីវិល និង និន្នាការដឹកនាំប្រទេសបែបសេរីនិយម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBqwsSZzyE1p3fPTiv9hTtprydcIwiRlfTHaJJptzjTqO0v9C6eoJuHgrjHVcCIQt-LZsygWHwYB33HvWrjQN-F5o-GnkRkPaSVVxw8L1hnESYVmiFDmB9GMKe2kqKcm8cqHRRJYGipkmvXEG2IrqIOW3M5QFRvwvb20m9fvP1Sh8E_3SIVX-2iauqxxYu/s767/image_2025-05-12_08-25-18.png

អ្នកជំនាញវិភាគបានលើកឡើងថា ចាប់តាំងពីរបបដឹកនាំប្រទេសពីប្រធានាធិបតីលោក Benjamin Franklin បន្ទាប់មកលោក John F. Kennedy លោក Richard Nixon និងមកដល់លោក Barack Obama សហរដ្ឋអាមេរិកបានបង្កើតនូវប្រវត្តិសាស្រ្តដឹកនាំជាច្រើន ដែលបច្ចុប្បន្នលោក Donald Trump កំពុងព្យាយាមបំបែកធ្វើជាឯកជនភាវូបនីយកម្ម និងកំណែទម្រង់ឡើងវិញ។ ទាំងអស់នេះ មិនរាប់បញ្ចូលចំពោះកំណែទម្រង់មួយចំនួនទៀត ដែលគាត់គ្រោងបង្កើតសម្រាប់កម្មវិធីដូចជា សន្តិសុខសង្គម និង ការថែទាំសុខភាព (Medicare) ដែលគាត់ធ្លាប់និយាយមុនពេលជាប់ឆ្នោត គឺពោរពេញទៅដោយការក្លែងបន្លំ និងមិនបានអនុវត្តវាតាមការសន្យាបាននៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbmvd7Qe1fLWMIq0a3lPtvIJzAs6Mb99zuwdBS_zBMiiJUJjt8jlQqzG0ToKYF3jdRslU3JFnb7Tal1I8Me4TPunDjokAerqSymC3GRuW_rFNccN5dylEAuqNOUinaA0OmEZvMvEnj6eYYGWKrlaORKJyHWScs2AG1baAuDb3CsRWzC1lO_NsY0ICVe4SO/s1200/image_2025-05-12_08-25-16.png

ផ្អែកលើការប្រៀបធៀបរវាងមុនពេល និងកំឡុងពេលដែលលោកTrump កាន់អំណាច គេបាននិយាយថា ៖ នៅមុនឆ្នាំ២០១៧ដែលលោកTrumpបានកាន់អំណាចជាលើកដំបូង អាមេរិកមានសម្ព័ន្ធភាពរឹងមាំជាអន្តរជាតិរួមមាន ជាមួយអង្គការ NATO និងសន្ធិសញ្ញាទីក្រុងប៉ារីសជាដើម។ ក្រៅពីនេះ ក្រោមលទ្ធិប្រជាធិបតេយ្យ មានស្ថាប័នអាមេរិកជាច្រើនដែលកាន់កាប់អំណាចផ្ទាល់ខ្លួនដោយសន្តិភាព មានកម្មវិធីដូចជា DACA ដែលការពារសិទ្ធិជនអន្តោរប្រវេសន៍ផងដែរ។ លើសពីនេះ បន្ទាប់ពីវត្តិសេដ្ឋកិច្ចជាសកលកាលពីឆ្នាំ២០០៨ អាមេរិកបានងើបឡើងវិញយ៉ាងខ្ពស់ រីឯប្រធានាធិបតីភាគច្រើន គឺមានអកប្បកិរយាល្អ មានទំនាក់ទំនងល្អជាមួយស្ថាប័នគ្រប់ជាន់ថ្នាក់ប្រកបដោយវិជ្ជាជីវៈ និងផ្ដោតលើគោលនយោបាយដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើនបែបសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgApelh8wgXkon1Lc43HVW1V-9FhQBRcAgbuGJnqwdP4MTdaex8fm6mvs5MgV0L8ykurZgQ_rUSgkXleBdmPhSBTzoCJhXx6yNUoHOuupgDqa9fX5KKxmuX9iagNwq7n0Bwl0sHW4zLnqhNh68f9Qa1nRP-Nk6TyJhlSQUz-oPkjZ5-XjQELa2jWfi5XZg3/s2399/image_2025-05-12_08-25-21.png
ដោយឡែកសម្រាប់ ចាប់តាំងពីអណត្តិលោក Trump ២០១៧-២០២១ និងបច្ចុប្បន្ន អាមេរិកបានបោះបង់សន្ធិសញ្ញាអន្តរជាតិ និងមានទំនាក់ទំនងសម្ព័ន្ធភាពខ្សោយ។ ជាងនេះទៅទៀត ការតវ៉ាប្រឆាំងពាក់ព័ន្ធនឹងការបាត់បង់បន្តិចម្ដងនៃលទ្ធិប្រជាធិបតេយ្យតែងកើតមាននៅក្នុងប្រទេស។ ការបង្កើតច្បាប់តឹងរឹងលើអង្គការ DACA និងជនអន្តោរប្រវេសន៍ បាននាំឲ្យមានការបែងចែកយ៉ាងខ្លាំង ព្រមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCH8KCTU5dbhbOBmBVgQE-g2Xxfn-LNVxE2HXNcAMRnYsTe2nbyZfb2UvM6mduRzLgjd_koh2uc8nsHlLhOdQksHiaAz_5sgiDRlWkZ1nP_ZZa75vG5j_yMq-fZdL4bKn-Fie9-rhAyIKOM6fOfgB69QQL59XTiOUhsJh5_EihHbx3L00Q57bRGA7XJVl2/s2560/image_2025-05-12_08-25-19.png
បើតាមរបាយការណ៍ដែលប្រមូលបាន មានប្រជាជនអាមេរិកសរុបចំនួន ៤៧%ដែលនៅគាំទ្រលោក ខណៈ ២%កំពុងស្ថិតក្នុងពិចារណា និង៥១% ទៀតសម្រេចថានឹងមិនបោះឆ្នោតគាំទ្រលោកឡើយ ប្រសិនបើលោកឈរឈ្មោះនៅអណត្តិក្រោយនេះម្ដងទៀត៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃប្រាប់ពលរដ្ឋកុំឱ្យបារម្ភពីជំងឺកូវីដឆ្លងរាតត្បាតជាថ្មី ទោះជាវាងាយឆ្លង តែពុំធ្ងន់ធ្ងរ

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ស៊ុមស័ក្ត ថេបសុថិន បានសំណូមពរទៅកាន់ពលរដ្ឋ កុំឱ្យបារម្ភនឹងជំងឺកូវីដ-១៩ ត្រឡប់មកឆ្លងរាតត្បាតខ្លាំងនៅប្រទេសថៃ ដោយលោកបញ្ជាក់ថា បច្ចុប្បន្ន វាបានក្លាយជាជំងឺក្នុងតំបន់រួចហើយ ទោះជាវាងាយឆ្លង ប៉ុន្តែរោគសញ្ញាពុំធ្ងន់ធ្ងរទេ ខណៈចំនួនអ្នកជំងឺកូវីដថ្មីបានធ្លាក់ចុះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXsqMPFPjE6S7P0N-q_GTtngPAFS-n3VzvUwChdFrdwsszGx2_xbL6NVK8xtY8bBH74iZkgFqpcKjkS46-t9qP021NgEH7OP8liwn0nqT_VHUf9wJt59MSWwL-b8jj129AzfhxgH7TmK-C1ziRZrQQJDDmoU6KeVvRj4RbPF2pA1he1MJFvDiR9jhc4y6l/s1020/photo_2025-05-10_16-53-41.jpg
នាពេលថ្មីៗនេះ គ្រូពេទ្យថៃបានដាស់តឿនពលរដ្ឋពីជំងឺកូវីដឆ្លងរាតត្បាតជាថ្មីថា ចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ដើមខែឧសភា ឆ្នាំ២០២៥ (រយៈពេលជាង៤ខែ) គឺមានអ្នកជំងឺកូវីដ ចំនួន៥៣,៦៧៦នាក់ ស្លាប់១៦នាក់ ហើយទីក្រុងបាងកក មានអ្នកជំងឺកូវីដច្រើនជាងគេ ស្មើ១៦,៧២៣នាក់ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFnW3kTagFM3ngkWdIk3NJfmLZnTfwiQshYbddAfRsNn-CJ5G6E7jPmZBOkwbf62BB6bNXHWRrs2HR8V2Vy8NowVYuz3IC_dsdSqRmnqA8Bqi9A8lDOtBGiinvWnE87gbhYGblkBcRPB5sVKTBKG-ePE3q54dgUeaVUbVfD4e8Hqr3XpusfIdRCob-7p7/s1200/photo_2025-05-10_16-53-41%20(4).jpg

ជំងឺកូវីដឆ្លងរាតត្បាតខ្លាំង ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ គឺមានអ្នកជំងឺកូវីដ ចំនួន១៤,៣៤៩នាក់ ក្នុងនោះស្លាប់២នាក់ ។ រយៈពេលនេះជំងឺកូវីដបានឆ្លងនៅទីក្រុងបាងកកច្រើន ស្មើ៤,៦២៤នាក់ បន្ទាប់មក គឺខេត្តឈុនបុរី ស្មើ១,១៧៧នាក់, ខេត្តនុនថាក់បុរី ស្មើ៨៦៦នាក់ និងខេត្តរ៉ាក់យ៉ង ស្មើ៥៥៣នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHyEQNuA9RAbSAru7sOJDT06a8-WiS2XVUdKH07MtzqVt4oXoc-lMbxCMktRUs0Y0Cpj28Dmlw8nKoYASyMnZvnsq6JDSFI1cUymr-BY0iARuSMALEbedB669LQ69Og5VhytVVas9BFT-BG_2Lflihzkjd2fKwBLHlWwnGKEfGBJDPfZULVEuxbvQ3IJMW/s795/photo_2025-05-10_16-53-41%20(3).jpg

ចំណែកចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ គឺមានអ្នកជំងឺកូវីដ ចំនួន១២,៥៤៣នាក់ ។ បើតាមទិន្នន័យនេះឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដថ្មីចាប់ផ្តើមធ្លាក់ចុះហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwJCGnAtYWf2C4GGIYJJCstjfAjDjMdLDhmID7rHZdWn4Gdy9sa6Eu6u137IjpGDdPLH1kwaeFQM38yTn6s6T2h5TQjRghfLQnVdlMYIdYHhmNND4VglAVgwnHcUJHEyPiClY56V9kqZFu2PMXyzTWlGe7j_HIDfiJVvIZT_EmV-9PM6fyK25mTijv6m_f/s1000/photo_2025-05-10_16-53-41%20(2).jpg
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ស៊ុមស័ក្ត និយាយថា ៖ «តាមទិន្នន័យតាមដានជំងឺរាតត្បាត គឺប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដជាបន្តបន្ទាប់ ដោយសារការប្រមូលផ្តុំមនុស្សជាច្រើន រួមទាំងកត្តាអាកាសធាតុ ជាពិសេស នៅរដូវវស្សា មានអ្នកជំងឺកូវីដកើនឡើងច្រើន ។ ខ្ញុំសូមបញ្ជាក់ថា កូវីដ គឺជាជំងឺក្នុងតំបន់ ហើយមានអ្នកឆ្លងជំងឺនេះពេញមួយឆ្នាំ ។ ដូច្នេះ សូមពលរដ្ឋកុំភ័យស្លន់ស្លោ ពីព្រោះកូវីដបច្ចុប្បន្នឆាប់ឆ្លង ប៉ុន្តែពុំធ្ងន់ធ្ងរ សូមពលរដ្ឋការពារខ្លួនដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNZ1iPxaSHk_ioRCZ3BECeN41a5Unl0yrpG0COwAZKyI8cA05nf2ginHEvL4ntrR3KlXSLgUfzdNu4B-s0TBgpiRvBFgmiJWyxKWP53uG4zjrZh5dqpU3SkWhTjLv7PpUB3LuetYNfUqsfpxsApEwSJX99kqgjHzZuG1UfdGLKmMb2YO5CEcRb9GdZpneK/s990/image_2025-05-09_13-35-25%20(2).png

លោក ស៊ុមស័ក្ត បន្តថា បើពលរដ្ឋឈឺថ្កាត់ ឬសង្ស័យថាកើតជំងឺកូវីដ គួរអនុវត្តតាមចំណុចខាងក្រោមនេះ ៖

១-បើមានរោគសញ្ញាសង្ស័យ ឬមានបញ្ហាផ្លូវដង្ហើម ដូចជា ៖ ក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺក មានស្លេស្ម ឈឺក្បាល និងអស់កម្លាំង ចូរធ្វើតេស្ត ATK
២-បើលទ្ធផលការធ្វើតេស្តវិជ្ជមាន ចូរពាក់ម៉ាស់ជានិច្ច, ឈប់ចូលរួមសកម្មភាពជាមួយគ្រួសារ និងអ្នកដទៃ រួមទាំងប្រើប្រាស់សម្ភារៈដាច់ដោយឡែក ។ បើចាំបាច់ត្រូវចេញក្រៅលំនៅឋាន ចូរឱ្យរក្សាគម្លាត លាងដៃ និងពាក់ម៉ាស់ជានិច្ច
៣-ករណីរោគសញ្ញាស្រាល ដូចជា ៖ ក្តៅខ្លួន ក្អក និងមានស្លេស្មតិចតួច ប៉ុន្តែពុំអាចធ្វើតេស្ត ATK ចូរចៀសវាងកុំទៅទីប្រជុំជន ។ បើចាំបាច់ត្រូវទៅកន្លែងមនុស្សច្រើន ចូរពាក់ម៉ាស់ជានិច្ច
៤-បើមានអាការៈធ្ងន់ធ្ងរ ដូចជា ៖ ក្តៅខ្លួនខ្លាំង នឿយហត់ ពិបាកដកដង្ហើម ចូរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាល និង
៥-ផ្អាក ឬចៀសវាងការទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមមនុស្សងាយឆ្លងជំងឺកូវីដ ដូចជា ៖ អ្នកជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺសរសៃឈាមបេះដូង, ជំងឺតម្រងនោមរ៉ាំរ៉ៃ, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺធាត់, ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ។ ប៉ុន្តែបើពុំអាចផ្អាកទំនាក់ទំនងជាមួយអ្នកកើតជំងឺទាំងនេះទេ ចូរពាក់ម៉ាស់ជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-6u5yBa5J0nhyphenhyphenyH6Q4FM0smfZn9W1AgAkINnv1-GotzmdbUjfw4XusHLmN4Llc9buqb9JrB7-3XfXLXt6I77zlcc2Q7rp7xmOzthbe5C4WExk1JvEESTJE9dJA6w1VWxf1T3Q5w-6pdKMXn0OwRrZF_uR6PJ4qrWB7SUgbtnSR-qlEvPlDHQOKQsez_8-/s1278/image_2025-05-09_13-35-25.png

គួរបញ្ជាក់ថា ក្រោយពីគ្រូពេទ្យថៃបានបង្ហាញទិន្នន័យជំងឺកូវីដត្រឡប់មកឆ្លងរាតត្បាតខ្លាំងនៅប្រទេសថៃ ជាពិសេស នៅទីក្រុងបាងកក បានធ្វើឱ្យអាណាព្យាបាលសិស្សបារម្ភយ៉ាងខ្លាំង ដោយសារសាលារៀនជិតបើកបវសនកាល ៕