ប្រទេសចិន ៖ ហេតុការណ៍ថ្មីមួយបានកើតឡើងនៅប្រទេសចិន ដែលRobot Humanoidជាមនុស្សយន្តដ៏ទំនើបដំណើរការដោយAIដើម្បីជួយការងារមនុស្ស សុខៗស្រាប់តែធ្វើការវា..យទៅលើបុរសម្នាក់ដែលនៅក្បែរវាដោយមិនដឹងមូលហេតុច្បាស់លាស់នៅឡើយ។ ហេតុការណ៍នេះបាននាំឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃបច្ចេកវិទ្យាជាខ្លាំង។

យោងតាមវីដេអូនៃកាមេរ៉ាសុវត្ថិភាពមួយដែលត្រូវបានចែកចាយយ៉ាងច្រើនសន្ធឹកសន្ធាប់ បានបង្ហាញឲ្យឃើញពីសកម្មភាពបុរស២នាក់ ដែលកំពុងធ្វើការសាកល្បងទៅលើមនុស្សយន្តHumanoidមួយគ្រឿង ដែលគេស្គាល់ថាជាម៉ូឌែល Unitree H1 ប៉ុន្តែហាក់ទទួលបានបរាជ័យ ហើយភ្លាមៗនោះមនុស្សយន្តនោះស្រាប់តែចាប់ផ្ដើមធ្វើចលនាដៃជើងរបស់វាដោយមិនមានការគ្រប់គ្រង និងបែរទៅរកបុរសម្នាក់ដែលនៅក្បែរនោះ រួចប្រើដៃរបស់វាវា..យគាត់យកវា..យយក ធ្វើឲ្យគាត់គេចមិនចង់ទាន់។
ដោយឡែក បើយោងតាមការស៊ើបអង្កេតក្រោយហេតុការណ៍នេះកើតឡើង មូលហេតុនៃការបរាជ័យលើការគ្រប់គ្រងសកម្មភាពរបស់វានេះសង្ស័យថា ប្រហែលអាចមកពីកូដកម្មវិធីមានបញ្ហា ឬសេនស័ររបស់វាដំណើរការមិនត្រឹមត្រូវ ប៉ុន្តែយ៉ាងណាក៏ដោយ មូលហេតុនេះនៅទាន់ច្បាស់លាស់ជាផ្លូវការនៅឡើយទេ។.png)
កន្លងមក ក៏ធ្លាប់មានព្រឹត្តិការណ៍ស្រដៀងគ្នានេះដែរ មានមនុស្សមួយចំនួនបាននិយាយថា ៖ គេធ្លាប់បានឃើញមនុស្សយន្ត Humanoid ម៉ូឌែល Unitree មួយផ្សេងទៀត ក៏បានធ្វើចលនាខុសប្រក្រតីផងដែរនៅក្នុងកម្មវិធីមួយនៅទីសារធារណៈ។
យ៉ាងណាមិញ ហេតុការដែលបានកើតឡើងខាងលើនេះ បានជំរុញឲ្យមានការពិភាក្សាគ្នានៅលើអ៊ីនធើណេតកាន់តែក្ដៅគគុក ដោយសារធារណៈជនជាច្រើនកំពុងមានការព្រួយបារម្ភពីការរីកចម្រើនខ្លាំងពេកនៃបច្ចេកវិទ្យា អាចធ្វើឲ្យវាដំណើរការដោយខ្លួនឯងនិងបង្ករគ្រោះថ្នា..ក់ដល់មនុស្សបាន។ ពួកគេបានស្នើសុំឲ្យមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ជាងនេះ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងមនុស្សនៅជុំវិញមនុស្សយន្តប្រភេទនេះ៕










