រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងទាក់ទងនឹងតម្លៃលក់រាយរបស់ប្រេងឥន្ធនៈនៅតាមស្ថានីយដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយនៅថ្ងៃទី១១ខែឧសភានេះ តម្រូវអោយស្ថានីយប្រេងលក់សាំងធម្មតាក្នុងតម្លៃ ៣៧០០រៀលក្នុងមួយលីត្រ រីឯ ប្រេងមាស៊ូតធម្មតាតម្លៃ៣៤៥០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃ២០ខែឧសភា។

ផ្អែកតាមតម្លៃដែលកំណត់ដូចខាងលើនេះ វាមានន័យថាចំពោះសាំងធម្មតាត្រូវចុះថ្លៃចំនួន៥០រៀលក្នុងមួយលីត្រ ចំណែកចំពោះប្រេងម៉ាស៊ូតធម្មតាត្រូវចុះថ្លៃ១០០រៀលក្នុងមួយលីត្រ។

គួរជម្រាបថា ការបញ្ចុះថ្លៃប្រេងនេះគឺផ្អែកតាមគោលការណ៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងការរួមចំណែកពីក្រុមហ៊ុនលក់ប្រេងដើម្បីជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជា និង យោងតាមការប្រែប្រួលតម្លៃប្រេងនៅទីផ្សារពិភពលោកផងដែរ។

អាស្រ័យហេតុ នេះក្រសួងពាណិជ្ជកម្មសង្ឃឹមថាស្ថានីយប្រេងទាំងអស់ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyt-msP9_KaB1Iq5K3V7VriIeZOEHKgZU7RP_h_-GJo8LWykQO3tY-qq6wxmJl4XetKEVxe3-AB-63htyQcYO6Tu-aC4AcaraAZOfPr_UtLvhXhCCYP-aoAYj9Im0jV_pJSWNwlLSB6euY8yDym8bI_eDHDctlZbfelEzUJuQy9aoXy0xCywHfXg_GHPzb/s1280/photo_2025-05-12_08-24-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt7tDHsdhMlXfv0QfbCGP3BMRDPP8PJ5QeXNBkiWqMe3nKZ4CZnEa6J7ijVYAS3wjiZO7jVcpID-iTCmav-_-L-sijR7NXaWK2hOnbxeLPEBxig9gIR9ACcPM8BxH2-MvttfzLdh6UuNh8UzLxGeRyFpk_rr4LoUd68DA4l_JK8gSfK0x5IYlliOzQwwFj/s1280/photo_2025-05-12_08-24-29%20(2).jpg