សហរដ្ឋអាមេរិក ៖ មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក លោក Bill Gate បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ៖ លោកមានខកចិត្តនឹងសកម្មភាពរបស់រដ្ឋាភិបាលជាខ្លាំង ជាពិសេសគឺ Elon Musk ដែលបាននាំគ្នាកាត់បន្ថយថវិការជំនួយសម្រាប់អង្គការជួយជនក្រីក្រជាច្រើន ដូច្នេះលោកនឹងបរិច្ចាគទ្រព្យសម្បត្តិលោកចំនួន ៩៩% ដែលស្មើនឹង ២សែនពាន់លានដុល្លារ ក្នុងរយៈពេល២០ឆ្នាំខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFhj5YlvZNmcYsE2h2mIhxME67Ik-LKdDqokPJHcGvmA00LQmUdeU7fh0muiDVzIrm4OEvtps5N7oiLN2TaKn4V09iM083de14erJkSAOWdb810VGXuK4hMAEckhZF3W7vkvK8yCXPo2mCDEJRqNEIpzUIqMn0rowMp9gCwKDkZz0_S19AmaldNGQddi_g/s1200/photo_2025-05-09_15-00-03.jpg
បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃសុក្រ ទី៩ ឧសភានេះ បានឲ្យដឹងថា ៖ ទឹកប្រាក់ទាំងអស់ដែលបានផ្ដល់ដោយលោក Bill Gates នឹងត្រូវប្រើប្រាស់សម្រាប់បញ្ហាសំខាន់ៗជាអន្តរជាតិរួមមាន ៖ ភាពក្រីក្រ ការរើសអើងជ្រុលនិយម និងជំងឺរីករាលដាលជាដើម។ នៅក្នុងនោះលោក Bill បាននិយាយថា ៖ « មានបញ្ហាច្រើនពេកហើយដែលត្រូវដោះស្រាយ ខណៈពេលដែលខ្ញុំមានទ្រព្យសម្បត្តិយ៉ាងច្រើនដែលអាចជួយមនុស្សបានទាំងនោះបាន។ ខ្ញុំមិនចង់ស្លា..ប់ក្នុងនាមជាមនុស្សមានទ្រព្យអ្វីឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm46Y82Phd6Wu9-oPDdSaFO1LHOWI0Sg9qe1icjNHRL7bLFvBWsOLydFw9PY1EDnbLHdyGOyxJLwaMdAsJo_98SGvV6indCxgiGH4wJ_ksjTsceUXmDXwiMh50HbOr67a7DxTQqsMy7mLaNaTWsP-bVkcWhdZF82vJPo324p4Zg14vW7bdW45QNPlCpRNw/s1200/photo_2025-05-09_14-59-34%20(2).jpg

ដោយឡែក ចំពោះការខកចិត្តរបស់គាត់ទៅលើរដ្ឋាភិបាលអាមេរិក និងលោក Elon Musk គឺពាក់ព័ន្ធនឹងសកម្មភាពមួយចំនួនដែលបានធ្វើឡើងដោយក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ជាពិសេសកាត់ផ្ដាច់ជំនួយរបស់អង្គការសប្បុរសធម៌។ លោក Bill បានរិះគន់ចំៗទៅលើលោក Elon Musk ដែលបានដកហូតកម្មវិធីជំនួយរបស់អង្គការ USAID។ លោកអះអាងថា ការកាត់ផ្ដាច់ជំនួយនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការផ្ដល់វ៉ាក់សាំង និងការព្យាបាលជំងឺដូចជាមេរោគអេដស៍ជាដើម ដែលជាឃាត..ករសម្លា..ប់កុមារក្រីក្រជាច្រើននៅលើពិភពលោក ព្រមទាំងជាឫសគល់ដែលនាំឲ្យមានការរើសអើងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkJsDcbgIfTx3wbymd0EP8yYJ_PZOFcCtKTIOaw7Lan9dPRxdgRLHAIFd7YOcRrF4KWyVWfKuMbozub-QInarkhFuUIpqhXC_KFCVqYCglir3fjKSvw8Fx__rfOlyCvr94qJmYZUFauFKlrz1u8283QHCSL0vJrdFM7uRkYUwDmmWwVqD09DwMFCBanS4U/s1280/photo_2025-05-09_14-59-35.jpg
គួររំលឹកថា មហាសេដ្ឋីវ័យ ៦៩ឆ្នាំខាងលើនេះ តែងតែចូលរួមក្នុងសកម្មភាពសប្បុរសជាច្រើន។ កន្លងមកលោកតែងបង្កើតកម្មវិធីផ្ដល់ជំនួយទៅកាន់ផ្នែលសុខាភិបាល វិស័យអប់រំ និងដោះស្រាយបញ្ហាអត់ឃ្លានក្នុងប្រទេសក្រីក្រជាដើម។ ហើយថ្មីៗនេះ លោកបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមក្នុងគម្រោងបង្កើតអង្គការមិនរកប្រាក់ចំណូល ដើម្បីគាំទ្រលើការអភិវឌ្ឍបច្ចេកវិទ្យា សុកមាលភាព និងសុខភាព៕