Home Blog Page 515

ដាក់ខ្ទឹមសនៅក្រោមខ្នើយ ផ្តល់អត្ថប្រយោជន៍មិននឹកស្មានដល់

0

ការដាក់ខ្ទឹមសនៅក្រោមខ្នើយ គឺជាវិធីបុរាណមួយប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាការសម្រាកពុំលក់ ពីព្រោះខ្ទឹមសអាចជួយឱ្យឆាប់សម្រាកលក់ និងលង់លក់បានយូរ ។ ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសក្នុងផ្ទះបាយប៉ុណ្ណោះទេ ប៉ុន្តែយើងអាចប្រើវាសម្រាប់ព្យាបាលជំងឺផ្សេងៗ ដូចជា ៖ ផ្តាសាយ ឬការរលាក ដែលមនុស្សជាច្រើននិយមដាក់វាក្រោមខ្នើយ ដើម្បីកាត់បន្ថយការតានតឹងផ្លូវចិត្ត បំបាត់ក្តីកង្វល់ ឬភ័យខ្លា.ច និងជួយឱ្យចិត្តស្ងប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGy_dHhqgZ8T7SfCboe2F3QXyE68LpKa2Bb-lyB10xrZhF60LX2bUpYUkeFtY5Aflw30x-EHgwQn7j7Z-RG1lH-sgHN6jCc0AfYAGO6ERHj1pZAer3y1tDEQJWuSb3Ye_xBcM4Qvx3XHPHPFDbNQI_uFbCr72NkTGOOlM2s1aA-hppimN47KFKD_nBdzyG/s644/photo_2025-05-10_15-30-19.jpg
សម្រាប់អ្នកសម្រាកពុំលក់ ឬសម្រាកពុំស្កប់ស្កល់ អាចដាក់ខ្ទឹមស ចាប់ពី២ដុំ ទៅ៣ដុំ នៅក្រោមខ្នើយដើម្បីជួយឱ្យសម្រាកលក់ស្រួល ពីព្រោះខ្ទឹមស សម្បូរវីតាមី B1 ជួយដល់ការសម្រាក ។ វាថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រព័ន្ធប្រសាទ ជួយឱ្យអារម្មណ៍ស្ងប់ និងធ្វើឱ្យផ្លូវចិត្តធូរស្រាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEIRlOboQ6UuPPY0tDiBDBPUqfJsOFPq_yoOUP0cLLdUkeY36pW9pd8kwZ9PSPeFXGIUBgHT1uiZ8lvPP0fF2COZ_X1e4thUrC9Aig3t0WRfyjwf2h2QBYCRk8vEtdlE2wbaRO_0HBVIODG8OeUVRXqSJmmXChEtzf4nqQQK46WwQEkcclbU84GlXGRMp0/s728/photo_2025-05-10_15-30-19%20(2).jpg

ក្រៅពីនេះ សារធាតុម៉ាញ៉េស្យូម និងប៉ូតាស្យូមនៅក្នុងខ្ទឹមស នឹងជួយធានាគុណភាពការសម្រាកលក់ ។ សារធាតុម៉ាញ៉េស្យូមនឹងជួយឱ្យយើងសម្រាកលក់ស្រួល ដោយរក្សាកម្រិត GABA គឺជាសារធាតុទំនាក់ទំនងទៅកាន់សរសៃប្រសាទ ។ វាជួយកាត់បន្ថយសកម្មភាពរបស់កោសិកាសរសៃប្រាសាទក្នុងខួរក្បាល និងប្រព័ន្ធសរសៃប្រសាទកណ្តាល ព្រមទាំងជួយបន្ធូរបន្ថយភាពតានតឹងផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព ។ រីឯសារធាតុប៉ូតាស្យូម គឺជួយបង្កើនប្រសិទ្ធភាពការសម្រាកលក់ និងកាត់បន្ថយការភ្ញាក់ដឹងខ្លួនក្រោយសម្រាកលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-cSZBbR0zCHgEp2f_j8fq1RF5nrfCuSI3nq8lSmszcshbOcB43t8xFTinFRWzeaOAONFK3lQy5mqqmJ5zCq7E4q5uNY1dvKSoL3maw6l6gzlRvO3ryYXC618_9UN0XTgRtvL_USVs20ZyLGIgxgSLIxwhStUUrBEBRIZhcK9o4bbftVHF_vgK6IoeQfPK/s650/photo_2025-05-10_15-30-19%20(3).jpg

ការដាក់ខ្ទឹមស បកសំបករួចនៅក្រោមខ្នើយ ក៏អាចព្យាបាលជំងឺផ្សេងៗផងដែរ ដែលមនុស្សភាគច្រើនពុំជ្រាប ដោយសារខ្ទឹមស មានសារធាតុអាលីស៊ីន និងស្កឌីនី ។ សារធាតុទាំង២នេះមានគុណសម្បត្តិប្រឆាំងនឹងបាក់តេរី មេរោគ ផ្សិត និងកម្ចាត់នីកូទីន និងជាតិពុល ព្រមទាំងសម្អាតប្រព័ន្ធផ្លូវដង្ហើម ជួយដល់រាងកាយប្រឆាំងជាមួយអតិសុខុមប្រាណដែលបង្កជាជំងឺ ។

ជាមួយគ្នានេះ ក្លិនរបស់ខ្ទឹមស អាចជួយកាត់បន្ថយការតឹងច្រមុះ កាត់បន្ថយការបញ្ចេញទឹករំអិលពីច្រមុះ និងសម្រាកកាន់តែលក់ស្រួល ឬសម្រាកបានយូរ ។ ចុងក្រោយ ការដាក់ខ្ទឹមស ចាប់ពី២ដុំ ទៅ៣ដុំ នៅក្រោមខ្នើយកើយ គឺជាការបណ្តេញសត្វល្អិតតូចៗចេញពីកន្លែងសម្រាក ដោយសារខ្ទឹមស មានជាតិពុលសម្រាប់សត្វល្អិត ជាពិសេស មូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbg4ce3NtgI2M5mgjiqvuk1A3lL6IIPorl4zzJhfvylZWGvPzLBpQu8HNuq0c7j3G5LSGB52qgCE9czkZoQZXlhve9VjLTBLH2Z8UDfViwI-nmOD2Vwc8Ed0CBigmXB86qz59V7uLCKX2XNnMeAiOtlhrdunbXsMzvf077A4kUt73Zdjy9fOdbaa59-UsM/s1024/photo_2025-05-10_15-30-19%20(4).jpg

សរុបមក ខ្ទឹមស ក្រៅពីការប្រើប្រាស់ជាគ្រឿងទេសក្នុងផ្ទះបាយ វាក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលមនុស្សភាគច្រើនពុំជ្រាប ។ បន្ទាប់ពីបានទស្សនាវីដេអូនេះហើយ លោកអ្នកអាចសាកល្បងដាក់ខ្ទឹមសនៅក្រោមខ្នើយ ដើម្បីចង់ដឹងថា តើវាបានជួយយើងដូចការបញ្ជាក់ពីខាងដើមដែរឬទេ ៕

មកដឹង៥ចំណុចមុនបរិភោគទុរេន! ការបរិភោគដោយពុំប្រុងប្រយ័ត្នប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ

0

ទុរេន គឺជាផ្លែឈើមានតម្លៃថ្លៃដែលមនុស្សភាគច្រើនចូលចិត្តបរិភោគ ដោយសារវាមានរសជាតិឆ្ងាញ់ជាងផ្លែឈើមួយចំនួន ប៉ុន្តែតើលោកអ្នកជ្រាបទេថា បើបរិភោគទុរេនពុំបានត្រឹមត្រូវទេនោះ នឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬរហូតដល់ស្លា.ប់ ក៏មាន ។ ហេតុនេះ មុនពេលបរិភោគទុរេន គួរតែឈ្វេងយល់៥ចំណុចនេះ ដើម្បីកុំឱ្យប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2hfbf_fu5uOA8fwTWd6hTa_dzm9o0HYV6VLdcR3K23Va_Iv-XRWZ-pzuQvcZrJyTdp-ZpeGDh1N22A1KIWHSRCF-ke9kXzEs50hjYH0sge1_IqBIEQaRThwFHFYJy-Wnd7RONEeq9RuoySznt2EIwhZN3jKHjCFXh-IKVhwe6oKb1ffWsg_crCz3_BDr/s1200/image_2025-05-12_14-23-16%20(2).png

៥ចំណុចនេះសំខាន់ណាស់មុនពេលបរិភោគទុរេន រួមមាន ៖

១-ទុរេន គឺជាផ្លែឈើផ្តល់នូវកាឡូរីខ្ពស់ ហើយការបរិភោគទុរេនចាប់ពី៤ដុំ ទៅ៦ដុំ គឺស្មើនឹងការផឹកភេសជ្ជៈចំនួន២កំប៉ុង ឬស្មើការបរិភោគបាយ ១ចានពេញ ។ ហេតុនេះ គួរប្រុងប្រយ័ត្នផងដែរ ពេលបរិភោគទុរេនច្រើនពេក វានឹងធ្វើឱ្យឆាប់ឡើងទម្ងន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikhPoiXxIpuxPqf_IHKwxj3BZmRgxQ52No7sgPl5ecanWLLojSXzXb-XqoKgpc826T6sUl_XuWqMeliUcEV527SBgN7uuAZhaaM-UGWv7Vn6NdpkIR7TQgzI8zqq6FTmwswBcF2oomOKwwp4MX8cfUWUef9uakul2hrf6_Z1cE4LBmfvonIkE5wZx37fAh/s1500/image_2025-05-12_14-23-17.png

២-ទុរេនមានជាតិស្ករច្រើនបំផុត ដូច្នេះ អ្នកកើតជំងឺទឹកនោមផ្អែម គួរចៀសវាងបរិភោគវា ។

៣-ក្រៅពីអ្នកជំងឺទឹកនោមផ្អែម អ្នកមានជំងឺប្រចាំកាយផ្សេងៗ ដូចជា ៖ លើសសម្ពាធឈាម សរសៃឈាមបេះដូង និងជាតិខ្លាញ់ក្នុងឈាម គួរបរិភោគទុរេនឱ្យតិចបំផុត ។

៤-ទុរេន គឺជាផ្លែឈើមានកំដៅខ្ពស់ បើបរិភោគវាជាមួយស្រាបៀរ ឬស្រាផ្សេងៗ វានឹងបង្កគ្រោះថ្នាក់ដល់រាងកាយកាន់តែខ្លាំង គឺរាងកាយក្តៅរហូតដល់ស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiohxz115sKcPjW25wQQm1aTVXbbliz9eOC0-HFCx9AKqEHNNX3oWhYy-GN9JhiyCVZXYrmRDwwFA2Emdzx7wmM3Zv2ry4jbe35s9hFoJ38k3sAGViTSS4yHxZmwYJoSCh6VVQvNokd0NnGxLpNdYM9pcqbBNZRtmXzXh0xUjiYT5enO6-ATV5sPRMaP5Be/s3000/image_2025-05-12_14-23-18.png

៥-ពេលទុរេនផ្តល់ថាមពលខ្ពស់ដល់រាងកាយ ដូច្នេះ ថ្ងៃណាដែលបរិភោគវា គួរកុំបរិភោគអាហារផ្សេងទៀតដែលផ្តល់ថាមពលខ្ពស់ដូចគ្នា រួមមាន ៖ ប្រភេទអាហារចៀន, អាហារខ្ទះដូង និងអាហារសម្បូរខ្លាញ់ ។ យើងអាចសាកល្បងកាត់បន្ថយអាហារនាថ្ងៃបន្ទាប់ បើយកល្អ គួរហាត់ប្រាណបន្ថែមទៀតដើម្បីបំផ្លាញថាមពលលើសដែលទទួលបានពីទុរេន ។

អ្នកជំនាញពុំបានហាមឃាត់លោកអ្នកកុំឱ្យបរិភោគទុរេនទេ ប៉ុន្តែគួរបរិភោគដោយការទទួលខុសត្រូវ និងត្រូវដឹងខ្លួនថា យើងបានបរិភោគទុរេនច្រើនកម្រិតណា ព្រមទាងហាត់ប្រាណឱ្យបានជាប់លាប់ ។ បើអាចអនុវត្តតាមចំណុចទាំងនេះបាន សូមធានាថា លោកអ្នកនឹងអាចបរិភោគទុរេនយ៉ាងឆ្ងាញ់ ថែមទាំងមានសុវត្ថិភាពដល់រាងកាយ គ្មានអ្វីត្រូវបារម្ភឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNOZCtYW3AolxpaugNsaXwFTOKb7y5EzSosSqfjzTaJVDLjL_BYiPCuJifdTMHUhflo3JI37l8td8vzxQbDRAS-6dcxecSyN7ae7cQZNo_YYMeUFP2MKd2qyFxgGpH-99QgBsoQvBHjkpLFwTzp3-hzZUKR-Nmnl0vk6KMeOcHEow4pfMnOIsVCMLjfQPh/s1200/image_2025-05-12_14-23-22%20(2).png

អគ្គិភ័យឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារិមនៅទីក្រុងបាងកកយ៉ាងសន្ធោសន្ធៅគួរឱ្យភ័យខ្លា.ច

0

ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍ថា អគ្គិភ័យបានឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារិម ឈ្មោះ «KING» នៅផ្លូវឆាឡងគ្រុង តំបន់ឡាតក្រាបាំង ទីក្រុងបាងកក យ៉ាងសន្ធោសន្ធៅគួរឱ្យភ័យខ្លា.ច ចាប់ពីល្ងាចថ្ងៃទី១០ ឈានចូលរំលងអធ្រាតថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ រថយន្តពន្លត់អគ្គិភ័យត្រូវបានបញ្ជូនមកកាន់កន្លែងកើតជាបន្តបន្ទាប់រហូតដល់៣០គ្រឿង ប៉ុន្តែពិបាកគ្រប់គ្រងស្ថានការណ៍ ដោយសារអគ្គិភ័យឆាបឆេះខ្លាំងពេក ហើយភ្នាក់ងារពន្លត់អគ្គិភ័យបានឃើញស្នាមប្រេះលើឥដ្ឋ និងឮសំឡេងខ្លាំង ទើបសម្រេចចិត្តដកថយកម្លាំងមកគ្រប់គ្រងស្ថានការណ៍នៅបរិវេណជុំវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN9j7pT12U8kywhHkC8jm7njDSwMT_aK2Jg0I26y70bMv8mZFqmyuMaqWZ6WcrELHU4dfqU7oV6pnGkAU4bN5xrV6l8-4eE1L5_EuiMg773LGXbvqQoXZlFfODmE0D4tAw7XHNWzvrvs6JJ6u2jGXD3Y7SJ_-MEd0m38N6lLFwgaam_fbglWa8yne-X1ZR/s960/photo_2025-05-12_09-22-48%20(2).jpg
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ «Fire & Rescue Thailand» បានបង្ហោះហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារិម «KING» នៅផ្លូវឆាឡងគ្រុង តំបន់ឡាតក្រាបាំង ទីក្រុងបាងកក ហើយក្រោយពីទទួលដំណឹងនេះ ស្ថានីយវិទ្យុព្រះរ៉ាម និងស្ថានីយវិទ្យុអ៊ុរុផុង ក៏បានទំនាក់ទំនងទៅកាន់ភ្នាក់ងារពន្លត់ភ្លើងតំបន់ឡាតក្រាបាំង មកជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbns8otl2pZLPYVByMtjfAupxwwPd8Z93sBljIyibdDHqaPw9worjhchf-rMdKSe0aA4YIQc56e2GbqluTBZo038z5YEyHNXLetha9dypiUFjdT3d0_x2PIdQWqmRWF8ICJ2BsIIGm-z8i5EBkwgRvPT40Pbr9gbGF9e4mcsg034VY66A7WCsrO-TGVKzf/s1280/photo_2025-05-12_09-22-48.jpg
ការត្រួតពិនិត្យជំហ៊ានដំបូង គឺរោងចក្រផលិតគ្រឿងសង្ហារិមនេះមានឃ្លាំងទុកគ្រឿងសង្ហារិម សម្ភារៈផ្ទះបាយ និងផ្លាស្ទិកយ៉ាងច្រើន ហើយអគ្គិភ័យបានឆេះខ្លាំងបណ្តាលឱ្យមានផ្សែងពណ៌ខ្មៅឡើងទៅលើ ដែលធ្វើឱ្យភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាយមគ្រប់គ្រងស្ថានការណ៍ ។ បន្ទាប់មក ភ្នាក់ងារពន្លត់អគ្គិភ័យរាយការណ៍ថា អគ្គិភ័យបានឆេះរោងចក្រយ៉ាងខ្លាំង ទើបពួកគេដកថយកម្លាំងមកគ្រប់គ្រងនៅបរិវេណជុំវិញដើម្បីសុវត្ថិភាព ដោយសារមានស្នាមប្រេះលើឥដ្ឋ និងឮសំឡេងខ្លាំង ហើយពួកគេក៏សុំរថយន្តបាញ់ទឹកបន្ថែមទៀត សរុបចំនួន៣០គ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWD1awA0E4dVNwv7XW37Ym851OmdK5tlPAhbScdShkiQ1E84XjTU2oUI2B5yXIt0URA9qhZUDmPu-vN2z5XxlsLSDQxaufc8RWN5beC4gtZvsVBokure88Rdfwm-wmvO82kVFau0XauYTMzJr1H8Ip5S-iICg6AV3RkJyhfsFYSjUQEXgEpKAPlJZRhfh1/s1280/photo_2025-05-12_09-22-49%20(2).jpg

តាមការលើកឡើងរបស់អាជ្ញាធរទីក្រុងបាងកក គឺពុំទាន់ដឹងពីមូលហេតុបណ្តាលឱ្យអគ្គិភ័យឆាបរោងចក្រនេះទេ ប៉ុន្តែដោយសារមានផ្សែងខ្មៅខ្លាំងពេក អាជ្ញាធរត្រូវប្រើប្រាស់បន្ទះស្នោលាយជាមួយទឹកគ្រប់គ្រងស្ថានការណ៍ ។ សំណាងល្អ ដែលអគ្គិភ័យកើតឡើងនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ទើបគ្មានមនុស្សជាប់នៅខាងក្នុង ឬមានមនុស្សរងរបួស ឬស្លាប់ ។ រោងចក្រនេះផលិតគ្រឿងសង្ហារិមសម្រាប់នាំចេញ ព្រមទាំងមានឧបករណ៍សម្រាប់ផលិត, ឈើ និងសម្ភារៈផ្លាស្ទិកជាច្រើនជាហេតុធ្វើឱ្យអគ្គិភ័យឆាបឆេះយ៉ាងរហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGB3YgLgMrX86y0mi0COVbnoFU5Za-ZM6Ree3b2PsxZka153fzm1boWN7yrrFVL0jlCC87rUDaT-8lHqA-YYcQbCu9miRMoGAtZO3vXAT8NpgNLw4VQ7rdpecA2qyta72nHVUVaK93W7bnWDtb7udCmcDH4_UmZEcAYp2cVjaCNoIuE26fNTg6diUb687J/s1280/photo_2025-05-12_09-22-49%20(3).jpg

អគ្គិភ័យនៅតែបន្តឆាបឆេះអគាររបស់រោងចក្រយ៉ាងខ្លាំង ដែលធ្វើឱ្យភ្នាក់ងារពន្លត់អគ្គិភ័យបង្កើនកម្លាំងជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងស្ថានការណ៍ ។ រោងចក្រនេះមានកម្ពស់២ជាន់ និងមានបន្ទប់ក្រោមដីសម្រាប់ទុកសម្ភារៈផ្សេងៗ ប៉ុន្តែភ្នាក់ងារពន្លត់ភ្លើងពុំអាចចុះទៅបន្ទប់ក្រោមដីបាន ដោយសារមានផ្សែង និងក្តៅខ្លាំងពេក ហើយត្រូវប្រើប្រាស់ឧបករណ៍ពិសេស និងពាក់ម៉ាស់អ៊ីស៊ីសែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR2R8ywWr1fBf43pwHlGYYgjpyrMZnej8MtumAQ0hj-Zt25uc02uVKutisYKn8-ptUS5txWnchgmWRWXUz_RL7dhG7efKEB9LW05j33g9z50mXM5qaqC_d0G0oobxW8nQCeWcAjMaYPYp2iDqr4BV1Cdkf5UNqLXdD6hE2PdiWOaJIMkggVvs1-K9C8rNN/s960/photo_2025-05-12_09-22-49.jpg

អភិបាលក្រុងបាងកក លោក ឆ័យឆាតិ សិទ្ធិផាន់ បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធចុះពិនិត្យនៅកន្លែងកើតហេតុ ព្រមទាំងបង្កើតទីតាំងបញ្ជាទៅកន្លែងកើតហេតុ ។ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែឧសភា អាជ្ញាធរពុំអាចវាយតម្លៃការខូចខាតនៅឡើយទេ ត្រូវរង់ចាំឱ្យហេតុការណ៍ធូរស្រាលសិន ។ បើតាមសេចក្តីរាយការណ៍ចុងក្រោយ ភ្នាក់ងារពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍បានខ្លះហើយ ប៉ុន្តែនៅតែមានផ្សែងយ៉ាងច្រើន ៕

Huang Zitao សម្រេចចិត្តចែកសំឡីអនាម័យក្នុងឱកាសខួបកំណើតរបស់ខ្លួន

0

តារាចម្រៀងចិន Huang Zitao បានវិនិយោគលុយរាប់រយលានដើម្បីបើកដំណើរការម៉ាកផលិតផលសំឡីអនាម័យ។ ជាពិសេស Huang Zitao បានសម្រេចចិត្តចែកសំឡីអនាម័យដោយឥតគិតថ្លៃនៅក្នុងឱកាសខួបកំណើតរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjf0wSybTR8i8Qvi4QyVYz0P_HTswhQO2P7El5Se2LrEwkT_9AOYTeosmNHki6gEBT9wcha3niMAW3bK7KxVKEvQ4ICpO90W1zW8H1S2_-vCv0SadiRj4DCN3LA27w5I0t7Pz6WSiNQKLo8fNlu_OSC_-jQuPsLCoVzFwOnRKF28tLRNySVx8mB_mO3q81/s817/image_2024-12-03_10-07-11.png
កាលពីដើមឆ្នាំនេះ អ្នកស្នងមរតករបស់មហាសេដ្ឋីចិន Huang Zitao បានប្រកាសថាលោកនឹងចាប់ផ្តើមផលិតសំឡីអនាម័យផ្ទាល់ខ្លួនដែលមានឈ្មោះថា Domyway ។ នៅក្នុងកម្មវិធីខួបកំណើតកាលពីពេលថ្មីៗនេះ អតីតសមាជិកក្រុម EXO វ័យ ៣២ឆ្នាំរូបនេះបានចែករំលែកថា លោកពិតជាបានវិនិយោគរាប់រយលានចូលទៅក្នុងអាជីវកម្ម ចាប់ពីការទិញរោងចក្រ រហូតដល់ការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ និងបច្ចេកវិទ្យារបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqiQYS44D2xvuqH_CQuied5PKVCX270ko0NSAoNWXlnfbu1-bWdHSgbW5KI8aPIyCDrFvYxn8pDhZ9p3sm7fnzxGhUmqn42bsaKnW_KNJM8iGekn5MKmoY408fVx5AV2qBK_-Gm0Hv9hY3FQaquv_yex4Ikm-nQeX7R7XQk2U5d5cBFXPQ-9MZTjrq6TJk/s925/image_2024-07-15_14-48-22.png
លោកបាននិយាយក្នុងការ Live ថា៖ «ខ្ញុំជឿថានៅពេលដែលផលិតផលនេះចេញលក់ អ្នកប្រើប្រាស់ពិតជាមិនខកចិត្តឡើយ។ តារារូបនេះក៏បានបញ្ជាក់ដែរថា នេះជារឿងដែលលោកនឹងបន្តធ្វើអស់មួយជីវិត ហើយថាលោក «មិនខ្វល់» សូម្បីតែមនុស្សរិះគន់ និងវាយប្រហារលោកក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5XsfSBclxU6323l5OJHs2L7kH5s1RmJgl1nso88QAoKRtEiaCB3pkSZEA4QwoT_8w5omJShJC6mI50sNQ_oPWGpiUBQSHt5KK3mwO0JhSJAukudJ16QNXWBYor4fFBX5Tx4ry02oOMtm6AJqooEjMQs2Q_-BkrN1ySC2rUqkThrxcdgAnuQPOcrsleZoz/s978/image_2024-07-16_16-25-51.png

ពីមុន Zitao បានផ្តល់នូវសំឡីអនាម័យគំរូពីម៉ាករបស់ខ្លួនក្នុងតម្លៃ ០.០១ យ័ន ហើយលក់បាន ៥០,០០០ ដុំក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់លើ Weibo ។ តារាប្រុសរូបនេះបានអះអាងថា ភរិយារបស់លោកគឺ តារាចម្រៀងចិន Xu Yiyang និងបុគ្គលិកស្រីរបស់ខ្លួនបានធ្វើតេស្ត និងធានាគុណភាពនៃផលិតផលរបស់ពួកគេក្នុងរយៈពេល ៩០ ថ្ងៃ។ ដំណើរការទៅមុខ អតិថិជនក៏អាចឃើញដំណើរការផលិតសំឡីតាមរយៈការផ្សាយផ្ទាល់ ២៤ម៉ោងពីរោងចក្ររបស់លោកផងដែរ។ លើកនេះ តារារូបនេះក៏បានរៀបចំសំឡី Domyway ជាកាដូសម្រាប់អ្នកគាំទ្ររបស់លោកនៅឯការជួបជុំហើយមនុស្សជាច្រើនបានសរសើរតារាប្រុសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUMoISDzQb4JSmBn6CxQ_S2-P7i_iGOKCn0T5D-BTG30OERfeuAmkpAG_ocSRBUFt0yW3PasupXJ1oatWiPjcFnKwbuKpQ7R6jhB5hgqj4PaEA8kNA5loOklPRXXOBtTst1WwU8GorPqNSdD-mNbSRBB6m9qnhSNmYMhemQrITaYRcnsBgqlgv5zViBAzL/s883/image_2025-04-19_11-17-48%20(2).png

គួរបញ្ជាក់ផងដែរថា Zitao ត្រូវបានគេរាយការណ៍ថាបានទទួលមរតកទ្រព្យសម្បត្តិប្រមាណ ៣ពាន់លានដុល្លារអាម៉េរិកពីឪពុកអ្នកជំនួញរបស់ខ្លួនក្នុងឆ្នាំ ២០២០ ៕

តារាសម្តែងហូលីវូដ Brad Pitt បានបង្ហាញខ្លួនក្នុង MV របស់ Rosé

0

តារាសម្តែង Brad Pitt អតីតស្វាមីតារាហូលីវូដ Angelina Jolieបានបង្ហាញខ្លួននៅក្នុងឈុតខ្លះក្នុង MV «Messy» ដែលជាបទភ្លេងនៃរឿង «F1» ដែលបកស្រាយចម្រៀងដោយ Rosé នៃក្រុម BLACKPINK ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisYPOcGcKSlh8ZCJ0qnc6gt-oqU7LSKJRmP8WmaH7avze4fmZh6U487uOjL-akJqqoXdtSfJk6ujczPa0l6QcBCyp-RTret1H9cUjo5myr4bwivwuakBFsDY_5OC0c5DWNFInMIqNU50GvqTSqH_akwlR2gYYcvDzoeEvaA2NAoo_zY9htpJzraUCnCMNa/s1920/image_2025-05-09_14-50-06.png
Rosé បានចេញ MV «Messy» នៅយប់ថ្ងៃទី៨ ឧសភា ម៉ោងនៅកម្ពុជាដោយទទួលបានអ្នកចូលមើលជាង ៤០០,០០០ដង បន្ទាប់ពីចេញបានមួយម៉ោង។ នាងគឺជាតារាចម្រៀង Kpop តែម្នាក់គត់ក្នុងបញ្ជីមុខដែលសម្តែងក្នុងអាល់ប៊ុមចម្រៀងក្នុងខ្សែភាពយន្តនេះរួមជាមួយនឹង Ed Sheeran, Doja Cat, Burna Boy, Roddy Ricch, Dom Dolla ។ លើសពីនេះវីដេអូសម្រាប់ «Messy» ដែល Rosé ថតគឺមានការបិទ Las Vegas Strip ដ៏ល្បីល្បាញលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgACzxYeDMwQC0UBSSVfCpJpz4YiC6lZixKT5AUtbK7No4sZRqBB_UJ4Wis7_w-OMg0Zfe8wS7de_Kdlf5bo6aNid4UZwDVhSPv3TFJmPCuAgDnnZknlUnPFboaPMzghFuIxcjnL-qrTdE9DDbTLusHisRr7dh2NTtpA91Hm97ntoxHm2PuMm8JtJS0a-Sm/s900/image_2025-05-09_14-48-58%20(2).png

បទចម្រៀងនេះមានសាច់ភ្លេង និងទំនុកច្រៀង ងាយស្រួលស្តាប់ បង្ហាញពីអារម្មណ៍ និងបំណងប្រាថ្នា ចង់បានស្នេហ៍របស់មនុស្សស្រី។ តារាសម្ដែង Brad Pitt និង Kerry Condon បង្ហាញខ្លួននៅក្នុងផ្នែកខ្លះនៃ MV ដែលរួមចំណែកដល់អារម្មណ៍របស់អ្នកទស្សនានៅកម្រិតកំពូលនៃបទចម្រៀង។ នៅក្នុងគម្រោង F1 លោក Brad Pitt ដើរតួជាកីឡាករប្រណាំងដែលចូលនិវត្តន៍ជាតួអង្គ Sonny Hayes ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigYRx-Owv9LHHVHuou7Ge0kAJ8PVIkqnQp1Zot5Y_kkzI3DANIhLhaGvVpyy7VkDk42FEU5VJVWqfVyOHqcPpbWqFm_Q4NfUVTY_DOs_jSmkT-Emup2AZfrUckw7RGJvE2C4kStxZ8Qwu6Ii9nhYzEd-tFrJN-LWAT-z0SKhGaePZaysZTneoo-bPB-RsM/s1440/image_2025-05-09_14-48-57.png
ខ្សែភាពយន្តនេះផលិតដោយ Jerry Bruckheimer, Brad Pitt និង Lewis Hamilton ដែលជាម្ចាស់ជើងឯក F1 ប្រាំពីរសម័យកាល។ Lewis ក៏បានចូលរួមក្នុងការសរសេររឿងផងដែរ។ តន្ត្រីនេះត្រូវបាននិពន្ធដោយអ្នកនិពន្ធដែលឈ្នះពានរង្វាន់អូស្ការ Hans Zimmer ៕

អ្នកទម្លាយរឿងអា.ស្រូវ Burning Sun ប្តឹ.ងប្រធានឆាណែល Garosero និងថាសំឡេង Kim Sae Ron គឺក្លែងក្លាយ

0

អ្នកនាង Kang Kyung Yoon អ្នកយកព័ត៌មានរបស់ SBS បានប្តឹងលោក Kim Se Eui ប្រធានឆាណែលយូធូប «Garosero Research Institute»។ អ្នកសារព័ត៌មានរូបនេះបានសរសេរនៅលើប្លក់ផ្ទាល់ខ្លួនកាលពីថ្ងៃទី ៨ ឧសភាថា «ខ្ញុំបានដាក់ពាក្យប្តឹងលោក Kim Se Eui នៃ Garosero។ ថ្ងៃនេះ ខ្ញុំបានដាក់ពាក្យបណ្ដឹង ហើយសុំឱ្យអាជ្ញាធរបន្តការស៊ើបអង្កេតឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ZJcRsg1ARpyZqrl8IkSA1zbv8QvpQcvfcJMeUHLLywkwD5iL3s80BY_hY6WD163IV7CNh9By1be5C2U73U5X6FCElt_MhdoPU7ZyY3ivvwlljuQFHMOvC28BTdwbUxEGH3WazGmWcZ7GMCe8vEo3y374saazKVMLBXOJ-nxjIoiWIafayAjLdpZBoSRz/s610/image_2025-05-09_09-25-18%20(2).png
អ្នកសារព័ត៌មានដ៏ល្បីឈ្មោះជីកកកាយរឿងអាស្រូវ « Burning Sun» Kang Kyung Yoon បានសម្តែងការមិនពេញចិត្តរបស់នាងចំពោះសន្និសីទសារព័ត៌មានថ្ងៃទី ៧ ខែឧសភារបស់ Garo Sero ដោយបញ្ជាក់ថា «គួរឱ្យភ្ញាក់ផ្អើល»។ នាងបានគាំទ្រការអះអាងដែលថាការថតសំឡេងដែលបានចែករំលែកក្នុងអំឡុងពេលជួបអ្នកសារព័ត៌មានត្រូវបានប្រឌិតដោយប្រើបច្ចេកវិទ្យាទំនើប។ អ្នកនាង Kang ក៏បានបង្ហើបដែរថា អ្នកផ្តល់ព័ត៌មានដែលឱ្យ Garo Sero ថតក៏បានទាក់ទងនាងដែរកាលពីដើមខែមេសា។ នាងបានពណ៌នាថាបុគ្គលនោះជា «អ្នកដែលមានអត្តសញ្ញាណមិនច្បាស់លាស់ ដែលហាក់ដូចជាកំពុងស្វែងរកលុយ» ហើយបានសង្កត់ធ្ងន់ទៅលើការមិនទុកចិត្តរបស់នាងចំពោះមនុស្សបែបនេះ។ នាងបានបញ្ចប់ដោយហៅអ្នកផ្តល់ព័ត៌មានថាជាអ្នកសិល្បៈ ដោយបន្ថែមថានាងបានសន្មតថាមនុស្សជុំវិញខ្លួននឹងបណ្តេញគាត់ចេញផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi72y-ZLEZHEB0bv8IpqM03dYqA159MeK1ezIFRg9l32TzjoMIJ31y2UTMERvNCABwgVJgBI15294IOhzTEbgxdt_D50guF-19ODr1T40tzEeEebrtNhAtpnDUbOCBnsuJNo54RW1as05uVka8qdygqyou1-NbU9j9vtMVFVZRYY1UvKYl0HDStJWKrXfBU/s710/image_2025-05-09_09-25-20.png
និយាយអំពីការថតសំឡេងរបស់ Kim Sae Ron អ្នកនាង Kang បានអះអាងថា វាត្រូវបាន «រៀបចំយ៉ាងច្បាស់លាស់ដោយប្រើ AI ដើម្បីយកតម្រាប់តាមសំឡេងរបស់អ្នកស្លាប់ដើម្បីឱ្យសមនឹងរបៀបវារៈរបស់ពួកគេ។ នៅក្នុងការសន្ទនាដែលបានថតនោះ តារាស្រីរូបនេះបាននិយាយអំពីជីវិតផ្ទាល់ខ្លួនរបស់នាង រួមទាំងបញ្ហាទាក់ទងនឹង Kim Soo Hyun និងបានពិភាក្សាជាមួយ Kang Kyung Yoon ផងដែរ។ អ្នកនាង Kang បានបញ្ជាក់ថា មិត្តភក្តិរបស់ Kim Sae Ron បានទាក់ទងនាងបន្ទាប់ពីបានមើលសន្និសីទកាសែត និងបង្ហាញពីទុក្ខព្រួយរបស់ពួកគេ ដោយបញ្ជាក់ថា Kim Sae Ron មិនមែនជាអ្នកនិយាយពាក្យប្រមាថបែបនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaBZhzWxaaOqQwmx85XZIqQk0069oC7uKHZfuaAWIGpHw-TUvJhu8jm1f2Lazz-xlrWIB6uihRvlesYtnkpPn8tTeVudWor4BR9B6etEPWNxroX3rJSrScHAopwg6RaoD8WcVmKT7SwFkHTe3GkZD3IlK7aTIny85-wypbtfZMs7N5S63cnLgMzsCWtqGD/s658/image_2025-05-09_09-25-18%20(3).png
អ្នកសារព័ត៌មានរូបនេះ ក៏បានបដិសេធការអះអាងរបស់ Kim Se Eui ដែលថានាងបានទៅផ្ទះរបស់អ្នកផ្តល់ព័ត៌មានក្នុងរដ្ឋ New Jersey ដើម្បីបំភិតបំភ័យបុគ្គលនោះ។ នាងបានបង្ហាញផកំណត់ត្រាអន្តោប្រវេសន៍ផ្លូវការរបស់នាង និងប្រវត្តិធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ ដែលបង្ហាញថានាងមិនដែលបានឈានជើងនៅរដ្ឋ New Jersey ក្នុងអំឡុងពេលនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgckmvef1atn1C48mOcfz_gKjd8eeFj_pzPfJ5NPCwhPJiGjTTZpGUVuRmP6zRUvEcja05vZ0kPBU5wClxdTkftkO7Xhk61JwD0SjVbovVqh8BnZ2eQCDym6EoEf5vEqg23bKmfiQ6KOkATM3F_W-lqkvB2vmbhQikM-i_4f9Fkv9rawZnz3OY7mkBapTKn/s1200/image_2025-05-09_09-25-19%20(3).png
ក្នុងការបញ្ចប់ការបង្ហោះរបស់ខ្លួន អ្នកនាង Kang បាននិយាយថា «ខ្ញុំសង្ឃឹមថាប៉ូលីសនឹងធ្វើការស៊ើបអង្កេតយ៉ាងឆាប់រហ័ស មិនមែនគ្រាន់តែដើម្បីការពារកិត្តិយសផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែដើម្បីឱ្យការយល់ច្រលំដ៏អាក្រក់នេះឈានដល់ទីបញ្ចប់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV9Qzj_wbGl8991vZozXj11fwjcVEfRlYjrGvziWNPA4UqJ3J1WG0aZjr_ANthFsrL8i3ppPsQ5-DWNhRL_m2-w9qo6ezl8utybXskpjSn_5_MB2Sm__JD0UwcATCLqLF5c0YS33PsSnUbBLaIl7wjI2v06Q5EWaSltZX4L4FiWMkpD-PiaTX9vq9qfiNj/s1000/image_2025-05-09_09-25-19%20(4).png
គួរបញ្ជាក់ផងដែរថា Kang Kyung Yoon គឺជាអ្នកសារព័ត៌មានដ៏លេចធ្លោម្នាក់នៅ SBS ដែលល្បីល្បាញដោយសារការងារស៊ើបអង្កេតរបស់នាងនៅក្នុងវិស័យកម្សាន្តកូរ៉េ។ នាងទទួលបានការចាប់អារម្មណ៍ពីថ្នាក់ជាតិសម្រាប់ការលាតត្រដាងរឿងអាស្រូវ Burning Sun ក្នុងឆ្នាំ ២០១៩ ដែលពាក់ព័ន្ធនឹងតារា K-pop ជាច្រើនដូចជា Seungri (អតីតក្រុម Big Bang), Jung Joon-young និង Choi Jong-hoon ។ នាងគឺជាមនុស្សដំបូងគេដែលទទួលបាន និងបញ្ចេញព័ស្តុតាងធ្វើកោសល្យវិច្ច័យពីទូរសព្ទរបស់ Jung Joon-young ដោយបង្ហាញការជជែកជាក្រុមដោយខុសច្បាប់ពាក់ព័ន្ធនឹងការថតវីដេអូខុសច្បាប់ ការរំលោភបំពានផ្លូវភេទ និងពេស្យាចារ។ ការបង្ហាញរបស់នាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ និងបានបញ្ឆេះការពិភាក្សាសំខាន់ៗអំពីការរំលោភបំពាន និងការទទួលខុសត្រូវនៅក្នុងឧស្សាហកម្មកម្សាន្ត៕

Rami សមាជិក BABYMONSTER នឹងត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្នដោយសារតែបញ្ហាសុខភាព

0

កាលពីថ្ងៃទី ៩ ខែឧសភា ផលិតកម្ម YG បានប្រកាសថា Rami នឹងមិនចូលរួមក្នុងដំណើរទេសចរណ៍អាស៊ីនាពេលខាងមុខរបស់ក្រុម BABYMONSTER ដែលចាប់ផ្តើមនៅប្រទេសសិង្ហបុរីនៅថ្ងៃទី ១៧ ខែឧសភា ហើយដំណើរការរហូតដល់ចុងខែមិថុនានោះទេដោយសារហេតុផលទាក់ទងនឹងសុខភាពផ្តោតលើការណែនាំរបស់វេជ្ជបណ្ឌិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8_SEWxAhpjHMSeKwNWI7-smp8Yv8drsBYcoQZvYbYTAHLXEKPj6cUPgekFnWoSbhWkwMxWKNUYmAhopMcY5mPiS8lryAEE9V3-R3uFz5izDpJjpitlYPm78eNY0M0nGUkYSa5yGw6VCmZzvzV3ke38BTJGv_4mtmNEHTyN6cljlltpcxdm3sioWi_f5tj/s981/image_2025-05-10_09-26-16.png
ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាង Rami បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានា ខណៈពេលដែលទទួលបានការព្យាបាលជាប់លាប់ និងការថែទាំសុខភាពជាបន្តបន្ទាប់ ខណៈដែលនាងប្តេជ្ញាតបស្នងនូវក្តីស្រលាញ់ និងការគាំទ្ររបស់អ្នកគាំទ្រ។ ទោះជាយ៉ាងណា ស្ថានភាពរបស់នាងមិនបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេ។ ថ្មីៗនេះ គ្រូពេទ្យជំនាញបានណែនាំនាងឱ្យផ្អាកសកម្មភាពទាំងអស់ និងសម្រាកឱ្យបានពេញលេញសម្រាប់ពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj5CWXV_pDgVBtILLSy1ovEZRWH1aafL5tv_6eNXuxIN_a5clj_1kYfZzfSzZz19cVrkgBGYqqsrPNJVnuDylKoDgzF-JtdNrt3yU1-DPWn-gXj72PO_nu09Hno81QJrY7fJ1FcgLoJLC0IjFYji4wU-JvC34BuqrczPrN38xwtk7FRhIz7Y2IQyx9hp5C/s1200/image_2025-05-10_09-26-14.png

BABYMONSTER បច្ចុប្បន្នកំពុងធ្វើដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកដំបូងរបស់ពួកគេ គឺត្រឹមតែមួយឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនដំបូង។ ថ្វីដ្បិតតែមានស្ថានភាពមិននឹកស្មានដល់ក៏ដោយ ក៏សមាជិកទាំងអស់កំពុងប្រឹងប្រែងខ្លាំងជាងពេលណាៗទាំងអស់ ដើម្បីបញ្ចប់ការប្រជុំរបស់ពួកគេជាមួយអ្នកគាំទ្រនៅទូទាំងអាស៊ីដោយជោគជ័យ។ ពួកគេបានរៀបចំដំណាក់កាលឡើងវិញទៅជាកំណែដែលមានសមាជិក៦នាក់ ហើយកំពុងរៀបចំការសម្តែងថ្មីដោយមានការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpV_7O0Zj6AlrfWtUh1Qn0ieLyjN6dihv_QnAphSrPjguoBZ_LxSGLXxUdNCxNZKNsOHCEAxzsFxBgGe-UoGsKfZsIIgnwpJzOcVBHbwKdt9r6s-ZzHSSVR5Sn2rCctlccl6wbgHnnKptI0_7WWkQ-3VUgwqYi6bt3t4ieQ1OW3QQ3ijqyhkPKAYLOz1Ct/s2048/image_2025-05-10_09-26-17%20(2).png

ជាមួយគ្នានេះផលិតកម្ម YG បានស្នើសុំការគាំទ្រយ៉ាងកក់ក្តៅរបស់អ្នកគាំទ្រសម្រាប់សមាជិកទាំង៦រូបដែលខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញអវត្តមានរបស់ Rami ហើយក៏សង្ឃឹមថាទស្សនិកជននឹងផ្ញើសារលើកទឹកចិត្តសម្រាប់ការជាសះស្បើយយ៉ាងឆាប់រហ័សរបស់ Rami ៕

រឿងអា.ស្រូវតារាសម្តែង Li Xian និងតារាអ៊ីនធឺណិត Xiao Xue ទទួលបានការចាប់អារម្មណ៍សាជាថ្មី

0

ថ្មីៗនេះពាក្យចចាមអារ៉ាមអំពីស្នេហារវាងតារាប្រុសដ៏ល្បី Li Xian និងតារាអ៊ីនធឺណិត Xiao Xue បានធ្វើឱ្យមានការសង្ស័យក្នុងចំណោមអ្នកលេងអ៊ីនធឺណិតជាច្រើនបន្ទាប់ពីនាងបានទម្លាយរូបថតបង្ហាញជាព័ស្តុតាង។ ទោះបីជាតារាអ៊ីនធឺណិត Xiao Xue ធ្វើឱ្យផ្អើលបណ្តាញសង្គមប៉ុន្តែតារាប្រុសរបស់ខ្លួនមិនតបត ខណៈលោកបង្ហោះរូបភាពដែលបង្ហាញពីអារម្មណ៍សន្តិភាពនិងស្ងប់ស្ងាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLrSLKTiOy5bwfQxcoQUd5YLsT4EEfg3CHzo_XeMqYghhqiEQt-TDHVh51ZoTZNLx73MV6sozmCOQxiwuIxSsNQtKLq8L3WPMONAQsa0Qh0axNE9ZQ0Ue3IdLoB4sbgDUt1A73h-L_D8kn9vSQtoIW6-ReBp4bP9IG-MApi2FoayXa_7edV8frgcEZdhsa/s1000/image_2025-05-06_09-54-53.png
នៅដើមឆ្នាំ ២០២៣ រឿងអាស្រូវតារាសម្តែង Li Xian និងតារាអ៊ីនធឺណិត Xiao Xue នៅពេលនោះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញ ក្លិបអ្នកគាំទ្ររបស់ Li Xian បានបដិសេធពាក្យចចាមអារ៉ាមនេះ ដោយបាននិយាយថាព័ត៌មានពាក់ព័ន្ធទាំងនេះមិនពិត។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា Li Xian ខ្លួនឯង និងស្ទូឌីយ៉ូផ្លូវការរបស់ខ្លួនបាននៅស្ងៀម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqYOHtGAjuLKc8ut8BA1vT17_3sL0WGyT3wXe7kf5cjEtbA5K_WnM6l1nLR7XfeJf0LDEM5Zs69Gx3rI9T_j0Z-jFl_2XFjhiFo0LMGs4vEMJe9GLbB0bQFQFyt1-lGQg-0g1MICW0zLtqoIyoVmkfBMpm62r1tareQ2-jRA8x7YzivUvGR_Jn2wAhldk7/s1383/image_2025-05-06_09-54-54.png
នៅឆ្នាំ ២០២៥ នេះពោលគឺនៅពេលថ្មីៗនេះ Xiaoxue មិនអាចអង្គុយស្ងៀមទៀតទេ។ នាងបានរៀបរាប់ពីទំនាក់ទំនងរបស់នាងជាច្រើនដងក្នុងអំឡុងពេលផ្សាយផ្ទាល់ ហើយថែមទាំងបានរៀបរាប់ដោយផ្ទាល់នូវឈ្មោះ Li Xian នៅពេលការ Live របស់ខ្លួនដោយ ងមិនខ្លាចការប្តឹងទាល់តែសោះ។ ដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវនៃការនិយាយរបស់ខ្លួន នាង ក៏បានបង្ហោះរូបថត Screenshot នៃកំណត់ត្រាជជែកផងដែរ។ នៅក្នុងនោះគឺបានបង្ហាញថានាងកំពុងជជែកជាមួយមិត្តប្រុសរបស់នាង ហើយវាមិនអាចកំណត់ថាតើភាគីម្ខាងទៀតជា Li Xian ផ្អែកលើកំណត់ត្រាតែម្នាក់ឯងឬអត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn_Lu1JLzkgga3nLLVyjOhA4956X-FQktqkWOYzVh8Q15RA47nHntDm9nhCChWXjclRY2Aem_3jD1Lwrn4XOC_JsAJXzJOOLwX0uUT8wlBLdn8gYEOlSx7auW9EmS5DBOJkH5OuU3EfjK0yKREz6r9LSNlyEDDbiD6EzwrAfFIWxYWWeQ8DdD6sIH9dQGk/s880/image_2025-05-06_09-54-55.png
ប៉ុន្តែប្រសិនបើអ្នកផ្សេងគឺ Li Xian មានព័ត៌មានលម្អិតជាច្រើនដែលអាចឆ្លើយតបនឹងដំណើរការរបស់ Li Xian ក្នុងការពិត។ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ «Yixiu» បានផ្ញើរូបថតជិះសេះឱ្យនាង។ យោងតាមកាលវិភាគរបស់ Li Xian សម្រាប់ថ្ងៃនោះ លោកកំពុងថតរឿង «Legend of the Condor Heroes» នៅពេលនោះ ហើយមានឈុតជិះសេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT3-mwxuqpsE11wCr4K7uyBR0JagWH-jHZjn4sXWiBnwHNYr6sZwp7sNPjASN55w64r1IKuVGnMB6o5MLGCkgs_x-K_6Xns7p0cKP5UQC3aLnBs7EiHLsQfdyhD1NgbKBmXlGdnuNXe2mjawPp2jIsifdlfJCMQ8vUQA3M_pmjCuwcQQv0jN1225u6P4gX/s1000/image_2025-05-06_09-54-53%20(2).png
លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន បានទម្លាយព័ត៌មាននៃរូបថតមួយសន្លឹករបស់អ្នកទាំងពីរ ដែលត្រូវបានគេសង្ស័យថា ស្ថិតក្នុងស៊ុមតែមួយ។ ប៉ាន់ស្មានតាមតួលេខ និងសម្លៀកបំពាក់ពីខាងក្រោយ វាទំនងជាអ្នកទាំងពីរគឺ Xiaoxue និង Li Xian។ ពួកគេដើរលេងជាមួយគ្នាដូចគូស្នេហ៍ ប៉ុន្តែពួកគេរក្សាគម្លាតពីគ្នាបន្តិច ដើម្បីកុំឱ្យមានការសង្ស័យ។ បន្ទាប់ពីរូបថតទាំងនេះត្រូវបានលាតត្រដាង អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនយល់ថា លទ្ធភាពនៃស្នេហាកាន់តែកើនឡើងថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixTtkISdA3XoW2jWHvYGxwMfBn0KtUPyFbTwodnFd0lp91ha1jMZ7q1_w4poOCZYSGia_bqJeUfyUgGs3eWDDvMrTqCHGP0aamI99Cz_J8Gyv2VUkKD1JwH0PNsJ-xyM0UE5H-ixFj76uuViiQlcSjzZEBfnNNRT1XKlAvCC1YkzK1bB_8nA_7Bp7SGKPK/s1920/image_2025-05-06_09-56-27.png

ជាងនេះទៅទៀត Li Xian ចូលចិត្តលេងអ៊ីនធឺណិតពីមុន ប៉ុន្តែលោកបានជ្រើសរើសនៅស្ងៀមពេលជួបនឹងការលាតត្រដាងបែបនេះ។ អ្នកគាំទ្រមួយចំនួនបានចូលទៅផ្នែកអត្ថាធិប្បាយរបស់ Li Xian ដើម្បីទុកសារដោយអំពាវនាវឱ្យលោកបញ្ជាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9yCJUhf_dIepNlS-MAATM63Gdebem5-Xu-QssKQBxFN0OhI6qC1DqgNwW_aOVRstK74csRtdgHWOXtTR8b8tPwCM05EMgnMGSPLySbF-oTYPgKGHLBXhpDvEhZUmr7uLEUFDLmeDlYw5ShmOD6cBiN2RmDSmubvdxjZCJaPFAYgbMUPsRy9CZg-BlTa64/s660/image_2025-05-06_09-55-36.png

ចំពោះមូលហេតុដែល Xiaoxue លាតត្រដាងពីទំនាក់ទំនងរបស់នាង មានអ្នកខ្លះគិតថា នាងកំពុងព្យាយាមទាញយកប្រជាប្រិយភាព។ នាងប្រហែលជាចង់ប្រើ Li Xian ជាប្រធានបទដើម្បីបង្កើនទីផ្សារហាងរបស់នាង ឬនាងប្រហែលជាចង់គំរាមកំហែង Li Xian។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបាននិយាយថា ពួកគេអាចទទួលយក Li Xian មានទំនាក់ទំនងធម្មតា ប៉ុន្តែពួកគេមិនអាចទទួលយកតារាស្រីអ៊ីនធឺណិតដូចជា Xiaoxue បានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZQRS_hKVIx-EVQYeD37j7uVR1-Yl9ekopbzW82hPQvgx5t_oS3xX4WdK4AWWfSEAw-bPsRIOTMh9K9PmZA97UJMX3kSZ5evRb77cs1srssC5OHwuK_yEeV0477mC0CYhAC4dc1AH1JSS-CbCtpwlszdwIVVe6E7rl9ZT9CKfD-bRHSkGkezDCSTC6Z3Kv/s817/image_2025-05-06_13-15-30.png

ពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង យើងអាចមើលឃើញថា ថ្មីៗនេះនាងបានបង្ហោះរូបថតឯកជនជាបន្តបន្ទាប់។ ការស្លៀកពាក់ និងការបង្ហោះរូបថតរបស់នាង ត្រូវបានគេចាត់ទុកថា មិនសមរម្យក្នុងក្រសែភ្នែកអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន។ ជាងនេះទៅទៀត ស្ទីលថតរូបរបស់ Ye Ke ដែលជាមិត្តស្រីបច្ចុប្បន្នរបស់ Huang Xiaoming គឺស្រដៀងទៅនឹង Xiaoxue ខ្លាំងណាស់ ហើយអ្នកទាំងពីរមើលទៅដូចគ្នាបន្តិច ទើបអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនសង្ស័យថា ពួកគេបានបញ្ចប់ថ្នាក់បណ្តុះបណ្តាលសង្គមដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfSgIJjkaLGTvBg1oYCeUKnjeizCGd5JfATZ-R1_Ge1Ztt9rSZnfgeK95zzoVWfvB6-6_oVrZeqAtPoa9RAWRD1DXJ3lcW3c8bPj5ksyaUPHyd8gtO4xUEbDVnj7tu69m_Gy_NItdTT2N6PjElIwDZuUfdBpMx_-miOKXLK58YUttd8191uv2-4wOyeGkm/s754/image_2025-05-06_13-15-31%20(3).png

នេះបានបន្ថយការចាប់អារម្មណ៍របស់ Xiaoxue ក្នុងចំណោមអ្នកលេងអ៊ីនធឺណិតជាច្រើនដែលគិតថាជាមួយនឹងឋានៈរបស់ Li Xian លោកនឹងមិនរៀបការជាមួយក្រុមសង្គមនិយមទេ។បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើងយ៉ាងខ្លាំង តារាសម្តែង Li Xian នៅតែមិនឆ្លើយតប ប៉ុន្តែលោកនៅតែដើរលេងនៅលើវេទិកាសង្គម និងបង្ហោះរូបថតចំនួន៩សន្លឹក ដែលបង្ហាញពីអារម្មណ៍សន្តិភាព និងស្ងប់ស្ងាត់៕

Seo Ye Ji ត្រៀមបង្ហាញស្នាដៃថ្មីបន្ទាប់ពីស្ងាត់អស់រយៈពេល ៣ ឆ្នាំដោយសាររឿងអា.ស្រូវ

0

តារាសម្ដែងស្រី Seo Ye Ji តួឯកស្រីក្នុងរឿង « it okay not to be okay »កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំជាយូរយារណាស់មកហើយក្នុងការវិលត្រឡប់មកវិញដោយទទួលតួនាទីជាតួឯកក្នុងរឿងថ្មី «Forest of Humans»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisCSYgzME0cSnJdkPS3QtMSwI-5HRiH-rP2hixSaiKjT8N5UXcjtSdMcO6cvhLUuMLVG4hCB8ArNm7iTpfvA3Uh9o1RLowvi0CZoAM-4ybPS1EKt11pKqkwBTj_KzD9dt1ND0XwTJ8EPDKGpYr42hmjzeEb6UPyRMulQKSNEEm6T3JTcq8Qk6CniviDbX_/s1080/image_2024-06-25_16-17-11.png
យោងតាមរបាយការណ៍ពី Spotv News នៅថ្ងៃទី ៨ ខែឧសភា បានឱ្យដឹងថា Seo Ye Ji បច្ចុប្បន្នកំពុងពិភាក្សាដើម្បីសម្តែងក្នុងរឿង «Forest of Humans» ដែលជារឿងមួយផ្អែកលើគេហទំព័រភ័យរន្ធត់ដ៏ពេញនិយមមួយ។ ទោះបីជាត្រូវបានវាយតម្លៃសម្រាប់ទស្សនិកជនដែលមានភាពចាស់ទុំក៏ដោយ ក៏ webtoon បានទទួលការវាយតម្លៃខ្ពស់ក្នុងអំឡុងពេលដំណើរការរបស់វា និងទទួលបានការតាមដានយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJDSukfMLT2ktWXWpRN72-H2n_DV287ngfAnhnmaDqsplnVWGnAA3rdw_ggL_kFVJ4kigkpPPCz5gkgY5IiK3MThoBkR3CXWMlPvFXsaiDt9utTNXoLyho-mQE3RPFRRlIhUMmBkIGWwtifIf6EJL_3iazx7unZ4lSJqM6uymsJCTB6jILDTe0WDGXGcpi/s1308/image_2024-06-25_16-17-09%20(2).png
នេះជាគម្រោងធំដំបូងរបស់ Seo Ye Ji ចាប់តាំងពីការសម្ដែងក្នុងរឿង «Eve»ក្នុងឆ្នាំ ២០២២ ដែលធ្វើឱ្យវាត្រឡប់មកសម្ដែងជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ។ កាលពីខែមិថុនាកន្លងទៅ នាងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយភ្នាក់ងារសិល្បករ Sublime ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួនជាសាធារណៈ រួមទាំងកន្លែងភ្ញៀវនៅលើ SNL Korea ដែលជាសញ្ញានៃការចាប់ផ្តើមនៃការវិលត្រឡប់មកឧស្សាហកម្មវិញទាំងស្រុង។ អ្នកគាំទ្រជាច្រើងចង់ឃើញពីការសម្តែងរបស់ Seo Ye Ji នឹងសម្ដែងក្នុងតួនាទីថ្មីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqiGeknRvo1Jw_sEg77oihq5NfiV8aiuj36qzWPnTg0OicqmUT_v346l6xWxGtEvyZpf481Jd_ONT_LOjt2y_M1p7S3nsGMNNTTzBwgOuebdTg3JxxXt6SeD3CIEciCMigFMAtfDC_ELHN5PhilpqP7lR5HWlXHJOiH5n4hR_aIdf2A8v1Pq6kmKtL7_xa/s917/image_2024-06-25_16-17-09.png

តារាសម្តែងដ៏ល្បីរូបនេះ ធ្លាប់បានសម្រាកពីសកម្មភាពសិល្បៈដោយសារតែរឿងចម្រូងចម្រាសផ្សេងៗ។ ក្នុងឆ្នាំ ២០២១ តារាស្រីរូបនេះត្រូវបានចោទប្រកាន់ពីបទជេរប្រមាថអតីតមិត្តប្រុស ការ Bully នៅសាលារៀន និងសូម្បីតែការក្លែងបន្លំការសិក្សាជាដើម៕

Zhao Liying បង្ហាញស្ទីលថ្មីជាមួយនឹងសក់ពណ៌ផ្កាឈូក

0

នៅល្ងាចថ្ងៃទី៨ ឧសភា តារាសម្តែងចិនល្បីឈ្មោះ Zhao Liying បានបង្ហាញខ្លួនក្នុងកម្មវិធីផ្សព្វផ្សាយផលិតផលសម្រាប់ម៉ាកយីហោធំមួយ ហើយបានធ្វើឱ្យទស្សនិកជនទាក់ភ្នែកគ្រប់ៗគ្នាជាមួយនឹងសក់ពណ៌ផ្កាឈូកវែងដ៏លេចធ្លោរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJQDvLtY6RKbDk0UJ-woWw3c_Cd-BBO7HPLBsZSfv2I91tBhPD1j720PWXOXEerWiaxfZM_jIJM1PEJRBpvqHLmxIomRyAIXGLc5ybEjhuot-Aj6Jl3kGG-mWlo1MI0D4wJgOI37n9zUbQrSaa13Ij7CSAkayt1ykHXVYQg-1dnLogpEJG-KcvLtPrRff-/s2000/image_2025-05-10_13-19-32.png

រូបភាពនេះបានធ្វើឱ្យទស្សនិកជនជាច្រើននឹកស្មានថា Zhao Liying ជាតួអង្គមួយក្នុងសៀវភៅរឿងព្រេងនិទាន ខណៈមហាជនជាច្រើនក៏បានបញ្ចេញមតិថា នេះជាពេលវេលាដ៏កម្រ ដែល Zhao Liying ផ្លាស់ប្តូរស្ទីលសុភាពរាបសាររបស់នាងដែលធ្លាប់ស្គាល់ពីមុន បង្ហាញពីបុគ្គលិកលក្ខណៈថ្មី។ ពេលត្រូវបានពិធីករសួរថាហេតុអ្វីបានជានាងប្ដូរពណ៌សក់ Zhao Liying បានចែករំលែកយ៉ាងសប្បាយចិត្តថា៖ខ្ញុំបានផ្លាស់ប្តូរបរិយាកាសបន្តិច ពណ៌ផ្កាឈូកធ្វើឱ្យខ្ញុំមានអារម្មណ៍ថាអ្វីៗកាន់តែផ្អែមល្ហែមជាងមុន»។ នាងក៏បានបន្ថែមបែបកំប្លែងថា«ខ្ញុំគិតថាប្រសិនបើខ្ញុំលាបពណ៌សក់ពណ៌ផ្កាឈូក ខ្ញុំអាចចេញទៅក្រៅដោយមិនមានការទទួលស្គាល់ ប៉ុន្តែជាមួយនឹងពណ៌សក់នេះ ប្រហែលជាពិបាកបន្តិច»។ ចម្លើយពីធម្មជាតិ និងស្មោះស្ម័គ្ររបស់តារាស្រីរូបនេះ ធ្វើឱ្យទស្សនិកជនរំភើបចិត្តជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7tp9w7RQiOwPXyGlQZS9W-drP3tNwFANSejXVFX82N_M_MyagvuF90OZ1f_Z0QfZVcfeth2YKFo8DeUXwH9I3sXkTisru158NFoRTCyLTpR94HgH7cBVqyb5U7zO4SyHDHuRr3alSNbNzbSTikQIToBgTRXF4WYDe4toBnXuvVcGP1UDVEOUGUZZvlKMi/s933/image_2025-05-10_13-19-30%20(2).png

ថ្វីដ្បិតតែមមាញឹកនឹងការថតរឿងក៏ដោយ ប៉ុន្តែ Zhao Liying តែងតែរក្សារបៀបរស់នៅប្រកបដោយសុខភាព និងវិន័យ។ ក្រោយជីវិតរៀបការបានបែកបាក់ នាងក៏ស្រលាញ់ពេលវេលាឯកជនកាន់តែច្រើន និងមើលថែកូនប្រុសយ៉ាងខ្លាំង។ តារាស្រីរូបនេះកាត់បន្ថយការបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្ត ដោយចំណាយពេលច្រើនបំផុតក្នុងការអាន សិក្សា និងធ្វើលំហាត់ប្រាណ។ នៅលើបណ្ដាញសង្គម នាងក៏កម្របង្ហោះរូបឯកជនដែរ ដោយតែងតែរក្សាគម្លាតពីមហាជន ដើម្បីការពារសន្តិភាពសម្រាប់ខ្លួន និងកូនប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPBuPeHXqSK9_oeRjN1F-Ii6Z9fSYgL_GjtwrOURkCsz6Arec9uuN7OSnBMJmaZew2A21DTdOg_4fs59agg4_ub8sypdSd6Bu14AFA2Wi1W6JNdhSXp0jDRSiVKxzpCyTZfvPFhEi6joe-W2BjAPnGcfHqPk0OU1XSJ6Bdk8zOyU4Tdln4h7Ed22yI8aN3/s617/image_2025-05-10_13-19-30%20(3).png

បើនិយាយពីទស្សនៈអាជីពវិញ Zhao Liying មានឈ្មោះល្បីថាជាមនុស្សដែលមានភាពល្អឥតខ្ចោះ និងខ្ជាប់ខ្ជួន។ នាងមិនស្ទាក់ស្ទើរក្នុងការសាកល្បងតួនាទីដ៏ស្មុគស្មាញជាច្រើន ដោយសុខចិត្តរៀនក្បាច់គុន ជិះសេះ និងថែមទាំងស្រកទម្ងន់ខ្លាំងដើម្បីឱ្យសមនឹងតួអង្គ។ ដោយមិនពឹងផ្អែកលើរូបរាង ឬកេរ្តិ៍ឈ្មោះ Zhao Liying តែងតែប្រើកម្លាំងដើម្បីបញ្ជាក់សមត្ថភាពរបស់នាង។ នាងធ្លាប់បានចែករំលែកដោយត្រង់ៗថា៖ «ខ្ញុំមិនខ្លាចឧបសគ្គទេ ខ្ញុំគ្រាន់តែខ្លាចថាខ្ញុំមិនប្រឹងប្រែងគ្រប់គ្រាន់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ORGxo0hDW37q8QF91Lho5ySpCloNUDhsMMDkxbbDSQo493ysvdyXCDI4qj1VUtFYofzUAaeSVVy1OCc-Fagtz8GAy_75TYx8-7jUq8DRgcKylAaFK_9riXk9wjAP_Chp0VD3SsYpJvGEBeTZhJvJkOrY3LkUHCwOe0gjee6clArkP2j_hl5UGLeN1nqV/s1600/image_2025-05-10_13-19-30%20(4).png

ទោះបីជាមានអាយុ ៣៧ ឆ្នាំក៏ដោយ ក៏ Zhao Liying នៅតែរក្សាបាននូវប្រជាប្រិយភាព និងឥទ្ធិពលខ្លាំងនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ រាល់ពេលដែលនាងលេចមុខជាថ្មី មិនថាក្នុងខ្សែភាពយន្ត ឬគ្រាន់តែប្តូរម៉ូតសក់នោះទេ នាងតែងតែជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ពីមហាជន។ Zhao Liying គឺជានិមិត្តរូបនៃការខិតខំប្រឹងប្រែង និងការតស៊ូក្នុងឧស្សាហកម្មកម្សាន្តជាយូរមកហើយ។ មកពីតំបន់ជនបទក្នុងខេត្ត Hebei តារាស្រីរូបនេះបានជម្នះការរើសអើងរាប់មិនអស់រហូតក្លាយជាតារាស្រីដែលគេស្វែងរកបំផុតមួយនៅក្នុងវិស័យសិល្បៈចិន៕