តារាសម្ដែងហុងកុង Moses Chan កំពុងតានតឹងដោយសារសម្ពាធសេដ្ឋកិច្ច ខណៈហាងកាហ្វេរបស់លោកពុំទទួលបានចំណូលដូចកាលពីមុនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ3S3fOVDqPHWY08zcJx5xih-XLQXAW7eJx4nsAs41BWg5EJJ2s6HuXlJYUycrGczZ2iJZy06Pvx1faaOIvDSuz9fBBzdTWfrpKS9aJbhlSEORYdDnPBNi9w4N3wD8-zQY1IwQtG3ITZh6x0opFm7uq0dousyFPaAdB2ywunC2VZopFvKDD7S3wu1cknqw/s1440/image_2025-05-10_11-34-49.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុងបានឱ្យដឹងថាតារាសម្តែង TVB Moses Chan បច្ចុប្បន្នជាម្ចាស់ហាងកាហ្វេចំនួន ៥ នៅក្នុងទីក្រុងហុងកុង ដែលទាំងអស់មានទីតាំងនៅទីតាំងសំខាន់ៗ។ សម្រាប់ហេតុផលជាច្រើន ប្រាក់ចំណូលបានថយចុះក្នុងប៉ុន្មានខែថ្មីៗនេះ បើធៀបនឹងរយៈពេលមុន។ ប្រភពមួយបានបង្ហើបថា «ថ្មីៗនេះតារាសម្តែងរូបនេះមានសភាពហត់នឿយ ប្រឈមនឹងសម្ពាធគឺគួរឱ្យព្រួយបារម្ភ។ ផលប័ត្រវិនិយោគភាគច្រើនមិនទទួលបានលទ្ធផលល្អទេ។ ស្ថានភាពអាជីវកម្មមានភាពអាប់អួរ ខណៈដែលតម្លៃជួលឡើងខ្ពស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAOUNAivElq9RIxwyJWy93FXhLS19EyayhrlRMUxAjeRuVux7-YLPluZnHj0pEgOVfLLWtsAM8NLPaK2lSh7hBReOqSsjXmKGqbdvfuLsqOSAgNwl86jwCyGFBlIff6ezpCFc8F5ySBqsDpr_lgRTAgHiAcguDFYJ8O2MbKYGFmC_cK6kAzGH5RhDQX5oP/s1079/image_2025-05-10_11-34-43.png

យោងតាមប្រភពបានឱ្យដឹងថា ដើម្បីបន្តអាជីវកម្មរបស់ខ្លួនឱ្យដើរទៅមុខតារាសម្តែងវ័យ ៥៥ ឆ្នាំរូបនេះបានធ្វើការឥតឈប់ដោយមិនមានពេលគិតអំពីខួបកំណើតរបស់ខ្លួនឡើយ(១៦ មេសា) ។ លោកធ្វើការទាំងយប់ទាំងថ្ងៃដោយសង្ឃឹមថានឹងមានការលក់វិជ្ជមានវិញដោយសារតែលោកមានចំណង់ចំណូលចិត្តលើកាហ្វេ។ តារារូបនេះធ្លាប់បានសារភាពថា៖ «ទីផ្សារថ្មីៗនេះមិនសូវមានភាពទាក់ទាញទេ ដូច្នេះហើយ ចំណូលក៏មិនសូវល្អដូចពីមុនដែរ»។ មិត្តភ័ក្តិ Moses Chan បង្ហើបថា តារាសម្ដែងរូបនេះ ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ ដោយសារតែប្រពន្ធរបស់លោកគឺ Aimee chan ជាអ្នកមើលថែទាំកូនបីនាក់ និងការងារផ្ទះ។ កូនរបស់អ្នកទាំងពីរចូលរៀននៅសាលាអន្តរជាតិ ហើយគ្រួសារជួលអ្នកមើលថែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLRdY734anBL2u6xGbriQ4-ZUEHYZAYQQG1DjRUv_HYQsNhP9HTzgf51y_PfFEOgArTkR7so2LF09XVlDK_jyKGe5Ct420avzbiWJ525gx9Uh048ElOMXUmzTdqJijddU4Swqb6ClhCZiSkvCebyRwEdeLgmGe9Fo7QPkWJYzlxowSo7pT14ltvc2r2tDs/s1301/image_2025-05-10_11-34-44.png
ប្រធានបទ «តារាសម្តែង TVB Moses Chan ស្ថិតនៅក្រោមសម្ពាធដើម្បីផ្គត់ផ្គង់គ្រួសាររបស់លោក» បានទាក់ទាញការចាប់អារម្មណ៍នៅលើ Weibo ដោយចូលទៅក្នុងបញ្ជីនៃពាក្យគន្លឹះពេញនិយមបំផុតនៅលើបណ្តាញសង្គម។ ទស្សនិកជនភាគច្រើននិយាយថាអាណិតតារាសម្ដែងក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiroMDMG_n5SDJaOzxgjRywmpSgHpUPxSn7U6a_4qdNMNDO_RJzpmm6PCPMTbXYG60DbT7P_0TzC0G5XlTB7mrEthpMWT7OhWPdkUl0y50iWVshUeXI6-tgsZvP-rj0mY_xyWmknjfZOzNG0xrSwJa3RrzudeMq5OLzctWtISF5cZHTRqzPz6EwJRA3fMQ9/s1440/image_2025-05-10_11-34-48.png

Moses Chan និង Aimee chan បានរៀបការនៅឆ្នាំ ២០១៣ ហើយមានកូនប្រុសពីរនាក់និងស្រីម្នាក់។ ដើមឡើយ Aimee ជាតារាសម្តែងប៉ុន្តែបានស្ម័គ្រចិត្តធ្វើជាស្ត្រីមេផ្ទះ និងទទួលបន្ទុកមើលថែកូនៗ៕